Home Blog Page 884

សម្តេចចៅហ្វាវាំង គង់ សំអុល បន្សល់ទុកផ្លូវមួយខ្សែ និងស្ពានមួយស្ថិតក្នុងគម្រោងសាងសង់

0

សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រីលង្គារ គង់ សំអុល ជាសមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD6RKEKk2RVQHrPtw89NFgHdqwvbzdD8lrh_KG08wL3dojOlWI2u63M4YEKuQD6p5C7f8v-E4F4zxeCRsOq9IusvMzyOPU4B6CdxhMSC7_W9O98W-FZ6GSKtwDbPuURaH77WkRU85p18hkhPnQMC2_5XhtA5DnO4MajKsbH7ci7lBVa-IxBAJSIq3B3B-F/s613/image_2024-09-02_16-10-53.png

សម្តេចចៅហ្វាវាំង បានកាន់ដំណែងជារដ្ឋមន្ត្រីព្រះបរមរាជវាំងតាំងពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្នអស់រយៈពេល២៦ឆ្នាំហើយ ដោយសម្តេចបានថែរក្សាព្រះបរមរាជវាំង និងបំពេញតួនាទីបានយ៉ាងល្អ តាំងពីរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី។

ដោយមើលឃើញពីការលះបង់ដ៏ល្អជាច្រើនមកនេះ កាលពីខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចប្រសិទ្ធនាមផ្លូវមួយខ្សែឈ្មោះ “មហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល” ជាផ្លូវលេខ២០០៤ ចាប់ពីចំណុចផ្លូវលេខ២៧១ រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងប្រមាណ ៤៤៥០ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/454740216_513621251222988_297806099736653455_n.jpg?_nc_cat=103&ccb=1-7&_nc_sid=833d8c&_nc_eui2=AeFb6iDwrtY1sF-N0n-kj3t0lKs7PuXHKeCUqzs-5ccp4HwZLA09n0_FG1DXdMykgKr2lKijh76heVt0fNlcucfm&_nc_ohc=GcGSM9rSoh8Q7kNvgED9RHv&_nc_ht=scontent.fpnh20-1.fna&oh=00_AYDKUI053SwdSGIBBGsIDbAY1rBy2Zt1ZqbIHOw2uogaaA&oe=66DB6676

លើសពីនេះទៅទៀតកាលពីឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាងសង់ស្ពានអាកាស គង់ សំអុល ដែលស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេច ចៅហ្វាវាំង គង់ សំ អុល (ផ្លូវ២០០៤) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAL_va7XC1ARLI_77d_Z5XNNY4tE-HZkKsERNit6sxN-S5R032cwP2uoDR7eU2b3axsGG-vgGZO7c2C7XQxcmzMwVPeqZtZ91HNIEXTWQSJwh1_03tqC-8-FJgZaUjjeRYud1eGrwu56Wf7ozEePCUxWJXAjoXy5GG-PnYyBWWUNjh3Ns7CMhCpTG8EGKU/s2000/image_2024-08-24_14-02-20.png

ក៏ប៉ុន្តែរំលងផុត២ឆ្នាំ គម្រោងនេះនៅតែមិនទាន់ចេញរូបរាងនៅឡើយ៕

រកឃើញអ្នកកាន់តំណែងរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជំនួស សម្តេចចៅហ្វាវាំង គង់ សំអុល

0

ក្រោយពីសម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រីលង្គារ គង់ សំអុល ជាសមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ឱ្យ ឯកឧត្តម ឧកញ៉ា មហាមន្ត្រី គុយ សុផល ឡើងកាន់តំណែងជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBoyTyPssE3R7ZOUYnuQ3TFs5mlEfvRwDyLp9Y9ANGA-Cw3v5oTrE2cS14sbyjRwwC99OtDtZFjTNoEyx0WCVxoS_LFXQiXj_KXOtcSvBZ6QyYbVabxli87edMafFhFOrhCwSH9QJ8TWcUE1nqJhtWpcstZAxkkzKAO7gPewUdSvHiEqisZzYGN-ekrMpt/s1024/image_2024-09-02_16-10-13.png

គួរបញ្ជាក់ផងដែរថា សម្តេចចៅហ្វាវាំង គង់ សំអុល បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ ស្របពេលបច្ចុប្បន្ន សព សម្តេចត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD6RKEKk2RVQHrPtw89NFgHdqwvbzdD8lrh_KG08wL3dojOlWI2u63M4YEKuQD6p5C7f8v-E4F4zxeCRsOq9IusvMzyOPU4B6CdxhMSC7_W9O98W-FZ6GSKtwDbPuURaH77WkRU85p18hkhPnQMC2_5XhtA5DnO4MajKsbH7ci7lBVa-IxBAJSIq3B3B-F/s613/image_2024-09-02_16-10-53.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip9xti6Kpd0OhwUEgXZrT6GewaC4uL6zaIpHoDsfxfINGdfYIqA0nvXCuzur2qmjYUlqmxEoZQROZjU2yW7Ewq4vCD3v9VkREr6on3UCULclXKvSW8OQfWDMNtlEpvyWGqOyqk5_-pqSjQ7W3240w3Ukiu9KwCNIxNi4u6JDmY-Raiguy9pHx0di9xIy6X/s1280/photo_2024-09-02_15-57-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZmnrNVb671u_FTx_RVHiMW3fwdYFNNCheFO_i-XcRgwPUXfC9StexDrAWhgrbosS01xrX1OXJctGxxiWsRLF951wr69cCW8FHzPkVs4VBWdBE24JxJMxVVyLsQFqFKriK1OGnkZ_5YZ_5wCwlGW1zpmLKlM3CpD4L5p9KrB5FCwljK5tJ2q7Vqp7TECJu/s1280/photo_2024-09-02_15-57-23.jpg

