Home Blog Page 926

អាមេរិកគ្រោងសាងសង់បង្គោលភ្លើងយក្សនៅលើឋានព្រះច័ន្ទជាលើកដំបូង

0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Honeybee Robotics របស់អាមេរិកគ្រោងសាងសង់បង្គោលភ្លើងយក្សដែលមានទំហំធំ និងខ្ពស់ជាងរូបសំណាកសេរីភាពនៅលើឋានព្រះច័ន្ទជាលើកដំបូង ដើម្បីជួយបំភ្លឺតំបន់ជុំវិញភពនោះ ងាយស្រួលក្នុងការរុករកបន្ថែម។
នេះបើយោងតាមការចុះផ្សាយរបស់ Livescience កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ថាឆាប់ៗនេះភពព្រះច័ន្ទនឹងក្លាយជាកន្លែងសាងសង់របស់មនុស្សជាតិជាលើកដំបូង ជាមួយនឹងផែនការជាបន្តបន្ទាប់ដូចជាការតាំងលំនៅឋានអចិន្ត្រៃយ៍ ប្រព័ន្ធរថភ្លើងអេឡិចត្រូម៉ាញ៉េទិច និងរ៉េអាក់ទ័រនុយក្លេអ៊ែរជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk2FCA63qJ8dkKCAiSGwAzHXVVIhjFO9u1NGEL68lErSbv117HN9Yh_BZus8iz62yvaaWTURNBZMbHvydG9sPu-tMWXmAAyPpI5qFvWrEwJVh9W7NYmw9DtlyKHQxnbLPokN4f6EwknkbVSfRanp0D_ZGmRp-hs91qgfDuv4n_vqg0lake9iNiKvfXHSWt/s1024/image_2024-08-10_13-15-16.png

ប៉ុន្តែមុននឹងរឿងទាំងនោះកើតឡើងយើងត្រូវសាងសង់បង្គោលភ្លើងជាមុនសិន។ ទោះជាយ៉ាងណា មួយថ្ងៃនៅលើភពព្រះច័ន្ទគឺមានរយៈពេលស្មើនឹងពីរសប្តាហ៍នៅលើភពផែនដី ហើយយប់ខ្មៅងងឹតក៏មានរយៈពេលយូរផងដែរ ជាហេតុធ្វើឱ្យមានការលំបាកសម្រាប់អ្នកចុះចត។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Honeybee Robotics ដែលជាផ្នែកមួយនៃក្រុមហ៊ុន Blue Origin បង្កើតឡើងដោយ Jeff Bezos បានស្នើសុំដំណោះស្រាយមួយ ដោយគ្រោងដាក់បង្គោលភ្លើងយក្សនៅលើឋានព្រះច័ន្ទ ក្នុងគោលបំណងបំភ្លឺតំបន់ជុំវិញភពនោះ ងាយស្រួលក្នុងការរុករកបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc4nsWBxAG-MQZjVg4ucEANAWhzXk41fGHv6_78_P0LGOgH0Nxfu-0sfG2qJrV1FNgzaoTIPmeNZ80GnU0pkAzpRHVdYXD7_r3GFlsIsyJ8ylsKB7a827Yeq1GUyIRG4Vf_XjC9QPyIjrMP8UkxDpfEmCG-WdFaQq3mqVf4s9_OB6vXZ4cDWVNazBhsS9c/s1920/image_2024-08-10_13-17-01.png

យោងតាមលោក Vishnu Sanigepalli ដែលជាអ្នកដឹកនាំគម្រោង បានឱ្យដឹងថា បង្គោលភ្លើងយក្ស LUNARSABER នីមួយៗនឹងមានកម្ពស់រហូតដល់ ១០០ ម៉ែត្រដែលវាខ្ពស់ជាងរូបសំណាកសេរីភាពរបស់ទីក្រុងញូវយ៉កទៅទៀត។ បង្គោលភ្លើងទាំងនេះត្រូវបានរចនាឡើងដើម្បីរក្សាទុកថាមពលពន្លឺព្រះអាទិត្យក្នុងអំឡុងពេលថ្ងៃ ក៏ដូចជាបំភ្លឺតំបន់ជុំវិញភពនោះនៅពេលយប់។ ហេតុនេះកម្ពស់បង្គោលភ្លើងមិនត្រឹមតែជួយបំភ្លឺរណ្ដៅធំៗនៅលើព្រះច័ន្ទប៉ុណ្ណោះទេ ថែមទាំងជួយលើកឧបករណ៍វិទ្យាសាស្ត្រដែលមានទម្ងន់ដល់ទៅ ១ តោន ដូចជាកាមេរ៉ា និងឧបករណ៍ទំនាក់ទំនង ទៅកាន់ទីតាំងខ្ពស់សម្រាប់ធ្វើចលនាឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcpMUseDPX12Ue_yeXq4j1Hw_WIOSJ8zIZRfgkcXoz5wHMDLyta3zY1oRtqBupGoXc5zKsixGHnexZgiUqn-o4R7qy3NPiKov_dohmxnL7bTGGLVKoTUHCueAe8d6GldasWt8rqrSS6Ks2uCzL0Hg-8CT2sN8tgrowhTezMJ7flhkpmXG8bz9xyCx1NzfD/s1200/photo_2024-08-10_13-00-42.jpg

ទោះជាយ៉ាងណាគម្រោងសាងសង់បង្គោលភ្លើងយក្សនៅលើឋានព្រះច័ន្ទគឺមិនមែនជារឿងងាយស្រួលឡើយ ដោយគម្រោងនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍នៅលើផែនដី។ យោងតាម Livescience គម្រោង LUNARSABER អាចនឹងរួចរាល់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយប្រសិនបើគម្រោងដូចជា LUNARSABER កើតមាននោះឋានព្រះច័ន្ទនឹងលែងមានភាពងងឹតទៀតហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9Pqd-cB0zoUwJstTd9deE9vFitz3rqD9CQNBOcFZthWeW-pGpOnreb6ZvWSNDA_whdZna0OozVN7yvh7Xu3jcNPNPPj01WpJMlzYCp3mVuSTcACwDyo_ie8JO3aSV8U0ubMXM4FDcvQPN5UjSzJeS7UPYkyrZbz5FVUMdruz1ubfGb7zuaOontlHJtCH/s1280/photo_2024-08-10_13-01-11.jpg

