Home ព័ត៌មានជាតិ ពេជ្រ ពិសី អ្នកជំនួញអនឡាញនិងអ្នកផលិតមាតិកាល្បីឈ្មោះ ខណៈនូវពីក្រោយភាពជោគជ័យតែងមានបុរសល្អម្នាក់នេះនៅក្បែរជានិច្ច!

ពេជ្រ ពិសី អ្នកជំនួញអនឡាញនិងអ្នកផលិតមាតិកាល្បីឈ្មោះ ខណៈនូវពីក្រោយភាពជោគជ័យតែងមានបុរសល្អម្នាក់នេះនៅក្បែរជានិច្ច!

138
0

មហាជនភាគច្រើនប្រហែលជាស្គាល់ហើយ អ្នកជំនួញអនឡាញព្រមទាំងជាអ្នកផលិតមាតិកាល្បីឈ្មោះ កញ្ញាពេជ្រ ពិសី ស្រស់ស្អាត វ័យក្មេង ហាក់កំពុងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៅលើអាជីពការងារខ្លួន ដែលបន្ថែមពីនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនច្រណែនទៅនឹងជីវិតគូររបស់នាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNc8wqFU9CE_l-OzQdv6vl8yg3DTKlWRsB5GZ_8BP8B2tWwIl_2YAVYEB2iPNIe6Lk5VUifVTFxQ4xkq7bFAWrgnzKNUvTfcRvayGpPQnbO_JkykfP53PTJLFKs1wNVoSBHyjSm8EJDVkEzXai0dMTOEnuNGy9Cxj2cH1dhgNHB8ZzKBfDchxKcuKNTUs5/s2048/IMG_3648.JPG

កញ្ញាពេជ្រ ពិសី ដែលបច្ចុប្បន្នមានអ្នកតាមដានរហូតដល់ទៅ ១.២លាននាក់នៅលើគេហទំព័រហ្វេសបុកផ្លូវការ។ ក្នុងនាមជាអ្នកជំនួញអនឡាញវ័យក្មេងមួយរូប ដែលព្យាយាមកសាងខ្លួនតាំងពីបាតដៃទទេជាមួយគូរស្នេហ៍ រហូតទទួលបានឈ្មោះបោះសំឡេងនៅលើបណ្តាញសង្គម។ បច្ចុប្បន្ននេះ នាងបានចេញផលិតផលដែលជាប្រេនផ្ទាល់ខ្លួនជាច្រើន ដូចជាលេគូថ លេក្លៀក និង Blush ជាដើម ដែលកំពុងតែផ្ទុះខ្លាំងក្នុងចំណោមយុវវ័យ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRv2zpsey2ZBcq90Gf9h6DXiHB-e9P_gbIVdaDl_cy8lPGbIZjkeUazslcQRgTFZ1xuUh-Hd1W3mMMmOFUF5C5GXilb2QxkpUuOPqjkaHve9-UCPoUP9utQvNC0lI_47PA1en1xKK2ZvkZ-ShEZxC7h_2UARWfFXHJpfkrCwqVcBuwOepKws7ygrZoeEpq/s2048/IMG_3647.JPG

    ក្រៅពីអាជីពជាអ្នកជំនួញអនឡាញ ពេជ្រ ពិសី ក៏ត្រូវបានគេស្គាល់ថាជា អ្នកផលិតមាតិកាល្បីឈ្មោះមួយរូបដែរ ដែលវីដេអូរបស់នាងភាគច្រើនគឺតែងចែករំលែកអំពីដំណើរកម្សាន្តក៏ដូចជាបទពិសោធន៍ជីវិត។ Vlog ដំណើរកម្សាន្តទៅកាន់ប្រទេសនានាជុំវិញពិភពលោក បានលេចឡើងតាមរយៈគេហទំព័រផ្លូវការរបស់នាង នឹងទទួលបានអ្នកទស្សនារហូតដល់ទៅរាប់លាននាក់។ កាន់តែពិសេស ពេជ្រ ពិសី ក៏តែងរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ ក៏ដូចជាវប្បធម៌អរិយធម៌របស់ខ្មែរ ដែលនាងតែងតែផលិតមាតិកាទាក់ទងនឹងគោលដៅទេសចរណ៍ក្នុងស្រុកជាហូរហែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKwAcvCSgWg5urNtTooL-3DKSc5DuS0cPFT3eR5Md9ueJ0aBmJ9LFvgDHOLaN7s-uUWLPpJZTRvl0Ll0Gbn-qKlhji2LJ3OMaMoWn4W83llqGFe_rWXlFcu_Oj2SrLGASQ2ZdKRvaNAwmBRzotkaaJCGPj2lukpeD3n8s0ALP_TRrjaf0tOXTrFOnUB-iS/s2048/IMG_3646.JPG

