Home Blog Page 925

ពានាស្បៃ សម្លៀកបំពាក់ប្រពៃណីរបស់ស្រ្តីខ្មែរ ដែលមិនចេះសាបសូន្យ!

0

រូបភាពមួយសន្លឹកពីបណ្តាញសង្គម ហាក់អង្រួនបេះដូងមហាជនគ្រប់ៗរូប ព្រោះតែសម្រស់ស្រ្តីខ្មែរ វ័យចំណាស់ចំនួន ២ រូប ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណ ដែលឆ្លុះបញ្ចាំងអំពីអរិយធម៌ខ្មែរដែលមិនចេះសាបសូន្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixUefBYl7voOuhRsj1v9kRH0qzeWfK5_XfMh5SaCby60jVcomPgjr2ri8F6FF_h2bCOAwPodN9rgQeM3nYX_vV-JMX6NQY2PsJ9BXc-aCRQlkefjH5MeYnN8QspLVZ3bkKpsS5jwu4gV9mBP_wVpgPLuuHv7l5ASEovrKyicmYX2LOw4369xpeyhdDFaHe/s1652/275278694_1933187080187146_5081178857148574629_n.jpg

រូបភាពចែកចាយដោយគេហទំព័រ Summer Tour & Travel បានបង្ហាញវត្តមានស្រ្តីវ័យជ្រេចំនួន ២ រូប ស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺពួកគាត់ទាំងពីរនាក់បាននឹងកំពុងស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ពោលគឺស្លៀកសំពត់បត់ អាវសរ ហ៊ុព័ទ្ធដោយពានាស្បៃពណ៌សរ ហើយអង្គុយនៅក្នុងឥរិយាបទយ៉ាងសមសួនជានារីខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl0KlUKdPNTq9A6xFQKxgFZ3X0H_B8cspAAt15WIXukKqAFdRP__hejBREPnSKdpk07Aa24aBe0Nv4pGvO6OB2lrU2c_W_Gj26vr3hkEo5BGVMzejGgUFSAxoUkiNd-u5Xn6vztY06NL9vWPtS4dzUIdItHRUBOakPDCPpmqsxvsffqfKDAyCeYcNcmoIs/s960/275300640_1933186716853849_438469703810097318_n.jpg

ជាការពិតណាស់ ស្បៃអាចចាត់ទុកថាជាសម្លៀកបំពាក់ប្រពៃណីខ្មែរតាំងបុរាណកាលមកម្លេះ ដែលជាធម្មតា ស្បៃត្រូវបានស្ត្រីខ្មែរយកទៅពាក់សម្រាប់ជាការបិទបាំងដើមទ្រូងប្រៀបដូចទៅនឹងអាវកាលពីសម័យនេះដែរ។ ស្បៃគឺជាឈុតគូរជាមួយនឹងសំពត់ច្បងក្បិនឬក៏សំពត់ចំបាប់។ ចំពោះរបៀបនៃការពាក់ស្បៃវិញ គឺគេនឹងយកទៅដណ្តប់លើខ្លួន ព័ទ្ធឆៀងទៅស្មាផ្នែកខាងឆ្វេង និងទម្លាក់ចុងស្បៃចុះទៅខាងក្រោយខ្នង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrkYrQIsxyJXiHHgApQdPUUR4qtr8IaG18YJDGfsc5GS8m8XFyfTlRW88A5CMFWR6t34L3vqejABJnimes7DXyiYcwP8WLMvXDvA9HrLHitxTz6ZJqvM_YHA1lxIZ-9nBJAKzMJnJvNV1LVycnXEdYAnWZQ1coBlFuY2I3E3ogeNsCE_xBlPaOR17CHhA_/s424/275280437_1933186690187185_8365115180814275871_n.jpg

ស្បៃ ត្រូវបានស្ត្រីខ្មែរបុរាណយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយរាប់ចាប់ពីឋានៈរាស្រ្តសាមញ្ញ រហូតដល់ឋានៈព្រះមហាក្សត្រ។ ស្បៃត្រូវបានគេឲ្យដឹងថាទំនងជាមានប្រភពមកពីប្រទេសឥណ្ឌា ព្រោះវាមានលក្ខណៈស្រដៀងទៅនឹង«សារី»របស់ឥណ្ឌា ក៏ដូចជាទាក់ទងទៅនឹងរឿងព្រេងទេវកថា គឺព្រថោងនិងនាងនាគ កាលពីសតវត្សពី១ សម័យអាណាចក្រហ្វូណន។ យ៉ាងណាមិញ ចម្លាក់ស្រ្តីខ្មែរគ្រងឈុតស្បៃត្រូវបានគេប្រទះឃើញនៅលើជញ្ជាំងប្រាសាទបាយ័ន្ត និងត្រូវបានគេសន្និដា្ឋនថា ស្បៃត្រូវបានគេប្រើប្រាស់យ៉ាងទូលាយតាំងពីសម័យអង្គរមកម្លេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlho4hJ79qEq-fjJMVpPav46APqaP69dp4pLfGjmTW8ZoPtHNQEfcYvIZMAo1LYM7PKrg2G2gBaGkRr_Xl9Ns8SbHCZE7DAnZZSDw5LE_VJ519VYUhZxp9lZxMkdX82R6pqs6RWYdHbbK5Z8tM_lHl_vQK1bzwJopNVpWHJxjQf85-4Wu0YowasWWomnrj/s1328/275287976_1933186796853841_4614075160822847566_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ន ស្បៃត្រូវបានគេយកមកប្រើតែនៅក្នុងកិច្ចពិធីសំខាន់ៗប៉ុណ្ណោះ ដូចជាពិធីមង្គលការជាដើម និងកម្រត្រូវបានប្រជាជនខ្មែរយកប្រើក្នុងជីវភាពរស់នៅប្រចាំថ្ងៃណាស់។ ទោះជាយ៉ាងណា បើក្រឡេកទៅកាន់រូបភាពមួយសន្លឹកនោះវិញ គឺពិតជាបានអង្រួនបេះដូងមហាជនខ្មែរគ្រប់ៗរូប ព្រោះតែបានឃើញថា សព្វថ្ងៃនេះក៏នូវមានស្រ្តីខ្មែរបន្តយកស្បៃមកប្រើក្នុងការរស់នៅប្រចាំថ្ងៃផងដែរ៕

Trending ថ្មី! ការបង្ហាញពាក្យស្លោកខ្មែរពីកុមារតូចៗ ចាក់ដោតបេះដូងមហាជន

0

វីដេអូចែកចាយពីបណ្តាញសង្គមបានបង្ហាញឲ្យឃើញពី Trending ថ្មីមួយក្នុងចំណោមសិស្សានុស្សដែលកុមារតូចៗនៅកម្ពុជា បានលើកបង្ហាញផ្លាកពាក្យស្លោកខ្មែរម្តងម្នាក់ៗ ដែលជាការចែករំលែកនូវការអប់រំល្អៗ និងជាការក្រើនរំលឹកទៅកាន់សាធារណៈជនទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh29YDT6ZFzs0ssWfD-Sv6_U5MwjWMQghndoz5QHNTLYvS3dNt4FxZERQF9CdTpeKvAgzvHytyZeMxB5P3M25ZZ2LtLGPJLIgbaMeKLrgKsQbTrDQYzcA89Tz0bMUyKPL8HTD-qByLRAm2G8E_aw2wnDAR38p3BFwdioPdaeCwmIaKKtlEEERaMZvZnLLyx/s766/Screenshot%202024-08-10%20150406.png