ក្រុមហ៊ុនឱសថជប៉ុនឈប់ផលិតអាហារបំប៉នដោយសារមនុស្សស្លា.ប់ ជាង១០០នាក់

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា Kobayashi Pharmaceutical គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឱសថដ៏ធំរបស់ប្រទេសជប៉ុន បានប្រកាសបញ្ឈប់អាជីវកម្មទាំងអស់ពាក់ព័ន្ធនឹងអាហារបំប៉ន Beni Koji (ឬអង្ករក្រហម) ដោយសារអាហារបំប៉ននេះបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអតិថិជនធ្ងន់ធ្ង.រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDyDJJ83BpaUhThFSD1z5xYrVFUVhtYQBSyV9_FdydKbnRBee1kJ_u6GNOUwBhY9VGA97mbUd4LN_B6dNIFM7TcvTJ7eEttc5oKBBIl0sGFcqPQbJNuOg3R7K8B_F6kVeYKuqRN5D07-ySBvPvDhph0HCFncFSzdR970-sjzFN8HGPipJUShj0Drz5jDBs/s830/image_2024-08-10_11-31-32.png
ក្រុមហ៊ុននឹងចាប់ផ្តើមទូទាត់ប្រាក់សំណងដល់អតិថិជនទាំងអស់ ដែលមានផលប៉ះពាល់សុខភាពដោយសារការបរិភោគអាហារបំប៉ន ចាប់ពីថ្ងៃទី១៩ ខែសីហា តទៅ ។ ចាប់ពីខែមីនា ឆ្នាំ២០២៤ រហូតមក ចំនួនមនុស្សស្លាប់ដោយសារការបរិភោគអាហារបំប៉នរបស់ក្រុមហ៊ុនឱសថជប៉ុន បានកើនឡើងខ្ពស់រហូតដល់១០៧នាក់ ។ លើសពីនេះ មានមនុស្សយ៉ាងហោចណាស់ ៤៦៧នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOOi33yntE0p8N_lEf0U7oxx2j7k3DiweQax8Wz0TSyooaBjp6J0ZfN_ledDdoK-QbelD9vWNIhVGk3b2CdZlZTeISlq6ewybx4swPOjbBr4DVa9gqIpKxuyaYAqk0wPopc1c3Yw_mPkb86cu1b_RmFazeDNCe1ZobK4QRzsKjeK0sKs4dgPjwLsjPRd6Y/s1536/image_2024-08-10_11-31-40.png

ជាមួយគ្នានេះ ក្រុមហ៊ុន Kobayashi Pharmaceutical ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លា ក្រោយពីក្រុមហ៊ុននេះទទួលស្គាល់ថា អាហារបំប៉ន Beni Koji មានគ្រោះថ្នាក់ខ្លាំងដល់សុខភាព សម្រាប់អ្នកបរិភោគអាហារបំប៉ននៅខែមីនា ឆ្នាំ២០២៤ តែប៉ុណ្ណោះ ។ ទោះយ៉ាងណា ក្រុមហ៊ុនបានប្រកាសយឺតយ៉ាវពីគ្រោះថ្នាក់ដល់សុខភាពដោយសារការបរិភោគអាហារបំប៉នខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPO5n0BWiPl33Yal9PbqITi1LIUB0idikdBAnpYodmdfkmQ7_OMYY7heoN2EV4Rgm48PomOZV690-SPcNo1NtAiJhSVj-5wkXnSyGrf6e7lbbGfIOyF1JnZp94lLViuD3Fz-auPiEvXBXFu2jo4_1Q-g5UFEe2QiK5T-Lp_ge3d0vO7lvnJYdhAAACjf7r/s868/image_2024-08-10_11-31-47.png

បើទោះជាលទ្ធផលការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជាច្រើនបញ្ជាក់ដូចគ្នាថា ការបរិភោគអាហារបំប៉ននេះអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្តី ប៉ុន្តែវាអាចប៉ះពាល់ដល់ដំណើរការសរីរាង្គរបស់អ្នកបរិភោគ ។ ផលប៉ះពាល់អាស្រ័យលើបរិមាណសារធាតុផ្សេងទៀតដែលជាធាតុផ្សំរបស់អាហារបំប៉ន និងរយៈពេលបរិភោគអាហារបំប៉នផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ZxT2asqLYwaVl0f9cZnjWrBYMc-25nuSyKm_8LKX809ZUouOAhTCFfUrkRPOBvYTTU2ZcPBvv7nQUH46OQmasbTsrWB_kfigPM9vHPabeuj5yzYQrGdASL39WkqFE7YU_N2Tvta4BJx7GKM4TQ8zkHgErsa_dOi7PCoJzsMdNV_EjGGKJgvQCot8uxMN/s1500/image_2024-08-10_11-31-58.png

ចំណែកក្រសួងសុខាភិបាលជប៉ុនកត់សម្គាល់ថា អាស៊ីត Puberulic ដែលជាសារធាតុផ្សំធម្មជាតិបានមកពីផ្សិតពណ៌ខៀវក្នុងអាហារបំប៉ន គឺអាចប៉ះពាល់ដល់តម្រងនោមអ្នកបរិភោគ បើពួកគេបរិភោគអាហារបំប៉ននេះរយៈពេលយូរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9JscJx3DmBWYGeo7THh9y4HfiSSmMnMqLcKMzdp2v-z1hyJxr-MxgivufNRwZyy_qfJzhUHfKhnfObvnrmdXvcoXNoH4x9F8Jan80Zd1zVL8UtCOpHWnNy6F_R1-Tx2asWRxG09IOteUmxFtbEhFhvYCLhzgSKLhFKHsvuV5pw1tSpPXo2I-nqrfS6QMh/s800/image_2024-08-10_11-32-10.png
គួរបញ្ជាក់ថា ផលិតផលអាហារបំប៉ន Beni Koji (ឬអង្ករក្រហម) របស់ក្រុមហ៊ុន Kobayashi Pharmaceutical បានឆ្លងកាត់ការត្រួតពិនិត្យ និងមានការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់វាយតម្លៃចំណីអាហារ និងឱសថប្រទេសជប៉ុន កាលពីឆ្នាំ២០១៥ ៕

នៅឆ្នាំ ២០៣០ ប្រទេសចិននឹងមានសត្វចិញ្ចឹមច្រើនជាងកុមារជិត ២ ដង

0

ប្រទេសចិន៖ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Goldman Sachs បាននិយាយកាលពីពេលថ្មីៗនេះថា ចំនួនសត្វចិញ្ចឹមនៅក្នុងប្រទេសចិននឹងកើនឡើងជិតពីរដងនៃចំនួនកុមារនៅឆ្នាំ ២០៣០ ដោយសារតែមនុស្សភាគច្រើនរបស់ប្រទេសនេះមិនចង់រៀបការ និងមិនចង់មានកូនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8wLldi9x3ZARBPNqLvH6O4-PhnTtdpO-6pvlH4ubtQWnu2DLdKj-u1o6WAWpRAZmbbrNvxNsdrpq2HUiDekH1iHPBU0_Q5ljdWCGeGoQBDeKOcC0McFqMFZ3Z7FIbJveU5q10rd9kO5H-MlP7kpV2XMYECnA0DE8O-UFLfSk_ZxWhMst8iZ0vI2fFqlCj/s3980/image_2024-08-10_10-52-37.png

នេះបើតាម CNBC ក្រុមហ៊ុន Goldman Sachs បានដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនដែលនិយាយថាចំនួនសត្វចិញ្ចឹមនៅក្នុងតំបន់ទីក្រុងរបស់ប្រទេសនឹងកើនឡើងដល់ ៧០ លាននៅចុងទសវត្សរ៍នេះ ខណៈដែលចំនួនកុមារអាយុក្រោម ៤ ឆ្នាំគឺអាចនឹងមានតិចជាង ៤០ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV6DU132zMlYDBTz7AQxOcAxxHD__MmrbrfEIjZZE-oGMidD0XeOCT7cFj2in5Ic1jfHPWDNVbr_aenN3eBseoYH_RfiwKIjYVyXHzOyawLl-iDdHTfwChMMeHjw3Vbm6VIXWShqGMCEkgz9dFGvuf-_AAF9Op7TpgkeWeJBZHMNHAba14kuw5daLpH6es/s3000/image_2024-08-10_10-53-12.png

ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសចិនកំពុងប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះខ្លាំង ដោយសារយុវវ័យជំនាន់ក្រោយនេះគឺមិនមាននរណាចង់រៀបការឡើយ ហើយក៏មិនមាននរណាចង់មានកូនដែរ ទោះបីប្រទេសនេះព្យាយាមកែសម្រួល លើកទឹកចិត្ត ឬឧបត្ថម្ភប្រាក់ជាច្រើនសម្រាប់ឪពុកម្តាយដែលមានកូនក៏ដោយ ក៏ប្រទេសចិននៅតែប្រឈមនឹងបញ្ហាស្មុគស្មាញទាំងនេះ។ បច្ចុប្បន្នអត្រាកំណើតនៅក្នុងប្រទេសចិនបានថយចុះជាប់គ្នាៗមកត្រឹម ១.៤១ ពាន់លាននាក់ (ធ្លាក់ចុះ ២.០៨ លាននាក់ធៀបនឹងឆ្នាំមុន)។ ទោះបីជាអត្រាអាពាហ៍ពិពាហ៍បានកើនឡើង ១២.៤% ក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏មនុស្សវ័យក្មេងជាងពាក់កណ្តាលដែលមានអាយុពី ២៥-២៩ ឆ្នាំនៅតែមិនទាន់រៀបការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTxSH8I2hBJIHO-Jy8sWr7R9AB7DFWTS8X6EKG1JoTDdmcDIF3Tc3X2nThyc8ux-lQv-rar7AwN20LD0uZykUHpYDxNI-pdADfXPvcHXB0AgXsbvdeg2yBHa495AyQDuuVLIK4BgOo9UD0koQy355-cDMFPzvdVg8EdTlezuMLY-iLh3zG7MWPdPG6k-PF/s1920/image_2024-08-10_10-53-19.png

យោងតាមរបាយការណ៍ អត្រាកំណើតនៅក្នុងប្រទេសចិននឹងថយចុះជាមធ្យមប្រហែល ៤.២% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០៣០។ ភាគច្រើននៃការថយចុះនេះនឹងមកពីស្ត្រីដែលមានអាយុពី ២០-២៥ ឆ្នាំ និងក្មេងជំនាន់ក្រោយទៀតមានទំនោរមានកូនតិចជាង ខណៈពួកគេមានផ្តោតលើការចិញ្ចឹមសត្វជាជាងចិញ្ចឹមកូន ហើយសត្វចិញ្ចឹមរបស់ប្រទេសនឹងកើនឡើងជិតពីរដងនៃចំនួនកុមារ។ ដូច្នេះបើយោងតាម Goldman Sachs ក៏បានឱ្យដឹងទៀតថា សត្វឆ្មានឹងវ៉ាដាច់សត្វឆ្កែដើម្បីក្លាយជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតរបស់ប្រទេស ដោយសារប្រជាជនចិនភាគច្រើនមានទំនោរចូលចិត្តសត្វឆ្មារជាងសត្វឆ្កែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjoZEXEgACslXScUyv-5fL721mhWMqFO_89DWkd9Gn_medRcDDW5cxDxd5YQcqvzDKZ1jIFfwqLBc2A5Y9kxCIsxmMhL7wLqqxKCk2ErYl6LaLzGH7R06Fh3680i3u7L2IUrymHdgajDwVxRM4FheuSXY0PIA4IZyeHmZOeZSu8N8GwI9i8eVjvP9iMFjc/s6000/image_2024-08-10_10-53-48.png

ហេតុនេះឧស្សាហកម្មចំណីសត្វរបស់ប្រទេសអាចឈានដល់ ១២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៧ ស្ថានភាពនេះគឺផ្ទុយស្រឡះពីពេលដែលប្រទេសចិនមានកុមារអាយុក្រោម ៤ ឆ្នាំចំនួន ៩០ លាននាក់ ហើយចំនួនសត្វចិញ្ចឹមដែលរក្សាទុកនៅក្នុងតំបន់ទីក្រុងមានត្រឹមតែ ៤០ លានប៉ុណ្ណោះ។ ទោះជាយ៉ាងណានៅឆ្នាំ ២០៣០ Goldman Sachs បានសន្និដ្ឋានថា ប្រទេសចិននឹងមានសត្វចិញ្ចឹមច្រើនជាងកុមារជិត ២ ដងដោយសត្វចិញ្ចឹមនឹងកើនឡើងដល់ ៧០ លាន ខណៈដែលចំនួនកុមារអាយុក្រោម ៤ ឆ្នាំគឺអាចនឹងមានតិចជាង ៤០ លាននាក់៕

ដឹងអត់! ស្ពានអាកាសដំបូងគេនៅក្រុងភ្នំពេញ ជាស្ពានអ្វី?

0

បច្ចុប្បន្ននៅក្រុងភ្នំពេញ មានស្ពានអាកាសចំនួន៨ ដែលកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ ខណៈនៅមានគម្រោងស្ពាន៣-៤ ត្រូវបានរដ្ឋាភិបាលកំពុងសិក្សាបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8f2ihfebwA4sjZ0yEV7PD1Q-O4Gw8BLFXmdAQ1sEyF5zvrnGDEwWMsKuSIfgjQvPIO2fqzz9_ERGAdcG4V4UnY3Un5_EKZUPGsOJ-QGmqy4BXJuFQhFdwGxpJGth9VLTFnuApVev8QLYnGQd6Ju_BNeL29-Z6g9EaEDGWB_U_etm-kWsMmp9RJQRGZZAf/s1600/image_2024-08-10_10-26-09.png

នៅក្នុងចំណោម៨នេះ មានមួយកសាងតាំងពី២០០៩ ដែលជាស្ពានអាកាសដំបូងគេនៅកម្ពុជា គឺស្ពានអាកាសក្បាលថ្នល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3gd1c1Y5iGz6ZRiOQXqFxZjVJePvakfhwDjmbwRmaaAz-K88tGVnzxlIZzw8RQXj4F8BwnAy5dJ4EHKB6MtblnFThjzaolPsfbt43tTlBsR_mOwlU0PZZM43ErrF3XQS9L4K4hWVONup1d1tRIZkNE7ayPK8Nw0vLa1nkxlDndPltDOSdlhH5yKQj3mdN/s1280/95502047_1493537100827037_8051026233414123520_n.jpg

ស្ពានេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ OCIC របស់លោកអ្នកឧកញ៉ា ពុង ខៀវសែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifzB4UKFOKC_Y8pZHefALv5Zer0DKX4ghrAuOvuntgIcvrr8QxQedPlMkQWV-N_QPQzF5UwAIhhJtFOIS-fp83K3sJSkrhGUJvwIbEyDFkPi_uZF4S2RodpueF6hKQiGkr7C3KZkU-ZIK-4ypXVQDuv28WmsgM9USEJ09qrOgb-Msw9W_8NccURwmBpm-i/s800/17400001.jpg

ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០០៩ និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១០ ដោយចំណាយថវិកាអស់ ៦.៤៤០.២១៦ដុល្លារសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNc_R0eYQq7NkWOzC7XhKe-IOwUYBsMNXZJkCoidlMSdXkCK2VDDMcX_cOznuF3AlKrYVdAp2lsQDBWx9gV7g5k3A9Blbyozi8ANaraB6pm1K4JjfFa0prKeYLuw9ZiYJJSTG06CPQw4UEtU9Hcp2aEOxUr19oGADy2-fYFoStE9rMNDwipg8rTMmlHibl/s1280/95249346_1493537030827044_5031562747133820928_n.jpg

ស្ពាននេះមានបណ្ដោយ៣០៨ម៉ែត្រ ទទឹង១៤,២ ម៉ែត្រ កំពស់៥,២០ម៉ែត្រ ស្ថិតនៅលើដងមហាវិថីព្រះនរោត្តម និងផ្លូវជាតិលេខ២ ត្រង់ចំណុចរង្វង់មូលក្បាលថ្នល់ ហើមានទីតាំងស្ថិតក្នុង ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន៕

ថៃជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ហេតុអ្វីបានជាមិនមានម៉ាករថយន្តផ្ទាល់ខ្លួន?

0

ធា្លប់ឆ្ងល់អត់? ហេតុអ្វីបានជាប្រទេសថៃមិនមានម៉ាករថយន្តផ្ទាល់ខ្លួន ខណៈប្រទេសជិតខាងនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាម៉ាឡេស៊ីមានម៉ាករថយន្តជាតិចំនួនពីរគឺ Proton និង Perodua ហើយវៀតណាមក៏មានម៉ាកយីហោចំនួនមួយផងដែរគឺ VinFast ដែលហៀបនឹងវាយលុកប្រទេសថៃ។ ប៉ុន្តែប្រទេសថៃវិញគឺមិនមានម៉ាករថយន្តផ្ទាល់ខ្លួនឡើយ នេះគឺដោយសារកត្តាជាច្រើនដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9D7mRHkqjcuY9yNhTHjhEfvLxY3Lgqw2OBBgzrY1MkR1pG6u3hhhzGqyJjzNeMi-QkL8L_vg5IihM1KlozHOhLb7UrclKfIemjGOE2wOm3c467zlhDJLu6tbaFEAzKf8kOMRKl9ARX5PgF3KfpeVChQJleI1o2LKqUNH-HlCbh6TcNQjE92UvtsMA-fcY/s1000/photo_2024-08-10_09-31-31.jpg

ទំហំទីផ្សារក្នុងស្រុក៖ ជាការពិតណាស់ ទោះបីជាទីផ្សាររថយន្តនៅប្រទេសថៃមានទំហំធំក៏ដោយ ប៉ុន្តែបើប្រៀបធៀបទៅនឹងទីផ្សាររថយន្តក្នុងប្រទេសផ្សេងទៀតដូចជាចិន សហរដ្ឋអាមេរិក និងជប៉ុន គឺនៅតែមានទំហំតូចជាង។ ដូច្នេះទីផ្សារក្នុងស្រុកគឺមានកំណត់ នេះធ្វើឱ្យការវិនិយោគក្នុងការអភិវឌ្ឍម៉ាករថយន្តផ្ទាល់ខ្លួនមានហានិភ័យខ្ពស់ ដោយសារតែពួកគេប្រហែលជាមិនអាចបង្កើតប្រាក់ចំណេញគ្រប់គ្រាន់ដើម្បីគាំទ្រការវិនិយោគដ៏ធំនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6MrhIAEw_rGDn-W3Zo4liYc557Vrbt-aV52vT0lklw0TcKZOqXzcYJJoa0vQMlaiCHM61owVxmirGqq1O288THMUz6uiZxYmTQnU9sI1HQdoOTF8FsqSSY_qN2SM_oG9DVpX9fe3WwOMEw0iNJNTZcH9m8cuNt8LpLbBP-LeoM8f6iAsxlZwpwzMaBtgc/s1280/photo_2024-08-10_09-31-48.jpg
លើសពីនេះវាក៏ដោយសារភាពផ្តាច់មុខនៃម៉ាកបរទេសផងដែរ ដោយសារក្រុមហ៊ុនរថយន្តបរទេសធំៗជាច្រើនបានបណ្តាក់ទុនជាយូរមកហើយនៅក្នុងប្រទេសថៃ និងមានបណ្តាញផលិតកម្ម ចែកចាយដ៏រឹងមាំ ជាហេតុធ្វើឱ្យការប្រកួតប្រជែងជាមួយក្រុមហ៊ុនទាំងនេះពិបាកសម្រាប់ម៉ាករថយន្តថៃថ្មី។ ទន្ទឹមនឹងនេះប្រទេសថៃក៏មានការកង្វះបុគ្គលិកផងដែរ ដោយសារឧស្សាហកម្មរថយន្តត្រូវការបុគ្គលិកដែលមានជំនាញផ្សេងៗដូចជា វិស្វករ អ្នករចនា និងអ្នកជំនាញផ្នែកផលិតកម្ម ដោយប្រទេសថៃអាចនឹងនៅខ្វះបុគ្គលិកដែលមានកម្រិតចំណេះដឹង និងសមត្ថភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt4XP8Vq12dZbGuIsbCn0auHDgDTQ-EaEx_cwdL6YB8VBfIpnp-GN6Cz3dpM0mSHR94jaEfw0zPsHP8XU3viZplwi6eoJrtSO8CP3HXdSjLj-8gid8-WbnQj4WCsqHIr61X8gAsy7tghbIKMJwgKRQSsWxgn5DtKD_JNBcIg2l4kJMoRxXWB7SUYU-X8Iq/s1280/photo_2024-08-10_09-31-59.jpg

បន្ថែមពីនេះទៅទៀតដែនកំណត់បច្ចេកវិទ្យាដែលប្រើសម្រាប់ផលិត និងអភិវឌ្ឍរថយន្តគឺមានភាពស្មុគស្មាញ និងផ្លាស់ប្តូរឥតឈប់ឈរ ដែលការអភិវឌ្ឍន៍បច្ចេកវិទ្យាទាំងនេះទាមទារការវិនិយោគ និងពេលវេលាដ៏សំខាន់មួយ។ នេះជាមូលហេតុដែលប្រទេសថៃមិនមានម៉ាករថយន្តផ្ទាល់ខ្លួន ប្រសិនបើផលិតរថយន្តផ្ទាល់ខ្លួនក្រុមហ៊ុននឹងជួបឧបសគ្គជាច្រើន ខណៈទីផ្សាររថយន្តពិភពលោកបច្ចុប្បន្នគឺមានការប្រកួតប្រជែងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4XXsT7x6Pk8uj7Z2CkUeZfbtCB4o96-AkLxyOz8GzbBBKi6Bjfb1rvxX8__-DGFoiv2gilTav-XZ5M22aLu2uCYGAZUf_tPnqAuD6Q7oaljTn0vDkgO1qqnb5pBRaASVbHm4hRcRukLMnWAus-XiIB9Vwm-hQhANfF9V9d55mojWUlVm_gqe4ooqF5gSi/s1200/photo_2024-08-10_09-32-44.jpg

