ពិធីបុណ្យស្រា..តដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសបានទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក
អង់គ្លេស៖ ពិធីបុណ្យស្រា..ត Nudefest គឺជាពិធីដ៏ធំបំផុតមួយរបស់ចក្រភពអង់គ្លេស បានទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក ដែលចំនួនភ្ញៀវចូលរួមគឺច្រើនជាងទ្វេរដងបើធៀបទៅនឹងឆ្នាំមុន។
Nudefest គឺជាពិធីបុណ្យរដូវក្តៅដែលមានភាពសប្បាយរីករាយ ញ៉ាំអាហារចម្រុះជួបជុំគ្នា និងសកម្មភាពបន្ធូរអារម្មណ៍។ ដោយព្រឹត្តិការណ៍នេះមិនមានសកម្មភាពលេងសើច ឬប្រមាថមើលងាយនោះទេ ព្រោះអ្នកចូលរួមទាំងអស់សុទ្ធតែមកពីសហគមន៍ដូចគ្នា និងបានចែករំលែកមតិដូចគ្នាចំពោះការចូលចិត្តអាក្រាតកាយ ព្រមទាំងចែករំលែកបរិយាកាសរីករាយ និងវិជ្ជមានឱ្យគ្នាទៅវិញទៅមក។
នៅក្នុងរោងមហោស្រព មនុស្សជាច្រើនបានអង្គុយស្តាប់បទបង្ហាញ ហើយនិយាយអំពីប្រធានបទទាំងអស់នៅក្នុងជីវិតរបស់ពួកគេ ខណៈអ្នកផ្សេងទៀតកំពុងអង្គុយនៅក្នុងសូណា និងអាងទឹកក្តៅ សម្រាក ឬលេងកីឡា ហើយក៏មានមនុស្សខ្លះទៀតដេកលើខ្នើយធំ ក្បែរនោះកំពុងធ្វើសមាធិ។ នៅខាងក្រៅគឺពោរពេញទៅដោយភ្ញៀវធ្វើដំណើរជុំវិញតំបន់ពិធីបុណ្យ ដោយអ្នកផ្សេងទៀតចូលរួមដំណើរទេសចរណ៍កសិដ្ឋាន cider ហើយយន្តហោះគ្មានមនុស្សបើកក៏បានហោះហើរដើម្បីកត់ត្រាព្រឹត្តិការណ៍នេះផងដែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់អ្នកចូលចិត្តស្រា..តត្រូវបានផ្តួចផ្តើមដោយលោក Andrew Welch អ្នកនាំពាក្យរបស់ British Naturism ក្នុងឆ្នាំ ២០០៧។ 
ដូច្នេះនៅឆ្នាំ ២០២៤ ពិធីបុណ្យនេះធ្វើឡើងនៅចុងខែមិថុនា ដែលមានរយៈពេលមួយសប្តាហ៍នៅក្នុងកន្លែងបោះជំរុំដ៏ធំដែលមានភ្ញៀវ ៧០០ នាក់នៅ Somerset County ដែលទីក្រុងជនបទមួយនៃប្រទេសអង់គ្លេស ដោយមានអ្នកចូលរួមមកពីទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ។ រាល់យប់នៃពិធីបុណ្យនេះ គឺមានសំឡេងដែលបញ្ចេញខ្លាំង និងរស់រវើកបំផុត ដោយមានក្រុមតន្រ្តីទាំងបុរាណ និងសម័យ ធ្វើការប្រគុំតន្ត្រី ហើយក៏មានការរាំឌីស្កូ ខារ៉ាអូខេ និងកម្រងសំណួរតន្ត្រីផងដែរ។ លោក Jeremy ដែលជាអ្នកមកទស្សនាពិធីបុណ្យនេះបាននិយាយថា លោកចូលចិត្តពីធីបុណ្យ Nudefest ណាស់ដោយសារតែមានឱកាសជួបមិត្តចាស់ និងបង្កើតមិត្តថ្មី។
អ្នកទេសចរម្នាក់ឈ្មោះ Richard ក៏បាននិយាយដែរថា លោកចូលចិត្តការរៀបចំព្រឹត្តិការណ៍ដែលមានសកម្មភាពជាច្រើនបែបនេះ។ រីឯភ្ញៀវទេសចរម្នាក់ទៀតឈ្មោះ Charley ដែលបានចូលរួមក្នុងពិធីបុណ្យនេះ ៣ ឆ្នាំជាប់ៗគ្នាបាននិយាយថា ពិធីបុណ្យនេះមានសុវត្ថិភាព មនុស្សគ្រប់គ្នាបានរកឃើញសេរីភាព រំដោះខ្លួន និងស្វែងរកមិត្តភាព។ ក្នុងពិធីបុណ្យស្រា..តនេះ មហាជនយល់ថា ពួកគេលែងខ្លាចធាត់ ឬស្គមទៀតហើយ ដោយពួកគេចាប់ផ្តើមសន្ទនាជាមួយអ្នកដទៃយ៉ាងងាយស្រួលដោយមិនខ្លាចការរើសអើង ដូច្នេះមនុស្សដែលចូលរួមពិធីនេះច្រើនយកចិត្តទុកដាក់តែលើជីវិតស្នេហាជំនួសឱ្យរូបរាង ឬទ្រព្យសម្បត្តិ៕



















