ប្រទេសចិន ៖ យុវជនម្នាក់រស់នៅភាគខាងកើតប្រទេសចិន ត្រូវគេថតរូបបានក្នុងពេលយុវជននេះកំពុងតែធ្វើបា.ប ម្តាយរបស់ខ្លួននៅទីសាធារណៈ ដោយសារម្តាយពុំព្រមឱ្យប្រាក់ ។ វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនហួសចិត្តយ៉ាងខ្លាំងពីទង្វើពុំសមរម្យរបស់កូន ហើយមានចំនួនចូលមើលវីដេអូ រហូតដល់ជាង៥លានលើក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin4FPsEqTPjfLTvFxcrXqloq1URtYQBJDlw7hEhIYFC4pnx-vQHqwn_9h63jmquuhWp93-KmRDdWMF_PB2vEO7RsiqlHxdPrD5SLNQTYBzARkeCwgPGbK057etAPjXaQIY8UKG6HcjbImAgZDnXxFc87wAU3blgXrweykdRlesYoGsH9Ux5wYURzSU02UD/s734/photo_2024-09-27_14-58-34.jpg

សារព័ត៌មានចិនរាយការណ៍ថា មហាជនបានថតវីដេអូពេលយុវជនរូបនេះធ្វើបាបម្តាយ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណខាងក្រៅផ្ទះក្នុងទីប្រជុំជនមួយក្នុងខេត្តសានដុង ។ យុវជននេះបានស្រែកជេរប្រមាថ និងលោតធាក់ម្តាយ រហូតដល់ភ្នាក់ងារសន្តិសុខមកជួយអន្តរាគមន៍ ព្រមទាំងទូរស័ព្ទប្តឹងសមត្ថកិច្ចផងដែរ ។

បើទោះជាភ្នាក់ងារសន្តិសុខហាមឃាត់យ៉ាងណា ប៉ុន្តែយុវជននេះនៅតែស្រែកជេរម្តាយមិនឈប់ ។ ក្រោយមក រូបគេក៏អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន នៅពេលសមត្ថកិច្ចចូលមកហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPcO_hWCj8JODXdfO1LFieUf7DQfVNefgm7wPIzzpXcPr1JFdsYWM667aoI168v86iL7fRxvgvbxauPqwyk7Ai-MECBLn0UrktqKBBAo1IsCDI2vkHwNtBF0_0m9tR_MwQHLPpyGeTUtOhfIyfU1vkdQUtQ0e0WftgimCGGLyuksoSXahVqkYVS6bOKisr/s977/photo_2024-09-27_14-58-34%20(4).jpg

អាជីវករលក់អីវ៉ាន់នៅក្បែរនោះនិយាយថា យុវជនខាងលើខឹងសម្បារយ៉ាងខ្លាំង និងចាប់ផ្តើមវាយតប់ម្តាយ ក្រោយពីម្តាយមិនព្រមឱ្យលុយ ។ ក្រោយពីស្ត្រីជាម្តាយបានលែងលះជាមួយឪពុក គាត់ចិញ្ចឹមកូនឱ្យធ្វើអ្វីស្រេចតែចិត្ត ទើបកូនក្លាយជាបែបនេះ ។ បើទោះកូនវាយខ្លាំងប៉ុនណា ក៏ស្ត្រីជាម្តាយមិនតដៃដែរ ហើយថែមទាំងប្រាប់អ្នកឃើញហេតុការណ៍កុំមករវល់ជាមួយខ្លួនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjacIaQN5Yr7Q7xFj8PHHtOuCjGL_R5noQPHruqK0bhZSu8Ut2H0Q782iEW3kQ6e_dds7pkjjmz0wve5Dz_4qLjsSWAz4ZUtpzgLI2Q3t5-u9jN2yiPlee1V3lOByeIK8Rdrxo8b06OyoGpT4heubVvgt7D-EDidPhC9md8X1Dtjjh2ayB-KAnhKxOrkUjg/s753/photo_2024-09-27_14-58-34%20(3).jpg

ចំណែកអ្នកលេងបណ្តាញសង្គមបារម្ភពីវាសនារបស់ស្ត្រីជាម្តាយនាថ្ងៃខាងមុខ ហើយកូននឹងធ្វើបាបទៀតមិនខាន ។ លើសពីនេះ យុវជនខាងលើនឹងបង្កគ្រោះថ្នាក់ដល់សង្គមផងដែរ បើគ្មានការដាក់ទោស និងអប់រំទេនោះ ។

បើតាមច្បាប់របស់ប្រទេសចិនចែងថា បើបុគ្គលណាម្នាក់ធ្វើបាបរាងកាយអ្នកដទៃឱ្យមានរបួសស្នាម បុគ្គលនោះនឹងត្រូវបានឃុំខ្លួនចាប់ពី៥ថ្ងៃ ទៅ១០ថ្ងៃ ព្រមទាំងត្រូវពិន័យជាប្រាក់ពី២០០យាន់ ទៅ៥០០យាន់ ។ ប៉ុន្តែបើជនល្មើសជាយុវជន គឺអាចមានទោសស្រាលជាងនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUZlD6LvDMyP2Ha0RU_BoGVweonI5sSoQeeYPZFU_N5lGzLCS-o60DY1CxeG3_Sq4aT7ls_8wBR5U7XU6TtVZBfKbJnalsWIUV7tN4n5qQjGLieR4VsmZxKyIwxaskm4jYWikKcDjDMLdsBca1vv-FLu_Co3v5xgoZGipYF4In9zfXyZABjqNz9JzRIt0t/s744/photo_2024-09-27_14-58-34%20(2).jpg