នៅក្នុងវីដេអូនោះ បានបង្ហាញឲ្យឃើញពីសិស្សានុសិស្សជាកុមារតូចៗ និងជាទំពាំងស្នងឬស្សីដ៏រឹងមាំរបស់ជាតិ នៅក្នុងឈុតសម្លៀកបំពាក់សិស្សសាលាយ៉ាងសមសួនគ្រប់ៗគ្នា ព្រមជាមួយនឹងការកាន់ពាក្យស្លោកខ្មែរល្អៗនៅក្នុងដៃ ក៏ដូចជាពោលពាក្យនិយាយអំពីពាក្យស្លោកនោះ ក៏ធ្វើឲ្យសាធារណៈជនទូទៅអត់សរសើរមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-golfdkQYfS4URNF7wjdIkiXwhiT_YBTjNCaIKp0YumemjfElmwmOnEWyxeGGQtrNKJxu2gey0mlvJUGo0WyS7E8CUPSdHsThQjir6IDGULM1zDHIPHUe-PWQ5hiqnhr31zK9me8-7xZs_VEzGFevhnq4rBJARZFDJ66NaZP5YY1m-e2OAS4IY_RZWWWU/s763/Screenshot%202024-08-10%20150948.png

នៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «ពាក្យស្លោក» គឺមានន័យថាជាឃ្លាប្រយោគ ឬសម្តី ដែលមានលក្ខណៈចង្អុលបង្ហាញត្រង់ៗក្នុងន័យអប់រំ។ បើក្រឡេកទៅកាន់ពាក្យស្លោកនៅក្នុងដៃកុមារតូចៗទាំងនោះសុទ្ធសឹងតែជាឃ្លាឃ្លង ដែលយើងតែងតែប្រទះឃើញជាទូទៅ។ ជាមួយគ្នានេះ តាមរយៈការបង្ហាញពីក្មេងៗមួយក្រុមនេះ ក៏បានធ្វើឲ្យមនុស្សម្នាហាក់ភ្ញាក់ខ្លួនឡើងវិញ ដោយហេតុថាអ្នកចំនួនក៏ភ្លេចពាក្យស្លោកខ្មែរខ្លះទៅហើយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNz54CIeSj3Cb6AmlmtOmd4CTiiR_fK-HvRf3m7BEUO6jFP-0SMVDdls950gtaZRwgicwTaNXit3D494zI2b9aODyEemTEcn0ZgvfeewbtSh9ZVxTtn7UGMnO1UHkOW2Et_C2U9tOA6-EqWNwXDEg_bfcKiQ4Bh-njZhsQZ3XMnD2TGFPTrAgsTCXB7ZfF/s758/Screenshot%202024-08-10%20151005.png

យ៉ាងណាមិញ មហាជនជាច្រើនក៏បានកោតសរសើរទៅកាន់សិស្សានុសិស្សមួយក្រុមនេះ បណ្តុះស្មារតីឲ្យក្មេងៗដទៃខិតខំសិក្សារៀនសូត្រនិងយកគំរូតាម ដែលជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់សង្គមជាតិនាពេលអនាគតផងដែរ៕

ប្រទះឃើញសាកស.ព មនុស្សនៅកន្លែងយកវ៉ាលិសរបស់អាកាសយានដ្ឋានអាមេរិក

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គេបានប្រទះឃើញសាកស.ព ស្ត្រីម្នាក់នៅកន្លែងយកវ៉ាលិសអ្នកដំណើរក្នុងអាកាសយានដ្ឋាននៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក ។ ប៉ុន្តែសមត្ថកិច្ចពុំអាចបញ្ជាក់ថា ហេតុអ្វីបានជានាងស្លា.ប់ទេ ពីព្រោះមុនពេលស្លាប់ នាងបានដើរចូលក្នុងបន្ទប់ដាក់វ៉ាលិសអ្នកដំណើរដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlmg5kPeWLrEwn7JqdJ3okb2SrhIZidnrj9qJYOtsdf2m51-W6SvztiA5TujY4n4k3lvYLYIYw2GxGPiCIlPS2NmHq0H_IRzWo1g5GJ6JPys1ML3hbiKY1TqyuZJqYg7oK9u3UJZKaswBv_mgfaQ0cSFjSsTdNnWosuJvyPCvk1Ne-7f-F9Z5EM-jXtuH/s1024/image_2024-08-10_14-49-32.png

ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងទីក្រុង Chicago រដ្ឋ Illinois និយាយថា កាលពីថ្ងៃទី៨ ខែសីហា ទទួលបានដំណឹងថា មានសាកសពស្ត្រីម្នាក់ជាប់ក្នុងម៉ាស៊ីនបញ្ជូនវ៉ាលិសឱ្យអ្នកដំណើរក្នុងអគារអ្នកដំណើរ លេខ៥ របស់អាកាសយានដ្ឋាន Chicago O’Hare International Airport ។ ហេតុការណ៍នេះធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចង់ដឹងពីមូលហេតុការស្លាប់របស់នាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnXJ5KYxKDwoi_YrzQjm78aoaa-FNs5BLR5Tbq-nIZQnHmDUlXUvyH7CPDyxumriUYWaqh6eKbXLE8SSwG4dAMYoi_U6Wgx3HtfEUHtOs9Jfjj-Q61jNSHQgK8Xj7dj3gR8cNjdup-GSnNE4GLvx3vJ8oA-Q_RigMoeKcM3X7H2HkcfAO-JE_kE0mMD1Vk/s3072/image_2024-08-10_14-50-36.png

ចំណែកសមត្ថកិច្ចនិយាយថា ស្ត្រីរូបនេះអាយុ៥៧ឆ្នាំ ប៉ុន្តែពុំស្គាល់ឈ្មោះរបស់នាងទេ ។ រីឯបន្ទប់ដាក់វ៉ាលិសអ្នកដំណើរ គឺជាកន្លែងធ្វើការរបស់បុគ្គលិកអាកាសយានដ្ឋាន និងមិនអនុញ្ញាតឱ្យមនុស្សទូទៅចូលដាច់ខាត ។

លោក Scott Allen មន្ត្រីនាំពាក្យក្រសួងការងាររបស់អាមេរិកនិយាយថា មន្ត្រីការិយាល័យសុវត្ថិភាព និងសុខភាពការងារបានទៅកាន់កន្លែងកើតហេតុ ហើយពួកគេបញ្ជាក់ថា ស្ត្រីរូបនេះមិនមែនជាបុគ្គលិករបស់អាកាសយានដ្ឋានទេ ។ កន្លែងកើតហេតុស្ថិតនៅបរិវេណអគារអ្នកដំណើរទៅក្រៅប្រទេស និងមានកន្លែងយកវ៉ាលិសរបស់អ្នកដំណើរជាច្រើនចំណុច ហើយវ៉ាលិសទាំងនេះត្រូវឆ្លងកាត់មន្ត្រីគយផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_If8YZcAVQzuazwzhXFbINLMZW21JlAym2pOgs4S68IgxYznLpFpjVUi9AopCr8c2JjXhBXKUDkPlvZJ9o5W_DONqa-A0Qsihpd7SYF5iBVoR1jERMfLTOHLcEeyh-OuQ69kcqTfKVfMUvEmVgAuZEZLFgAhJT1PJJewh0-J_18LE7XSPWMUF3A6slYY-/s768/image_2024-08-10_14-51-07.png

បើតាមការត្រួតពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថា ស្ត្រីរូបនេះបានដើរចូលក្នុងបន្ទប់ដាក់វ៉ាលិសអ្នកដំណើរដោយខ្លួនឯង ប៉ុន្តែកាមេរ៉ាសុវត្ថិភាពពុំបានបង្ហាញថា តើនាងបានជួបហេតុការណ៍អ្វីខ្លះទេ មុនពេលស្លាប់ ។ បន្ទាប់មក ក្រោយពេលនាងដើរចូលក្នុងបន្ទប់ដាក់វ៉ាលិសអ្នកដំណើរបានចំនួន៥ម៉ោង ស្រាប់តែគេប្រទះឃើញសាកសពរបស់នាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqlFTw1YdVhF3H_SsuSH_feRQ6sRv3VZmSrBMRdNj9I2zqg9ZaOGO-A0881ycYoOzht_c2RiTFSO08yFBWLrIHOI7YoA_LIBq1p-Z5Jlv6XJrYxyf3iSdAzLJxbRbboVX1PVs5ice8rlyarzKxpI2qj7ESL0bAdaTCkA8HyZYvV_ewBaH1gU4rJJM6BtP2/s615/image_2024-08-10_14-51-23.png

