ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Yubee Ly បានបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ “អូនកាចចឹងធ្វើប្រពន្ធបងបាននៅ”។

ក្រោយឃើញការបង្ហោះបែបនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយត្រឹមតែមួយម៉ោង បានឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSC4LYTIzp3gyfBMmZr3K1tdG-8KH462QHOv39P2fgIn9dvF5ej3SgeEDLvGszKL4y20Coh3R8qZ7oqHI7KLqJgetOERXMs9xVNdWruSx2e3f_v9mozKuVfS9P8r8l87ne0QIrj4v9T82OlyF_CeaxvSvoFqUwLeUsalcCmzdqdzb7OMsAcx_ubEddz6dV/s1280/456087820_814913467488352_5709047406992699623_n.jpg

ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។

យ៉ាងណាមិញ ករណីនេះកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ចំណាត់ការបន្ដនឹងផ្សព្វផ្សាយជូនជាបន្ដបន្ទាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR4wNppYovKNUJVxDbTGrGJFTP08uyoRzKTTDUjuzOfAolyc7t_f-Kl9JHOvIPA9_4z_iYf7lMIolcb09W1gc4mFTMfmeLjjFCaMnrgKWYbMWJIaYMcYAnSnYwgf_64bG0py4UCa7th0CyN0Ajz4Yn6ITlF1l6hhfAK4xgbBMjk3X1a2Nv625o9x5OASsI/s1440/456212446_814913450821687_5213925129743905543_n.jpg