ហើយក្រុមហ៊ុនរថយន្តធំៗនានាដែលមានបច្ចេកវិទ្យា និងបទពិសោធន៍យូរឆ្នាំនឹងអាចយកឈ្នះប្រទេសថៃបានយ៉ាងងាយស្រួល។ ក្រៅពីជួបឧបសគ្គខាងលើគោលនយោបាយពន្ធដារនៃប្រទេសថៃ វាប្រហែលជានៅតែមិនអំណោយផលដល់ការអភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តក្នុងស្រុក បណ្តាលឱ្យថ្លៃដើមផលិតកម្មខ្ពស់ និងប៉ះពាល់ដល់តម្លៃលក់រថយន្ត ដែលហេតុផលទាំងនេះហើយ ទើបថៃគ្រាន់តែជាមូលដ្ឋានផលិតរថយន្តសម្រាប់ជនបរទេសប៉ុណ្ណោះ៕

បទពិសោធន៍ថ្មី! ចំណាយ៣០ដុល្លារជិះកាណូតទៅលេងសៀមរាប

0

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនទូកទេសចរណ៍ បានបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងធ្វើដំណើរតាមកាណូត ពីបាត់ដំបង ទៅសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqyZ9lM71FtqH4whUWO2f4vgjfw8bPFbVBkeIJFxFEhma5JuqHc_VU6Zirhn30ByHM0re8r-Mi-nJ136H9-qZ2CJjISSIXQB4we7RvdcCHNHeyUKtwmgAWF1UzEcWu_G2HOvhmd402cqyquM5_6yTDjaxvy7yHFkG61xlQC5nadX8aGNP6UERNh5iVMP5s/s990/image_2024-08-10_09-35-57.png

ដើម្បីធ្វើដំណើរតាមកាណូតបាន ភ្ញៀវចរអាចរកទិញសំបុត្របាន នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានផ្តល់សេវានេះ រឺអាចរកទិញសំបុត្រផ្ទាល់នៅ ភ្នាក់ងារលក់សំបុត្ររបស់ក្រុមហ៊ុន អង្គរ អេច ប្រ៊េស (Angkor Express Boat) និង ចាន់ណា អេច ប្រ៊េស (CHANN-NA Express Boat)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQO7fWd6axdts2ZtdT7ESpL_XWAYiD7II3C9yvkNcZWBUUPsOMf-m99-IH5pajtd1RApnR17GvvU4nRgZ53JPSVZE0wmDH4SpQc6niSsDcxtFFLm7aMjgBirOujc_Dy3Hk546zCss4QfzmHyUui-w2odFiFcULhdCpuqe6SjXLcTaGnwy56NeilqqTegkN/s1359/image_2024-08-10_09-36-07.png

នៅក្នុងការធ្វើដំណើរតាមកាណូតពីបាត់ដំបង ទៅសៀមរាបនេះ ត្រូវចំណាយពេលជាង៧ម៉ោង ក្នុងរយៈចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ដោយភ្ញៀវទេសចរអាចគយគន់សម្រស់ផ្ទៃទឹកបឹងទន្លេសាបដ៏ស្រស់ស្អាត អមជាមួយនឹងការទស្សនា របររបស់បងប្អូនប្រជានេសាទបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCmZNbBih5ZR9Dn2hZHPHAor2f7W84C_dk_pUa36wYLsJfAiS2cGWVTsok6DEhZBhtQqOouVcrW2Z5VsjpBCdkMF95-b016KZwQf-W11R-pYEoabPc6i7N0rAH6p0MxSOWr0EtN9-op25Yuqrc293ya-NeemCDo9fwnFDhASol9mu6oMqKXmxnju8yA9ep/s990/image_2024-08-10_09-36-23.png

ការធ្វើដំណើររយៈពេល៧ម៉ោងនេះ ក៏ដោយសារតែការរាំងស្ទះពីកំប្លោក ចាប់ពីភូមិទ្រាយ ឬវត្តឈើខ្មៅ រហូតមកដល់ភូមិព្រែកទល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsPM8-396HaG04U5fbtD0K2e1V0wn-mYefGTLkpV97zND8tm-qI2KrlcjmqWt0SD8fQuxZGGWL8Al-XUKgYC6VzJv0BOfPY-dytku5pvQPmv5UJC4xePXFQThCmecw96_ytvlkYfg7hUVvo83EVF6hhcEZ4duSI5aqd7Bins-V5f_82ZDaRi38vTESaYxN/s990/image_2024-08-10_09-36-51.png

គួរបញ្ជាក់ផងដែរថា សម្រាប់ការធ្វើដំណើររបស់ភ្ញៀវ ក៏មានក្រុមសមត្ថកិច្ចតាមឃ្លាំមើលពីសុវត្ថិភាពការពារក្រែងមានករណីណាមួយកើតមានឡើយដោយយកថាហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDTylGxduSkEiRZEpUPHo1l917BzCzdtOiZ7w5jb5bohPff5qkM3pg9AATaQXci8SJ2PjkQmFKcuo2yOB_qnG_3hrpKxSB3MjSxzI_HOCirVcHOxYmxe6tJjx8MTJVTyHXuIjBTdOZw3JM_QJ98_Kizn1rhjGgjPQHHa5kvqNejk9gwgGDFgJ8Zyq0FiOT/s1280/image_2024-08-10_09-37-31.png

 

អត្តពលិកស្រីមានហ្សែនប្រុស ឈ្នះមេដាយមាសអូឡាំពិក

0

កីឡាការិនីជនជាតិអាល់ហ្សេរី Imane Khelif បានឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស២០២៤ ក្រោយយកឈ្នះកីឡាការិនីចិន Yang Liu នៅវគ្គផ្តាច់ព្រ័ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNBX_xnaAlgmMi0nROMaX3kgYQYhyphenhyphenDzTBvx3ggOIL-lGxH6TyGDmVWFbvbwxabzQYgLeuQLxOxwPqAsiH3gt8bVaW15GWenU7Zn0aqVFPFO3bkNvbrFnxwQBaxTOysWGOYfwIqZIf8sku5gxDGRecSON1rikwYdRD6ec71rauP-9WcbSU8i9OfO1J97KK8/s728/image_2024-08-10_09-14-10.png

ការឈ្នះមេដាយមាសនេះ បានធ្វើឱ្យមហាជនរិះគន់ទៅលើរូបនាងជាខ្លាំង ដោយចោទថានាងមិនមែនជាងមនុស្សស្រីទេ មួយដៃៗរបស់នាងធ្ងន់ជាមនុស្សប្រុសទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHAWK9Z2CrMttqb0Vxv05K00wdNdQeszi70iebZgm6vYRp0t5Jd7sP8kLMqySpV2GViesOn0gGkvmshmrp6NtgR_CqRvozZp5cqVcXp5j66XXnOODRMtURYczMiK5vxxDwLpg99StbyZwmkH9lSJLA0LVTksKdjO1gumJ3dP-sNN1YOh40kvvecwn079DL/s770/image_2024-08-10_09-13-41.png