លោក Nathaniel Blackman ជាមន្ត្រីសមត្ថកិច្ចឱ្យដឹងថា គ្មានភ្នាក់ងារត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពពេលកើតហេតុការណ៍ជាក់ស្តែង ។ ដូច្នេះ សមត្ថកិច្ចពុំអាចសន្និដ្ឋានថា តើនាងស្លាប់ដោយសារមូលហេតុអ្វីឱ្យប្រាកដ ពីព្រោះប៉ូលិសផ្នែកស៊ើបអង្កេតបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក្រោយពេលប្រទះឃើញសាកសព ៕

ឆ្ងល់អត់ នោមញឹកញាប់នៅពេលយប់បណ្ដាលមកពីអ្វី?

0

តើអ្នកណាខ្លះកំពុងប្រឈមនឹងបញ្ហានោមញឹកញាប់នៅពេលយប់? អស់បារម្ភហើយវិធីទាំងនេះនឹងជួយកាត់បន្ថយការនោមញឹកញាប់នៅពេលយប់បានយ៉ាងមានប្រសិទ្ធភាព។ ជាទូទៅមនុស្សពេញវ័យ មិននោមច្រើនជាងម្ដងឡើយ នៅអំឡុងពេលគេងរយៈពេលប្រហែល ៦ ទៅ ៨ ម៉ោង។ ដូចនេះការនោមញឹកញាប់នៅពេលយប់ អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖ ជំងឺខ្សោយបេះដូង, ខ្សោយតម្រង់នោម, ជំងឺទឹកនោមផ្អែម, ក្រពេញប្រូស្តាតរីកធំ, សម្ពាធឈាមខ្ពស់, ការប្រើប្រាស់ថ្នាំមួយចំនួន, គេងមិនដកដង្ហើម, ជំងឺផ្លូវចិត្ត ក៏ដូចជាជំងឺធ្លាក់ទឹកចិត្ត ឬការថប់បារម្មជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrgnJlSXxb80fWUtiZ3wSWX1GQISnpbOqK38IC9wp2a6awcNez3iGNrxn3Q8fXuU77GFxvIQWm69x63vPybemeGn8Mi5ri2jDX8_d4fJyusw6uDbyrlG0aZnScMy5pseCShzZ7j3oJC7vaxq-TUvn_UmDJL9caKK1MiQE6w1wbqyrQjAhFpXxOj0hegIIF/s3107/image_2024-08-10_14-03-39.png

ហេតុនេះការនោមញឹកញាប់នៅពេលយប់គឺពិតជារំខានដល់ដំណេក និងធ្វើឱ្យសុខភាពរាងកាយរបស់អ្នកចុះខ្សោយ ទោះជាយ៉ាងណាប្រសិនបើអ្នកអនុវត្តវិធី ៦ យ៉ាងខាងក្រោមនេះនឹងជួយកាត់បន្ថយការនោមញឹកញាប់នៅពេលយប់បានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែប្រសិនបើអ្នកនៅតែប្រឈមនឹងបញ្ហានេះ អ្នកគួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពីមូលហេតុច្បាស់លាស់ និងព្យាបាលឱ្យបានត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZR0Vmb5VNAciUfJBlw-FH2r5UWv1S22_9TL1-dWjJXIV_Lua99yHVxrDSkIs0DNB_eUIqLrXJBPQRzR-enw1JTjhwbCdlHfiWSMYwYOWy_8m6B0lu_eilUc2WijBtaQHtGVCEpJyUjLknonz0Wi39MifQ2CQH-lDXl7DIET_iyjAI51o93586IwtrhOT/s5887/image_2024-08-10_14-03-56.png

ខាងក្រោមនេះគឺជាវិធីទាំង ៦ ដើម្បីកាត់បន្ថយបញ្ហានៃការនោមញឹកញាប់នៅពេលយប់រួមមាន៖
១.ជៀសវាងការទទួលទានទឹក ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬអាល់កុលមុនពេលចូលគេង
២.គ្រប់គ្រងទម្ងន់ខ្លួនក្នុងកម្រិតធម្មតា
៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
៤.ទៅបន្ទប់ទឹកមុនពេលចូលគេង
៥.គេងឱ្យបានគ្រប់គ្រាន់
៦.ថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8LKNJto2bJClgMzADXN1ApLsIwRYiPXMmChEvDEVusgkHNo1DmGeQpid8K3lknYDdXXgbAH4jbKA1c5IYhBSWcaCocCygReKHe416QY-EKuDZzyKx5VwBv8m8V73tmhYrCqeSB9wfi0QyPRbB28XtoRF6GmFmS-gQ0kw8WaJsL-gx2zVdnU50g32OYzgL/s1024/image_2024-08-10_14-04-20.png

លីម តិចម៉េង និង ដាវីន ខកចិត្តខ្លាំងខំគោរពណាស់ចុងក្រោយបានត្រឹមជាក្មេ.ងឈ្លើ.យអសីលធម៌

0

តារាចម្រៀង លីម តិចម៉េង និង នាង ដាវីន បានបង្ហាញការខកចិត្តដំណាលគ្នាទំនងជាមនុស្សក្បែរខ្លួនដែលអ្នកទាំងពីរខំគោរពខ្លាំងណាស់ដូចមនុស្សក្នុងផ្ទះតែមួយ ប៉ុន្តែចុងក្រោយបានត្រឹមតែខកចិត្ត ក្លាយជាក្មេងឈ្លើយ អសីលធម៌។ មិនត្រឹមតែអ្នកទាំងពីរប៉ុណ្ណោះទេសូម្បីតែ ថុល សុភិទិ ក៏បានព្រលយប្រយោគមួយដូចគ្នាជាហេតុធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការងឿងឆ្ងល់មិនដឹងថាអ្នកទាំង៣ខកចិត្តទៅលើនរណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjCjNMneGMqigJlDvZ-WtshU94i67_TKpXZ6uDVWJdYfx1xtefZlnxIjhFspvsxth6Cb0Uu8E5Dg0mZ3dPJBga783WoDY7HIxwu45s0X0V749nrXiD_KSn9f3WewVlx__Kr9gfRoaWR5Ye3eERHAJPl3iIVKyo5qZRRUyLnr_XC8jzmm9RzUPNb52gMeRE/s2048/image_2024-08-07_09-30-05.png

នៅយប់ថ្ងៃទី៨ សីហា លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះសំណេរមួយថា «គោរព ឱ្យតម្លៃ ដូចមនុស្សក្នុងផ្ទះតែមួយចុងក្រោយចប់អត់មានសញ្ញាខណ្ឌ ប្រហែលជាឈ្មោះខ្លះវាគ្មានក្នុងវចនានុក្រមខ្ញុំទៀតទេ សូមទោសអត់ចេះបកស្រាយអីទេ ចេះតែយាយត្រង់ៗ »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDIz44G1HgP94xmAnJE02wcCedjQgndHZgJzda0BMcw9EtVIjMAhMbURFtrxOekKti3hVpp2L5x-CmDY98s6gQRNHEWYCks17bVYMyo6yGmLW1KkUqynhjCqp2hI-y39pgeYH6-mtq3Vp2RzUsJ93bxUdvLY9ZebRv-BepgFkkI7uy2M5OwiZtvr_l0jyZ/s960/image_2024-08-10_13-56-26.png

