Home Blog Page 876

តើការចោះច្រមុះពាក់គ្រឿងអលង្ការរបស់ស្ត្រីឥណ្ឌាបង្កប់អត្ថន័យបែបណា?

0

ប្រទេសឥណ្ឌា ៖ ឥណ្ឌាត្រូវបានគេចាត់ទុកថា គឺជាប្រទេសមួយដែលមានទំនៀមទម្លាប់ខុសប្លែកពីបណ្តាប្រទេសផ្សេងៗលើពិភពលោក ដូចជា ៖ ការបរិភោគអាហារនឹងដៃ, ចូលចិត្តរាំច្រៀង, តុបតែងខ្លួន, ស្លៀកពាក់ និងការពាក់គ្រឿងអលង្ការ ជាដើម ។ មនុស្សភាគច្រើនមុខជាធ្លាប់ឃើញស្ត្រីឥណ្ឌាពាក់គ្រឿងអលង្ការពេញខ្លួនទាំងអស់ និងសូម្បីតែច្រមុះ ក៏មានគ្រឿងអលង្ការដែរ ។ ហេតុអ្វីស្ត្រីឥណ្ឌាត្រូវតែចោះច្រមុះពាក់គ្រឿងអលង្ការបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg93-1Geu5zCc4xjmDFHQEwaNTtOnWDUSm-i7G5qVJdJYYiE0N43X2k9XGgvalmOfIf3V2PTQoLiIpaYG6PhqACGfYZTf-Ek7NYDrNYjGge-xDd8_hN-xlWFL9VtEqasM5kS3Wb4wTJDADNLgx9G6bIeqSbu1bCjMh38x5IYEKiIbxaWRB0nlCiSacV36AJ/s4000/image_2024-09-09_08-53-50.png
ក្រៅពីស្ត្រីឥណ្ឌាមានចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមហើយ ពួកនាងក៏ត្រូវចោះច្រមុះពាក់គ្រឿងអលង្ការផងដែរ ។ វាជាអត្តសញ្ញាណមួយបង្ហាញនូវភាពលេចធ្លោរបស់ស្ត្រីឥណ្ឌា និងជាទំនៀមទម្លាប់មួយដែលស្ត្រីឥណ្ឌាស្ទើរគ្រប់តំបន់និយមពាក់គ្រឿងអលង្ការលើច្រមុះ ពិសេស ស្ត្រីរៀបអាពាហ៍ពិពាហ៍រួច ពីព្រោះគេចាត់ទុកថា ជាសញ្ញាបង្ហាញពីភាពបរិសុទ្ធ និងចំណងអាពាហ៍ពិពាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEies8rpRe2OXMnkilEUZxGvujv-krCW4rE1CE3zFQRwbjUZtwk2sFjmhHMHO4fiRRKeY2dyWW6KgWXRs9_B11YxvERr6-ojnID04lAvr6cUyofQBSZTmvmjrav9GwvNAnqwJdGaSPWKq6isMHYui5okPX7clxbe17o84XPIuA1S1Y-BNY9vUzBU6m-QJtT_/s2048/image_2024-09-09_08-54-13.png

ជាទូទៅ ស្ត្រីឥណ្ឌានិយមចោះច្រមុះនៅផ្នែកឆ្វេងដើម្បីពាក់គ្រឿងអលង្ការភ្ជាប់ជាមួយក្រវិលនៅត្រចៀក ឬភ្ជាប់ជាមួយគ្រឿងអលង្ការលើក្បាល ។ ប៉ុន្តែនៅតំបន់ខ្លះរបស់ឥណ្ឌា ក៏មានការចោះច្រមុះពាក់គ្រឿងអលង្ការទាំងសងខាងផងដែរ ។ ការពិត ការចោះច្រមុះនេះ ពុំមានដើមកំណើតនៅប្រទេសឥណ្ឌាទេ បើតាមឯកសារបញ្ជាក់ថា ទំនៀមទម្លាប់ការចោះច្រមុះបាននាំចូលឥណ្ឌានៅសតវត្សរ៍ទី១៦ ដោយពលរដ្ឋមជ្ឈិមបូព៌ា ។ ក្រោយមក វាក៏ក្លាយជាទីពេញនិយមរបស់ស្ត្រីឥណ្ឌានៅគ្រប់តំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ6HVxCdwnaa1Sj7RJUTFlkh_XIveGs_AEpbXFHy0HWCSO058GbKbfL5pGuhu2Ev6ICwXXB7drvksjM3Pyq4ymHxXoWlF9jpc5arc73qz6AMdcs-sjU-0XDW_eXsDBizaLXzEuaROhy9VRLMH3_HriJhE8O7H6u3QWqsPa41-PwTQei7-eOGPzHzMe2RCZ/s800/image_2024-09-09_08-55-25.png
នៅតំបន់មួយចំនួនចាត់ទុកថា ការពាក់គ្រឿងអលង្ការលើច្រមុះ គឺជារឿងសំខាន់យ៉ាងខ្លាំងរបស់ស្ត្រីឥណ្ឌា ។ ស្ត្រីឥណ្ឌាគោរពសាសនាហិណ្ឌូតែងតែពាក់គ្រឿងអលង្ការលើច្រមុះក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ និងក្រោយពីរៀបអាពាហ៍ពិពាហ៍រួច ពីព្រោះជឿថា ការពាក់បែបនេះនឹងជួយឱ្យពួកនាងអាចដកដង្ហើមដោយខ្យល់បរិសុទ្ធ ព្រមទាំងជួយការពារសុខភាពស្វាមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxg86RrDr1kzBvajq2J4T-g6OErP7ut3TQOMjC_OeAT_m5u3U6wtc8u-PbpQ7rNoX_BGQllBt_7DggUpgYDh0AHe2w54Bu-xLB2weBtsYaH7jhejX7nI5XJXDtsNm6Hl1vXZ5CmhyKQ-PhvAy2YqSbG3LszLm7U0Ifjddzpa-RbtMH8XfdFvSnXLK2Ftpu/s1440/image_2024-09-09_08-55-45.png

ចំណែកមូលហេតុដែលពួកនាងតែងតែពាក់គ្រឿងអលង្ការលើច្រមុះនៅផ្នែកខាងឆ្វេង ដោយសារក្បួនពេទ្យបុរាណរបស់ឥណ្ឌាបញ្ជាក់ថា ច្រមុះផ្នែកខាងឆ្វេង គឺពាក់ព័ន្ធនឹងការបន្តពូជរបស់ស្ត្រី ។ ក្រៅពីនេះ គេជឿថា ការចោះច្រមុះឆ្វេងនឹងធ្វើឱ្យស្ត្រីងាយស្រួលសម្រាលកូន ព្រមទាំងជួយបន្ថយការឈឺចាប់ពេលមករដូវផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN8YKQfcJPIyk7AIizbSzWrUIByQS01faXy-nR482CTi3P-8Ee9XkBTAkCOP4rFgEQ0CYCBK0yvjkqL8XNQrxfJin7iRUx7BJEwxsIKlbzBSQjSjZwgUDEflKIYnnDoPYUBVqQJBHwaStRVb7pAfvljoxL5ip0tyPCgfLRrcpIVm1P5IEF-7P4LF977Meo/s871/image_2024-09-09_08-55-50.png

ការពាក់គ្រឿងអលង្ការលើច្រមុះបានក្លាយជាសញ្ញាសម្គាល់ពីចំណងអាពាហ៍ពិពាហ៍ ពីព្រោះនៅតំបន់មួយចំនួនរបស់ឥណ្ឌា ស្ត្រីរៀបអាពាហ៍ពិពាហ៍រួចនឹងពុំដោះគ្រឿងអលង្ការចេញពីច្រមុះទេ ។ ប៉ុន្តែបច្ចុប្បន្ន វាបានក្លាយជាម៉ូដទាន់សម័យច្រើនជាងការគោរពតាមសាសនា ឬទំនៀមទម្លាប់បុរាណ ហើយយុវតីពុំទាន់រៀបការ ក៏បានពាក់គ្រឿងអលង្ការលើច្រមុះដូចគ្នាដែរ ៕

កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាមសរុបជាង៣.០០០បាឡុងមកកូរ៉េខាងត្បូងតាំងពីខែឧសភាមកម្ល៉េះ

0

ប្រទេសកូរ៉េខាងត្បូង ៖ រយៈពេលជាច្រើនខែកន្លងមក សារព័ត៌មានកូរ៉េខាងត្បូងតែងតែចុះផ្សាយពីការបញ្ជូនបាឡុងរបស់កូរ៉េខាងជើងមកប្រទេសខ្លួនជាញឹកញាប់ ដែលបាឡុងទាំងនេះដាក់សំរាមគ្រប់ប្រភេទ ពេលខ្លះ ថែមទាំងមានលាម.ក ទៀតផង ។ ហេតុនេះ កូរ៉េខាងត្បូងបានព្យាយាមរកវិធានការឆ្លើយតបវិញ ដូចជា ៖ ការចាក់មេក្រូបំពងសំឡេងនៅតាមតំបន់ព្រំដែន ដើម្បីឱ្យកូរ៉េខាងជើងឈប់ធ្វើបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ2NavmCAH84V0cRGZDpX_aL6joKIsmWpTzuzJqe7uNqL8Jej63b4WlGBnCLM-OZV63mhNGkNfMSdb_Y1upuxnOEYbiSepRy_0KfL7cg1IBY2afgknNiU9LVdniRg2l3AcYAgKQVRnNHDYnNh3ZvV562iq7bmlWJv19Wx1amOKEnIaCag6H1qxA2lohkAb/s1000/image_2024-09-09_08-48-52.png

