Home Blog Page 906

៥ កន្លែងស្អាតខ្លាំងបំផុតនៅប្រទេសកម្ពុជា ដែលអ្នកគួរទៅលេងនៅរដូវវស្សា!

0

រដូវវស្សា គឺជាពេលវេលាដែលធម្មជាតិបង្អួតសម្រស់ស្រស់ត្រកាល ដោយក្នុងអំឡុងប៉ុន្មានខែនេះគឺគ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសកម្ពុជាយើង សុទ្ធសឹងតែមានទេសភាពស្រស់បំព្រង និងស្អាតខ្លាំងបំផុត បូករួមនឹងខ្យល់អាកាសបរិសុទ្ធ ថែមទាំងមានព្រៃព្រឹក្សាចម្រុះជាច្រើនផងដែរ។ ទោះជាយ៉ាងណាការដើរកម្សាន្តនៅរដូវវស្សាហាក់មានគ្រោះថ្នាក់បន្តិច ប៉ុន្តែប្រសិនបើអ្នកទៅតំបន់ទេសចរណ៍ទាំងនេះគឺមានសុវត្ថិភាពខ្ពស់បំផុត។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំប្រិយមិត្តមកកម្សាន្តនៅកន្លែងដូចខាងក្រោម ធានាថាសប្បាយ និងមិនចាំបាច់ព្រួយបារម្ភពីហានិភ័យនោះទេ។

១.ភ្នំកំពង់ត្រាចខេត្តកំពត៖ នៅរដូវវស្សាការទៅលេងទស្សនារមណីយដ្ឋាននេះគឺពិតជាជម្រើសដ៏ល្អបំផុត។ ភ្នំកំពង់ត្រាចគឺជារមណីយដ្ឋានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភ្នំនេះគឺមានល្អាងតូចធំជាច្រើន ក៏ដូចជាមានសិលាចរិក និងជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់របស់ប្រជាជនខ្មែរយើងផងដែរ។ ភ្នំនេះស្ថិតនៅតាមផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨ គីឡូម៉ែត្រប៉ែកខាងកើតនៃខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP5Pmtbxg1CYmcpDSH_3aDEbMO1-4h77Xu781XStdMlTATJY2mo6luYetfrD_GZX1FNA94noyPiBf9yTfdq4gEFJ1trVIYJMzHOb01qPPmXdO67JpHcyHwmFgxl9W92Y8KGt6ipaqHidBjeoWWhGVMYn3PEzY5pNsi54wszUZ0G6riJH9_oNqoaKNcU1RR/s1280/photo_2024-08-16_09-53-53.jpg

២.ភូមិកំពង់ភ្លុកខេត្តសៀមរាប៖ កំពង់ភ្លុកគឺជាភូមិឋានធម្មជាតិដ៏ធំមួយ ដែលនៅជាប់តំបន់បឹងទន្លេសាប គ្របដណ្ដប់ទៅដោយផ្ទៃទឹក ដែលមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីក្រុងសៀមរាប ប្រទេសកម្ពុជា។ ភូមិបណ្ដែតទឹកមួយនេះ មិនត្រឹមតែជាតំបន់នេសាទដ៏សំខាន់នោះទេ ថែមទាំងជាសមាគមន៍ទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានសម្រស់ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនផងដែរ ជាពិសេសនៅរដូវវស្សាតែម្តង។ នៅពេលដែលលោកអ្នកបានមកដល់ទីនេះ នឹងបានឃើញភាពស្រស់ស្អាតចម្រុះពណ៌នៃដំបូលផ្ទះ រួមទាំងការសាងសង់ពត់ពែងវែងអន្លាយតាមសណ្ឋានភូមិសាស្ត្រ និងពណ៌បៃតងនៃរុក្ខជាតិប្រៀបដូចកម្រាលព្រំដែលក្រាលលើបឹងទន្លេសាប គួរជាទីទាក់ទាញខ្លាំងបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-SXVd9pRjItCSVJDBipFBXQZirnezTjIAp5Be-090vchaKyBpOw8MS5gLyX6BNKSwav1CJKOkZB2vgJnU8GOAwZD2ZAMGu7P2N6G9ToNLSYW5p_3YHUL86fUY6andaWkuFXaejLlwQLPYjvhIyxJK_AhmLJ50men0LO1I25EZpwp3VUeJGUA7jMCx2tj/s1280/photo_2024-08-16_09-54-27.jpg

៣.ទេសភាពស្រស់បំព្រងនៅមណ្ឌលគីរី៖ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង នៅខេត្តមណ្ឌលគិរីនារដូវវស្សានេះ គឺកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារបរិយាកាសល្អ ជាទឹកដីនៃភ្នំដែលក្រាលគ្របដោយរុក្ខជាតិ វាលស្មៅ និងព្រៃឈើចម្រុះ បង្កើតបានជាទិដ្ឋភាពពណ៌បៃតងខៀវខ្ចី ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ការធ្វើដំណើរកម្សាន្តមកកាន់ខេត្តទេសចរណ៍មួយនេះនារដូវភ្លៀងធ្លាក់ គឺមិនសូវជាមានបញ្ហាចោទនោះទេ ព្រោះទីនេះមានកន្លែងកម្សាន្តលក្ខណៈធម្មជាតិច្រើន ដែលងាយក្នុងការជ្រើសរើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLPQuGcRJfzaMLsm1tOcNutSsIERoOnzNnjI6OLtRAXFBF8DpYyjV6hQ98LM-790XVoU0KovZd0L9L8_Iz5w-O31ZIO00K_vnqAqSwIxwFYnip306C8Gl8jQR70pKVRJqQJmgFh0RHe3A8yvu8luhBtQwaeq5EbhlEi7tXcY_IJ2d4vU9uHp4LNpRDh7z-/s960/photo_2024-08-16_09-54-41.jpg

៤.គីរីរម្យខេត្តកំពង់ស្ពឺ៖ លោកអ្នកប្រាកដជាស្គាល់ច្បាស់ហើយ កន្លែងនេះគឺនៅជិតក្រុងយើងនេះទេ មិនថារដូវប្រាំង ឬរដូវវស្សា រមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ គឺជាទីឋានដែលទេសចរជាតិមិនដែលរំលងឡើយ ក៏ព្រោះតែទីនេះជាតំបន់ភ្នំធម្មជាតិមានដើមឈើធំៗ ទឹកធ្លាក់ និងមានកន្លែងកម្សាន្តជាច្រើន ក៏ដូចជាមានភាពងាយស្រួលក្នុងការធ្វើដំណើរ ពិសេសចម្ងាយតែប្រមាណជាង ១០០ គីឡម៉ែត្រពីភ្នំពេញប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEvY5FpxTzpKs1u8Tfwc-FQAEfvF7Um6CanUSwf3zRekfy74B7uez2vYKexUhMlm4057AoRY4HTd19eJy8CTdm1qbwjjWfoJ8_5aDAztPYl39UiZta4STSklQguDT-WeNkBsgSBuJYLIvtsStwkbIO2kX64Efw1K0bjV5HEZULm0OfdUBu8h4tsy_OT5Qx/s1280/photo_2024-08-16_09-54-49.jpg

៥.ភ្នំខ្នងផ្សារ៖ នៅរដូវវស្សានេះ ខ្នងផ្សារគឺជាកន្លែងដែលអ្នកមិនគួររំលងឡើយ ក៏ព្រោះតែទីនេះមានទេសភាពស្អាតខ្លាំងបំផុត។ នៅពេលដែលយើងឡើងដល់កំពូលភ្នំ យើងនឹងអាចគយគន់វាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា កម្សាន្តបែបដំណើរផ្សងព្រេង បោះតង់ មើលថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ ទិដ្ឋភាពថ្ងៃអស្តង្គតនាពេលល្ងាច សោយសុខនឹងធម្មជាតិ។ រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdYxP_Ybd3wbY1tQ7c6dI4KXfzd03AjzqdzVHkZyBQ73b6C4DsABOPaHY9CFBmgl9hNyo_DMc1PZD2AXyubgKHOrz5CWWilWNk5MyI_MxGFNG2gC0BvasQ6-XoZRcXPaR0CVzzbDW5V6EHzIanH-qPYF_dUWqJo1WebbE3oVEqmuytU-tvU4zWj_ofEofj/s1000/photo_2024-08-16_09-54-53.jpg

ពេជ្រ ពិសី អ្នកជំនួញអនឡាញនិងអ្នកផលិតមាតិកាល្បីឈ្មោះ ខណៈនូវពីក្រោយភាពជោគជ័យតែងមានបុរសល្អម្នាក់នេះនៅក្បែរជានិច្ច!

