Home ព័ត៌មានជាតិ ត្រៀម! បាំងតែមួយខែទៀត ភាពអស្ចារ្យនៃកម្ពុជានឹងកក្រើកម្តងទៀត តាមរយៈព្រឹត្តិការណ៍សមរាត្រី

ត្រៀម! បាំងតែមួយខែទៀត ភាពអស្ចារ្យនៃកម្ពុជានឹងកក្រើកម្តងទៀត តាមរយៈព្រឹត្តិការណ៍សមរាត្រី

59
0

ព្រឹត្តិការណ៍សមរាត្រី ឬ Equinox ដែលកើតឡើងត្រឹមតែ ២ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺជារៀងរាល់ខែមីនា និងខែកញ្ញា នៅចន្លោះថ្ងៃទី ២០-២២។ យ៉ាងណាមិញ បើផ្សារភ្ជាប់ជាមួយនឹងដែនដីអច្ឆរិយៈខ្មែរវិញ សមរាត្រីនឹងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងប្រាសាទបុរាណក៏ដូចជាទីតាំងប្រវត្តិសាស្រ្តមួយចំនួនរបស់ខ្មែរ ជាពិសេសគឺប្រាសាទអង្គរវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2a5mNe6wlVkqyboPEyMDTTPidNz08rWi0pxIgGPuk_tjahoKTaemdqH9I_Y6AP6kl8mBiZW9Cg3O382c_LnyjJi8ZuXqQS8Pc8TjSTMn1Q0fK-58GZserLDVDZJ8O906-yfNDo2Ab6C2Woxo_3Jjx3MbBoLwG3_Jtn_cgcgGTfPWYV9ANub9t0-qDNX0c/s6000/image_2024-08-21_10-20-06.png

សមរាត្រី ដែលមានអត្ថន័យថា «ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា» ដែលតែងកើតនៅក្នុងខែមីនា និងកញ្ញាប៉ុណ្ណោះ។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ឬយប់មានរយៈពេលវែងជាងថ្ងៃជាដើម។

នៅថ្ងៃសមរាត្រី នៅក្នុងប្រទេសកម្ពុជាយើងគឺមានភាពល្បីល្បាញយ៉ាងខ្លាំងដល់ក្រៅប្រទេស តាមរយៈការទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តយ៉ាងមហស្ចារ្យ ដែលស្ទើរតែគ្មានសំណង់អច្ឆរិយៈណាប្រៀបប្រដូចបាននោះទេ។ ជាក់ស្តែង កាលអំឡុងថ្ងៃទី ២១,២២,២៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលបានប្រព្រឹត្តិទៅដោយមានការចូលរួមទស្សនាពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងភ្លុកទឹកភ្លុកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0orAKEeK-icJzocAC2EccPdCZblyyduBYj3mOFMDUOHil_nO8VYaLh7UN-CoshIVQRJ-B8gVSyko0uw6VcJ3b_iWuieygbBgWYwuGxsNwkZ6n_9fpCtXsthfL8hXg4Wo5MiCovj9fQaqvou43zfqlCi4QOVItj7D1zPajik3-F9XWSLz-k0HJztI6Hw9-/s1280/IMG_3832.JPG

យ៉ាងណាមិញ ក្រៅពីប្រាសាទអង្គរវត្ត នៅឯប្រាសាទព្រះវិហារវិញក៏មានទំនាក់ទំនងជាមួយព្រឹត្តិការណ៍សមរាត្រីដែរ បើយោងតាមការបង្ហោះចែកចាយកាលពីខែមីនា ឆ្នាំ២០២៤ កន្លងមកបានឲ្យដឹងថា នៅទីនោះបានកើតមានព្រឹត្តិការណ៍សមរាត្រី ដែលពន្លឺព្រះអាទិត្យរះចាំងជះចំកណ្តាលទ្វារប្រាង្គប្រាសាទស្រីសិខារីស្វរៈ (ប្រាសាទព្រះវិហារ) ដ៏វិសេសវិសាលបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7qBr0_JShqVSG3rtnm281aP_-egbbInl3aGR8lUYYwgrKSVYoAz-S4u7E2OQE6pomn0wmuPyat2JaTz0NlxMdGkNYx4XrmEQmcEvcCnTyu1KaetBx9mk7aQkCx1b1Ss6q6M_CQtJUX3z88GfSD-Xq_i1DTHtxJmMNmRR5Tj25RnPCUqqnXRuXripaMrY/s1500/IMG_3825.JPG

សមរាត្រីតែងមានទំនាក់ទំនងជាមួយនឹងព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅទូទាំងលោក ។ យ៉ាងណាមិញ សម្រាប់ប្រាសាទអង្គរវត្តខ្មែរយើងវិញ កាលដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ក្នុងគោលបំណងតម្រូវតាមបាតុភូតធម្មជាតិ ដើម្បីឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទនេះឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjee3UeZ11FAqrPX0fS789NyURSuK85Ng_Md5GQ5r1qMj30N4-x-xfrRDrkYDwjM76TGYfUV7T9so45McTNLw_JmxsxgqAewUSpqDWynkq-QLTQcAsuxNhEu__GEuqApYrGB470HDNR8UP5chBQB7WkEktCgxPu7nTm7kodcXYiiuXMGE_0CHGpwrkc99qp/s687/IMG_3835.JPG

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តខ្មែរដែលត្រូវបានស្ថាបនាឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏ទទួលបាននូវការសិក្សានិងវិភាគយ៉ាងល្អិតល្អន់បំផុតពីសំណាក់អ្នកប្រាជ្ញខ្លាំងពូកែជាច្រើននាសម័យអង្គរ ដែលរួមផ្សំគ្នារវាងទ្រឹស្តីវិស្វកម្ម គណិតវិទ្យា និងតារាសាស្រ្ត(ធម្មជាតិ ផែនដី និងព្រះអាទិត្យ) មុននឹងសម្រេចកសាងប្រាសាទអច្ឆរិយៈមួយនេះឡើងផងដែរ៕