Home Blog Page 904

អាមេរិកអនុញ្ញាតឱ្យចិនសាកល្បងតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ថា WeRide ជាក្រុមហ៊ុនរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិម៉ាក Robotaxi របស់ប្រទេសចិន បានទទួលអាជ្ញាប័ណ្ណពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីសាកល្បងផ្តល់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិដឹកអ្នកដំណើរនៅអាមេរិក ចំនួន១២គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibrONmgaMkNmLKKbwKKJ6_G9OAXGxJlZKSt9PG1gfFGjpe4cLjJfcja-PfF0ue3FErg-aFI1pQCzvC5cFLSy3gHL6iUkGZDv8lrTpQNiJNZ4lX3oeQDUeDyQ1n5rdLDeSMkKKtXZESxQ2MBtacTY2Kwp8LjqOCSJ37LluM79apcWuBqUv3seHqQ9_hX071/s1280/image_2024-08-22_08-20-25.png

ក្រុមហ៊ុន WeRide នឹងប្រើប្រាស់រថយន្តម៉ាក GAC និង Nissan ហើយការប្រើប្រាស់រថយន្តនឹងអាស្រ័យលើទីតាំងផ្តល់សេវាកម្ម ។ រថយន្តទាំងនេះនឹងបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងមានប្រព័ន្ធតាមដានការធ្វើចលនាផ្សេងៗជុំវិញរថយន្ត, កាមេរ៉ាវាស់ជម្រៅ (LiDAR) និងកាមេរ៉ាជុំវិញរថយន្ត ៣៦០អង្សារ ហើយរថយន្តនឹងអាចបើកបរក្នុងល្បឿនលឿនបំផុត ស្មើនឹង១២០គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN03_2QN3jFBYp9-eiRSMXfd1xlbCiM_h4788jDmCubqphPZcLqOG2PZSbyphXEwM7cCwXXsJ14T24SOfCDPgbyxyOCYyiFo1Ki2K98lnjVOWjj-oqdgpd_w9XLJ7hKvePgtfrqJtQuYJWxuaw57jUtZalphdW-h1VW27wzGS779PwUUcsCFgBjX_i9pDK/s2000/image_2024-08-22_08-20-32.png

ប្រព័ន្ធផ្សេងៗរបស់រថយន្តនឹងដំណើរការជាមួយបច្ចេកវិទ្យា AI ដែលតភ្ជាប់រថយន្តជាមួយកុំព្យូទ័រ ។ ក្រុមហ៊ុន WeRide បញ្ជាក់ថា រថយន្តបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិបានសាកសាកល្បងបើកបរនៅតាមទីតាំងផ្សេងៗ ដែលមានមនុស្សធ្វើដំណើរ, យានជំនិះ និងអគារ ។ លើសពីនេះ ពេលអាកាសធាតុមិនល្អ រថយន្តទាំងនេះអាចដឹងមុនថា មានយានជំនិះនៅខាងមុខ ហើយវាមានភាពត្រឹមត្រូវ ចាប់ពី៩៧% ដល់៩៨% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSlhewOYLWiURXOGDxdYCcbDVvAcAZQDM2YREDY7iEvjSgK_FoTTBMKwK4A_MQjL-XHV0fCT3nZnZVKtOw0aLhDaKmlcDbXt7qUBg3ZfqV-hWM05e_nyoPXVHooqWrEhxP-NdEIgt9rnHe-lMHiUUKd99-kiUO5IPzK41n4uHWjO0IJKmcy6PZpLSAugE/s1200/image_2024-08-22_08-20-56.png
ក្រុមហ៊ុន WeRide បានដាក់លិខិតស្នើទៅគណៈកម្មការកិច្ចការសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ឬ CPUC (California Public Utilities Commission) កាលពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីសុំសាកល្បងតាក់ស៊ីបើកបរស្វ័យប្រវត្តិមានជំនួយការបើកបរអង្គុយក្នុងរថយន្ត និងគ្មានជំនួយការបើកបរ ។ ការដាក់លិខិតស្នើរបស់ក្រុមហ៊ុន គឺមានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទទួលបានការអនុម័ត ដោយក្រុមហ៊ុនផ្តល់សេវាកម្មតែក្រុមសាកល្បងប៉ុណ្ណោះ និងមិនប្រមូលថ្លៃធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNqvcV0o2_dBlEeNxjqw2fl6rk2f0Epa3xJBa2YzmAKTZVjpkXIfOkL5NoJG28C4NHxAYGJ9qKZYq9dAHdCjwFq3P6j_0WwfXumUovQxPmi3farwDMAvcMGezta8sx_Dpa1mf4NT5oGW5rLO0zKIdesofwesxLGi2JUBkDxNwKONPBxe19NZ8oiJaBqVU/s1200/image_2024-08-22_08-21-03.png