0

មហាជនភាគច្រើនប្រហែលជាស្គាល់ហើយ អ្នកជំនួញអនឡាញព្រមទាំងជាអ្នកផលិតមាតិកាល្បីឈ្មោះ កញ្ញាពេជ្រ ពិសី ស្រស់ស្អាត វ័យក្មេង ហាក់កំពុងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៅលើអាជីពការងារខ្លួន ដែលបន្ថែមពីនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនច្រណែនទៅនឹងជីវិតគូររបស់នាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNc8wqFU9CE_l-OzQdv6vl8yg3DTKlWRsB5GZ_8BP8B2tWwIl_2YAVYEB2iPNIe6Lk5VUifVTFxQ4xkq7bFAWrgnzKNUvTfcRvayGpPQnbO_JkykfP53PTJLFKs1wNVoSBHyjSm8EJDVkEzXai0dMTOEnuNGy9Cxj2cH1dhgNHB8ZzKBfDchxKcuKNTUs5/s2048/IMG_3648.JPG

កញ្ញាពេជ្រ ពិសី ដែលបច្ចុប្បន្នមានអ្នកតាមដានរហូតដល់ទៅ ១.២លាននាក់នៅលើគេហទំព័រហ្វេសបុកផ្លូវការ។ ក្នុងនាមជាអ្នកជំនួញអនឡាញវ័យក្មេងមួយរូប ដែលព្យាយាមកសាងខ្លួនតាំងពីបាតដៃទទេជាមួយគូរស្នេហ៍ រហូតទទួលបានឈ្មោះបោះសំឡេងនៅលើបណ្តាញសង្គម។ បច្ចុប្បន្ននេះ នាងបានចេញផលិតផលដែលជាប្រេនផ្ទាល់ខ្លួនជាច្រើន ដូចជាលេគូថ លេក្លៀក និង Blush ជាដើម ដែលកំពុងតែផ្ទុះខ្លាំងក្នុងចំណោមយុវវ័យ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRv2zpsey2ZBcq90Gf9h6DXiHB-e9P_gbIVdaDl_cy8lPGbIZjkeUazslcQRgTFZ1xuUh-Hd1W3mMMmOFUF5C5GXilb2QxkpUuOPqjkaHve9-UCPoUP9utQvNC0lI_47PA1en1xKK2ZvkZ-ShEZxC7h_2UARWfFXHJpfkrCwqVcBuwOepKws7ygrZoeEpq/s2048/IMG_3647.JPG

    ក្រៅពីអាជីពជាអ្នកជំនួញអនឡាញ ពេជ្រ ពិសី ក៏ត្រូវបានគេស្គាល់ថាជា អ្នកផលិតមាតិកាល្បីឈ្មោះមួយរូបដែរ ដែលវីដេអូរបស់នាងភាគច្រើនគឺតែងចែករំលែកអំពីដំណើរកម្សាន្តក៏ដូចជាបទពិសោធន៍ជីវិត។ Vlog ដំណើរកម្សាន្តទៅកាន់ប្រទេសនានាជុំវិញពិភពលោក បានលេចឡើងតាមរយៈគេហទំព័រផ្លូវការរបស់នាង នឹងទទួលបានអ្នកទស្សនារហូតដល់ទៅរាប់លាននាក់។ កាន់តែពិសេស ពេជ្រ ពិសី ក៏តែងរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ ក៏ដូចជាវប្បធម៌អរិយធម៌របស់ខ្មែរ ដែលនាងតែងតែផលិតមាតិកាទាក់ទងនឹងគោលដៅទេសចរណ៍ក្នុងស្រុកជាហូរហែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKwAcvCSgWg5urNtTooL-3DKSc5DuS0cPFT3eR5Md9ueJ0aBmJ9LFvgDHOLaN7s-uUWLPpJZTRvl0Ll0Gbn-qKlhji2LJ3OMaMoWn4W83llqGFe_rWXlFcu_Oj2SrLGASQ2ZdKRvaNAwmBRzotkaaJCGPj2lukpeD3n8s0ALP_TRrjaf0tOXTrFOnUB-iS/s2048/IMG_3646.JPG

    ក្រៅពីអាជីពជាអ្នកជំនួញអនឡាញនិងជាអ្នកផលិតមាតិកាដែលកំពុងតែទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ហើយ ពេជ្រ ពិសី ក៏ត្រូវបានមហាជនភាគច្រើនច្រណែននឹងជីវិតគូរដ៏ផ្អែមផ្ហែមរបស់នាងជាមួយនឹងគូរដណ្តឹង ឆៃ ផងដែរ។ យ៉ាងណាមិញ បើតាមការចែករំលែករបស់នាង ទម្រាំតែមកដល់ចំណុចនេះ នាងនិងគូរដណ្តឹងបានឆ្លងកាត់ប្រវត្តិស្នេហាដ៏ជូរចត់ជាច្រើនដំណាក់កាល ដែលផ្តើមចេញពីស្នេហាក្មេងៗវ័យ ១៥- ១៦ឆ្នាំ ដែលមិនត្រូវបានឪពុកម្តាយទទួលស្គាល់។ ទោះជាយ៉ាងណា អ្នកទាំងពីរនូវតែមិនបោះបង់គ្នាចោល បានចាប់ដៃគ្នារកស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរនានា ទើបឪពុកម្តាយទាំងសងខាងបើកចិត្តទទួលស្គាល់ ព្រមឲ្យមានកម្មវិធីភ្ជាប់ពាក្យតូចមួយកាលពីឆ្នាំ ២០២១។ ទាំងនេះ គឺឆ្លុះបញ្ចាំងអំពីសេ្នហាពិត ការជឿជាក់លើដៃគូរ ការលះបង់ ឆ្លងកាត់គ្រប់ឧបសគ្គជាមួយគ្នា រហូតទទួលបានភាពជោគជ័យព្រមៗគ្នា ដែលគូរស្នេហ៍យុវវ័យដទៃគួរតែយកតម្រាប់តាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF017gvk3zNXlRgLQMLTTPKuKJXmGawGXy5o5XvTFuZcCqbZcJ8UIpt1jsbYTCp2qHkyAWDXP6B3Ribsn1jMnHM4_39wb1ubaNdUeB8pkqYyZS3mYAaUuBz51a-l6sA1wZq-kWQqrYkEGtYKCP1vZUlGcOPFUwXEBJ35mhaZzMAMB5oDT759z8okobOmoe/s2048/IMG_3645.JPG

    ជាមួយគ្នានេះ កាលពីថ្ងៃទី ១៤ ខែសីហា ជាថ្ងៃខួបកំណើតរបស់គូដណ្តឹង ពិសី ក៏បានបង្ហោះរូបថតប៉ុន្មានសន្លឹក អមជាមួយសារមួយឃ្លាយ៉ាងផ្អែមល្ហែមថា «រីករាយថ្ងៃកំណើតមនុស្សប្រុសដែលល្អទាំងក្នុងនឹងក្រៅរបស់អូន ចង់បានអ្វីយើងនឹងទៅបង្កើតវារួមគ្នាបន្តទៀត ដើម្បីខ្លួនឯង គ្រួសារ មនុស្សជុំវិញខ្លួន នឹងសង្គមមួយនេះ»។ តាមរយៈសារមួយឃ្លានេះ ក៏បានបណ្តាលឲ្យអ្នកលេងបណ្តាញសង្គមលើសជាតិស្ករគ្រប់ៗគ្នា ព្រមជាមួយនឹងការបញ្ចេញមតិស្ញើចសរសើរព្រោងព្រាតផងដែរ៕

ទិវាអន្តរជាតិជនជាតិដើមភាគតិច ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមក្នុងខេត្តនានានៃប្រទេសកម្ពុជា!