 

ត្រឹមឆ្នាំ២០៥០​ អ្នកធ្វេីការរោងចក្រអាចនឹងទទួលបានប្រាក់ខែរាប់ពាន់ដុល្លារ

0

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រដោយកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ដោយយកកម្ពុជាចេញពីប្រទេសក្រក្រី ទៅជាប្រទេសអភិវឌ្ឍន៍ និងជាប្រទេសអ្នកមាន ហើយហ៊ានប្រកួតជាមួយប្រទេសគេដទៃលើគ្រប់វិស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vFLUV6I4SEwUpdHQk1lI4_1snF1Rr8vuHOTnJKSkoQyWIP7SkFA-k84M2RT_truyNm0lz2K3p9rfD-zCFIVPEPRzl4xlflAcNfIjrZLkaK3G8zNv2R-uIWOPLErTIs2-uUBvbZ0s8TgDL2nK7jO5SQBTN1TFYxvjFvYFyH4mlyDpVn1h2Jm70eTPBFLt/s3860/image_2024-09-02_14-19-51.png

បើតាមអភិបាលខេត្តកំពង់ស្ពឺថ្មី ឯកឧត្តម ជាម ចន្ទសោភ័ណ្ឌ បានលើកឡើងថា៖”ឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអ្នកមាន ខណៈពលរដ្ឋប្រកបរបររោងចក្រដែលកំពុងទទួលបានប្រាក់ខែ៣០០-៤០០ អាចនឹងឡើងបានដល់រាប់ពាន់ដុល្លារ។ មិនតែប៉ុណ្ណោះមន្ត្រីរាជការក៏ដូចគ្នានោះដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNcbgxHMcQlQvml2tyXlX3fCkgtrfBYlnbAC2CFhBxJ8pVwz86TFSJqk0MwmXhkNdLw3oDIH8igVDgDKVVYMCoVBdWtk4-tGDqlvgH1H7Xt8pYHsP8f3tq8zQJx1TYfz5fPm76opnremlJeqETBKhX7_9QRQSiqYN49Gro6lph68MkayL06OrUswBxU7cR/s1024/image_2024-09-02_14-20-36.png

បច្ចុប្បន្នកម្មកររោងចក្រទទួលបានប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត)កើនដល់សរុប ២០៤ដុល្លារក្នុង១ខែ ក្នុងនោះ២ដុល្លារជាបន្ថែមពីសម្តេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbaL0whiDAFEguRhTF5vYBMLmaAiHWTr49K1fe8D0S0TnYp0KF8bssZ7gO8LvJ6OU1f3-bSxrJPyMsrB2YEs8Z_6h3lZfFYx24lQeMZKc4ikute5mV3ZAK9nL5mgRBGvqLenvVA1MP7W1ZvIVZkeLAQDUn7sdrvJsVHvGqVPbZB7GhyBC1B-C-H_CnOsqj/s900/image_2024-09-02_14-20-07.png

ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤ មានចំនួន២០៤ ដុល្លារ ក្នុង១ ខែ កើន៤ ដុល្លារប្រៀបធៀបជាមួយឆ្នាំ២០២៣ដែលមានត្រឹម២០០ ដុល្លារ៕

 

នៅកម្ពុជា! ថតរូបអ្នកដទៃ ដោយគ្មានការអនុញ្ញាត អាចជាប់ពន្ធនាគារដល់១ឆ្នាំ

0

ការថតរូបអ្នកដទៃ ដោយគ្មានការអនុញាតពីសមីខ្លួនគេ អ្នក​អាច​គិត​ថា ជា​រឿង​ធម្មតា ក៏ប៉ុន្តែ​ការធ្វើបែបនេះអាចឱ្យអ្នក​ប្រឈមមុខនឹងទោសទាន់។

យោងតាម មាត្រា​ ៣០២ បទប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​អំពើ​ថតរូបភាព​នៃ​បុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​មួយខែ​ទៅ​ មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០រៀល​ទៅ​ ២០០០ ០០០ រៀល​។

ដោយឡែក ចំពោះការស្តាប់ ឬថតសំដី ដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀលផងដែរ នេះបើយោងតាមក្រមព្រហ្មទណ្ឌ ,មាត្រា៣០១។

នៅកម្ពុជា មនុស្សម្នាក់ៗមាន “សិទ្ធិខាងរូបភាព” ដែលជាសិទ្ធិផ្ដាច់មុខរបស់បុគ្គល ដែលមានចំពោះរូបភាពនានាដែលអាចបង្ហាញពីបុគ្គលនោះ ឬអត្តសញ្ញាណរបស់បុគ្គលនោះ ដែលត្រូវបានការពារដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

សិទ្ធិនេះ ជាផ្នែកមួយនៃសិទ្ធិបុគ្គល សំដៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធជិវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គល ក្នុងមាត្រា ១០ នៃក្រមរដ្ឋប្បវេណី៕

ស្ងាត់ៗ! ផ្លូវរថភ្លើងល្បឿនលឿនថៃដំបូងគេ ដែលតភ្ជាប់ទៅកាន់ប្រទេសចិន កំពុងស្ថាបនាឡើងជិតរួចរាល់ហើយ

