Home ព័ត៌មានអន្តរជាតិ ស្ងាត់ៗ! ផ្លូវរថភ្លើងល្បឿនលឿនថៃដំបូងគេ ដែលតភ្ជាប់ទៅកាន់ប្រទេសចិន កំពុងស្ថាបនាឡើងជិតរួចរាល់ហើយ

ស្ងាត់ៗ! ផ្លូវរថភ្លើងល្បឿនលឿនថៃដំបូងគេ ដែលតភ្ជាប់ទៅកាន់ប្រទេសចិន កំពុងស្ថាបនាឡើងជិតរួចរាល់ហើយ

80
0

ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់ថៃ ដែលតភ្ជាប់ពីទីក្រុងបាំងកកទៅកាន់ប្រទេសចិន ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញបានយ៉ាងមានភាពងាយស្រួល រហ័សទាន់ចិត្ត គ្រោងនឹងលេចរូបរាងឡើងត្រឹមឆ្នាំ ២០២៨។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiar6FuakuzUvEe1BuJ-tUAywto5q2tsmtriAfBn5HcwVVGE2RvvpL1LWNnaK6GpljC5UfdWV-hoHvKlRCS5uC-XTgrwhf9G74EBTAQhtwY7WoKWqaU1l1F1tglgtLrLyePtwtHX7IJd9dAU2UN9ErjBS9rKAjumK5srChqC3HaU5TJ9NhA307RHXo1Xhlh/s1080/457137053_481951291473899_916048520842794968_n.jpg

ប្រទេសថៃកំពុងអភិវឌ្ឍគម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៨៧៣ គីឡូម៉ែត្រ ដែលនឹងតភ្ជាប់ទីក្រុងបាងកកជាមួយនឹងផ្លូវរថភ្លើងប្រទេសឡាវ ហើយឆ្ពោះទៅកាន់ប្រទេសចិន ដែលគម្រោងនេះគ្រោងនឹងបញ្ចប់មុនឆ្នាំ២០៣០។ នៅពេលសាងសង់រួចរាល់ ទាំងអ្នកដំណើរ ការដឹកជញ្ចូនទំនិញ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្សេងៗនឹងធ្វើឡើងតាមរយៈរថភ្លើងមួយខ្សែនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrEmWMxmSZpoDERve52CwBUusjW_WvM3KU45d3lUs6G2sO3JOsA3hD2lQdjFFk85P88wFcIWc1y2db4qbk4NzcjqG0AEYKJupMkZtSoIUFpGZZQR2KPb-iTwJzACbfIVQ5ya38TjKGGWxP0V4AJbrHCBOo_SSaxE7Fay9G0Wbalx3Ws0qn-IQB63hTtyNK/s1080/457248303_481951054807256_8793245900155692209_n.jpg

ផ្លូវរថភ្លើងល្បឿនលឿននេះ ដែលប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៥ ពាន់លានដុល្លារទៅ ៩.៩ ពាន់លានដុល្លារ គឺជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ី អឺរ៉ុប និងអាហ្រ្វិក ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចដ៏ភ្លឺស្វាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix0Loa2ghSVinl0MgyDGwFIrpR6fw8Y5SBJ4S_cVOSb7at29Hz1awLogQZe8V02NnjJMv4LlInPBy6tZxGe79Af3Xt40YtlLul2Dym5dhllDLSdk_nCVV4p0F9GDR5oNK8BrZe6luADC1t8VWHwkUcoiHDaICeQjP-9HQKH9xIdWrDgbi5YPibz1lFetNJ/s1080/457527184_481951088140586_133102749062695334_n.jpg

រថភ្លើងល្បឿនលឿននេះនឹងចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាន របស់ប្រទេសចិន។ នៅដំណាក់កាលទីមួយ ផ្លូវរថភ្លើងនឹងតភ្ជាប់ទីក្រុងបាងកកទៅនគររាជសីមា ជាច្រកចេញទៅភាគឦសានប្រទេសថៃ។ ដំណាក់កាលទីពីរនៃគម្រោង ផ្លូវរថភ្លើងតភ្ជាប់ទៅកាន់ទីក្រុង Nong Khai ដែលជាទីក្រុងព្រំដែននៅភាគឦសានប្រទេសថៃ និងឆ្លងកាត់ព្រំដែនពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjju3Z8fVn4ocW0lPad73pkuhzMt4Bq5RLKPbvYnBECF-ZN63r9k_vbNqL1QmTjUpK3nRbqnLfed8tlHI7bKbSCZRzF3eLuv2Qz6_9NiRaZpCR3JhzW9HS0nPVnXTIS4QZ94VY_7VSCrFxnc1CIPuVNK8S00yMZsK_4uYVwMxYTbrfFYCWTvWxWUOMWNJqp/s1166/image_2024-09-02_10-50-54.png

គួរបញ្ជាក់ថា សម្រាប់ប្រទេសថៃយល់ឃើញថា ផ្លូវរថភ្លើងគឺជាសក្តានុពលដ៏សំខាន់សម្រាប់ការបង្កើនសមាហរណកម្មជាមួយប្រទេសចិន និងប្រទេសផ្សេងទៀតក្នុងតំបន់។ កាលពីពេលកន្លងទៅនេះ អតីតនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានសន្យាពន្លឿនការសាងសង់ ដើម្បីសម្រេចបាននូវមហិច្ឆតានេះឲ្យបានឆាប់បំផុតផងដែរ៕