0

កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤នេះ នៅឯភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្រោមប្រធានបទការការពារសិទ្ធរស់នៅ និងប្រាស្រ័យទាក់ទង តាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj05qOg68jvFLBCETmHHeeSTV0cIgj8sy9TnKBDYcP6E73EaifXhP2KBPsH7xtJrDWLZwVd1HBUO_hnEIv72IdY3p50WZRonjZ88VU9uLXn2Iw8RkKd1nyAPbuDXiH1zlaZqUuUlgU9iRKkrTMv0DUpw6k-JGpKyW3kOGoOp1d9pDTWRqE66y9oweFkLZ6M/s2048/455191863_912665417572385_9206401328760197886_n.jpg

ជាមួយគ្នានោះ ក៏រួមមានក្បួនដង្ហែរយ៉ាងមហាឡារិកក្នុងចំណោមជនជាតិដើមភាគតិច មានទាំងក្មេងចាស់ ប្រុសស្រី និងស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេយ៉ាងសមសួនសឹងតែគ្រប់ៗគ្នា ក៏ដូចជាមានប្រារព្ធនូវកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiogTbm9ugtyRvsPwylbctTumu6-mxT3NAWAymXtTUUsHPJJjyIHjobXELg7zj2aATNq7XDJ0bu384-b50AHEUeEv7NSqs6ulSszfExH6lp3kcKFxgFzsY6cj7_N7R6BpxfhbUvMAlohoE99Mxc5zZqLyifTkgTjfzxpvuRznmKBj2rqB-FNM7sVKelUDzK/s2048/455347941_912663764239217_8471355596447060432_n.jpg

យ៉ាងណាមិញ មិនមែនមានតែនៅក្នុងខេត្តមណ្ឌលគិរីមួយនោះទេដែលបានប្រារព្ធនូវទិវានេះ ខណៈក៏នូវមានខេត្តផ្សេងៗទៀតដែលមានជនជាតិដើមភាគតិចរស់នៅក៏បានប្រារព្ធនូវទិវានេះប្រចាំខេត្ត\ក្រុងពួកគេរៀងៗខ្លួនដែរ តួយ៉ាងដូចជា ខេត្តព្រះវិហារ, ខេត្តកំពង់ស្ពឺ, ខេត្តបាត់ដំបង,ខេត្តរតនគិរីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeVdZrHyuW03h_24cz5VrvRURUCV6TK-ztDzilcA6sykWHMLaYqEooVOsK8HzJvtmdnIsRbVHLgtWR6fkTSPyy92ZS0XgeQhYYCfy1hmJXiG7g8TLbT1_H7e8lBLYhaqd2P5JjhwE7k5mb8Rp2pQhdoZ7HNNz-ZZJf0jpRKZhBSuKJ8n_dt1iiCoXxXt6n/s2048/455706640_912663834239210_7111598601121648523_n.jpg

គួរបញ្ជាក់ថា នៅពាសពេញសកលលោក នៅរៀងរាល់ឆ្នាំក្នុងថ្ងៃទី៩ សីហា ជាពេលវេលាដ៏រីករាយ និងអធិកអធមបំផុតសម្រាប់ជនជាតិដើមភាគតិចដើម្បីចូលរួមអបអរសាទរនិងប្រារព្ធទិវាអន្តរជាតិពិភពលោករបស់ខ្លួនស្របតាមប្រពៃណីទំនៀមទំលាប់របស់ពួកគេនៅសឹងគ្រប់បណ្ដាប្រទេសដែលមានជនជាតិដើមរស់នៅជាអចិន្ត្រៃយ៍។ គួរកត់សម្គាល់ទិវានេះត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការដោយបានកំណត់យកថ្ងៃទី ៩ សីហា ជាទិវាអន្តរជាតិពិភពលោករបស់ជនជាតិដើមភាគតិច តាមរយៈសេចក្ដីប្រកាសលេខ ៤៩/២១៤ ដែលចុះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ១៩៩៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7h3_MulORgOAqVFztr7Ht0KaiBI0mUqGlVcRXbME3lDyG9gFm_X77ZY92S6tW3dyFVEslSwdKCtsDNOqXnUpsl1hLcDEpyOEOqblCE21sLcmeDBntrNiRDH-XZY9VxMPWjJzMIxXgAcuPg4rOu62iZNx3Il8N0QPHFcBjebor76J8NWISSQ0E-YYSv8ut/s2048/455877296_912663620905898_9053111912500297768_n.jpg

យោងតាមអង្គការជនជាតិដើមភាគតិចនៅកម្ពុជាបានឲ្យដឹងថា គោលដៅរួមនៃការប្រារព្ធទិវាអន្ដរជាតិជនជាតិដើមនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងទិសដៅដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចក្នុងវិស័យសំខាន់ៗដូចជាវិស័យ វប្បធម៌ ការអប់រំ សុខភាព សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាដើម។ លើសពីនេះ ជាតិ ស្ថាប័នថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា សហការគ្នាដើម្បីធានាប្រសិទ្ធភាពការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិរក្ស៕

ធ្លាប់គិតអត់! ប្រសិនបើមនុស្សសត្វរុក្ខជាតិផុតពូជតើផែនដីទៅជាយ៉ាងណា?

0

តើលោកអ្នកធ្លាប់គិតដែរឬទេ នៅពេលដែលមនុស្សសត្វរុក្ខជាតិលែងមានជីវិត តើភពផែនដីរបស់យើងប្រែទៅជាណា? ជាការពិតណាស់ ផែនដីរបស់យើងកើតមកគឺដើម្បីទ្រទ្រង់ភាវៈមានជីវិត មានន័យថា នៅពេលដែលសារពាង្គកាយណាមួយបានផុតពូជ នឹងមានសារពាង្គកាយថ្មីមួយទៀតវិវត្តន៍ហើយជំនួសវា។ ដូច្នេះគិតមកដល់បច្ចុប្បន្ននេះភពផែនដីរបស់យើងគឺមានអាយុកាល ៤៦០០ លានឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoJKxyWKX6MZx7kpitG7k3OxF_4k-DIHt9uq16SScdYFakitMtCTV9AY5LMJ8QMWWoY1zISXK9iPfmo0yixdZKHq-Gw7YhgM7d7XlSy7UsDu2_PQuLI0J1h1f_nQu_xyXA2lwfz6QKcOkgipE5GtLG0nQ-EUaJaC_zjpulXOtpNqdbpuybhIgu4Zg7MzIF/s1200/image_2024-08-16_14-03-05.png

ទោះជាយ៉ាងណាបើយោងតាមការសិក្សារបស់ CBS ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Geoscience ក្នុងឆ្នាំ ២០២៣ បានបង្ហាញថា នៅប្រហែល ២៥០ លានឆ្នាំខាងមុខទៀត មនុស្សសត្វរុក្ខជាតិនឹងលែងមានវត្តមាននៅលើភពនេះទៀតហើយ ដោយសារការបង្កើតទ្វីបថ្មីរបស់អ្នកមានអំណាចអាចបំផ្លាញជីវិតមនុស្ស និងថនិកសត្វទាំងអស់នៅលើផែនដី។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស ក៏បានប្រើគំរូកុំព្យូទ័រដ៏ទំនើបមួយវាស់ស្ទង់អាកាសធាតុ ដើម្បីទស្សន៍ទាយពីអនាគតកាល នៅពេលដែលភពផែនដីលែងមានភាវៈមានជីវិតរស់នៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4OKTEv2bPgO2RsPCe8rXO1ALg183mFDzT9m2GBB_xSj3Y1sAkXIMChewI0nRgltTU2vhILP3DW6I2YxjnMVYEQuKlJO3cCsv5CkpwIOeVmrDG6RgdvrDqjp60ojFg4OZr6yi7q9phGxzTg3lu6l3qlIIvtkPAmuLRVpvyYt4AED5J5e4jyS_oBwvM_qfJ/s900/image_2024-08-16_14-03-15.png

