Home ព័ត៌មានអន្តរជាតិ លោក Elon Musk បង្ហាញបច្ចេកវិទ្យាថ្មីរបស់ Tesla អាចបើកពីចំណតដោយស្វ័យប្រវត្តិមករកម្ចាស់

លោក Elon Musk បង្ហាញបច្ចេកវិទ្យាថ្មីរបស់ Tesla អាចបើកពីចំណតដោយស្វ័យប្រវត្តិមករកម្ចាស់

48
0

លោក Elon Musk បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ និងនិយាយថា រថយន្ត Tesla របស់អ្នកពេលនេះ អាចបើកបរដោយស្វ័យប្រវត្តិចេញពីចំណតរថយន្តមករកម្ចាស់របស់វា ។ ហេតុនេះ ម្ចាស់រថយន្តគ្រាន់តែឈរចាំនៅបរិវេណខាងមុខអគារប៉ុណ្ណោះ ហើយបច្ចេកវិទ្យាថ្មីនេះអាចជួយកាត់បន្ថយបញ្ហាម្ចាស់ពិបាកស្វែងរករថយន្តរបស់ខ្លួនក្នុងចំណត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFOirHkRgizUkfrSnPbQbyBBpDgFaav7e7r3cNZccOfVQeAXAincmI5L2UMnjNQn_CutKrzBtN-J6l1hN3pjoeLHmQ1sw2_2WplnPe7OwaCLygpxCCBmloo5r1G2lEsqoZijZM0FGw99Gw2r93muaoVCFdsfFJ5C_iUvJhke-oAfZRWiQBxjDozHX3hHn8/s1200/image_2024-09-27_15-02-32.png

សារព័ត៌មានអាមេរិក Benzinga រាយការណ៍ថា លោក Elon Musk ជា CEO របស់ក្រុមហ៊ុន Tesla បង្ហោះពីបច្ចេកវិទ្យាថ្មីរបស់រថយន្ត Tesla ដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយសារសុបិនរបស់ពួកគេក្លាយជាការពិត ។ លោកនិយាយថា ៖ «ពេលនេះ រថយន្ត Tesla អាចបើកបរដោយស្វ័យប្រវត្តិចេញពីចំណតរថយន្តដ៏ចម្អៀត ដើម្បីមករកម្ចាស់របស់វា ដោយគ្រាន់តែម្ចាស់ប្រើប្រាស់ប្រព័ន្ធបញ្ជាហៅរថយន្តប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG6zMgYC0jCdvmbm_CastnSlCOObmoKWeW3S8S_UxCZxdlufd9sGUWI80YODgvMNmietJJo0eOzEs_io1v9AmVAuuoi8hcIp_k-v5HU6SeERvUIYpH_xRFpTjL4qYHfy24s6xGVI9BYCynR0c7d-SAMzUZW2Lgh2lE2NCyzOJQZt-k2bpt5E-YshsXuEjI/s1200/image_2024-09-27_15-02-33%20(2).png

ក្នុងវីដេអូរបស់លោក Elon Musk គេបានឃើញចង្កូតរថយន្ត Tesla បើកបរដោយស្វ័យប្រវត្តិ និងបើកថយក្រោយយ៉ាងមានទំនុកចិត្តចេញពីចំណតរថយន្តក្នុងផ្សារទំនើប COSTCO ដែលមានមនុស្សដើរចុះឡើង និងមានរថយន្តជាច្រើនកំពុងចត ។ បន្ទាប់មក វាក៏បើកត្រង់យឺតៗយ៉ាងប្រុងប្រយ័ត្នទៅកាន់បរិវេណខាងមុខផ្សារទំនើប និងចតពេលឃើញម្ចាស់ដើរមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3HO5kqY-k0bVFUw7Fo4ld7YjrfoFIepPGUrK_ALu7ERI-j2DsOJQittiz5Qm3r4JUosm1JgmvQDTdPnYr3OAwPhcdP7JJ2-jFFwWFnqv_EO8LZf2LEBIGn_DBauOIXyEDt3J9f8o8k_e0IIvIvBuSGst34EsfXRHk5n5VwBus-aHXhEtmjs4AJB7bizLh/s1440/image_2024-09-27_15-02-33.png

វីដេអូនេះគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង និងគួរឱ្យរីករាយផងដែរសម្រាប់អ្នកបើករថយន្តពេលប្រញាប់ ហើយស្វែងរករថយន្តរបស់ខ្លួនក្នុងចំណតពុំឃើញ ។ ការបំពាក់បច្ចេកវិទ្យា Summon និង Smart Summon គឺដើម្បីឱ្យរថយន្ត Tesla អាចបម្លាស់ទីដោយខ្លួនឯង ឬចេញ-ចូលក្នុងចំណតរថយន្តបានចម្ងាយ១២ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAwWrvtizjV0Z6akyVrKP6OyZqmV22Q8n_U_pnjeSlhN2bPN7u3rvYNJfXsUx876jU_1Jrfm7T2R0gFcCDVlzM4lvu5QGNegPAvD6HdVy8kh9jl4kLegXSi2pU0201kAsWZntAreewavHcFOcT3XRBqrkIdUfKRhvA9bfEKC-CJdxiMSc-EYZ5KzzvvIB2/s1200/image_2024-09-27_15-02-34%20(2).png

បច្ចេកវិទ្យា Smart Summon អាចបញ្ជាឱ្យរថយន្ត Tesla បើកនៅកន្លែងដែលអ្នកជ្រើសរើស ឬបើកត្រង់ទៅរកម្ចាស់ ហើយបច្ចេកវិទ្យានេះអាចឱ្យរថយន្តបើកបរឆ្លងកាត់ឧបសគ្គ និងឈប់តាមតម្រូវការ ។ រីឯបច្ចេកវិទ្យា Summon គឺម្ចាស់អាចបញ្ជារថយន្ត Tesla តាមរយៈ App លើទូរស័ព្ទដៃ ដើម្បីឱ្យរថយន្តបើកត្រង់ទៅមុខ ឬអាយ៉ែថយក្រោយ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យានេះនៅមានកំណត់ ។

ការបង្ហាញបច្ចេកវិទ្យាថ្មីរបស់រថយន្ត Tesla គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិនាពេលបច្ចុប្បន្ន ខណៈ Tesla មាន Google ជាគូប្រជែងដ៏សំខាន់ និងជាម្ចាស់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិឈ្មោះ WAYMO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg1_asHJYY2O2jM93V4iESGpvTq6kpPAOcdlqiUwT-cjffv8dNKuH9GABsbuN2CJpCMFrbeI0DNZ4fGeU_6R-T38NE_-lz7ucg92aw7Cs19kLsq4PSS1Tk2Xt-GjUH3Q6T9Frjycu1ZZyfNWiHj__THamwEL6so7bxMtOo7a7Onouey45LjYlMZzNLAAdC/s1920/image_2024-09-27_15-02-34.png

កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានបង្ហាញបច្ចេកវិទ្យា Actually Smart Summon ដែលម្ចាស់អាចហៅរថយន្ត Tesla បើកមករកពួកគេ តាមរយៈទូរស័ព្ទស្មាតហ្វូន ។ រីឯបច្ចេកវិទ្យាចុងក្រោយ Summon និង Smart Summon ក្រុមហ៊ុននឹងអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ជាបណ្តើរៗ ៕