Home Blog Page 903

កក្រើក ជាមួយមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol រដូវកាលទី 2!!

0

ត្រៀមខ្លួនហើយឬនៅហ្វេនៗសំណព្វចិត្តទាំងអស់? កុំភ្លេចត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 2 !!

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL CONCERT ដ៏ធំបំផុតប្រចាំឆ្នាំ 2024 នេះនឹងនាំវត្តមានរបស់លោក PSY កំពូលតារាចម្រៀងកូរ៉េ K-Pop ម្ចាស់បទ Gangnam Style (K-Pop Legend) ដ៏ល្បីរន្ទឺពាសពេញពិភពលោកនៅថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2024 ដ៏ខ្លីខាងមុខនេះអមជាមួយវត្តមានកំពូលតារាចម្រៀងក្នុងស្រុកជាច្រើនរូបទៀតក្នុងបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ)។

នេះគឺជាលើកទី01 ហើយដែលកំពូលតារាចម្រៀងកូរ៉េ K-Pop លោក PSY មានវត្តមានក្នុងការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សនៅលើឆាក GANZBERG ។ លោក PSY ដែលមានឈ្មោះពិតថា Park Jae-sang បានក្លាយជាតារាអន្តរជាតិដែលមានឈ្មោះល្បីរន្ទឺពាសពេញពិភពលោកជាមួយនឹងបទចម្រៀងដែលមានចង្វាក់ទាក់ទាញប្លែកខុសពីគេ។ ហើយអ្វីដែលធ្វើឱ្យពិភពលោកស្គាល់លោក PSY កាន់តែច្បាស់ក្នុងពេលដ៏ខ្លីនោះ គឺតាមរយៈបទចម្រៀងដ៏ល្បីល្បាញ Gangnam Style អមដោយ MV នៅឆ្នាំ 2012 ដែលបានក្លាយជាវីដេអូ YouTube ទី01 ដែលមានអ្នកចូលទស្សនារហូតដល់ទៅលើស 1 ពាន់លានដង និងបានស្ថិតនៅកំពូលតារាងរយៈពេលជិត 5 ឆ្នាំមុនពេលត្រូវបានវ៉ាឈ្នះដោយវីដេអូចម្រៀង See You Again របស់កំពូលតារាចម្រៀងរែប Wiz Khalifa។

សូមបញ្ជាក់ថា Gangnam Style បានក្លាយជាបទចម្រៀង K-Pop ដំបូងដែលមានអ្នកចូលទស្សនារហូតដល់លើស 4 ពាន់លានដងគិតត្រឹមខែមីនា ឆ្នាំ 2021។

ក្រៅពីបទ Gangnam Style លោក PSY ក៏បានបញ្ចេញបទចម្រៀងដ៏ល្បីរន្ទឺមួយបទទៀតមានចំណងជើងថា Gentleman រួមជាមួយបទចម្រៀងល្បីៗជាច្រើនទៀតដែលធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់លោកក្នុងនាមជាកំពូលតារាជើងចាស់ក្នុងវិស័យ K-Pop ឬ K-Pop Legend កាន់តែល្បីរន្ទឺ។ ដោយសារតែប្រជាប្រិយភាពដ៏សម្បើមរបស់លោក លោក PSY ត្រូវបានអញ្ជើញឱ្យទៅច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិនៅប្រទេសជាច្រើន រួមទាំងនៅសហរដ្ឋអាម៉េរិក និងលើកនេះនៅខ្មែរយើងផងដែរ។

សូមកុំភ្លេចណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូលតារាចម្រៀងដ៏ឆ្នើមរបស់ យើងក្នុងព្រឹត្តការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol រដូវកាលទី 2 ! សំបុត្រចូលរួមទស្សនានឹងមានលក់ក្នុងពេលឆាប់ៗនេះ!

GANZBERG តន្រ្តីលំដាប់ពិភពលោក!!
GANZBERG SUPER IDOL CONCERT!!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoe1HL89MjHhfXF3R1UQyn5ZQj4Zm3qqWx_JuYujMQmIMTP3OsFWc167iAzf6bZ_X-Y8IhA0Xdm6IvwTsv8QTmsPA1RncP-6DHnPcbXfwB-6ElehVDaRfpJWc5ObVrIRbRsQuQEWJ7IVeGA35fDyqfTc0WelOJeBmitBMB_vvLuACkv0b7tj5vZWDb4AEL/s1200/GANZBERG%20PSY%20Poster_OP3.jpg

សូមប្រុងប្រយ័ត្ន! ថៃ រាយការណ៍អំពីករណីសង្ស័យជំងឺអុតស្វាប្រភេទថ្មី ជាលើកដំបូង

0

ថ្មីៗនេះ សេចក្តីរាយការណ៍ពីប្រទេសថៃអំពីការសង្ស័យនៃករណីជំងឺអុតស្វាប្រភេទថ្មីដ៏គ្រោះថ្នាក់ ដែលបានកើតលើបុរសជនជាតិអឺរ៉ុបម្នាក់ មានទីលំនៅក្នុងប្រទេសថៃ ស្របពេលដែលអង្គការសុខភាពពិភពលោកកំពុងព្រមានអំពីជម្ងឺរាតត្បាតប្រភេទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7WoXKnqL-GrM7iIAiK3pq1bJhHOdZXitOEMJ1whZFTzlB6IOBs1NIFTToHMcG1rFw9q3kPW68d14pJk7DFS3cI4dJSWDDviAAkq9u-L1nE74ErzdG6F6PeOt7L0rbgsAQqi6SzqwSLNDC29T4Rg4jKSoLU3pLhe0SsUSfJb6qP1SoU537-94N5-B9DjeM/s549/image_2024-08-22_10-25-08.png

កាលពីថ្ងៃទី ២១ ខែសីហា យោងតាមប្រសាសន៍របស់លោក Thongchai Keeratihattayakorn ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺថៃបានឲ្យដឹងថា អ្នកជំងឺអុតស្វារូបនេះគឺជាជនជាតិអឺរ៉ុប ដែលបានធ្វើដំណើរមកពីប្រទេសអាហ្រ្វិកដែលជាប្រភពរីករាលដាលនៃជម្ងឺអុតស្វាដ៏ខ្លាំងក្លានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJpPWn_AdXc5DtefQbeAsyXQFNJG5nqRrGTqhHn90gDj2sUmqXklQPnyZbr_o2JgEuPCdPMhPjpQRrShVWh7S8ZdDTu3xzE8T-0lbNIfFJCt118MkApH-iKUsS7qjeN7p5BmFVMlmGf9k2HK3aVghgOdiwTj3JnZBkvZsemDyFfpelQLaCDJJ6F_WIqnqi/s3000/image_2024-08-22_10-25-46.png

បច្ចុប្បន្ន អ្នកជម្ងឺរូបនេះ កំពុងទទួលបាននូវការព្យាបាលដោយដាក់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយតែឯង ខណៈដែលខាងមន្ទីរពិសោធន៍ថៃកំពុងតែធ្វើតេស្តសំណាកដើម្បីឲ្យច្បាស់ថា វាជាមេរោគអុតស្វាប្រភេទមួយណា។ ទោះជាយ៉ាងណា តាមលទ្ធផលតេស្តបឋម បានឲ្យដឹងថាវាទំនងជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Clade 1 ដ៏កាចសាហាវហើយ។ ប៉ុន្តែក្រុមអ្នកជំនាញ នឹងបញ្ជាក់លទ្ធផលជាផ្លូវការ ក្នុងរយៈពេល ២ថ្ងៃខាងមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi4AYDJmkRGTxL-keMUDvaoPUS7GxROgP7vkTBOBpL5ELsedvK3teo32K59Rd-CTcErokeyiT0aHMafy0xaC2J5IgzK0ba0Np1DVPfy1JjlJC-qkxZXCVJrMcL9CfIFf9xgax3E3iIHovbcHQi8ZvPSeAoqwqXQIz59wQGhUlrI0YYwEH1dfwEd53TjCNQ/s1000/image_2024-08-22_10-25-57.png