ក្នុងនោះគេសង្កេតឃើញថាផែនដីរបស់យើងនឹងមានភាពល្អប្រសើឡើងវិញនៅពេលដែលគ្មានភាវៈរស់ ដោយសារគ្មានការរំខាន ព្រោះសព្វថ្ងៃនេះមនុស្សគឺជាអ្នកបំផ្លាញផែនដីដូចជា កាប់បំផ្លាញព្រៃឈើ បំពុលខ្យល់បរិយាកាសដោយឧស្ម័ន ប្រើប្រាស់សារធាតុបំពុលច្រើន ជាហេតុធ្វើឱ្យផែនដីរងគ្រោះថ្នាក់។ ប៉ុន្តែនៅពេលគ្មានជីវិតមនុស្ស រុក្ខជាតិសត្វនឹងចាប់ផ្តើមលូតលាស់ឡើងវិញ ហើយទីក្រុងទាំងអស់នៅលើផែនដីនឹងក្លាយជាព្រៃដ៏ធំមហាសាល ដោយទ្វីបនីមួយៗនឹងរួមបញ្ចូលគ្នា ក្លាយជាលំហឋានដ៏ធំល្វឹងល្វើយអមដោយភាពស្ងប់ស្ងាត់ និងងងឹតខ្លាំងនៅពេលយប់ដោយសារគ្មានអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6BLd0M6QZYi3_bdnL7Pm-efIc-uUuUgX6lKnf4F3YXndZ40rlt24ExE66xZvK0k3WNvjcsUF_tfIE7fUMEqhVStSwMEjInxDKqcfbu6UsqHMiRx2MZbgkh8ns3Vf_m7gnL3BXZISEcHWQnn8BcZrsl0Cdj36a1Q4i_pOJ4CTafMe6u8gJYM1tO6G9C6_a/s1200/image_2024-08-16_14-03-19.png

លើសពីនេះផែនដីនឹងលែងមានការបំពុលខ្យល់ធូលីទៀតហើយ ដែលវានឹងជួយកែលម្អគុណភាពខ្យល់ឱ្យប្រសើឡើងវិញ ហើយរុក្ខជាតិសត្វនឹងជាអ្នកកាន់កាប់ផែនដីទាំងមូល។ នេះបើយោងតាមការសិក្សាក៏បានឱ្យដឹងទៀតថា សំណង់បេតុងដូចជាស្ពាន អាគារខ្ពស់ៗ រោងកុន ផ្សារទំនើប នឹងចាប់ផ្តើមប្រេះបែក ប្រែក្លាយជាសារីរិកធាតុនៃអរិយធម៌ដែលលែងមានវត្តមាននៅលើភពផែនដី។ រីឯផ្កាយរណបនឹងធ្លាក់ចេញពីគន្លងផែនដី ដោយសារគ្មានមនុស្សគ្រប់គ្រង ហើយកម្រិត CO2 នឹងត្រឡប់ទៅរកអ្វីដែលពួកគេធ្លាប់មាន មុនពេលមនុស្សបង្ហាញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTqgl3-ivmUUUGNuEGRjlobA7H5NsbmKNYOtdcWItIMQ76MfUekFGraRagiRMzdvuJ28st7HUT3iGYoior5f3g8Qb-3RxU8diEZNLhlPCKcU1eDSNkB7JjsuF3mCAkc1IADBylWkRM-_2d-FbWIo6L1b0-1KfPmjxiPhpJmHSEDX73kh2m2dixU0NtD6K8/s581/image_2024-08-16_14-03-43.png

បន្ទាប់ពីមនុស្សជាតិរលាយបាត់ ទីក្រុងមួយចំនួនដែលនៅជិតវាលខ្សាច់ដូចជាឌូបៃ និងឡាសវេហ្គាសនឹងត្រូវគ្របដណ្តប់ដោយវាលខ្សាច់ម្តងទៀត។ ទន្ទឹមនឹងនេះផែនដី នឹងផ្តល់កំណើតដល់ប្រព័ន្ធអេកូឡូស៊ីថ្មីមួយ ក៏ដូចជាបង្កើតជីវិតមនុស្សសត្វរុក្ខជាតិឱ្យរស់រានមានជីវិតឡើងវិញ ដោយអាកាសធាតុនៅលើផែនដីនឹងប្រែទៅជាត្រជាក់ ហើយប្រព័ន្ធអេកូឡូស៊ីថ្មីនឹងគ្មានការបំពុលពីឧស្ម័នទៀតឡើយ។ ទោះជាយ៉ាងណាភ្លើងឆេះព្រៃក៏នៅតែកើយមាន នឹងបន្តឆាបឆេះក្នុងរយៈពេលមិនកំណត់ ដោយសារបណ្តាលមកពីកត្តាជាច្រើន រួមទាំងរន្ទះបាញ់ដើមឈើជាដើម៕

ដំណឹងល្អ! កូរ៉េខាងជើងនឹងបើកទទួលភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារអស់រយៈពេលជិត៥ឆ្នាំ

0

ប្រទេសកូរ៉េខាងជើងកំពុងរៀបចំស្វាគមន៍ភ្ញៀវទេសចរទៅកាន់ទីក្រុងមួយរបស់ខ្លួនក្នុងខែធ្នូខាងមុខនេះ បន្ទាប់ពីបានបិទច្រកព្រំដែនរបស់ខ្លួនអស់រយៈពេលជិតប្រាំឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8ll1FaEyY8q-CijWOoRQDeBrGnyIcFbJGI0UHdR2sx-OWRDnYQK7NKuiEGcdLI43UXll1k6NDqjB_UHSaPxk8VgZSNOaz447pE8DiGhWHlyVm2ZV787swvfltRrbGAWLFET39QcF4fBkx3algPtTS2oXZS-VjlE1Qt1ModxUS3vOTjOOoQ1qiRv8Vdxl8/s1024/IMG_3663.JPG

របាយការណ៍ពីក្រុមហ៊ុនទេសចរណ៍ដែលមានមូលដ្ឋាននៅប្រទេសចិនបង្ហាញថា ទីក្រុង Samjiyon របស់ប្រទេសកូរ៉េខាងជើង នឹងបើកច្រកព្រំដែនឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេសមកកម្សាន្ត។ ប្រទេសកូរ៉េខាងជើងបានផ្តាច់ខ្លួនចេញពីពិភពលោក នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ បានចាប់ផ្តើមនៅឆ្នាំ ២០២០។ ទោះជាយ៉ាងណា ការបិទច្រកព្រំដែននាពេលកន្លងមកនេះ វាបានបញ្ឈប់លំហូរនៃការនាំចូលសំខាន់ៗទៅកាន់ប្រទេសកូរ៉េខាងជើង ដែលបណ្តាលឱ្យកង្វះស្បៀងអាហារកាន់តែអាក្រក់ទៅៗ ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដូចជាសកម្មភាពនុយក្លេអ៊ែរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqkvjHRS6BHPmOSthkzFqUxWPU1g7mWIAhttiWAg9GDiNPHYEAzvaNy6SijgQKKKKya2T3jHNwU3fzYQUVFss-MXebml4DJHF-QN1-dy847ErPodob_FIzmKUDcGzA5x_vjG8M0UZEhB07u7Ab9QxuzR5jVWlT5GVWx8j_B1ZR4ljNYLFGzvSxgrcydn5B/s1280/IMG_3666.JPG

យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែសីហា ក្រុមហ៊ុនទេសចរណ៍ KTG មកពីទីក្រុង Shenyang ប្រទេសចិន បានបង្ហោះនៅលើ Facebook ថា បន្ទាប់ពីបើកដំណើរការឡើងវិញរបស់ទីក្រុង Samjiyon របស់កូរ៉េខាងជើងក្នុងខែធ្នូខាងមុខនេះហើយ នោះទីក្រុងផ្សេងៗទៀតដូចជាទីក្រុងព្យុងយ៉ាង ក៏ត្រូវបានគេជឿជាក់យ៉ាងមុតមាំថានឹងបើកឡើងវិញក្នុងពេលឆាប់ៗនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtLZQohI_8M4pdgeZSTSjUl3T9z6d05ZBHhGMXDsFswc2SMUXl_bjiIrWwrVEoWwAqlFkTM2aheNC3dXzZ1p9cwct8ky3ObX7GfNC9n1z1RGa0iiU-tOAaLWYgFSoOQu7GPcDiENX62wKYpTlStfWXaT0RAyNtYr5RGyUg3N8VLmtzlK103r2UpxJ_u3kL/s1020/IMG_3667.JPG

ទោះជាយ៉ាងណា តាមរបាយការណ៍ ភ្ញៀវទេសចរអាចមកកម្សាន្តនៅឯទីក្រុង Samjiyon បានជាផ្លូវការក្នុងខែធ្នូឆ្នាំ២០២៤នេះ ប៉ុន្តែមិនទាន់កំណត់ថា តើភ្ញៀវទេសចរមកពីប្រទេសណាខ្លះដែលអាចចូលមកកម្សាន្តបាននោះទេ?

