Home ព័ត៌មានអន្តរជាតិ ដំណឹងល្អ! កូរ៉េខាងជើងនឹងបើកទទួលភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារអស់រយៈពេលជិត៥ឆ្នាំ

ដំណឹងល្អ! កូរ៉េខាងជើងនឹងបើកទទួលភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារអស់រយៈពេលជិត៥ឆ្នាំ

64
0

ប្រទេសកូរ៉េខាងជើងកំពុងរៀបចំស្វាគមន៍ភ្ញៀវទេសចរទៅកាន់ទីក្រុងមួយរបស់ខ្លួនក្នុងខែធ្នូខាងមុខនេះ បន្ទាប់ពីបានបិទច្រកព្រំដែនរបស់ខ្លួនអស់រយៈពេលជិតប្រាំឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8ll1FaEyY8q-CijWOoRQDeBrGnyIcFbJGI0UHdR2sx-OWRDnYQK7NKuiEGcdLI43UXll1k6NDqjB_UHSaPxk8VgZSNOaz447pE8DiGhWHlyVm2ZV787swvfltRrbGAWLFET39QcF4fBkx3algPtTS2oXZS-VjlE1Qt1ModxUS3vOTjOOoQ1qiRv8Vdxl8/s1024/IMG_3663.JPG

របាយការណ៍ពីក្រុមហ៊ុនទេសចរណ៍ដែលមានមូលដ្ឋាននៅប្រទេសចិនបង្ហាញថា ទីក្រុង Samjiyon របស់ប្រទេសកូរ៉េខាងជើង នឹងបើកច្រកព្រំដែនឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេសមកកម្សាន្ត។ ប្រទេសកូរ៉េខាងជើងបានផ្តាច់ខ្លួនចេញពីពិភពលោក នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ បានចាប់ផ្តើមនៅឆ្នាំ ២០២០។ ទោះជាយ៉ាងណា ការបិទច្រកព្រំដែននាពេលកន្លងមកនេះ វាបានបញ្ឈប់លំហូរនៃការនាំចូលសំខាន់ៗទៅកាន់ប្រទេសកូរ៉េខាងជើង ដែលបណ្តាលឱ្យកង្វះស្បៀងអាហារកាន់តែអាក្រក់ទៅៗ ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដូចជាសកម្មភាពនុយក្លេអ៊ែរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqkvjHRS6BHPmOSthkzFqUxWPU1g7mWIAhttiWAg9GDiNPHYEAzvaNy6SijgQKKKKya2T3jHNwU3fzYQUVFss-MXebml4DJHF-QN1-dy847ErPodob_FIzmKUDcGzA5x_vjG8M0UZEhB07u7Ab9QxuzR5jVWlT5GVWx8j_B1ZR4ljNYLFGzvSxgrcydn5B/s1280/IMG_3666.JPG

យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែសីហា ក្រុមហ៊ុនទេសចរណ៍ KTG មកពីទីក្រុង Shenyang ប្រទេសចិន បានបង្ហោះនៅលើ Facebook ថា បន្ទាប់ពីបើកដំណើរការឡើងវិញរបស់ទីក្រុង Samjiyon របស់កូរ៉េខាងជើងក្នុងខែធ្នូខាងមុខនេះហើយ នោះទីក្រុងផ្សេងៗទៀតដូចជាទីក្រុងព្យុងយ៉ាង ក៏ត្រូវបានគេជឿជាក់យ៉ាងមុតមាំថានឹងបើកឡើងវិញក្នុងពេលឆាប់ៗនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtLZQohI_8M4pdgeZSTSjUl3T9z6d05ZBHhGMXDsFswc2SMUXl_bjiIrWwrVEoWwAqlFkTM2aheNC3dXzZ1p9cwct8ky3ObX7GfNC9n1z1RGa0iiU-tOAaLWYgFSoOQu7GPcDiENX62wKYpTlStfWXaT0RAyNtYr5RGyUg3N8VLmtzlK103r2UpxJ_u3kL/s1020/IMG_3667.JPG

ទោះជាយ៉ាងណា តាមរបាយការណ៍ ភ្ញៀវទេសចរអាចមកកម្សាន្តនៅឯទីក្រុង Samjiyon បានជាផ្លូវការក្នុងខែធ្នូឆ្នាំ២០២៤នេះ ប៉ុន្តែមិនទាន់កំណត់ថា តើភ្ញៀវទេសចរមកពីប្រទេសណាខ្លះដែលអាចចូលមកកម្សាន្តបាននោះទេ?