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាម និងផ្លាស្ទិកឆ្លងកាត់ព្រំដែនមកកូរ៉េខាងត្បូងជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនបាឡុងចំនួន៤២០ មកកូរ៉េខាងត្បូង ។ លើសពីនេះ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា មានបាឡុងកូរ៉េខាងជើងមួយចំនួនទៀតធ្លាក់នៅកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRjiLhju7LHse6spsb8RILVYFpgQCNmSsGlvrcxazrjq_NVd6hNL3kj64Cm1uxM0EnSeLAAjkiwhl8URUTfsYXLofXiFk64vTJ4ZZZbsLqYa00EYfeY__5-KVX3Nxadm5vTrBwDc54PyiCsk4_qdwi7dnVCYoVOHC54fzaFt6bN2s9r8CbOc0yTVMkAlsv/s1200/image_2024-09-09_08-49-28.png

រីឯមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាមប្រមាណ២០ មកឱ្យកូរ៉េខាងត្បូង ហើយបាឡុងភាគច្រើនបានធ្លាក់នៅខេត្តយ៉ុងគី ស្ថិតនៅភាគខាងជើងប្រទេស ខណៈបាឡុងមួយចំនួនធ្លាក់នៅទីក្រុងសេអ៊ូល ។ តាំងពីចុងខែឧសភា ឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាម ចំនួន១៣លើក មកកូរ៉េខាងត្បូង សរុបស្មើជាង៣.៨០០បាឡុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9JxD9glUcZqsXproJcTzz3e2ORLuVu_9lAh8VC3NV6oajDFRTxHPbVOQCUQqs-odSYLzjiDSXGOch6WLpu07bdtXx20ccdgLI1jdcS9xGo-58Cl83HllHTbms_A1puAhJ2cVTZMd77LawsSZzBT0MfbgBRZqRwyjic8bI4x-GFGhHF5B9108FtLIwqGkp/s980/image_2024-09-09_08-49-36.png

ការបញ្ជូនបាឡុងពីកូរ៉េខាងជើងលើកចុងក្រោយនេះ គឺបានកើតឡើងក្រោយពីទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ។ ការបញ្ជូនបាឡុងសំរាមពីកូរ៉េខាងជើង ក៏ស្របពេលកូរ៉េខាងជើងទើបតែប្រកាសពង្រាយមីស៊ីលចំនួន២៥០គ្រឿង នៅតាមព្រំដែនភាគខាងត្បូងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVfU12ikZl2DjmgkLzv66ljgEfFY1M_nwm7Xgp3peEiaapuH85QE2Scph3r0NqtiGgfnlo8HD7Zd0SmtUtfn0wjzk83TEAqqnYSC_X4FqPmknWBKLc-5ZyFVUUYYE9bU-WYwR_Lr6JgcLdbsL9zSfRC8WMyalE-L9bXBaUS3QJKZMD5RT3TYYCqqYPh1Pi/s1400/image_2024-09-09_08-49-57.png

លោក Kim Hong-kyun អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងថ្លែងថា ៖ «ប្រទេសកូរ៉េខាងជើងនៅតែពុំបញ្ឈប់ការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយកូរ៉េខាងជើងថែមទាំងរំខានដល់ប្រព័ន្ធ GPS និងបញ្ជូនបាឡុងសំរាមមកកាន់តំបន់ព្រំដែនជាញឹកញាប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXuaBu38bqMvHN3ju9arrkcgCL6Yy_69IWTT_zQZOvVllUBzNrgNE-BuG5oEzWH3uLa_fLi7h6G3qZKaCqqIbG2dTqU_mqXcLibAuNNTSObn8IZU8u7T9AhARB3LjrEYXZk-IXNXxx9LS5FZWz_xBoH2dkqFudJJhsllc6BLoxaTsuwzZAsjSw1LVO_EMT/s600/image_2024-09-09_08-50-28.png

ស្ថានការណ៍នេះបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានរៀបចំផែនការបង្កចលាចលទ្រង់ទ្រាយធំ នៅមុនពេល និងក្រោយពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ៕

មកដឹងមូលហេតុឥណ្ឌាចូលចិត្តរាំរែកទាំងក្នុងភាពយន្ត និងជីវិតពិត

0

ប្រទេសឥណ្ឌា ៖ យើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីជនជាតិឥណ្ឌាចូលចិត្តការរាំរែកទាំងក្នុងភាពយន្ត និងជីវិតពិតគ្រប់ពេលវេលា? ភាពយន្តឥណ្ឌាស្ទើរទាំងអស់បានបង្ហាញនូវឈុតឆាតរាំជានិច្ច ហើយសូម្បីតែអ្នកពុំចូលចិត្តមើលភាពយន្តឥណ្ឌា ក៏បានចងចាំនូវទិដ្ឋភាពរាំរបស់ឥណ្ឌាដែរ ដូចជា ៖ ការរាំជាក្រុម ឬរាំជាហ្វូង រហូតដល់ការរាំរបស់តួឯកប្រុស-ស្រី២នាក់នៅតាមព្រៃភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz-VUVNHtHgZQj85Pkfzvv_jTWb0vx-LYeVTGrAPIBU39q0iEkaFYDRhIgjy1zlkd4XKlkW8nODDrSHdovWl3OgYOhH6H-yRM81dpSRAKnUCa5fdArMBMIhwSsByWPmxNwQY6KcbXP2xBvOSwZ46HoBqPkqp346YYtjlB_VZSftVnBRgMysP-YoUMf5B7Z/s1600/image_2024-09-09_08-42-34%20(2).png

ការពិត ជនជាតិឥណ្ឌាមិនបានរាំតែនៅក្នុងភាពយន្តប៉ុណ្ណោះទេ គឺពួកគេបានរាំក្នុងជីវិតពិតផងដែរ ពីព្រោះការរាំជាផ្នែកមួយក្នុងជីវិតពួកគេដែលពុំអាចខ្វះបាន ។ ដើមកំណើតនៃការរាំនេះ ត្រូវក្រឡេកទៅមើលប្រវត្តិសាស្ត្របុរាណរបស់ឥណ្ឌាដែលបញ្ជាក់ថា ជនជាតិឥណ្ឌាបានរាំអស់រយៈពេលជាង៣.០០០ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipBHMPUO91iud3Sp5JiR-tCDCasuHaSoKDWoTbEFBNAd32Q7sd-W2TrmMOwt3RXwUiRjPCa1PHEU6R8nrASwPmHLalLg8o6397kELkVQmKrseXJI7ka-ViE0Z0Ld31YKC3GTA_6zqfVuGHdYKzpm7v9Bm6zF-4AwzJWugjk1ZxJoWMwcb-VFLwQBmCZhg8/s1024/image_2024-09-09_08-42-34.png

យោងតាមគេហទំព័រ The Atlantic បញ្ជាក់ថា ការរាំ-ច្រៀង និងការលេងតន្ត្រីក្នុងវប្បធម៌ឥណ្ឌាសម័យបុរាណ គឺជាការទំនាក់ទំនងគ្នា, ការផ្ទេរចំណេះដឹង និងរាំក្នុងពិធីថ្វាយបង្គំព្រះ ។ វប្បធម៌ការរាំនេះបានបន្តរហូតមកដល់សម័យបច្ចុប្បន្ន ដែលជនជាតិឥណ្ឌានៅតែនិយមរាំ-ច្រៀងជានិច្ច ជាពិសេស ពេលពួកគេរៀបចំពិធីសាសនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3mIUBOyaYR-xeLNf60_0uwQGVL5mG4VuMx8KG4922bLQaVqYHZiEaPQZr_t3Ep72EyzNEsxyN_g0O1hVuekpJuSSS65HV6furhPx93ejGBXImnc6p1_mV7WaJGiEVR-dJ05GaCkGKd1XbYzr6QtBOHeMo1osBrdDuiIbCUI5WH1Uc3QulRM9VcUoh7YEg/s2048/image_2024-09-09_08-42-36.png

រីឯការរាំក្នុងភាពយន្តឥណ្ឌា មិនមែនជាការសប្បាយរីករាយតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែវាជាការបញ្ជាក់ពីទំនាក់ទំនង និងបង្ហាញពីភាពច្នៃប្រឌិតផ្នែកសិល្បៈ ។ ក្រៅពីនេះ ជនជាតិឥណ្ឌាមានភាពខុសប្លែកពីជាតិសាសន៍ដទៃ ដូចជា ៖ ការគោរពសាសនា និងការតុបតែងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNm089RseeAQdKLz6wXDXlExjgSrJUBqSpTgBKGgioyZxRSQQ7Ofn5rGqzjT6k-1wPOntHb830fnvHmXwjPTeYM7NgP1CY6ttdEN3UmmUzE6moRjiuLEeeQgSXsuX2Tg3cv5nb_2Hek1Y447e4yDx5dNYCCil1v_Y6E3t-qsTfEUzqj87HERbAlzf0W-nL/s1200/image_2024-09-09_08-42-40%20(2).png

ជាក់ស្តែង ៖ បទចម្រៀង១បទមានចំណងជើងថា «Naatu Naatu» ដែលជាបទចម្រៀងក្នុងភាពយន្តឥណ្ឌារឿង «RRR» បានទទួលពានរង្វាន់ «Golden Globe Awards» ពី Best Original Song កាលពីឆ្នាំ២០២៣ ហើយពាក្យថា «Naatu Naatu» មានន័យថា «ការរាំ» ។ បើបានមើលភាពយន្តនេះ យើងនឹងដឹងថា បទចម្រៀង «Naatu Naatu» បានបង្ហាញពីបុរសឥណ្ឌា២នាក់ បានរាំនៅចំពោះមុខនារីអឺរ៉ុប ដោយសារពួកគេពុំព្រមរាំតាមស្ទាយអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE1en1SwlFyekHzuk8mDAoyGLfULXleyViQN9CMs9eSoIaqzKDcTP3Ivs2NFXWVvUXWEb-wH7QKEKs_hZm7qEHZjSUV3dqpzLz1n8Gdvj1XsfvngXudvtVNgchrBmZPeYPpkAY4tBDptkoLUmJEH1P040yHFbtsuFKemjMk-tXYEpqXonmb_LgMORkUwIh/s3200/image_2024-09-09_08-42-40%20(3).png