ហេតុអ្វីអ្នកមួយចំនួននៅមានការប្រៀ.បធៀ.ប ជី ដេវីត និង វណ្ណដា?

0

ទោះបីជា តារាចម្រៀង ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាបន្ទាប់ពីចេញបទ Diss Track គ្នាហើយយ៉ាងណានៅតែមានអ្នកមួយចំនួនតូចចូលចិត្តយកឈ្មោះអ្នកទាំងពីរបង្កើតទៅជាបញ្ហាទៅវិញទៅម្តងនៅពេលម្នាក់បានធ្វើរឿងអ្វីមួយហើយម្នាក់ទៀតមិនបានធ្វើ។ ជាក់ស្តែងនៅពេល វណ្ណដា បានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកទីក្រុងប៉ារីសបែរជាមានការខម្មិន «ឯណា ជី ដេវីត?» ឬ ជី ដេវីត បានសាងស្នាដៃអ្វីមួយបែរជាថាខម្មិនលេបខាយដាក់ឈ្មោះ វណ្ណដា។ អ្នកលេងបណ្តាញសង្គមទិកតុកមានប្រជាប្រិយម្នាក់ឈ្មោះថា ចែស្រម៉ូម បានលើកឡើងដែរថា ហេតុអ្វីត្រូវប្រៀបធៀបអ្នកទាំងពីរទាំងពួកគាត់សុទ្ធតែជាខ្មែរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWYTBOFUSblIYmX6_u6MDfMXU90ZA7ExZUAsZwxfDIvTfaG4AOI5jR985qI7JnUc3__pG1Jzjvm-1DynVMd9bEJ-p4xbmudqcXlsqUGbqUjSoz3f7CjeFm3-OmrXOQGxx-J-e-ZZjh-EzlaMhf47pQfyrwEf_qyycIrNPBcGSf4cf_kIOQ9ilq216IUFXi/s1656/image_2024-08-15_14-19-42.png

លោក លី មង្គល ហៅចែស្រម៉ូម ដែលជាអ្នកលេងបណ្តាញសង្គមទិកតុកមានប្រជាប្រិយយភាពអ្នកចម្រៀងនិងជាបេក្ខជនកម្មវិធី Cambodian Idol រដូវកាលទី៥ បានចេញវីដេអូមួយបន្ទាប់ពីមានអ្នកខម្មិនថា «G David is Better »។ ចែស្រម៉ូម បាននិយាយថា និយាយអ៊ីចឹងមិនត្រូវទេ កុំប្រៀបធៀប ទាំងជី ដេវីត និង វណ្ណដា ជាតារារ៉េបមាន Hype Flow រៀងៗខ្លួនមិនអាចប្រៀបធៀបអ្នកណាល្អជាងអ្នកណាបាននោះទេ អ្វីដែលសំខាន់អ្នកទាំងពីរគឺលើកតម្កើនជាតិខ្មែរ លើកតម្កើនមុខមាត់ខ្មែរធ្វើឱ្យពិភពលោកបានស្គាល់ខ្មែរ ស្គាល់វប្បធម៌ខ្មែរ អរិយធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGjjMKsF1yLU_h3dlyivSmRAOqcSfcEyu4uGb3zkt8nGONCm_wUNA1amjgwxvovKdfGpUCpUMv9qkfuRmMAnR_69oDaE_xgNpeuoZi3LPEbBryTuaJoDKqyoPqZze0BUXlGRDXEi5Cwpd0q6IlaYa0ZaRAFHp1UxJgrJO2J5HF81WdrFq9py1OAXiOjvA2/s1656/image_2024-08-15_14-19-43.png

ចែស្រម៉ូម បានបន្ថែមដែរថា មិនត្រឹមតែជី ដេវីត និង វណ្ណដា ប៉ុណ្ណោះទេតែមានសិល្បករ សិល្បការិនីផ្សេងទៀតគ្រាន់តែអ្នកទាំងពីរជាTOPនៅស្រុកខ្មែរគេស្គាល់បានច្រើនជាង និងបានសុំចិត្តកុំប្រៀបធៀបអ្នកណាល្អជាងអ្នកណាគឺល្អទាំងពីរ បានលើកតម្កើនជាតិទាំងពីរឱ្យគេបានស្គាល់ខ្មែរ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមមានប្រជាប្រិយភាពរូបនេះលើកឡើងដែរថា ប្រសិនជា ជី ដេវីត និង វណ្ណដា ធ្វើអំពើអបាយមុខផ្សេងៗចាំស្អប់ ចាំប្រៀបធៀប ហើយកុំភ្លេចថា វប្បធម៌ស្អប់គ្នាទៅវិញទៅមកធ្វើឱ្យបែកបាក់គ្នា។ ចែស្រម៉ូម ក៏រំលេចដែរថា ដូចជា វណ្ណដា បានច្រៀងនៅលើឆាកអន្តរជាតិក្នុងពិធីបិទកីឡាអូឡាំពិក ហើយ ជី ដេវីត បានផលិត MV ពីវប្បធម៌ អរិយធម៌ខ្មែរ យើងនាំគ្នាសរសើរទៅព្រោះចំណេញដល់ខ្មែរហើយសូមបញ្ឈប់ទៅការស្អប់ខ្ពើមឈ្លោះគ្នានាំឱ្យបែកបាក់គ្នា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDOMsQf-4EUv1ypRrqppbRcH-MRJEXROhn8y_7OhsdAp54wMJ2GDj9j69GHjaurT9yJcoBXLI2TOROV8bYW2OCMLW-jq_q_AMMAouiupAW00EovZLPspscxZVcAPVTHfSRUZ01nNN_joQ63qldZUgOd048R0-3q3QfCMt6IMHAor1kM-5TSrs6fnPbD-aH/s1710/image_2024-08-15_14-19-45.png

គួរបញ្ជាក់ថាកាលពីខែ មីនា ឆ្នាំ២០២៤ នៅក្នុងពិធីមង្គលការរបស់ ហេង វិសាល និង ជាស្រីនា វត្តមាន ជី ដេវីត និង វណ្ណដា បានចាប់ដៃជួបមុខគ្នាដោយផ្ទាល់ធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីចេញបទចម្រៀង Diss គ្នាទៅមក។ បើងាកទៅកាន់ហ្វេនៗទាំងសងខាងវិញគឺតែងតែឈ្លោះប្រកែកគ្នាមិនចេះចប់មិនចេះហើយ ហើយហ្វេនមួយចំនួនតូចនៅបន្តឈ្លោះប្រកែកពាក្យសម្តីដដែលទាញគ្នាទៅវិញទៅមកទាំងអាយដលមិនដឹងរឿងអ្វីសោះ៕

ពេជ្រ ចរណៃ ឡៃ ថៃចាន់ និងមិត្តសម្រេចបំណងបានថតផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្ត

