Home ព័ត៌មានជាតិ ពូជត្រីសាលម៉ុនមួយប្រភេទ មានវត្តមាននៅទន្លេមេគង្គកម្ពុជា

ពូជត្រីសាលម៉ុនមួយប្រភេទ មានវត្តមាននៅទន្លេមេគង្គកម្ពុជា

164
0

ត្រីប៉ាសាណាក់ ឬអាចហៅបានថាជាត្រីសាលម៉ុនយក្សទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) នៅតែបង្ហាញវត្តមាននៅកម្ពុជាយើងនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-67Pp7ke4rTg8nfgZfPYc-zJup1_78lndGye36NvKTI-ppwYHW8yTYnYn4NB-uLbuGS2OL6BOd5P-ElxSpDXmGgTkhn_H_hzBqebPGskpP5peoOUyJBdT7QNBE_7nTtRmA8L0_ZVcF8O7nhZ_1ieSIXp0fsGRO5IqmZnZgWtbbNt8XeMM_EcDtR2MLDn3/s900/image_2024-08-03_11-40-06.png

យោងតាមសៀវភៅស្តីពីត្រីទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្រ្ត Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំស្នាមគន្លាក់នៅកណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjPR9r6si0dXMfA8TvUlFgjkrZChvEtp8hKjB4dUl6z76EIjKH7OYCW3XgPnnsJGek6cHG9AIkm4DH4SpkHz1RziyrwhAzSbs5FX5QdwVxhTEvyBVrJJEonhiOmYYFPcNpVDCGJWDntVK8M69IAcCcQOtLJsImtccT19MIs0POCfc2snSF3uP7o6sYWeXm/s900/image_2024-08-03_11-40-18.png

ត្រីនេះ តែងតែផ្លាស់ទីពីខែមករា ទៅខែកុម្ភៈ ដើម្បីរកកន្លែងពងកូននៅតាមអន្លង់តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងខាងក្រោមល្បាក់ខោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbPwMQo7ixEmd7lngnHK-DP5WF4Rndt5m7xXBjuBp8wBBd-wIFYD6lQCsuVuyOSSt4l-EaCZRUySIUXkzeVSvIwu1iqDg2modwYVZUiR680WwP970HttMGlm35Ac2dkbDkJ0viFJ6y2xblBEX5fKTy-Y1GdpyBWZLbXbL8E3oSJB0nrorxH4tNC87aZRyZ/s900/319832274_458780003076287_5112847352334416819_n.jpg

ត្រីនេះកម្រចាប់វាបានណាស់នៅប្រទេសកម្ពុជា ហើយប្រជានេសាទនៅស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី (ទន្លេស្រែពក) ធ្លាប់ចាប់ត្រីនេះ នៅទន្លេមេគង្គដោយឧបករណ៍នេសាទhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYz3dC5wTteh3i2w2D4ZDD9YoJVkow1rRvaxg_pqD4NTpOt7-IkCCUc4m9ar5IAWHN4qbh5RMgYmWSzssOnwvh5QCExGa4Erijh27ptv7NyxhmMz1xvW9qrzsj7vDOtqCHcQUb8dRC4tjasiOQDsGeXcui9dHYl2knwWCRHJxoP6g1rWECek9agb1O4Xma/s1280/image_2024-08-03_11-40-28.pngមង៕