Home Blog Page 905

ទង្វើផិតក្បត់ តាមច្បាប់ត្រូវជាប់ទោសប៉ុន្មានឆ្នាំ?

0

តាមច្បាប់នៅក្នុងប្រទេសកម្ពុជា មាត្រា ៧ នៃច្បាប់ស្តីពីឯកពន្ធភាពចែងថា៖” ផិត គឺការ រួមសេវនកិច្ចរវាងបុរស ឬស្ត្រី ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រីឬបុរស ដទៃក្រៅពីប្តី ប្រពន្ធរបស់ខ្លួន”។

ប្តី ប្រពន្ឋដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះ មុខមន្ត្រីអត្រានុកូលដ្ឋាន (អេតាស៊ីវិល) ឬមិនទាន់មានការសម្រេចស្ថាពររបស់តុលាការពីការ លែងលះ ឬប្តីប្រពន្ឋណាម្ខាងមិនទាន់ស្លាប់ ទៅរួមសវនកិច្ចជាមួយអ្នកដទៃក្រៅពីប្តីឬប្រពន្ធរបស់ខ្លួន គឺជាអំពើខុសច្បាប់។”

ការប្រព្រឹត្តិទង្វើក្បត់ នៅក្នុងមាត្រា១០ នៃច្បាប់ឯកព័ន្ឋភាពកំណត់ថាត្រូវផ្តន្ទាទោស ត្រូវដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ដល់ ១ (មួយ)ឆ្នាំ និង ផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០(ពីររយពាន់)រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬផ្តន្ទាទោស ណាមួយនៃទោសទាំងពីរ ខណៈដៃគូម្ខាងទៀត (សហាយ) នឹងមិនមានទោសនោះទេ៕

 

 

ជាប់ពន្ធនា.គារ អស់ជិត៥០ឆ្នាំ ទម្រាំតុលាការរកឃើញថាគ្មានកំហុស

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Glynn Simmons អាយុ៧១ឆ្នាំ ជនជាតិអាមេរិកស្បែកខ្មៅ នឹងទទួលបានប្រាក់សំណងជាង៧លានដុល្លារអាមេរិក ដោយសារតុលាការចោទប្រកាន់ថា លោកប្រព្រឹត្តឃាត.កម្ម ហើយកាត់ក្តីឱ្យលោកជាប់ពន្ធនា.គារ អស់ជិត៥០ឆ្នាំ បើទោះលោកនិយាយថា ពុំបានប្រព្រឹត្តខុសក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipNnOBiUpLr8C_mt_SgIj88Oxa34lgL-HwNHginXGxpDGZigTv3PYMKFChZVc7t2I2EOh7WD2dPzO3MPXZeIim2jIN5c-8W8DAJdYEJVh9ZhfAPN2YQBCOdCzXzPQvKvKKOxFNc351W_H2HJ07bxb7fCqpT6p9NRCZ2jWYg9jgEKQ52oCkwj1U-Iu4cRBG/s976/image_2024-08-19_13-08-02.png

លោក Glynn Simmons បានជាប់ពន្ធនាគារអស់រយៈពេលជិត៥០ឆ្នាំ ពីករណីឃាតកម្មដែលលោកពុំបានប្រព្រឹត្ត ។ លោកនឹងទទួលប្រាក់សំណងចំនួន៧លាន១សែន៥ម៉ឺនដុល្លារអាមេរិក ពីទីក្រុង Edmond ដែលចោទប្រកាន់លោក ។ លោកត្រូវបានគេឃុំឃាំងអស់ជិត៥០ឆ្នាំ និងឃុំឃាំងយូរជាងអ្នកទោសផ្សេងទៀតនៅអាមេរិក ទម្រាំតុលាការរកឃើញថា លោកជាមនុស្សល្អបរិសុទ្ធ ពុំបានប្រព្រឹត្តបទល្មើស ។ ការិយាល័យចុះបញ្ជីលើកលែងទោសជាតិឱ្យដឹងថា គេបានដោះលែងលោកឱ្យមានសេរីភាព ក្រោយពីជាប់ពន្ធនាគារអស់រយៈពេល៤៨ឆ្នាំ ១ខែ និង១៨ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkXC2KmewUyb_EYsWti7CWgL9hv0GH2zow-oS7iWSYZy1pGGJMZ5D65rQsgQMXUttrFyh1XmJu66_Bj1VP0eVKeuR3rlwTJlTzzSA28bk7t0gZe2J7MvaLrfQRvHNQMC7x952rCaTisQvw7IjqhOdhBUYBBG1ZQzFbnEmRDGrsDDlCbnc3kMbowEaTYUtT/s1600/image_2024-08-19_13-07-54.png

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សមាជិកសភានៅទីក្រុង Edmond រដ្ឋ Oklahoma បានបញ្ចុះបញ្ចូលកុំឱ្យលោក Glynn Simmons ប្តឹងទីក្រុង និងសមត្ថកិច្ចចាប់ខ្លួនលោក ។ រីឯមេធាវីរបស់លោក និយាយថា ប្រាក់សំណងនេះបានដោះស្រាយមួយផ្នែកក្នុងសំណុំរឿងដែលលោកប្តឹង ករណីទីក្រុង និងសមត្ថកិច្ចបន្លំភស្តុតាងដាក់កំហុសលើលោកថា បានប្រព្រឹត្តអំពើឃាតកម្ម ។

លោកស្រីមេធាវី Elizabeth Wang និយាយថា ៖ «លោក Glynn Simmons បានជាប់ពន្ធនាគារយ៉ាងយូរពីករណីឃាតកម្មដែលលោកពុំបានប្រព្រឹត្ត ហើយរស់នៅក្នុងពន្ធនាគារអស់ជិត៥០ឆ្នាំ ។ លោកពុំអាចយកពេលវេលានេះមកវិញបានឡើយ តែមន្ត្រីនាំពាក្យរបស់ទីក្រុង Edmond បដិសេធពុំផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Z4BLJX2YbVuef6IWm-MfRXu6zBNxj3SDiJDupNhNLOn2qnlzHWVuyEI82b0kujQhvPHQ7s2fjHtkHv5_MJf9J4Tnii3ztHfHFo2R7-nehnzNMlwCfs7vjp92Fhu36iqq-4zhG4GRI0fEhZQ2IEenf8HbdjkWDt9Uli3ngvHmx9oiHfaakxZvQQ9WNa0R/s1600/image_2024-08-19_13-07-44.png

លោក Glynn Simmons និងអ្នកទោសម្នាក់ទៀតឈ្មោះ Don Roberts ត្រូវបានតុលាការកាត់ទោសប្រហារជីវិតកាលពីឆ្នាំ១៩៧៥ ករណីសម្លាប់បុគ្គលិកលក់ស្រា អាយុ៣០ឆ្នាំ ក្នុងអំឡុងពេលប្លន់ ។ ក្រោយមក តុលាការក៏សម្រាលទោសពីប្រហារជីវិត ទៅជាប់ពន្ធនាគារអស់មួយជីវិត ។

អ្នកទោសទាំង២នាក់ត្រូវបានតុលាការកាត់ក្តីថា បានប្រព្រឹត្តបទល្មើស ដោយសារសាក្សីម្នាក់ដែលរួចជីវិតពីការបាញ់ចំក្បាលក្នុងពេលប្លន់និយាយថា ពួកគេជាឃាតករ ។ ប៉ុន្តែលោក Glynn Simmons និងអ្នកទោសម្នាក់ទៀតនិយាយថា ពួកលោកពុំបានស្ថិតនៅរដ្ឋ Oklahoma ក្នុងអំឡុងពេលមានអំពើប្លន់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhREGMgMK7tQ7ORGVB-CNg06yqVISRFRrtuSGlpJm5IZBWBLnz3XUSJNvV8Ip850h27QMwpuOmBOBzfff6ZYGja-MXvNu4FX20AV23ivCcA3VfidhyphenhyphenZfYzBye0MFK8OBTqoaEcT9zLSPY2r_ZqdcRTZhf7lslj-iccusYNqx2qYehBJzJmzCfmoiIHPtjs/s740/image_2024-08-19_13-07-24.png

