មនុស្សភាគច្រើនប្រហែលជាធ្លាប់ឃើញហើយ អំពីការផ្សាយពាណិជ្ជកម្មខ្លះៗដែលទាក់ទងទៅនឹងការទទួលទានទឹករ៉ែធម្មជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ទឹកសារធាតុរ៉ែទាំងនេះច្រើនតែត្រូវបានផ្សព្វផ្សាយថាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ហើយវាក៏ជាជម្រើសប្រសើរជាងការផឹកទឹកធម្មតារបស់យើងផងដែរ។ ដូច្នេះហើយតើ “ទឹករ៉ែ” ពិតជាមានអត្ថប្រយោជន៍សំខាន់ជាង “ទឹកធម្មតា” មែនដែរឬទេ?
ទឹករ៉ែ សំដៅលើប្រភពទឹកធម្មជាតិ ដែលកកកុញនៅក្រោមដី ហើយបានដុះឡើងនៅតំបន់មាត់ទន្លេ និងក្លាយទៅជាប្រភពទឹកធម្មជាតិដូចជា ទន្លេ ប្រឡាយ វាលភក់ ឬបឹង អាស្រ័យលើបរិមាណទឹក និងភូមិសាស្ត្រជុំវិញ។ ទឹករ៉ែមានសារធាតុចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម, ម៉ាញ៉េស្យូម, ប៊ីកាបូណាត, សូដ្យូម, ប៉ូតាស្យូម, ក្លរ, និងហ្វ្លុយអូរីត។ លើសពីនេះវាក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើងផងដែរដូចជា ល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ, ល្អសម្រាប់សុខភាពបេះដូង, និងជួយបំបាត់ការទល់លាមក។
រីឯទឹកធម្មតាវិញ សំដៅលើប្រភពទឹកធម្មជាតិដូចគ្នាទៅនឹងទឹករ៉ែដែរ ដោយទឹកធម្មតាមានសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ក្រៅពីនេះទឹកធម្មតា ក៏ត្រូវបានគេយកទៅចម្រុះធ្វើជាទឹកស្អាត និងមានអនាម័យ ដើម្បីយកទៅទទួលទានជាប្រចាំផងដែរ។
សរុបមកវិញទឹករ៉ែធម្មជាតិ និងទឹកធម្មតា គឺមានអត្ថប្រយោជន៍ទាំងពីរ មិនមានទឹកណាល្អជាងទឹកណានោះទេ។ ប៉ុន្តែបើយើងផឹកទឹកដែលមានសារធាតុរ៉ែច្រើនពេក ឬលើសកម្រិត វានឹងបណ្តាលឱ្យយើងពុល ដែលអាចគំរាមកំហែងដល់អាយុជីវិតបានទៀតផង។ ជាចុងក្រោយ ទឹករ៉ែធម្មជាតិគ្រាន់តែជាជម្រើសមួយផ្សេងទៀត ដើម្បីបំពេញបន្ថែមសារធាតុចិញ្ចឹមដែលរាងកាយត្រូវការប៉ុណ្ណោះ ដោយអ្នកមិនអាចទទួលទឹករ៉ែជំនួសទឹកធម្មតាបានរហូតនោះទេ៕