ជំងឺអុតស្វា មាន ២ ប្រភេទ គឺប្រភេទ Clade 1 និង Clade 2 ស្របពេលដែល ប្រភេទ Clade 1 ជាមេរោគបំប្លែងខ្លួនថ្មី ត្រូវបានគេសន្និដ្ឋានថា មានការឆ្លងរីករាលដាល បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាង ក៏ដូចជាមានចំនួនករណីស្លាប់ច្រើនជាងប្រភេទ Clade 2 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsv8ctGsmuoHmhQsgLEDzfG-njtrBF6nUZ7bCW8SpR-qVw7gmjLrFg512cn8lUYyyT1a7RrMzhymFZh5FDMcAatFmv67nuLRocmR8p53ikuJMYEqdNZxJhrWtClYSVfkvNTUMW8d1DINov-3cKehxBl1RBaNhbQ9fwV7ERo3TibYn6rRRr67Iz-j8WzOp5/s820/image_2024-08-22_10-26-04.png

គួរបញ្ជាក់ថា ជំងឺអុតស្វាគឺផ្ទុះជាសកលអំឡុងឆ្នាំ ២០២២ និងបន្តរីករាលដាលរហូតមកដល់បច្ចុប្ប ជាពិសេសគឺប្រទេសនៅក្នុងទ្វីបអាហ្វ្រិក ដែលរួមមានសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដា និងបានរកឃើញករណីស្លាប់ដោយសារជម្ងឺនេះជាបន្តបន្ទាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWh0f_587XRzduxmS7Wcn5wO7WIr7hvXApUq5BtSOAzlBmvxuiWeF1X7PGJY86DwXV7v01XSVDqnQJvEyOt77IQ9L6JfqKPU4c39S5X0JrrjeY_S3F0QEeVQ_q8YL-Mah3-C-1QFNL_qGvG7qgEEGiiuxwdBjocIhwzPPVNz3nfm6_b1a4NJAEFydU-R8o/s1600/image_2024-08-22_10-26-29.png

យោងតាមអ្នកជំនាញសុខភាពបានឱ្យដឹងថា អ្នកដែលឆ្លងមេរោគអុតស្វា នឹងវិវត្តន៍រោគសញ្ញាក្នុងរយៈពេលពី ២ ទៅ ១៩ ថ្ងៃ ហើយបណ្តាលឱ្យមានកន្ទួល ដំបៅស្បែកធំដូចពងបែក និងរោគសញ្ញាដូចជំងឺផ្តាសាយ រួមមានទាំង ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ និងអស់កម្លាំងជាដើម។ ជម្ងឺនេះនឹងឆ្លងពីមនុស្សទៅមនុស្សម្នាក់ តាមរយៈការប៉ះរាងកាយ ការរួមភេទ និងការប្រើប្រាស់របស់របររួម។ល។៕

ត្រៀមកើបលុយពីយូធូប មុនពេលចូលនិវត្តន៍ឬក៏យ៉ាងណា? Ronaldo បំបែកកំណត់ត្រាថ្មីៗក្តៅៗពីយូធូប ត្រឹមតែប៉ុន្មានម៉ោង

0

ថ្មីៗនេះ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះបានបង្កើត Channel យូធូបផ្លូវការផ្ទាល់ខ្លួន ថែមទាំងបានបំបែកកំណត់ត្រា ទទួលបានប៊ូតុងមាសពីយូធូបមួយរំពេច ត្រឹមតែរយៈពេលតែប៉ុន្មានម៉ោង។ ខណៈពេលនេះ Channel យូធូបគាត់ មានអ្នក Subscribe រហូតដល់ ១១ លាននាក់រួចទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrqcHPIwxcN_7h_21_9uZcRvtdd8ZcELyDMtTdU57x6xN3EzVHMEcL_ak4amaJn8y3JbJ0j15udPrOTzb8RZeX7Uu95b5hVkFsrAdj2cGWGh1cedVYqZWSMjMgDFijYEcZton_nH32V89PViTD2X7RKKC2m4a-1xXodYARy4-JMk9O4Dhsj9bbOenpNfeY/s1005/image_2024-08-22_10-21-24.png

Cristiano Ronaldo កីឡាករបាល់ទាត់លំដាប់ទី ១ នៃពិភពកីឡា ដែលត្រូវបានគេចាត់ទុកថាជាកីឡាករស៊ុតបញ្ចូលទីបានច្រើនបំផុតនៅលើលោកផងដែរ។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលរូបនេះ ត្រូវបានគេស្គាល់ថាជាអ្នកដែលមានឈ្មោះបោះសំឡេងនៅលើប្រព័ន្ធអ៊ីនធើណែតរួចទៅហើយ ជាមួយនឹងអ្នកតាមដានជាង ៩០០ លាននាក់ នៅតាមបណ្តាញសង្គមផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGwlKYrehxxJKHcz_Dt5qmskiEqdhmn8FfAcwwJGdnXaSmklN0j49UG3lRVOohN4pImt1pVHRmga2ur4o6M_de5D35prRQIHCCjbDZ67l9ZnAjHrEfO8lb_t0DpRZM0KDr_m6KlWwszICNAOpNs2drvGD3wux8T_Z4H44HcspxaxBMgm6GocY8GqlpH7w8/s1440/IMG_3886.JPG

កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ លោកបានបង្កើត Channel យូធូបផ្លូវការរបស់ខ្លួនជាលើកដំបូង ដែលមានឈ្មោះថា «UR Cristiano» ដែលបានធ្វើឲ្យកក្រើកវិស័យកីឡាបាល់ទាត់ក្នុងចំណោមអ្នកគាំទ្រជុំវិញពិភពលោក។ ជាការកត់សម្គាល់ បន្ទាប់ពីបង្កើតបានរយៈពេលត្រឹមតែ ៩០នាទីប៉ុណ្ណោះ ប៉ុន្តែក៏ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលុប ដោយមានអ្នក Subscribe រហូតដល់ទៅ ១លាននាក់ទៅហើយ គាត់ក៏ទទួលបានប៊ូតុងមាសពីយូធូបដែលជាកំណត់ត្រាថ្មីមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHZD3tuW6rJpiragAJP2H1f81rnbTds_eetMB1NALuu23wr4s5sEm62aUzhZekZ43tYGW25nRXYFubaMYOMpALAQO51l1_zRB6DcEEUqm2_Z5k6Fa4zzMYfJDN6vRiYELu0fQN3Tcphr3gyzpSLWdn6ChUh0Ny9Mk7EALIlddNyegU8fGhiJwEGtJsQr0/s1440/IMG_3892.JPG

នៅរយៈពេល ៤ ម៉ោងបន្ទាប់ Ronaldo បានកើនអ្នក Subscribe ប្រមាណនឹង ៥លាននាក់។ ខណៈរយៈពេល ១២ម៉ោងចុងក្រោយនេះ គាត់ក៏កើនចំនួនអ្នក Subscribe ទៀតរហូតដល់ទៅ ១១លាននាក់ទៅហើយផងដែរ។ ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមជាច្រើននិយាយថា នេះទំនងរៀងយឺតបន្តិចសម្រាប់ Ronaldo ក្នុងការទទួលបានប៊ូតុងមាសពីយូធូប ប៉ុន្តែពួកគេជឿជាក់យ៉ាងមុតមាំថា Ronaldo នឹងទទួលបានប៊ូតុងពេជ្រឆាប់ៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYN5tF_5vWZ7q_EYQLIp5xHj21lL0kGqDy129g-Js7buDxXVt_CppQv-H1eOeSEfsrPVc7ql7fWDCf7F-KzRYofwLSily4jAzrAs1fAPtCJbXUKZALEKTmvo0n2j2J1ExMlws8SeqfqiMJQszHH_BjOZomJ56DklSrAuBerSeuJx55MmTezWo6IEG3Bmew/s2532/IMG_3894.PNG