ចៅក្រមសាលាដំបូង លោកស្រី Amy Palumbo បានច្រានចោលការចោទប្រកាន់លោក Glynn Simmons កាលពីខែកក្កដា ឆ្នាំ២០២៣ ហើយប្រកាសថា លោកជាមនុស្សល្អបរិសុទ្ធ នៅខែធ្នូ ឆ្នាំ២០២៣ ។ រីឯអ្នកទោសម្នាក់ទៀត គឺលោក Don Roberts ត្រូវបានគេដោះលែងឱ្យចេញពីពន្ធនាគារ កាលពីឆ្នាំ២០០៨ ៕

ដ្រាហ្គិន ព្រីមៀមដាកបៀរ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី បន្តទទួលពានរង្វាន់ ៤ បន្ថែម ពីស្ថាប័ន World Beer Awards សម្រាប់ឆ្នាំ ២០២៤

0

នេះគឺជាសមិទ្ធផលគួរជាទីមោទកភាពសម្រាប់អតិថិជន ក៏ដូចជាផលិតផលរបស់កូនខ្មែរ ផលិតដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ បន្តទទួលបានពានរង្វាន់ពិភពលោកដល់ទៅចំនួន ៤ បញ្ជាក់ពីគុណភាពល្អប្រណិតពីស្ថាប័នអន្តរជាតិ World Beer Awards សម្រាប់ឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88UXzSTwT5SSX5M1YlkhKTj3aLz_eItOS18hTrjSb2YsYx2LnZ118xBepzCON1s2kMM6UEZCVgrrnrYbPrAAM2cVB5v1cwcwCrJFygVA23Go1ZZJ3HJL52cr2EpK7RIM9t0gsxlJOf0_mVzwVS2QbWkzwRQRTItqCpWplS_52YYTWPFa1hWAX7pk0CFbQ/s2500/01.jpg

• ពានរង្វាន់ទី ១ គឺ ជយលាភីមាសស្រាបៀរទឹកខ្មៅ (Cambodia Gold Dark Beer Mild)៖ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូបទៅលើរសជាតិ គុណភាព និងការរចនា។
• ពានរង្វាន់ទី ២ គឺ ជយលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Dark Beer Mild)៖ ផលិតផលស្រាបៀរប្រភេទទឹកខ្មៅរបស់ប្រទេសកម្ពុជាតែមួយគត់ ដែលទទួលស្គាល់ដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
• ពានរង្វាន់ទី ៣ គឺ ជយលាភីស្រាបៀរទឹកខ្មៅល្អបំផុតលំដាប់ពិភពលោក (World’s Best Dark Beer)៖ ដោយបានដាក់ប្រកួតប្រជែងជាមួយផលិតផលស្រាបៀរប្រភេទទឹកខ្មៅរាប់រយម៉ាកសញ្ញាមកពីជុំវិញពិភពលោក ហើយត្រូវបានសម្រិតសម្រាំងជ្រើសរើសដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
• ពានរង្វាន់ទី ៤ គឺ ជយលាភីស្រាបៀរប្រណិតទឹកខ្មៅរសជាតិស្រទន់ (World’s Best Dark Beer Mild)៖ ជាប់ជាជយលាភីនៃកំពូលរសជាតិនៅក្នុងប្រភេទស្រាបៀរទឹកខ្មៅ ដែលមានរសជាតិស្រាលស្រទន់ ស្រស់ស្រាយ ថែមទាំងមានក្លិនឈ្ងុយពិសេស ខុសប្លែកពីស្រាបៀរទឹកខ្មៅទូទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrZPc5SLsTu8FmeQIdwV6wyiIngTEQbXT_bZmknVugAnqRY-GJQCijeTc0MWqQhZ9qsoXLz8snknxzVckWFAdI5vgiSOw1XXavlUNs4udJVG_S2KZq6ah358i_RpmVlIFrC3eoJxOk6O3-aTxkU2j8R1gM_TpeB3KFdHq3mGtDbqjoS75Te9B9yJIDgNzk/s2000/02.jpg

ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ក៏ធ្លាប់បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាម្តងរួចទៅហើយ នៅក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards កាលពីឆ្នាំ ២០២២ សម្រាប់ជយលាភីមាស (Cambodia Gold Lager Dark) និងជយលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេស ហើយបន្តឈ្នះមេដាយមាសពីស្ថាប័ន Monde Selection ប្រចាំឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivsqudXd18r5R1q5NKqOr97tJhLpZNCAjrMkpnRmOdPGzZcU_557wtuIy952GT1iIxSZnrMp8yIuMs_zeq8Ak142wT0i9NZDa1f5Yw5LBvSr7MbwaQY7q4zN9e8IdV-84TNfLIDhYvIahGgSak2scWxZQ4rHBVedDwZ7fFR0FHB7HvVwJKNktik2VB6Diz/s2000/03.jpg

បច្ចុប្បន្ន ក្រោមស្លាកសញ្ញា ដ្រាហ្គិន មានផលិតផលក្រាហ្វបៀរប្រណិតទឹកខ្មៅចំនួនពីរ ដែលសម្រិតសម្រាំងផលិតឡើងដើម្បីភាពឥតខ្ចោះបំពេញចំណូលចិត្តអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ ដែលផលិតផលទាំងពីរនេះ សុទ្ធសឹងទទួលស្គាល់រសជាតិ និងគុណភាពដោយអ្នកជំនាញស្រាបៀរអន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងឈ្នះមេដាយជាបន្តបន្ទាប់ពីស្ថាប័ន World Beer Awards និង Monde Selection ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxiqzoJYeeWRxYYSf7eZdNPbPu59ruvLZLc3iyb5U08NoVQ-rUBV-kyRCsyvib5JHZrDJTMXleHDwQDgT-j9C7piReqR0DRqTH_BZeuUIkYBwoTAf_tbWX8FaOest38pO-2pHIRTEHYY4lUz0LZZ-eQooqJS-Z2gH6_BVdtOOOjxETRzrH_KobPQ2XibFV/s7008/04.JPG

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ដែលត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា សម្រាប់ផលិតផលរបស់ខ្លួនទាំង១៥ម៉ាកសញ្ញាដែលបានដាក់ឲ្យដំណើរការនៅទីផ្សារ។

ស្មាតហ្វូនអេក្រង់បត់បានបីតង់របស់ក្រុមហ៊ុន Huawei នឹងវាយលុកទីផ្សារក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាន

0

ប្រទេសចិន៖ ស្មាតហ្វូនអេក្រង់បត់បានបីតង់ដងដំបូងបង្អស់របស់ក្រុមហ៊ុន Huawei អាចនឹងមានតម្លៃរហូតដល់ ៤ ពាន់ដុល្លារអាមេរិកក្នុងមួយគ្រឿង ត្រូវបានចាត់ទុកថាជាស្មាតហ្វូនមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។
នេះបើយោងតាមគេហទំព័របរទេស Phone Arena ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ថាស្មាតហ្វូនអេក្រង់បត់បានបីតង់របស់ក្រុមហ៊ុនចិន Huawei បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោក Richard Yu ដែលជាប្រធានក្រុមហ៊ុន Huawei Consumers បានបង្ហាញផលិតផលនេះកាលពីសប្តាហ៍មុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqDuojsNPsxoe_KFUUJOoDHVUu_R6bZh4fPsftNslg8Txm9piS3KBH72f6JKe79wbGRTlHPYADvIfH1Oh-1PJ3uD9XEBX18i4LR2xU2CmXF9b7PfucWKRS0C9Rc1qgG1Zz_hoF2HGm4mfsY_3UBO5PB6E003EQansyhMr2Lo0PfOsLYbg7TimoLudL7VN/s1200/image_2024-08-19_09-56-57.png

