Home Blog Page 877

ទីក្រុងចំនួន ៥ ត្រូវបានគេចាត់ទុកថាជាទីក្រុងមានបរិយាកាសអា.ក្រក់ លើពិភពលោក

0

ទីក្រុងនៅតាមបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោកភាគច្រើនសុទ្ធតែមានការអភិវឌ្ឍ ក៏ដូចជាមានភាពសម្បូរបែប រួមទាំងមានអាកាសធាតុអំណោយផលជាដើម។ ដោយឡែកនៅទីក្រុងទាំងនេះវិញត្រូវបានគេចាត់ទុកថាជាកន្លែងរស់នៅដ៏អាក្រក់បំផុតក្នុងពិភពលោក ដោយសារបរិយាកាសនៅទីនោះគឺអ័ព្ទអួខ្លាំងណាស់ ហើយអាកាសធាតុក៏មិនអំណោយផលផងដែរ ធ្វើឱ្យកន្លែងទាំងនោះជាប់ឈ្មោះជាកន្លែងដែលពិបាករស់នៅបំផុតក្នុងលោក។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់ទីក្រុងចំនួន ៥ ដែលត្រូវបានគេចាត់ទុកថាជាកន្លែងរស់នៅដ៏អាក្រក់បំផុតនៅលើពិភពលោក៖

១.ទីក្រុង Araouane ប្រទេសម៉ាលី៖ គឺជាទីក្រុងដែលក្តៅជាងគេបំផុតនៅលើពិភពលោក និងមានប្រជាជនរស់នៅត្រឹមតែ ៣០០ នាក់ប៉ុណ្ណោះ។ នៅជុំវិញទីក្រុងនោះគឺពោរពេញទៅដោយវាលខ្សាច់ដ៏ក្តៅហែង រួមទាំងព្យុះខ្សាច់ញឹកញាប់ ដែលធ្វើឱ្យមានធូលីធំៗ និងគ្មានភ្លៀងធ្លាក់នោះទេ។ នៅរដូវក្តៅសីតុណ្ហភាពជាមធ្យមនៅទីនេះគឺប្រហែល ៤៦ អង្សាសេ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់ការជីកយករ៉ែអំបិល និងការដឹកជញ្ជូន ដូច្នេះមនុស្សមួយចំនួននៅតែជ្រើសរើសរស់នៅទីក្រុង Araouane។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOnLGCA_3VgYcSlf6lszZ95syXRFaMbgeW5vYJMbH2qPnYzUADH1bCqj-2DPi4UZ-wMdO8WmZrTeHw0Ri-ro_pyRtQOAof015y52VSClY4Vg80V5cHZZYexDNQZr3gnx_rFK_diUYKrZMnUjHbHP62IuVZ2agW2FWEvm89ZM49E2Te8bSEtcTk88wXvxgx/s1280/image_2024-09-07_13-29-29.png

២.ទីក្រុង Oymyakon ប្រទេសរុស្ស៊ី៖ គឺជាទីក្រុងដែលមានអាកាសធាតុត្រជាក់ខ្លាំងបំផុតនៅក្នុងពិភពលោក ដោយសព្វថ្ងៃនេះមានប្រជាជនរស់នៅប្រហែល ៥០០ នាក់ប៉ុណ្ណោះ។ ទីក្រុងនេះមិនសូវមានពន្លឺថ្ងៃគ្រប់គ្រាន់នោះទេ ហើយសម្រាប់ពន្លឺថ្ងៃគឺរះបានតែ ៣ ម៉ោងប៉ុណ្ណោះ។ សីតុណ្ហភាពរដូវរងាជាមធ្យមគឺប្រហែល -៥០ អង្សាសេ ហើយនៅរដូវក្តៅទីនេះគឺមានសីតុណ្ហភាពខ្ពស់បំផុតត្រឹមតែ ៣៤ អង្សាសេប៉ុណ្ណោះ រីឯអាហារចម្បងរបស់មនុស្សគឺត្រីដែលចាប់បានពីផ្ទាំងទឹកកក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Oiy74mhxHVPrM5SJFrCOsE7GgVX1yg7v-ER3Co4Y1tgfE331bs2d8F0vqljVKW7HDPtiy2ww_qPZs6oeGX7Hh__764ZxWGN6oKnqxMkTN7ELcin6FZ4fRRcIgzso_bmYu0S3rZFx7i_-xELmkHFMbXnVzgaNN0cYR7cCddi4zbquCB5ie5tWoTb1hoh0/s1280/image_2024-09-07_13-29-48.png