0

ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់ថៃ ដែលតភ្ជាប់ពីទីក្រុងបាំងកកទៅកាន់ប្រទេសចិន ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញបានយ៉ាងមានភាពងាយស្រួល រហ័សទាន់ចិត្ត គ្រោងនឹងលេចរូបរាងឡើងត្រឹមឆ្នាំ ២០២៨។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiar6FuakuzUvEe1BuJ-tUAywto5q2tsmtriAfBn5HcwVVGE2RvvpL1LWNnaK6GpljC5UfdWV-hoHvKlRCS5uC-XTgrwhf9G74EBTAQhtwY7WoKWqaU1l1F1tglgtLrLyePtwtHX7IJd9dAU2UN9ErjBS9rKAjumK5srChqC3HaU5TJ9NhA307RHXo1Xhlh/s1080/457137053_481951291473899_916048520842794968_n.jpg

ប្រទេសថៃកំពុងអភិវឌ្ឍគម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៨៧៣ គីឡូម៉ែត្រ ដែលនឹងតភ្ជាប់ទីក្រុងបាងកកជាមួយនឹងផ្លូវរថភ្លើងប្រទេសឡាវ ហើយឆ្ពោះទៅកាន់ប្រទេសចិន ដែលគម្រោងនេះគ្រោងនឹងបញ្ចប់មុនឆ្នាំ២០៣០។ នៅពេលសាងសង់រួចរាល់ ទាំងអ្នកដំណើរ ការដឹកជញ្ចូនទំនិញ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្សេងៗនឹងធ្វើឡើងតាមរយៈរថភ្លើងមួយខ្សែនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrEmWMxmSZpoDERve52CwBUusjW_WvM3KU45d3lUs6G2sO3JOsA3hD2lQdjFFk85P88wFcIWc1y2db4qbk4NzcjqG0AEYKJupMkZtSoIUFpGZZQR2KPb-iTwJzACbfIVQ5ya38TjKGGWxP0V4AJbrHCBOo_SSaxE7Fay9G0Wbalx3Ws0qn-IQB63hTtyNK/s1080/457248303_481951054807256_8793245900155692209_n.jpg

ផ្លូវរថភ្លើងល្បឿនលឿននេះ ដែលប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៥ ពាន់លានដុល្លារទៅ ៩.៩ ពាន់លានដុល្លារ គឺជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ី អឺរ៉ុប និងអាហ្រ្វិក ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចដ៏ភ្លឺស្វាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix0Loa2ghSVinl0MgyDGwFIrpR6fw8Y5SBJ4S_cVOSb7at29Hz1awLogQZe8V02NnjJMv4LlInPBy6tZxGe79Af3Xt40YtlLul2Dym5dhllDLSdk_nCVV4p0F9GDR5oNK8BrZe6luADC1t8VWHwkUcoiHDaICeQjP-9HQKH9xIdWrDgbi5YPibz1lFetNJ/s1080/457527184_481951088140586_133102749062695334_n.jpg

រថភ្លើងល្បឿនលឿននេះនឹងចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាន របស់ប្រទេសចិន។ នៅដំណាក់កាលទីមួយ ផ្លូវរថភ្លើងនឹងតភ្ជាប់ទីក្រុងបាងកកទៅនគររាជសីមា ជាច្រកចេញទៅភាគឦសានប្រទេសថៃ។ ដំណាក់កាលទីពីរនៃគម្រោង ផ្លូវរថភ្លើងតភ្ជាប់ទៅកាន់ទីក្រុង Nong Khai ដែលជាទីក្រុងព្រំដែននៅភាគឦសានប្រទេសថៃ និងឆ្លងកាត់ព្រំដែនពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjju3Z8fVn4ocW0lPad73pkuhzMt4Bq5RLKPbvYnBECF-ZN63r9k_vbNqL1QmTjUpK3nRbqnLfed8tlHI7bKbSCZRzF3eLuv2Qz6_9NiRaZpCR3JhzW9HS0nPVnXTIS4QZ94VY_7VSCrFxnc1CIPuVNK8S00yMZsK_4uYVwMxYTbrfFYCWTvWxWUOMWNJqp/s1166/image_2024-09-02_10-50-54.png

គួរបញ្ជាក់ថា សម្រាប់ប្រទេសថៃយល់ឃើញថា ផ្លូវរថភ្លើងគឺជាសក្តានុពលដ៏សំខាន់សម្រាប់ការបង្កើនសមាហរណកម្មជាមួយប្រទេសចិន និងប្រទេសផ្សេងទៀតក្នុងតំបន់។ កាលពីពេលកន្លងទៅនេះ អតីតនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានសន្យាពន្លឿនការសាងសង់ ដើម្បីសម្រេចបាននូវមហិច្ឆតានេះឲ្យបានឆាប់បំផុតផងដែរ៕

អ្នកទេសចរអង់គ្លេសម្នាក់ចែករំលែកបទពិសោធន៍ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងឱ្យមានសុវត្ថិភាព

0

តើលោកអ្នកមានបំណងចង់ទៅកម្សាន្តប្រទេសកូរ៉េខាងជើងដែរឬទេ? ថ្មីៗនេះកូរ៉េខាងជើងត្រៀមនឹងស្វាគមន៍ភ្ញៀវបរទេសម្តងទៀតបន្ទាប់ពីផ្អាកបិទព្រំដែន ២-៣ ឆ្នាំក្នុងអំឡុងជំងឺរាតត្បាត Covid-19។ ទោះជាយ៉ាងដើម្បីទៅទស្សនាប្រទេសកូរ៉េខាងជើងឱ្យមានសុវត្ថិភាព និងសប្បាយរីករាយលោកអ្នកត្រូវតែមើលអត្ថបទនេះឱ្យចប់ បើពុំដូច្នោះទេការធ្វើដំណើររបស់អ្នកនឹងបរាជ័យ។ នេះបើយោងតាមអ្នកទេសចរជនជាតិអង់គ្លេសម្នាក់គឺលោក Simon Cockerell មានបទពិសោធន៍ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន ១៨០ ដងបានចែករំលែកថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi019DgjV26kxwGCDLAuPTmMfY8FudBNrmD1rkbvUJ5Y7_gA_PrkjAWTb3o25A1bTl284nYvwM0YxTk2kN426MycK-hMSQJ8i5LMBt3B7s17ggJhKQl_KLxklcCkp3241rRpzyYL3SV1T-uUW57BDL5jrDhHGNJztjKIleGYXB74sBRiDIDBJcE7ju6YXpv/s1024/image_2024-09-02_10-21-13.png