តាំងពីការបង្កើតក្រុមហ៊ុន WeRide នៅឆ្នាំ២០១៧ ក្រុមហ៊ុននេះបានផ្តល់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិនៅតាមទីក្រុងមួយចំនួនរបស់ចិន ព្រមទាំងនៅតំបន់ខ្លះរបស់អេមីរ៉ាតអារ៉ាប់រួម ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដាក់លិខិតស្នើសុំសាកល្បងតាក់ស៊ីរបស់ខ្លួននៅប្រទេសសិង្ហបុរី ៕

រដ្ឋាភិបាល កំណត់យកថ្ងៃទី០៨ ខែមេសា ជា”ទិវាព្រះពុទ្ធសាសនាអន្តរជាតិ”

0

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី០៨ ខែមេសា ជារៀងរាល់ឆ្នាំ ជា “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនា ដើម្បីសន្តិភាព នៅក្នុង សង្គមជាតិ និងសាកលលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKirI8wMxucUdPCWwdUXrHO1AVtB8cpCdCYw3QpmUbRyYKfjKr4Rkh6js54dP-xI0gHeBrszp5avZV2uEB2L2fbr1493__MUUG2iLBNJCAOG8ayfDj0qrHAQq951MPJ7ZPX0bGn38Pxmv0OXW_fKmn5uqT089Ydz53nx2KgKAkSmchgZzPKds0CzhooXvq/s980/image_2024-08-21_13-49-59.pngទិវាព្រះពុទ្ធសាសនា ក៏ជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ។

រាជរដ្ឋាភិបាល បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បីឱ្យមានការយល់ដឹងអំពីការប្រតិបត្តិតាមព្រះពុទ្ធឱវាទផងដែរ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgExr-1Lw4jKhjUW5j8Jn6LqXem3Byy9iIc6LuJ3dTuGfDX0V1t-DtVqEbdVga-GpxD5KdbHcgqabOCoy6OiU5lv2-x3HuLr825BB1mRZriXy4JLUY3hNfUo9v5QrIdwyA8PEJQQL1E0YFWFO3Q3mpNm7_lYwO_5l63yWOxnE2eSW8oFdyLfrWLiS91UU61/s1280/456173858_923631683134502_8125770877986609662_n%20(1).jpg

បាញ់តាំងពី២០២២ តែមានអ្នកផ្សេងទើបយកបង្ហោះ

0

ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Yubee Ly បានបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ “អូនកាចចឹងធ្វើប្រពន្ធបងបាននៅ”។

ក្រោយឃើញការបង្ហោះបែបនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយត្រឹមតែមួយម៉ោង បានឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSC4LYTIzp3gyfBMmZr3K1tdG-8KH462QHOv39P2fgIn9dvF5ej3SgeEDLvGszKL4y20Coh3R8qZ7oqHI7KLqJgetOERXMs9xVNdWruSx2e3f_v9mozKuVfS9P8r8l87ne0QIrj4v9T82OlyF_CeaxvSvoFqUwLeUsalcCmzdqdzb7OMsAcx_ubEddz6dV/s1280/456087820_814913467488352_5709047406992699623_n.jpg

ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។

យ៉ាងណាមិញ ករណីនេះកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ចំណាត់ការបន្ដនឹងផ្សព្វផ្សាយជូនជាបន្ដបន្ទាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR4wNppYovKNUJVxDbTGrGJFTP08uyoRzKTTDUjuzOfAolyc7t_f-Kl9JHOvIPA9_4z_iYf7lMIolcb09W1gc4mFTMfmeLjjFCaMnrgKWYbMWJIaYMcYAnSnYwgf_64bG0py4UCa7th0CyN0Ajz4Yn6ITlF1l6hhfAK4xgbBMjk3X1a2Nv625o9x5OASsI/s1440/456212446_814913450821687_5213925129743905543_n.jpg

រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់

0

ថ្មីៗនេះ ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានធ្វើការបើកការដ្ឋានសាងសង់ រោងចក្រដំឡើងរថយន្តអគ្គិសនី បែបដឹកទំនិញ ដំបូងគេបំផុតនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVfVa54xULwRCyhuWwK2noLTg86k-uqCjP2FWgcCr0TlEeN1Wr8en15aJbbmSlBXkwRQbOSts8j4l5suhnk0-_YpjsV6vtCmjR-nzG02FVjBET0yg_xSa2h9J0bTiUFUaVwiZEFbl5NFoxMmwDT2am8kzGYNYcGeDaS3A369QPpeumPXlosEqVF8cO9rzb/s1275/455785222_894407999386674_1920462309347372509_n-1275x850.jpg

រោងចក្រនេះ ជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា ដែលអាចមានសមត្ថភាពផលិតរថយន្ត ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz5rIK-7F6AOcRGTcpeCyZgfwpkjtR97KhOlH93EHx1gJu_wbb1om3F0LxznY2uuZDCQ-_GmLfuFUpf4gwZFAqzXg5ClH3O7Lm1wxSik4gplu-BaT-svj4BotNqOVJdnm_J-N2fgoYlVfspMMR8EdcI_gdkd5-75nsZx_v6xBLQTqAoVK0FmzKpxGd-NOl/s1272/455949109_894408326053308_4667746859987992968_n-1272x850.jpg

ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន ដោយត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMYbdkXDm9hjhzm9yHM7Jn7lC33HlK4kAT000o8fYx-YFRZYiaxUMAlAEHJifSMatMtoNNc-knWOyXxr512EczVKAkdglZXGCbbJ8Azq7f4nvdQzgvCHF7BTvQLelKcC113kvOSywK8gzh2_eNElrHqjlB1tjCfnV80gjdA5nzSLsKp2SFkR9waIFECYeU/s1600/CPM_ZM-motor4_20082024.jpg

គួរបញ្ជាក់ផងដែរថា រោងចក្រនេះ មានទីតាំងស្ថិតនៅលើផ្ទៃដី ១០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX3gsgdHUt0mNxgyWXl8_e-FhWJh9d7PyKo1-mqG9R5jDXygZKs3IWFVPSOTCKIp2VMDrPtMtmPkwzTAI55WFpzTW54XU884gHu_3br0BXPLFYd9B46CbqqoAehjs6by7NiCkrlQDg28SC9JnJl-lxKKeX0-eIHuhSfwMmxCMm6ygcd_DvHuGvNy4kU2Qn/s1277/fn-2024-08-18-14-56-18-7-1277x850.jpg

 

សមត្ថកិច្ចតាមឃាត់ខ្លួនយុវជនម្នាក់ ក្រោយប្រកាស​ថា​ខ្លួន​ជា​អនុជ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង

0

ក្រសួងព្រះបរមរាជវាំង បានស្នើឱ្យសមត្ថកិច្ច តាមឃាត់ម្ចាស់គណនី TikTok មួយមានឈ្មោះថា នរោត្តម សូរិយាវង្ស និងស៊ីសុវត្ថិ សីណាក់វង្ស ដែលអះអាងថាខ្លួនជាអនុជរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl4ZtZX2A66mMD_hdVZ5P_Hb01Ny9YCxyoWTQuUZ5ChgMzfwNRhf0f1bgsaBrsKOPviVRA-qy_usygzfpt13g9OmMt8QhtXJZBiVKZSWpdiPdVIoTgaWG4TJcF_Sx9zYWRE6NcnA7eUo_jjuENLwN61FLdu5chWCOXUmNllSc0kZY3rMn_5sw6GHpDGJ5Z/s1280/eeabb76a19c16c20b386250de00ed3fa.jpg
ក្រសួងបានបញ្ជាក់ថា៖”បុគ្គលជាម្ចាស់គណនី Tik Tok មានឈ្មោះថា នរោត្តម សូរិយាវង្ស និងស៊ីសុវត្ថិ សីណាក់វង្ស មិនមានជាប់សែព្រះមហាក្សត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនោះទេ”។

លើសពីនេះទៀត ក្រសួងក៏បានសង្កត់ធ្ងន់ថា ព្រះមហាក្សត្សមានតែវេបសាយ(website)ចំនួន ២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ រួមមាន៖
១- www.norodomsihamoni.org/ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
២-www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-U-f40z36AeveHbBGs_eQd8dIwlGbvoD6-Bdh65oaN2EmoI4nvTAPUourrlGRyb6v_ugBSdPGIx_kxsPtNlZNdbNliob4kVNyEtWQlunFHP59r9kHAR_iLlSm5pxHNRfp_V27YDDic19BNt51t7gfKnoKq4d8vAdNQau4TnH7ikm1keHo3vJXpT6H5Mi-/s1280/d8d929bd4cc76b578181946a1de61298.jpg

ខែក្រោយនេះ! មន្ទីពេទ្យឯកទេសជំងឺមហារីកធំបំផុតនៅស្រុកខ្មែរ នឹងដាក់ឱ្យដំណើរការ

0

ក្រោយតែពីធ្លាប់ជាកន្លែងដាក់អ្នកជំងឺកូវីដ១៩ ពេលនេះមន្ទីពេទ្យហ្លួងម៉ែ នឹងប្រែក្លាយមន្ទីពេទ្យឯកទេសជំងឺមហារីក ដ៏ឈានមុខនៅកម្ពុជា ក្រោយពីត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងរៀបចំ កាលពីខែឧសភា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhAmWnuRkoDedI9vsSJ86rQA0jA9kGZbjhFQmOEjQd7pG9c6kiBeuqWJ5rABWzm1hKtJasGw97R4QDRkhIlk8C8Su0v3Z2PZqZf-986hae4-C0XcHAvCf263p5MCdFuuzGBKEitvYOkoykJqYLxOneWAYphQJLAcS65URTT2bv8vt8w14GVgYTltnenJjS/s1280/image_2024-08-21_11-06-08.png

គម្រោងសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យហ្លួងម៉ែ គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤ ហើយដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRz7xL9iMBHhBuM76MZg8JihAO1BA_4k6zMfkTglbSFfKJiPQ_RQ4kBHPc_vO2f-hk8VRlLAhrYAnEquZhKIcRALJnjgcSGDLIRYMmcGZ_77SRdKtDD5KBW4rdYMswKUGbs9zOEJ6AHHr1HzoHaUWm_H5junm29iTRb1T2vG0jdcR2cKVuVQGbiaZGE6CC/s1440/455358769_913820770774687_2997648445231037278_n.jpg