៣.ទីក្រុង Arica ប្រទេសឈីលី៖ គឺជាកន្លែងដែលស្ងួតបំផុតក្នុងពិភពលោក ដោយសារនៅទីនេះគ្មានទឹក និងគ្មានព្រៃឈើនោះទេ។ ជារៀងរាល់ឆ្នាំ ទីក្រុងនេះទទួលបានទឹកភ្លៀងត្រឹមតែ ០.៧៦ មីលីម៉ែត្រប៉ុណ្ណោះ ចំណែកវាលខ្សាច់ Atacama ក៏មិនមានភ្លៀងធ្លាក់អស់រយៈពេល ៥០០ ឆ្នាំមកហើយ។ ទោះបីជាមានសភាពធ្ងន់ធ្ងរក៏ដោយ ក៏ប្រជាជននៅទីនេះនៅតែមានមនុស្សរស់នៅប្រហែល ២២០,០០០ នាក់ ដែលធ្វើការជាចម្បងនៅក្នុងវិស័យកំពង់ផែ និងដឹកជញ្ជូនផ្លែឈើនៅក្នុងតំបន់ជ្រលងភ្នំ AzapaandLluta ក្បែរនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlTdnExUCecH_QiFVJNqKEYvm8golbSNt8XTdFMuR9QKruLFBI6orlDVBidG_RR9JsuMLqDZqM4HbXpsOpGrbT5FzIACtyGt9Jfbp3XBnexDmnsilh8kXQ2PQMspovhoWvN5YCO-HrGZAHFkLyR4CY1XK3HNmOGZ3xLyYlsAZvscOugL7Mqri3enxcZfh/s1600/image_2024-09-07_13-30-16.png

៤.ទីក្រុង La Oroya ប្រទេសប៉េរូ៖ គឺជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក ដោយសារកម្រិតខ្ពស់នៃសារធាតុអាសេនិច សំណ និងស្ពាន់ធ័រឌីអុកស៊ីតដែលមានគ្រោះថ្នាក់ខ្លាំងនៅលើអាកាស ខណៈពេលដែលភ្លៀងអាស៊ីតក៏បានបំផ្លាញរុក្ខជាតិជុំវិញទីក្រុងនេះផងដែរ។ La Oroya គឺជាកន្លែងសម្រាប់រោងចក្រចម្រាញ់ ដែលផលិតលោហធាតុដូចជាមាស ប្រាក់ ប៊ីស្មុត កាដមីញ៉ូម និងឧស្ម័នបំពុលផ្សេងៗទៀត ដូច្នេះហើយទីក្រុងនេះមានអ្នកស្រុករស់នៅប្រហែល ២៥,០០០ នាក់ ជាប់ឈ្មោះជាទីក្រុងដែលមានបរិយាកាសអាក្រក់បំផុតក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlpNUMNKGC3JXuO2-GCvCEG3OTU0ri0kVrIKg69MId3chp2fl0IkJyOVEbX24htnBmRm_d3laJaRWDiKksad3oclPXASImbncU2sCyokNJZn7Bq8kVMBy8aZEnENd5fabTzRIH0Y3OMI8UA58iGufgRfMP7X-95UwRW6WUmxHBP_YHbjmwjcw4Y2Fi6suQ/s800/image_2024-09-07_13-30-29.png

