Home ព័ត៌មានអន្តរជាតិ មកស្គាល់ទីក្រុងដែលត្រជាក់បំផុតក្នុងលោក ទោះផែនដីក្តៅយ៉ាងណា ក៏ទីក្រុងនេះនៅតែត្រជាក់

មកស្គាល់ទីក្រុងដែលត្រជាក់បំផុតក្នុងលោក ទោះផែនដីក្តៅយ៉ាងណា ក៏ទីក្រុងនេះនៅតែត្រជាក់

96
0

ផែនដីរបស់យើងគឺមានការប្រែប្រួលឥតឈប់ឈរជាពិសេសគឺការឡើងកម្តៅខ្លាំងតែម្តង ដោយគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោកកំពុងជួបប្រទះនឹងឥទ្ធិពលកម្តៅ។ ទោះជាយ៉ាងណាទីក្រុងមួយនេះគឺចម្លែកបំផុត ដោយសារវាមានអាកាសធាតុត្រជាក់គ្រប់ពេល ទោះបីផែនដីក្តៅយ៉ាងណាក៏ដោយ ក៏ទីក្រុងនេះនៅតែត្រជាក់ខ្លាំងផងដែរ។ ដូច្នេះតើអ្នកដឹងទេថា ទីក្រុងណាដែលត្រជាក់បំផុតក្នុងលោក? ហើយលោកអ្នកចង់ទៅរស់នៅដែរឬទេ? នេះបើយោងតាម Live Science ទីក្រុង Yakutsk ដែលស្ថិតនៅក្បែរទន្លេ Lena ភាគខាងកើតស៊ីបេរី ប្រទេសរុស្ស៊ី គឺជាទីក្រុងត្រជាក់បំផុតតែមួយគត់នៅលើពិភពលោកជាមួយសីតុណ្ហភាព -៦០ អង្សារសេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDY8TIhXik6Kh6aW6h4be0ovdrXI-9QsxrBNkNHuiBjydyys-SHEZoNSp3lZAR5ng0jN0fNo9-tM4phJechVdTs0JgXKo6L4N1UlJLxFLU7DuIiwF_IW4EKwZqPm7HY8A3nKi7scMvDttxXmc4fyvCv9RmuDxUYcTcW7hD_rQ9x2QvQDfkMJICrx8fGsxt/s6000/image_2024-08-21_08-48-50.png

ទីក្រុង Yakutsk បច្ចុប្បន្នមានមនុស្សរស់ប្រហែល ៣៣៦,២០០ នាក់ដោយពួកគេច្រើនធ្វើការឱ្យ Alrosa ដែលជាក្រុមហ៊ុនដំណើរការអណ្តូងរ៉ែពេជ្រនៅក្នុងទីក្រុង។ ក្នុងនោះមាន ២-៣ ពាន់នាក់គឺជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ។ ទោះបីជាទីក្រុងនេះស្ថិតនៅក្នុងសីតុណ្ហភាព -៦០ អង្សារសេនៃតំបន់អង់តាក់ទិកក៏ដោយ ក៏វាមិនប៉ះពាល់ដល់ការរស់នៅរបស់មនុស្សនៅទីនេះដែរ។ នោះក៏ព្រោះតែមនុស្សតែងតែស្លៀកសម្លៀកបំពាក់ក្រាស់ៗ និងផ្តល់ភាពកក់ក្តៅដល់ខ្លួនឯងជានិច្ច។ នៅក្នុងបទសម្ភាសន៍ជាមួយ BBC អ្នកស្រុកមួយចំនួនបាននិយាយថា ពួកគេមិនដែលស្គាល់ពន្លឺព្រះអាទិត្យទេ ពោលគឺមិនដែលជួបប្រទះនឹងអាកាសធាតុក្តៅឡើយ ដោយពួកគេបានជួបប្រទះតែភាពត្រជាក់គ្រប់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDIkUkC7ls6rqA8bLxaYz5gyJITEgu-VFZM-qab8eXQcdgE4r3VU21MFTL37q3q3MWkTHuo2NTvboMRjDJr1gVj_knsUrMSuklSdVilgR7EHtPEzoE-fxaBisRo4EbjRagseNuvaChnG7eWPMjDDpXcRHxOLbuFr4ZDEQYKgBe1pByTZmNvE53Mhjr9eff/s1000/image_2024-08-21_08-49-08.png

ពួកគេក៏បានបន្ថែមទៀតថា ខណៈពេលដែល Yakutsk ជាទីក្រុងត្រជាក់បំផុតក្នុងលោក ក៏មានកន្លែងមួយទៀតដែលមានសីតុណ្ហភាពត្រជាក់ជាង Yakutsk ផងដែរនោះគឺជាទីក្រុង Oymyakon ដែលមានប្រជាជនប្រហែល ៥០០ នាក់បានឈានដល់សីតុណ្ហភាពត្រជាក់បំផុតរហូតដល់ -៧១.២ អង្សាសេ។ វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលទីក្រុងទាំងពីរមានអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ប៉ុន្តែនៅតែមានមនុស្សរស់នៅបាន។ លោក Alex DeCaria សាស្ត្រាចារ្យផ្នែកឧតុនិយមនៅសាកលវិទ្យាល័យ Millersville ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បាននិយាយថា តំបន់ស៊ីបេរីគឺមានអាកាសធាតុត្រជាក់ខ្លាំងដោយសារតែ “ការរួមបញ្ចូលគ្នានៃរយៈទទឹងខ្ពស់ និងផ្ទៃដីដ៏ធំ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbvxMcgzmag61S0Io7YYfXW_msH-IQQK6JCZS_JqK2fc900rdsyhJCYnGl7JI1y9a8dp3gRiBm6GFl2KQ83OvfUWrU4mevf4Ni6Td7aQNghXf0PUddGMpDnVA0vyWTFPfwA6wcIjXrWP-cuzAZv8Hm7hFFzFgMx_da1xaqM7X6mAtB4yBTQ0FRSWZ7dKRV/s1400/image_2024-08-21_08-49-25.png

សីតុណ្ហភាពត្រជាក់នេះ ទំនងជាកើតឡើងនៅលើទ្វីបអង់តាក់ទិក នៃតំបន់ស៊ីបេរី ដោយសារតែសំណើមទាប និងផ្ទៃមេឃច្បាស់អនុញ្ញាតឱ្យវិទ្យុសកម្មរលកវែងដែលបញ្ចេញដោយផែនដី ទៅដល់កំពូលនៃបរិយាកាស បញ្ចេញទៅក្នុងលំហ ដែលនាំឱ្យសីតុណ្ហភាពផ្ទៃត្រជាក់។ លើសពីនេះកន្លែងទាំងពីរនេះក៏ស្ថិតនៅក្នុងជ្រលងភ្នំក្នុងតំបន់ ហ៊ុព័ទ្ធដោយដីក្នុងតំបន់ផងដែរ ជាហេតុធ្វើឱ្យទីក្រុង Yakutsk និង Oymyakon ដែលសុទ្ធតែជាទីក្រុងស្ថិតនៅតំបន់ស៊ីបេរីទទួលបានសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះ៕