មន្ទីរពេទ្យហ្លួងម៉ែ ត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចបណ្តាប្រទេសជឿនលឿននានា ក្នុងការព្យាបាលឯកទេសជំងឺមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjuUkO4G28iMNYYKYVS4MAC-gJkdicPBbTOG40Pamutc5YTncv5YRHEgb7CV_6gVCNVaOA4y2a9QGaCXQUD2z0xPuqa3I5BwjqYyciin2DqxWxyCdfmY0-Ii1SxceG_AiUJX6EOiCMbBaMIsOAmyJWBDf0weKbYzJ6OI7r3v17sJGzjA4EtZqw6-2jdKKY/s1280/image_2024-08-21_11-06-16.png

គួរបញ្ជាក់ផងដែរ នាអំឡុងមានការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យរដ្ឋាភិបាលទិញមន្ទីរពេទ្យ “នគរទេព” ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានាភ្នំពេញ ក្រោយពីបានទិញរដ្ឋាភិបាលបានប្ដូរឈ្មោះមន្ទីរពេទ្យនេះទៅជា “មន្ទីរពេទ្យហ្លួងម៉ែ” វិញដើម្បីជាការដឹងគុណដល់សម្ដេចម៉ែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyTrEGK17OQxzRuLKyw9UgP9OwJTWFcgStAxxqNm9HtS92xPmAEF5VrFKoYNauqMEwmOZB62NELRunhxoeDeT0ruYFRyMMZUV90PlHymoILG61KIaJ-RRuyQrmjyGL2DL9Z5GDHdhy4NntharQjO1qylhfySHPlv9k8Z3oVWDzvh9G2_doRp4AgRpq0U6N/s720/image_2024-08-21_11-05-49.png

ត្រៀម! បាំងតែមួយខែទៀត ភាពអស្ចារ្យនៃកម្ពុជានឹងកក្រើកម្តងទៀត តាមរយៈព្រឹត្តិការណ៍សមរាត្រី

0

ព្រឹត្តិការណ៍សមរាត្រី ឬ Equinox ដែលកើតឡើងត្រឹមតែ ២ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺជារៀងរាល់ខែមីនា និងខែកញ្ញា នៅចន្លោះថ្ងៃទី ២០-២២។ យ៉ាងណាមិញ បើផ្សារភ្ជាប់ជាមួយនឹងដែនដីអច្ឆរិយៈខ្មែរវិញ សមរាត្រីនឹងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងប្រាសាទបុរាណក៏ដូចជាទីតាំងប្រវត្តិសាស្រ្តមួយចំនួនរបស់ខ្មែរ ជាពិសេសគឺប្រាសាទអង្គរវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2a5mNe6wlVkqyboPEyMDTTPidNz08rWi0pxIgGPuk_tjahoKTaemdqH9I_Y6AP6kl8mBiZW9Cg3O382c_LnyjJi8ZuXqQS8Pc8TjSTMn1Q0fK-58GZserLDVDZJ8O906-yfNDo2Ab6C2Woxo_3Jjx3MbBoLwG3_Jtn_cgcgGTfPWYV9ANub9t0-qDNX0c/s6000/image_2024-08-21_10-20-06.png

សមរាត្រី ដែលមានអត្ថន័យថា «ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា» ដែលតែងកើតនៅក្នុងខែមីនា និងកញ្ញាប៉ុណ្ណោះ។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ឬយប់មានរយៈពេលវែងជាងថ្ងៃជាដើម។

នៅថ្ងៃសមរាត្រី នៅក្នុងប្រទេសកម្ពុជាយើងគឺមានភាពល្បីល្បាញយ៉ាងខ្លាំងដល់ក្រៅប្រទេស តាមរយៈការទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តយ៉ាងមហស្ចារ្យ ដែលស្ទើរតែគ្មានសំណង់អច្ឆរិយៈណាប្រៀបប្រដូចបាននោះទេ។ ជាក់ស្តែង កាលអំឡុងថ្ងៃទី ២១,២២,២៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលបានប្រព្រឹត្តិទៅដោយមានការចូលរួមទស្សនាពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងភ្លុកទឹកភ្លុកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0orAKEeK-icJzocAC2EccPdCZblyyduBYj3mOFMDUOHil_nO8VYaLh7UN-CoshIVQRJ-B8gVSyko0uw6VcJ3b_iWuieygbBgWYwuGxsNwkZ6n_9fpCtXsthfL8hXg4Wo5MiCovj9fQaqvou43zfqlCi4QOVItj7D1zPajik3-F9XWSLz-k0HJztI6Hw9-/s1280/IMG_3832.JPG

