Home ព័ត៌មានជាតិ កក្រើកផ្សារអ៊ីអន ៣ ម្តងទៀត ! ល្ខោនខោល ក៏ទទួលបានការគាំទ្រខ្លាំងមិនចាញ់ ល្ខោនបាសាក់ រងចាំមើលថាល្ខោនបន្ទាប់គឺជាល្ខោនអ្វី?

កក្រើកផ្សារអ៊ីអន ៣ ម្តងទៀត ! ល្ខោនខោល ក៏ទទួលបានការគាំទ្រខ្លាំងមិនចាញ់ ល្ខោនបាសាក់ រងចាំមើលថាល្ខោនបន្ទាប់គឺជាល្ខោនអ្វី?

90
0

កាលពីម្សិលមិញនេះ មនុស្សម្នាផ្អើលភ្លុកទឹកភ្លុកដីទៅទស្សនាល្ខោនខោលនៅឯផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ខណៈដែលទស្សនីយភាពបែបនេះបានលេចឡើងជាលើកទី២ហើយនៅឯទីតាំងតែមួយ ដោយកាលពីប្រមាណជិត២ខែមុននេះ ការសម្តែងល្ខោនបាសាក់វង់ភី សុគន្ធី ទទួលបាននូវការគាំទ្រយ៉ាងច្រើនខ្លាំងម្តងរួចទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpsFvYuUT7P3BnIYs16XRMI_F0bMEuX8ayrqoqtzg2QP1wSeF-vFWGuA_PAGJJACzZTHPdiARy4lI9Kvv5irz2dqIaNaQx_JshuR7rx_1rzNhxafWIph2nCVAo46O6oTU5gt6kB6zDSqqyFrBJkuQhkNkyTCjLlZXVxHxMzQARXlFlCc8751JdzBMkHYfJ/s1200/IMG_4503.JPG

កាលពីថ្ងៃទី ៣១ ខែសីហា និង ថ្ងៃទី ១ ខែកញ្ញា នៅឯផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ឬផ្សារអ៊ីអន ៣ ទស្សនីយភាពដ៏អស្ចារ្យមួយទៀតក៏បានលេចឡើង ក្រោមការសម្តែងល្ខោនខោល ពីក្រុមសម្តែងនៃសលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ស្របពេលជាមួយគ្នានោះ ដោយសង្កេតឃើញថាមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់សាធារណៈជនទូទៅ ទាំងក្មេង ចាស់ ប្រុស ស្រី នៅរងចាំមើលព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibMZTDw7y5exCEYmvUS06gPBkQpskEHTC-aQDTua8UzDvyLwE153dAnYmTR2E3WLkxbEFnLsdXGOEUxiWMJl9SaqeEGn2J-n7FDRf8Zk4eafau0Y8FVCBVUZv9VhBSgETi-PMtDuAQwIitSCy8WRxaisXa_AtiKQiphuHlwC6JH8K4JtdCZivJk0spdoY8/s2048/458098154_510176695105286_8474183267329286527_n.jpg

មិនថាប្រជាពលរដ្ឋខ្មែរឬក៏ជនបរទេសនោះទេ បានលេចវត្តយ៉ាងច្រើនកុះករអំឡុងពេលនៃការសម្តែងល្ខោនខោល គឺពេញទាំង៣ ជាន់នៃផ្សារទំនើបតែម្តង ដោយហេតុថា មនុស្សច្រើនពេក ក៏បានបណ្តាលឲ្យអ្នកខ្លះឈរមើលពីជាន់ខាងលើមកផង ហើយអ្នកខ្លះទៀតដែលនៅជាន់ក្រោមស្រាប់ ក៏បានយកកន្ទេលមកក្រាលអង្គុយមើលយ៉ាងជក់ចិត្តដិតអារម្មណ៍ប្រៀបបាននឹងពួកគេកំពុងអង្គុយមើលនៅតាមរោងល្ខោននានា ដែលប្រព្រឹត្តិទៅនៅតាមទីអារ៉ាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis3HIwpaOO8jP8fISQf7KrtQYfUaF5ww6iGpUu8VywMRKioMLYsNqhl-2qdVePVtpvR4lAz5BCUkgwxP4HH2a5qkliIkLkZyaXMQg6ObjV39H37RPHLlJE-JiQotjmieDX2-LR4gVmUf3CiW1n42XmufghER0KsInd7IzJ-qFbiMBlS_O84RqRumRBiykK/s960/IMG_4505.JPG

យោងតាមការបង្ហោះរបស់គេហទំព័រ ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ កាលពីម្សិលមិញនេះ បានឲ្យគូសបញ្ជាក់ជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា«វត្តមានអ៊ុពូមីង បងប្អូន ជាចំណែកដ៏ធំក្នុងការលើកស្ទួយ ល្ខោនខោល មរតកវប្បធម៌ខ្មែរ។ កាន់តែអស្ចារ្យ និងជាទិដ្ឋភាពមួយពុំអាចបំភ្លេចបាន នៅឯផ្សារទំនើបអ៊ីអន ម៉ល មានជ័យ នាល្ងាចថ្ងៃទី ១ ខែកញ្ញានេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjefQIJjko9dJAxu2mxKfhojOHt8IL5hsu7V2-Yw5SR6UAOO8nsKsnxLcA3gp5B1UT7p_wQ2_-_3u2HXwS_cR3W3ek3MmySM4ZbrdHJ5Wfc__OW0tIFGMdbhu2w6hQ7Y_YC2TfREcNPwvVu3nquv6RS26VO8v2M-I9QlyLqDEHuKd5JF3w5vF7CQoFhW_qK/s2048/457746845_510176515105304_8052834232582364808_n.jpg

ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាត ដោយអ្នកក៏បានលើកឡើងថា«អរគុណ Aeon សម្រាប់រៀបចំកម្មវិធីល្អ ដែលលើកស្ទួយដល់វប្បធម្មជាតិខ្មែរ ។ ដល់ពេលចូលសាច់រឿង ស្តាយមិនអាចនៅយូរបាន មើលបានតែ ១០នាទី ព្រោះដល់ម៉ោងត្រូវនាំកូនមកផ្ទះវិញ ។ សង្ឃឹមថាមានកម្មវិធីល្អៗលើកក្រោយទៀត និង ចាប់ផ្តើមបានឆាប់ជាងនេះ»។ អ្នកខ្លះទៀតថា«ថ្ងៃនេះក៏បងមកទោះភ្លៀងក៍ដោយ ហើយបើថ្ងៃក្រោយមានការសម្តែងទៀតបងមកមើលទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDsaS4K8OJWIE6mhKRvq4XEbbebFF6U2TmdEZ7W1Ce9BSGfYb2Xc2XstMfjw3mkYceUhyphenhyphenofSfic7OKb6BhliMbUlYPLORyZlzTtNL-gngui4WPSGuEfEMX6zMitN8xwHT01A-MNX9Cu0GE841SGI1-pma94M9f2aN-2iOEewNIvh233jW05dqbo3l1932K/s2048/457624752_510176575105298_3967547675581536513_n.jpg

អ្នកខ្លះថា«ប្រសិនបើមានល្ខោនបាសាក់ឬល្ខោនយីកេយកមកលេងនៅផ្សាទំនើប១ខែម្តងឬរៀងរាល់ដើមឬចុងខែ មិនដឹងជាល្អយ៉ាងណាទេ សិល្បះបុរាណអាចនិងរស់រានឡើងវិញ ការងារមានធ្វើ ទំនិញលក់ដាច់ អ្នកគាំទ្រនៅតែបន្តនោះចំណេញដល់ជាតិយើងហើយ»៕