ជនជាតិឥណ្ឌាភាគច្រើនសុទ្ធតែចេះរាំ ដោយសារប្រទេសឥណ្ឌាមានថ្ងៃបុណ្យឈប់សម្រាកច្រើនបំផុតលើពិភពលោក គឺស្មើប្រមាណ២១ថ្ងៃ ។ ប៉ុន្តែបើរួមបញ្ចូលថ្ងៃឈប់ពិសេសក្នុងសាសនាទៀតនោះ នឹងធ្វើឱ្យឥណ្ឌាមានថ្ងៃឈប់សម្រាកច្រើនជាងប្រតិទិន ។ ហេតុនេះ ទើបឥណ្ឌានិយមរាំលេងក្នុងថ្ងៃឈប់សម្រាក ហើយចង្វាក់រាំរបស់ពួកគេស្មើជាង៣០ស្ទាយឯណោះ ហើយរដ្ឋនីមួយៗមានស្ទាយរាំខុសៗគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt0rt-WkUTWzJu7PJdtL-jFL3KzLsquVTWg8M2EpXvPKD7c_AQ3MlsD0AkHYtvYUJ2V9ClSvrWibeOGE-ma6kp0rRd0YMJzaLUcGgCGgjb_jKszVZXHJfgTLQKb0JfoKUragDWwdApx9vHPHRffaxB1GLdPQ1SMarLMkkumqzStsOUqqTMdS7WUh8VGVCP/s750/image_2024-09-09_08-42-40.png
មូលហេតុធ្វើឱ្យឥណ្ឌាមានស្ទាយរាំច្រើនបែបនេះ ដោយសារកាលពីរាប់រយឆ្នាំមុន មានជនជាតិផ្សេងៗបានមករស់នៅឥណ្ឌា ។ ហេតុនេះ វាធ្វើឱ្យស្ទាយរាំលាយឡំគ្នាច្រើន ជាពិសេស វប្បធម៌លោកខាងលិច និងខាងកើតបានជះឥទ្ធិពលមកលើឥណ្ឌារហូតដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtG-6zQGw8b_hXMlrwth9oOiqdHNz4uKFiXZwjen_VBqwo7kKFalpFk0DxmfpjN8Dap-jNMajIqAa3ZSsuQFujw_lnqo-R0k4kwIbpthZ4WFVxhOhbbWoUoRI5_SMDMxfM-OUhXDRpBZ-Py7V0_ABGcAnQWUGc7TWhp6tRmQXIW_FdW-b6tR3QooaTTsWs/s2000/image_2024-09-09_08-42-45.png

សរុបមក ការរាំ គឺជាប្រពៃណីដ៏សំខាន់របស់សាសនា និងវប្បធម៌ឥណ្ឌា ហើយវាក៏ជាភាសាផ្លូវកាយដើម្បីបង្ហាញពីអារម្មណ៍ចេញក្រៅ ដោយពួកគេពុំចាំបាច់និយាយតាមមាត់ ។ ឥណ្ឌាមានជំនឿថា ទេវតាបានបង្កើតការរាំនេះមក ហើយក្បាច់រាំនីមួយៗត្រូវប្រើប្រាស់រាងកាយគ្រប់ផ្នែកទាំងអស់ឱ្យមានអត្ថន័យ ដូចជា ៖ ក្បាល និងកែវភ្នែក ៕

ម៉ាឡេស៊ីចាប់ផ្តើមនាំចេញផ្លែទុរេនមានគុណភាពល្អទៅចិន

0

ប្រទេសម៉ាឡេស៊ី ៖ ទុរេនជាផ្លែឈើដែលពលរដ្ឋចិនចូលចិត្តបរិភោគ ហើយដោយសារទុរេនមានតម្លៃថ្លៃ ទើបចិនទិញវាធ្វើជាអំណោយឱ្យគ្នាទៅវិញទៅមក ។ ប៉ុន្តែការដាំដុះទុរេននៅចិនពុំគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការពលរដ្ឋដ៏ច្រើនទេ ហើយចិនចាំបាច់ត្រូវទិញទុរេនពីក្រៅប្រទេស ដែលវាក្លាយជាឱកាសល្អសម្រាប់បណ្តាប្រទេសអាស៊ានមួយចំនួនប្រកួតប្រជែងគ្នានាំចេញទុរេនមានគុណភាពល្អទៅចិន ដូចជា ៖ វៀតណាម, ថៃ និងម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4S7SdjGsf7mFjP79jPt3c68xGR36PZw0rNH47d6vEHa-hfPVoec6MEufqRJcf69UIE-OJslJmcBNSI09Zeuj-hh0XJCzMzcINJxTghEzRUgVXjrp6nyyUchchDKnzya1-T_py_QAXvQ7kFXXwaX3eY-1070WPz0gztz2Oxuk2IauCiyu74xOuXVzm9HVr/s1240/image_2024-09-09_08-36-21.png

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការនាំចេញផ្លែទុរេនស្រស់របស់ប្រទេសម៉ាឡេស៊ីទៅចិនបានចាប់ផ្តើមហើយ ដោយម៉ាឡេស៊ីព្យាយាមកែលម្អទុរេនរបស់ខ្លួនឱ្យមានគុណភាពល្អ ដើម្បីបំពេញតម្រូវការអតិថិជនចិនដែលចូលចិត្តទិញទុរេនថៃ និងទុរេនវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOY7RIWr7oU5hBtqA78KTwKnykWxZWeMC8RQTRqDBI-mf_fQTtV0UGxP-5Xi6yX2xl-pqANqE3Y5AXcwBfY-m1ckJuGeF4NiQh9VXkE-IbjWBjqZ0c7ZuCxCCDlQooFh07efd_EkbixEGS7vVVNVpuss6O7qIbDiDTq_4RqCgqQJvaUbL6FWMTbOztpE2v/s512/image_2024-09-09_08-36-29.png

លោក Datuk Arthur Joseph Kurup អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីថ្លែងថា ម៉ាឡេស៊ីបានចាប់ផ្តើមនាំចេញទុរេនទៅក្រៅប្រទេស ចំនួន៤០តោន ហើយនឹងបែងចែកជា៣ដំណាក់កាល ។ នៅដំណាក់កាលដំបូង ម៉ាឡេស៊ីបាននាំចេញទុរេនចំនួន២០តោន ទៅអាកាសយានដ្ឋានអន្តរជាតិ Zhengzhou Xinzheng រួចរាល់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipgKUBORCkGL-NZVjhOBTrJiv59_g9_kiQphGJxO8ityPY-ecxN5pEQIkaQNH3ngPowLJXPDyKiVat8v82c0y4_RqshBfbL1LDf7j93OmhcPL0OnWBf4WlTGYY34UUb66P6pX9Ff_x4GRkJ4yZfS7Dgk0Oe0RL8zMMmD8NWF1sJN7Bwe1RVDuXpNcrTPLX/s1200/image_2024-09-09_08-36-38.png

ចំណែកលោក Lim Chin Khee ទីប្រឹក្សាវិទ្យាស្ថានបណ្តុះបណ្តាលកសិករដាំទុរេន Durian Academy និយាយថា ម៉ាឡេស៊ីបានឆ្លងកាត់ការធានាគុណភាពផ្លែឈើពីចិន ដើម្បីនាំចេញទុរេនស្រស់កាលពីខែមិថុនា ឆ្នាំ២០២៤ ហើយម៉ាឡេស៊ីនឹងផ្តោតលើគុណភាពផ្លែឈើច្រើនជាងបរិមាណ ។ ទុរេនម៉ាឡេស៊ីត្រូវបានចាត់ទុកថា គឺជាផលិតផលមានតម្លៃ ហើយការនាំចេញទុរេនលើកនេះមានបរិមាណតិចនៅឡើយ គឺយើងផ្តោតលើអតិថិជនដែលអាចទិញទុរេនមានតម្លៃខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxXmNieZb8UamAwG8FaBWgvYg8hMFT0xZBcoC7WyQWYJbe52M3-mcmrGol1MDtoQ4w1_YlmqscRt3g3wbvOuAGECWBjUMCcCcVRiC8Nim-_VAzcdxA-MWSbreGH6V46IRV2pQz40iIq-t6wVm_sNHLxEgUIXAkQDaVAl7m4P2mwWsFrl3_mB0DclCr_YKz/s4095/image_2024-09-09_08-36-53.png

ផ្លែទុរេន ត្រូវបានគេចាត់ទុកថា គឺជាស្តេចផ្លែឈើ ដោយសារវាមានតម្លៃថ្លៃជាងផ្លែឈើនានា ហើយទុរេនជាផ្លែឈើដ៏ពិសេសរបស់ចិន ។ បច្ចុប្បន្ន ជនជាតិចិននិយមទិញទុរេនធ្វើជាអំណោយប្រគល់ឱ្យបងប្អូនសាច់ញាតិក្នុងថ្ងៃពិសេសៗ ព្រមទាំងធ្វើជាអំណោយក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2yKRkEb8A0_WyRw47tUe1inX4wx0csT1teJ7NL7vdcnKavjOOcj2wzwbfLe2quXmyJYFWMpvN2fWwg1VEK_uDvjZDT_hFmSRFGBnAsEsLACjqQ4LK9P7laoV1jUZNNRGaEQL_XJhXCeU8rx9Q6FlWM99FJnZTV2wR-KzAxUGLMSmFn38uwo-PR2AVT2K8/s909/image_2024-09-09_08-37-43.png