យ៉ាងណាមិញ ក្រៅពីប្រាសាទអង្គរវត្ត នៅឯប្រាសាទព្រះវិហារវិញក៏មានទំនាក់ទំនងជាមួយព្រឹត្តិការណ៍សមរាត្រីដែរ បើយោងតាមការបង្ហោះចែកចាយកាលពីខែមីនា ឆ្នាំ២០២៤ កន្លងមកបានឲ្យដឹងថា នៅទីនោះបានកើតមានព្រឹត្តិការណ៍សមរាត្រី ដែលពន្លឺព្រះអាទិត្យរះចាំងជះចំកណ្តាលទ្វារប្រាង្គប្រាសាទស្រីសិខារីស្វរៈ (ប្រាសាទព្រះវិហារ) ដ៏វិសេសវិសាលបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7qBr0_JShqVSG3rtnm281aP_-egbbInl3aGR8lUYYwgrKSVYoAz-S4u7E2OQE6pomn0wmuPyat2JaTz0NlxMdGkNYx4XrmEQmcEvcCnTyu1KaetBx9mk7aQkCx1b1Ss6q6M_CQtJUX3z88GfSD-Xq_i1DTHtxJmMNmRR5Tj25RnPCUqqnXRuXripaMrY/s1500/IMG_3825.JPG

សមរាត្រីតែងមានទំនាក់ទំនងជាមួយនឹងព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅទូទាំងលោក ។ យ៉ាងណាមិញ សម្រាប់ប្រាសាទអង្គរវត្តខ្មែរយើងវិញ កាលដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ក្នុងគោលបំណងតម្រូវតាមបាតុភូតធម្មជាតិ ដើម្បីឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទនេះឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjee3UeZ11FAqrPX0fS789NyURSuK85Ng_Md5GQ5r1qMj30N4-x-xfrRDrkYDwjM76TGYfUV7T9so45McTNLw_JmxsxgqAewUSpqDWynkq-QLTQcAsuxNhEu__GEuqApYrGB470HDNR8UP5chBQB7WkEktCgxPu7nTm7kodcXYiiuXMGE_0CHGpwrkc99qp/s687/IMG_3835.JPG

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តខ្មែរដែលត្រូវបានស្ថាបនាឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏ទទួលបាននូវការសិក្សានិងវិភាគយ៉ាងល្អិតល្អន់បំផុតពីសំណាក់អ្នកប្រាជ្ញខ្លាំងពូកែជាច្រើននាសម័យអង្គរ ដែលរួមផ្សំគ្នារវាងទ្រឹស្តីវិស្វកម្ម គណិតវិទ្យា និងតារាសាស្រ្ត(ធម្មជាតិ ផែនដី និងព្រះអាទិត្យ) មុននឹងសម្រេចកសាងប្រាសាទអច្ឆរិយៈមួយនេះឡើងផងដែរ៕

ព្រះពុទ្ធបដិមា កម្ពស់៤៩ម៉ែត្រ បង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត ក្នុងទីធ្លាវត្តកែវវិជ័យ ខេត្តពោធិ៍សាត់!

0

ព្រះពុទ្ធបដិមាធំមួយអង្គ ដែលកំពុងសាងសង់ជិតរួចរាល់ហើយ បាននឹងបង្ហាញវត្តមានយ៉ាងខ្ពស់ត្រដែត ស្ថិតនៅក្នុងវត្តមួយកន្លែងក្នុងខេត្តពោធិ៍សាត់ បានបណ្តាលឲ្យមហាជនគ្រប់ៗរូបកោតសរសើរព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfJThLZXUJszepDAm-qP6E0kxInH_P9R0s2MCrGJt2Dnk6BnquvzT96oaxf3zLhigdMSc_XOQ3JNp_2b3y9J07n-HdjUYh86GZWl8YB04ed8gOHsYPT48jZfkrAerNAduipQAOSnRBFkJqyR58NXKh4M6aFo4b3ehxy3WZRJiCknpoWN4oAdlpNkrqb9HR/s2048/456321659_528295016525746_8248254766213759055_n.jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញរូបភាពប៉ុន្មានសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ព្រះពុទ្ធបដិមា កម្ពស់៤៩ម៉ែត្រ ស្ថិតនៅក្នុងវត្តកែវវិជ័យ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUFc3mD8G11FG8Nw7_H0RmKhti46wguo7XoCJdQJMc8djXRIwI-qumQRMk2yIQEQpRYjAylIiyAls6fFolBDIdaT9C0EzywDhoOjmLQOMKIAETJc-yxgAhJcfXXlBSrqx3jxsBpABSKuxpJOgiRp-v96xOlw-cen1ktynZ0T4cAcM3sc7-4xfm0nteS_Vf/s2048/456384172_528294879859093_1284366782931005242_n.jpg

ព្រះបដិមាកម្ពស់៤៩ ម៉ែត្រ មានព្រះភក្រ្តយ៉ាងសមសួន ដែលរំលេចដោយពណ៌ទឹកមាសក្រហមឆ្អិនឆ្អៅ កំពុងតែបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត ស្ថិតនៅក្នុងវត្តកែវវិជ័យ ដែលបច្ចុប្បន្នកំពុងតែសាងសង់ជិតរួចរាល់ហើយ នៅសល់តែផ្នែកខាងក្រោមបន្តិចតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_AGhe2h45FYO8edWT3cahQ6gFX7P3EBZqSVNqUPoWdiPJ3fqGHYtngHm6UbQ-ulQJ2syJ9VPdYHOLAZx1VP3PEzULQK-HsbOp3ZHNcyicOpv1nTRe_ELzJNcut_ksgmdrkoz_3Gwm6NPYLdGkjO-v8JbUsqtTMOkBnytRuUVAAk5-tB6AT6Yc-iYAflc-/s2048/456388169_528295003192414_3385650287502745045_n.jpg