សំណេររបស់ តិចម៉េង តារាចម្រៀង នាង ដាវីន បានចូលទៅបញ្ចេញមតិថា «គោរពចង់ងាប់ចុងក្រោយ ឯងត្រឹមក្មេងឈ្លើយ អសីលធម៌ ឆ្អែត»។ តិចម៉េង បានឆ្លើយតបវិញថា «មិនអីទេសម្លាញ់នៅមានរឿងច្រើនទៀតដែលត្រូវជួប រឿងខ្លះបើយើងយល់ថាទទួលយកមិនបាន បោះវាចោលហើយបន្តទៅមុខទៀត ភាពពិតប្រាកដ ចិត្តរបស់យើងគឺយើងខ្លួនឯងទើបដឹងច្បាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIDSp1XVwELGNys1YXncfJYwrEPsOA4iHL3_PSOpjGq71KyowxXJw52hSRxgaqWguYcJmAiW_zK7OtE3Te_kufR9500jInsfR92TJ2Z8PYYaPnV97ORUowJ9Os7IyKP7hdVQUAYBS60QvplF1jagUDBrC3FEDwDdrFhxOU11Q_XFq2ghNjuAB_lmdagBuH/s1926/image_2024-08-07_09-30-00.png

ងាកទៅកាន់បណ្តាញសង្គមរបស់ នាង ដាវីន ក៏បានបង្ហោះសារដែរថា « បែបណាក៏បាន គិតថាល្អក៏ល្អ គិតថាអាក្រក់ក៏អាក្រក់ទៅ ៕ ចប់», និងប្រយោគមួយទៀតថា « គោរពណាស់ ខកចិត្តណាស់ លែងខ្វល់ហើយ»។

មិនត្រឹមតែ លីម តិចម៉េង និង នាង ដាវីន បានបង្ហាញការខកចិត្តរបស់ខ្លួន មានតែការគោរពអស់ពីចិត្តចុងក្រោយបែរជាចប់គ្មានសញ្ញាខណ្ឌនេះគេក៏បានឃើញ ថុល សុភិទិ ក៏ព្រលយសារមួយដែរថា «ទទួលស្គាល់ការពិតទៅ កុំឆេះឆួល និយាយតែឯងច្រើនពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NOVAtG5pMP3icfwkqT4OnbvRVUnxL57Zm0cRpxvhFGpCKocTF-ajmiG4iiPFKPyYvz9mdaVTW66NcNSDGCn7HqvqB1gvG_EEluTm7CUjvKG2i83300udlaJgI4ZCMFq2yLMnSBSJY4wrOJ6bBATK0EluXaCF93zTOb9XHAsyIhNEXmmb_mIf8hp8xLZV/s1440/image_2024-08-07_09-29-59.png

ការបង្ហោះសារក្នុងយប់តែមួយពី ភិទិ តិចម៉េង និង ដាវីន បានធ្វើឱ្យអ្នកគាំទ្របង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងអ្នកខ្លះក៏បង្ហាញពីការព្រួយបារម្ភខ្លាច TOP4 មានបញ្ហានឹងគ្នាប៉ុន្តែ នាង ដាវីន ក៏បានចូលទៅខម្មិនលើការផុសរបស់ ភិទិ ទើបធ្វើឱ្យអ្នកគាំទ្រគិតថាអ្នកទាំងបីពុំមានបញ្ហាល្អក់កករនោះទេ តែអាចមានការខកចិត្តអ្នកផ្សេងទៅវិញនោះទេ។ ងាកទៅកាន់ បណ្តាញសង្គម ស៊ឹម ច័ន្ទពន្លឺ វិញមិនបានបញ្ចេញសារអ្វីនោះទេ៕

ឃើញហើយកក់ក្តៅ! ឪពុកម្តាយ វណ្ណដា អង្គុយមើលកូនសម្តែងពេញដោយអារម្មណ៍មោទនភាព

0

ជឿជាក់ថាអ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថា វណ្ណដា ជាកូនប្រុសម្នាក់ទោះបីជាមមាញឹកការងារសិល្បៈយ៉ាងណាតែងតែឆ្លៀតមានដំណើរកម្សាន្តជាមួយគ្រួសារ និងពេលខ្លះចេញទៅកម្សាន្តនៅក្រៅប្រទេសទៀត។ បើក្រលេកទៅកាន់អ្នកមានគុណរបស់ វណ្ណដា ក៏ដូចគ្នាតែងតែលើកទឹកចិត្ត និងមកផ្តល់កម្លាំងចិត្តដោយផ្ទាល់ពេលកូនប្រុសរបស់ខ្លួនមានការសម្តែង។ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រមើលហើយសរសើរថាជាគ្រួសារមួយដែលមានភាពកក់ក្តៅ មានក្តីសុខ និងបានលើកឡើងថា ភាពជោគជ័យរបស់ វណ្ណដា គឺមានចំណែកឪពុកម្តាយនៅពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigybbGDoNaMA-kvTzQLpIB-vavk8nunRI_vJ9yUIHfOZjaVnIHX04TG7FflUMVkWs0mxRQU4OKLMnDUipN8HKHwQKwREBVPsIPnfE-KzEVoIcG0DFcbqOm6Hc_mcJ2cqlT2xuh6qwdROWeYvBdXmeVUde4lhgFQCbjiQdCe6-cXhWqfvp7BT-gZh5Fh7MS/s1632/image_2024-08-09_11-11-15.png

វីដេអូមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជនបន្ទាប់ពីឃើញឪពុកម្តាយរបស់ វណ្ណដា អង្គុយមើលការសម្តែងរបស់កូនដោយផ្ទាល់ក្នុងពេលដែលតារាចម្រៀងរូបនេះមានកម្មវិធីកាលពីយប់ថ្ងៃទី៨ ខែសីហា។ តាមរយៈវីដេអូនោះមិនត្រឹមតែអ្នកមានគុណទាំងទ្វេរបស់ វណ្ណដា ប៉ុណ្ណោះទេដែលមកចូលរួមក្នុងនោះ ឡូរីន សង្សារលោកក៏បានមកចូលរួមដូចគ្នា។ នេះមិនមែនជាលើកទី១ នោះទេដែលឪពុកម្តាយលោកបានមកលើកទឹកចិត្តកូនដោយផ្ទាល់បើទោះបីជាពួកគាត់រស់នៅខេត្តព្រះសីហនុក៏ដោយ។ ជារឿយៗអ្នកមានគុណ វណ្ណដា គឺបានមកចូលរួមទស្សនាការសម្តែងរបស់កូនប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtXaOLnJLdturJgtMUi_u6jfBEffX3bUyaefVAUjRrLTBdXG5ZuVHfLkwte8SEDJpQH8LjAq757_VYVxpa1hHlLFivtHCQgqxijaItIEaeGsmmMo30NxiE3MOM-ISedf8kcUVGHqyS_TwY953a__2VARqEEsPnATTgfJqF3uxZutPycMHSzVMVK4H4eu_q/s750/Screenshot%202024-08-10%20135248.png

សកម្មភាពដ៏កក់ក្តៅមួយនេះពិតជាធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជំនួស និងបានបញ្ចេញមតិយោបល់ថា «អ្វីដែលម្តាយឪពុកចង់ឃើញគឺបែបនេះ ហើយកូនក៏ចង់ឃើញបែបនេះដែរ នៅក្រោយភាពជោគជ័យរបស់គាត់គឺមានពុកម្ដាយគាត់នៅពីក្រោយ, ម៉ាក់ ប៉ា កំពុងអង្គុយមើលគ្រាប់ពេជ្ររបស់លោក ,មើលវីដេអូនេះហើយ មានក្តីសុខណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEHkeH4aXLwnk6jGUF2rgTamGpV4sJJSCop3ISxBO3TxIPUMKvO4-qb1AKvIb1Hjzauj3eYYMnCCos2gZ_uxXAdNv8SCVz_hBdfMsB4VR6zeLfxK_syyQ9seRcrvA6VyLdRxF6QJt-IFJrZ1RQcLwQQ1_s8vNAo9ICF43wELKVZ-QxEo616dfdhJ9mRdcL/s2048/image_2024-08-09_11-11-20.png