ក្រៅពីទុរេនម៉ាឡេស៊ី ទុរេនឥណ្ឌូណេស៊ី ក៏ត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់គុណភាពផ្លែឈើរបស់ចិនដូចគ្នាដែរ ។ ទុរេនទាំងអស់ដែលប្រទេសនានានាំចេញទៅចិន គឺត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ, ការធានាគុណភាព ហើយពេលខ្លះ ចិនអាចប្រមូលទុរេនទាំងនេះស្តុកទុក បើចិនសង្ស័យថា វាលាយឡំសារធាតុមិនល្អ ។ ការអនុវត្តតាមចំណុចទាំងនេះដើម្បីឱ្យប្រាកដចិត្តថា ទុរេននឹងគ្មានសត្វល្អិត និងជំងឺផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxYZbmMPXmVGGoQ3yan9hUJdeMju06CNCeRV_GcBPyU4N3EDsb4NWiRrRAMl5xps4I5NTIpi3IBBN7sGJxpTnZPx8ARetRSyfidcfDQ49Tl4yeB2ueoPznAX5r1Ez5phc7tjX-thQH0ucmDrrGY6-u067ROSWsuQ3YytzYGMadqUnh_FhX9GWi6ws5k6jN/s1240/image_2024-09-09_08-37-54.png

គួរបញ្ជាក់ថា ចិនជាប្រទេសទិញទុរេនច្រើនបំផុតនៅលើពិភពលោក ហើយចិនបាននាំចូលទុរេនរហូតដល់១លាន៤សែនតោន កាលពីឆ្នាំ២០២៣ ក្នុងនោះទុរេន៦៨% ក្នុងចំណោមទុរេនទាំងអស់ គឺចិនទិញពីប្រទេសថៃ ៕

នូវែលសេឡង់តម្រូវឱ្យភ្ញៀវទេសចរបង់ប្រាក់ចូលប្រទេសកើនឡើង៣ដង

0

ប្រទេសនូវែលសេឡង់ ៖ វិស័យទេសចរណ៍នូវែលសេឡង់បានបង្ហាញក្តីបារម្ភពីការបាត់បង់ចំនួនភ្ញៀវទេសចរបរទេស ក្រោយពីរដ្ឋាភិបាលតម្រូវឱ្យភ្ញៀវទេសចរបង់ប្រាក់ចូលប្រទេសកើនឡើង៣ដង ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា តទៅ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3WuwlZlQDaKGmP05fursky_Gq2kvqHBKNqlDODfcr1-AWZ1QvLrK1oi6LjfjaZutItw1G3-Fni-c0CgXnWuoeJP8S-joprx71Y7j6ukquhlsSTNlTFuN_P5atriT9Q3JmmIvomTVTHKfH2Xt0AiZoJ7Bh85BJIMZBJ3WvYfSk-ivjOakkVjRDjuGwykam/s1480/image_2024-09-09_08-29-43.png

រដ្ឋាភិបាលនូវែលសេឡង់ប្រកាសថា ភ្ញៀវទេសចរបរទេសនឹងត្រូវបង់ប្រាក់ចូលប្រទេសនូវែលសេឡង់កើនឡើង៣ដង គឺភ្ញៀវទេសចរនឹងបង់ប្រាក់ចំនួន១០០ដុល្លារនូវែលសេឡង់ (ឬស្មើជាង៦៤ដុល្លារអាមេរិក) ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តទៅ ខណៈកន្លងមក ពួកគេបង់ត្រឹមតែ៣៥ដុល្លារនូវែលសេឡង់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDyCKpbe0CQBJnPvAUVVBcXwF6lPJ8PqTYahHNtvNwDcEhzIGP5Qg05_W_3A_NEFlwnFbh9poyc6Ma28p_qZe25HhI1OrIMg1KUbuGtJ5q55e3l14BuF6lROXKaK2YNWg8uK05FYaKeniwkIhblOLaGF8aH44LaRQp3agwtSw7muL1-jiPvwIRGWGyRr8z/s1500/image_2024-09-09_08-29-56.png

ការប្រមូលប្រាក់ចូលប្រទេសនូវែលសេឡង់ពីភ្ញៀវទេសចរដើម្បីធានាថា ភ្ញៀវទេសចរនឹងបានរួមចំណែកក្នុងសេវាកម្មសាធារណៈ និងទទួលបានបទពិសោធន៍ល្អៗពេលពួកគេមកជាន់ទឹកដីនូវែលសេឡង់ ។ រដ្ឋាភិបាលបញ្ជាក់ថា បើទោះជាការបង់ប្រាក់ចូលប្រទេសនូវែលសេឡង់កើនឡើងខ្ពស់ក្តី ប៉ុន្តែភ្ញៀវទេសចរនឹងមានទំនុកចិត្តថា នូវែលសេឡង់ជាគោលដៅទេសចរណ៍ដ៏ពេញនិយមលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg6t6LvLIlgguU-oYn9WbtzaZKGVQpy_yZVKXWI_GX5-hqw0neGy6bBoc_8ZWCmtQy6_MHysYu8Ed7ds2EB5x-qK9lIRZoTOVkatshufuNfTIqCsPwbNiknF1r3Kx992nVhAwxwt6bGQbuQrA-KWuUemZgMzo3yKqs_Licdls5qjVTkF9B-8eugLEtXA3o/s1000/image_2024-09-09_08-30-13.png

វាធ្វើឱ្យមានមតិរិះគន់ពីសំណាក់វិស័យទេសចរណ៍របស់នូវែលសេឡង់ ពាក់ព័ន្ធនឹងការតម្រូវឱ្យភ្ញៀវទេសចរបរទេសបង់ប្រាក់ច្រើនចូលប្រទេស ។ សមាគមឧស្សាហកម្មទេសចរណ៍នូវែលសេឡង់ជឿថា ការប្រមូលប្រាក់ខ្ពស់នេះនឹងក្លាយជាឧបសគ្គសម្រាប់ភ្ញៀវទេសចរ ព្រមទាំងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ខណៈវិស័យនេះបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនចូលប្រទេស ។ ម្យ៉ាងទៀត វិស័យទេសចរណ៍នូវែលសេឡង់ទើបតែងើបឡើងវិញ ក្រោយរងផលប៉ះពាល់ខ្លាំងពីការបិទព្រំដែនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieki8oZWbLem2Sa7QUzI6pBIWQeIV936l-MKeKyH1Kr04gno2Vkbh5alTdUhGI1LF0OKobGAjHfmgvwdNSbYIhdE-eR9ij3hhXgM9PFEeObPaTqY7d_MzMFPqk6TwazvgeR6ShjbDTwqZcuCOsM9z4v0VLEZtdZJ700u9F-857LlHck711CV3p2hIoLSRR/s1080/image_2024-09-09_08-30-20.png

រីបេកកា អ៊ីនក្រេម គឺជានាយកសមាគមឧស្សាហកម្មទេសចរណ៍នូវែលសេឡង់និយាយថា ៖ «ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់នូវែលសេឡង់ គឺយឺតជាងប្រទេសផ្សេងៗលើពិភពលោក ។ វិធានការប្រមូលប្រាក់ច្រើនពីភ្ញៀវទេសចរបរទេស វានឹងកាន់តែធ្វើឱ្យនូវែលសេឡង់បាត់បង់ការប្រកួតប្រជែងថែមទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYah-u-PHfGrwxg5kJEgGQ9n9-gAoBkA3hKdS910U7M5Hv_K8ndkfLXsG1JFuF5k_lRybMXoYvz2QPgJ8fCuKmL-aNKEhm4EJHxGau3Ud0_nNtqL8xnDR2zIU6AuUZfTHnwvUbIizZvWuUU55DudNk4_mX6SoTyVed76bBsWtmt26tEr52XL9h0T6j4poL/s1356/image_2024-09-09_08-31-00.png

ប្រទេសនូវែលសេឡង់បានចាប់ផ្តើមប្រមូលប្រាក់ចូលប្រទេសពីភ្ញៀវទេសចរបរទេស ចំនួន៣៥ដុល្លារនូវែលសេឡង់ តាំងពីខែកក្កដា ឆ្នាំ២០១៩ ។ ប៉ុន្តែប្រាក់ចំណូលបានពីការប្រមូលប្រាក់ពីភ្ញៀវទេសចរនេះពុំគ្រប់គ្រាន់សម្រាប់ការចាយវាយពាក់ព័ន្ធនឹងភ្ញៀវទេសចរទេ ខណៈនូវែលសេឡង់ត្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងប្រឈមជាមួយផលប៉ះពាល់លើបរិស្ថានធម្មជាតិដោយសារភ្ញៀវទេសចរ ៕

អេស្ប៉ាញចិញ្ចឹមមូសនៅបន្ទប់ពិសោធន៍ទុកកម្ចា.ត់ មូសកើតពីធម្មជាតិ

0

ប្រទេសអេស្ប៉ាញ ៖ អ្នកជំនាញអេស្ប៉ាញបានចិញ្ចឹមមូសជាច្រើនក្បាលក្នុងបន្ទប់ពិសោធន៍មួយ មុនពេលយកវាទៅលែងក្នុងធម្មជាតិ ។ ការលែងមូសនេះ ពុំមែនជាការបង្កើនចំនួនមូសឱ្យកាន់តែច្រើនទេ ប៉ុន្តែវាជាវិធីកម្ចា.ត់ មូសប្រភេទថ្មី ។ អ្នកជំនាញប្រាប់ថា មូសដែលខាំ និងធ្វើឱ្យមនុស្សកើតជំងឺផ្សេងៗ គឺជាមូសញី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEcBmgv2KVMiRw0FjkPl6ePR8AlQLHdB8rA2-iObBSFOShnlyxLZR_bu2OEx3e0slsiHd70Y-zPZRrb5PFVZZyApMdohJkWuJQ55CNghvveWGoxnpnT8EKveXpITNc8KAJtboZmkEqqamp7Nflx2DBur2cA6hmgqbsvrxQYnfTjTXs7Lw1E9bHwoo5MTln/s976/image_2024-09-09_08-24-57.png