ព្រះពុទ្ធបដិមាស្ថិតនៅក្នុងកាយវិការ ដែលព្រះអង្គឲ្យអភ័យដល់សព្វសត្វទាំងពួង ពោលគឺជារូបតំណាងពេលដែលព្រះពុទ្ធ ទ្រង់សម្តែងព្រះធម៌ក្នុងទីណាមួយ ទ្រង់ឈរឬអង្គុយ ដែលមានលើកព្រះហស្ថស្តាំលាឡើងលើ និងព្រះហស្ថឆ្វេងសំយ៉ុងចុះក្រោមស្របនឹងព្រះកាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih1fJ28Ofa9sQehKWMfNDE_XZSsaqTjkB3Wpv6MUCnn6PZm1dOywqK6ZlX3EQFWDIVtFQx-Dz2iY2hFo_DqVxc3Bddg10UAXxR1kyIF8F1l_BDjjAI_JBGzR8aFJYfK5lU6IrBz4qQELopzhb4suA09ykVjDay-XRDuNJLcUEtMCHe2_yciimYXqCQ_rA1/s2048/456429340_528294856525762_2956927953926252937_n.jpg

ព្រះពុទ្ធបដិមាមួយអង្គនេះ គឺស្ថិតក្រោមការដឹកនាំកសាងដោយព្រះអង្គគ្រូ ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះពោធិវង្សាវិមល មេគណខេត្តពោធិ៍សាត់ ជាព្រះចៅអធិការវត្តកែវវិជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Uzj7tIpcW_k37EsN3V0cXF2dBnhF4tdcWudanpVdwYou61Lvcwp3VERNvHCV4AoNrDiGP2ZlcOUeJKU5h1DiltoRGvg-8NkfruKG9VsmqacEeZSRU0w0N4qmfPtwsDjJzT8UXbsIs92A1cvujVtx01CIjdO4jN8eCAUzvU_34LgwYiR4ln5fCzBHmOlw/s2048/456487254_528294863192428_8440434087350353675_n.jpg

យោងតាមការបញ្ជាក់នាពេលកន្លងមកបានឲ្យដឹងថា ព្រះពុទ្ធបដិមាអង្គនេះបានចាប់ផ្តើមកសាងនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២ ដែលចំណាយទឹកប្រាក់ប្រមាណនឹងជាង ៥០ ម៉ឺនដុល្លារ។ ជាមួយគ្នានេះ ពុទ្ធបរិស័ទគ្រប់ៗរូបក៏អាចចូលរួមចំណែកសន្សំបុណ្យកុសលតាមសទ្ធាជ្រះថ្លា ក្នុងការកសាងព្រះពុទ្ធបដិមានេះបានផងដែរ៕

មកដឹងពីភាពអស្ចារ្យនៃស្ពាន Pingtang របស់ប្រទេសចិន ដែលគ្រប់គ្នាដឹងហើយប្រាកដជាភ្ញាក់ផ្អើល

0

ប្រទេសចិន៖ Pingtang គឺជាស្ពានខ្ពស់ជាងគេទីបីនៅលើពិភពលោក ស្ថិតក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ដែលមានខ្សែកាបច្រើនផ្នែកប្រវែង ២,១៣៥ ម៉ែត្រជាមួយកម្ពស់ ៣៣២ ម៉ែត្រ បានកំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសំណង់ដ៏អស្ចារ្យមួយនេះដោយសាររចនាសម្ព័ន្ធរបស់វាគឺមិនធម្មតាឡើយ។
ស្ពាន Pingtang ត្រូវបានសាងសង់ដែលមានសសរបេតុងខ្ពស់ជាងគេលើពិភពលោក និងឆ្លងកាត់តាមជ្រលងភ្នំដ៏ជ្រៅ ធំទូលាយ ដែលធ្វើឱ្យវាក្លាយជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ផ្លូវហាយវេ Pingtang-Luodian ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD_2gNROzTjtnXLWa-QJP-ewdnWnXmvrfvkXb98BTBlKU4ala5G2ANZcbFZqutijHQgf6vRF24wboUbaBDQVWBGFUhdD5aF38-KHepyVXp-5ZC48HE90SKarRjFl_-20EFO_FO_tAA-Rf2TuXSu3HmX3j-a74qhQSUBRBf3zFGYbUy1spC8t71wYL6JqrW/s5472/image_2024-08-21_08-52-59.png