សម្រាប់អ្នកដែលជាហ្វេនរបស់ វណ្ណដា គឺពិតជាដឹងច្បាស់ជាមិនខាន វណ្ណដា គឺជាកូនប្រុសម្នាក់ដែលកតញ្ញូ ដឹងគុណចំពោះឪពុកម្តាយ មិនថាខ្លួនមានកាលវិភាគមាញឹកនឹងសិល្បៈយ៉ាងណាតែងតែឆ្លៀតផ្តល់ពេលវេលាដល់គ្រួសារមានដំណើរកម្សាន្តជាមួយអ្នកមានគុណរបស់ខ្លួន។ ជាក់ស្តែងមុននឹង វណ្ណដា ចេញទៅសម្តែងនៅអាម៉េរិក លោកក៏បានផ្តល់ពេលវេលាដើរកម្សាន្តជាមួយគ្រួសារហើយពេលវិញត្រលប់មកវិញក៏បានទៅកម្សាន្តជាមួយគ្រួសារទៀតនៅឯស្រុកកំណើត៕

ទេព បូព្រឹក្ស សឹងតែចង់ឈប់ពីវិស័យសិល្បៈដោយសាររងសម្ពាធខ្លាំងពេលនៅក្នុងផលិតកម្មធំមួយ

0

តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាយនៅក្នុងកម្មវិធីសម្ភាសន៍ ស ខ្មៅ ថាអំឡុងពេលស្ថិតនៅក្នុងផលិតកម្មធំមួយនាងសឹងតែបោះបង់អាជីពសិល្បៈហើយជាពេលវេលាដ៏លំបាកខ្លាំងបំផុតក្នុងជីវិត។ ការចង់បោះបង់អាជីពនេះ ទេព បូព្រឹក្ស ថានាងទទួលបានមតិរិះគន់មិនថាធ្វើអ្វីក៏ដោយ ចំណែកឯអ្នកផ្សេងធ្វើស្រដៀងគ្នាមិនមានបញ្ហាមានតែនាងទទួលការរិះគន់ប្រមាថគ្រប់រូបភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfzG83sqaKkiPCUaue6B9BfHXlr9INA2XAwRqCee6e2m8hYzU0O6MligbM5aTWccW8E_R5Kbn9vCpJBZd1g3YgpynYHJHTDrQztItq6TIupvcvIW8KrLa9P6YvYMCIugL55bEIEXDrQxE8hokav18y0eKR140Y01HWqJcxB4wK0g8-j5bNsY-s7Jb33zF/s2048/449318675_1019740779515718_658631602411236786_n.jpg

កាលពីយប់ថ្ងៃទី៨ ខែសីហា ក្នុងកម្មវិធីសខ្មៅ តារាចម្រៀង ទេព បូព្រឹក្ស បានចូលរួមផ្តល់បទសម្ភាសន៍ទាក់ទងនឹងរឿងរ៉ាវជាច្រើនទាំងជីវិតផ្ទាល់ខ្លួននិងការងារសិល្បៈ។ ទេព បូព្រឹក្ស ក៏បាននិយាយទាំងអួលដើមកនៅពេលរម្លឹកពីភាពលំបាករបស់ខ្លួនក្នុងវិស័យសិល្បៈទម្រាំទទួលបានភាពជោគជ័យបច្ចុប្បន្ននេះនាងស្ទើរតែបញ្ចប់អាជីពសិល្បៈរបស់ខ្លួនទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjjDmlXzFrXMaxpc0ptIsEf0bvZYz5COiNndFI-HKTCflJOzRwOk1SAPS8E5bvyqSKS9t-Ay0i_p_rakP55P9BYPIjzGCxLA0m_acP8AK2sITPiaHik7kEFZZW3kUY4NTA2N_VR-n-A5ve7kmkmDraj8pcVu5Xegyvwfmo5jGHwuKBHHVh-cVPQwHYdYS/s2048/449969053_1024799362343193_8082054462282264591_n.jpg

ទេព បូព្រឹក្ស បាននិយាយថា ដំបូងឡើយនាងស្ថិតនៅក្រុមចម្រៀង TV Band បន្ទាប់មកក៏មានឱកាសក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មធំមួយហើយនាងពិតជាសប្បាយចិត្តខ្លាំង ប៉ុន្តែក្នុងកំឡុងពេលនឹងហើយនាងពិតជាពិបាកខ្លាំងបំផុត។ តារាចម្រៀងរូបនេះបានបន្ថែមដែរថា អាចពេលនោះនាងនៅក្មេងខ្ចីខ្លាំងមិនទាន់យល់ពីវិស័យនេះច្បាស់ មានមតិរិះគន់ច្រើននាងក៏ភ្ញាក់ផ្អើលដូចគ្នាព្រោះតែមិនដែលជួប ទាំងរឿងខ្លះនាងមិនបានធ្វើផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmHxEYd8BNVsqDuzPd8EDN2EBQIHt8yv5pCz8Y8cWL8y2hV6c90VOuF2OBq529tTrsdyaD8Q4xXdTuhvpqGx4BKTjVdUyG__tMq6f1aqsqYMIYmaScYzQEWYUoN5tl9zRwnuOQAolkmysqVQtExevpiVOUasXZbw3kyzs7SH0xq_KXq_dtiihgh9-v_8-M/s2048/453262508_1038586297631166_5664653707414029934_n.jpg

ម្ចាស់បទ «ទេវរាជ» បានបង្ហើបទៀតថា ពេលនោះនាងពិតជាយំខ្លាំងមែនទែនពិតជាចង់ឈប់ពីវិស័យសិល្បៈព្រោះតស៊ូមិនបានទេនាងមិនដែលជួបប្រទះបែបនេះរឿងខ្លះមិនមែនជាការពិត បែរជាគេយកទៅនិយាយបែបនេះបែបនោះរហូតលេចជាចម្ងល់ថា ហេតុអ្វីបានជាគេស្អប់នាង។ ដោយសារតែនៅជាប់កុងត្រា ទេព បូព្រឹក្ស បានសម្រេចចិត្តប្រាប់អ្នកផ្ទះអំពីទុក្ខលំបាករបស់ខ្លួនហើយមានតែមនុស្សម្នាក់គត់ដែលលើកទឹកចិត្តនាងនោះគឺ ម៉ាក់យាយរបស់នាងផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfXRpcZMCLpa7tAU46cDX8f1sroudmom9nPgMHrY3QZUr3vzCtS2xmxwhF53P_F1FOKqFyYMg9-MNItwc98Kilr2GK1mp2Z598NxMOSZWTwhBNCSvYAF30qriSjQj6Eqfs8ISrP4ZM3DQv2B5iBS1A77CHlAB4Dw8FyUp8AminQ_eX7UwQOg3yw0yYP1wy/s2048/453377742_1039244997565296_655327738666621657_n.jpg

និយាយដោយទឹកភ្នែក ទេព បូព្រឹក្ស បានទម្លាយថាជីដូនរបស់ខ្លួនបានលើកទឹកចិត្តដោយឱ្យនាងកាន់នូវសច្ចៈធម៌ ភាពល្អនៅក្នុងខ្លួននឹងឈ្នះគ្រប់សព្វបែបយ៉ាងគង់តែថ្ងៃណាមួយគេមើលឃើញនាងនឹងជោគជ័យ។ ក្នុងនោះដែរ ទេព បូព្រឹក្ស បានរំលេចដែរថា ពេលចូលឆ្នាំអ្នកផ្សេងធ្វើបទសប្បាយមិនអីប៉ុន្តែនៅពេលនាង និង ជី ដេវីត ធ្វើបទសប្បាយៗគេនិយាយថាបែកស្លុយរហូត។ ជាពិសេសនៅពេលធ្វើបទបែបសហសម័យ ទេព បូព្រឹក្ស បានទម្លាយថាពេលនោះមានខម្មិនជេរនាងទាំងអស់ថានាងបំផ្លាញវប្បធម៌។

