ពិតណាស់មនុស្សភាគច្រើនទូទាំងពិភពលោកសុទ្ធតែចូលចិត្តផឹកកាហ្វេ ខណៈអ្នកខ្លះផឹកកាហ្វេជារៀងរាល់ថ្ងៃទៀតក៏មាន។ ការផឹកកាហ្វេគឺពិតជាល្អខ្លាំងណាស់ចំពោះរាងកាយរបស់យើង ប៉ុន្តែប្រសិនបើផឹកច្រើនពេក ឬញឹកញាប់ពេកក៏មិនល្អចំពោះសុខភាពដែរ។ ទោះជាយ៉ាងណាតើលោកអ្នកមានដឹងទេថា គ្រាប់កាហ្វេប្រភេទណាដែលត្រូវបានគេចាត់ទុកថាល្អ ស្តង់ដារខ្ពស់ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេបំផុតក្នុងលោក? ដូច្នេះអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់ប្រភេទគ្រាប់កាហ្វេចំនួន ៤ ដែលត្រូវបានគេចាត់ទុកថាល្អឥតខ្ចោះ។
១.Jamaica Blue Mountain Coffee៖ គឺជាគ្រាប់កាហ្វេដ៏កម្របំផុតដែលបានមកពីតំបន់ Blue Mountain ប្រទេសហ្សាម៉ាអ៊ីក ដែលតំបន់នេះមានសីតុណ្ហភាពត្រជាក់ខ្លាំង ក្នុងមួយឆ្នាំៗ មិនសូវមានការប្រមូលផលច្រើនទេ ហើយការដាំដុះដំណាំនៅទីនេះ ក៏ទាមទារការប្រឹងប្រែងច្រើន ព្រោះដីចោតខ្លាំង ទន្ទឹមនឹងនេះដើមឈើទាំងអស់ក៏ត្រូវរើសដោយដៃដោយប្រុងប្រយ័ត្នផងដែរ។ ដូច្នេះសម្រាប់តម្លៃគឺថ្លៃ និងពិបាករកខ្លាំងណាស់ បន្ថែមពីតម្លៃវាក៏ត្រូវបានចាត់ទុកថាជាកាហ្វេដ៏ល្អបំផុតមួយក្នុងពិភពលោក ដោយសាវាមានភាពរលោងខ្លាំងជាមួយនឹងពណ៌ភ្លឺ អាស៊ីតតិច មានតុល្យភាព សម្បូរបែប និងឆ្ងាញ់ខុសប្លែកពីកាហ្វេផ្សេងទៀត។ 
២.កាហ្វេស៊ូម៉ាត្រាន៖ គឺជាកាហ្វេល្អលំដាប់ទីពីរក្នុងលោក ដែលមកពីកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ ជាមួយទីតាំងភូមិសាស្ត្រល្អ ដីភ្នំភ្លើងមានជីជាតិ នៅជិតខ្សែអេក្វាទ័រ និងរយៈកម្ពស់សមរម្យ កាហ្វេស៊ូម៉ាត្រានត្រូវបានគេចាត់ទុកថាមានគុណភាពខ្ពស់ និងក្លិនឈ្ងុយក្រអូបគ្មានពីរ ក៏ដូចជាផ្តល់នូវរសជាតិដ៏សម្បូរបែប លាយក្លិនឈើធម្មជាតិ។ 
៣.កាហ្វេ Arabica៖ គឺជាកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយសារវាមានលក្ខណៈសម្បូរបែប ក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។ កាហ្វេអារ៉ាប៊ីកាត្រូវបានគេជឿថាជាពូជកាហ្វេដំបូងគេដែលត្រូវបានដាំដុះ ហើយបច្ចុប្បន្នជាពូជលេចធ្លោ ដែលតំណាងឱ្យប្រហែល ៦០% នៃផលិតកម្មពិភពលោក។ កាហ្វេនេះផលិតចេញពីសណ្តែក Robusta ដែលមានជាតិអាស៊ីតតិច ជូរចត់ និងមានជាតិកាហ្វេអ៊ីនច្រើន វាបង្កើតបានភាគច្រើននៃផលិតកម្មកាហ្វេដែលនៅសល់ក្នុងពិភពលោក។
៤.Kona Coffee៖ គឺជាកាហ្វេមានរសជាតិស្រាល និងឆ្ងាញ់ ដែលមកពីកោះមួយក្នុងចំណោមកោះធំជាងគេនៅ Hawaii ហើយត្រូវបានសរសើរជាបន្តបន្ទាប់សម្រាប់ការផលិតកាហ្វេដ៏ល្អបំផុតនៅក្នុងពិភពលោក។ នៅទីនេះកាហ្វេត្រូវបានដាំដុះនៅកម្ពស់ប្រហែល 2,000ft ពីលើនីវ៉ូទឹកសមុទ្រ នៅលើជម្រាលភ្នំភ្លើង Mauna Loae និង Hualalai ។ តំបន់នេះមាន microclimate ដែលបង្កើតលក្ខខណ្ឌលូតលាស់ល្អឥតខ្ចោះសម្រាប់រុក្ខជាតិកាហ្វេ ហេតុនេះ Kona គឺជាកាហ្វេឆ្ងាញ់ជាងគេទីបួនក្នុងលោក៕.png)










