ម្លិះ គឺជាផ្កាមួយប្រភេទដែលមានក្លិនក្រអូបឈ្ងុយ និងសម្បូរមានខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជាយើង ដោយភាគច្រើនមនុស្សតែងតែបេះវាយកទៅថ្វាយព្រះ។ ទោះជាយ៉ាងណាវាមិនត្រឹមតែជាផ្កាល្អសម្រាប់ថ្វាយព្រះនោះទេ ផ្កាម្លិះក៏ល្អចំពោះសុខភាព និងសម្រស់ផងដែរ។ ផ្កាម្លិះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយផ្ចិតរន្ធញើស ការពារស្បែកពីកាំរស្មីយូវី និងព្យាបាលមុន ផ្តល់សំណើមដល់ស្បែក ជួយកាត់បន្ថយភាពចាស់មុនអាយុ និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជារូបមន្តថែរក្សាសម្រស់ ៤ យ៉ាងពីផ្កាម្លិះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3SWY2HzbKxW1ACv8ux9e4kCaP6Eqv8WWwmkwQG8Igbtrpxq9P4sMsO9pezjz0ecznalVyVeX5AQgl24yn6cG-d8ChxyQp8lr0z1wErE5metNTsZRuyVd1Qmvr9VEFtl_f1FFythg-KByUJ3nM4m-wDLVxubpJ7PrgXEj-1gLL-c8BevR-Q5K2Kqjs-UIh/s770/image_2024-09-02_10-15-32.png

១.ព្យាបាលមុន៖ គ្រឿងផ្សំមានទឹកក្តៅ ២ ពែង ផ្កាម្លិះស្រស់មួយក្តាប់តូច និងទឹកដោះគោស្រស់ ១-២ ស្លាបព្រាបាយ។ របៀបធ្វើ ដាក់ផ្កាម្លិះចូលទៅក្នុងទឹកក្តៅ បន្ទាប់មកស្រង់ផ្កាម្លិះ រួចយកទៅបុកឱ្យម៉ត់បន្ថែមទឹកដោះគោស្រស់ចូល លាបល្បាយនេះលើមុខរបស់អ្នក ហើយទុកចោល ១០ នាទីលាងសម្អាតនឹងទឹកត្រជាក់ជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh56ky4RRz4afyLYp9NPaDUVq1zXybBA-C4N1hFEZRE_ohyIXzOW6fOoM-8_edJhRpjle-HH5hDqJ_4Dvi22riTt-P1znYS1Yao0UCSTn0uCgYwX8ZxjZzdF1gj3zxRkwHiKI_qyPEIPQpYyMl8qwE9Gz4bg2C6TQfhGXP7pwdVkzFNDervIhEHrOGK5jt3/s981/photo_2024-08-24_14-38-10.jpg

២.ធ្វើឱ្យស្បែកសស្អាត៖ ផ្កាម្លិះ ក៏ត្រូវបានគេប្រើជាគ្រឿងផ្សំសម្រាប់ងូតទឹកផងដែរ ដោយអ្នកអាចបន្ថែមផ្កាម្លិះទៅក្នុងទឹក រួចងូតទឹក ដើម្បីជួយឱ្យស្បែករបស់អ្នកស្អាត ភ្លឺថ្លា រលោង និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwR9IXgIeq2EeVicOAfXoejkg_pbkF3DoOsEuN8Z7a-PPk4bhn0P3Jg3_96pOPSlJ1gjrLZLI72yamARF50Z9JQ9sByrmKgZwj2kjah2wkikju4kL3bZUPGYS9aHvPiRPryTqpKWgJDkRPPc0wRhaw-HNZR6lLog746QfKswRd8XVw-vpi0Dzi00i3Ec2w/s1104/photo_2024-08-24_14-38-11.jpg

៣.ប្រឆាំងភាពចាស់៖ ផ្កាម្លិះមិនត្រឹមតែមានសមត្ថភាពផ្តល់សំណើម ដល់ស្បែកបានយ៉ាងល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយព្យាបាលសញ្ញានៃភាពចាស់នៅលើស្បែកផងដែរ។ ដោយអ្នកគ្រាន់តែបុកផ្កាម្លិះហើយលាយជាមួយទឹកឃ្មុំ និងទឹកដោះគោជូរ ដើម្បីលាបលើមុខ ឬស្បែក បន្ទាប់មកលាងជាមួយទឹកត្រជាក់ជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfz7x3iRC1OMB3YFip0FxlT1Sh7sZMPTBO9hheQmmeVNEYvs9LRkWvlJTNLSU5ULOa8LNrr4gN3bqVefEMYc6jd1RK2ago_ocYUnHpbM2rhJFjQmZXxLkTp8mWBzncIH8t8PqMfAtEqBhrY1rTRoG-9fhSXIZsoIvAyljgFJerN3VooLKv6IZq__zgfgxs/s1111/photo_2024-08-24_14-38-12.jpg

៤.ពង្រឹងសុខភាពសក់៖ គ្រាប់តែបន្ថែមប្រេងផ្កាម្លិះប៉ុន្មានដំណក់ក្នុងសាប៊ូកក់សក់ ឬក្រែមបន្ទន់ អាចជួយធ្វើឱ្យសុខភាពសក់រឹងមាំ និងទន់រលោងស្រស់ស្អាតមានពន្លឺគួរឱ្យកត់សម្គាល់។ ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហាអង្គែ ឬកើតចៃ អ្នកអាចប្រើប្រាស់ផ្កាម្លិះស្រស់មកដោះស្រាយបញ្ហានេះបាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកកំទេចផ្កាម្លិះមួយចំនួន ហើយដាក់កូរលាយវាក្នុងប្រេងដូងក្ដៅឧណ្ហៗ បន្ទាប់មករងចាំដល់ប្រេងដូងចុះត្រជាក់បន្តិច សឹមចាប់ផ្ដើមលាបម៉ាស្សាលើស្បែកក្បាល ដោយធ្វើបែបនេះពី ៤៥ ទៅ ៦០ នាទី មុនពេលអ្នកកក់សក់៕