៥.ទីក្រុង La Rinconada ប្រទេសប៉េរូ៖ គឺជាទីក្រុងដែលមានសំរាមច្រើនបំផុតលើលោក ដែលសំរាមនោះគរលើគ្នាមានកម្ពស់រហូតដល់ ៥,១០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងមានប្រជាជនរស់នៅចំនួន ៥០,០០០ នាក់។ នៅក្នុងទីក្រុង La Rinconada គឺជាកន្លែងដែលមានអណ្តូងរ៉ែមាសដ៏ធំមួយ ធ្វើឱ្យមនុស្សជាច្រើននៅតែអាចតស៊ូរស់នៅបានជាធម្មតា ដោយមនុស្សនៅទីនោះគឺអាចកាន់កាប់អ្វីៗគ្រប់យ៉ាងដែលពួកគេរកឃើញនៅក្នុងអណ្តូងរ៉ែមាសដែលមិនមានការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEAf4LMir5fWrcTe3lkj2HvAqeBVrmytHGDOxFM1A542BRDylTzMfefn9LVJVPg-A-pas2s_AcEKyvvj-psaPZth8SN5WrPTOatEVwXeErR1nMgQ_c7h0OTNBtR6NMs8t-mnnPPxEItGTyd3mDKov4-aN49iUxnJ5xwKLMDyyU-nPHpGDzEZwopcdnh372/s1000/image_2024-09-07_13-30-45.png

វិមានឯករាជ្យ ស្ថាបត្យកម្មសម័យសង្គមរាស្រ្តនិយម ចម្លងចេញពីកំពូលប្រាសាទបាគងនៃខេត្តសៀមរាប!

0

«វិមានឯករាជ្យ» ដែលមានទីតាំងស្ថិតនៅផ្លូវប្រសព្វគ្នារវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ចំកណ្តាលទីក្រុងភ្នំពេញ ដែលបានសាងសង់ឡើងដោយបិតាស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ ម៉ូលីវណ្ណ ក្នុងកំឡុងឆ្នាំ ១៩៥៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixiyUOI9DwW2mRmuwRTaKXPQhh-sKzrKmuk43N9FvZr4QUV-WtDUg16r56pmccTa0RljITAsh01CUdilKlqWAsTkoXD1gIUn_qyJ_MVgqoBWQ3PbZri-7xjcM2rk6Cr7cuuE6GDtmb_bwfOLNN5Jj3ERlfgK0FtdoFNXCIQDjSgxb1ZCe7yLO4circu0wB/s1279/image_2024-09-07_10-25-49.png

វិមានឯករាជ្យ គឺជានិមិត្តរូបដែលបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ចំណុចពិសេសមួយនៃសំណង់វិមានឯករាជ្យដែលត្រូវបានគេឲ្យដឹងថា ការរចនាម៉ូដចម្លងចេញពីព្រះប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងខេត្តសៀមរាប។ ប្រាសាទបាគង សាងសង់នៅសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhif4aHyhTylutIQLFO5J5PHjz4FzL2DxoLUURPZeci6yfal9nszchlUTCZsPPz9jzaE6ZNphBKR8BkkmzyPI-mZVba9SusmJSVjTdn8jGLatbRXdWYSOAj1CDd8sF5UCqMbNG_6cgVZOjV5HsDGeDeFU9b6l7RrzKo_gIaMrHsTUxXq3Yd06t6axco1yE2/s780/image_2024-09-07_10-26-16.png

បើក្រឡេកទៅកាន់សំណង់វិមានឯករាជ្យ ទីក្រុងភ្នំពេញ មានកម្ពស់សរុប ២០ម៉ែត្រ មានចំនួន ៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជចំនួន១០០ (១ជាន់មានក្បាលនាគរាជចំនួន ២០)។ ចំពោះក្បាលនាគចំនួន ១០០នេះ មានឯកសារខ្លះ បានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន ១០០ឆ្នាំ) គឺ ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqpkQkpT59JLekaFsj8p1LmVVyc0OfR_YrHWZn2pX8QAFVgVmxyULKcO54v1q9acy4WaVGynMNtrv2sNR7Cb-lsuRksLdUtRL1vpp98v3-4p-XLFESmIxWkjksicpABkbU8WwZOELTGFHmJFfo-R6eyR3wKtLSdWOVzkfU9UY0SyM4dd7ds9L-WD2XFACY/s1000/image_2024-09-07_10-27-19.png

បើតាមលោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ ដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយនាពេលកន្លងទៅបានឲ្យដឹងថា ការសាងសង់វិមានឯករាជ្យ ជាការបូកបញ្ចូលនូវទស្សនៈធំៗទាំងអស់នេះ និងការបង្ហាញស្នាព្រះហស្តរបស់សម្តេចនរោត្តមសីហនុ ដែលទ្រង់បានយាងចុះតាមគ្រប់ខេត្ត ក្រុងទាំងអស់ ហើយចលនាឲ្យមានការបង្កើតកងកម្លាំង បង្កើតកាំភ្លើងឈើ ដើម្បីបង្ហាញកម្លាំងទាមទារឯករាជ្យ រហូតដល់បារាំងផ្តល់ឯករាជ្យភាពដល់កម្ពុជា អាចគ្រប់គ្រងដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2jouFtUslyyR_2moD3pofsXiXV2RN_-qESH5Bfizd7a89mxvbsVmTa1fuKNWFFlNdlfCmcy4ONb2eavhX8q0B9i_tqcAZ0rcqq-0fpZ-zLS1PmJ5miq-BFQuQmnoH0suKJmi-pDaxGMi7SHEr-uhoZdL3m2YI81zdncqD0FhyphenhyphenMxEK2VLMrElkjDcMlBxo/s1000/image_2024-09-07_10-27-37.png

យ៉ាងណាមិញ ដោយសារតែសំណង់វិមានឯករាជ្យមានរចនាបថយ៉ាងលេចធ្លោរបែបនេះហើយ ក៏ត្រូវបានគេយកលំនាំសាងសង់នៅតាមបណ្តាខេត្តនានាមួយចំនួនផងដែរ តួយ៉ាងដូចជាខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្វាយរៀង៕

រូបសំណាក់ស្តេចថៃទាំង ៧អង្គ ដាក់តាំងក្នុងឧទ្យានមួយ ដើម្បីឲ្យកូនថៃគ្រប់រូបចងចាំ និងគោរពស្ញប់ស្ញែង!

0

ឧទ្យានមួយកន្លែងនៅក្នុងប្រទេសថៃ ត្រូវបានកសាងឡើង ដើម្បីបង្ហាញពីភក្តីភាពរបស់ប្រជាជនថៃ ដែលមានចំពោះព្រះមហាក្សត្ររបស់ពួកគេ។ រូបសំណាក់លង្ហិន កម្ពស់ ១៤ ម៉ែត្រ ចំនួន ៧ ដែលតំណាងឲ្យព្រះមហាក្សត្រទាំង ៧ អង្គ ដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្រ្តថៃ កំពុងបង្ហាញខ្លួនតាមជើងភ្នំយ៉ាងមានភាពលេចធ្លោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBo_jGTjkHh0v4kQE8c4SDH4jCh_9K-I3Q_0Gdxvjtj5rZPHj2evAk7P2LeMO7tInjJRzjJ0GDQfs3hVuTVO0OMrAcdzWksx6Qx4nocOkSNNpeA4P62I6IEVJklCFXXpr95jaIQV8OaJO2D-ozfVfb9zP3bYBOR7koFYy48HtFXWmfncQsL0Kd9cfaHz4N/s1024/image_2024-09-07_10-18-15.png