ជាមួយនឹងតម្លៃ ៤ ពាន់ដុល្លារអាមេរិកក្នុងមួយគ្រឿង ស្មាតហ្វូនបត់បានបីតង់ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនមានតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទីផ្សារ។ តម្លៃនេះគឺខ្ពស់ជាងស្មាតហ្វូនដែលអាចបត់បានពីរតង់ទៅទៀត ជាឧទាហរណ៍ជាក់ស្តែងដូចជា Galaxy Z Fold6 មានតម្លៃត្រឹមតែ ១,៩០០ ដុល្លារ និង Pixel 9 Pro Fold មានតម្លៃត្រឹមតែ ១,៨០០ ដុល្លារប៉ុណ្ណោះ។ យោងតាម Phone Arena មូលហេតុដែលផលិតផលនេះមានតម្លៃថ្លៃគឺដោយសារក្រុមហ៊ុន Huawei ផលិតក្នុងបរិមាណមានកំណត់ និងផ្តាច់មុខសម្រាប់ទីផ្សារប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-bHLeyTiPN7eIc9up-fCZObtGLOIkmyz0MWczHlRIDLhqL2jiZyl-n5kKBihdt5uq4Lb6W7OffH6UWQfbaF_X_uxLfJk6Wt1EjSuzJgYaW12LbE-LcT9P1qTjNx7UGu3Uu8rGWwdcZr_1Kpisr6rK6Gvw-dETLO28oo9HxlvpIpmsENrYmZsakIGcicjt/s728/image_2024-08-19_09-57-07.png

លើសពីនេះទៀត កត្តាដូចជាការលំបាកក្នុងការផលិតបន្ទះឈីបស៊េរី Kirin 9 ក៏ប៉ះពាល់ដល់តម្លៃឧបករណ៍ផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន Huawei កំពុងតែស្វែងរកការកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់ស្មាតហ្វូននេះ ដោយសារតែគំរូដើមបច្ចុប្បន្នមានតម្លៃ ៥ ពាន់ដុល្លារ ហើយតម្លៃលក់រាយសម្រាប់កំណែដែលផលិតច្រើនត្រូវបានគេរំពឹងថានឹងមានតម្លៃ ៤ ពាន់ដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZf1UVqNZobsf5IZrO9TAeoR7JRMVhHfjOoPUfy6F82FvsbfZBBo0iSnKCX41YsW43ksmJiiHaiy1pyjxArfhnt9WpHulyMNR3vyoEM0M4B3029YJ8I5jDskX1vJEk3iN3bBuGO2NJRaMKlN2CoCbiNiJkbxYigxnzZcwMd6tA_ftgbRrlVTdHJsQMT-eO/s900/image_2024-08-19_09-57-17.png

ជាមួយគ្នានេះដែរ ប្រភពមួយចំនួនក៏បាននិយាយដែរថា ក្រុមហ៊ុន Samsung បច្ចុប្បន្នក៏កំពុងបង្កើតម៉ូដែលទូរស័ព្ទបត់បានបីតង់ផងដែរ ប៉ុន្តែមិនទាន់បានប្រកាសចេញក្នុងពេលឆាប់ៗនេះទេ ដោយសារតែខ្លួនចង់ផ្តោតលើគោលដៅនៃការធ្វើឱ្យស្តើងនៃស្មាតហ្វូន bi-fold នាពេលបច្ចុប្បន្ននេះសិន។ គួរបញ្ជាក់ដែរថា ស្មាតហ្វូនដែលអាចបត់បាន ៣ តង់របស់ក្រុមហ៊ុនចិន Huawei ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៤ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1FeDYuQ1LAGzfloDyuv1V6aXQVdwp18HSCpJjeMfDWTPVs-rexXsFAzllc5OvKYNeAAAqiiTx5K3ogQd1koyuDnzNHmNw68PbHUsTDD1hYqLTohIywP3TQa5aaw29D1r26EpAVzTSEuZPBRxdbo_RqauO6EqDo8YDalxVIMe7UyGFEIsUdJLXd1y5KEDb/s1480/image_2024-08-19_09-57-36.png

មិនគួរឱ្យជឿ! ស្ពានខ្ពស់បំផុតរបស់ពិភពលោកនៅប្រទេសចិនចំណាយពេលសាងសង់ត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ

0

ប្រទេសចិន៖ ស្ពាន Beipanjiang ក្នុងប្រទេសចិនត្រូវបានទទួលស្គាល់ថាជាស្ពានខ្ពស់ជាងគេបំផុតនៅលើពិភពលោកដែលមានកម្ពស់រហូតដល់ ៥៦៥ ម៉ែត្រ ជាមួយនឹងប្រវែង ១,៣៤០ ម៉ែត្រ ប៉ុន្តែអ្វីដែលពិសេសអស្ចារ្យនោះគឺស្ពាននេះចំណាយពេលសាងសង់ត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។
វាពិតជាគួរឱ្យជឿនោះទេ ព្រោះស្ពាននីមួយៗទម្រាំសាងសង់បានស្តង់ដារល្អបែបនេះគឺត្រូវចំណាយពេលវេលាច្រើនក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាចំណាយថវិការច្រើនផងដែរ។ ប៉ុន្តែអ្វីដែលចិនធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនោះគឺថា ស្ពាន Beipanjiang ចំណាយថវិការតិច រួមទាំងចំណាយពេលសាងសង់តិចផងដែរត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVRk2kRS6MqjnUIwm3NkX19FCQrr6peh8DNyKiYtLCrebS0Zy0Sz7HEKWEyNk2piHQXxApt24MuOQAfMBmz1P9I_Jh-1098yZTbvjpQ_wcewDgqHaAgZSMDrXWRvcmSwJBKQYd1QeJB_t6Mvn6LGgURddGZuHB7XZQ3997L1obOrxRPR6QmFBoQLfehqD6/s1920/image_2024-08-19_08-38-04.png

ជាការពិតណាស់ចិនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងហើយម្តងទៀត នៅការសាងសង់ដ៏ល្អឥតខ្ចោះរបស់ពួកគេ ដោយសារប្រទេសជាច្រើនមិនទាន់មាននរណាសាងសង់ស្ពានលឿនរហ័ស និងចំណាយថវិការតិចដូចចិនឡើយ។ ស្ពាន Beipanjiang លាតសន្ធឹងជ្រលងភ្នំដែលតភ្ជាប់ខេត្តពីរនៃខេត្តយូណាន និងហ្គីចូវនៃប្រទេសចិន ជាមួយនឹងកម្ពស់ ៥៦៥ ម៉ែត្រពីលើទន្លេ Beipan ដែលស្មើនឹងកម្ពស់នៃអគារ ២០០ ជាន់ ជាមួយប្រវែង ១,៣៤០ ម៉ែត្រដែលមានសសរសំខាន់ចំនួន ២ កំពស់ ២៦៩ ម៉ែត្រ និងកំពស់ ២៥៧ ម៉ែត្រ។ វាត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាស្ពានខ្ពស់ជាងគេនៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgZwL9F4boHVuomDmbMxQ_9C6EKQVzKRGwPmG6UXKI4xAta57fACRT5qRyc_paSUbYyQhmfOen5BK_kO1yqHi1p_ck_1LLy9zkTbbSFrNCwOojzvSY-0ubiSMsDez-8jxZxTNoEb5kOV2cYJRR8KHQJ_pxsiyhDYOimC1TwgnH6ubO8D5ueFGMukXpStGM/s1200/image_2024-08-19_08-38-10.png