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ Ronaldo ក៏ធ្លាប់បានសន្យាថានឹងផ្តល់ឱ្យអ្នកគាំទ្របានឃើញនិងស្វែងយល់បន្ថែមពីពីទិដ្ឋភាពផ្សេងៗដែលកើតមានក្នុងជីវិតរបស់គាត់ ដែលមិនមែនត្រឹមតែបាល់ទាត់ប៉ុណ្ណោះ ដោយលោកនឹងចែករំលែកពីសកម្មភាពរស់នៅប្រចាំថ្ងៃផងដែរ ដែលពាក់ព័ន្ធនឹងក្រុមគ្រួសារ សុខុមាលភាព ការអប់រំ និងអាជីវកម្ម របស់លោកជាដើម៕

ភូថង ត្រកូលស្តេចត្រាញ់នៅខេត្តកោះកុង កាន់តំណាងធំពីជីតារហូតដល់ចៅ

0

ឱ្យតែនិយាយដល់ត្រកូល ភូថង គេតែងនឹកទៅដល់លោកព្រឺទ្ធាចារ្យម្នាក់ដែលជាអ្នកសេ្នហាជាតិ និងបានជម្រុញចលនាជួយរំដោះកម្ពុជាពីរបរខ្មៅងងឹតគឺលោកព្រឺទ្ធាចារ្យ សាយ ភូថង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirRHw9dHH2SxEu15VzV0lCEpxlY17FmQMdf_WjCz5sC9q5Nd5UJ1eARd4AlDtoW_v6tEMU2Am3FqGTrCKy1O8EZUDi08UOmmi2joc8zZ_foYqUiAL6IVEJc_xRUulRg6c8Qxo-DtwCaTXVLIaq0RGXhv-RDKHVkibr0twUNGzadQgqoxmvvnLGpp3xgxID/s722/image_2024-08-22_10-11-49.png

លោកព្រឹទ្ធាចារ្យ សាយ ភូថង មានកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំង ដោយសារលោកជាមនុស្សម្នាក់នៅក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនបដិវត្តខ្មែរ (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ដែលជួយរំដោះកម្ពុជាចេញពីរបបប៉ុល ពត និងជាចលនាក្រោកឈរប្រឆាំងនិងអណានិគមបារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL_zae341v1nyUnv90P9gXWiqj6I8tbhY51P0m5VJJJKQLcy6-ozpY7KfrB0WpmVZD9zwgUE9z0VmYTrogoY5jD80D2523ikHWrgBiD1m5FdumqANi7I-tC6A_FkHJn6gf_05PHTTQPMHoRouTuygyUx5wI2yAIJAu5BEnYGG9YTV-_j5mRuAYGce0hiPd/s960/image_2024-08-22_10-12-27.png
លោកព្រឹទ្ធាចារ្យ ធ្លាប់ត្រូវបានតែងតាំងជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស និងជាប្រធានគណៈត្រួតពិនិត្របក្ស។

លើសពីនេះទៅទៀត លោកព្រឹទ្ធាចារ្យ ក៏បានកាន់តំណែង ជាអនុប្រធានក្រុមប្រឹក្សារដ្ឋ សមាជិកសភាខេត្តកណ្តាល និងចុងក្រោយ ជាឧត្តមទីប្រឹក្សា ព្រះមហាក្សត្រ មុននឹងទទួលមរណភាពកាលពីឆ្នាំ២០១៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRAwiU0WXUN3DV2U-8pWhEFQ3bmxEczDf5rI08HNa5ixxaP8Cwo1qLjgiFQ0COf4Xi46hqQdrSbcHGGrcrGIer7nfYWkyYbEmHS1G25LGh6p400WxbEGoK0YMYq5xqnJjDtBdk5mO2mJgbFdpxNWv_r3DyqoUg88lrysWL3J4gg4XSlcfHBkODXWdHBFQ/s960/image_2024-08-22_10-11-31.png

ក្រោយពីលោកបាត់បង់ជីវិត សែស្រឡាយរបស់លោកក៏បានឡើងកាន់តំណែងធំៗជាបន្តបន្ទាប់នៅក្នុងខេត្តកោះកុង។

ជាក់ស្តែងលោក យុទ្ធ ភូថង បានឡើងកាន់តំណែងជាអភិបាលខេត្តកោះកុងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៩ មុននឹងផ្លាស់តំណាងទៅជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0pxdCY_NgUfPkjuqatK0Pnuc7fLfA_0Ji9O5RZY7q_qHzvl-M464LCUUzlYfuMX5KyMOdsDuFRgZKa5yx5lek7mNGEGuOnHR8ESLkuOFz5ifZ8s8d5TKgEjnqFC-WsCKgbtG1ppRXWBXMSB6T56IkMZ8SzBrixkF6xlUrZ0Mid8tWDPYPltzFe3FEoNRv/s768/image_2024-08-22_10-09-58.png

បន្ទាប់មកកូនស្រីលោក យុទ្ធ ភូថង ដែលត្រូវជាចៅស្រីលោក សាយ ភូថង គឺលោកជំទាវ មិថុនា ភូថងក៏បានឡើងកាន់តំណាងជាអភិបាលខេត្តកោះកុង ពីឆ្នាំ២០១៧ ដល់បច្ចប្បន្ន ជំនួសឯកឧត្តម ប៊ុន លើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP0-bheP-neM-jia3Mfhc2PeLwV6m0_x-jPoTy6kIr4FF4xDcNMPKBEDBKFiQN8sjbLdZSHVdJHheLiIxF3LpCQI0tnMxi34ZtSW6_yM7XqT0KcAwa-RFfQQxWd86n0tfbPsrMJ0O1rIjgLTULtw0mYDzOcLP6E8nmT5Sxo1e4HvEUolsVgRH7DW6z-3Uy/s768/image_2024-08-22_10-09-51.png

ថ្មីៗនេះ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យ តែងតាំង លោក ភូថង សេរីវុឌ្ឍី ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMrfni7_FyLzO6s8boESiGt-Oc6rxS3u3iGtCHwcMsFPLUg8eDOx1lgXeXcViDE29ssrDb4QpCMwaDnzweoOtcASTGOS6Kghy4wXW5VFmXUymaDxA3KSKRZk3d7YRr4FkMJAQZAIQU1o-qMyIUxh8MgRMGi8erHcA6X4i38Dp4IWgpi71SGmiHp-YLodYO/s696/Untitled-3-696x316.jpg

 

ស្ងាត់ៗ! ប្រទេសវៀតណាមបានបង្កើតពូជស្រូវបីពណ៌បានដោយជោគជ័យ

0

វៀតណាម៖ អ្នកវិទ្យាសាស្ត្រវៀតណាម Dao Minh So និងសហការីរបស់លោកបានបង្កើតពូជស្រូវបីពណ៌គឺក្រហម ស្វាយ និងខ្មៅយ៉ាងជោគជ័យ ដោយពូជស្រូវពណ៌ក្រហម កំពុងទទួលបានទិន្នផលខ្ពស់បំផុត ៨ តោនក្នុងមួយហិកតា ស្មើនឹងពូជស្រូវពណ៌សធម្មតាដែរ។
នេះបើយោតាមការចុះផ្សាយរបស់ Vnexpress បានឱ្យដឹងថា ការបង្កើតពូជស្រូវបីពណ៌គឺមានអត្ថប្រយោជន៍ច្រើនជាងពូជស្រូវធម្មតាទៅទៀត ដោយសារវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជា សារធាតុរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម…ដែលល្អបំផុតសម្រាប់សុខភាពរាងកាយរបស់មនុស្ស និងជាប្រភេទអង្ករសំរូបសម្រាប់អ្នកតមអាហារ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvY2ATak0JXZvds86ILAWH6mTsjUZRoKix_932iMv_artKVUrrA3O4DABQhSriN7HfFN9e7wf5QVJi2eJKQJAn1ROEVTPF5dRMxianLVgIH1nkpUsrMqNDv593OxEc93k9Ys749ItI-Diqj9Rko7h5p_Lp85SxT0rzxeZjpeHIq2Dm8WtVsZdgwZgvlFJ1/s1280/photo_2024-08-20_10-48-48.jpg