0

កាលពីកន្លងមកនេះកញ្ញា ពេជ្រ ចរណៃ ជាតារាសម្តែងនិងជាអ្នកហ្វឹកហាត់និយមផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ រួមទាំងលោក ឡៃ ថៃចាន់ បានត្អូញត្អែរពីទុក្ខលំបាករបស់ខ្លួនមានបំណងថតផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្តប៉ុន្តែមិនបានសម្រេច។ យ៉ាងណានៅលើបណ្តាញសង្គមរបស់តារាសម្តែង និងជាអ្នកផលិតមាតិកា ឡៃ ថៃចាន់ បានបង្ហាញដំណឹងល្អរូបលោក កញ្ញា ពេជ្រ ចរណៃ រួមទាំងមិត្តភក្តិផ្សេងទៀតគឺបានសម្រេចបំណងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhch_GDzsn1wCtyHHXHi04kRq5NZmCHULwGhYDFde0ZA9cA0swNcFuqtU7KE_zoy1SpsOe0iJCMljS8miuiG5-ezLCkrz2neoFiYb3C7B1jc4UBr8dCM08aXD314y6VES3Vo_gA9SmLtWjGKISlEhDimD4BSg0W_g9iDZxhPwr1SdsYCtLvJPkt6XkHgT7_/s925/image_2024-08-15_10-43-46.png

នៅយប់ថ្ងៃទី១៤ ខែសីហា ឡៃ ថៃចាន់ បានបង្ហោះវីដេអូខ្លីជាង២នាទីនិងបានដាក់ចំណងជើងថា «ទីបំផុតពួកខ្ញុំ បានសម្រេចបំណងប្រាថ្នាហើយ»។ ក្នុងវីដេអូនេះកញ្ញា ពេជ្រ ចរណៃ ឡៃ ថៃចាន់និងមិត្តភក្តិ៣នាក់ទៀតបានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងព្រោះបានមកដល់ទឹកដីអង្គរបានដូចក្តីប្រាថ្នា។ កញ្ញា ពេជ្រចរណៃ បានថ្លែងអំណរគុណដល់អាជ្ញាធរអប្សរា ថ្នាក់ដឹកនាំ បានជួយសម្របសម្រួលពួកគេចូលមកថតផ្សព្វផ្សាយ ឈុតអ្នកចម្បាំងគុនល្បុក្កតោ។ ការផ្សព្វផ្សាយនេះនឹងបានបង្ហាញពីសំលៀកបំពាក់ខ្មែរ តំបន់ទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs-s3D5iW9UqPicYI2uPTTiZKsW5qMBRnpHmDUgBEObUwnCfXrwZlvQLYBiZwO46IXyBjSEJfRqaKzTOgQBKDsGM-GvCtswbHcKDWAPdOWj9wWq7bR3gi6bZwY75vCsK41vfFJwpq_At9BVx4-Wdf4J_eR6ZEgj_yRRzVgqu9iTXiKOLXi8TX_n96U1_DR/s2048/image_2024-08-15_10-43-48.png

ក្នុងនោះដែរ កញ្ញា ពេជ្រ ចរណៃ បានលើកឡើងដែរថា សូមចូលរួមដើរដំណើរកម្សាន្តចែករំលែកកន្លែងស្អាតៗមិនថាចំណីអាហារ តំបន់ទេសចរណ៍ស្អាតៗជួយផ្សព្វផ្សាយទៅច្រើនដើម្បីឱ្យភ្ញៀវជាតិអន្តរជាតិបានមកស្គាល់ពីប្រទេសកម្ពុជាយើង។ កញ្ញាក៏បានរំលេចដែរថា យើងមិនមែនមានតែប្រាសាទអង្គរវត្តតែមួយទេប្រាសាទនៅខេត្តសៀមរាបគឺមានច្រើនណាស់ អាចថាបងប្អូនខ្លះមិនទាន់បានទៅដល់ឡើយ។
លោក ឡៃ ថៃចាន់ បានបញ្ចេញយោបល់ដែរថា ចង់ឱ្យជាតិមានការរីកចម្រើនថ្គុំថ្កើនមានការអភិវឌ្ឍន៍ ដំបូងបង្អស់គឺយើងត្រូវសាមគ្គីគ្នា បើបែកបាក់សាមគ្គីហើយទោះបីមានប្រជាជនរាប់លាននាក់ក៏មិនអាចរក្សាប្រទេសជាតិគង់។ លោកថា ដូចជាវិស័យទេសចរណ៍អ៊ីចឹងទាល់តែយើងជាអ្នកផ្សព្វផ្សាយរួមគ្នា ចូលរួមពីចិត្តពីថ្លើមម្នាក់បន្តិចៗក្នុងការផ្សព្វផ្សាយលោកជឿថាវិស័យវប្បធម៌របស់យើងនឹងមានភាពរីកចម្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf3BNCY1lppGEcQZgUcUyPhzM-c8vmGe9CP11wKZw7TWQCxlAZrW8d5uncwB9fpH4gL7E6qbc3cuihShc3QCTGhsHTQSPsyBlFrwH8KDNOuR5b5DYhDwTAi6exDXoB5ukv7nZipdTrQOrpYl3ytdipvVx4h2J7reEw9STgEwMF-ZYo9-Qfy1nydiXInN8c/s2048/image_2024-08-15_10-43-51.png

គួរបញ្ជាក់ផងដែរថា កាលពីមុនកញ្ញា ពេជ្រ ចរណៃ បានចេញមកត្អូញត្អែរនៅលើបណ្តាញសង្គមដោយសារតែមានការពិបាកពេកក្នុងការសុំអនុញ្ញាថតផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្តទាំងខំចំណាយកម្លាំងកាយចិត្ត ថវិកា ផ្ទាល់ខ្លួន ប៉ុន្តែមិនបានសម្រេច។ ចំណែកឯលោក ឡៃ ថៃចាន់ ក៏ដូចគ្នាធ្លាប់បានចេញវីដេអូបង្ហាញពីទុក្ខលំបាកមិនមែនលោកមិនចង់ថតថតផ្សព្វផ្សាយវប្បធម៌ខ្មែរនោះទេប៉ុន្តែពេលខ្លះមានភាពនឿយហត់ពិបាកក្នុងការថត៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី រាំរបាំគោះអង្រែជាមួយជនបរទេស ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

0

បវរកញ្ញាមានប្រជាប្រិយ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជនបរទេសបានរាំរបាំគោះអង្រែជាមួយគ្នានៅតំបន់រមណីដ្ឋានអង្គរធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ព្រឹត្តិការណ៍នេះនៅក្នុងកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការចូលរួមពីសិល្បករសិល្បការិនីជាច្រើនរូបក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-i5RrP0YyCT-7NzyY5Hy_mCUwGCoCmk42FvkRdBJZpZ4mNI3TF1W0ENBeJgAROIs_Nm3nnFoQM2fF5bc_2yi37pbJ5o5aTb8z7nKVO2GClAckPwLUufB8i0P2WfbR8t7mdOmkAJI8Knsax8MwlzX-lwmiMIoYGUEAEjos_ukDTCoTk8WiU4Bn5eIjE6On/s1280/image_2024-08-15_15-50-47%20(2).png

កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងនៅមុខប្រាសាទអង្គរវត្តដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ក្នុងស្រុករួមទាំងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរផងដែរមានការចូលរួមយ៉ាងច្រើនកុះករពីសិល្បករ សិល្បការិនីជាច្រើនដួងនិងអ្នកផលិតមាតិកាជាដើម។ ក្នុងកម្មវិធីនៅថ្ងៃទី១៥ ខែសីហា មានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ មានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាច្រើនទម្រង់ អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUrZFqUfn6l0rfyhkMMHiLNEgAsbgqcSkpjxT_2Sr1KQtm2Km3Vpr2R4d8rqi7zd-SJIRcsGO41uoyHzk9goYD0ygAPpAGp7tA2JkrCvUyQXdMh4PEooYOZdwSPdqA-DaI9V1OvqQtJlnDFohyphenhyphenonRxxoFaucdghXHgM8HEveGYZcY8v1C-Zz7Zt0GRNIFs/s1280/image_2024-08-15_15-50-48.png