    ក្រៅពីអាជីពជាអ្នកជំនួញអនឡាញនិងជាអ្នកផលិតមាតិកាដែលកំពុងតែទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ហើយ ពេជ្រ ពិសី ក៏ត្រូវបានមហាជនភាគច្រើនច្រណែននឹងជីវិតគូរដ៏ផ្អែមផ្ហែមរបស់នាងជាមួយនឹងគូរដណ្តឹង ឆៃ ផងដែរ។ យ៉ាងណាមិញ បើតាមការចែករំលែករបស់នាង ទម្រាំតែមកដល់ចំណុចនេះ នាងនិងគូរដណ្តឹងបានឆ្លងកាត់ប្រវត្តិស្នេហាដ៏ជូរចត់ជាច្រើនដំណាក់កាល ដែលផ្តើមចេញពីស្នេហាក្មេងៗវ័យ ១៥- ១៦ឆ្នាំ ដែលមិនត្រូវបានឪពុកម្តាយទទួលស្គាល់។ ទោះជាយ៉ាងណា អ្នកទាំងពីរនូវតែមិនបោះបង់គ្នាចោល បានចាប់ដៃគ្នារកស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរនានា ទើបឪពុកម្តាយទាំងសងខាងបើកចិត្តទទួលស្គាល់ ព្រមឲ្យមានកម្មវិធីភ្ជាប់ពាក្យតូចមួយកាលពីឆ្នាំ ២០២១។ ទាំងនេះ គឺឆ្លុះបញ្ចាំងអំពីសេ្នហាពិត ការជឿជាក់លើដៃគូរ ការលះបង់ ឆ្លងកាត់គ្រប់ឧបសគ្គជាមួយគ្នា រហូតទទួលបានភាពជោគជ័យព្រមៗគ្នា ដែលគូរស្នេហ៍យុវវ័យដទៃគួរតែយកតម្រាប់តាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF017gvk3zNXlRgLQMLTTPKuKJXmGawGXy5o5XvTFuZcCqbZcJ8UIpt1jsbYTCp2qHkyAWDXP6B3Ribsn1jMnHM4_39wb1ubaNdUeB8pkqYyZS3mYAaUuBz51a-l6sA1wZq-kWQqrYkEGtYKCP1vZUlGcOPFUwXEBJ35mhaZzMAMB5oDT759z8okobOmoe/s2048/IMG_3645.JPG

    ជាមួយគ្នានេះ កាលពីថ្ងៃទី ១៤ ខែសីហា ជាថ្ងៃខួបកំណើតរបស់គូដណ្តឹង ពិសី ក៏បានបង្ហោះរូបថតប៉ុន្មានសន្លឹក អមជាមួយសារមួយឃ្លាយ៉ាងផ្អែមល្ហែមថា «រីករាយថ្ងៃកំណើតមនុស្សប្រុសដែលល្អទាំងក្នុងនឹងក្រៅរបស់អូន ចង់បានអ្វីយើងនឹងទៅបង្កើតវារួមគ្នាបន្តទៀត ដើម្បីខ្លួនឯង គ្រួសារ មនុស្សជុំវិញខ្លួន នឹងសង្គមមួយនេះ»។ តាមរយៈសារមួយឃ្លានេះ ក៏បានបណ្តាលឲ្យអ្នកលេងបណ្តាញសង្គមលើសជាតិស្ករគ្រប់ៗគ្នា ព្រមជាមួយនឹងការបញ្ចេញមតិស្ញើចសរសើរព្រោងព្រាតផងដែរ៕