ចំណែកមូសដែលអ្នកជំនាញចិញ្ចឹមក្នុងបន្ទប់ពិសោធន៍ និងលែងវាក្នុងធម្មជាតិ គឺជាមូសឈ្មោល ។ បន្ទប់ពិសោធន៍នេះស្ថិតនៅក្បែរទីក្រុង Valencia របស់អេស្ប៉ាញ បានប្រមូលមូសឈ្មោលមកចិញ្ចឹមជាច្រើនក្បាល បន្ទាប់មក អ្នកជំនាញក៏បញ្ចូលកាំរស្មីដើម្បីក្រៀវមូសឈ្មោល មុនពេលលែងឱ្យវាបង្កាត់ពូជជាមួយមូសញីតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3s14n-XQUatyrYpEGKA_98YdsiVBlGAYbI9HMIqtu_y8z20KIgoO2bX7sZFV0QEJ2v2kgICp9A2iUpgE1tpLcyNEga8htjngKHuNDFbfDYueJN7YiEtql4qOcm-30YZHOP8WtY8t2fxfqxFe8evJV3_GMf0AYi0QHaBfyApx9K6t4szmVWSe2HK1cp4-5/s830/image_2024-09-09_08-25-07.png

ការចិញ្ចឹមមូសឈ្មោលនេះ គឺអ្នកជំនាញមានបំណងកាត់បន្ថយជំងឺគ្រុនឈាម និងជំងឺផ្សេងៗដែលកំពុងតែរីករាលដាលខ្លាំងនៅប្រទេសអេស្ប៉ាញ ។ អ្នកជំនាញឱ្យដឹងថា ចំនួនមូសបានកើនឡើងយ៉ាងខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុលើពិភពលោក ជាពិសេស នៅទ្វីបអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuQMl_dNsrXHyldptsNuS-B8CvUHrzayCc2R5QXQeA332J11eKlOIztRQrswS_Vz3F5f9kncXpSKc59KupDLLVCIp67dVnMYcO5xRbk_8MpqM8XKnksxJ8Ur1-841LQGs-7XtfDCE4_XC6SRCN8FyTiRH6wM08TOInhxLsVaU-WgyAPZyxwRidxrYEPJk/s1200/image_2024-09-09_08-25-13.png

ការចិញ្ចឹមមូសក្នុងបន្ទប់ពិសោធន៍ គឺក្រោយពីទទួលបានប្រាក់ឧបត្ថម្ភពីមន្ត្រីនៅទីក្រុង Valencia ។ អ្នកជំនាញនឹងលែងមូសឈ្មោលប្រមាណ ៤៥.០០០ក្បាលនៅរៀងរាល់សប្តាហ៍ ដើម្បីឱ្យពួកវាចេញទៅបង្កាត់ពូជជាមួយមូសញីតាមធម្មជាតិ ដោយសារមូសធម្មជាតិតែងតែខាំ និងចម្លងជំងឺមកមនុស្ស ជាពិសេស កុមារមានសុខភាពខ្សោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZ1G-vv20TYK5OGWCfMbN54Z_u8TDaNEJDjDjShchZzMzB7bKRzt2x8mJCpoEnoXuLZDDNyz1zONFS-jMZMedXM4-aQMqK76CBLvjGmm4uTxfJExQXifge8xDm_Ao_9TijStJ1sBJ37e606bPR-KPfS1pVRGyPyMc5NUyrtO510qbFdla0592dchM4fdf/s2000/image_2024-09-09_08-25-28.png

គេបានប្រទះឃើញមូសខ្លាកាន់តែច្រើន ក្រោយពីការផ្លាស់ប្តូរអាកាសធាតុនៅលើពិភពលោក ពីព្រោះអាកាសធាតុក្តៅបានអំណោយផលដល់ការបង្កកំណើតមូសពេញ១ឆ្នាំ ។ ហេតុនេះ ទើបធ្វើឱ្យចំនួនមូសកើនឡើងគ្រប់ពេលវេលា ហើយវាបណ្តាលឱ្យមនុស្សកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺគ្រុនឈាម និងស៊ីកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbtIdBtGOZ0Ngv_bTgdWyuf-L77LMwnpEDrsQ0nBPDMNKYGxfbb4XSbxhxuCcG0Cn764QabPfia5vj5O-sqUS1rYFjht_f3L1z60K4Z_QejsCAOux9vqB6kfvLNS9WpAByTjDpi_cLPkGkeIXfwfOFaPPaT1ieVsBZD7tONlWPkntdeIzqpHP_6ZJnIp-8/s900/image_2024-09-09_08-25-41.png

អ្នកជំនាញបានបំបែកមូសឈ្មោល និងមូសញីឱ្យនៅដាច់ពីគ្នា បន្ទាប់មក ក៏ប្រើប្រាស់កាំរស្មីសម្លាប់មេរោគក្នុងខ្លួនមូសឈ្មោល និងធ្វើឱ្យមូសឈ្មោលទាំងនេះពុំអាចបង្កកំណើតបានទេ ពេលលែងវាឱ្យទៅបង្កាត់ពូជជាមួយមូសញី ។ ហេតុនេះ វាជាវិធីអាចគ្រប់គ្រងចំនួនមូសយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuJ-Ea5pokJAR3K_Ur3sTFpa6Okyf43dL0ovMFewEVDnwnyc3lEfwvZxtomDXwGkjH6Y3Z2EMdjfUIbxquOYmmcQ0eEoP5fecaV4Lu07ReIUdhyphenhyphenuaz0VuOYJ6qX2qJ0i2rTzKL_DbPDjSqn6CBcazazOZqnuYNV0tVuKF5IZOpMo6ikaEi-jW_mXUEAgOX/s1000/image_2024-09-09_08-25-56.png

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់កាលពីឆ្នាំ២០២៣ ថា អ្នកកើតជំងឺគ្រុនឈាមបានកើនឡើងនៅលើពិភពលោក គឺនៅឆ្នាំ២០០០ អ្នកជំងឺគ្រុនឈាមបានកើនឡើងរហូតដល់៨ដង មកស្មើនឹង៤លាន២សែននាក់ នៅឆ្នាំ២០២២ ។ រីឯមូលហេតុធ្វើឱ្យចំនួនមូសកើនឡើងច្រើនបែបនេះ ដោយសារអាកាសធាតុក្តៅបានអំណោយផលដល់ការបង្កាត់ពូជរបស់មូស ៕

ប្រញាប់រួសរាន់ឡើង! ដំណើរកម្សាន្តជើងដំបូង ទៅកាន់ខេត្តភូមិភាគឦសានដោយឥតគិតថ្លៃ បានចាប់ផ្តើមហើយ

0

ដូចការសន្យារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅ ដំណើរកម្សាន្តទៅកាន់ភូមិភាគឦសានដោយឥតគិតថ្លៃ បានចាប់ផ្តើមហើយនៅថ្ងៃសៅរ៍ ទី ៧ ខែកញ្ញានេះ ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_1QZn51Zp-9D8uB6xsnxIpNoHlFaqzSQIeAt5lBM_QKcPYzcpJ9ldtBkKLIe9PV8RKzo5SOG05VdF8dA65Dp-oJqk6Mfdz3Hwprh9Dw28uuA5f3sEbjHDDetS3sxCgTUtMuyLbPha2-LEnAEKCFAliXCyc1TjtB_t9ysrQ-x40w2RU5tesZ9oMHOGgCMU/s1280/image_2024-09-07_16-07-38.png

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ៧ ខែកញ្ញានេះបានឲ្យដឹងថា ទស្សនកិច្ចជើងដំបូងរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង ប្រមាណ ៥ ទាបភ្លឺ នាថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះ ដើម្បីធ្វើទស្សនកិច្ចក្នុងតម្រាយផ្លូវ ដែលបានកំណត់រួចគឺឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រួចវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ នាល្ងាចនៃសៅរ៍ដដែលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-GQQoys4b5Fx_t7EOXkEg9uWr9U8RiCxcdYf-O_lIfOeNWH2kIwL9cg0idpty1ntrruJZQTkgeyLfO-JGVHylpSHkKPbfmEXTX7rdddJ3X9x8XH7iqa9y7dQeEAgyQYUfaDaI-5CmXoHEgBPPKN24FV32Rh0oF2mN0w8PqkWrCK_B3uIjqmXrzm6umbVi/s1280/image_2024-09-07_16-12-34.png
កម្មវិធីនេះរៀបចំដោយរាជរដ្ឋាភិបាល និងសម្របសម្រួលដោយក្រសួងព័ត៌មាន មានរយៈពេល ៤ ខែ រាប់ចាប់ពីខែកញ្ញា ដល់ខែធ្នូ នៃឆ្នាំ ២០២៤ នេះ ដែលនឹងផ្តល់ជូននូវដំណើរកម្សាន្តជារៀងរាល់ចុងសប្តាហ៍ទៅកាន់ខេត្តភូមិភាគឦសាន។