ទោះជាយ៉ាងណាការសាងសង់ស្ពាន Beipanjiang ក៏បានជួបប្រទះនឹងឧបសគ្គជាច្រើន ដោយសារស្ថានភាពដីលំបាក ភូមិសាស្ត្រភាគច្រើនជាថ្មកំបោរ មានភាពរឹងខ្សោយខ្លាំង និងមានរូងភ្នំជាច្រើនលាក់នៅខាងក្នុង។ ដើម្បីជៀសវាងរូងភ្នំ និងស្នាមប្រេះពេញភ្នំ អ្នករចនាត្រូវបន្តធ្វើការស្ទង់មតិ ផ្លាស់ទីស្ពានឱ្យខ្ពស់ជាង ហើយចុងក្រោយដាក់ដំបូលស្ពាននៅកម្ពស់ ៥៦៥ ម៉ែត្រ។ ដំណើរនៃការសាងសង់ស្ពាន Beipanjiang ក៏ជាលើកទីមួយដែរ ដែលប្រទេសចិនបានប្រើប្រាស់បច្ចេកវិទ្យាព្យួរបញ្ឈរ ដើម្បីលើកផ្នែកដែក នៅពេលសាងសង់ស្ពានដែកប្រវែងវែងនៅក្នុងតំបន់ភ្នំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNSunwSr_SCndbmEf8A_hyIWIa51Sa9sK-weFwOjWTGWHrtrIcgrM1gKutVoN6WbZujp9_TfXUodFOloxzbnKVzjRsgu6abbla3olAN4gJ4GPN4bL59-sdFDE1gR2pnFSGtbIUavFiPuLH3cTPc-SoSQbA1tIZPc05J32dYpHkCWWhyphenhyphenq6WDI0pMgMEYj1W/s1199/image_2024-08-19_08-38-16.png

បច្ចេកវិទ្យានេះត្រូវបានគេប្រើសម្រាប់លើកធ្នឹមដែកប្រវែង ១២ ម៉ែត្រ និងទម្ងន់ប្រហែល ១៦០ តោនលើដីតាមរយៈស្ទូច និងឧបករណ៍ផ្សេងៗទាក់ទងនឹងរយៈពេលសាងសង់ បើប្រៀបធៀបនឹងដំណើរការបែបបុរាណស្ពានមួយអាចចំណេញពេលវេលាសាងសង់យូរឆ្នាំពី ៧ ទៅ ១០ ឆ្នាំ។ ស្ពាន Beipanjiang បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៣ ហើយចំណាយពេលត្រឹមតែជាង ៣ ឆ្នាំដើម្បីបញ្ចប់ ជាមួយនឹងការវិនិយោគសរុបជាង ១ ពាន់លានយន់ ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងស្រុក Yunnan និងស្រុក Guizhou ពីជិត ៥ ម៉ោងទៅ ១ ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf1pmukVkUeR6oeaxrgIOr0CB0Z7gW1L7HWYkbulJbnOTtHGwWKXhwA2lzxocyORrxovqsPIXnjQjs2gJUxMi9LXRov1bW5MzDxaetcUYngKHjvVM91cMrUJzo2cJD_2nVfxe6n4W44VTnYF4ZdEPeLDRenZRSdWF_aPWz7N8Vv2EpEse4iBX4uFRpykut/s1200/image_2024-08-19_08-38-40.png

ស្ពានខ្ពស់ជាងគេរបស់ពិភពលោកនេះត្រូវបានគេចាត់ទុកថាដើរតួនាទីយ៉ាងធំក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែនរវាងខេត្ត Yunnan និង Guizhou ។ ពីមុន ដោយសារដីចោត និងការធ្វើដំណើរមិនស្រួល ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តំបន់នេះមានភាពយឺតយ៉ាវ។ ជាមួយនឹងរូបរាងរបស់ស្ពាននេះ ការប្រាស្រ័យទាក់ទងរបស់មនុស្សកាន់តែងាយស្រួល លំហូរសម្ភារៈកាន់តែបើកចំហ បន្ថែមភាពរឹងមាំថ្មីដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕

នៅឆ្នាំ ២០៥០ ទីក្រុងជាច្រើននៅលើពិភពលោកនឹងមិនអាចធ្វើជាម្ចាស់ផ្ទះអូឡាំពិកបានទៀតទេ!

0

ព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលអនាគតអាចមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីពេលបច្ចុប្បន្ន ដោយសារការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ។
យោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី១២ ខែសីហា បានឱ្យដឹងថា នៅឆ្នាំ ២០៥០ ទីក្រុងធំៗជាច្រើនរបស់ពិភពលោកអាចនឹងមានអាកាសធាតុក្តៅខ្លាំង ជាហេតុធ្វើឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលអនាគតទំនងនឹងផ្អាកបណ្តោះអាសន្ន ឬបិទតែម្តង។ ប្រសិនបើប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅក្នុងឆ្នាំ ២០៥០ គឺអាចនឹងមានហានិភ័យខ្ពស់ចំពោះសុខភាពរបស់អត្តពលិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSIlpOFm4zCMpyXL9R0J9h2awE-spbzJ6WkHvv87VqN5vS82dYvlP7ljkahg-HAfc-14r5CrKee42gMB_xU5JPexbdroj7ogCHL8bXzlskjBzEGMLVl0rBsRofZR2yOVMVCvyZyTViRYvb8jojykSm6qqP0Sb6yS6RKHRJQysGJvgEVOZGRCB4xoNRNwMi/s856/image_2024-08-19_08-35-11.png

ជាការពិតណាស់កំដៅខ្លាំងគឺជាការគំរាមកំហែងចំពោះអត្តពលិកឥស្សរជន ដោយអាចឱ្យពួកគេប្រឈមបញ្ហាសុខភាពមួយចំនួនដូចជាការហត់នឿយនៃកំដៅ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម រីឯអ្នកទស្សនា ក៏ងាយនឹងទទួលរងនូវឥទ្ធិពលកំដៅខ្លាំងផងដែរ។ ដូច្នេះទីក្រុងភាគច្រើននៅជុំវិញពិភពលោកនឹងមិនអាចធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះបានទៀតទេ ដោយសារការបំពុលឥន្ធនៈហ្វូស៊ីលជំរុញឱ្យសីតុណ្ហភាព និងសំណើមកើនឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ4TPygqifmD7x6ZWsSNv_5vXpWKzcNJBFdn6sOCYmS9GpNPWYFjcg7Xxl3utRI6w0OglXHb47aN6GHvh529d5DyW_devX3ruCRfliIFWVKE6IgXzgmvlSN6sUvEVlqW77JrsUh6DoiFAdy9gKFALKeo-iQQ6o5Um6dAp089g9A3A_4fRWFYVJ-DZmAKk5/s800/image_2024-08-19_08-35-20.png

នេះបើយោងតាមការវិភាគរបស់ CNN នៃទិន្នន័យពី CarbonPlan ដែលជាអង្គការមិនរកប្រាក់ចំណេញផ្តោតលើវិទ្យាសាស្ត្រអាកាសធាតុ និងការវិភាគ។ អ្នកវិទ្យាសាស្ត្រអាកាសធាតុ បាននិយាយថា “នៅជុំវិញពិភពលោក ពេលវេលាក្តៅបំផុតប្រចាំឆ្នាំជាធម្មតាគឺស្របគ្នាទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ហើយកំដៅគឺពិតជាអាចបង្កឱ្យមានហានិភ័យយ៉ាងសំខាន់នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio3Df0q_9tLNLTuzrrMNj1BPEtUtopXqxnphyICzfTh0Ige0sQHVzVk96I4x_XvVnMnYzzKtYbdNr83m76Y6UJ4gXUhua6n_m6YTmQiP-9Y9oRypqOpGc95QqLzpPAD3XB7yS0FqiYk0TNZZM7rdvRwZqfEDeMtT3m1e5HmnSlWyq3tbWpCd5RTx-yF04V/s1245/image_2024-08-19_08-35-39.png

