Home ព័ត៌មានអន្តរជាតិ ប្រទះឃើញដានជើងដាយណូស័រនៅបរិវេណឧទ្យានជាតិប្រទេសថៃ

ប្រទះឃើញដានជើងដាយណូស័រនៅបរិវេណឧទ្យានជាតិប្រទេសថៃ

45
0

្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នាយកដ្ឋានធនធានរ៉ែបានចុះត្រួតពិនិត្យនៅបរិវេណឧទ្យានជាតិមួយកន្លែង ក្រោយពីមានអ្នកប្រទះឃើញដានជើងលើថ្មមានលក្ខណៈស្រដៀងដានជើងសត្វដាយណូស័រ ហើយលទ្ធផលការពិនិត្យបង្ហាញថា គឺជាដានជើងដាយណូស័រពិតមែន ។ វាជាដាយណូស័រ Theropods ដើរជើង២ ស៊ីសាច់ និងមានអាយុប្រមាណ១២០លានឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpcKp_cCrb5jEAqgFcFjdWC2YZTiDfv_cUsBy-H-BWPLIz3NgUTjxr00u_pQ9FwZXph5bwWR4Mhq2myIceEPbv6i0oDnAwKwgB2y1eeaLPtJIZuEW63P8x4dXoYbbcdCryv-sWG62NvSOLxvpsyb9vbAMlDuSDTFrdNmmrFyxldec1tzUWWcYzrJaoo7dt/s1200/photo_2024-08-03_11-13-39.jpg

លោក កូម៉េត ពុទ្ធថាសន ប្រធានការិយាល័យគ្រប់គ្រងតំបន់អភិរក្ស លេខ១១ បានមកកាន់តំបន់ឧទ្យានជាតិភូហ៊ីនរ៉ងក្លា (Phu hin rong kla national park) ព្រមទាំងមន្ត្រីការិយាល័យធនធានរ៉ែតំបន់២, អ្នកជំនាញផ្នែកធរណីវិទ្យា, មន្ត្រីពាក់ព័ន្ធ និងភ្ញៀវទេសចរដែលបានឃើញដានជើងដាយណូស័រដំបូងគេ ដើម្បីត្រួតពិនិត្យដានជើងដាយណូស័រនៅបរិវេណបោះតង់របស់ឧទ្យានជាតិភូហ៊ីនរ៉ងក្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio70Ot4J4c_v7sdj4-r1yOqOg1HDlZOuOx2Pyp3oaFdPD0gYK42mGFCYOg3qs3hXX-1bQEh1r8pCvAcFi7Srazp0iPjlO5dfcv28vTDIOokbCOscOxhPQl2j64tMlp5ofNsUgOCURk-HI3PGqq1gQjQV8KfQ84gZgqj4jLSeYND4YvmjliksDgohcI2vh9/s1200/photo_2024-08-03_11-13-40%20(2).jpg

ការចុះត្រួតពិនិត្យដានជើងដាយណូស័រនេះ ក្រោយពីមានការចែកចាយព័ត៌មានក្នុងបណ្តាញសង្គមពីដានជើងលើថ្មស្រដៀងនឹងដានជើងដាយណូស័រនៅបរិវេណឧទ្យានជាតិភូហ៊ីនរ៉ងក្លា ស្ថិតនៅស្រុកណាខនថៃ ខេត្តពិស្នុលោក ។ ហេតុនេះ លោក ឡាំយ៉ង ស៊ីស្វេក ប្រធានឧទ្យានជាតិភូហ៊ីនរ៉ងក្លា បានទាក់ទងទៅកាន់នាយកដ្ឋានធនធានរ៉ែ ដើម្បីឱ្យអ្នកជំនាញមកត្រួតពិនិត្យថា តើវាជាដានជើងដាយណូស័រមែនឬក៏អត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzX9wUXr-Qv7XapzGpe1OFMGtfGANNls8zwmEODJTUjzDSAtGeTmLl18dg9Awk5k1Oe9D8sEd-YZDnCeWyRBdQHKYADAUSePp9K7y7I9zq7wvTx6XoBDqhg1I31kurxiVd9KHLUK2qP2mq7Of4vj8PrcuK8tN6nFvfB8T9nPrzsxMJI-gRNpGHr58WHPe-/s1200/photo_2024-08-03_11-13-40%20(3).jpg