យោងតាមអ្នកវិទ្យាសាស្ត្រ ការបង្កើតពូជស្រូវបីពណ៌ដោយជោគជ័យនេះគឺបានចំណាយពេលជិត ១០ ឆ្នាំហើយ ដែលសុទ្ធតែជាពូជស្រូវសមស្របតាមលក្ខណៈវិនិច្ឆ័យនៃភាពបរិសុទ្ធ ទិន្នផល ធន់នឹងជំងឺ និងជាផ្នែកមួយនៃអាហារូបត្ថម្ភ។ បច្ចុប្បន្នពូជស្រូវពណ៌ក្រហម និងស្វាយកំពុងដាក់ឱ្យចរាចរក្នុងស្រុក ខណៈពូជស្រូវពណ៌ខ្មៅនៅតែស្ថិតក្នុងការស្រាវជ្រាវនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ គុណវិបត្តិនៃទិន្នផលស្រូវបីពណ៌គឺមានកម្រិតទាប ដោយសារសារធាតុក្លរ៉ូហ្វីលទាបរបស់វា ដែលកាត់បន្ថយសមត្ថភាពធ្វើរស្មីសំយោគ។ លើសពីនេះពេលចម្អិនជាបាយក៏មិនសូវឆ្ងាញ់ដែរ ព្រោះមិនស្អិតដូចបាយសធម្មតាយើងទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBBGF21sh0suXpVQvNSJTG7GpAfY_OgypYKQpuEhSptiKR-D1vZGKuv1-IcQmx-QoLRQHCQhSWjELnVROCXVg86PginypGnedfhFrVkQi732j8ny7m0_RV6kdWXyT-SSrA-7tVDemyxvE2B_n_0BT7qpl1F3BimVSh8XXDtxmOLQnkOSy5rakB2p-3tvLZ/s683/photo_2024-08-20_10-49-24.jpg

ទោះបីជាយ៉ាងនេះក្តីអ្នកស្រាវជ្រាវបានផ្តោតលើការយកឈ្នះលើចំណុចខ្វះខាតទាំងនេះ ដោយលក់ត្រឹមតែ ២ ទៅ ៤ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាមដើម្បីបម្រើទីផ្សារអ្នកហូប ដូច្នេះវាមានសក្តានុពលខ្លាំងណាស់។ ពូជស្រូវពណ៌ចំនួន ៣ គឺមានលក្ខណៈវិនិច្ឆ័យនៃផលិតភាព បរិមាណសារធាតុចិញ្ចឹម និងធន់នឹងជំងឺ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ So ពូជស្រូវក្រហមមានរយៈពេលប្រមូលផលគឺ ៩០ – ៩៥ ថ្ងៃ ទិន្នផលគឺ ៥ – ៨ តោនក្នុងមួយហិកតា ស្មើនឹងស្រូវធម្មតាដែរ។ ទាក់ទងនឹងភាពបត់បែនពូជស្រូវក្រហមមានមាតិកាអាមីឡូសពី ១៧ ទៅ ១៨% ដែលសមរម្យសម្រាប់អ្នកតមអាហារ និងអ្នកដែលស្រកទម្ងន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9tUvSCzv12X44sB4SSCQ2guOXdJGjoRn33VPKh1Ts8UvRX5XA397KFsJmOclD0D7M27JUO2K_056vH0EYIoyqiJM4IioCH2lMuLLz2SNhbSg0rq9nPY873QvPTe-EJRaeM84Qs8_iqRQEqxwqUEwmn9OA6Psnx05wql4LmudQeyq-bT09zAhxE87zKK-k/s1200/image_2024-08-22_09-03-40.png

លើសពីនេះពូជស្រូវពណ៌ស្វាយផ្តល់ទិន្នផលទាបជាងពូជស្រូវក្រហម ដែលមានប្រហែល ៤ – ៦ តោនក្នុង ១ ហិកតា រយៈពេលប្រមូលផលគឺ ១០០ – ១០៥ ថ្ងៃ។ យោងតាមក្រុមស្រាវជ្រាវ ចំណុចខ្លាំងរបស់វាគឺក្លិនក្រអូប ស័ក្តិសមសម្រាប់ជំនួសការប្រើប្រាស់អង្ករនាពេលបច្ចុប្បន្ន។ រីឯពូជស្រូវពណ៌ខ្មៅវិញទទួលបានទិន្នផលប្រហែល ៤-៦ តោន និងរយៈពេលប្រមូលផល ៩៥ ថ្ងៃ។ ភាពខ្លាំងនៃពូជស្រូវពណ៌ខ្មៅគឺថាវាមានសារធាតុ anthocyanin ខ្ពស់បំផុតក្នុងចំណោមពូជទាំងបី ដែលសារធាតុនេះហើយជួយរាងកាយប្រឆាំងនឹងកោសិកាអុកស៊ីតកម្ម ក៏ដូចជាជួយការពារជំងឺមហារីក។

ទោះជាយ៉ាងណាពូជស្រូវពណ៌ខ្មៅនៅកំពុងស្ថិតក្នុងការស្រាវជ្រាវ ខណៈពូជពណ៌ក្រហម និងស្វាយបានកំពុងដាក់លក់លើទីផ្សារក្នុងស្រុក។ ហើយមិនទាន់អាចនាំចេញទៅក្រៅប្រទេសបានទេ ព្រោះអង្ករពណ៌គឺសមរម្យសម្រាប់តែប្រជាជនលើរបបអាហារ មនុស្សដែលទទួលការព្យាបាល… ដូច្នេះចំណែកទីផ្សារអង្ករពណ៌នៅវៀតណាមមិនទាន់មានកម្រិតខ្ពស់នៅឡើយទេ៕

Single យូរពេក! បុរសអាមេរិកម្នាក់ជួលផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍

0

សហរដ្ឋអាមេរិក៖ ស្តាប់ទៅដូចជារឿងគួរឱ្យអស់សំណើច ប៉ុន្តែនេះជាការពិត ខណៈបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ David Cline បានណែនាំខ្លួននៅលើផ្ទាំងប៉ាណូ ដោយដាក់រូបលោក ជាមួយអក្សរធំៗដោយសរសេរថា Dave is Single។
នេះបើយោងតាមសារព័ត៌មានបរទេស បុរសម្នាក់នេះគឺធុញទ្រាន់នឹងការពឹងផ្អែកលើបណ្តាញសង្គមពេក ទើបសម្រេចចិត្តណែនាំខ្លួននៅលើផ្ទាំងប៉ាណូដ៏ធំមួយ ហើយបិទគ្រប់ទីកន្លែងតែម្តង។ David Cline អាយុ ២៨ ឆ្នាំគឺជាបុរសនៅលីវមួយក្នុងចំនោមអ្នកនៅលីវជាច្រើនជុំវិញពិភពលោកដែលកំពុងសាកល្បងវិធីស្វែងរកគូស្នេហ៍ថ្មី ក្រៅពីកម្មវិធីអនឡាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoy40PzhpQVuuk6oITzjUDmtR34FJpecIUeABxGNw7b4w5TLEGdr39ls4edMQEYsq4CjjgEbX7GLOACXiQ2YU6ON5LL7titkrPkYKtfOyhyvV3hfIkNm3p-mSVHigBENnFF7kkfxIc-3vTSmN2I9t5QhXBWqnx6epxbBB4wchifvt3gG6fO-DqaVsd6jI/s916/image_2024-08-22_08-58-09.png

សម្រាប់ David បាននិយាយថា កម្មវិធីណាត់ជួបនៅក្នុងបណ្តាញសង្គមធ្វើឱ្យមនុស្សជាច្រើនឆាប់ធុញទ្រាន់ ដោយលោកបានបន្តទៀតថា កម្មវិធីទាំងអស់នេះមិនបានធ្វើឱ្យលោកជួបស្នេហ៍ពិតនោះទេ។ ដូច្នេះលោកក៏មានគំនិតថ្មីដោយចង់ស្វែងរកគូស្នេហ៍តាមរយៈផ្ទាំងប៉ាណូ ហើយប្រសិនមាននរណាម្នាក់ចាប់អារម្មណ៍លោក នោះពួកគេអាចទាក់ទង ឬខលជួបលោកភ្លាមៗតែម្តងតាមរយៈ Instagram។ David ក៏បានបន្ថែមដែរថា ការជួលផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍នេះ គឺជាការណែនាំប្រកបដោយភាពច្នៃប្រឌិត ដែលបានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihtnbUu3RKqXFzFl0LpfU1ogBm3Ad-bvoSDofvbdN63156G0sABKBDs-l4uFBg5Kov8YheSpJQesrzpOjjiAaczYQTnzZly57AOh6GYUCGeH_L0YQIS6nFBzbj-EUtgbYx6sCBvIq9k6T8bjubLje1KXGAM2WBNRAAo9bnGTlCecBqEW4GmjqZwxWZLIel/s700/image_2024-08-22_08-58-26.png

