Home ព័ត៌មានជាតិ ថែរក្សារាជវាំងអស់រយៈពេល២៦ឆ្នាំ ពេលនេះសម្តេចចៅហ្វាវាំង​ វររៀងជ័យ​ អធិបតីស្រីលង្គារ​ គង់​ សំអុល​ បាន​ ទទួល​មរណភាព​

ថែរក្សារាជវាំងអស់រយៈពេល២៦ឆ្នាំ ពេលនេះសម្តេចចៅហ្វាវាំង​ វររៀងជ័យ​ អធិបតីស្រីលង្គារ​ គង់​ សំអុល​ បាន​ ទទួល​មរណភាព​

108
0

សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រីលង្គារ គង់ សំអុល ជាសមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្ន សព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្តេចចៅហ្វាវាំង បានកាន់ដំណែងជារដ្ឋមន្ត្រីព្រះបរមរាជវាំងតាំងពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្នអស់រយៈពេល២៦ឆ្នាំហើយ ដោយសម្តេចបានថែរក្សាព្រះបរមរាជវាំង និងបំពេញតួនាទីបានយ៉ាងល្អ តាំងពីរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» រហូតមកដល់សព្វថ្ងៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី៕