Home ព័ត៌មានអន្តរជាតិ អាមេរិកអនុញ្ញាតឱ្យចិនសាកល្បងតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា

អាមេរិកអនុញ្ញាតឱ្យចិនសាកល្បងតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា

37
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ថា WeRide ជាក្រុមហ៊ុនរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិម៉ាក Robotaxi របស់ប្រទេសចិន បានទទួលអាជ្ញាប័ណ្ណពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីសាកល្បងផ្តល់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិដឹកអ្នកដំណើរនៅអាមេរិក ចំនួន១២គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibrONmgaMkNmLKKbwKKJ6_G9OAXGxJlZKSt9PG1gfFGjpe4cLjJfcja-PfF0ue3FErg-aFI1pQCzvC5cFLSy3gHL6iUkGZDv8lrTpQNiJNZ4lX3oeQDUeDyQ1n5rdLDeSMkKKtXZESxQ2MBtacTY2Kwp8LjqOCSJ37LluM79apcWuBqUv3seHqQ9_hX071/s1280/image_2024-08-22_08-20-25.png

ក្រុមហ៊ុន WeRide នឹងប្រើប្រាស់រថយន្តម៉ាក GAC និង Nissan ហើយការប្រើប្រាស់រថយន្តនឹងអាស្រ័យលើទីតាំងផ្តល់សេវាកម្ម ។ រថយន្តទាំងនេះនឹងបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងមានប្រព័ន្ធតាមដានការធ្វើចលនាផ្សេងៗជុំវិញរថយន្ត, កាមេរ៉ាវាស់ជម្រៅ (LiDAR) និងកាមេរ៉ាជុំវិញរថយន្ត ៣៦០អង្សារ ហើយរថយន្តនឹងអាចបើកបរក្នុងល្បឿនលឿនបំផុត ស្មើនឹង១២០គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN03_2QN3jFBYp9-eiRSMXfd1xlbCiM_h4788jDmCubqphPZcLqOG2PZSbyphXEwM7cCwXXsJ14T24SOfCDPgbyxyOCYyiFo1Ki2K98lnjVOWjj-oqdgpd_w9XLJ7hKvePgtfrqJtQuYJWxuaw57jUtZalphdW-h1VW27wzGS779PwUUcsCFgBjX_i9pDK/s2000/image_2024-08-22_08-20-32.png

ប្រព័ន្ធផ្សេងៗរបស់រថយន្តនឹងដំណើរការជាមួយបច្ចេកវិទ្យា AI ដែលតភ្ជាប់រថយន្តជាមួយកុំព្យូទ័រ ។ ក្រុមហ៊ុន WeRide បញ្ជាក់ថា រថយន្តបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិបានសាកសាកល្បងបើកបរនៅតាមទីតាំងផ្សេងៗ ដែលមានមនុស្សធ្វើដំណើរ, យានជំនិះ និងអគារ ។ លើសពីនេះ ពេលអាកាសធាតុមិនល្អ រថយន្តទាំងនេះអាចដឹងមុនថា មានយានជំនិះនៅខាងមុខ ហើយវាមានភាពត្រឹមត្រូវ ចាប់ពី៩៧% ដល់៩៨% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSlhewOYLWiURXOGDxdYCcbDVvAcAZQDM2YREDY7iEvjSgK_FoTTBMKwK4A_MQjL-XHV0fCT3nZnZVKtOw0aLhDaKmlcDbXt7qUBg3ZfqV-hWM05e_nyoPXVHooqWrEhxP-NdEIgt9rnHe-lMHiUUKd99-kiUO5IPzK41n4uHWjO0IJKmcy6PZpLSAugE/s1200/image_2024-08-22_08-20-56.png
ក្រុមហ៊ុន WeRide បានដាក់លិខិតស្នើទៅគណៈកម្មការកិច្ចការសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ឬ CPUC (California Public Utilities Commission) កាលពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីសុំសាកល្បងតាក់ស៊ីបើកបរស្វ័យប្រវត្តិមានជំនួយការបើកបរអង្គុយក្នុងរថយន្ត និងគ្មានជំនួយការបើកបរ ។ ការដាក់លិខិតស្នើរបស់ក្រុមហ៊ុន គឺមានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទទួលបានការអនុម័ត ដោយក្រុមហ៊ុនផ្តល់សេវាកម្មតែក្រុមសាកល្បងប៉ុណ្ណោះ និងមិនប្រមូលថ្លៃធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNqvcV0o2_dBlEeNxjqw2fl6rk2f0Epa3xJBa2YzmAKTZVjpkXIfOkL5NoJG28C4NHxAYGJ9qKZYq9dAHdCjwFq3P6j_0WwfXumUovQxPmi3farwDMAvcMGezta8sx_Dpa1mf4NT5oGW5rLO0zKIdesofwesxLGi2JUBkDxNwKONPBxe19NZ8oiJaBqVU/s1200/image_2024-08-22_08-21-03.png

តាំងពីការបង្កើតក្រុមហ៊ុន WeRide នៅឆ្នាំ២០១៧ ក្រុមហ៊ុននេះបានផ្តល់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិនៅតាមទីក្រុងមួយចំនួនរបស់ចិន ព្រមទាំងនៅតំបន់ខ្លះរបស់អេមីរ៉ាតអារ៉ាប់រួម ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដាក់លិខិតស្នើសុំសាកល្បងតាក់ស៊ីរបស់ខ្លួននៅប្រទេសសិង្ហបុរី ៕