ការចូលរួមពីសំណាកសិល្បករ សិល្បការិនី រៀបចំខ្លួនតាមបែបប្រពៃណីខ្មែរ និងកម្មវិធីនានាធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទាំងភ្ញៀវជាតិនិងអន្តរជាតិ ហើយនេះក៏ជាចំណុចទាក់ទាញជួយបានទាំងវិស័យទេសចរណ៍ និងបានលើកតម្កើនសិល្បៈវប្បធម៌ខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcxbx8pQxWQpYQWLYAPIN4PtfoBRSNA0Wy5WmPW9Y2gEMWeRSbO1cy4SOnWmWMbx1nSr6S8MCFmbqm0NNPmcec-en7C6hQY0cE0SK0GJI-I4t6IXQvzRhTGkjpSJpeaES3G_gcveeV1caQOUi0DAUlxkshjY-HhGXC3NGxRaSBmtdHHd551p9rwGXdctf3/s2048/image_2024-08-15_15-50-52.png

ទន្ទឹមនឹងនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងជនបរទេសដ៏ស្រស់សង្ហាកំពុងតែមានភាពរីករាយក្នុងការរាំរបាំគោះអង្រែនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGN9uPOi3SCc68SKYyRPhnWmh7iG1NTyjzhimprL6Rqyl4MaVcrPl8Qi8RkjnZ0a_Wx4v7Zgu1sKft4kJVJQk9PFArxm6Au9g8Vux42xC-FHyJ3_Oy5LG-DwD44I_JQF5Mfmie-lHesIRsjvfSbuKESkNPkl_Zijw6FBV4GUVVHubwQAvVvyOMQ8f_isPZ/s2048/image_2024-08-15_15-50-56.png

ជាបវរកញ្ញាល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជាស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ ទីតាំងនៅប្រាសាទអង្គរជាតំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជាធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង ជនបរទេសក៏ចូលចិត្ត ឯយើងក៏ទទួលបានអត្ថប្រយោជន៍ពីវិស័យទេសចរណ៍ ជាប្រទេសសម្បូរទៅដោយស្នាមញញឹមស្រស់ស្អាតរួសរាយរាក់ទាក់។

ក្រៅពី ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានអ្នកសិល្បៈច្រើនរូបផ្សេងទៀតបានចូលរួមក្នុងកម្មវិធីនេះដែលញុំាងឱ្យកម្មវិធីពិតជាអធិកអធមភ្ញៀវទេសចរពេញចិត្តយ៉ាងខ្លាំង៕

 

 

ស្មានមិនដល់! តារាចម្រៀង ម៉ង់ ចាន់កញ្ញា ជួបប្រទះបញ្ហាគ្រួសារនិងធ្លាប់ត្រូវគេប្រើពាក្យមិនស.មរ.ម្យដាក់នាង

0

តារាចម្រៀង ម៉ង់ ចាន់កញ្ញា អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ បានទម្លាយរឿងរ៉ាវក្នុងចិត្តពេញដោយទឹកនេត្រាហើយអ្នកគាំទ្រមួយចំនួននៅពុំទាន់បានដឹងពីបញ្ហារបស់នាងនោះទេ។ កញ្ញា បានទម្លាយថានៅពេលនាងអាយុ៩ឆ្នាំ ម្តាយរបស់នាងពិការជើងហើយត្រូវឪពុករត់ចោលទៀត។ ចំណែកនាងធ្លាប់ត្រូវបានគេប្រើពាក្យមិនសមរម្យអំឡុងពេលនៅជាអ្នកចម្រៀងក្នុងPub ពេលរាត្រី។ ក្រៅពីអាជីពជាអ្នកចម្រៀង ម៉ង់ ចាន់កញ្ញា ក៏មានទេពកោសល្យបញ្ចូលសំឡេងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimrrgPRTBRdNljsO5JPKH44equC1_egHia-wwikt5-F_6kcETX4r3Tce5vUSMYtz8mFJl6GlDfrq2Yg2fzWyypUT44_qk6DQNXihq-hGaa54UMv0O8gjjD7hSeIgBQMy_OFlFO8VAHLqrnzXfS63_tGXv4-omJ9GcLQayexdsCdSpe4THWPk4R6t6bDQxV/s1976/image_2024-08-15_13-37-28.png

ក្នុងសប្តាហ៍ថ្មីនៃកម្មវិធី VTALK ម៉ង់ ចាន់កញ្ញា បានចូលរួមផ្តល់បទសម្ភាសន៍ជាមួយពិធីករ ពិធីការិនីដោយទម្លាយរឿងរ៉ាវមួយចំនួនដែលទស្សនិកជនពុំធ្លាប់បានដឹងពីមុនមកឡើយបន្ទាប់ពីនាងបានច្រៀងនៅលើឆាកស្រែកទ្រហោយំ។ កញ្ញា បានរៀបរាប់ពីមូលហេតុដែលបកស្រាយបទចម្រៀង ស្អប់ម៉ែ ហើយស្រែកទ្រហោយំដោយសារតែបទនេះដូចជីវិតពិតនាងពេក។ កញ្ញា ថាចំណុចដែលដូចនោះគឺនាងមិនចូលចិត្តនៅពេលម្តាយនាងហត់ លំបាក ប៉ុន្តែមិនប្រាប់ការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin1tqQkJg9mnHC8xk5LbiFCCmHL_6PlaLFfv1cCJf-kTW1uaNJrCuafWaf1KSNQYtgqwUEyRwECox7Km8mybDPH7glBjhSxDBQsZ5x1yotylPdV5AFIXn1xOO-6etiJO36M85wOQokfbW-jR37NTCnD8x3LIU6rYy6DcKkNnjytdxRkOdo48PsP5owyTs3/s2048/image_2024-08-15_13-37-30%20(3).png

តារាចម្រៀងរូបនេះថា នាងឆ្លងកាត់លំបាកជាមួយម្តាយច្រើនណាស់ម្តាយនាងពិការជើងដោយសារតែគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែមិនដែលបោះបង់នាងទេហើយអ្វីដែលធ្វើឱ្យនាងអាណិតម្តាយខ្លាំងនោះគឺមានគ្រោះថ្នាក់ពិការជើងហើយត្រូវបានប្តីក្បត់ចិត្តមានអ្នកថ្មីហើយនៅទីបំផុតឪពុករបស់នាងនៅតែចាកចោលនាងនិងម្តាយនិងបងនាង ពេលនាងមានអាយុ៩ឆ្នាំ។ អ្វីដែលជាការចងចាំបំផុត ម៉ង់ ចាន់កញ្ញា ថានាងបានឃើញម្តាយងើបឡើងអង្គុយយំមិនដឹងរកអ្វីចិញ្ចឹមកូនបើខ្លួនឯងកំពុងធ្លាក់ខ្លួនពិការហើយពេលនោះគឺពឹងលើយាយទាំងស្រុងគាត់ដើរបេះបន្លែយកទៅលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4vfcEl-2hPwDtmpQQNdURe_z6zh_xEOJ0t9aez6alw0Hp6q7rIewk8qzhilYr2of1BGi0K7g0vGFRjoiYnC3wV2oOwfdpuivB95LbUdGrGE61SA1CkJfibu00qq-17ZcLZicmyOqflR2NoG8bFSTRLwtmj2bw5Y0dcgl685DEWmzlhfoH1xeAvANBhFak/s2048/image_2024-08-15_13-37-32.png

ឆ្លងកាត់ទុក្ខលំបាករាប់មិនអស់ ម៉ង់ ចាន់កញ្ញា បានឡើងមករាជធានីភ្នំពេញរៀនបណ្តើរធ្វើជាអ្នកចម្រៀងតាម Pub បណ្តើរឯម្តាយនៅស្រុកខេត្តកំពង់ឆ្នាំង។ កញ្ញា ថាពេលច្រៀងពេលយប់ជិះម៉ូតូជួនកាលមានអ្នកទះកែបម៉ូតូពីក្រោយធ្វើឱ្យភ័យក៏មាន។ លើសពីនេះការពិបាកមួយទៀតពេលច្រៀងនៅតាម Pub គឺរងពាក្យសម្តីពីភ្ញៀវមិនឱ្យតម្លៃមកនាង ទាំងពាក្យសម្តីគំរាមសុំលេខទូរស័ព្ទ។ នាងពិតជាមានភាពឈឺចាប់នៅពេលនាងមកច្រៀងតែមួយគត់ដើម្បីយកលុយផ្គត់ផ្គង់គ្រួសារបែរជានិយាយដាក់នាងថា «ស្អីជាអ្នកចម្រៀងសោះ»ដែលមិនឱ្យតម្លៃនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhULSmXhsDcKDItpRV0BW4O5KZRzGMLJ_qwQcrQor6vjWPW9BJntZd6HbiQMhI9ebs86G8tnDvdlUVL_vbjOr4GxPslDWlZ0bxOANUf3o-JGZn_dJpFva7ukMeGy226Nc3EJfSSy_gCYFavbTfUagHy7oGKPjwn_K86N9MdOsTxwyCw0WcYlw51N4y87XqY/s1482/image_2024-08-15_13-37-39.png