ប្រសិនបើលោកអ្នកចង់ទៅលេងប្រទេសដ៏គួរឱ្យខ្លាចនេះ រឿងដែលសំខាន់បំផុតគឺអ្នកត្រូវជៀសវាងនូវអ្វីដែលអ្នកនិយាយ មិនគួរនិយាយសរសើរមេដឹកនាំប្រទេសនេះគ្រប់ទីកន្លែងទេ ហើយក៏មិនគួរនិយាយរិះគន់ ឬប្រៀបធៀបការរស់នៅរវាងកូរ៉េខាងត្បូង ឬកូរ៉េខាងជើងឡើយ។ លោក Simon បានបន្តទៀតថា នៅពេលជួបស្ថានការណ៍គ្រោះថ្នាក់ណាមួយអ្នកត្រូវបន្ទាបខ្លួនជានិច្ច។ លើសពីនេះអ្នកធ្វើដំណើរគួរតែស្រាវជ្រាវទិសដៅជាមុនដើម្បីងាយស្រួលរុករក និងអាចស្វែងរកប្រធានបទទូទៅនៅពេលនិយាយជាមួយអ្នកក្នុងតំបន់។ Simon បានពន្យល់ថា “អ្នកមិនអាចសួរពួកគេថាតើពួកគេថាធ្លាប់មើលរឿងក្រៅប្រទេសអត់? បានទេព្រោះពួកគេនឹងមិនដឹងថាអ្នកកំពុងនិយាយអំពីអ្វី” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsIOVKvexa013jbjf1D_hl7IXjwgpXGk9NyzEWIA7uzfMEpXgTIXO6MHsyV6fs83SZUN_A61Yyq491K3Ah0wxVs1qV4bsajCenmUueUL1amVFehOKgDyKkW0TMvP8EWvjxedmPKyiQawAstyb1N6bYI4nb191uJDFInBuhUWmUu26pg6PhEAwQm_sbr-uj/s768/photo_2024-08-28_14-40-43.jpg

ចំពោះប្រធានបទបន្ទាប់ដែលភ្ញៀវមិនគួរនិយាយជាមួយអ្នកក្នុងតំបន់នោះគឺសាសនា ព្រោះប្រទេសនេះមិនមានការគោរពសាសនាណាមួយទេ។ Simon ចែករំលែកថា មនុស្សភាគច្រើនចូលចិត្តថតរូប ប៉ុន្តែនៅពេលមកដល់ប្រទេសនេះគួរកុំលើកទូរស័ព្ទថតរូបអី ដោយអ្នកត្រូវតែសុំការអនុញ្ញាតជាមុនសិន មុននឹងលើកកាមេរ៉ាថតរូបក្នុងតំបន់មួយៗបាន។ ហើយអ្វីដែលអ្នកទេសចរម្នាក់នេះចង់ដាស់តឿននោះគឺថា ភ្ញៀវអន្តរជាតិត្រូវតែគោរពច្បាប់របស់ប្រទេសនេះ សូមកុំបំពានច្បាប់ឱ្យសោះ ដោយសារប្រទេសកូរ៉េខាងជើងគឺមានច្បាប់តឹងរ៉ឹង ស្មុគស្មាញ ប៉ុន្តែគួរឱ្យទាក់ទាញបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6FpdV5GT0W5vjhHXCxgaZJJbx6tm85w96wPm-Ewk2ivhmY_XxZIaHsQxFnjIFfZitwcCq5R7XOWD57n9uhBfnxlADfZTn7ydwGQ83fQO1mpon7sbrLYLkyPTiOMx30zuoxoYSkysy6YNek24b2_iLBezMvtS9bZL2UjFgF7NYlCG2s0jsbI4I4n_8AH6/s800/photo_2024-08-28_14-40-51.jpg

ជាងនេះទៅទៀតអ្នកទេសចរគួរកុំធ្វើដំណើរម្នាក់ឯងអី យល់ល្អគួរទៅជាមួយមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់ពេលវេលា ដើម្បីធានាថាគោលដៅទេសចរណ៍ស្របច្បាប់ និងមិនត្រូវដើរវង្វេងផ្លូវឡើយ។ គួរបញ្ជាក់ដែរថា Simon Cockerell គឺបុរសជនជាតិអង់គ្លេសបានទៅប្រទេសកូរ៉េខាងជើងច្រើនជាង ១៨០ ដងដើម្បីរៀបចំដំណើរកម្សាន្ត និងចែករំលែកបទពិសោធន៍របស់លោកក្នុងការស្នាក់នៅដោយគ្មានបញ្ហានៅពេលទៅទស្សនា។ អ្នកទេសចររូបនេះគឺជាអ្នកគ្រប់គ្រងនៅ Koryo Tours ដែលជាក្រុមហ៊ុនទេសចរណ៍ដែលមានឯកទេសក្នុងការនាំភ្ញៀវទេសចរទៅកាន់ប្រទេសកូរ៉េខាងជើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7KSbTKD7Q_BoBGlj2DAajd2yBSZJlPYtJYtCJKBGE6XN6oY1dmBQsagQvJQ_s6LJHbstY7-nUuKo3aiaAkfB83lTWpAHdL3uRjPPJRoig1JTz-4xyEjOt-u-GAjmTyROjY6Zg_Rh1H5csDggmBBWuRy3iIqhkcpC0twyiyuKmcBxn9Yk9RZCX4ldJs8gQ/s1280/photo_2024-08-28_14-40-27.jpg