ការសាងសង់នេះត្រូវបានចំណាយថវិកាសរុប ១,៥ ពាន់លានយន់ (ប្រហែល ២១៥ លានដុល្លារអាមេរិក)។ ហើយត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ ជាស្ពានដែលរចនាដោយវិស្វករស្ត្រីរយៈពេលជាង ២៥ ឆ្នាំ ដែលស្ពាននេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាង Pingtang និង Luodian ពីជាងពីរម៉ោងកន្លះមកនៅប្រហែលមួយម៉ោងវិញ។ អ្វីដែលកាន់តែពិសេសនោះគឺថា ស្ពានដ៏ល្អឥតខ្ចោះមួយនេះនឹងជួយកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជាច្រើនដូចជា Guizhou យូណាន និងតំបន់ស្វយ័ត Guangxi Zhuang។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglP9SnjTFUGRW46FzlCYZZmtd2EQW9C9P5w0JfvXRsLkyuVreccZz5Ow8yBR-7QgSMsxFxg9lKazNpsAc3WIdjPf1f_HsIy6tcs67q1quUig-V-n5_nyAcGEGpRfGa8aYWJIewNaSMjnebpphKMhJsPLObzyeIqirrb4JXFyCX89sSAuyG36zy7A_Cbzu4/s3577/image_2024-08-21_08-53-19.png

ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត និងទេសភាពដ៏អស្ចារ្យនៃរចនាសម្ព័ន្ធ ស្ពាន Pingtang មិនត្រឹមជាស្ពាននៅលើពពក និងឆ្លងកាត់ជ្រលងភ្នំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តសញ្ញាការតាំងចិត្ត និងសមត្ថភាពរបស់មនុស្សក្នុងការធ្វើអ្វីមួយដែលមិនអាចទៅរួច។ ស្ពាននេះត្រូវបានគេស្គាល់ថាជាស្ពានបេតុងខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមស្ពានខ្ពស់ជាងគេបំផុតទាំង ១០០ របស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiIH6VI7CIhUmU1Rc279wNeAN4-QF2MyQhQhMpkGJ0MdA0nWZ-19eVEaT5mUGiIvw-Qr1_tzFtYMnBMKANI5-7p-S6rCMRjSJQT265Y6n2iFsXriEBJKaCxj5Phtf2_xNz74oPf5Fq99VV2V3FORozBEnGaEco4lkha3B-zNO8FHA-S1xRwmDD5z65JW50/s1200/image_2024-08-21_08-53-45.png

គួរបញ្ជាក់ដែរថា ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិនគឺមានស្ពានល្បីៗជាច្រើនរហូតដល់ ៤៦ សុទ្ធតែស្ថិតក្នុងខេត្ត Guizhou ទាំងអស់។ ក្នុងរយៈពេល ៤ ទសវត្សរ៍ចាប់តាំងពីកំណែទម្រង់ និងការបើកដំណើរការស្ពាន Pingtang របស់ប្រទេសចិនមក អ្នកសាងសង់ស្ពានជាច្រើនជំនាន់បានបង្កើតអព្ភូតហេតុផ្នែកវិស្វកម្មផ្សេងៗគ្នា ខណៈពេលដែលកំពុងប្រយុទ្ធនឹងបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យានៅលើផ្ទៃដីដ៏លំបាក ពួកគេបានយកឈ្នះនៅការសាងសង់ស្ពានដ៏ល្អឥតខ្ចោះនេះយ៉ាងជោគជ័យមិនធ្លាប់មាន៕

 

 

 

មកស្គាល់ទីក្រុងដែលត្រជាក់បំផុតក្នុងលោក ទោះផែនដីក្តៅយ៉ាងណា ក៏ទីក្រុងនេះនៅតែត្រជាក់

0

ផែនដីរបស់យើងគឺមានការប្រែប្រួលឥតឈប់ឈរជាពិសេសគឺការឡើងកម្តៅខ្លាំងតែម្តង ដោយគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោកកំពុងជួបប្រទះនឹងឥទ្ធិពលកម្តៅ។ ទោះជាយ៉ាងណាទីក្រុងមួយនេះគឺចម្លែកបំផុត ដោយសារវាមានអាកាសធាតុត្រជាក់គ្រប់ពេល ទោះបីផែនដីក្តៅយ៉ាងណាក៏ដោយ ក៏ទីក្រុងនេះនៅតែត្រជាក់ខ្លាំងផងដែរ។ ដូច្នេះតើអ្នកដឹងទេថា ទីក្រុងណាដែលត្រជាក់បំផុតក្នុងលោក? ហើយលោកអ្នកចង់ទៅរស់នៅដែរឬទេ? នេះបើយោងតាម Live Science ទីក្រុង Yakutsk ដែលស្ថិតនៅក្បែរទន្លេ Lena ភាគខាងកើតស៊ីបេរី ប្រទេសរុស្ស៊ី គឺជាទីក្រុងត្រជាក់បំផុតតែមួយគត់នៅលើពិភពលោកជាមួយសីតុណ្ហភាព -៦០ អង្សារសេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDY8TIhXik6Kh6aW6h4be0ovdrXI-9QsxrBNkNHuiBjydyys-SHEZoNSp3lZAR5ng0jN0fNo9-tM4phJechVdTs0JgXKo6L4N1UlJLxFLU7DuIiwF_IW4EKwZqPm7HY8A3nKi7scMvDttxXmc4fyvCv9RmuDxUYcTcW7hD_rQ9x2QvQDfkMJICrx8fGsxt/s6000/image_2024-08-21_08-48-50.png