លើសពីនេះទៅ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក៏បានប្រតិកម្មផងដែរ ដោយគណៈកម្មការអូឡាំពិក មិនគួរណាអនុញ្ញាតឱ្យអត្តពលិកដែលមានលក្ខណៈហ្សែនជាបុរស ប្រកួតជាមួយនឹងអត្តពលិកនារីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV4rjwWPJ7sqLn3wRWzcnKVBjfgRhOa0McbnGBHz4TOuWtxJ5d3R-jc-ChrclmKiA7Ns4VvFdOYk3lgFO7gbmN58ODrVYl7VnfZmlvIzX3mReUAXFV6UFiaPrO7oFkRi_2p5nSwvj5wUPYAyM4Ncw6INuf78g8c_IwPULq_xIuamW6dvxK3pHkFaqb9J6A/s1378/image_2024-08-10_09-14-04.png

ជុំវិញករណីនេះ គណៈកម្មការអូឡាំពិកបានបញ្ជាក់ថា៖” កីឡាការិនីអាល់ហ្សេរី Imane Khelif  មានភេទស្រី តែអ្វីដែលចម្លែកនោះ នាងមានផ្ទុកហ្សែនមនុស្សប្រុស ដែលហេតុនេះធ្វើឱ្យនាងមានកាយសម្បទា និងកម្លាំងខ្លាំងជាមនុស្សស្រីធម្មតា”៕

 

 

 

 

អត្ថប្រយោជន៍ ២ យ៉ាងនៅពេលកុមារចូលរួមលេងកីឡា

0

យោងតាមកម្មវិធី Run For Good កុមារដែលចូលរួមក្នុងសកម្មភាពរាងកាយទៀងទាត់គឺមានសាច់ដុំ និងឆ្អឹងកាន់តែរឹងមាំ ហើយទំនងជាមិនសូវធាត់ ឬកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ កម្រិតសម្ពាធឈាមទាបនោះទេ។ ហេតុនេះកុមារដែលសកម្មមានទំនោរគេងលក់ស្រួល និងដោះស្រាយបញ្ហាផ្លូវអារម្មណ៍បានល្អប្រសើរជាជាងកុមារដែលមិនសូវសកម្ម។ ដូច្នេះនៅពេលកុមារចូលរួមក្នុងសកម្មភាពរាងកាយដូចជា រត់ ហែលទឹក លេងបាល់ទាត់ បាល់បោះជាក្រុម ឬចូលរួមព្រឹត្តិការណ៍កីឡាជាច្រើនទៀត នឹងជួយឱ្យកុមារទទួលបានអត្ថប្រយោជន៍ដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzO3JfFUKAtiEXT_zM5V2l6KyQJyHSI4mum5XS_Q7tS9QqrgaUTXo_i0chQ7xZaHo7mQ0kAymkSSal4iITxZVTMHYwcnF-d_XHAycc0C7FRXwMt5D_BgLnnMi4-5uVkvvl5zUxw-IuyyMw8H2-TEzZ8M5MZxxKxpiJP0f8DjMTldl3dRKR0A4eVrPc2BPw/s1200/image_2024-08-10_08-52-15.png

១.មានសុខភាពរាងកាយល្អឥតខ្ចោះ៖ ជាការពិតណាស់ នៅពេលកុមារតែងតែចូលរួមក្នុងសកម្មភាពរាងកាយយូរទៅៗនឹងក្លាយជាទម្លាប់ ធ្វើឱ្យកុមារមានកម្លាំងចិត្តក្នុងការអនុវត្តបែបនេះជារៀងរហូត។ នេះនឹងធ្វើឱ្យកុមារជៀសផុតពីជំងឺគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ក៏ដូចជាជួយឱ្យកុមារធំលឿន មានការលូតលាស់នៃជាលិកាឆ្អឹង បង្កើនដង់ស៊ីតេឆ្អឹង និងអាចជួយការពារជំងឺពុកឆ្អឹងនៅពេលចាស់ទៅបានទៀតផង។ លើសពីនេះការចូលរួមក្នុងសកម្មភាពរាងកាយ ក៏ជាការប្រកួតប្រជែងសមត្ថភាពកីឡា អាចមានឱកាសឈ្នះពាន ឬមេដាយផ្សេងៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk6ni_o5o-cUfueszmEZ3g7kv8TeEka1t7KKKfWs97aGil3n0B02cmFJp05jPRWTMrm1XwP7kBddH9SiPMhXVxxCf5L8gULfvdoV3CDrELYW2UNNYccODs4K2fyGHdEJi33dpien-ElidS13wA3ijM8Ts-CZafdGSWilrU-yFuWg8x8Uzfo8hZZiwKw2MZ/s1600/image_2024-08-10_08-54-55.png

២.មានមិត្តល្អៗនិងមានការអភិវឌ្ឍ៖ ពិតណាស់នៅពេលកុមារចូលរួមក្នុងសកម្មភាពរាងកាយ កុមារនឹងមានឱកាសជួបមិត្តថ្មីៗនៅទីនោះ ដែលពួកគេសុទ្ធតែជាកុមារស្រឡាញ់សុខភាពដូចគ្នា ចូលចិត្តការប្រកួតប្រជែង មានភាពឆ្លាតវៃ មានការចងចាំល្អ រហ័សរហួន និងចេះគ្រប់គ្រងអារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOAyp9RAq-6Dw1n0Zuc-Qr6uJDC1x8eIyzG25Z7XYIJ4s6MGYfpaisOwP9BUGaDZD2JyPkUBVyMxuWfYuaIt9QDIOQ41A5LXNbLLxJgjWzMjDs7iYerGTrFxhzAF-gbrR4IwFmVPZMR8Y_p44i0jy8o39zPvwg46RGxAFb5kW2dJRAsYGI9f1r4LRpsz1q/s2121/image_2024-08-10_08-55-09.png

នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Journal of School Health បានបង្ហាញថា ការអនុវត្តសកម្មភាពរាងកាយរួមទាំងការហាត់ប្រាណនានានឹងជួយកែលម្អអារម្មណ៍របស់កុមារឱ្យប្រសើរឡើង ដោយសារតែវាបញ្ចេញសារធាតុគីមី កាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ចេះដោះស្រាយបញ្ហា ជួយកុមារឱ្យមានអារម្មណ៍ស្វាហាប់ និងបង្កើនសមត្ថភាពសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgGLir1J5U9ndeeKUl2XgzmejqxcBL-NB9zDWDAhH7Srn4NR8HDHlnKDZr2yMkvcNX7hkB2PsRBhxAXh2gF14sReO_ZCubS2GdmJ8cLRPrp9TuvAYkbsfJFppw2ntFJF9dSM24wVDXDy8T2CnojK1MtF6JXTWZMNkn7jXR1GATDRr_B_d5Cnf54G518WI6/s1800/image_2024-08-10_08-55-39.png