ស្មានមិនដល់សោះថា “ផ្កាម្លិះ” មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់

0

ម្លិះ គឺជាផ្កាមួយប្រភេទដែលមានក្លិនក្រអូបឈ្ងុយ និងសម្បូរមានខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជាយើង ដោយភាគច្រើនមនុស្សតែងតែបេះវាយកទៅថ្វាយព្រះ។ ទោះជាយ៉ាងណាវាមិនត្រឹមតែជាផ្កាល្អសម្រាប់ថ្វាយព្រះនោះទេ ផ្កាម្លិះក៏ល្អចំពោះសុខភាព និងសម្រស់ផងដែរ។ ផ្កាម្លិះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយផ្ចិតរន្ធញើស ការពារស្បែកពីកាំរស្មីយូវី និងព្យាបាលមុន ផ្តល់សំណើមដល់ស្បែក ជួយកាត់បន្ថយភាពចាស់មុនអាយុ និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជារូបមន្តថែរក្សាសម្រស់ ៤ យ៉ាងពីផ្កាម្លិះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3SWY2HzbKxW1ACv8ux9e4kCaP6Eqv8WWwmkwQG8Igbtrpxq9P4sMsO9pezjz0ecznalVyVeX5AQgl24yn6cG-d8ChxyQp8lr0z1wErE5metNTsZRuyVd1Qmvr9VEFtl_f1FFythg-KByUJ3nM4m-wDLVxubpJ7PrgXEj-1gLL-c8BevR-Q5K2Kqjs-UIh/s770/image_2024-09-02_10-15-32.png

១.ព្យាបាលមុន៖ គ្រឿងផ្សំមានទឹកក្តៅ ២ ពែង ផ្កាម្លិះស្រស់មួយក្តាប់តូច និងទឹកដោះគោស្រស់ ១-២ ស្លាបព្រាបាយ។ របៀបធ្វើ ដាក់ផ្កាម្លិះចូលទៅក្នុងទឹកក្តៅ បន្ទាប់មកស្រង់ផ្កាម្លិះ រួចយកទៅបុកឱ្យម៉ត់បន្ថែមទឹកដោះគោស្រស់ចូល លាបល្បាយនេះលើមុខរបស់អ្នក ហើយទុកចោល ១០ នាទីលាងសម្អាតនឹងទឹកត្រជាក់ជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh56ky4RRz4afyLYp9NPaDUVq1zXybBA-C4N1hFEZRE_ohyIXzOW6fOoM-8_edJhRpjle-HH5hDqJ_4Dvi22riTt-P1znYS1Yao0UCSTn0uCgYwX8ZxjZzdF1gj3zxRkwHiKI_qyPEIPQpYyMl8qwE9Gz4bg2C6TQfhGXP7pwdVkzFNDervIhEHrOGK5jt3/s981/photo_2024-08-24_14-38-10.jpg

២.ធ្វើឱ្យស្បែកសស្អាត៖ ផ្កាម្លិះ ក៏ត្រូវបានគេប្រើជាគ្រឿងផ្សំសម្រាប់ងូតទឹកផងដែរ ដោយអ្នកអាចបន្ថែមផ្កាម្លិះទៅក្នុងទឹក រួចងូតទឹក ដើម្បីជួយឱ្យស្បែករបស់អ្នកស្អាត ភ្លឺថ្លា រលោង និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwR9IXgIeq2EeVicOAfXoejkg_pbkF3DoOsEuN8Z7a-PPk4bhn0P3Jg3_96pOPSlJ1gjrLZLI72yamARF50Z9JQ9sByrmKgZwj2kjah2wkikju4kL3bZUPGYS9aHvPiRPryTqpKWgJDkRPPc0wRhaw-HNZR6lLog746QfKswRd8XVw-vpi0Dzi00i3Ec2w/s1104/photo_2024-08-24_14-38-11.jpg

៣.ប្រឆាំងភាពចាស់៖ ផ្កាម្លិះមិនត្រឹមតែមានសមត្ថភាពផ្តល់សំណើម ដល់ស្បែកបានយ៉ាងល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយព្យាបាលសញ្ញានៃភាពចាស់នៅលើស្បែកផងដែរ។ ដោយអ្នកគ្រាន់តែបុកផ្កាម្លិះហើយលាយជាមួយទឹកឃ្មុំ និងទឹកដោះគោជូរ ដើម្បីលាបលើមុខ ឬស្បែក បន្ទាប់មកលាងជាមួយទឹកត្រជាក់ជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfz7x3iRC1OMB3YFip0FxlT1Sh7sZMPTBO9hheQmmeVNEYvs9LRkWvlJTNLSU5ULOa8LNrr4gN3bqVefEMYc6jd1RK2ago_ocYUnHpbM2rhJFjQmZXxLkTp8mWBzncIH8t8PqMfAtEqBhrY1rTRoG-9fhSXIZsoIvAyljgFJerN3VooLKv6IZq__zgfgxs/s1111/photo_2024-08-24_14-38-12.jpg