គួរបញ្ជាក់ដែរថា រលកកំដៅគឺកាន់តែមានជាញឹកញាប់ មិនថាស្ថិតក្នុងរដូវរងារ ឬរដូវធ្លាក់ខ្យល់នោះទេ អាកាសធាតុក្តៅគឺតែងតែកើតឡើងគ្រប់រដូវកាលទាំងអស់នៅឆ្នាំ ២០៥០ ដែលនេះគឺជាការព្រួយបារម្ភជាពិសេសនៅក្នុងតំបន់អាស៊ីបូព៌ា អឺរ៉ុប និងប៉ាស៊ីហ្វិក ដោយសារសំណើមខ្ពស់ធ្វើឱ្យរាងកាយពិបាកត្រជាក់តាមធម្មជាតិ។ ទោះជាយ៉ាងណាអង្គការសហប្រជាជាតិប ក៏ដូចជារដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងធនាគារអភិវឌ្ឍន៍ទាំងអស់ទូទាំងពិភពលោក កំពុងរៀបចំផែនការបញ្ឈប់ការប្រែប្រួលអាកាសធាតុ កុំឱ្យកាន់តែអាក្រក់ទៅៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrzx2IE-59xtgnLMPWOYrUZukGgExKtjJEhO7moO0QwBL4ADvA_r_axWg4w-lohWjkq33VGS3fSh0mWTfXPE6aUK1Kn2gW_lQ81fuZywuuX_CcxEzkEsOXKQ4G4E6jdY-zzS-HOTu8vcZLETApiTl6vnhQZy5QYinN39uW2aCJ3Jz_O1UZ1ioT0D17Ifqr/s1024/image_2024-08-19_08-35-50.png

ពលរដ្ឋវៀតណាមនាំគ្នាលាបដំបូលផ្ទះតាមរូបទង់ជាតិរបស់ប្រទេសខ្លួនដើម្បីរឿងនេះសោះ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បណ្តាញសង្គមបានផ្សព្វផ្សាយពីរូបភាពទង់ជាតិប្រទេសវៀតណាមនៅលើដំបូលផ្ទះពលរដ្ឋជាហូរហែ ហើយរូបភាព និងវីដេអូទាំងនេះបានទាក់ទាញចំនួនអ្នកទស្សនារាប់លាននាក់ ។ លើសពីនេះ ពួកគេបានចែកចាយរូបភាពបន្តគ្នាទៀតផង ដើម្បីបំផុសគំនិតស្នេហាជាតិ និងមានមោទនភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuuBa0imGRLw58HHJIJs2AXqWRcQRWJyzfuS_5wNGuKHbY5Zs3hQos8MOEgixmsnTTHtr7LDJ_JCIWusjkTFyk231XV3zQvh4WAC4nRqOs_yJHD1GQCFSDwhrt0bUZ0wOG-wK-iYS3Fzxq_tqkLf8g5D7TJ2cXdMrXTjw-jHjrrHfGn5fLrkcG8b_8kgl-/s1200/photo_2024-08-15_14-05-34.jpg

គេសង្កេតឃើញថា ពលរដ្ឋរស់នៅតាមបណ្តាខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាម បាននាំគ្នាលាបថ្នាំពណ៌រូបទង់ជាតិលើដំបូលផ្ទះរៀងៗខ្លួន ។ ពួកគេចាត់ទុកថា នេះជាការចូលរួមចំណែកមួយប្រកបដោយអត្ថន័យជ្រាលជ្រៅ ដើម្បីអបអរសាទរខួបលើកទី៧៩ នៃទិវាជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ពលរដ្ឋវៀតណាមបាននាំគ្នាលាបថ្នាំពណ៌រូបទង់ជាតិលើដំបូលផ្ទះ តាំងពីខែកក្កដា ឆ្នាំ២០២៤ មកម៉្លេះ ហើយរូបភាពទាំងនេះបានចែកចាយពេញបណ្តាញសង្គម ។ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមដាស់តឿនថា ការផ្លាស់ប្តូរដំបូលផ្ទះទាំងអស់ឱ្យក្លាយជារូបទង់ជាតិ គួរគិតពីបញ្ហាសុវត្ថិភាពផងដែរពេលឡើងលើដំបូលផ្ទះ ហើយគួរលាបដំបូលផ្ទះនៅពេលថ្ងៃក្តៅប៉ុណ្ណោះ ។ គួរចៀសវាងឡើងលើដំបូលផ្ទះពេលមេឃភ្លៀង ពីព្រោះដំបូលផ្ទះដុះស្លែនឹងធ្វើឱ្យរអិល ឬមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBukpPXuItIB9JKJtxhieHb7Pf06m064WU6EQDS9AQAnrYGwKUA3Deut9PmXoi2oSErQL0l8ApT25yK_bz08K8Vvx_IZ9zPdIhpH8SBfPygGVlhBbz_qeTtuwzKEBQbYMzCx1JVNeKdiIXbMrjSxr0o9bXPRmirzD3CcZ8IDSsKntmgN7nNR5QA9mJGYV0/s1280/photo_2024-08-15_14-05-35.jpg

លោក Nguyen Van Nam អាយុ៣៥ឆ្នាំ រស់នៅទីក្រុងហាណូយជាមួយក្រុមគ្រួសារ បាននាំគ្នាលាបពណ៌រូបទង់ជាតិលើដំបូលផ្ទះរួចរាល់ ដោយចំណាយពេលមិនដល់១ថ្ងៃ និយាយថា ៖ «យើងមានមោទនភាពជាមួយការលាបដំបូលផ្ទះបែបនេះ ពីព្រោះវាមិនត្រឹមតែបង្ហាញពីការស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសសម្រាប់សមាជិកគ្រួសារសហការគ្នាធ្វើការ» ។

ចំណែកយុវជនមួយក្រុមទៀតបានជួយគ្នាលាបទង់ជាតិលើដំបូលផ្ទះដោយចំណាយពេលជិត២ថ្ងៃ និយាយថា ពួកគេមានមោទនភាពណាស់ ដែលបានចូលរួមគូររូបទង់ជាតិវៀតណាមនៅលើដំបូលផ្ទះ ។ ប៉ុន្តែពួកជួបការលំបាក គឺត្រូវគូររូបផ្កាយពណ៌លឿងឱ្យដូចទង់ជាតិវៀតណាមបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeDmscgiaBkX150M1hx1Z2p_Remj2nyJCteDv_tL8AId8ABieiuFyJBzqR-1kQu9Ggp-u13nCXfelZuuSC7urjXM-D2E-y-iNxn0QjlDfr12C9jpbYwQLxrtn7nuP6PjcOUgaDzYezhbcq7y9alf9FwVw2fNBFp2nz6FqZnpakBFheJsCCxa87XfwN1g3r/s1280/photo_2024-08-15_14-05-34%20(3).jpg

រូបភាពថតពីផ្នែកខាងលើបង្ហាញឱ្យឃើញដំបូលផ្ទះពណ៌ក្រហម និងផ្កាយពណ៌លឿង ដើម្បីដាស់តឿនអារម្មណ៍អ្នកទស្សនាក្នុងបណ្តាញសង្គមមានគំនិតស្រឡាញ់ជាតិ និងមានមោទនភាព ។ ក្រោយឃើញរូបភាពទាំងនេះ ពលរដ្ឋវៀតណាមកាន់តែច្រើនបានចូលរួមលាបដំបូលផ្ទះដូចគ្នាដែរ ។

