Home ព័ត៌មានអន្តរជាតិ បច្ចេកវិទ្យាថ្មីសាកថ្មលឿន ១០០% ត្រឹមតែ ៥ នាទីប៉ុណ្ណោះ!

បច្ចេកវិទ្យាថ្មីសាកថ្មលឿន ១០០% ត្រឹមតែ ៥ នាទីប៉ុណ្ណោះ!

76
0

ប្រទេសចិន៖ ថ្មីៗនេះក្រុមហ៊ុន Realme របស់ចិនបានបញ្ចេញនូវបច្ចេកវិទ្យាសាកថ្មថ្មីមួយ ដែលអាចជួយឱ្យទូរស័ព្ទសាកពេញ ១០០% ត្រឹមតែ ៥ នាទីប៉ុណ្ណោះ ដោយប្រើដំណោះស្រាយការសាកថ្មលឿន ៣២០ វ៉ាត់។ ដូច្នេះសម្រាប់អ្នកដែលចូលចិត្តលេងទូរស័ព្ទប៉ុន្តែឆាប់អស់ថ្ម ឈប់បារម្ភទៀតទៅបច្ចេកវិទ្យានេះនឹងជួយឱ្យទូរស័ព្ទរបស់អ្នកសាកថ្មពេញ ១០០% ត្រឹមតែ ៥ នាទីប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់ Interesting Engineering បានឱ្យដឹងថា សមត្ថភាពដ៏អស្ចារ្យនេះនឹងជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការទំនាក់ទំនង ឬលេងកម្មវិធីណាមួយដោយមិនចាំបាច់ខ្វាយខ្វល់ពីបញ្ហាអស់ថ្មនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJdgu_13YY4F4h-u7JkYtl91AvN9JFfY2TnBhLXli-Is0II72SfpRjz5oy-57kSM7OLdF5BAqX514RLktkK4KzkykWARqMV9Gtjha-1u4TRGoFs1iXQvYq0r1Bi4nFTDXmzemdDDIHYoDyUzRBz_e0YKwIvBamG-2OmofBqpavsB7z6f2ZephahHJvDy5/s2000/image_2024-08-16_13-35-54.png

ជាទូទៅកម្រិតសាកថ្មលឿនពេញនិយមនាពេលបច្ចុប្បន្នគឺមានចាប់ពី 18W ដល់ 65W ហើយបច្ចេកវិទ្យាសាកថ្មលឿនទំនើបមួយចំនួនអាចឈានដល់ 100W ឬខ្ពស់ជាងនេះ។ ទោះជាយ៉ាងណា Realme គឺជាក្រុមហ៊ុនតែមួយគត់ដែលបានបង្ហាញពីបច្ចេកវិទ្យាសាកថ្មលើសពី 300W ដែលនេះគឺជាថាមពលថ្មខ្លាំងបំផុត ត្រូវបានគេព្យាករណ៍ថា ពេលវេលាសាកថ្មពេញរបស់ស្មាតហ្វូននឹងមានរយៈពេលតិចជាង ៥ នាទីទៅទៀត។ ទោះជាយ៉ាងណានេះមិនមែនជារឿងចម្លែកទេរបស់ក្រុមហ៊ុន Realme ចំពោះដំណោះស្រាយសាកថ្មលឿនខ្លាំង។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះក៏បានដាក់ពង្រាយស្តង់ដារសាកថ្ម 240W សម្រាប់ស្មាតហ្វូនមួយរបស់ខ្លួនផងដែរ ដោយបញ្ចូលថ្មពេញក្នុងរយៈពេលតិចជាង ១០ នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5zHq8VSsMnhsnCox_g8VyEiuEd-BhJcd5pNcmIojEk-6MnXcfo7GwSqsa5dwkn6Lu_QcTQCcIRHmoHFcrh_ETAuzR9WIOgHtBDU3OTbsfL1PGmiL9XPIEfvnX6BTg-C6O7M2j26HjSj_sz9Xtn8_B9GSvyvbcXuGFd5n26zhm_a_oTUQAgOuf17sM-HKB/s948/image_2024-08-16_13-36-03.png

ខណៈថ្មីៗនេះ នៅក្នុងការបង្ហោះនៅលើ Weibo ក្រុមហ៊ុន Realme ក៏បានប្រកាសថាខ្លួនគ្រោងនឹងបញ្ចេញនូវដំណោះស្រាយសាកថ្មផ្តាច់មុខថ្មីរបស់ខ្លួនមួយទៀតដែលមានឈ្មោះថា 320W SuperSonic នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅក្នុងព្រឹត្តិការណ៍ Realme Fans Festival 828 នៅក្នុងប្រទេសចិន។ ទន្ទឹមនឹងការប្រកាសនេះ ក្រុមហ៊ុនក៏បានចែករំលែកវីដេអូខ្លីមួយដែលបង្ហាញពីបច្ចេកវិទ្យាដោយការសាកថ្មស្មាតហ្វូន Realme ផងដែរ។ ដូច្នេះការប្រើដំណោះស្រាយសាកថ្មលឿន ៣២០ វ៉ាត់របស់ Realme ទំនងជាបំបែកកំណត់ត្រាពិភពលោកក្នុងពេលឆាប់នេះៗ ដោយសារមិនមានក្រុមហ៊ុនណាប្រើដំណោះស្រាយសាកថ្មលឿនបែបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFf9ZTcoPU548yKkC_Q0TwfS0YB9A6lU89eXZz5GtOs_f9XQj9CiR_2ReCmRwUU-Smq6tITBaC2eV5n-ma_pjMrZ2yQrhuwWigD_i3blsPdIvm0LiJk5nK2dnUhVMFL3BGTzoyq8SLLHvJLiuvfLOBPqf5MkL0zsxkDSlFYvv4shTiF91BtSAG_umUPx04/s1024/photo_2024-08-14_10-58-41.jpg

ទោះបីជាវាគួរឱ្យចាប់អារម្មណ៍ពិតមែនក៏ដោយ ក៏មនុស្សមួយចំនួនមានការភ័យខ្លាចចំពោះការសាកថ្មលឿន ដោយពួកគេគិតថា អត្រាសាកថ្មលឿនបែបនេះអាចមានផលប៉ះពាល់អវិជ្ជមានលើថ្ម ឬសីតុណ្ហភាពស្មាតហ្វូនរបស់ពួកគេ។ ទោះជាយ៉ាងណាក្រុមហ៊ុនធានាថា បច្ចេកវិទ្យាសាកថ្មលឿនរបស់ Realme នឹងមានសុវត្ថិភាពខ្ពស់ ដោយមិនធ្វើឱ្យអ្នកប្រើប្រាស់មានការព្រួយបារម្ភអ្វីនោះឡើយ៕