បន្ទាប់ពីផ្ទាំងប៉ាណូនេះល្បីបុរសវ័យ ២៨ ឆ្នាំរូបនេះក៏បានទទួលសារជាច្រើនពីមនុស្សជុំវិញពិភពលោក ហើយក៏មានមនុស្សមួយចំនួនដែលរស់នៅក្នុងប្រទេសហ្វីលីពីនចាប់អារម្មណ៍លោកផងដែរ ដោយសារការផ្សព្វផ្សាយព័ត៌មាន។ ទោះជាយ៉ាងណាលោកក៏គ្រោងនឹងដកផ្ទាំងប៉ាណូចេញនៅចុងសប្តាហ៍ក្រោយនេះ ដោយសារ David Cline បានជួបស្នេហ៍ពិតហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbx1XzOYZnhKkYjaDKUJJtuAgHOTcn-6M4qMjryc6uKdnMtyQGLOGOiBXBFOrUAc5JQXAOi39WQ3xf8tt4_CEqWFApAc3-SY7952FLzLDQ-gY0VpO2NXp5_IIZfO07JgZi7vvlgaHIgmZ97dixsnFHeygWO0cDRmQvEUu7Y_T9L7mucySCL11Sd8O1TKcY/s933/image_2024-08-22_08-58-31.png

គួរបញ្ជាក់ដែរថា ការដាក់ផ្ទាំងប៉ាណូបិទគ្រប់ទីកន្លែងដើម្បីស្វែងរកគូស្នេហ៍នៅសហរដ្ឋអាមេរិកមិនមែនជាលើកទីមួយទេ។ កាលពីដើមឆ្នាំ ២០២៤ នេះមនុស្សចាស់នៅលីវជាច្រើនដែលរស់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកក៏បានជួលផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មក្នុងគោលបំណងដូចគ្នានេះផងដែរ។ រីឯកាលពីសប្តាហ៍មុននៅសាន់ហ្វ្រាន់ស៊ីស្កូ អ្នកនៅលីវដែលចង់បានគូស្នេហ៍ក៏បានចែកខិតប័ណ្ណអំពីខ្លួនគេជុំវិញទីក្រុងផងដែរ៕

ពូជឆ្កែ ៦ ប្រភេទដែលងាយស្រួលចិញ្ចឹមបំផុត មិនចាំបាច់ថែទាំច្រើននោះទេ!

0

សត្វឆ្កែត្រូវបានគេចាត់ទុកថាជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ព្រោះពួកវាច្រើនតែមានភាពស្មោះត្រង់ជាមួយម្ចាស់ រហ័សរហួន វាងវៃ ស្តាប់បង្គាប់ និងគួរឱ្យស្រឡាញ់ ប៉ុន្តែឆ្កែក៏ត្រូវការឱ្យអ្នកយកចិត្តទុកដាក់ ក៏ដូចជាមើលថែវាឱ្យបានច្រើនផងដែរ ជាហេតុធ្វើឱ្យអ្នកឆាប់ធុញទ្រាន់នឹងហត់នឿយក្នុងការថែទាំពួកវា។ ទោះជាយ៉ាងណាពូជឆ្កែទាំង ៦ ប្រភេទនេះគឺងាយស្រួលចិញ្ចឹមបំផុត ដោយអ្នកមិនចាំបាច់ថែទាំពួកវាច្រើននោះទេ ហើយសម្រាប់អ្នកដែលស្រឡាញ់សត្វ និងមានគម្រោងចង់ទិញឆ្កែមកចិញ្ចឹមអាចជ្រើសរើសពូជឆ្កែដូចខាងក្រោម៖

១.Basenji៖ ពូជឆ្កែ Basenji គឺមានដើមកំណើតនៅអាហ្វ្រិកកណ្តាល ជាឆ្កែដែលចូលចិត្តភាពស្ងប់ស្ងាត់ មិនងាយខឹង ចិត្តធ្ងន់ មិនចូលចិត្តរំខានអ្នកណានោះទេ ប៉ុន្តែពេលខ្លះក៏ទៅញ៉ោះម្ចាស់វាម្តងម្កាលដែរ។ Basenji គឺជាពូជឆ្កែដែលងាយស្រួលចិញ្ចឹមបំផុត និងមិនចាំបាច់ហត់នឿយក្នុងការមើលថែវានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIgQGJ9dnZABI7EAFcqM135VFQt_t3XmMdb5LudF9UrVw128ID9PM122kYxa6UvD_IWa6EZQLPTcfyRN0u_NfZQjfQxAbJpd_3MRbRhk32JEJzSo8Fevr-3aSRdupRcBmWevQTBg-i8blbwV5aIla7TWXj3v2KW2JMEp6EQtZu67VmK2HI-R3MoVvZzGlJ/s1920/image_2024-08-22_08-51-37.png

២. Basset Hound៖ Basset Hounds គឺជាសត្វឆ្កែដែលងាយស្រួលចិញ្ចឹម ពូកែអត់ធ្មត់ ស្ងប់ស្ងាត់ និងចូលចិត្តដេក ហើយតែងតែរត់លេងម្នាក់ឯង ដោយមិនរំខានដល់អ្នកណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRaZVi3M11IN2fZLaKLQ-c7mKnQF1GLErwAdQO8baytVnyGpA5a_ns1ZUykLSgNO_MzF6OrXDnD2Ag0rX7I-iThZovN9BHyOgBcQVnH5mU756t69VqmgozIxBTL3ANz_dT8AeOz7dvbi8BTPVy6iZKLmVLXRuu0NwG_XEqN-uBmNpTIKfZWTXvd6nfn1je/s1500/image_2024-08-22_08-51-52.png

៣. Boston Terrier៖ ជាពូជឆ្កែតូចៗស៊ីតិច មិនសូវមានក្លិន គឺជាឆ្កែមួយក្នុងចំណោមសត្វឆ្កែដែលងាយស្រួលបំផុតក្នុងការថែរក្សា។ ប៉ុន្តែអាចពិបាកក្នុងការហ្វឹកហាត់បន្តិចដោយសារពួកវាមានមាឌតូចពេក ទោះជាយ៉ាងណាពួកវាជាប្រភេទឆ្កែដែលមានអាកប្បកិរិយាល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSp7VDfrDDv0ZrxEe2jLH_udS8ytM9iq5WLPLAAvP2Jv9AT1QeRpyAkyC8j8ox5BRE570ZjQfF61k8XWWJtd3CcJVemtdLxiQ5D0BB_EHDJIDnHi0vZ3aFxfLktY4gd1PlIKYquWlOkEq9dXdllg4MA3n2Ak9MFXKqMnzy1R6fRTLs2Jtd74AYbDiYDahQ/s2500/image_2024-08-22_08-54-44.png

៤. Cavalier King Charles Spaniel៖ គឺជាឆ្កែរួសរាយរាក់ទាក់ងាយចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ស្លូតបូត រហ័សរហួន ឆ្លាតវៃ និងងាយសម្របខ្លួនបានយ៉ាងល្អទៅនឹងបរិយាកាសជុំវិញខ្លួន។ ពួកវាអាចរស់នៅបានគ្រប់ទីកន្លែងពីផ្ទះធំទៅផ្ទះតូច ងាយស្រួលហ្វឹកហាត់ និងមិនចាំបាច់មើលថែច្រើនពេកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjioGPfvF7hyphenhyphen3IeWoq3t5Dn4d7Sc4gc6gzX7HsxDm-OLPCC1qnKoSQaSVk4x8e5GRYvShXAr7XhatYFPm5Ylcd9olUNEGr8hBj7lvPehTAFX4pOmkKChnZmZKJbtLRdVgKAB1pHSse11GjwXKlbB6YFYgkYGpUibqOLi4X2jopAfGmHJpk84OOsBDrviK_g/s900/image_2024-08-22_08-55-00.png