បច្ចុប្បន្ន ទង់ជាតិវៀតណាមពុំបានដាក់តែនៅការិយាល័យធ្វើការរបស់មន្ត្រីរាជការ ឬនៅតាមសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែទង់ជាតិវៀតណាមត្រូវបានដាក់នៅតាមផ្ទះពលរដ្ឋផងដែរ ។ ពលរដ្ឋវៀតណាមម្នាក់និយាយថា ៖ «ខ្ញុំសង្ឃឹមថា ការលាបរូបទង់ជាតិលើដំបូលផ្ទះនឹងសាយភាយពេញប្រទេសវៀតណាម តែគ្រប់គ្នាដែលឡើងលើដំបូលផ្ទះ គួរប្រយ័ត្ន និងការពារសុវត្ថិភាព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFB3zLQbWZR94nxOYQEfFldSAH7MeOFpzYinERr-FnMrAvzHNWw9vXwKvSiA2KKTTqM_kZolDdYjhqVW2JqN3iHNPrqpAwfBDF_EMop9YANGyZ3eBBntJhdOvQxW9iI1CW2_Dad5bXTHZUd3g8LpgOvDBlxOg5AF8ohB4n1aSqBRDOvy6WSGem8hfbcgh8/s720/photo_2024-08-15_14-05-34%20(2).jpg

ពលរដ្ឋវៀតណាមម្នាក់ទៀតថា ៖ «វាជាទង្វើមួយដ៏មានអត្ថន័យ និងលើកទឹកចិត្តឱ្យពលរដ្ឋចេះស្រឡាញ់ជាតិ និងចាំបាច់ត្រូវតែធ្វើ» ។ រីឯពលរដ្ឋវៀតណាមម្នាក់ទៀតថា ៖ «រូបភាពទង់ជាតិលើដំបូលផ្ទះបង្ហាញថា ពលរដ្ឋវៀតណាមមានគំនិតស្រឡាញ់ជាតិជានិច្ច» ៕

តើមូលហេតុអ្វីបានជាពលរដ្ឋជប៉ុនចាប់ពីអាយុ៤០ឆ្នាំឡើងពិបាកក្នុងការរកការងារ?

0

ប្រទេសជប៉ុន ៖ ពលរដ្ឋជប៉ុនមានអាយុចាប់ពី៤០ឆ្នាំឡើង បានរៀបរាប់ពីការលំបាកដូចៗគ្នាថា ពួកគេពិបាកស្វែងរកការងារធ្វើណាស់ ហើយពុំអាចប្រកួតប្រជែងជាមួយក្រុមយុវជនបានទេ ។ លើសពីនេះ បើទោះរកការងារធ្វើបាន ប៉ុន្តែទទួលបានប្រាក់ខែតិចតួច ថែមទាំងទទួលប្រាក់ Bonus តិចជាងបុគ្គលិកអាយុចាប់ពី២០ឆ្នាំ ទៅ៣០ឆ្នាំ ។

បច្ចុប្បន្ន ពលរដ្ឋជប៉ុនមានអាយុចាប់ពី៤០ឆ្នាំឡើង បានក្លាយជាក្រុមមនុស្សដែលសង្គម ឬក្រុមហ៊ុននានាបោះបង់ចោល ឬពុំទទួលឱ្យចូលធ្វើការ បើទោះជាពួកគេមានបទពិសោធន៍ធ្វើការ និងសមត្ថភាពពេញខ្លួនក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_zGUO-xCu6O77veFp2oZ0oK-R0PsRrhbmuUrsolS6TOlG6UHa-oupWcyUgGnUjV8b6pf-7rKrU7qdlDkLJgysCMsOyAZHGUkqkl2ibWsC4ulErb8SOlRmUNkcZJrkXh2quC7uWFiMIbK0Iho3IKyJ8Usxl9hu8NcMq00P8QkdiwTNSxzVp6Ykn0FwpLgY/s1500/image_2024-08-19_08-23-59.png

ពេលប្រទេសជប៉ុនសម្បូរឱកាសធ្វើការ និងរកប្រាក់ចំណូល ខណៈសេដ្ឋកិច្ចជប៉ុនបានងើបឡើងវិញពីសង្គមមានតម្លៃប្រាក់ធ្លាក់ចុះអូសបន្លាយអស់ជាង៣០ឆ្នាំ ហើយក្រុមហ៊ុននានាបានដំឡើងប្រាក់ខែឱ្យបុគ្គលិក ដើម្បីអូសទាញកម្លាំងពលកម្មមកធ្វើការ ប៉ុន្តែពលរដ្ឋជប៉ុនដែលមានអាយុ៤០ឆ្នាំឡើងបែរជាបាត់បង់ឱកាសធ្វើការ និងត្រូវក្រុមហ៊ុននានាមើលរំលង ។

ពលរដ្ឋជប៉ុនមានអាយុចាប់ពី៤០ឆ្នាំ ទៅ៥០ឆ្នាំ ត្រូវបានគេដាក់ឈ្មោះថា «ក្រុមបាត់បង់ឱកាស» ឬ «Lost Generation» ។ កាលពីមុន ពលរដ្ឋមានវ័យចំណាស់ទាំងនេះរៀនសូត្របានខ្ពង់ខ្ពស់ រហូតដល់បញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ប៉ុន្តែពួកគេពុំអាចរកការងារធ្វើបាន ដោយសារជប៉ុនមានវិបត្តិសេដ្ឋកិច្ចអូសបន្លាយ ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ ។ ហេតុនេះ ធ្វើឱ្យការងាររបស់ពួកគេមិនស្ថិតស្ថេរ នាពេលនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZZVznb4YEC30Rvk5_yqJyR9pZAnSuNyVrgoSPETXetp9EidEjkJVLhqPnyH6hJei7JNKx6b1KXciwbp73u4mgMuGG22jP068VNs_ixSYblNH5j_JjIKIYPeA0KZ0XpeKgktsTgVBa-YLbNIrVVGiclplWStlQtu5k_tA9SEz2zIW00dXyR7P1PctZH9La/s2000/image_2024-08-19_08-24-44.png

បច្ចុប្បន្ន ពលរដ្ឋវ័យចំណាស់ទាំងនេះក្លាយជាក្រុមបាត់បង់ឱកាសធ្វើការ និងពុំអាចរកការងារមានតួនាទីខ្ពស់ ។ រីឯប្រាក់ខែវិញក៏តិចតួច បើប្រៀបធៀបជាមួយប្រាក់ខែរបស់ក្រុមយុវជន ។ គេហទំព័រ Nikkei Asia រាយការណ៍ថា ក្រុមបាត់បង់ឱកាសទាំងនេះប្រឈមជាមួយបញ្ហាការឡើងតួនាទីការងារ និងការឡើងប្រាក់ខែ បើធៀបនឹងយុវជនសម័យថ្មី ដែលវាឆ្លុះបញ្ចាំងពីបញ្ហារចនាសម្ព័ន្ធក្នុងទីផ្សារការងារជប៉ុន ។

បើទោះជាប្រាក់ឈ្នួលសរុបក្នុងទីផ្សារការងារនៅជប៉ុនល្អប្រសើរក្តី ប៉ុន្តែទិន្នន័យបង្ហាញថា ពលរដ្ឋអាយុចាប់ពី៤០ឆ្នាំ ទៅ៥០ឆ្នាំ បែរជាទទួលឱកាសការងារតិចជាងអ្នកអាយុតិចជាង ។ ហេតុនេះ វាបង្ហាញពីវិសមភាពការងារនៅប្រទេសជប៉ុនយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxv0QuKyUAW3WNVx8bhNbBuW5in-tWJkF72SUA7PxewhHT-I8zWn9lPc2kMagXAmIyPSuNYAZIs1SyPNfYUS_9Y8CJ3d7qxDxKHjvB2MbuAizJPt3nBVDslH9ip3Vm0kMsmenLo0z4oFxLSXqVynxsPbLvPziSQprAubHVH-bug1fEJx3enKkKMBPDWgM/s1400/image_2024-08-19_08-25-21.png

