Home ព័ត៌មានអន្តរជាតិ អ្នកស្រុកផ្អើលមើលត្រីធំរាប់រយក្បាលលោតព្រមៗគ្នាពេញទន្លេ

អ្នកស្រុកផ្អើលមើលត្រីធំរាប់រយក្បាលលោតព្រមៗគ្នាពេញទន្លេ

82
0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះឈ្មោះខាមិ បានបោកបក់មកលើប្រទេសចិន និងធ្វើឱ្យហ្វូងត្រីធំរាប់រយក្បាលលោតចេញពីទន្លេព្រមៗគ្នានៅទីក្រុង Shenyang ។ វាធ្វើឱ្យអ្នកឃើញហេតុការណ៍នេះរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពួកគេពុំធ្លាប់ឃើញបែបនេះពីមុនមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicjtVQQdEiLDGq4ewMzq5A4KtH14krGTz8PQFHxtiVVfNQlXSUW5aY1pCgpcTUVK8M7kIVKArcbh2IQ6t4vgcmiClu8vJ_38ssyfPp1uyczy52kinDaKz8RxO-k-ThMMhXqnFOfeZhY2rl6GvUN81v1pjXowNug3Q-bbQ0qcH0JH8JFl2XVlWeNgSSGJsJ/s1024/image_2024-08-03_08-31-58.png

សារព័ត៌មានចិនរាយការណ៍ថា ខ្យល់ព្យុះឈ្មោះខាមិ បានបោកបក់មកលើប្រទេសចិន ហើយបណ្តាលឱ្យហ្វូងត្រីធំរាប់រយក្បាលលោតចេញពីទន្លេព្រមៗគ្នា ។ ទន្លេនេះហូរកាត់តាមទីក្រុង Shenyang នៅខេត្តលៀវនីង ដែលជាទីក្រុងឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសចិន ។ ក្រោយពីប្រទេសចិនកើតគ្រោះរាំងស្ងួតរួចមក ក៏មានភ្លៀងធ្លាក់ខ្លាំងបំផុតនៅទីក្រុង Shenyang ក្នុងរយៈពេល៧៣ឆ្នាំ ។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបែបនេះ គឺដោយសារឥទ្ធិពលខ្យល់ព្យុះខាមិ ដែលជាខ្យល់ព្យុះលើកទី៣ នៅឆ្នាំ២០២៤ ។ វាបានធ្វើឱ្យកម្រិតទឹកក្នុងអាងស្តុកទឹក ស្មើជាង៤០កន្លែងនៅទូទាំងខេត្តលៀវនីង កើនឡើងខ្ពស់ ហើយអាជ្ញាធរបានបង្ហូរទឹកចេញពីអាងស្តុកទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEine_af0JopxY25eP79Olj4N5dp9DROZTH_wEMFF6cLzB0VMxejRKjHUtlwVsiHs2gox3hrzcvFfWR3VY3EVotwZKpXMOvUadLqATcvMNbUXebQqR5Qa_LsBDzmejbeQ6QrkeIVRFSl0dCdu8FALdfqIHuMuZGD5DMvTe0E4pHElyYUBfIBrqyIKcCWgGC9/s1480/image_2024-08-03_08-32-19.png

ចំណែកភ្នាក់ងារឧតុនិយមនៅខេត្តលៀវនីងឱ្យដឹងថា តំបន់ភាគច្រើនក្នុងខេត្តនេះនៅតែប្រឈមជាមួយភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃទី៣០ ខែកក្កដា ។ រីឯអាជ្ញាធរខេត្ត លៀវនីង បានចុះត្រួតពិនិត្យនៅតាមតំបន់ផ្សេងៗ ដើម្បីទប់ទល់ជាមួយគ្រោះទឹកជំនន់ដែលអាចកើតឡើង ។

បើទោះជាឥទ្ធិពលខ្យល់ព្យុះខាមិ បានធូរស្បើយហើយក្តី ប៉ុន្តែវានៅតែធ្វើឱុ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅប្រទេសចិន និងបណ្តាលឱ្យទំនប់ទឹក ដែលទប់ទឹកទន្លេនៅខេត្តហ៊ូណាន ភាគខាងត្បូងប្រទេសចិន បាក់រលំប្រវែងជាង៧៧ម៉ែត្រ ។ ហេតុនេះ រដ្ឋាភិបាលចិនបានបញ្ជូនភ្នាក់ងារសង្គ្រោះជាង១.០០០នាក់ មកជួយជម្លៀសពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង៣.០០០នាក់ ព្រមទាំងជួយគ្នាជួសជុលទំនប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN08VlnQxADyytvcxkOL8E16QeZTGXqzQxzGPTxFNmrma1fR-QFQSZSEQG46qweftRXcIPJCuPwuS0LYiDelzPYwZCIXwCXRza6D-NkBT70Oet9w5hWqVFegmyCrWEzIUj-iE8ez5eGoYVa5m_vvqMxmos19h9syuFqyWbde9q9h2sBY2kW72HadvJK2F8/s1076/Screenshot%202024-08-03%20082251.png

ពួកគេបានបង្កើតទ្វារទំនប់ទឹកចំនួន៤៥កន្លែង ដើម្បីការពារទឹកពីទន្លេយ៉ាលូដែលបានកើនឡើងខ្ពស់ កុំឱ្យហូរលិចទីក្រុង ។ ខ្យល់ព្យុះខាមិ បានបោកបក់មកកាន់ខេត្តហ្វូចៀន កាលពីថ្ងៃទី២៥ ខែកក្កដា បានធ្វើឱ្យពលរដ្ឋរស់នៅខេត្តនេះប្រមាណ៦៣ម៉ឺននាក់ ជួបការលំបាកយ៉ាងខ្លាំង ខណៈពលរដ្ឋជិតពាក់កណ្តាលក្នុងខេត្តបានចាកចោលផ្ទះពួកគេ ។ ក្រៅពីនេះ មានពលរដ្ឋយ៉ាងហោចណាស់១៥នាក់ បានស្លាប់ដោយសារការបាក់ដីនៅខេត្តហ៊ូណាន ភាគខាងត្បូងប្រទេសចិន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0xvx89xdWnMkCkgxDBZwolWb4w0yKdvgfSDC9Z0fHMaK8A4FE8EpqadYFEZ7DhqO6vlwlOP5uPg2LjEo4193aO5qevh_doJWcQhpp0KQT5_tBi5QOXIpdadjBjGIp2y5F5VuqioCdHP7kPO1Ns2IBbi0-JVMTRkqxPVXQWCjY1_w1-2Gure8Ztbpu6Ze/s486/Screenshot%202024-08-03%20083119.png