តាមរយៈដំណើរកម្សាន្ត ប្រៀបបានជាដំណើរទស្សនកិច្ចដ៏មានន័យ នឹងផ្តល់នូវដោយឥតគិតថ្លៃ ទាំងការធ្វើដំណើរ (រថយន្តក្រុងដឹកជញ្ជូន) អាហារ៣ពេល ព្រមទាំងមានភេសជ្ជៈ និងទឹកបរិសុទ្ធបម្រើជូនទៀតផង។ អ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងដំណើរកម្សាន្តនេះនឹងទទួលបាននូវបទពិសោធន៍ថ្មី និងអនុស្សាវរីយដ៏ល្អមិនអាចបំភ្លេចបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOLmKfAn6kMkNI9jIPvdRqmv1NaoDjWNru6LXOUgftODPphopmohrBjD1zZ0sJUm_QGqYjzhS4gSG_NM2vl7yuN57hcIwPQP7gHjx-DvtIbFBCbp1drex921P3-ip9ylmQlLFbuhlXZ3jFPi0wdphfIKiTiDYHLVLWpWVo2co4ySFvZv3bYoOuGlqRIYzQ/s1280/image_2024-09-07_16-12-43.png

សូមរំលឹកជូនថា ទស្សនកិច្ចប្រភេទនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ហើយ បានបើកទូលាយ សម្រាប់សាធារណជនទូទៅ ទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានសម្រាប់ការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh163MHmiU9MhPjThK0U7xJtWotgZZ1y-oeXjTNJ1EA0YluYeeBwulWlHzI-9V1nArCX7BPzRzxMA-sZA0XnII-mBtAA40qa8FGzNcTYCHqJD6GFVcmi-TaDrPqojIU8BmOkgro5fpuoJ3AOP0w1SDqnzNo8aASFY9U8n-KssLVWqERxbdJEuPrLqw0Snzl/s1024/image_2024-09-07_16-09-54.png

រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

អ្នកគាំទ្រជំរុញឱ្យ HYBE ក្រុមហ៊ុន BTS ដោះស្រាយការបំពុលអាល់ប៊ុមប្លាស្ទិក

0

នៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកក្នុងប្រទេសកូរ៉េខាងត្បូងក្នុងខែវិច្ឆិកា អ្នកគាំទ្រ K-pop កំពុងតែឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក។ នៅក្នុងការតវ៉ាប្រកបដោយភាពច្នៃប្រឌិត អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅ HYBE ក្រុមហ៊ុន BTS ទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល ដើម្បីតស៊ូមតិសម្រាប់ការអនុវត្តប្រកបដោយទំនួលខុសត្រូវផ្នែកបរិស្ថាននៅក្នុងឧស្សាហកម្ម K-pop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSv-QBwd2pH8V0oQYK3XJsiZJt6MsgbTSTPwsZM21IifhlPYsssuIIL5TiMzTLN_eSRhrDyVxG9mpNArCb_isjDS5bsjVyglzPrjB1SHcVm_vqiBNlKRfU6VIRpJaK9WBn_ptHX9cUZ1-EtW7k7CQiMQDhs2L9E5f4zXGBnTrT9MHSaBqsLAs_bVsgVank/s2560/image_2024-09-07_13-38-32.png

យុទ្ធនាការ «Plastic Album Sins»ដែលដឹកនាំដោយ Kpop4Planet បានរៀបចំការសម្តែងដ៏គួរឱ្យទាក់ទាញដែលតំណាងឱ្យអ្នកគាំទ្រផ្តាច់ខ្លួនពីគម្រោងទីផ្សារអាល់ប៊ុម។ យោងតាមក្រុមនេះ ក្រុមហ៊ុនកម្សាន្ត K-pop កំពុងប្រើយុទ្ធសាស្ត្រ «ទីផ្សារកខ្វក់» ដោយប្រើមធ្យោបាយផ្សេងៗដើម្បីទាញចិត្តអ្នកគាំទ្រឱ្យទិញច្រើន។ HYBE ដែលជាក្រុមហ៊ុនកម្សាន្ត K-pop ឈានមុខគេដែលមានទ្រព្យសម្បត្តិសរុប ៥.២៥ ពាន់ពាន់លានវ៉ុនប្រហែល ៣.៩ ពាន់លានដុល្លារ គឺជាសាជីវកម្មមួយក្នុងចំណោមសាជីវកម្មដែលប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារដ៏គ្រោះថ្នាក់ទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8vVbYtFz8P8mbmM2LlDMHx63Q6bvKEM7pTe0gxG4l35dGIEXQvmtQ5OIQirB6ZqMVthyphenhyphen0qVPJQ_LikDdwmaL-dGh5vAPdJWDUJrtGjNrJxttKmhrdKAMwmkLzA2tIn_RHACYcJX1KBKVXlAfsGDCdqOGu5ZBw-RR2M3_HR3FsApz_KmVhF7JEww25OyaT/s1200/image_2024-09-07_13-38-18.png

នៅក្នុងរបាយការណ៍និរន្តរភាពឆ្នាំ ២០២៣ របស់ខ្លួន ទោះបីជា «ចក្ខុវិស័យសម្រាប់ការកម្សាន្តប្រកបដោយនិរន្តរភាព« របស់ HYBE ក៏ដោយ ក៏ការអនុវត្តរបស់វាបណ្តាលឱ្យមានការកើនឡើង ៧៧.៩% នៃប្លាស្ទិកដែលប្រើប្រាស់សម្រាប់ការផលិតអាល់ប៊ុមរវាងឆ្នាំ ២០២២ និង២០២៣។ លើសពីនេះ វិទ្យាស្ថានអភិបាលកិច្ចសាជីវកម្ម និងនិរន្តរភាពកូរ៉េ (KCGS) បានវាយតម្លៃការអនុវត្ត ESG របស់ HYBE ថាទាបបំផុតក្នុងប្រភេទបរិស្ថានក្នុងចំណោមក្រុមហ៊ុនកម្សាន្តធំៗទាំងបួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQiTzwBuwTbdNqCqEK_kioLHmQnQkCCP-Lbfbg-xGN_9kv5U00YPu9Yl-oWRMcaUaJDfdGtzlnkhic6fxSuavKPczN0JyuJwJC3IdL8zp1BykjVRQdt0T7YHd6RIHN5Mmr92OYdgRqmZpjHany1rU7XVGl0Qk4tolS398X0mx7_q8peBM5mZYpXMWgSXw7/s1024/image_2024-09-07_13-38-07.png

ការស្ទង់មតិលើអ្នកគាំទ្រទូទាំងពិភពលោករបស់ Kpop4Planet បានរកឃើញថា ៣៦.៥% នៃអ្នកគាំទ្រ K-pop មានអារម្មណ៍ថាមានសម្ពាធក្នុងការទិញអាល់ប៊ុមជាច្រើនដើម្បីប្រមូលរូបថត រូបភាពសមាជិកក្រុម K-pop ត្រូវបានបញ្ចូលទៅក្នុងកញ្ចប់អាល់ប៊ុមស៊ីឌី ខណៈដែល ២៧.៧% ទិញអាល់ប៊ុមដើម្បីបង្កើន ឱកាសរបស់ពួកគេក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ផ្តាច់មុខ ដូចជាសញ្ញាអ្នកគាំទ្រជាមួយសិល្បករដែលពួកគេចូលចិត្ត។ ទិន្នន័យនេះគូសបញ្ជាក់ពីតម្រូវការសម្រាប់ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងយុទ្ធសាស្រ្តទីផ្សារ K-pop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7SMUZFcrfwU2aGP_FuhuVs9n891GIF94F4me86LY0V1Q9iMOekDEmcWZ2aKTSb2aeNZI9YZAnB6pGx2jVkKacU06j62Fro0Q8BcFaFFLN6-IinBfIVFRIupcfCwfyg7RtN6PUWRFDe0gcEc667KZToXrNL8lI7zPYdpK1A4bXnk0bGwnQRHn5mq-PUMr/s1080/image_2024-09-06_13-55-01.png

រាយការណ៍ដោយប្រភពសភាកូរ៉េក្នុងឆ្នាំ២០២២ បរិមាណកាកសំណល់ប្លាស្ទិកដែលបង្កើតឡើងដោយក្រុមហ៊ុនកម្សាន្តបានកើនឡើង ១៤ ដងក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។ នេះប្រហែលជាយុគសម័យនៃការស្ទ្រីមឌីជីថល ប៉ុន្តែការលក់អាល់ប៊ុម K-pop ជាក់ស្តែងបានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយមានជាង ១១៦ លានច្បាប់ចម្លងដែលត្រូវបានលក់សម្រាប់កំពូល ៤០០ តែម្នាក់ឯងក្នុងឆ្នាំ ២០២៣ ។ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃការលក់អាល់ប៊ុម របស់ HYBE ក្នុងឆ្នាំ ២០២៣ដែលឈានដល់ ៤៣.៦ លាន ហើយឥទ្ធិពលយ៉ាងសំខាន់របស់ក្រុមហ៊ុនលើឧស្សាហកម្មកម្សាន្តពិភពលោក HYBE មានទំនួលខុសត្រូវសង្គមក្នុងការខិតខំឆ្ពោះទៅរកការបញ្ចប់ការបំពុលប្លាស្ទិក កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងសកម្ម និងតស៊ូមតិសម្រាប់ អនាគតប្រកបដោយនិរន្តរភាពនៃការកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio_xefpOO_o84J9S9ka9fB7Qx1VNzhoVuizWzKeDPOHkko0R-2U4ENEsaJ0wgw9RNvP84_yy-gjmB2wWjHBbygPCR8C3ekgexgYc2KOB2AuHlbyjh3ObjEHcUju9M62TulAIx-oxCsraX8OlPblI32qNQQ7eJGvzyU9wAKCXBVi7WwkXDOSOEai4hCELSd/s2048/image_2024-09-06_13-54-53.png