មកទល់ពេលនេះ ម៉ង់ ចាន់កញ្ញា បានស្តារស្ថានភាពគ្រួសាររួចផុតការលំបាកជាងមុនហើយមានផ្ទះខ្លួនឯងនៅភ្នំពេញនិងបាននាំម្តាយរស់នៅជាមួយបន្ទាប់ពីឃ្លាតគ្នាអស់រយៈពេលជិត១០ឆ្នាំ។ កញ្ញា ថាដ្បិតថាពេលនេះនាងមិនភាពជោគជ័យខ្លាំងប៉ុន្តែមិនលំបាកដូចកាលពីមុនទេនោះទេ។ កញ្ញា បានលេចមុខនៅតាមកម្មវីធីមង្គលការ ការប្រគំតន្ត្រីនានា និងមានបទចម្រៀងផ្ទាល់ខ្លួននៅក្នុងផលិតកម្មរស្មីហង្សមាស។ បទរបស់ កញ្ញា ដែលទទួលបានការគាំទ្រជាងគេមានចំណងជើងថា «មនុស្សស្រីមិនអន់ទេ»៕

បច្ចេកវិទ្យាថ្មីសាកថ្មលឿន ១០០% ត្រឹមតែ ៥ នាទីប៉ុណ្ណោះ!

0

ប្រទេសចិន៖ ថ្មីៗនេះក្រុមហ៊ុន Realme របស់ចិនបានបញ្ចេញនូវបច្ចេកវិទ្យាសាកថ្មថ្មីមួយ ដែលអាចជួយឱ្យទូរស័ព្ទសាកពេញ ១០០% ត្រឹមតែ ៥ នាទីប៉ុណ្ណោះ ដោយប្រើដំណោះស្រាយការសាកថ្មលឿន ៣២០ វ៉ាត់។ ដូច្នេះសម្រាប់អ្នកដែលចូលចិត្តលេងទូរស័ព្ទប៉ុន្តែឆាប់អស់ថ្ម ឈប់បារម្ភទៀតទៅបច្ចេកវិទ្យានេះនឹងជួយឱ្យទូរស័ព្ទរបស់អ្នកសាកថ្មពេញ ១០០% ត្រឹមតែ ៥ នាទីប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់ Interesting Engineering បានឱ្យដឹងថា សមត្ថភាពដ៏អស្ចារ្យនេះនឹងជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការទំនាក់ទំនង ឬលេងកម្មវិធីណាមួយដោយមិនចាំបាច់ខ្វាយខ្វល់ពីបញ្ហាអស់ថ្មនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJdgu_13YY4F4h-u7JkYtl91AvN9JFfY2TnBhLXli-Is0II72SfpRjz5oy-57kSM7OLdF5BAqX514RLktkK4KzkykWARqMV9Gtjha-1u4TRGoFs1iXQvYq0r1Bi4nFTDXmzemdDDIHYoDyUzRBz_e0YKwIvBamG-2OmofBqpavsB7z6f2ZephahHJvDy5/s2000/image_2024-08-16_13-35-54.png

ជាទូទៅកម្រិតសាកថ្មលឿនពេញនិយមនាពេលបច្ចុប្បន្នគឺមានចាប់ពី 18W ដល់ 65W ហើយបច្ចេកវិទ្យាសាកថ្មលឿនទំនើបមួយចំនួនអាចឈានដល់ 100W ឬខ្ពស់ជាងនេះ។ ទោះជាយ៉ាងណា Realme គឺជាក្រុមហ៊ុនតែមួយគត់ដែលបានបង្ហាញពីបច្ចេកវិទ្យាសាកថ្មលើសពី 300W ដែលនេះគឺជាថាមពលថ្មខ្លាំងបំផុត ត្រូវបានគេព្យាករណ៍ថា ពេលវេលាសាកថ្មពេញរបស់ស្មាតហ្វូននឹងមានរយៈពេលតិចជាង ៥ នាទីទៅទៀត។ ទោះជាយ៉ាងណានេះមិនមែនជារឿងចម្លែកទេរបស់ក្រុមហ៊ុន Realme ចំពោះដំណោះស្រាយសាកថ្មលឿនខ្លាំង។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះក៏បានដាក់ពង្រាយស្តង់ដារសាកថ្ម 240W សម្រាប់ស្មាតហ្វូនមួយរបស់ខ្លួនផងដែរ ដោយបញ្ចូលថ្មពេញក្នុងរយៈពេលតិចជាង ១០ នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5zHq8VSsMnhsnCox_g8VyEiuEd-BhJcd5pNcmIojEk-6MnXcfo7GwSqsa5dwkn6Lu_QcTQCcIRHmoHFcrh_ETAuzR9WIOgHtBDU3OTbsfL1PGmiL9XPIEfvnX6BTg-C6O7M2j26HjSj_sz9Xtn8_B9GSvyvbcXuGFd5n26zhm_a_oTUQAgOuf17sM-HKB/s948/image_2024-08-16_13-36-03.png

ខណៈថ្មីៗនេះ នៅក្នុងការបង្ហោះនៅលើ Weibo ក្រុមហ៊ុន Realme ក៏បានប្រកាសថាខ្លួនគ្រោងនឹងបញ្ចេញនូវដំណោះស្រាយសាកថ្មផ្តាច់មុខថ្មីរបស់ខ្លួនមួយទៀតដែលមានឈ្មោះថា 320W SuperSonic នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅក្នុងព្រឹត្តិការណ៍ Realme Fans Festival 828 នៅក្នុងប្រទេសចិន។ ទន្ទឹមនឹងការប្រកាសនេះ ក្រុមហ៊ុនក៏បានចែករំលែកវីដេអូខ្លីមួយដែលបង្ហាញពីបច្ចេកវិទ្យាដោយការសាកថ្មស្មាតហ្វូន Realme ផងដែរ។ ដូច្នេះការប្រើដំណោះស្រាយសាកថ្មលឿន ៣២០ វ៉ាត់របស់ Realme ទំនងជាបំបែកកំណត់ត្រាពិភពលោកក្នុងពេលឆាប់នេះៗ ដោយសារមិនមានក្រុមហ៊ុនណាប្រើដំណោះស្រាយសាកថ្មលឿនបែបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFf9ZTcoPU548yKkC_Q0TwfS0YB9A6lU89eXZz5GtOs_f9XQj9CiR_2ReCmRwUU-Smq6tITBaC2eV5n-ma_pjMrZ2yQrhuwWigD_i3blsPdIvm0LiJk5nK2dnUhVMFL3BGTzoyq8SLLHvJLiuvfLOBPqf5MkL0zsxkDSlFYvv4shTiF91BtSAG_umUPx04/s1024/photo_2024-08-14_10-58-41.jpg

ទោះបីជាវាគួរឱ្យចាប់អារម្មណ៍ពិតមែនក៏ដោយ ក៏មនុស្សមួយចំនួនមានការភ័យខ្លាចចំពោះការសាកថ្មលឿន ដោយពួកគេគិតថា អត្រាសាកថ្មលឿនបែបនេះអាចមានផលប៉ះពាល់អវិជ្ជមានលើថ្ម ឬសីតុណ្ហភាពស្មាតហ្វូនរបស់ពួកគេ។ ទោះជាយ៉ាងណាក្រុមហ៊ុនធានាថា បច្ចេកវិទ្យាសាកថ្មលឿនរបស់ Realme នឹងមានសុវត្ថិភាពខ្ពស់ ដោយមិនធ្វើឱ្យអ្នកប្រើប្រាស់មានការព្រួយបារម្ភអ្វីនោះឡើយ៕