៤.ពង្រឹងសុខភាពសក់៖ គ្រាប់តែបន្ថែមប្រេងផ្កាម្លិះប៉ុន្មានដំណក់ក្នុងសាប៊ូកក់សក់ ឬក្រែមបន្ទន់ អាចជួយធ្វើឱ្យសុខភាពសក់រឹងមាំ និងទន់រលោងស្រស់ស្អាតមានពន្លឺគួរឱ្យកត់សម្គាល់។ ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហាអង្គែ ឬកើតចៃ អ្នកអាចប្រើប្រាស់ផ្កាម្លិះស្រស់មកដោះស្រាយបញ្ហានេះបាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកកំទេចផ្កាម្លិះមួយចំនួន ហើយដាក់កូរលាយវាក្នុងប្រេងដូងក្ដៅឧណ្ហៗ បន្ទាប់មករងចាំដល់ប្រេងដូងចុះត្រជាក់បន្តិច សឹមចាប់ផ្ដើមលាបម៉ាស្សាលើស្បែកក្បាល ដោយធ្វើបែបនេះពី ៤៥ ទៅ ៦០ នាទី មុនពេលអ្នកកក់សក់៕

 

 

 

ថែរក្សារាជវាំងអស់រយៈពេល២៦ឆ្នាំ ពេលនេះសម្តេចចៅហ្វាវាំង​ វររៀងជ័យ​ អធិបតីស្រីលង្គារ​ គង់​ សំអុល​ បាន​ ទទួល​មរណភាព​

0

សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រីលង្គារ គង់ សំអុល ជាសមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្ន សព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្តេចចៅហ្វាវាំង បានកាន់ដំណែងជារដ្ឋមន្ត្រីព្រះបរមរាជវាំងតាំងពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្នអស់រយៈពេល២៦ឆ្នាំហើយ ដោយសម្តេចបានថែរក្សាព្រះបរមរាជវាំង និងបំពេញតួនាទីបានយ៉ាងល្អ តាំងពីរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» រហូតមកដល់សព្វថ្ងៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី៕

កក្រើកផ្សារអ៊ីអន ៣ ម្តងទៀត ! ល្ខោនខោល ក៏ទទួលបានការគាំទ្រខ្លាំងមិនចាញ់ ល្ខោនបាសាក់ រងចាំមើលថាល្ខោនបន្ទាប់គឺជាល្ខោនអ្វី?

0

កាលពីម្សិលមិញនេះ មនុស្សម្នាផ្អើលភ្លុកទឹកភ្លុកដីទៅទស្សនាល្ខោនខោលនៅឯផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ខណៈដែលទស្សនីយភាពបែបនេះបានលេចឡើងជាលើកទី២ហើយនៅឯទីតាំងតែមួយ ដោយកាលពីប្រមាណជិត២ខែមុននេះ ការសម្តែងល្ខោនបាសាក់វង់ភី សុគន្ធី ទទួលបាននូវការគាំទ្រយ៉ាងច្រើនខ្លាំងម្តងរួចទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpsFvYuUT7P3BnIYs16XRMI_F0bMEuX8ayrqoqtzg2QP1wSeF-vFWGuA_PAGJJACzZTHPdiARy4lI9Kvv5irz2dqIaNaQx_JshuR7rx_1rzNhxafWIph2nCVAo46O6oTU5gt6kB6zDSqqyFrBJkuQhkNkyTCjLlZXVxHxMzQARXlFlCc8751JdzBMkHYfJ/s1200/IMG_4503.JPG

កាលពីថ្ងៃទី ៣១ ខែសីហា និង ថ្ងៃទី ១ ខែកញ្ញា នៅឯផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ឬផ្សារអ៊ីអន ៣ ទស្សនីយភាពដ៏អស្ចារ្យមួយទៀតក៏បានលេចឡើង ក្រោមការសម្តែងល្ខោនខោល ពីក្រុមសម្តែងនៃសលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ស្របពេលជាមួយគ្នានោះ ដោយសង្កេតឃើញថាមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់សាធារណៈជនទូទៅ ទាំងក្មេង ចាស់ ប្រុស ស្រី នៅរងចាំមើលព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibMZTDw7y5exCEYmvUS06gPBkQpskEHTC-aQDTua8UzDvyLwE153dAnYmTR2E3WLkxbEFnLsdXGOEUxiWMJl9SaqeEGn2J-n7FDRf8Zk4eafau0Y8FVCBVUZv9VhBSgETi-PMtDuAQwIitSCy8WRxaisXa_AtiKQiphuHlwC6JH8K4JtdCZivJk0spdoY8/s2048/458098154_510176695105286_8474183267329286527_n.jpg

មិនថាប្រជាពលរដ្ឋខ្មែរឬក៏ជនបរទេសនោះទេ បានលេចវត្តយ៉ាងច្រើនកុះករអំឡុងពេលនៃការសម្តែងល្ខោនខោល គឺពេញទាំង៣ ជាន់នៃផ្សារទំនើបតែម្តង ដោយហេតុថា មនុស្សច្រើនពេក ក៏បានបណ្តាលឲ្យអ្នកខ្លះឈរមើលពីជាន់ខាងលើមកផង ហើយអ្នកខ្លះទៀតដែលនៅជាន់ក្រោមស្រាប់ ក៏បានយកកន្ទេលមកក្រាលអង្គុយមើលយ៉ាងជក់ចិត្តដិតអារម្មណ៍ប្រៀបបាននឹងពួកគេកំពុងអង្គុយមើលនៅតាមរោងល្ខោននានា ដែលប្រព្រឹត្តិទៅនៅតាមទីអារ៉ាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis3HIwpaOO8jP8fISQf7KrtQYfUaF5ww6iGpUu8VywMRKioMLYsNqhl-2qdVePVtpvR4lAz5BCUkgwxP4HH2a5qkliIkLkZyaXMQg6ObjV39H37RPHLlJE-JiQotjmieDX2-LR4gVmUf3CiW1n42XmufghER0KsInd7IzJ-qFbiMBlS_O84RqRumRBiykK/s960/IMG_4505.JPG

