Home ព័ត៌មានជាតិ សម្តេចចៅហ្វាវាំង គង់ សំអុល បន្សល់ទុកផ្លូវមួយខ្សែ និងស្ពានមួយស្ថិតក្នុងគម្រោងសាងសង់

សម្តេចចៅហ្វាវាំង គង់ សំអុល បន្សល់ទុកផ្លូវមួយខ្សែ និងស្ពានមួយស្ថិតក្នុងគម្រោងសាងសង់

250
0

សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រីលង្គារ គង់ សំអុល ជាសមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD6RKEKk2RVQHrPtw89NFgHdqwvbzdD8lrh_KG08wL3dojOlWI2u63M4YEKuQD6p5C7f8v-E4F4zxeCRsOq9IusvMzyOPU4B6CdxhMSC7_W9O98W-FZ6GSKtwDbPuURaH77WkRU85p18hkhPnQMC2_5XhtA5DnO4MajKsbH7ci7lBVa-IxBAJSIq3B3B-F/s613/image_2024-09-02_16-10-53.png

សម្តេចចៅហ្វាវាំង បានកាន់ដំណែងជារដ្ឋមន្ត្រីព្រះបរមរាជវាំងតាំងពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្នអស់រយៈពេល២៦ឆ្នាំហើយ ដោយសម្តេចបានថែរក្សាព្រះបរមរាជវាំង និងបំពេញតួនាទីបានយ៉ាងល្អ តាំងពីរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី។

ដោយមើលឃើញពីការលះបង់ដ៏ល្អជាច្រើនមកនេះ កាលពីខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចប្រសិទ្ធនាមផ្លូវមួយខ្សែឈ្មោះ “មហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល” ជាផ្លូវលេខ២០០៤ ចាប់ពីចំណុចផ្លូវលេខ២៧១ រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងប្រមាណ ៤៤៥០ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/454740216_513621251222988_297806099736653455_n.jpg?_nc_cat=103&ccb=1-7&_nc_sid=833d8c&_nc_eui2=AeFb6iDwrtY1sF-N0n-kj3t0lKs7PuXHKeCUqzs-5ccp4HwZLA09n0_FG1DXdMykgKr2lKijh76heVt0fNlcucfm&_nc_ohc=GcGSM9rSoh8Q7kNvgED9RHv&_nc_ht=scontent.fpnh20-1.fna&oh=00_AYDKUI053SwdSGIBBGsIDbAY1rBy2Zt1ZqbIHOw2uogaaA&oe=66DB6676

លើសពីនេះទៅទៀតកាលពីឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាងសង់ស្ពានអាកាស គង់ សំអុល ដែលស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេច ចៅហ្វាវាំង គង់ សំ អុល (ផ្លូវ២០០៤) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAL_va7XC1ARLI_77d_Z5XNNY4tE-HZkKsERNit6sxN-S5R032cwP2uoDR7eU2b3axsGG-vgGZO7c2C7XQxcmzMwVPeqZtZ91HNIEXTWQSJwh1_03tqC-8-FJgZaUjjeRYud1eGrwu56Wf7ozEePCUxWJXAjoXy5GG-PnYyBWWUNjh3Ns7CMhCpTG8EGKU/s2000/image_2024-08-24_14-02-20.png

ក៏ប៉ុន្តែរំលងផុត២ឆ្នាំ គម្រោងនេះនៅតែមិនទាន់ចេញរូបរាងនៅឡើយ៕