ឧទ្យាន Rakabhati (រាជាបាកឌី) ក្នុងទំហំផ្ទៃដី ៣៦ ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកហ៊ូហ៊ិន ក្នុងខេត្តប្រាជួប ឃីរីខាន់ ប្រទេសថៃ។ ឧទ្យាននេះក៏ត្រូវបានគេចាត់ទុកថាជាសួនកម្សាន្តប្រវត្តិសាស្រ្ត ទេសចរណ៍ និងទីកន្លែងគោរពស្ញប់ស្ញែងចំពោះអតីតស្តេចថៃទាំង៧ ជំនាន់។ ទីនេះត្រូវបានបង្កើតឡើងដោយកងទ័ពភូមិន្ទថៃដោយចំណាយថវិកាប្រមាណនឹង ២៨ លានដុល្លារអាមេរិក ដែលបានដាក់សម្ពោធជាផ្លូវការកាលពីអំឡុងឆ្នាំ២០១៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKfsJUx2nK_jtBp2Nn4sh9VZYzbJweCvDB_bGX11RrM-a320n-ossNGmFjtkfYr6iP6NlIz-G355hLvGdFY9SvPxexQclF7c5R5-RPjCPjyU91Le9SfZvy-6P1FX3A55zt3kjVMoNkXk-tuS0oPH0iH7Jx6xV3LGupWywErorWOndd7vEXyeQ9QkhwLY75/s600/image_2024-09-07_10-18-29.png

រូបសំណាក់សំរិទ្ធទាំង៧ ដែលតំណាងឲ្យព្រះមហាក្សត្រថៃទាំង ៧អង្គ គឺរួមមាន៖
១ ព្រះបាទរាមខេមហាំង នៃសម័យសុខោទ័យ
២ ព្រះបាទណារ៉េសួន នៃសម័យអយុធ្យា
៣ ព្រះបាទណារៃ នៃសម័យអយុធ្យា
៤ ព្រះបាទតាក់ស៊ីន នៃសម័យថុនបុរី
៥ ព្រះបាទរាមាទី១ នៃសម័យរតនៈកូស៊ីន
៦ ព្រះបាទមងគុត្ត នៃសម័យរតនៈកូស៊ីន
៧ ព្រះបាទជូឡាឡុងកន នៃសម័យរតនៈកូស៊ីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIHlZ1UWzB8Mjg1vM1o55dJ9Gov4rvQ6-IQOyzi8kDODws0v-i8Q6Z7cezxsIdY-k_SnHLqVP0iyV1TOyLoOVcrsrWukdYGzMeEHpVdfzSi3IVFFFejLXrGwphrXaII8hY_WmldCYj7mE2pqkBYqurDz_qL6cgXALonDJKAGzGKaaX_NMRa2h7MYbZb3yV/s750/image_2024-09-07_10-18-54.png

កាន់តែអស្ចារ្យ រូបសំណាក់ព្រះមហាក្សត្រថៃទាំង៧អង្គ ដែលបង្ហាញអំពីក្រសែភ្នែកសំឡឹងមើលទៅមុខក្នុងទិសដៅតែមួយយ៉ាងអង់អាច ក្លាហាន ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃរបបរាជានិយម និងការការពារប្រទេសបានយ៉ាងមានភាពរុងរឿង តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន៕

រង្វង់មូលប្រមោយ និមិត្តរូបដ៏សំខាន់ប្រចាំស្រុកវាលវែង ខេត្តពោធិ៍សាត់!

0

រូបសំណាក់សត្វដំរី ៥០៥ ក្បាល ប្រជុំគ្នានៅក្នុងបរិវេណរង្វង់មូល នៅលើខឿនក្បូរក្បាច់រចនាខ្មែរយ៉ាងមានភាពទាក់ទាញ ជាទីសក្តារៈបូជាមួយកន្លែង ទាក់ចិត្តភ្ញៀវទេសចរគ្រប់ៗរូបមិនអាចរំលងបានឡើយ នៅពេលបានមកកាន់ទឹកដីនៃស្រុកវាលវែង ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT3Hy3jJIiOtLSOOmeRmC7_q-UQiBF-uJjKwzL7hPjY926mCVNZKS3vBMAYsQT-N_FCZ5w-_M2RafLQqJujyDVkARqU_ZhPtqJgKbNyWhfxTX2VXn1lgcxoYibtfsFhAYkgRDqrhQ_PPcK3SxW8g-Fxei9jMhflVQAigs5ftnsEt-dzyTEAqjSQG-kZiMx/s2048/image_2024-09-07_10-14-40.png