កម្មវិធីនេះបានរៀបចំឡើងយ៉ាងអធិកអធម្មនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Sun&Moon ដោយមានវត្តមានតារាចម្រៀងល្បីឈ្មោះ រ៉ាប៊ី ជា BA ថ្មីរបស់ក្រុមហ៊ុន realme និងតារាកំប្លែងល្បីៗដូចជាលោកពូណុយ លោកពូណម បវរកញ្ញា Miss Teen International ឆ្នាំ 2024 ក៏ដូចជាវត្តមានភ្ញៀវកិត្តិយសជាដៃគូហាងទូរស័ព្ទ realme ទូទាំងប្រទេសផងដែរ។
ក្នុងកម្មវិធីក៏មានការឡើងច្រៀងនិងបង្ហាញក្បាច់រាំដ៏ទាក់ទាញរបស់តារាចម្រៀងរ៉ាប៊ី ការដើរបង្ហាញម៉ូដពីសំណាក់បវរកញ្ញា Miss Teen International ឆ្នាំ 2024 ការធ្វើតេស្តទម្លាក់ទូរស័ព្ទដោយផ្ទាល់ពីទីខ្ពស់និងដាក់ចូលទឹកពីសំណាក់តារាកំប្លែងល្បីឈ្មោះទាំង2 រូបគឺលោកពូណមនិងលោកពូណុយ ផងដែរ។
លោក Allen Choi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme នៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា «នៅក្នុងឆមាសទី1 ឆ្នាំ2024 នេះ ក្រុមហ៊ុន realme មានសន្ទុះនៃការលក់កើនឡើងយ៉ាងខ្លាំងតាម រយៈការចេញលក់ស្មាតហ្វូនស៊េរីថ្មី Note 50 ដ៏ពេញនិយម ដោយចំនួននៃការលក់បានកើនឡើងជាងមុនដល់ទៅ 60% បើប្រៀបធៀបនឹងឆមាសទី1 ឆ្នាំ 2023។
តាមរយៈការស្ទុះឡើងកាន់តែខ្លាំងនៃចំណែកទីផ្សារស្មាតហ្វូន realme នៅកម្ពុជា ក្រុមហ៊ុន realme នឹងបន្តនាំមកនូវជម្រើសស្មាតហ្វូនកាន់តែសម្បូរបែបបន្ថែមទៀត ទាំងស្មាតហ្វូនតម្លៃសមរម្យប្រភេទ C Series និងស្មាតហ្វូនពេញនិយមសម្រាប់ការថតរូបនិងលេងហ្គេម Number Series។
កាន់តែពិសេសផងដែរនោះ realme ក៏នឹងមានគម្រោងនាំមកលក់ប្រភេទស្មាតហ្វូន Flagship លំដាប់កំពូល GT Series នៅដើមឆ្នាំក្រោយផងដែរ»។
ស្មាតហ្វូន realme C61 មានការរចនាម៉ូដពណ៌មាសយ៉ាងស្អាតទាន់សម័យ និងបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុតដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាការបញ្ជាតាមកាយវិការបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។
កាន់តែពិសេសបំផុតនោះ គឺ realme C61 មានការធានាលើគុណភាពថ្មរហូតដល់ 4ឆ្នាំ និងឆ្លងកាត់ការធ្វើតេស្តគុណភាពថ្មប្រកបដោយសុវត្ថិភាពខ្ពស់ សូម្បីតែតេស្តនឹងកំដៅក្តៅខ្លាំង។
realme C61 ចេញលក់ 2 ពណ៌គឺ Sparkle Gold (មាស) និង Dark Green (បៃតងក្រម៉ៅ):
អំពីក្រុមហ៊ុន realme 






.png)
.png)






