បុរសម្នាក់អាយុ៤០ឆ្នាំ ធ្វើការផ្នែកបោះពុម្ពនៅទីក្រុងតូក្យូ និយាយថា កាលពីអាយុ៣០ឆ្នាំ លោកពុំអាចរកការងារពេញម៉ោងធ្វើបានទេ ហើយលោកត្រូវប្រឈមនឹងការខ្វះខាតប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃ ។

រីឯបុគ្គលិកម្នាក់ទៀតមានអាយុ៤០ឆ្នាំដែរ និយាយថា ពេលចាប់ផ្តើមធ្វើការដំបូង គឺទទួលបានប្រាក់ Bonus តិចណាស់ ហើយប្រាក់ខែក៏ឡើងតិចតួច ។ កាលពីខ្លួនអាយុ២០ឆ្នាំ ទទួលបានប្រាក់ខែក្នុង១ឆ្នាំ ស្មើប្រមាណ១លានយ៉េន គឺតិចជាងពួកយុវជនសម័យនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipCY6iWryb5wyP-ICnPA8MJ3KRK3bgQ8etxFrhUm3KwXCujAlJtgA2yx9mLbRo_CziZ4ujZ27qdsTDaYwYpeg2e0qoor44CHfaMHH7xztvO5Uo2fznKqsiJmIrHO7EGWDZ50BxWix2R67R0OVZAelZLoUxeh4LwbjHBQ36ZVT8lIArYU2B5COYpVSFMWoc/s1024/image_2024-08-19_08-24-49.png

ចំណែកប្រធានសេដ្ឋវិទូមកពីវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life បកស្រាយថា នាយកក្រុមហ៊ុននានាគិតថា បុគ្គលិកអាយុច្រើននឹងផ្លាស់ប្តូរការងារតិចជាងក្រុមយុវជន ទើបក្រុមហ៊ុនពុំចាំបាច់ផ្តល់ប្រាក់ផ្នែកសុខុមាលភាព ៕

Lisa ទម្លាក់បទថ្មីជាមួយតារាចម្រៀងអេស្ប៉ាញ Rosalía ត្រូវទស្សនិកជនមើលឃើញថាផ្នែកទោលច្រៀងមិនចូលគ្នា

0

នៅព្រឹកថ្ងៃទី១៦ ខែសីហា Lisa សមាជិកក្រុម BLACKPINK បានចេញ MV សម្រាប់បទ «New Woman» ដែលជាបទចម្រៀងទោលលើកទី២ របស់នាងនៅឆ្នាំ ២០២៤ ត្រឹមតែជាងមួយខែបន្ទាប់ពីចេញបទ «ROCKSTAR» ។ គម្រោងនេះក៏ជាការសហការរវាង Lisa និងតារាចម្រៀងអេស្ប៉ាញ Rosalía ដែលឈ្នះពានរង្វាន់ Grammy ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcO7WTLG8OLk1pezDnuHxwZk1a1vf4z1R1FWnDlenoV_kYjJn9SjQOXHltldCdr7yDhJUHK6yczYPwAvp1M3dcFcoSgl_Cl_2v3DluMqXAiwSJWNbi8Cu2a365V0LTpzHoxSXtGohScnUeYBx53onXjbDljVvJevgZTAu6sedWy0vFCeCnU8cMVEYKL4ia/s1200/image_2024-08-16_10-45-42%20(3).png

នៅក្នុងការបង្ហោះ និង MV Teaser ដែលត្រូវបានចេញផ្សាយនោះ Lisa បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ទ្វេដងជាមួយនឹងរូបភាពថ្មីរបស់នាង ហើយ MV ពេញបានបន្តធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលជាមួយនឹងភាពច្នៃប្រឌិតជាច្រើនចាប់ពីប្លង់រហូតដល់សំលៀកបំពាក់របស់ Lisa ដែលផ្តល់នូវភាពផ្ទុយស្រឡះពីអតីតកាលរបស់នាង។ បទចម្រៀង «New Woman» នាំអ្នកស្តាប់ត្រឡប់ទៅសម្លេង Pop-Punk ដ៏អាឡោះអាល័យនៃយុគសម័យ Y2K ។ បើប្រៀបធៀបទៅនឹង «ROCKSTAR» វាច្បាស់ណាស់ថា Lisa មានឈុតឆាកប្លែកៗ និងសំលៀកបំពាក់ជាច្រើន ដែលបង្ហាញពីរូបរាងផ្សេងៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB6odXSvgWU1cI1daShNi9R-TxqDUkFi_0NaQ2HZ6ok2kJ7BRKPikdZTm8EbXL8LFHwkzvFe_lnbUje2PXti1hrTv0Bb2p1UeUi_WZZklZurzEIZg29JLd0crRS6WYCt6uJb2oNy3UGK1udIURA1vEv10_H2Nq5L0vXhN4wUMEVsOuf9QlwoaXzK9LfDYo/s1440/image_2024-08-16_10-45-43.png

«New Woman» បន្តសារ «woman power» ដ៏រឹងមាំដែលមានវត្តមាននៅក្នុង «ROCKSTAR» ។ អ្នកគាំទ្រមួយចំនួនថែមទាំងបានកត់សម្គាល់អំពីចំនួននៃ MV ដែលនឹងចេញមកដល់ និងចំណងជើងអាល់ប៊ុមក្នុង MV ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកទោលរបស់ Rosalía ក្នុងបទនេះត្រូវបានរិះគន់ថាមានអារម្មណ៍នៅក្រៅកន្លែង ជាមួយនឹងការផ្លាស់ប្តូរចង្វាក់ដែលមិននឹកស្មានដល់ដែលធ្វើឱ្យអ្នកស្តាប់ដាច់ទំនាក់ទំនងមួយភ្លែត។ អ្នកខ្លះថែមទាំងមានអារម្មណ៍ថាផ្នែកទោលរបស់ Rosalía ហាក់ដូចជាបទចម្រៀងខុសគ្នាទាំងស្រុងដែលបានបញ្ចូលទៅក្នុង MV ។ នៅពេលដែល Lisa និង Rosalía ច្រៀងរួមគ្នា នោះបទចម្រៀងនេះទទួលបានលំហូរ និងភាពស្រុះស្រួលឡើងវិញ។ សរុបមក ការចេញ MV នេះបង្ហាញពីផ្នែកមួយទៀតរបស់ Lisa ដែលអ្នកគាំទ្រមិនធ្លាប់បានឃើញពីមុនមក ហើយវាអាចត្រូវបានគេមើលឃើញថាជាការពិសោធន៍តន្ត្រី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសំឡេងរបស់ Lisa និង Rosalía បញ្ចូលគ្នា បទចម្រៀងកាន់តែចុះសម្រុងគ្នា និងទាក់ទាញ ដែលបង្ហាញពីភាពស៊ីចង្វាក់រវាងអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNYfXB60zIV3S9JPNOdrhN9v_5PRO5_gzZvrTKOQn3G0vT0p28k4Rn4PYOMui3kY3ypFdvYmga_zUkLh9O4SKNtF9G8inXXjhCzDHdn7snDw6OhGufH6ndYLDMt3NWL4lglu6KvjYjmPLDWyj-DPO3HBC2XTUYIxkRHRinVu1EdLE0XpbPX67FdM6hQnNo/s2048/image_2024-08-16_10-45-45.png