ទោះយ៉ាងណា ឆ្លងកាត់ទុក្ខលំបាកជាផ្ទាំងស៊ិបត្រូវគេរិះគន់ទក់សាច់រាប់មិនអស់ពេលនេះ ទាំងជី ដេវីត និង ទេព បូព្រឹក្ស សាងភាពជោគជ័យលើអាជីពសិល្បៈមានហ្វេនៗពេញប្រទេស៕

លាវ វេងហួរ កាន់តែមានសុភមង្គលជាមួយ រឿន ណាត រហូតទម្លាយពាក្យនេះឡើង

0

ស្នេហាប្រុសសង្ហា លាវ វេងហួរ និងស្រីស្អាត រឿន ណាត កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យអ្នកគាំទ្រច្រណែនមិនស្ទើរនោះទេសូម្បីតែឃ្លាតគ្នាមួយថ្ងៃក៏បង្ហោះសារនឹករលឹកគ្នាទៅហើយ។ មានទំនាក់ទំនងជាច្រើនខែមកនេះ លាវ វេងហួរ បានបោះពាក្យនេះឡើងទៅកាន់ រឿន ណាត ជាគូស្នេហ៍ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRBhoX4wCFeRMIxRoldIjJpYTX5yaNjyQE-h2P-TGZawIkOQ0SYJ0W49mKFK7UomAV16gii2anIPBs-XY1s5RHu4Fc98O5LEps6GMT_DdW0ucq9DXBvt0gqAXwrq7z9D7TLMHe9fq4i26bucbD-n7I1okMRh1cqDL4tyxEoERlxa1wJ9i1SJl0rf8CQdwM/s2048/454364057_3853328758233527_864705615389330337_n.jpg

គេចាំបានថា កាលពីខែមីនា លាវ វេងហួរ Mister Friendship International2023 និង កញ្ញា រឿន ណាត Miss universe Cambodia 2018 បានបង្ហាញភាពស្និទ្ធស្នាលស្អិតរមួតជាមួយគ្នាធ្វើឱ្យអ្នកគាំទ្រសង្ស័យពីទំនាក់ទំនងពួកគេ។ នៅខែមេសា វេងហួរ កាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែច្បាស់ពីទំនាក់ទំនងអ្នកទាំងពីរបន្ទាប់ពីលោកហៅ រឿន ណាតថាជា My Girlfriend ក្នុងពេលណែនាំនាងទៅកាន់បុរសឯកវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8n5mmF0wbR5qK-RCT6fh1JN83QD2mMdws5qalWI13IozXITZB0DiOnuDYWU3M0hbF1EVfvrdZPSEKTAT-6BPi2aXcxQQpj6yaXETnX-maMAFHTaoCsyb1My8rKGUKFJ8HiQLNati0noLva9hnMsUDGbiH0eE-X_SUXqX7LAJ1wSqY7sZh2i0z0F2HMLZe/s1257/454607586_3853329874900082_2002373689797503033_n.jpg

បុរសសង្ហានិងស្រីស្អាតរូបនេះក៏បានលាតត្រដាងទំនាក់ទំនងនិងប្រកាសពេញមាត់ៗតែម្តងថាជាគូស្នេហ៍នៅពេលអ្នកទាំងពីរបានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីកម្សាន្តកាលពីខែមិថុនា និងបានបង្ហើបដែរថាទំនាក់ទំនងបានចាប់ផ្តើមនៅពេលអ្នកទាំងពីរមានឱកាសសម្តែងខ្សែភាពយន្តខ្នាតធំជាមួយគ្នា។ បន្ទាប់ពីប្រកាសប្រាប់ទស្សនិកជន គេបានសង្កេតឃើញថា រឿន ណាត និង លាវ វេងហួរ កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃមើលទៅពិតជាមានសុភមង្គលណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHwBJJqFw0KCOLTb6l0QGzDcNW3VNfCPKcKMtrmKl9gW-AXtE1-pm7QgMCre0KC5GfDnKGFm3J0vFFSLPC1tTKIE2RKsLStrc2FEdCqX623WgP_LMmRxagTx2RlJ8qhYKVgLXj4hN95IVkU01h6KKAvbgcoJxJ__xftRYc-hhAy9KIIxx2lBAR4nvpl7Y-/s2048/454428263_3853329681566768_1517885575336410398_n.jpg

ជារឿយៗអ្នកទាំងពីរបង្ហាញកាយវិការផ្អែមល្ហែមដាក់គ្នាឱ្យអ្នកគាំទ្របានឃើញដូចជា វេងហួរ បានបាញ់លុយ្យរឿន ណាត បង្ហាត់ប្រដាល់ក៏ស្វីតជាមួយគ្នា សូម្បីតែ លាវ វេងហួរ ជាប់ការងារនៅក្រៅប្រទេសបែកតែមួយថ្ងៃ រឿន ណាត បង្ហាញការនឹករលឹកម្ចាស់ស្នេហ៍ទៅហើយ។ ថ្មីៗនេះទៀតសោត ក្នុងពេលរៀបចំខ្លួនទៅសម្ពោធខ្សែភាពយន្តដែលអ្នកទាំងពីរសម្តែងជាមួយគ្នានិងបានបង្កើតទៅជាចំណងស្នេហ៍ក៏បានបង្ហាញភាពផ្អែមល្ហែមថើបគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2KkDpsbwjx-hJ0Ut2b0Xblv8RWwJyunPvehmckyoIY_Wd0xOAT54RtRrIyi_TTIqsizWBQpDrAFS70qul6mz_yzBwYhzlueQn_Ym2bf5VnKZVOnfr_FgZkO3ybMMNhXBWkXXqEmQnL7Qv21B-FHMPhIFnwaTUdpnQ6rpU3eGbJ_CoDt89MJFrWB1-q9yP/s2048/454684403_3853329841566752_1906705639367659100_n.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍នោះក្នុងទំនាក់ទំនងស្នេហាប៉ុន្មានខែមកនេះ លាវ វេងហួរ បានបោះសម្តីទៅកាន់គូស្នេហ៍ថា «ពេលដែលយើងស្រលាញ់មនុស្សដែលយល់ចិត្តយើងសេចក្តីសុខមកងាយៗ»។ បន្ទាប់ពីឃើញ លាវ វេងហួរ និង រឿន ណាត ស្អិតរមួតជាមួយគ្នាថែមទាំងបញ្ចេញសំណេរដ៏មានន័យទៀតធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិថា មើលហើយគឺមានក្តីសុខម្នាក់ឯង និងជូនពរឱ្យអ្នកទាំងពីរកាន់តែស្រលាញ់គ្នាទ្វេដងទៀត៕