៥. Dachshund៖ គឺជាពូជឆ្កែដែលចូលចិត្តធម្មជាតិ មានទំនាក់ទំនងល្អជាមួយសត្វដទៃ ជាឆ្កែចរិតល្អរួសរាយរាក់ទាក់ មិនចេះព្រុសផ្តេសផ្តាសឡើយ និងតែងតែស្វាគមន៍មនុស្សគ្រប់គ្នា ប៉ុន្តែជាឆ្កែឯករាជ្យអាចពិបាកក្នុងការហ្វឹកហាត់បន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifd0SePzdwiUAeLRekOftJnOHgIq7Ux_pBfR22V01v0mjRn42CqXC6v9BCu6aqrIvZ0jBFsMx_un7kMT6pEjXnvG-OBViu_3Sym7HY_WpGdL61HhM-e-ta_9KHk7sN7NumDVDfJn2gokOv2p5hS7gi_6gptxCBz7VwmJ7YHg3121hS4tKNDO1qPiDNXEMS/s2000/image_2024-08-22_08-55-16.png

៦. Labrador៖ សម្រាប់អ្នកស្រឡាញ់សត្វឆ្កែពូជធំ Labrador គឺជាសត្វឆ្កែមួយក្នុងចំណោមសត្វឆ្កែដែលងាយស្រួលបំផុតក្នុងការចិញ្ចឹម។ ពួកវាមានចរិតលក្ខណៈស្លូតបូត ស្មោះត្រង់ ពូកែលេងសើច រហ័សរហួន វាងវៃ ងាយស្រួលក្នុងការហ្វឹកហាត់ និងតែងតែស្តាប់បង្គាប់ម្ចាស់របស់វាជានិច្ច គឺជាសត្វចិញ្ចឹមដែលពេញនិយមបំផុតនៅសហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLycI09dqUxTgrI-bUXv23U9X-DNeZ53WfkuA0At5u8VEzRFsEdXUt2nVVladHwPH37lgYgShN3aRH5SI1OLTIy_QH1itKRJ0vJHBqk_hQ0iKSxmuykMdKLS4LjScvouWvoVWIo-VWRYxuWbOq-Oac5MEn4Gh_8aa8_kDp8ReTd_8zxFiQe2drhmBS7Spe/s1999/image_2024-08-22_08-56-17.png

តោះមកដឹងពីការស្នាក់នៅក្នុងទីក្រុងហុងកុងរបស់ពលរដ្ឋមួយចំនួន

0

ហុងកុង ៖ ជាងថតរូបម្នាក់បានបង្ហោះរូបភាពបន្ទប់ស្នាក់នៅចំនួន១០០បន្ទប់ របស់ពលរដ្ឋនៅទីក្រុងហុងកុងក្នុងបណ្តាញសង្គម ដែលបង្ហាញឱ្យឃើញថា វាមានទំហំតូចបំផុតដូចគ្នានឹងក្តារ មឈូ.ស ឬរន្ធកណ្តុរ ដោយសារទីនេះ គ្មានទីធ្លាទូលាយគ្រប់គ្រាន់សម្រាប់ការរស់នៅទេ ។ ចុះលោកអ្នកវិញ ប្រសិនបើឱ្យទៅស្នាក់នៅក្នុងបន្ទប់តូចចង្អៀតបែបនេះ យល់ព្រមអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZbmomZsbFx6krfC69WvOQZr-MFn-33xXjK3czJWM5SlWA8OlYsjz8qZrDcS9zGbuZ05rY4ckm8H3Kkr5y6IpBDeCDS_Q3gO1yWLCuB0MhHz9atEj0XaJQZUcbX6O6O-wVSqtOzcDApnpX2tThP-NSbbM7lZCEN1jQJXJfqtQanBTuJXxiOJfqlKsj_xs/s800/image_2024-08-22_08-40-21.png

ហុងកុង គឺជាទីក្រុងមួយមានមនុស្សរស់នៅច្រើនបំផុតក្នុងចំណោមទីក្រុងធំៗលើពិភពលោក ហើយបច្ចុប្បន្ន ចំនួនមនុស្សរស់នៅទីក្រុងហុងកុង គឺស្មើរហូតដល់៧លាន៣សែននាក់ ទើបមនុស្សទាំងអស់នៅទីនេះ គ្មានទីធ្លាធំលាយស្រួលសម្រាប់រស់នៅឡើយ ។ ហេតុនេះ អ្នកមានជីវភាពក្រីក្រជាច្រើននាក់ត្រូវតែរស់នៅក្នុងបន្ទប់មានទំហំស្មើនឹងក្តារមឈូស ឬរន្ធកណ្តុរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv3xJYCSJMZL30T5AwjnGa7E3z3JcSYKQgK0HMMDlcLkKCpBWVp25ftjfywtONpDOUDIBrU8RjoiqkWSt3R4fnayhLnSa4X5mk5R3xqE8UFMVh1z_zbrI6mBgWlugXm0Ss81TcCE6RKYrjdyeptHWq-20GBrJ05tFLPaBNqp48xo8OioW2dgfVqzK6k_3G/s1440/image_2024-08-22_08-40-57.png

ផ្ទៃដីនៅទីក្រុងហុងកុងមានកំណត់ និងពុំអាចកសាងអគារបន្ថែមទៀតឡើយ ទើបធ្វើឱ្យតម្លៃបន្ទប់ក្នុងទីក្រុងកើនឡើងខ្ពស់ ហើយធ្វើឱ្យបន្ទប់ជួលក្នុងទីក្រុងមានតម្លៃខ្ពស់បំផុតលើពិភពលោក ។ ពលរដ្ឋហុងកុងរាប់ម៉ឺននាក់គ្មានជម្រើសផ្សេងទេ ហើយពួកគេត្រូវតែរស់នៅក្នុងបន្ទប់តូច ក្នុងនោះមានបន្ទប់ទឹក និងផ្ទះបាយនៅជាមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXKfcPjUF1VSvUkLMUCutpVPZNtSBoZVgRvxjxhnJI8QpLe9MtlwXcWGLI5aPW2GxGw2ahuVFR3xl_WryUf1FXB99L9dyJxLPG35xE3SKoy_1-w6f07LxrQ2vzaxfusHclSdkWuf7fKNEprKxCDNKHOh2BFidUS5OOVLuVmfGjApW0ZJUpUAjiamahD7Oh/s830/image_2024-08-22_08-40-28.png

លោក បិននី ឡែម ជាជាងថតរូបបានចំណាយពេលអស់៤ឆ្នាំ ដើម្បីដើរមើលបន្ទប់ចំនួន១០០បន្ទប់ក្នុងទីក្រុងហុងកុង និយាយថា បន្ទប់តូចៗសុទ្ធតែក្រាលកម្រាលឈើយ៉ាងស្អាត ប៉ុន្តែលោកបែរជាយំ ដោយសារការរស់នៅក្នុងសភាពបែបនេះ ។ ពួកគេត្រូវធ្វើអ្វីគ្រប់យ៉ាងក្នុងបន្ទប់ចង្អៀត ចាប់ពីការចម្អិនម្ហូបអាហារ, ងូតទឹក, អានសៀវភៅ, ផឹកកាហ្វេ រហូតដល់សម្រាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdYQUJcdfcvP-9XeNgbQ1QY1H33zDq40MxtvKgnJMmx6fNojNGbJCRfcI6rUHDCDZH4Yltyr2MFlFq27Kex3dWQ0oOk5JMPuU6MyYHCEmX55hTeIAdGGT9RCjv7sZX30fIqsz5aTGoaM_pL7QaXqR_3pmKR-KcE4Q0po1V1MqxCE0gLM7e4EtnGKuYHD7/s3072/image_2024-08-22_08-40-40.png