គួរបញ្ជាក់ដែរថា កុមារដែលមានអាយុចាប់ពី ៤ ឆ្នាំឡើងទៅគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ឪពុកម្តាយដើម្បីបង្កើត និងរក្សាទម្លាប់នៃការហាត់ប្រាណសម្រាប់កូនៗរបស់ពួកគេ។ នេះក៏ជាអាយុដែលសាច់ដុំ និងឆ្អឹងរបស់កូនអ្នកអាចធ្វើចលនាបានក្នុងកម្រិតមធ្យមផងដែរ។ ទោះបីការចូលរួមក្នុងសកម្មភាពរាងកាយអាចនឹងរងរបួសតិចតួចក្តី ប៉ុន្តែកុមារនឹងចាប់ផ្តើមទម្លាប់ដែលមានសុខភាពល្អ និងយូរអង្វែងជាមួយនឹងប្រធានបទនេះ៕

ម៉ាកសញ្ញាគ្រុឌរបស់ វឌ្ឍនៈ ប៊្រូវើរី បន្តចូលរួមអភិវឌ្ឍនកីឡាបាល់ទាត់ ឧបត្ថម្ភធំលីគកំពូលកម្ពុជា និងក្លិបបាល់ទាត់មួយចំនួនទៀត

0

រាជធានីភ្នំពេញ៖ នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បោះជំហានជាប្រវត្តិសាស្រ្ត ក្នុងការបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការសហការឧបត្ថម្ភធំជាផ្លូវការសម្រាប់ខេមបូឌានព្រីមៀរលីគ។ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងលោក កាង សេន តំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រួមជាមួយគណៈគ្រប់គ្រង និងមន្រ្តីពាក់ព័ន្ធពីស្ថាប័នទាំងពីរ រួមទាំងស្ថាប័នព័ត៌មានជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3E73gbepcuJ1tiJTkqsmp4PE0AjGKb1JXwMCYLOS1plquD50y9wKG124qwMkq3IZDYEbNQ8c8VekTOClEOc7G7Rmz9lVKA1uviSdgHRP1881cmAa_ClLFB8rqS2Nx6ETu9mgmAOfQaNgg2X63MTWRqdIHchb5SOVTWslSluLnwYw-siv2cBE9JRDiQYmo/s6913/1%20(2).jpg

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ មានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យនេះផងដែរ ស្របទៅនឹងគោលដៅរបស់ខេមបូឌានព្រីមៀរលីគ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn5YCLDC3Zp-Aw43dq_OVroOJlw2guYkxSGnvXMTLSubWHCXzqxxe8HRIJhRzXcuJsCcAa1RrpJMUs_aNhEcYM1Lj4et53v6XAPwDYLU3khXDyyDHmkwPUBeJJWxxrOq6RSmll9DRB8sKNeoquPihv1yeXU3pKLOtget5kQcvVoXv-7Sh89ZrhLx_Aexp7/s4168/2%20(3).jpg

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា « វឌ្ឍនៈ ប្រ៊ូវើរី មានទស្សនៈវិស័យវែងឆ្ងាយ ដោយយើងបន្តបេសកកម្មក្នុងការអភិវឌ្ឍ និងលើកស្ទួយគុណភាពវិស័យកីឡាឲ្យរីកចម្រើននៅលើឆាកអន្តរជាតិ។ យើងជឿជាក់លើថ្នាក់ដឹកនាំ ខេមបូឌានព្រីមៀរលីគ ដែលបានបង្កើតសមិទ្ធផលវិជ្ជមាន ប្រកបដោយផ្លែផ្កាក្នុងពេលសហការគ្នាកន្លងមក ព្រមទាំងធ្វើឲ្យវិស័យកីឡាកាន់តែមានភាពទាក់ទាញ ចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNZzsYCRJ6k-8TtPQKXgcMptZjQsvQRi_PGK0Kq7nvxRAPY9klIUXA0t50W42zMGEMrSXrJrYZAA1TE5ZGjUqqd_B46dfTiZJH99VuwyQfKyrFYyQCmlITBmj776cnLgiTrwqNDKbwq9tdHRGE1Pa04afc_cHJ7kJChtX8vzvEbE0gOdTlms4d2D3_Vdrr/s6661/5%20(3).jpg

អ្នកឧកញ៉ាបានបន្តទៀតថា «យើងរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ក្នុងការលើកស្ទួយគុណតម្លៃខ្មែរ ដូចដែលនៅ វឌ្ឍនៈ ប្រ៊ូវើរី បាននាំយកផលិតផលរបស់កូនខ្មែរទៅកាន់ឆាកអន្តរជាតិ ហើយបន្តធ្វើឲ្យវិស័យកីឡានៅប្រទេសកម្ពុជាប្រសើរឡើងទាំងនៅក្នុងតំបន់អាស៊ី និងទូទាំងពិភពលោក។ ចាប់ផ្តើមពីលីគខ្លាំងធ្វើឲ្យក្រុមជម្រើសជាតិខ្លាំង ហើយការចូលរួមរបស់យើងទាំងអស់គ្នាផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbc4JKEcbADO0lzHhDoGVtecOIuhZKHg9tWmsiay8saOAbBw0IT2K3tiWjhmnjWdwwCyNuP5xhJbr18NZCY8tJ7YlCEB610N4ZnaKfAuyOxD-i56zpKIxms1r5yRdik7hoGJLdhyphenhyphentJBQhr_9bAlxgq6yYs1dt6DBh1efdK-yGzOauvB3JKUhVSDcIclUyN/s3524/cover.jpg

លើសពីការចូលរួមចំណែកបន្តសហការឧបត្ថម្ភជាមួយខេមបូឌានព្រីមៀរលីគ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានធ្វើការចុះកិច្ចព្រមព្រៀងបន្តឧបត្ថម្ភដល់ក្លិបបាល់ទាត់ចំនួន២ទៀតផងដែរគឺគិរីវង់សុខសែនជ័យ និងព្រះខ័នរាជស្វាយរៀងផងដែរ។ វឌ្ឍនៈ ប៊្រូវើរី ពិតជាមានមោទកភាពក្នុងការចូលរួមឧបត្ថម្ភទាំងផលិតផល និងថវិកា ទាំងក្នុងក្លិប ទាំងនៅក្នុងលីគ ទាំងក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយយើងជឿជាក់ថាការចូលរួមចំណែកនេះ នឹងអាចជួយលើកស្ទួយគុណភាពវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើននៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxV-VGaqoasx_wIKyaIVEPVhb2iv298dTSHRG3C4JEFJNbua1npWi4M-MB8ZoHAXn-Ku80aU3Ysr_69XryUW1FOHyyWT-ZSq-o4IYL7sKwkMRWnXqzuojpTSuKkJOZcOMo19u3i3d7gnN-YuvzAZWAyxcEPaoQnOM3_LcR2E_INl3AEluixaeYKgQJKhQi/s7008/VBL09052.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0KBk9s2JdKFxCo8g2avPhxxzA04qEScAKxVoFS2yTpTlk64IbL-lyMtnlp4YacKQTt54JVlcAC4kJUzhpsVB9cdnGM6-0z1XonorinjDSpgM1lZk9BIg27DtQ7DFmu_K3Tprn_wmbViOPlJRKIH-zhS9e0ZlLKnw7cMbiGt0OkFs-uKHEfNm0ZD2q4g4K/s7008/VBL09456.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD21Swq0W_ZYLG-avkqjwVhGRSc_ZQVBrebw0tkGEczjl1TQpHPVPFLSXTfIQYWfwqMtnmAee9Xn1JpVRlyajIUW0nFaUaChSF97AWvw7NVU4phWCyY_mhsvpegB3w-JXpmYfaxD1lVcx0UcqOUFnIkLTvhrqYiYtbSn7HOmexsfJ1AT3-zp5W08yrnI4Y/s6845/VBL08877.jpg

