រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រដោយកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ដោយយកកម្ពុជាចេញពីប្រទេសក្រក្រី ទៅជាប្រទេសអភិវឌ្ឍន៍ និងជាប្រទេសអ្នកមាន ហើយហ៊ានប្រកួតជាមួយប្រទេសគេដទៃលើគ្រប់វិស័យ។
បើតាមអភិបាលខេត្តកំពង់ស្ពឺថ្មី ឯកឧត្តម ជាម ចន្ទសោភ័ណ្ឌ បានលើកឡើងថា៖”ឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអ្នកមាន ខណៈពលរដ្ឋប្រកបរបររោងចក្រដែលកំពុងទទួលបានប្រាក់ខែ៣០០-៤០០ អាចនឹងឡើងបានដល់រាប់ពាន់ដុល្លារ។ មិនតែប៉ុណ្ណោះមន្ត្រីរាជការក៏ដូចគ្នានោះដែរ”។
បច្ចុប្បន្នកម្មកររោងចក្រទទួលបានប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត)កើនដល់សរុប ២០៤ដុល្លារក្នុង១ខែ ក្នុងនោះ២ដុល្លារជាបន្ថែមពីសម្តេចធិបតី ហ៊ុន ម៉ាណែត។
ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤ មានចំនួន២០៤ ដុល្លារ ក្នុង១ ខែ កើន៤ ដុល្លារប្រៀបធៀបជាមួយឆ្នាំ២០២៣ដែលមានត្រឹម២០០ ដុល្លារ៕










