យោងតាមអ្នកខាងក្នុងអចលនទ្រព្យនៅថ្ងៃទី១ ខែសីហា បានឱ្យដឹងថា Lee Junho សមាជិកក្រុម 2PM និងជាតួឯកប្រុសក្នុងរឿង « King the Land » បានទិញអគារពាណិជ្ជកម្មដែលមានទីតាំងនៅ Sinsa-dong Gangnam-gu ទីក្រុងសេអ៊ូលនៅថ្ងៃទី១២ ខែមីនាក្នុងតម្លៃ ១៧.៥ ពាន់លានវ៉ុន ប្រមាណ១២.៨លានដុល្លារ ។ អាគារនោះមានជាន់ក្រោម និង៤ ជាន់ពីលើដី មានទំហំជាន់សរុប ៨៣០.៨ ម៉ែត្រការ៉េ។ អាគារពាណិជ្ជកម្មនេះមានការិយាល័យ ហាងកាហ្វេអាហារថ្ងៃត្រង់ ហាងក្រចក និងសាលារបាំបាឡេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrfVYhvN_tqfQEHduwAAkCyiqYARIbhsmg383VkdrTnIY7X7qOcR1Am5y6hhLgS5FAYb-8GCXhuX9WvMgypErOAx5uRGoU4VuDrhZ0UYbm4ei8x6qhE0OOB7iksAy4V_PyqSf_9-7fN2k2LGgUNr6A1_rZ46r5QnklYt0eSJnKWaAmSFxth9Oe-JPpQC3B/s1440/image_2024-08-02_12-13-54.png

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថាទ្រព្យសម្បត្តិនេះត្រូវបានទិញក្រោមឈ្មោះសាជីវកម្មគ្រួសាររបស់Junho គឺក្រុមហ៊ុន JF ។ អគារនេះក៏មានប្រាក់កក់ធានាចំនួន ២០០លានវ៉ុន (ជាង១៤ម៉ឺនដុល្លារ) ជាមួយនឹងការជួលប្រចាំខែចំនួន ២០ លានវ៉ុន (ជាង១៤,០០០ដុល្លារ)។ វាជាទីតាំងសំខាន់មួយដែលមានចរាចរណ៍ថ្មើរជើងច្រើនទាំងថ្ងៃធ្វើការ និងចុងសប្តាហ៍ ខណៈអ្នកគ្រប់គ្រងភ្នាក់ងារអចលនទ្រព្យបាននិយាយបន្ថែមថា តំបន់នេះត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍន៍ឡើងវិញនៃផ្ទះល្វែង។null

គួរកត់សម្គាល់ថាអគារនេះពីមុនជាកម្មសិទ្ធិរបស់តារាសម្តែង Kang Soo Yeon ដែលបានទិញវាក្នុងតម្លៃ ៨ ពាន់លានវ៉ុន ប្រមាណ៥.៨លាន ដុល្លារ ក្នុងឆ្នាំ ២០១៧ មុនពេលទទួលមរណភាពដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខែឧសភា ឆ្នាំ ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTAwxECauGBbGirHi6Oqpk0ooFcfdjVvbm1hjczcx_zxqyOP7Lfw1HGTbIzE_wOcQhpxtnkGTZbovpIFMTDjSewMkZgIJo1iEImL2TU9qAMv8IJFbkIoCPoKIC3CPmYBlBNbjBzxMvcBjDgxyrLtjXjSqsxE6Z6OrhsLkufBjKpSJczJOMKxTatwMN8Ux/s1041/image_2024-08-02_12-11-16.png
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ តារាប្រុស Lee Junho បានបង្កើតចំណងជើងសម្រាប់ការវិនិយោគអចលនទ្រព្យដ៏ប៉ិនប្រសប់របស់លោកទីក្រុងសេអ៊ូលពីក្រុមហ៊ុនទុកចិត្តមួយ ត្រូវបានគេដឹងថាទទួលបានប្រាក់ចំណេញយ៉ាងច្រើនដោយការវិនិយោគលើទីតាំងនោះមុនពេលវាត្រូវបានអភិវឌ្ឍឡើងវិញទៅជាអគារការិយាល័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHhUajWYzmrc-zECs4-mEXgVLdDFYEiH10EBdZNltEj_8eXbwC_SIoI47C-u6mb_JpCPIvsa1AiTdQJ-Fj6JqKpzz48N6yLx1jHD80yiD1YV1PbZj7w-lO4bdvnFWYvCs3ELB0RRVsT8V4XcNG_QQ8T2av0-pl5UMxeM5jNAaNxhDRmA8u4uUjqqzPUg6/s1440/image_2024-08-02_12-13-56.png

Lee Junho បានបង្ហាញខ្លួនជាសមាជិកក្រុម 2PM ក្នុងឆ្នាំ ២០០៨ ប៉ុន្តែក៏បានសាងប្រជាប្រិយភាពនិងជោគជ័យលើអាជីពសម្តែងដូចគ្នាដោយបានបង្ហាញខ្លួនក្នុងរឿងភាគដូចជា «Memory» «Good Manager» «Just Between Lovers» «Confession» និងរឿង «King the Land» ជាដើមរួមទាំងខ្សែភាពយន្តជាច្រើនទៀតធ្វើឱ្យលោកទទួលបានប្រជាប្រិយភាពយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស៕