ជី ដេវីត ដឹងពីអនាគត? ផ្ទុះការចាប់អារម្មណ៍ ជី ដេវីត ខម្មិនលើបទថ្មីរបស់ ជូវី លីន

0

តារាចម្រៀង ជូវី លីន បានទម្លាក់បទថ្មីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកហ្វេនៗហាក់ដូចជាបង្ហាញពីរឿងដែលជួបប្រទះធ្លាប់ជាកូនអុកដែលគេប្រើហើយគេបំភ្លេចសន្យានិងអត្ថន័យដ៏ស៊ីជម្រៅទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍តារារ៉េប ជី ដេវីត គឺបានចូលទៅខម្មិនលើបទថ្មីរបស់ ជូវី ខណៈហ្វេនៗមួយចំនួនបានខម្មិនថា ជី ដេវីត ដូចមើលឃើញអនាគតព្រោះតារាចម្រៀងរូបនេះធ្លាប់បាននិយាយកាលពីកន្លងមកនេះ។ អ្នកគាំទ្រខ្លះក៏បាននិយាយថាស្តាប់បទ ជូវី ហើយគឺឈឺចាប់ជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXf_r3z_DNQVic3m27FqMSWHo7Kw0GG_1HNiJoxdYTnVGf23DqSAVit5WrW016OSBevAYdXNIWjXRI9lyVfhFZdkNUpiQu8iBOTk_3cVgRmyp0tjwtujOt6bw5jeakegmMLyX4f_HqvOsacLKg39Wjs1zrlQHHe-nu2Ry-kCTfG6jMLmlclqA4WPgu2Ny2/s2048/image_2024-08-10_09-42-32.png

កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ តារាចម្រៀង ជូវី លីន បានទម្លាក់បទថ្មីមានចំណងជើងថា «LYING» ដោយបានរៀបរាប់រឿងរ៉ាវដែលអ្នកគាំទ្រមិននឹកស្មានដល់ថាលោកបានជួបប្រទះកន្លងមកនេះតែទទួលបានមកវិញនូវសន្យាខ្យល់។ នៅក្នុងអត្ថន័យបទនេះ ជូវី បានច្រៀងអំពីការចូលសិល្បៈរបស់ខ្លួនដែលជាក្តីសុបិន ហើយឆ្នាំ២០១៥ បានចូលទូរទស្សន៍ដំបូងពោរពេញដោយក្តីសង្ឃឹមប្រាប់អ្នកផ្ទះឱ្យចាំមើល។ ប៉ុន្តែការពិតផ្លូវមួកល្អមើលតែខាងក្រៅតែខាងក្នុងដូចឋាននរក ល្អតែពីមុខកាមេរ៉ា ធ្វើរឿងមួយចំនួនដែលមិនគួរ ខ ខំធ្វើយកទៅឱ្យមើលតែបែរគេថាស័ក្តិសមនឹង ក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip1aBCh7y_yqeTRzw0ZSGowznZrrJtTMv4MI_WCBq8OUmiitVHn_oPu8pkJzUoRiQXUQnt5bVL_4w89ajRrRFc16VRxq-CJw-sEeYuOU0AuI4O7J_6pe1zmf9jCJFa-YyDnnfNxnfvnmu7bgobNhhIS8PGLqV2_lpRxeX1CaWY1mQK0ySF9dFXpWXCaip4/s2048/image_2024-08-10_09-42-33.png

បទថ្មីរបស់ ជូវី ក៏បាននិយាយពី សម្តីផ្អែមល្ហែមសន្យាហើយមិនធ្វើ ប្រើនាមជាបងប្អូនគ្រួសារ ជប់លៀងទាំងឃើញលោកធ្លាក់ចុះដៀលក្បាលលោកថាគំនិតអ្នកក្រ ដេកស៊ីចិត្តស្មោះសចង់មានត្រូវចេះបោក ចេះថោក ចេះសម្តែង យំសោក។ ខំដេកគិតផ្តូចផ្តើមមានទាំងចូលដើម ចុងក្រោយគេយកអស់នូវស្នាដៃ ថាសមត្ថភាពរបស់លោកនៅខ្ចីមិនទាន់ទំឬមួយលោកត្រង់ពេកមិនចេះអែបអប បម្រើមិនសូវដិតដល់មិនចេះស៊ុគ្រលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuSKYbDeCpS8CCjv5j_8-k_KVVM9QK8EXyCHmqr-tDeJwAWiJEZrv6Zwu6xMAFHufFefnQmkeKAANzKFPBXbebfljxnqGbs4H2IwM3SHYAyIHVoHOaraxJPsoP1tWWW5TrNLvHD2NkRjH3ypH6cVYfAdwBtoklNaKoQs6TRvQiHcWqfsgWebPRnvmZYHuH/s1440/image_2024-08-10_09-42-38.png

ជូវី លីន ក៏បានរំលេចនៅក្នុងបទចម្រៀងដែរថា បាបបុណ្យមានពិតប្រយ័ត្ននូវរាល់ទង្វើរបស់ខ្លួនមានមនុស្សមិនច្រើននោះទេដែលធ្វើល្អដាក់អ្នកពិត លោកមិនមែនជាកូនអុកគេទៀតនោះទេ រក្សាការកុហករបស់អ្នកទៀតចុះ។ ប៉ារូលរបស់ ជូវី ក៏បានលើកដែរថា លេសនោះលេសធ្វើខ្លួនដូចជាអ្នកចេះ ចូលចិត្តឱ្យអ្នកដទៃរំលេចថាជាមនុស្សល្អ ដើរអួតក្មេងថាជាព្រះ កុហកកិបលុយក្មេងយកលុយទៅសង់ផ្ទះ ចូលចិត្តធ្វើអំពើល្អនៅពីមុខកាមេរ៉ាឱ្យគេមើល រុញច្រាលកំហុសឱ្យគេឯងហើយចូលចិត្តធ្វើភ្លើ រាប់អានជាមិត្ត ខំទុកចិត្ត ចូលធ្វើទាំងមិនខ្វល់សន្យានេះសន្យានោះតែប៉ុន្មានឆ្នាំក្រោយមកគឺសន្យាខ្យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrbAo4SfwAfUmIU2noDNQ5jw1yEPKAlFTlHpFIkA0DuI70as8LRKLPdayx7VCbWRoTMGBS2rs0kIvqtUDE4Zn2t8bsgie5NuE8PXG_aX64Vn-lvK6K3VST2IurSbISK02EKwhPEGwJuy2KrpT0gMbDRFHhI6L2uLIfYWPiRUK99paAIFg3d9ppv56m3A6j/s812/image_2024-08-10_08-27-37.png

បទ Lying របស់ ជូវី លីន ដែលបានរៀបរាប់ពីរឿងដ៏ខ្មៅកង្វក់នេះបានធ្វើឱ្យអ្នកគាំទ្រលើកឡើងថាស្តាប់ហើយឈឺចាប់ជំនួស។ ជាមួយគ្នានេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍ថា តារាចម្រៀងល្បីឈ្មោះ ជី ដេវីត ក៏បានចូលទៅខម្មិនលើបទចម្រៀងរបស់ ជូវី លីន ក្នុងន័យផ្តល់កម្លាំងចិត្តឆ្ពោះទៅមុខបន្តទៀតថា «Keep it up Juvie , No Cap »។ ក្រៅពី ជី ដេវីត តារាចម្រៀង ម៉ុង ម៉ានិត ក៏បានចូលខម្មិនរួមទាំង សង្ហា ផងដែរ។

លើសពីនេះទៅទៀត អ្នកគាំទ្រ ជាច្រើនបានចូលទៅខម្មិនលើកឡើងថា ជី ដេវីត ហាក់ដូចជាដឹងដល់អនាគតថារឿងនេះនឹងកើតឡើងពេលណាមួយព្រោះលោកបានឆ្លងកាត់ ជាអ្នកធ្វើមិនទទួលបានក្រេដីត មិនទាំងបានលុយ៕

ហេតុអ្វីអ្នកភូមិនេះឮសំឡេងមនុស្សជជែកគ្នានៅឆ្ងាយរហូតដល់៥គីឡូម៉ែត្រ?