បន្ទប់តូចចង្អៀតនៅទីក្រុងហុងកុងមានឈ្មោះថា «Trapped» ហើយអ្នកស្នាក់នៅគ្មានទីធ្លាធំទូលាយសម្រាប់ដើរទេ ។ ពួកគេអាចធ្វើបានត្រឹមតែសម្រាកនៅលើគ្រែប៉ុណ្ណោះ ដោយដាក់ជើងឱ្យត្រង់ ដើម្បីកុំឱ្យធាក់ជញ្ជាំងដែលគ្មានបង្អួច ។ រីឯដំបូលបន្ទប់វិញទាបខ្លាំង ដល់ថ្នាក់ពុំអាចឱ្យអ្នកស្នាក់នៅងើបឈរបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQobe-KMz06-VU8XHShER8_YiI02J_uXuEwC-zSs_MpU2vzjvFBWRHFOSk7psXFyloaOhGwPn4p6NHiqVBRikYZynVlGQfkFtuyDnHxpdVVkXQadLSMiTS5j90ciSGR4I2tuMX0b-knmzFWun3vwyKP1LWIUuBb9rSusipRopxLATo3Fk2LqkviM1WXE9C/s1440/image_2024-08-22_08-40-44.png

បុរសអាយុ៦៣ឆ្នាំម្នាក់ រស់នៅក្នុងបន្ទប់ដ៏តូចចង្អៀតមួយបាននិយាយប្រាប់លោក បិននី ឡែម ថា លោកបានចំណាយប្រាក់បង់ថ្លៃបន្ទប់ជួលចំនួន២.៤០០ដុល្លារហុងកុង (ឬស្មើ៣១៤ដុល្លារអាមេរិក) ក្នុង១ខែ ។

លោក បិននី ឡែម និយាយថា អ្នករស់នៅបន្ទប់តូចៗបានបើកទ្វារស្វាគមន៍ភ្ញៀវ និងរីករាយរៀបរាប់ពីការរស់នៅរបស់ពួកគេប្រាប់លោកដែលជាមនុស្សប្លែកមុខ ខណៈពលរដ្ឋហុងកុងខ្លះទៀតមានអារម្មណ៍ខ្មាស់អៀន ដែលត្រូវរស់នៅបន្ទប់បែបនេះ ។ ប៉ុន្តែលោក បិននី ឡែម សង្ឃឹមថា នៅពេលមនុស្សលើពិភពលោក បានឃើញការរស់នៅរបស់ពលរដ្ឋហុងកុង នឹងមានអ្នកណាមកជួយមិនខាន ៕

ពលរដ្ឋចិនភ្ញាក់ផ្អើលនឹងព្រះអាទិត្យចំនួន៧ តម្រៀបគ្នាលើមេឃ

0

ប្រទេសចិន ៖ រូបភាពព្រះអាទិត្យចំនួន៧ តម្រៀបគ្នានៅលើផ្ទៃមេឃក្នុងទីក្រុង Chengdu ប្រទេសចិន បានក្លាយជាប្រធានបទមួយធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនជជែកគ្នាថា តើវាជាព្រះអាទិត្យពិតប្រាកដ ឬក៏អត់? ប៉ុន្តែអ្នកជំនាញបានបកស្រាយថា វាគ្រាន់តែជារូបភាពបំភាន់ភ្នែកប៉ុណ្ណោះ ។

សារព័ត៌មានចិនជាច្រើនរាយការណ៍ថា រូបភាពនេះបានថតចេញពីបង្អួចរបស់អគារមន្ទីរពេទ្យ West China ។ រីឯសាក្សីដែលបានឃើញព្រះអាទិត្យចំនួន៧ នៅលើមេឃ និយាយថា ព្រះអាទិត្យបានបង្ហាញរូបរាងប្រមាណ១នាទីប៉ុណ្ណោះ បន្ទាប់មក វាក៏បាត់ស្រមោលទៅវិញ ។ ក្រៅពីនេះ មានពលរដ្ឋចិនជាច្រើននាក់ទៀត ក៏បានឃើញព្រះអាទិត្យដូចគ្នាដែរនៅចំណុចផ្សេងៗ ហើយពួកគេមានអារម្មណ៍ថា មានសំណាងខ្លាំងណាស់ ពីព្រោះមិនធ្លាប់ឃើញព្រះអាទិត្យច្រើនបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-1YUoZqDAJ-AlUl3qT9Ay3PHh1y7S7ywGg-jcisDRMrgZQrGXTrpHkuFpdr-ut12awFNggIf1ID93Op2YJRq8ja95WWIVGlMVIGLPZkwILWBuj3-wDShh28P-tR0dMKwI0hLe_26TqJYPGKKMdfqPk2r9pKvNDLYiyvwbCtRHGLgka8A4mj0i8CKh1zO5/s1200/image_2024-08-22_08-36-01.png

សារព័ត៌មានចិនរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ព្រះអាទិត្យចំនួន៧ បានបង្ហាញរូបរាងឡើងក្នុងពេលជាមួយគ្នានៅទីក្រុង Chengdu ហើយអ្នកគ្រូពេទ្យម្នាក់ធ្វើការនៅមន្ទីរពេទ្យក្នុងទីក្រុង Chengdu ក៏បានថតរូបភាពនេះបង្ហោះក្នុងបណ្តាញសង្គម ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋចិនភ្ញាក់ផ្អើលគ្រប់ៗគ្នា និងឆ្ងល់ថា ហេតុអ្វីទើបមានព្រះអាទិត្យរហូតដល់៧ បែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlIzF1_VddqT_BGawk1PKglHg3A80RIyP5IFOh-vDHj698VGXsuHOtzuGl8owZYt0sHHoIGtdR9cUnCJmrBmw1gHZ47r91tsNIjg4rhHmgNAVUauoAZ7eyTrSsMNG5ah6Jqr_uJEqtfiLNMROGZXrI5P_8ffZhS2AsQ4wamJRt8lyinLfBJToxjcgXSehl/s686/image_2024-08-22_08-36-15.png

អ្នកគ្រូពេទ្យនិយាយថា ៖ «ខ្ញុំបានឃើញព្រះអាទិត្យ៧ តម្រៀបលើគ្នានៅលើមេឃ ហើយដោយសារវាចម្លែកខ្លាំងពេក ទើបខ្ញុំថតរូបភាពយកមកចែកចាយក្នុងបណ្តាញសង្គម» ។ រីឯអ្នកប្រើប្រាស់បណ្តាញសង្គមឃើញរូបភាពព្រះអាទិត្យនេះនិយាយថា នាងមានសំណាងខ្លាំងណាស់ ដែលបានឃើញបាតុភូតធម្មជាតិបែបនេះ ខណៈអ្នកខ្លះទៀតជឿថា នេះជាសញ្ញាបង្ហាញថា ទេវតាកំពុងតែយាងចុះមកផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLsmQGeKi2TyLx0zedTI0PlFJVmQiMmWl30HIasyOUYNymMu1JXbnOcs2dBQkvD8ExVh4lfbR739Rl-YJtyPRDNOdE-hIghQIIlZYMqrtdyTDIDL7ewq2Z6iwFqXoArPwaPUIOtb4dgj7A6nrG6t96G3RMkj2cObJGhyvFYfoh5WPjbYdyAFyaqK88oGaa/s1280/photo_2024-08-21_13-46-36.jpg

ប៉ុន្តែអ្នកជំនាញនិយាយថា បាតុភូតនេះហៅថា «Sun Dog» កើតឡើងដោយសារពន្លឺនៅស្រទាប់បរិយាកាស ហើយចំណុចដែលមានព្រះអាទិត្យ៧ គឺមានសំណើមត្រជាក់ខ្លាំងដូចទឹកកកអណ្តែតលើបរិយាកាស ។ ហេតុនេះ ពេលព្រះអាទិត្យបញ្ចេញពន្លឺឆ្លងកាត់តាមសំណើមត្រជាក់ វាធ្វើឱ្យពន្លឺងាក២២អង្សារ ឬ៤៦អង្សារ ហើយសំណើមនេះក៏តម្រៀបគ្នាក្លាយជាព្រះអាទិត្យជាច្រើនបំភាន់ភ្នែក ៕