ចាប់តាំងពីយុទ្ធនាការ No K-pop នៅលើ Dead Planet ដែលផ្តួចផ្តើមដោយ Kpop4Planet ក្នុងឆ្នាំ ២០២១ ឧស្សាហកម្មនេះបានចាត់វិធានការមួយចំនួនឆ្ពោះទៅរកនិរន្តរភាព។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដូចជាការប្រើប្រាស់ក្រដាស FSC អាល់ប៊ុមឌីជីថល និងការរំលាយកាតរូបថត បានខកខានយ៉ាងខ្លាំង ដោយសារពួកគេផ្តល់អាទិភាពដល់ដំណោះស្រាយលើផ្ទៃជាជាងការដោះស្រាយបញ្ហាឫសគល់នៃកាកសំណល់ប្លាស្ទិកច្រើនពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2QN_zLE15TS9Huyp3rj88SF4ECo858g4UXfWnQ4xXO4e5Frl1RYJPQKNt5YHK2lbPfSYeIPJcVWB97uRF2VBm8aVfDiEKluA5DYGrZMmlX9WSFqB0YVcxHvphnytcxpXW6X4ZMlCn_H93VpNON7y447QwF4Ia19XFMDhTTz1nKT9MFODczMWG5ghZVWxw/s2048/image_2024-09-06_13-54-50.png
នៅក្នុងខែសីហា ឆ្នាំ២០២៤ អ្នកគាំទ្រ K-pop ច្រើនជាង ១២,០០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងទូទាំងពិភពលោកបានរួបរួមគ្នាតាមរយៈយុទ្ធនាការអនឡាញនៅលើ Twitter ដោយអំពាវនាវឱ្យឧស្សាហកម្មកម្សាន្តបញ្ចប់ការអនុវត្តរបស់ខ្លួនដែលជំរុញឱ្យអ្នកគាំទ្រទិញអាល់ប៊ុមយ៉ាងច្រើន។ បន្ទាប់ពីការស្ទង់មតិតាមប្រព័ន្ធ Twitter ក្រុមនេះបានផ្ញើលិខិតចំហមួយទៅកាន់ HYBE ដោយនិយាយទៅកាន់សំឡេងអ្នកគាំទ្រ និងទាមទារឱ្យក្រុមហ៊ុនបញ្ឈប់យុទ្ធសាស្ត្រទីផ្សារដែលបំភាន់អ្នកគាំទ្រឱ្យទិញអាល់ប៊ុមតែមួយ។ មកដល់ពេលនេះ ក្រុមហ៊ុនកម្សាន្តនៅមិនទាន់ឆ្លើយតបទេ។អ្នកធ្វើយុទ្ធនាការរបស់ Kpop4Planet នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា «ជាមួយនឹងវិបត្តិអាកាសធាតុកាន់តែអាក្រក់ និងកិច្ចប្រជុំប្លាស្ទិករបស់អង្គការសហប្រជាជាតិនៅទីក្រុងប៊ូសាននាពេលខាងមុខ យើងសង្ឃឹមថា HYBE នឹងជំរុញឱ្យមានសន្ទុះ និងទទួលខុសត្រូវក្នុងការដឹកនាំការផ្លាស់ប្តូរ។ ឧស្សាហកម្ម K-pop នឹងមិនដូចសព្វថ្ងៃនេះទេបើគ្មានអ្នកគាំទ្រ ដូច្នេះយើងសង្ឃឹមថា HYBE នឹងស្តាប់សំលេងរបស់អ្នកគាំទ្រ ហើយយើងនឹងមិនឈប់ទាល់តែយើងលឺចម្លើយរបស់ HYBE ចំពោះការទាមទាររបស់យើងដើម្បីបញ្ចប់យុទ្ធសាស្ត្រអាល់ប៊ុមទីផ្សារបំភាន់»។

គួរបញ្ជាក់ថា Kpop4Planet គឺជាចលនាអាកាសធាតុដែលបានចាប់ផ្តើមនៅឆ្នាំ ២០២១ដោយអ្នកគាំទ្រ K-pop សម្រាប់អ្នកគាំទ្រ K-pop ដែលយកចិត្តទុកដាក់លើផែនដី និងតារា K-pop ដែលពួកគេចូលចិត្ត៕

វណ្ណថាន ខកខានការសម្តែងនៅឥណ្ឌូនេស៊ីព្រោះជាប់ភារកិច្ចផ្សេងដែលមិនអាចបញ្ជាក់បាន

0

កំលោះស្រុកខ្មែរ វណ្ណថាន បានបង្ហើបដំណឹងសោកស្តាយជូនអ្នកគាំទ្រថារូបលោកខកខានក្នុងការតំណាងសិល្បករកម្ពុជាចូលរួមសម្តែងមហោស្រពតន្ត្រីអាស៊ាន ២០២៤ (AXEAN Festival 2024) នៅប្រទេសឥណ្ឌូនេស៊ីនាចុងខែកញ្ញា នេះ។ លោកបានបញ្ជាក់ថាការខកខាននេះដោយសារតែមានភារកិច្ចផ្សេងទៀតប៉ុន្តែមិនអាចបញ្ជាក់ជូនបាននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT-t-W7NcmavvWiQrRG9UtcYL-cpMwgf2ls1kmunkQ8fx1mw_PuJ7sVpmI1DLpzHVczKysxbz8mw80W2NAV4otn28osBHEN5DK7M6-IpKqHk5TXrGGJb9XkkBTQPLKUDq5W94f0HUO8WJtHA2hB9bgI292mMYfxRGTYfcXhv2fcdro-hLecWbvgsMTmYDa/s2048/image_2024-09-07_08-59-51.png

តាមការប្រកាសកាលពីថ្ងៃទី៦ សីហា ពី AXEAN Festival បានឱ្យដឹងថាតារាចម្រៀង វណ្ណថាន នរិទ្ធ យូហៃ Ruthko និង M Fatt នឹងមានវត្តក្នុងកម្មវិធី AXEAN Festival 2024 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីជាមួយនឹងសិល្បករ ជាច្រើនទៀតមកពីប្រទេសនានា។ ទោះយ៉ាងណា តារាចម្រៀង វណ្ណថាន បានជូនដំណឹងថ្មីដល់អ្នកគាំទ្រលោកពុំបានទៅចូលរួមសម្តែងនោះទេ ប៉ុន្តែលោកបានជូនពរសិល្បករកម្ពុជាផ្សេងទៀតដែលចេញទៅសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhps7QBjK0jjaKXN6bMDdhfKsMarLNQ4RJt-G7WMQKW9kYXzyd7E8Kum1U-4AY3_doPbo-gMSxv3wa_HvLrl4MKyg5SCb7XeaIv6vRDN7JMsRnxHMmx50KTZf6x8IFM-wANHXDUoRElpidhR-C7twLMLQ2_6feyEW6h6xjpyZmfnOJzT9q9-hf0mJxwo98z/s2048/image_2024-09-07_08-59-55.png

ល្ងាចថ្ងៃទី៦ ខែកញ្ញា វណ្ណថាន បានបង្ហោះនៅលើបណ្តាញសង្គមថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទមានដំណឹងសោកស្តាយមួយមកជម្រាបជូនថារូបខ្ញុំនឹងមិនបានចូលរួមមហោស្រពតន្ត្រីអាស៊ាន ២០២៤ (AXEAN Festival 2024) នៅកោះបាលីលើក នេះបានទេ ដោយសារពេលវេលាមិនសមស្រប ព្រោះជាប់ភារកិច្ចផ្សេងទៀតដែលមិនអាចបញ្ជាក់បាន។ ខ្ញុំសូមផ្ញើក្តីស្រលាញ់ និងការគាំទ្រទៅកាន់សិល្បករខ្មែរផ្សេងទៀតដែលនឹងបានទៅសម្តែងនៅទីនោះ ហើយជូនពរឱ្យទាំងអស់គ្នាធ្វើបានល្អ និងចំណាយពេលនៅទីនោះដោយរីករាយ ទទួលបានបទពិសោធន៍ថ្មីៗ ហើយពួកយើងមានមោទនភាពជាខ្លាំងដែលមានកូនខ្មែរជាច្រើនរូបបានទៅសម្ដែងឆ្នាំនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU78SicTI1xF3MnCg2LopUVV-y1XNTDsGeZoRe59Lfky4pEjuwi-j_4YHJo3Wvupg-Wi6tHIZppBQABFnZfwyV8Y6ddEFCzBhPvKa4QJWBJ4vrWemF_TYVmtEpDjxs9hrZnj58M1fgitmWN2jwwPjp2If1w3CtAJYZoXlTUoRYFDvuxD5p7IZ_nG1DBBfR/s2048/image_2024-09-07_08-59-58.png

តាមការប្រកាសកាលពីមុន ក្នុងឆ្នាំនេះសិល្បករកម្ពុជាចំនួន៥រូបក្នុងនោះមានសិល្បករផលិតកម្មបារមី៣រូបរួមមាន វណ្ណថាន នរិទ្ធ និងយូហៃ ប៉ុន្តែពេលនេះអវត្តមាន វណ្ណថាន ម្នាក់។ ក្រៅពីនេះ មានតារារ៉េប Ruthko នៃផលិតកម្ម Klapyahandz – ក្លាបយ៉ាហ៊ែន ម្ចាស់បទ សុរា និង M Fatt សិល្បករឯករាជ្យនិងជាម្ចាស់បទ «First Love» នឹងមានវត្តមានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLUCHUXpX671WGvTL8JVGxMNxYytot0x8UqTgxYXcgxW7_4HoBiiaP5j3p6rTRD-0b9Fwdd1aooZzJwDmrZ8G-39qEZDm6jNy-fMsNM5J_Nl6lY4WZGPKhOBKghu5ZyO5WUILLBZK89X1AgP5ZDg_UYswwpgCceFO74aW7MBaS3eKtZYGRBvrz57SzCgQN/s1612/image_2024-09-07_08-59-49.png