0

ប្រទេសកាណាដា ៖ ជាទូទៅ យើងអាចឮសូរសំឡេងមនុស្សជជែកគ្នា ឬសំឡេងយានជំនិះបើកបរនៅក្បែរៗខ្លួនតែប៉ុណ្ណោះ ប៉ុន្តែអ្នកភូមិមួយនៅប្រទេសកាណាដាបានឮសូរសំឡេងមនុស្សជជែកគ្នានៅឆ្ងាយពីភូមិ រហូតដល់ទៅ៥គីឡូម៉ែត្រ ។ តើលោកអ្នកឆ្ងល់ទេថា ហេតុអ្វីទើបពួកគេអាចស្តាប់ឮសំឡេងបានឆ្ងាយបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpkzoQn1zxuL8dam0jqm1npJWRYLql2pNhJL-P1-0zczFn6rZp146sN7cdmo7IhtjieE2jiRn7rYqCG9CwzSvt0qeBHlD-ZndBQn5yVWM-6e5Fgy9LWY3hAY7TpRYYOmmBCGuGJG7UiGytYufQCOVqvsgrhLOt6t-Gb6yDNDoGS_-rf_FvrQDPz2x3mczf/s1200/image_2024-08-10_13-20-38.png

បើស្តាប់ទៅ ពិតជាពុំគួរឱ្យជឿទេ យើងអាចគិតថា វាគ្រាន់តែជារឿងកុហកប៉ុណ្ណោះ ។ ប៉ុន្តែវាបានកើតឡើងក្នុងភូមិមួយស្ថិតនៅភាគពាយ័ព្យប្រទេសកាណាដា ហើយភូមិនេះមានចំណុចគួរឱ្យចាប់អារម្មណ៍ហួសពីការស្មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwrpPzAWvD4_cFce2GHXbE3lOG9gZCrkrEEinDeu3p0n34mVeZ9pyErbgbjjZ95xyfEcnCedWWObK-7tcjj0cCfvgfIJonsWYmmufH6wmBUSBSRQbxgRXbIIjq6xUNlHTfk9L9HHeA7ztriU6fKCZe2ksupYw5vApG7ooUHm7DoYuXPLPvmMMb_S8l_IIx/s768/image_2024-08-10_13-22-44.png

កាលពីរដូវរងា គិតចាប់ពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៤៧ លោក កូដុន ធូឡេត ជាភ្នាក់ងារត្រួតពិនិត្យអាកាសធាតុ បានវាស់សីតុណ្ហភាពនៅបរិវេណអាកាសយានដ្ឋានតូចមួយក្នុងភូមិ Snag តំបន់ Yukon ប្រទេសកាណាដា ។ ការវាស់សីតុណ្ហភាពរបស់លោកពេលនោះ គឺបានត្រឹមតែ -៦២,២អង្សារសេ និងពុំអាចវាស់អាកាសធាតុត្រជាក់ខ្លាំងបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmBlDbqpzL7objuzTmo8QO780XdLVbVSSsQGRgx9nXVcGRhhdwdHFlvDJZCa9cqNNZXPOjdRiNNEGqXrr4ukqFe5LUYSqTMB0w2tXGRXyk_rHcC5c0QLUhP16dPOIj9QtTwECoH7h7T-PXmNAR4sQs1SaIo0clVpLoH5OJ26eCC6fqIloeeT_EiK6eHyJ-/s768/image_2024-08-10_13-22-57.png

ហេតុនេះ លោកបានផលិតឧបករណ៍ពិសេសមួយសម្រាប់វាស់សីតុណ្ហភាព ។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៤៧ ជាអំឡុងពេលសីតុណ្ហភាពទាបបំផុត ហើយលោក កូដុន អាចវាស់សីតុណ្ហភាពស្មើនឹង -៦៤អង្សារសេ ។ នេះជាស្ថិតិដែលបានកត់ត្រាទុកថា គឺជាថ្ងៃត្រជាក់បំផុតនៅប្រទេសកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SIfNl2LSSLyhfSHS8vnUm9uo2kMPF-3XGnejgs3fjfW2P-GdU09ha3Q97toToo53wibJIBOlffdlLErMKIL1WOKbSfBjBo00peAaomAjCfwwVIrZjO0nr0Ou9rVydORzF1D2Q3pR_kecCJjxHdwAs_kKP0-F5rMbAuh3ZnmH6hK5DGHTIczmQf10aPFf/s2048/image_2024-08-10_13-22-17.png

អាកាសធាតុត្រជាក់ខ្លាំងបានធ្វើឱ្យខ្យល់ដង្ហើមរបស់ពលរដ្ឋកាណាដាសម័យនោះក្លាយជាផ្សែងពណ៌ស ហើយការជជែកគ្នាក៏ឮកាន់តែឆ្ងាយ ។ ស្តាប់មើលទៅ គួរឱ្យអស់សំណើច ប៉ុន្តែបើយើងស្ថិតនៅក្រៅផ្ទះចាប់ពី២នាទី ទៅ៣នាទី គឺរាងកាយយើងនឹងក្លាយជាទឹកកក ។ ពេលអាកាសធាតុត្រជាក់ខ្លាំងមានផលប៉ះពាល់មួយយ៉ាងចម្លែក ហើយអ្នកភូមិ Snag រាយការណ៍ថា ពួកគេបានឮសំឡេងនៅឆ្ងាយពីខ្លួនរហូតដល់៥គីឡូម៉ែត្រ ។ ដូច្នេះ ពេលសីតុណ្ហភាពត្រជាក់ខ្លាំង វានឹងធ្វើឱ្យរលកសំឡេងកាន់តែខុសប្លែកពីមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVP82vY2334N4zshdYyIsSjJrj_XBz_v7Y_oAVa3t6CFTOUYOa5LAIS61bMgjphKKREnfJIceKtdDgzUnsmOlpfah4T4iptnsExC9W01VMPIGfZSNX3kqhVI10QOY7ISAbar-jFRV29AP6FpUuFNzNwr4fHCXfZ0N8gBB4Btf8oZkbkKe03yFZ2BYleUEv/s1440/image_2024-08-10_13-21-04.png

ថ្ងៃមួយ លោក កូដុន បានទៅវាស់សីតុណ្ហភាពនៅអាកាសយានដ្ឋាន លោកមើលពុំឃើញអ្វីនៅជុំវិញខ្លួនទេ ក្រៅពីដុំទឹកកកគ្របដណ្តប់ពេញទីវាលទាំងអស់ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលខ្លាំងនោះ គឺលោកបានឮសំឡេងឆ្កែព្រុសក្នុងភូមិមួយ ខណៈឆ្កែទាំងនេះនៅឆ្ងាយពីលោក រហូតដល់៦គីឡូម៉ែត្រ ។ លើសពីនេះ លោកបានឮសំឡេងទឹកកកធ្លាក់ដូចគ្នានឹងស្នូរកាំភ្លើង ដែលវានៅឆ្ងាយពីលោកចម្ងាយ១.៦គីឡូម៉ែត្រ ។ ហេតុអ្វីលោក កូដុន និងអ្នកភូមិអាចឮសំឡេងឆ្ងាយពីខ្លួន?
https://pbs.twimg.com/media/FMS3wRSXMAMf9f6?format=jpg&name=4096x4096
អាថ៌កំបាំងនៃការឮសំឡេងនេះ គឺសីតុណ្ហភាពបានប៉ះពាល់ដល់រលកសំឡេងក្នុងពេលអាកាសធាតុត្រជាក់ខ្លាំង ហើយវានឹងធ្វើឱ្យពួកគេអាចឮសំឡេងនៅឆ្ងាយៗពីខ្លួន ។ ហេតុនេះ ទើបអ្នកភូមិអាចឮសំឡេងមនុស្សជជែកគ្នា ដែលនៅឆ្ងាយពីខ្លួនជាច្រើនគីឡូម៉ែត្រ ។ បើមានទឹកកកធ្លាក់ខ្លាំងធ្វើឱ្យអ្នកភូមិកាន់តែឮសំឡេងប្លែកៗ ហើយពួកគេពុំដឹងពីប្រភពសំឡេងទេ និងគិតថា ជាសំឡេងអាថ៌កំបាំងរបស់ពួកអមនុស្ស ៕