មិនចាំបាច់បង្ហាញលិខិតឆ្លងដែននៅអាកាសយានដ្ឋានសិង្ហបុរី តែជំនួសដោយស្កេនកែវភ្នែក

0

ប្រទេសសិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានសាកល្បងប្រើប្រាស់បច្ចេកវិទ្យា Biometric នៅកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលក្នុងអាកាសយានដ្ឋាន ចាប់ពីដើមខែសីហា ឆ្នាំ២០២៤ តទៅ ។ អ្នកដំណើរមួយចំនួនដែលបានមកដល់អាកាសយានដ្ឋាន Changi ពុំចាំបាច់បង្ហាញលិខិតឆ្លងដែន ដើម្បីឆ្លងកាត់កន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQQTU17gbMwJCZoNhyphenhyphenZJrd1t4q99eRRXEjl7a9CnZpxADvkI3smdHU9u6bGKqi-x6uZrpBq9TwADJz0HXyZuQJK6qBboybly0W4qsFRL3HxB1Va2bn-blWtvpTcsnbhoUGdwgGCgi_vdrFhi-S_jRCJLhV9jB3KgDF-j0NKdjM9_RBuKIVV9s0rOArX6qb/s830/image_2024-08-09_15-42-22.png

ការសាកល្បងនេះ គឺពលរដ្ឋសិង្ហបុរីដែលបានធ្វើដំណើរមកកាន់អគារអ្នកដំណើរ ទី៣ ពួកគេអាចឆ្លងកាត់កន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូល ដោយពុំចាំបាច់បង្ហាញលិខិតឆ្លងដែន ។ ប៉ុន្តែពួកគេត្រូវតែបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន តាមរយៈការស្កេនកែវភ្នែក និងផ្ទៃមុខជំនួស ។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសអន្តោប្រវេសន៍ និងកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូល របស់សិង្ហបុរី ។

ហេតុនេះ ពលរដ្ឋសិង្ហបុរីពុំចាំបាច់បង្ហាញលិខិតឆ្លងដែនពេលធ្វើដំណើរមកដល់អាកាសយានដ្ឋាន និងចេញពីកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលទាំងផ្លូវអាកាស និងផ្លូវសមុទ្រ ។ រីឯជនបរទេសវិញ ក៏ពុំចាំបាច់បង្ហាញលិខិតឆ្លងដែនដែរ ប៉ុន្តែសម្រាប់តែករណីពួកគេចាកចេញពីសិង្ហបុរីប៉ុណ្ណោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjsPhLB6OjO1BsoeUZHewaHipcCo_xt2CMZYIeGJUOIAo3XArK4aD6XrZIdZO1kzLtafE6zzEEVbw-cusmOE1aOc5_iHBzSAS87p0RpQLZ35HLLPVeSKgSEvjIahkjCWAd1GVKsVwtcuwwxrU7_pkaibtqzZhp-m2fYbCTJCxi-6jZk_CLGML_QeFL9qn/s8256/image_2024-08-09_15-43-03.png

ជនបរទេសដែលពុំចង់បង្ហាញលិខិតឆ្លងដែននៅអាកាសយានដ្ឋានសិង្ហបុរី ពួកគេត្រូវទៅស្កេនកែវភ្នែក, ផ្ទៃមុខ និងក្រយៅដៃ នៅកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលជាមុនសិន ។ រីឯកុមារអាយុក្រោម៦ឆ្នាំ ពុំអាចធ្វើដំណើរឆ្លងកាត់ច្រកត្រួតពិនិត្យស្វ័យប្រវត្តិ (Biometric) ឡើយ ។

ការត្រួតពិនិត្យអ្នកដំណើរដោយពុំចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន គឺជាផ្នែកមួយរបស់គំនិត «New Clearance Concept» ដែលប្រទេសសិង្ហបុរីបានប្រកាសកាលពីខែឧសភា ឆ្នាំ២០២៤ ។ សិង្ហបុរីមានគោលបំណងអភិវឌ្ឍន៍បច្ចេកវិទ្យាត្រួតពិនិត្យអ្នកដំណើរចេញ-ចូលនៅអាកាសយានដ្ឋាន Changi ឱ្យកាន់តែទំនើប និងក្លាយជាប្រព័ន្ធស្វ័យប្រវត្តិខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0DShWQbMFcSs4lkXLtcUeP0vYo6RZMq2t25GKvuYfGaaQVHUxqycFgD0XMdVclKGf5lCqrHEdkG94E59f6uImZGq-UNFv-2AHTxazqOArsauy-bR5VP-tDMwqia1N2-X9_sBvFYTOMa0EZkXyYmlieX9gUfI9zXLs2KgVgWHnsPR7bHhrcjroxNUndmrl/s1920/image_2024-08-09_15-43-21.png

នៅដើមឆ្នាំ២០២៦ សិង្ហបុរីរំពឹងថា ភ្ញៀវទេសចរ៩៥% នឹងអាចឆ្លងកាត់ច្រកត្រួតពិនិត្យស្វ័យប្រវត្តិ (Biometric) ដោយជោគជ័យ ។ រីឯភ្ញៀវទេសចរ៥% ទៀត គ្មានសិទ្ធិឆ្លងកាត់ច្រកត្រួតពិនិត្យស្វ័យប្រវត្តិនេះទេ ដូចជា ៖ កុមារ ជាដើម ។

បើទោះជាការប្រើប្រាស់ច្រកត្រួតពិនិត្យស្វ័យប្រវត្តិមានការជំទាស់ពីមតិមួយចំនួនក្តី ប៉ុន្តែវាជាការព្យាយាមមួយរបស់សិង្ហបុរីក្នុងការបង្កើតសុវត្ថិភាពព្រំដែន រួមទាំងផ្តល់បទពិសោធន៍ដល់ភ្ញៀវទេសចរផងដែរ ។ សិង្ហបុរីរំពឹងថា ការប្រើប្រាស់បច្ចេកវិទ្យា Biometric នៅកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូល នឹងជួយកាត់បន្ថយពេលវេលារង់ចាំនៅកន្លែងត្រួតពិនិត្យអ្នកដំណើររហូតដល់៤០% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT84YmxLFBR1iT6sJkZi3G1WuZ-G5mNl97nni3aMEtyr9yu7cWqi-FdWJH1Cwaj87j0VBBiCNfXjkIahZWb_xX4RI2H-TKZF5_rBk3QRNp3mtOKCXFsKAVzf8gOZafDjj2DlyPBilMBoobGC37pgwQOGulCCIPv2bgE9wQjUNtx3jewL9PqtgFCG-_rzH5/s1200/image_2024-08-09_15-43-23.png