ទីក្រុងងងឹតបំផុតលើពិភពលោក សម្រេចចិត្តទិញកញ្ចក់ជួយបំភ្លឺទីក្រុង

0

ប្រទេសន័រវេស ៖ ពេលពលរដ្ឋនៅបណ្តាប្រទេសអាស៊ានចង់ឱ្យព្រះអាទិត្យបន្ថយពន្លឺបន្តិច ឬកុំឱ្យថ្ងៃក្តៅខ្លាំងពេក ប៉ុន្តែពលរដ្ឋនៅប្រទេសមួយចំនួនដែលមានអាកាសធាតុត្រជាក់ខ្លាំង ពួកគេបែរជាត្រូវការកំដៅថ្ងៃយ៉ាងខ្លាំង ។ បើយើងរស់នៅទីក្រុងដែលគ្មានពន្លឺថ្ងៃសោះ តើវានឹងល្អសម្រាប់ការរស់នៅដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6LUKQ3PcHIkFciLkBNMyqgm-fSuCMRgFfEcrOCRhz6eLdSosETL4GJFjyfhZzHqY236Cz8a9rr6q52aKIzJ9zvr9jb7rcm-VhmQrFnHh9MmBot7sJD4mytM9iVFBwNI2qK5FKMFgFWnmqIVgGE7vSn74z7fD4mMjl-_5zFsKAyy3HgOMp580TVKmf4SGD/s1280/image_2024-08-22_08-25-49.png

ពលរដ្ឋរស់នៅទីក្រុង Rjukan ដែលជាទីក្រុងងងឹតបំផុតរបស់ប្រទេសន័រវេស បានសម្រេចចិត្តទិញកញ្ចក់មានតម្លៃជាង៥២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីជួយបំភ្លឺទីក្រុង ។ កញ្ចក់នេះមានតួនាទីបញ្ជូនពន្លឺថ្ងៃមកកាន់ទីក្រុងទាំងមូល សម្រាប់ឱ្យពលរដ្ឋក្នុងទីក្រុងងាយស្រួលរស់នៅ ។ រីឯការធ្វើដំណើរទៅទីក្រុង Rjukan ដែលស្ថិតនៅភាគពាយ័ព្យទីក្រុងធំ Oslo របស់ន័រវែស គឺត្រូវចំណាយពេលប្រមាណ ៣ម៉ោង ។

គេស្គាល់ថា Rjukan ជាទីក្រុងងងឹតបំផុតលើពិភពលោក និងមានពលរដ្ឋរស់នៅប្រមាណ ៣.៣០០នាក់ ។ ការដាក់ឈ្មោះទីក្រុងនេះ គឺដាក់តាមឈ្មោះរបស់ទឹកជ្រោះ «Rjukan Falls» ដែលមានកម្ពស់១០០៤ម៉ែត្រ ហើយទឹកជ្រោះនេះជាកន្លែងផលិតថាមពលអគ្គិសនីដ៏ធំបំផុតក្នុងទីក្រុងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUZmJohyphenhyphenKLXZDvH6P7J20LQyUVQmrXEXmspvI3JvxgSkD0LJXWB8BEkAUGTnGb6463qed9nQWZMsMiJgCQQo2XBif-rmNAOVOwk-MCoZdar_-Fbs3rJFT1iWPiseDNp59PhtCAfLFO2wT5y6CUR66D37gbZj742PnawvqSY5hrsxebYajall1lUIvvl9Bl/s1200/image_2024-08-22_08-26-27.png

ចំណែកមូលហេតុធ្វើឱ្យទីក្រុងនេះងងឹតខ្លាំង គឺចាប់ពីខែកញ្ញា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ពន្លឺព្រះអាទិត្យនៅលើមេឃពុំអាចបំភ្លឺមកកាន់ទីក្រុងដោយផ្ទាល់បានទេ ដោយសារមានភ្នំព័ទ្ធជុំវិញទាំងអស់ ។ ទីក្រុង Rjukan និងទីក្រុងភាគច្រើនរបស់ន័រវេស គឺមានពេលថ្ងៃស្មើរហូតដល់២៤ម៉ោង លើកលែងតែចាប់ពីខែធ្នូ ដល់ខែមករា ដោយសារបាតុភូត «Midnight Sun» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi65bbgfzSPkyr9C_36Qonl2RjAHFXS8lcIDg387BTkYfDs8vS4ooQ-DuZw9yyPWOtezZ5MZB0cjZctNRGkgV1u82_WpwtyE4sbIibY0Jimu1UuZSfndcFWVhSXLSYeuVdBODWEG6UhVCrMTaqq0R9kHoh64kDKhZRZRgW4DYtwm5pVwcFuFgZyTuYMUzk4/s3648/image_2024-08-22_08-26-36.png

ប៉ុន្តែទីក្រុង Rjukan មានភាពខុសប្លែកពីទីក្រុងផ្សេងទៀតនៅន័រវេស គឺទីក្រុងនេះស្ថិតនៅចន្លោះភ្នំ ហើយភ្នំបានបាំងពន្លឺថ្ងៃជិត ។ ពលរដ្ឋក្នុងទីក្រុងត្រូវការពន្លឺថ្ងៃយ៉ាងខ្លាំង ហើយពួកគេគិតថា ពន្លឺថ្ងៃផ្តល់ភាពកក់ក្តៅ និងផ្តល់វីតាមីន D ដល់រាងកាយ ។ ហេតុនេះ នៅឆ្នាំ២០១៣ ពួកគេក៏សម្រេចចិត្តចំណាយប្រាក់ជាង៥២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីដំឡើងកញ្ចក់បញ្ជូនពន្លឺថ្ងៃមកទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5M5x4ggUr3xxdpENyZhLMgW4VP6x26H0C_73E-CsvhIiGQThan8kDfe2ub0kFIieqYTDepCGi3cKXDiO_fX2IgGNigG0mE2FJvDmjxwXSrfoIIh_pZFK0EpC8skirXVp-em6wtvVr8O7XyzRmzpVEQ_VcOgg2ZwYH1zJntUqM92tLcldWMcVRA_W7MMyk/s1200/image_2024-08-22_08-26-50.png

កញ្ចក់ទាំងអស់បានដំឡើងលើទីទួលខ្ពស់ជាងទីក្រុង ចំនួន៤៥០ម៉ែត្រ ហើយវាជាកញ្ចក់ស្រូបថាមពលព្រះអាទិត្យ ដែលអាចចាប់ចលនាព្រះអាទិត្យបាន ។ ចាប់ពីពេលនោះមក កញ្ចក់បានក្លាយជាព្រះអាទិត្យសិប្បនិម្មិតជួយបំភ្លឺទីក្រុងងងឹត ។ ពលរដ្ឋម្នាក់បានរស់នៅទីក្រុង Rjukan តាំងពីពុំទាន់ដំឡើងកញ្ចក់បំភ្លឺទីក្រុង និយាយថា លោកពុំធ្លាប់ឃើញពន្លឺថ្ងៃទេ ពន្លឺថ្ងៃជួយឱ្យទីក្រុងយើងកក់ក្តៅទាំងរាងកាយ និងផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7TRqg2N8VZgtH476kjBvwo6LRFoNiqKVFjy7pGrJseA6SapHJP-XbU7VCbOw_3peJvozhYO252CA84apuPECpMGf5nD8fsQAnYbVtMCxAO2RibMk2VIxSpMLWxOF4kWgXRZbKOg3j6x3iiQFqWEcu6qyEmATFKwAYBt6Gvi3BaMoBIjvkwUm3Qps3J2dV/s1920/image_2024-08-22_08-27-33.png

កន្លងមក មតិមួយចំនួនរិះគន់ថា ការដំឡើងកញ្ចក់បំភ្លឺក្នុងទីក្រុង គឺជាការខ្ជះខ្ជាយប្រាក់ឥតប្រយោជន៍ ។ ប៉ុន្តែមតិខ្លះទៀតជឿថា វាបានជួយឱ្យពលរដ្ឋក្នុងទីក្រុងកក់ក្តៅ និងទាក់ទាញភ្ញៀវទេសចរមកលេងផងដែរ ៕