ទីក្រុង Yakutsk បច្ចុប្បន្នមានមនុស្សរស់ប្រហែល ៣៣៦,២០០ នាក់ដោយពួកគេច្រើនធ្វើការឱ្យ Alrosa ដែលជាក្រុមហ៊ុនដំណើរការអណ្តូងរ៉ែពេជ្រនៅក្នុងទីក្រុង។ ក្នុងនោះមាន ២-៣ ពាន់នាក់គឺជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ។ ទោះបីជាទីក្រុងនេះស្ថិតនៅក្នុងសីតុណ្ហភាព -៦០ អង្សារសេនៃតំបន់អង់តាក់ទិកក៏ដោយ ក៏វាមិនប៉ះពាល់ដល់ការរស់នៅរបស់មនុស្សនៅទីនេះដែរ។ នោះក៏ព្រោះតែមនុស្សតែងតែស្លៀកសម្លៀកបំពាក់ក្រាស់ៗ និងផ្តល់ភាពកក់ក្តៅដល់ខ្លួនឯងជានិច្ច។ នៅក្នុងបទសម្ភាសន៍ជាមួយ BBC អ្នកស្រុកមួយចំនួនបាននិយាយថា ពួកគេមិនដែលស្គាល់ពន្លឺព្រះអាទិត្យទេ ពោលគឺមិនដែលជួបប្រទះនឹងអាកាសធាតុក្តៅឡើយ ដោយពួកគេបានជួបប្រទះតែភាពត្រជាក់គ្រប់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDIkUkC7ls6rqA8bLxaYz5gyJITEgu-VFZM-qab8eXQcdgE4r3VU21MFTL37q3q3MWkTHuo2NTvboMRjDJr1gVj_knsUrMSuklSdVilgR7EHtPEzoE-fxaBisRo4EbjRagseNuvaChnG7eWPMjDDpXcRHxOLbuFr4ZDEQYKgBe1pByTZmNvE53Mhjr9eff/s1000/image_2024-08-21_08-49-08.png

ពួកគេក៏បានបន្ថែមទៀតថា ខណៈពេលដែល Yakutsk ជាទីក្រុងត្រជាក់បំផុតក្នុងលោក ក៏មានកន្លែងមួយទៀតដែលមានសីតុណ្ហភាពត្រជាក់ជាង Yakutsk ផងដែរនោះគឺជាទីក្រុង Oymyakon ដែលមានប្រជាជនប្រហែល ៥០០ នាក់បានឈានដល់សីតុណ្ហភាពត្រជាក់បំផុតរហូតដល់ -៧១.២ អង្សាសេ។ វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលទីក្រុងទាំងពីរមានអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ប៉ុន្តែនៅតែមានមនុស្សរស់នៅបាន។ លោក Alex DeCaria សាស្ត្រាចារ្យផ្នែកឧតុនិយមនៅសាកលវិទ្យាល័យ Millersville ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បាននិយាយថា តំបន់ស៊ីបេរីគឺមានអាកាសធាតុត្រជាក់ខ្លាំងដោយសារតែ “ការរួមបញ្ចូលគ្នានៃរយៈទទឹងខ្ពស់ និងផ្ទៃដីដ៏ធំ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbvxMcgzmag61S0Io7YYfXW_msH-IQQK6JCZS_JqK2fc900rdsyhJCYnGl7JI1y9a8dp3gRiBm6GFl2KQ83OvfUWrU4mevf4Ni6Td7aQNghXf0PUddGMpDnVA0vyWTFPfwA6wcIjXrWP-cuzAZv8Hm7hFFzFgMx_da1xaqM7X6mAtB4yBTQ0FRSWZ7dKRV/s1400/image_2024-08-21_08-49-25.png

សីតុណ្ហភាពត្រជាក់នេះ ទំនងជាកើតឡើងនៅលើទ្វីបអង់តាក់ទិក នៃតំបន់ស៊ីបេរី ដោយសារតែសំណើមទាប និងផ្ទៃមេឃច្បាស់អនុញ្ញាតឱ្យវិទ្យុសកម្មរលកវែងដែលបញ្ចេញដោយផែនដី ទៅដល់កំពូលនៃបរិយាកាស បញ្ចេញទៅក្នុងលំហ ដែលនាំឱ្យសីតុណ្ហភាពផ្ទៃត្រជាក់។ លើសពីនេះកន្លែងទាំងពីរនេះក៏ស្ថិតនៅក្នុងជ្រលងភ្នំក្នុងតំបន់ ហ៊ុព័ទ្ធដោយដីក្នុងតំបន់ផងដែរ ជាហេតុធ្វើឱ្យទីក្រុង Yakutsk និង Oymyakon ដែលសុទ្ធតែជាទីក្រុងស្ថិតនៅតំបន់ស៊ីបេរីទទួលបានសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះ៕