លទ្ធផលការពិនិត្យជំហានដំបូងរបស់នាយកដ្ឋានធនធាតិរ៉ែបង្ហាញថា វាជាដានជើងរបស់ដាយណូស័រពិតមែន ដែលស្ថិតនៅលើថ្មភក់ និងមានអាយុប្រមាណ១២០លានឆ្នាំមុន ។ ពួកគេបានពិនិត្យឃើញដានជើងដាយណូស័រនៅលើថ្មរហូតដល់ជាង១០កន្លែង ហើយដានជើងនេះបានដើរជា២ជួរ ។ ដានជើងភាគច្រើន គឺជាដានជើងរបស់ដាយណូស័រដើរជើង២ ស៊ីសាច់ ដែលមានទំហំចាប់ពីមធ្យម រហូតដល់ធំ ។ លើសពីនេះ ដានជីងនីមួយៗបង្ហាញថា មានម្រាមជើងចំនួន៣ យ៉ាងច្បាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVg8Pd7q7rPxw0-2scL6JSWKLw7aTjPmAWzwyrlDhQINLitg9baogeNoFcYJ0-kaJXYHwYvMyODYmuf80TbQ8n71y6Ond9AXOfZbenTA8xYoYyalIGfL8hM6hiJkhz4U8hDTrSlPwK_wg2kWiuohyo24gvjoAmJPs1L9EvjR37MVrIiH3TzBMeR_S_ZR1T/s1200/photo_2024-08-03_11-13-40.jpg

រីឯភ្ញៀវទេសចរដែលចូលចិត្តស្រាវជ្រាវតំបន់ធម្មជាតិនិយាយថា បានឃើញដានជើងសត្វនៅបរិវេណនេះលើកដំបូង កាលពីឆ្នាំ២០២០ ប៉ុន្តែពេលនោះ ខ្លួនពុំទាន់ប្រាកដចិត្តថា ជាដានជើងដាយណូស័រទេ ។ ក្រោយមក ខ្លួនក៏បានមកស្រាវជ្រាវនៅបរិវេណនេះជាច្រើនលើក រហូតដល់ប្រាកដចិត្តថា វាជាដានជើងដាយណូស័រ ទើបជម្រាបទៅមន្ត្រីឧទ្យានជាតិ និងបង្ហោះក្នុងបណ្តាញសង្គមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFMjkw48ZTCcn4CbAo_XeYSRihHzLKHg09SGTaJP1S0savHRNda8lGUdskla1OX7C8v7yxDJ1xEiu0AdjySj9fM4yVr4eG0DJzRivk967fXB9wHGftD_w7QHM9yE6XEpCMPnKxdGY4INUgSrMSbBKI_T_w6rDSuUN0Pl0mPEZtEx4w20Bg8DnKrVQ89lUw/s960/photo_2024-08-03_11-13-40%20(5).jpg

ក្រុមមន្ត្រីពាក់ព័ន្ធ និងអ្នកជំនាញនានានឹងចុះត្រួតពិនិត្យដានជើងដាយណូស័រទាំងនេះបន្ថែមទៀត ព្រមទាំងប្រមូលព័ត៌មានស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍បរិវេណនេះឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកធរណីវិទ្យានាថ្ងៃអនាគត ។ រីឯភ្ញៀវទេសចរអាចធ្វើដំណើរយ៉ាងងាយស្រួលដើម្បីមកកម្សាន្ត និងសម្រាកនៅទីនេះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhzj0SdUQQ7fJYArziPLtSkkaMJzMFE1QaMFa6Oh6TXxiTRmKi_SKvYMJLPYWjcYS8UZ4YZMU6QLje6rRqpIMJcmkiZN6ls1jNdKUe1Um6fD6YklgBDaMHSEI4nWGmdEMtD80UxcY7lMRBmFfugoCRKHThVqD2Sdp2UXOhE4IenPgC6pUpMALBkNJMs1ul/s1280/photo_2024-08-03_11-13-40%20(4).jpg

    កន្លងមក គេធ្លាប់បានឃើញដានជើងដាយណូស័រនៅឧទ្យានជាតិភូហ៊ីនរ៉ងក្លា ហើយលើកនេះ គឺជាការរកឃើញលើកទី២ ដែលនៅឆ្ងាយពីដានជើងចាស់ប្រមាណ៣៥គីឡូម៉ែត្រ ហើយវាជាដាយណូស័រប្រភេទ Theropods ដូចគ្នា ។ បរិវេណដានជើងដាយណូស័រថ្មីនេះ គឺជាទីលានចតឧទ្ធម្ភាគចក្រនៅក្បែរកន្លែងបោះតង់របស់ឧទ្យានជាតិនេះ ៕