Home ព័ត៌មានជាតិ ពេជ្រ វត្តីសារ៉ាវឌ្ឍី រាំរបាំគោះអង្រែជាមួយជនបរទេស ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

ពេជ្រ វត្តីសារ៉ាវឌ្ឍី រាំរបាំគោះអង្រែជាមួយជនបរទេស ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

62
0

បវរកញ្ញាមានប្រជាប្រិយ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជនបរទេសបានរាំរបាំគោះអង្រែជាមួយគ្នានៅតំបន់រមណីដ្ឋានអង្គរធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ព្រឹត្តិការណ៍នេះនៅក្នុងកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការចូលរួមពីសិល្បករសិល្បការិនីជាច្រើនរូបក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-i5RrP0YyCT-7NzyY5Hy_mCUwGCoCmk42FvkRdBJZpZ4mNI3TF1W0ENBeJgAROIs_Nm3nnFoQM2fF5bc_2yi37pbJ5o5aTb8z7nKVO2GClAckPwLUufB8i0P2WfbR8t7mdOmkAJI8Knsax8MwlzX-lwmiMIoYGUEAEjos_ukDTCoTk8WiU4Bn5eIjE6On/s1280/image_2024-08-15_15-50-47%20(2).png

កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងនៅមុខប្រាសាទអង្គរវត្តដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ក្នុងស្រុករួមទាំងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរផងដែរមានការចូលរួមយ៉ាងច្រើនកុះករពីសិល្បករ សិល្បការិនីជាច្រើនដួងនិងអ្នកផលិតមាតិកាជាដើម។ ក្នុងកម្មវិធីនៅថ្ងៃទី១៥ ខែសីហា មានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ មានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាច្រើនទម្រង់ អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUrZFqUfn6l0rfyhkMMHiLNEgAsbgqcSkpjxT_2Sr1KQtm2Km3Vpr2R4d8rqi7zd-SJIRcsGO41uoyHzk9goYD0ygAPpAGp7tA2JkrCvUyQXdMh4PEooYOZdwSPdqA-DaI9V1OvqQtJlnDFohyphenhyphenonRxxoFaucdghXHgM8HEveGYZcY8v1C-Zz7Zt0GRNIFs/s1280/image_2024-08-15_15-50-48.png

ការចូលរួមពីសំណាកសិល្បករ សិល្បការិនី រៀបចំខ្លួនតាមបែបប្រពៃណីខ្មែរ និងកម្មវិធីនានាធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទាំងភ្ញៀវជាតិនិងអន្តរជាតិ ហើយនេះក៏ជាចំណុចទាក់ទាញជួយបានទាំងវិស័យទេសចរណ៍ និងបានលើកតម្កើនសិល្បៈវប្បធម៌ខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcxbx8pQxWQpYQWLYAPIN4PtfoBRSNA0Wy5WmPW9Y2gEMWeRSbO1cy4SOnWmWMbx1nSr6S8MCFmbqm0NNPmcec-en7C6hQY0cE0SK0GJI-I4t6IXQvzRhTGkjpSJpeaES3G_gcveeV1caQOUi0DAUlxkshjY-HhGXC3NGxRaSBmtdHHd551p9rwGXdctf3/s2048/image_2024-08-15_15-50-52.png

ទន្ទឹមនឹងនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងជនបរទេសដ៏ស្រស់សង្ហាកំពុងតែមានភាពរីករាយក្នុងការរាំរបាំគោះអង្រែនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGN9uPOi3SCc68SKYyRPhnWmh7iG1NTyjzhimprL6Rqyl4MaVcrPl8Qi8RkjnZ0a_Wx4v7Zgu1sKft4kJVJQk9PFArxm6Au9g8Vux42xC-FHyJ3_Oy5LG-DwD44I_JQF5Mfmie-lHesIRsjvfSbuKESkNPkl_Zijw6FBV4GUVVHubwQAvVvyOMQ8f_isPZ/s2048/image_2024-08-15_15-50-56.png

ជាបវរកញ្ញាល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជាស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ ទីតាំងនៅប្រាសាទអង្គរជាតំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជាធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង ជនបរទេសក៏ចូលចិត្ត ឯយើងក៏ទទួលបានអត្ថប្រយោជន៍ពីវិស័យទេសចរណ៍ ជាប្រទេសសម្បូរទៅដោយស្នាមញញឹមស្រស់ស្អាតរួសរាយរាក់ទាក់។

ក្រៅពី ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានអ្នកសិល្បៈច្រើនរូបផ្សេងទៀតបានចូលរួមក្នុងកម្មវិធីនេះដែលញុំាងឱ្យកម្មវិធីពិតជាអធិកអធមភ្ញៀវទេសចរពេញចិត្តយ៉ាងខ្លាំង៕