យោងតាមការបង្ហោះរបស់គេហទំព័រ ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ កាលពីម្សិលមិញនេះ បានឲ្យគូសបញ្ជាក់ជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា«វត្តមានអ៊ុពូមីង បងប្អូន ជាចំណែកដ៏ធំក្នុងការលើកស្ទួយ ល្ខោនខោល មរតកវប្បធម៌ខ្មែរ។ កាន់តែអស្ចារ្យ និងជាទិដ្ឋភាពមួយពុំអាចបំភ្លេចបាន នៅឯផ្សារទំនើបអ៊ីអន ម៉ល មានជ័យ នាល្ងាចថ្ងៃទី ១ ខែកញ្ញានេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjefQIJjko9dJAxu2mxKfhojOHt8IL5hsu7V2-Yw5SR6UAOO8nsKsnxLcA3gp5B1UT7p_wQ2_-_3u2HXwS_cR3W3ek3MmySM4ZbrdHJ5Wfc__OW0tIFGMdbhu2w6hQ7Y_YC2TfREcNPwvVu3nquv6RS26VO8v2M-I9QlyLqDEHuKd5JF3w5vF7CQoFhW_qK/s2048/457746845_510176515105304_8052834232582364808_n.jpg

ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាត ដោយអ្នកក៏បានលើកឡើងថា«អរគុណ Aeon សម្រាប់រៀបចំកម្មវិធីល្អ ដែលលើកស្ទួយដល់វប្បធម្មជាតិខ្មែរ ។ ដល់ពេលចូលសាច់រឿង ស្តាយមិនអាចនៅយូរបាន មើលបានតែ ១០នាទី ព្រោះដល់ម៉ោងត្រូវនាំកូនមកផ្ទះវិញ ។ សង្ឃឹមថាមានកម្មវិធីល្អៗលើកក្រោយទៀត និង ចាប់ផ្តើមបានឆាប់ជាងនេះ»។ អ្នកខ្លះទៀតថា«ថ្ងៃនេះក៏បងមកទោះភ្លៀងក៍ដោយ ហើយបើថ្ងៃក្រោយមានការសម្តែងទៀតបងមកមើលទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDsaS4K8OJWIE6mhKRvq4XEbbebFF6U2TmdEZ7W1Ce9BSGfYb2Xc2XstMfjw3mkYceUhyphenhyphenofSfic7OKb6BhliMbUlYPLORyZlzTtNL-gngui4WPSGuEfEMX6zMitN8xwHT01A-MNX9Cu0GE841SGI1-pma94M9f2aN-2iOEewNIvh233jW05dqbo3l1932K/s2048/457624752_510176575105298_3967547675581536513_n.jpg

អ្នកខ្លះថា«ប្រសិនបើមានល្ខោនបាសាក់ឬល្ខោនយីកេយកមកលេងនៅផ្សាទំនើប១ខែម្តងឬរៀងរាល់ដើមឬចុងខែ មិនដឹងជាល្អយ៉ាងណាទេ សិល្បះបុរាណអាចនិងរស់រានឡើងវិញ ការងារមានធ្វើ ទំនិញលក់ដាច់ អ្នកគាំទ្រនៅតែបន្តនោះចំណេញដល់ជាតិយើងហើយ»៕

ចង់កាត់ស្ត្រេសនៅក្រៅប្រទេស តោះមកស្គាល់ប្រាសាទល្បីៗចំនួន ៤ នៅកោះបាលី

0

កោះបាលីគឺជាកោះមួយស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានភាពល្បីល្បាញខ្លាំងនៅអាស៊ីអាគ្នេយ៍ដោយសារមានប្រាសាទបុរាណជាច្រើន ដែលប្រាសាទនីមួយៗសុទ្ធតែមានភាពស្រស់ស្អាតប្លែក និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ។ កោះនេះក្រៅពីមានភាពល្បីល្បាញសម្រាប់ប្រាសាទពិសិដ្ឋរបស់ខ្លួនដែលមានរចនាបថពុទ្ធសាសនាហិណ្ឌូ ក៏មានកោះតូចៗមួយចំនួនទៀតនៅឆ្នេរសមុទ្រដ៏ស្រស់ស្អាត Nusa Penida, Nusa Lembongan និង Nusa Ceningan ទៀតផង។ ទោះជាយ៉ាងណាថ្ងៃនេះ Admin ចង់នាំប្រិយមិតុ្តមកស្គាល់ប្រាសាទល្បីៗចំនួន ៤ នៅកោះបាលី៖

១.ប្រាសាទ Tanah Lot៖ ប្រាសាទ Tanah Lot ស្ថិតនៅលើកោះថ្មមួយក្បែរឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅពេលជំនោរឡើងខ្ពស់ កន្លែងនេះនឹងនៅដាច់ឆ្ងាយពីកណ្តាលសមុទ្រ។ Tanah Lot គឺជាប្រាសាទហិណ្ឌូដ៏ល្បីល្បាញ ដែលប្រជាជនជឿថាកន្លែងនេះនៅតែត្រូវបានការពារដោយវិញ្ញាណពស់ ហើយពួកគេនាំគ្នាមកទីនេះដើម្បីបួងសួងនៅថ្ងៃបុណ្យធំៗជារៀងរាល់ឆ្នាំ។ ហើយប្រាសាទនេះក៏ជាកន្លែងដែលមនុស្សជាច្រើនមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃផងដែរ ព្រោះវាមានទីតាំងល្អសម្រាប់មើលថ្ងៃលិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvMSBDF2jQRQV5hdWaJARQu5w-edeMrcn7A1R9w9dXGOl_z_QVONcv3aQO1ftUtRzOpjLcPHwSqoU49Awo7pIUFQkflRt2_tUx3H6D-kRtJgi1vpTy7SBdQS4UIlFTv165DsP0SWXkuiaGt6pTpAILh28gvgXtSXSm_ezHaaVCx3gCeMrvJYFEqliKOH0K/s2000/image_2024-09-02_09-54-21.png