បន្ទាប់ពីការចេញផ្សាយប្រហែលមួយម៉ោង MV បានឈានដល់ការចូលមើលជាង ១.៥លានដងនៅលើ Youtube ។ ពាក្យ «Lisa, Rosalía», «NEW WOMAN» បានក្លាយ និន្នាការពិភពលោកដ៏លេចធ្លោនៅលើ បណ្តាញ សង្គម X ។ ប្រធានបទជុំវិញបទចម្រៀងនេះគឺស្ថិតក្នុងចំណោមខ្លឹមសារពេញនិយមបំផុតនៅលើ Weibo របស់ប្រទេសចិន ។ អ្នកដឹកនាំ MV គឺលោក Dave Meyers ដែលជាអ្នកឈ្នះពានរង្វាន់ Grammy ពីរសម័យកាល។ លោកបានបង្កើតវីដេអូចម្រៀងឱ្យតារាល្បីៗដូចជា Taylor Swift, Ariana និង Billie Eilish ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3tc2gzqmzx-b8yAEiUFhwQptSAa_lcdGOAnXDH2-4kc4q0-98v0_wMpXiEx_EalW4RsWSgSAWU6TsqPlHMoDqMcs4YUxF9cTNs-bekQy0LJ0YdM4xb4sY3AJvMuTzMYEoPOirFYPR_DQUyFqwJHJGCbF11p9brQpbiquubiBKHw6Hy0RPlVt1-s4sKs87/s2048/image_2024-08-16_10-45-46%20(2).png

គួរបញ្ជាក់ថា Lisa និង Rosalía មានភាពស្និទ្ធស្នាលបន្ទាប់ពីជួបគ្នានៅ Coachella សហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៣។ នៅខែកញ្ញាឆ្នាំ២០២៣ Lisa បានចូលរួមពិធីខួបកំណើតរបស់តារាចម្រៀងអេស្ប៉ាញរូបនេះ។ Lisa ធ្លាប់បាននិយាយថានាងបានសហការជាមួយសិល្បករដែលមានទេពកោសល្យជាច្រើន ប៉ុន្តែក្នុងអំឡុងពេលនេះ មនុស្សដែលស័ក្តិសមបំផុតក្នុងការធ្វើការជាមួយគឺ Rosalía ។
តារាចម្រៀង Rosalía មានអាយុ៣២ ឆ្នាំ ជនជាតិអេស្ប៉ាញ មានសកម្មភាពតន្រ្តីតាំងពីឆ្នាំ ២០១៣ ដែលមានបទល្បីល្បាញខ្លាំង Con Altura មានការទស្សនា២.១ពាន់លានដង៕

កម្មវិធី CYCLING GREEN​ WONDERELAND និង GLOW RUN WONDERLAND នៅលើទឹកដីអច្ឆរិយក្រុងអង្គរ ខេត្តសៀមរាប

0

កម្មវិធី CYCLING GREEN​ WONDERELAND និង GLOW RUN WONDERLAND នៅសល់តែ ៦ ថ្ងៃទៀតតែប៉ុណ្ណោះ កម្មវិធីដ៍អស្ចារ្យមិនធ្លាប់មាននៅលើទឹកដីអច្ឆរិយក្រុងអង្គរ ខេត្តសៀមរាប នឹងលេចចេញជារូបរាងហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1KI3SxAYdrkUEUcNb7Do_TcFzwQMoPz65MvtjwDboMEo_aYAIxtOiMnv8d4HoLIYub6F47M3jmCEZAS0YdkqJFrBzmYT20gw8u1lYCJPAOMtMGYV4bdtZUM9SBja3J4vx3VYaUjZA1KBbXjszx2ThOPxDcEMQevs6CbUPAivtWzSz94h0LzqtQtpopTfq/s3000/2024-08-17%2016.43.43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPNs98WFivI-Pl1qujPhLjwK4BTcgzjhHu73VmJKtEZSmCgK73QiNnTA0J4esOvoH_5l1TJmE7KJddsXyv-BGkw_WOe2B3kOHNt9YX0jHC2caz5UOCCKdpfPJ_O4QlYv4DrtMz9W2hBGynw6k7AtZzxXISHEO6XteG0ikNzNiQIQqNh5yflUoaF7t0ECTj/s3000/2024-08-17%2016.43.35.jpgកម្មវិធីធំៗពីរក្នុងពេលតែមួយគឺ CYCLING GREEN​ WONDERELAND និង GLOW RUN WONDERLAND, Hosted by METFONE នឹងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន ព្រមទាំងមានការគាំទ្រពីសំណាក់អាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីពេទ្យកុមារអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-8MhlJ6VcKHFua788NBrmDrwLBBm-HBG8xIzGg7N-v5NBNffIieQQ26268tRiTuN9xMZd_9G2IG_E2Rm7Icm5XMIcNmMGegJqWD5NABpOTf6wBINr3ZKyHqkNhEfTy4Xlb-O_6URpQfNTy__BOGgq0wU5AijnsBm3qdVyPYyLoMH4ySG7C6HKPgLfs25Q/s5200/2024-08-17%2016.44.04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit55nKskNdos-cv3glGU2yGgAjrj0w8csIAwQ-USs4OAiJVIKsMWslfBwlFS4Hr1UgfsuPVWiz4HIULdERtgcL63Jg_d9pcf_SUDa7lokn32leGr0aKIeXBw7Ja50id8fxWeC5ydrUK0JsqSAWjqcGG4dhgU_wqUUiFxBnIWB9r0za9JPvWr9v5si_YB0k/s4500/2024-08-17%2016.43.52.jpg

គូសបញ្ជាក់ផងដែរកម្មវិធី GLOW RUN WONDERLAND, Hosted by METFONE ជាកម្មវិធីរត់ប្រណាំងកំសាន្តដែលអ្នកចូលរួមកម្មវិធី នឹងត្រូវបានបំពាក់ដោយពន្លឺភ្លើងពណ៌ចំរុះ ហើយនេះក៏ជាកម្មវិធីដំបួងគេ និងមានតែមួយគត់ ដែលមិនធ្លាប់មានពីមុនមកក្នុងបរិវេណប្រាសាទអង្គរនាពេលរាត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJDNqaodHcXbFgFDYJPfLn5R9jivBmQCODOW_2QOAy-wyORa_eA51BK7U1rpoaE2G_dp-sDN0eJVoP1NbH7MpfZtV5Q21H_2LDc7aQ-N_z_Vo2BmkJJEUWfMbMmrVKroqqwBS9N0ZBd0PRko7hUFD_OCFV2jUWA98qmNs0gYaO2WGT_GpuIRv_trUr29z/s4000/Cycling_Green-FB-Post-9.jpg

– កម្មវិធីនេះនាំមកជូនដោយ METFONE 

– សហការឧបត្ថម្ភដោយភេសជ្ជៈ CHAMPOIN

– ចូលរួមឧបត្ថម្ភដោយ HI-TECH, nham24 និង KOSPET

– សហការផ្សព្វផ្សាយដោយ CC Times, KBN News, Fresh News, កោះសន្តិភាព​ និង ខេមបូណូមីស

– ដៃគូសហការសំបុត្រ និងការធ្វើដំណើរដោយ BookMe+ និង BookMeBus

កម្មវិធីប្លែក និងអស្ចារ្យនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ និង ២៤ ខែសីហា ខាងមុខនេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtAphtFs5sTvBZ2nqVS2Vj9C22J2Cumj7u-qVniH7xVIX8sBxZKNeGWfwks6735xqaiNw67aPkJJdjs0wxv6UT74roxis1m-4MoLFjbRXuKsVre720MwUYF7uMhlXN7uH7bdXictjFYy5SOLJls92yMDREQW9RY9K3UtIxPH8hZlx2gWieQO-Qz9lcwQoM/s5000/2024-08-17%2016.44.12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKuCnxiuN5STwQw3UN9dNP8VZTRMp5tZy6nK1abiodadNxGn_6ORPk_Z2fZUp23nfJEqggpjefE5rFdn7OuIH5bx-wz3s0IhE8D6JV2BBrwipoOgKk7iPsVaL5Gv-B_CirmgUtIatsWNedbd_HNlDqTzkbZef5Cmr0BtHloIIu8dj0FE8_2MofhhOrftW4/s8667/Content%20Glow%20Night%2007%20opt-02-01.jpg