ទោះបីជា តារាចម្រៀង ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាបន្ទាប់ពីចេញបទ Diss Track គ្នាហើយយ៉ាងណានៅតែមានអ្នកមួយចំនួនតូចចូលចិត្តយកឈ្មោះអ្នកទាំងពីរបង្កើតទៅជាបញ្ហាទៅវិញទៅម្តងនៅពេលម្នាក់បានធ្វើរឿងអ្វីមួយហើយម្នាក់ទៀតមិនបានធ្វើ។ ជាក់ស្តែងនៅពេល វណ្ណដា បានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកទីក្រុងប៉ារីសបែរជាមានការខម្មិន «ឯណា ជី ដេវីត?» ឬ ជី ដេវីត បានសាងស្នាដៃអ្វីមួយបែរជាថាខម្មិនលេបខាយដាក់ឈ្មោះ វណ្ណដា។ អ្នកលេងបណ្តាញសង្គមទិកតុកមានប្រជាប្រិយម្នាក់ឈ្មោះថា ចែស្រម៉ូម បានលើកឡើងដែរថា ហេតុអ្វីត្រូវប្រៀបធៀបអ្នកទាំងពីរទាំងពួកគាត់សុទ្ធតែជាខ្មែរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWYTBOFUSblIYmX6_u6MDfMXU90ZA7ExZUAsZwxfDIvTfaG4AOI5jR985qI7JnUc3__pG1Jzjvm-1DynVMd9bEJ-p4xbmudqcXlsqUGbqUjSoz3f7CjeFm3-OmrXOQGxx-J-e-ZZjh-EzlaMhf47pQfyrwEf_qyycIrNPBcGSf4cf_kIOQ9ilq216IUFXi/s1656/image_2024-08-15_14-19-42.png

លោក លី មង្គល ហៅចែស្រម៉ូម ដែលជាអ្នកលេងបណ្តាញសង្គមទិកតុកមានប្រជាប្រិយយភាពអ្នកចម្រៀងនិងជាបេក្ខជនកម្មវិធី Cambodian Idol រដូវកាលទី៥ បានចេញវីដេអូមួយបន្ទាប់ពីមានអ្នកខម្មិនថា «G David is Better »។ ចែស្រម៉ូម បាននិយាយថា និយាយអ៊ីចឹងមិនត្រូវទេ កុំប្រៀបធៀប ទាំងជី ដេវីត និង វណ្ណដា ជាតារារ៉េបមាន Hype Flow រៀងៗខ្លួនមិនអាចប្រៀបធៀបអ្នកណាល្អជាងអ្នកណាបាននោះទេ អ្វីដែលសំខាន់អ្នកទាំងពីរគឺលើកតម្កើនជាតិខ្មែរ លើកតម្កើនមុខមាត់ខ្មែរធ្វើឱ្យពិភពលោកបានស្គាល់ខ្មែរ ស្គាល់វប្បធម៌ខ្មែរ អរិយធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGjjMKsF1yLU_h3dlyivSmRAOqcSfcEyu4uGb3zkt8nGONCm_wUNA1amjgwxvovKdfGpUCpUMv9qkfuRmMAnR_69oDaE_xgNpeuoZi3LPEbBryTuaJoDKqyoPqZze0BUXlGRDXEi5Cwpd0q6IlaYa0ZaRAFHp1UxJgrJO2J5HF81WdrFq9py1OAXiOjvA2/s1656/image_2024-08-15_14-19-43.png

ចែស្រម៉ូម បានបន្ថែមដែរថា មិនត្រឹមតែជី ដេវីត និង វណ្ណដា ប៉ុណ្ណោះទេតែមានសិល្បករ សិល្បការិនីផ្សេងទៀតគ្រាន់តែអ្នកទាំងពីរជាTOPនៅស្រុកខ្មែរគេស្គាល់បានច្រើនជាង និងបានសុំចិត្តកុំប្រៀបធៀបអ្នកណាល្អជាងអ្នកណាគឺល្អទាំងពីរ បានលើកតម្កើនជាតិទាំងពីរឱ្យគេបានស្គាល់ខ្មែរ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមមានប្រជាប្រិយភាពរូបនេះលើកឡើងដែរថា ប្រសិនជា ជី ដេវីត និង វណ្ណដា ធ្វើអំពើអបាយមុខផ្សេងៗចាំស្អប់ ចាំប្រៀបធៀប ហើយកុំភ្លេចថា វប្បធម៌ស្អប់គ្នាទៅវិញទៅមកធ្វើឱ្យបែកបាក់គ្នា។ ចែស្រម៉ូម ក៏រំលេចដែរថា ដូចជា វណ្ណដា បានច្រៀងនៅលើឆាកអន្តរជាតិក្នុងពិធីបិទកីឡាអូឡាំពិក ហើយ ជី ដេវីត បានផលិត MV ពីវប្បធម៌ អរិយធម៌ខ្មែរ យើងនាំគ្នាសរសើរទៅព្រោះចំណេញដល់ខ្មែរហើយសូមបញ្ឈប់ទៅការស្អប់ខ្ពើមឈ្លោះគ្នានាំឱ្យបែកបាក់គ្នា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDOMsQf-4EUv1ypRrqppbRcH-MRJEXROhn8y_7OhsdAp54wMJ2GDj9j69GHjaurT9yJcoBXLI2TOROV8bYW2OCMLW-jq_q_AMMAouiupAW00EovZLPspscxZVcAPVTHfSRUZ01nNN_joQ63qldZUgOd048R0-3q3QfCMt6IMHAor1kM-5TSrs6fnPbD-aH/s1710/image_2024-08-15_14-19-45.png

គួរបញ្ជាក់ថាកាលពីខែ មីនា ឆ្នាំ២០២៤ នៅក្នុងពិធីមង្គលការរបស់ ហេង វិសាល និង ជាស្រីនា វត្តមាន ជី ដេវីត និង វណ្ណដា បានចាប់ដៃជួបមុខគ្នាដោយផ្ទាល់ធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីចេញបទចម្រៀង Diss គ្នាទៅមក។ បើងាកទៅកាន់ហ្វេនៗទាំងសងខាងវិញគឺតែងតែឈ្លោះប្រកែកគ្នាមិនចេះចប់មិនចេះហើយ ហើយហ្វេនមួយចំនួនតូចនៅបន្តឈ្លោះប្រកែកពាក្យសម្តីដដែលទាញគ្នាទៅវិញទៅមកទាំងអាយដលមិនដឹងរឿងអ្វីសោះ៕