២.ប្រាសាទ Pura Ulun៖ ប្រាសាទ Pura Ulun ត្រូវបានសាងសង់ក្នុងឆ្នាំ ១៦៣៣ គឺជាប្រាសាទឧទ្ទិសដល់ទេពធីតាទឹក Dewi Danu ។ ប្រាសាទ Pura Ulun មានទីតាំងនៅជាប់នឹងច្រាំងនៃបឹង Bratan ដែលជាបឹងធំទីពីរនៅកោះបាលីបង្កើតឡើងពីក្រហូងនៃភ្នំភ្លើងចាស់នៅកម្ពស់ ១,២០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ភ្ញៀវទេសចរកត់សម្គាល់ឃើញថា ប្រាសាទនេះគឺមានភាពត្រជាក់ខ្លាំងណាស់ ព្រោះវាមានទីតាំងខ្ពស់ជាប់នឹងបឹង នៅពេលទឹកបឹងឡើងខ្ពស់ ប្រាសាទហាក់អណ្តែតលើទឹក។ ដូច្នេះកន្លែងនេះបានក្លាយជាកន្លែង check-in ដ៏ល្បីល្បាញមួយសម្រាប់អ្នកទេសចរទាំងអស់ត្រូវបានណែនាំឱ្យមកទីនេះពេលមកដល់កោះបាលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZzwow3N-I31Kmuhpugpe9hjrMjo5NbCnhiLifpe9VUia_cA80MEzVr8DtuEcimTVNA49XVFfBrkCOIJDKpMLgzdTwt1KM-ApXkq2iN-xqqVTdkmInz79OkxJ60TqpXX1CTw9jiA-KlIe6gv34q9SunT8HnWtep-8ym5RHmKE6DegWZEp4P2843R1JuXId/s1200/image_2024-09-02_09-54-40.png

៣.ប្រាសាទ Tirta Empul៖ ប្រាសាទ Tirta Empul មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីកណ្តាលកោះបាលី ស្ថិតនៅត្រង់ជើងនៃវិមានប្រធានាធិបតី Tampaksiring ដែលជាវិមានដ៏សំខាន់មួយរបស់កោះបាលី។ វាត្រូវបានសាងសង់ក្នុងសតវត្សទី ១០ ជាប្រាសាទដែលមានលក្ខណៈពិសេសបំផុត ព្រោះវាត្រូវបានហ៊ុព័ទ្ធដោយទឹកហូរពីកំពូលភ្នំខ្ពស់ដែលមិនរីងស្ងួតពេញមួយឆ្នាំ។ ប្រជាជនក្នុងតំបន់តែងតែមកទីនេះដើម្បីចូលរួមក្នុងពិធីបុណ្យជ្រមុជទឹកដ៏បរិសុទ្ធ ដែលត្រូវបានគេស្គាល់ថា Melukat ។ ពួកគេបានលុបមុខនិងសម្អាតកាយជាមួយទឹកបរិសុទ្ធមួយក្នុងចំណោមប្រភពទឹកបរិសុទ្ធចំនួន ១២ ដើម្បីលាងជម្រះសំណាងអាក្រក់ និងសង្ឃឹមថានឹងបានជាសះស្បើយពីជំងឺដង្កាត់ផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJui9pnw9LEi_BFC1tsKcAcjkbbvZttgawTmK2Kavr85s1_RwZwE8A3VckKOezmYvLQpjdTAgqfBcslVj6uppoFiZkrfrByMUK0MMRp5-Mckl4TiQoaoWZNAtWiCESCz3JI5O_bu9HtKWXgADd3ZONSXeozElidap3LyN3mtwSeWuDVNhH38_Fi6jnePdg/s2560/image_2024-09-02_09-55-05.png

៤.ប្រាសាទ Pura Luhur Uluwatu៖ ប្រាសាទដ៏ល្បីល្បាញនេះគឺស្ថិតនៅភាគនិរតីនៃ Bukit ក្នុងកោះបាលី គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទទាំងប្រាំមួយ ដែលគោរពបូជាដល់ព្រះ Acintya ដែលជាព្រះកំពូលនៃសាសនាហិណ្ឌូ។ ប្រាសាទ Pura Luhur Uluwatu មានទីតាំងនៅលើច្រាំងថ្មប្រហែល ៧០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ បរិវេណប្រាសាទមានទំហំធំទូលាយ ដែលអនុញ្ញាតឱ្យអ្នកគយគន់មហាសមុទ្រឥណ្ឌាដ៏ធំល្វឹងល្វើយ និងទឹកពណ៌បៃតងត្បូងមរកត។ កន្លែងនេះក៏ជួយឱ្យអ្នកទស្សនាទទួលបាននូវបទពិសោធន៍ទាំងធម្មជាតិ និងវប្បធម៌ ជាពិសេសគឺនៅពេលបានឃើញការសម្តែងរបាំគគីរ ដែលជារបាំប្រពៃណីគួរឱ្យចាប់អារម្មណ៍បំផុតនៅលើកោះបាលី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmbLI-hN-D8slVzx70BBVPihY4IgcK9R9gaDwWEHxHuOIMdNOQ6xiTA-KoxXjJFk_PPPmHU09qUJbU5UjWqF6h57rYu17NUekeeMEwMEN2NjJQbP77IDhR82fyADriaP83_6oUxmX_EQN29oBWV2MUE-Nz4shHdhx6iXI_-Knz-HxLpaD79i4RI74muzv3/s1600/image_2024-09-02_09-55-28.png