គួរបញ្ជាក់ថាមហោស្រពតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ២៩ កញ្ញា ខាងមុខនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សិល្បករផ្សេងទៀតដែលនឹងចូលរួមមកពីប្រទេសផ្សេងៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម និងមានក្នុងការរួមបញ្ចូលនូវសកម្មភាពពីប្រទេសបារាំង អូស្ត្រាលី ជប៉ុន ចិន និងតៃវ៉ាន់ ផងដែរ។ កាលពីចុងខែតុលា ឆ្នាំ២០២៣ ដែលរៀបចំនៅសិង្ហបុរី សិល្បករកម្ពុជាចូលរួមមហោស្រពនេះមានដូចជា Nick ,San និង Kwan ៕

ទីក្រុងចំនួន ៥ ត្រូវបានគេចាត់ទុកថាជាទីក្រុងមានបរិយាកាសអា.ក្រក់ លើពិភពលោក

0

ទីក្រុងនៅតាមបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោកភាគច្រើនសុទ្ធតែមានការអភិវឌ្ឍ ក៏ដូចជាមានភាពសម្បូរបែប រួមទាំងមានអាកាសធាតុអំណោយផលជាដើម។ ដោយឡែកនៅទីក្រុងទាំងនេះវិញត្រូវបានគេចាត់ទុកថាជាកន្លែងរស់នៅដ៏អាក្រក់បំផុតក្នុងពិភពលោក ដោយសារបរិយាកាសនៅទីនោះគឺអ័ព្ទអួខ្លាំងណាស់ ហើយអាកាសធាតុក៏មិនអំណោយផលផងដែរ ធ្វើឱ្យកន្លែងទាំងនោះជាប់ឈ្មោះជាកន្លែងដែលពិបាករស់នៅបំផុតក្នុងលោក។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់ទីក្រុងចំនួន ៥ ដែលត្រូវបានគេចាត់ទុកថាជាកន្លែងរស់នៅដ៏អាក្រក់បំផុតនៅលើពិភពលោក៖

១.ទីក្រុង Araouane ប្រទេសម៉ាលី៖ គឺជាទីក្រុងដែលក្តៅជាងគេបំផុតនៅលើពិភពលោក និងមានប្រជាជនរស់នៅត្រឹមតែ ៣០០ នាក់ប៉ុណ្ណោះ។ នៅជុំវិញទីក្រុងនោះគឺពោរពេញទៅដោយវាលខ្សាច់ដ៏ក្តៅហែង រួមទាំងព្យុះខ្សាច់ញឹកញាប់ ដែលធ្វើឱ្យមានធូលីធំៗ និងគ្មានភ្លៀងធ្លាក់នោះទេ។ នៅរដូវក្តៅសីតុណ្ហភាពជាមធ្យមនៅទីនេះគឺប្រហែល ៤៦ អង្សាសេ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់ការជីកយករ៉ែអំបិល និងការដឹកជញ្ជូន ដូច្នេះមនុស្សមួយចំនួននៅតែជ្រើសរើសរស់នៅទីក្រុង Araouane។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOnLGCA_3VgYcSlf6lszZ95syXRFaMbgeW5vYJMbH2qPnYzUADH1bCqj-2DPi4UZ-wMdO8WmZrTeHw0Ri-ro_pyRtQOAof015y52VSClY4Vg80V5cHZZYexDNQZr3gnx_rFK_diUYKrZMnUjHbHP62IuVZ2agW2FWEvm89ZM49E2Te8bSEtcTk88wXvxgx/s1280/image_2024-09-07_13-29-29.png

២.ទីក្រុង Oymyakon ប្រទេសរុស្ស៊ី៖ គឺជាទីក្រុងដែលមានអាកាសធាតុត្រជាក់ខ្លាំងបំផុតនៅក្នុងពិភពលោក ដោយសព្វថ្ងៃនេះមានប្រជាជនរស់នៅប្រហែល ៥០០ នាក់ប៉ុណ្ណោះ។ ទីក្រុងនេះមិនសូវមានពន្លឺថ្ងៃគ្រប់គ្រាន់នោះទេ ហើយសម្រាប់ពន្លឺថ្ងៃគឺរះបានតែ ៣ ម៉ោងប៉ុណ្ណោះ។ សីតុណ្ហភាពរដូវរងាជាមធ្យមគឺប្រហែល -៥០ អង្សាសេ ហើយនៅរដូវក្តៅទីនេះគឺមានសីតុណ្ហភាពខ្ពស់បំផុតត្រឹមតែ ៣៤ អង្សាសេប៉ុណ្ណោះ រីឯអាហារចម្បងរបស់មនុស្សគឺត្រីដែលចាប់បានពីផ្ទាំងទឹកកក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Oiy74mhxHVPrM5SJFrCOsE7GgVX1yg7v-ER3Co4Y1tgfE331bs2d8F0vqljVKW7HDPtiy2ww_qPZs6oeGX7Hh__764ZxWGN6oKnqxMkTN7ELcin6FZ4fRRcIgzso_bmYu0S3rZFx7i_-xELmkHFMbXnVzgaNN0cYR7cCddi4zbquCB5ie5tWoTb1hoh0/s1280/image_2024-09-07_13-29-48.png

៣.ទីក្រុង Arica ប្រទេសឈីលី៖ គឺជាកន្លែងដែលស្ងួតបំផុតក្នុងពិភពលោក ដោយសារនៅទីនេះគ្មានទឹក និងគ្មានព្រៃឈើនោះទេ។ ជារៀងរាល់ឆ្នាំ ទីក្រុងនេះទទួលបានទឹកភ្លៀងត្រឹមតែ ០.៧៦ មីលីម៉ែត្រប៉ុណ្ណោះ ចំណែកវាលខ្សាច់ Atacama ក៏មិនមានភ្លៀងធ្លាក់អស់រយៈពេល ៥០០ ឆ្នាំមកហើយ។ ទោះបីជាមានសភាពធ្ងន់ធ្ងរក៏ដោយ ក៏ប្រជាជននៅទីនេះនៅតែមានមនុស្សរស់នៅប្រហែល ២២០,០០០ នាក់ ដែលធ្វើការជាចម្បងនៅក្នុងវិស័យកំពង់ផែ និងដឹកជញ្ជូនផ្លែឈើនៅក្នុងតំបន់ជ្រលងភ្នំ AzapaandLluta ក្បែរនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlTdnExUCecH_QiFVJNqKEYvm8golbSNt8XTdFMuR9QKruLFBI6orlDVBidG_RR9JsuMLqDZqM4HbXpsOpGrbT5FzIACtyGt9Jfbp3XBnexDmnsilh8kXQ2PQMspovhoWvN5YCO-HrGZAHFkLyR4CY1XK3HNmOGZ3xLyYlsAZvscOugL7Mqri3enxcZfh/s1600/image_2024-09-07_13-30-16.png

៤.ទីក្រុង La Oroya ប្រទេសប៉េរូ៖ គឺជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក ដោយសារកម្រិតខ្ពស់នៃសារធាតុអាសេនិច សំណ និងស្ពាន់ធ័រឌីអុកស៊ីតដែលមានគ្រោះថ្នាក់ខ្លាំងនៅលើអាកាស ខណៈពេលដែលភ្លៀងអាស៊ីតក៏បានបំផ្លាញរុក្ខជាតិជុំវិញទីក្រុងនេះផងដែរ។ La Oroya គឺជាកន្លែងសម្រាប់រោងចក្រចម្រាញ់ ដែលផលិតលោហធាតុដូចជាមាស ប្រាក់ ប៊ីស្មុត កាដមីញ៉ូម និងឧស្ម័នបំពុលផ្សេងៗទៀត ដូច្នេះហើយទីក្រុងនេះមានអ្នកស្រុករស់នៅប្រហែល ២៥,០០០ នាក់ ជាប់ឈ្មោះជាទីក្រុងដែលមានបរិយាកាសអាក្រក់បំផុតក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlpNUMNKGC3JXuO2-GCvCEG3OTU0ri0kVrIKg69MId3chp2fl0IkJyOVEbX24htnBmRm_d3laJaRWDiKksad3oclPXASImbncU2sCyokNJZn7Bq8kVMBy8aZEnENd5fabTzRIH0Y3OMI8UA58iGufgRfMP7X-95UwRW6WUmxHBP_YHbjmwjcw4Y2Fi6suQ/s800/image_2024-09-07_13-30-29.png

៥.ទីក្រុង La Rinconada ប្រទេសប៉េរូ៖ គឺជាទីក្រុងដែលមានសំរាមច្រើនបំផុតលើលោក ដែលសំរាមនោះគរលើគ្នាមានកម្ពស់រហូតដល់ ៥,១០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងមានប្រជាជនរស់នៅចំនួន ៥០,០០០ នាក់។ នៅក្នុងទីក្រុង La Rinconada គឺជាកន្លែងដែលមានអណ្តូងរ៉ែមាសដ៏ធំមួយ ធ្វើឱ្យមនុស្សជាច្រើននៅតែអាចតស៊ូរស់នៅបានជាធម្មតា ដោយមនុស្សនៅទីនោះគឺអាចកាន់កាប់អ្វីៗគ្រប់យ៉ាងដែលពួកគេរកឃើញនៅក្នុងអណ្តូងរ៉ែមាសដែលមិនមានការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEAf4LMir5fWrcTe3lkj2HvAqeBVrmytHGDOxFM1A542BRDylTzMfefn9LVJVPg-A-pas2s_AcEKyvvj-psaPZth8SN5WrPTOatEVwXeErR1nMgQ_c7h0OTNBtR6NMs8t-mnnPPxEItGTyd3mDKov4-aN49iUxnJ5xwKLMDyyU-nPHpGDzEZwopcdnh372/s1000/image_2024-09-07_13-30-45.png