វីដេអូចែកចាយពីបណ្តាញសង្គមហ្វេសបុកដោយគេហទំព័រលោក Tan Kimsour បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅឯរង្វង់មូលប្រមោយ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«មានមនុស្សមិនច្រើនទេ ដែលបានស្គាល់ទីនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuL6MRdNmKDzX0YDVSzBYVI1RiKSQndsizmmqTHDJvBJM65904XLLdCeUOn792Saue7Brs9_Sek5Xc5Nw1xv5i_-if9JhU9PxEbKxUCrFWCotVOzjF0llA_s-YinR7-ymIywRQYJKKmdNf7xOUb5EyhuW8Hfr9w0Sa5A3Lh3IcYLDBjCx5h9LLccm10C5e/s2048/image_2024-09-07_10-14-52.png

រង្វង់មូលប្រមោយ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីដើមឡើយទីនេះ គេហៅឈ្មោះថា រង្វង់មូលដំរី៥ ព្រោះតែមានរូបចម្លាក់ដំរីតែ ៥ ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក នៅឆ្នាំ២០២៣ គេក៏បន្ថែមរូបសំណាក់ដំរីព័ទ្ធជុំវិញវង្វង់មូលនោះចំនួន ៥០០ ទៀត ក៏បានដាក់ឈ្មោះទីនោះថាជា រង្វង់មូលដំរី៥០៥ ឬ រង្វង់មូលប្រមោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1o_-jrMSslwuoslj5e-H-B4p5pvQLfPXjlU7l7tYuy_0esMF5chMM7LXFWt1fr3BpBwVJMHr0bAb9w_q6ffhh9dsk2jVFaausEI6Xru3Bp5r3QxsA7HGfsU5oKNtyuUMkbQxCdj__hQPUjqwFxbz9tl3J5DKtVIpcTq3eJIlAh0IwstAfXJ885R6e5oAY/s2048/image_2024-09-07_10-15-31.png

រង្វង់មូលដំរី៥០៥ ឬ រង្វង់មូលប្រមោយ នៅក្នុងស្រុកវាលវែងនេះ បានក្លាយជានិមិត្តរូបដ៏សំខាន់មួយប្រចាំខេត្តពោធិ៍សាត់ ដែលមិនត្រឹមតែជាទីជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាតំបន់ទេសចរណ៍ដ៏លេចធ្លោ និងជាប្រវត្តិសាស្ត្រនៃខេត្តទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfC2HhY69jhMoXWOWcqkxUW6sHu3AjRa0G5dDIomuO2n8h7XKlAey920VX3NoB71skYIH5Pb9DHWks0u__SGsAcrvQqcwFBlDvg2NZ1-8OnJkdqm7oD57UKJdUyzMJPAy0kR79dDX0a_Th604buZgPO7AkxmqHdXi7I2enQYuQtCOwH8HNzUlusY_-vpXS/s2048/IMG_4685.JPG

បើតាមរដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា និមិត្តរូបនៃដំរីទាំង៥០៥នេះ គឺតំណាងឲ្យភាពអស្ចារ្យទាំង៥៖
ទី១.សត្វដំរីគឺជាសត្វដែលកម្រមាន មាឌធំ ស្លូតបូត ចេះសាមគ្គីគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខដុមរមនា។
ទី២.ដោយសារភូមិសាស្ត្រស្រុកវាលវែងមានផ្លូវជាតិលេខ៥៥ ប្រសព្វគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូលឆ្ពោះទៅកាន់ឃុំទាំង០៥នៃស្រុកវាលវែង។
ទី៣.ស្រុកវាលវែងមានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្រសិទ្ធនាមថា”ផ្លូវបុប្ផាលាក់ខ្លួន” មានឈ្មោះបោះសម្លេង ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស មានទេសភាពធម្មជាតិស្រស់ស្អាតគ្មានពីរ ប្រៀបដូចនៅលើឋានសួគ៌។
ទី៤.ស្រុកវាលវែងមានឃុំចំនួន០៥ ហើយឃុំនីមួយៗមានក្រុមប្រឹក្សាចំនួន០៥នាក់,
ទី៥.ស្រុកវាលវែងមានអភិបាលនៃគណៈអភិបាលស្រុកដឹកនាំចំនួន០៥ជំនាន់ ហើយបច្ចុប្បន្ននេះជាអភិបាលស្រុកជំនាន់ទី៥ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzjisq2bSgPKIL_qhphl_MVgxZwPNsIQIgAMpm3GTV78g5C0N41gtnwVEbhGInUGLrh7aSPlOvWZvx5Wn8V16uAY6jbBQG4Qybm7nlg0xQN_ArTRA5Y_gRd2091HuU8IXNNhGgV_EYSlzHjn33fLnew_u8qw5IRSBVhjS_TawLeOlXMjVDdYRI0iPxU4Mf/s2048/image_2024-09-07_10-15-22.png

ហេតុអ្វីបានជាជនជាតិអាមេរិកមិនចូលចិត្តញ៉ាំសាច់ជ្រូក តែជាប្រទេសផលិតសាច់ជ្រូកដ៏ធំបំផុតក្នុងពិភពលោកទៅវិញ?

0

ទោះបីជាទីផ្សារក្នុងស្រុកមិនមានតម្រូវការជ្រូកច្រើនក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែជាប្រទេសផលិតសាច់ជ្រូកដ៏ធំបំផុតមួយក្នុងពិភពលោក ដូច្នេះហើយតើកត្តាអ្វីដែលជំរុញឱ្យសហរដ្ឋអាមេរិកដាក់ទុនច្រើនលើការចិញ្ចឹមជ្រូក? ជាការពិតណាស់ នៅអាមេរិក សាច់គោ សាច់មាន់ និងសាច់ត្រីគឺជាសាច់ដែលពេញនិយមបំផុតក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ខណៈសាច់ជ្រូកមនុស្សភាគច្រើនមិនចូលចិត្តវាទេ ហើយកត្តាដែលនាំឱ្យប្រទេសនេះក្លាយជាប្រទេសនាំមុខគេក្នុងការចិញ្ចឹមជ្រូកគឺដោយសារហេតុផលខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_hl0pjMcsI5AND-HFJuQC6Cf4wlhukjx-WZyw8mnppEPr9wQuGDnzkps_GPWWaIlVymQnUzyMgwCQhzZ3lUQplhpNQIOssAFCK1EZdhKdW6c3tQb4dX7JPdKSVVR6SM5TTA92hOh4xQZ00WzQ5TQf1UTuCQIWZiEOSEXb9Mu_sQY1kDFyIAv41qdo77pi/s1600/image_2024-09-07_10-06-26.png

ទីមួយគឺលក្ខខណ្ឌធម្មជាតិអំណោយផល ជាពិសេសតំបន់ Midwestern នៃសហរដ្ឋអាមេរិកដែលមានដីរាបស្មើ វាលស្មៅដ៏ធំល្វឹងល្វើយ និងអាកាសធាតុក្តៅគឺសមរម្យណាស់សម្រាប់ការចិញ្ចឹមសត្វទ្រង់ទ្រាយធំ។ វាលទំនាបកណ្តាលខាងលិចមិនត្រឹមតែជាបេះដូងនៃកសិកម្មអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឧស្សាហកម្មជ្រូកផងដែរ។ លើសពីនេះទៀត ប្រព័ន្ធទន្លេ Mississippi និង Great Lakes ផ្តល់នូវធនធានទឹកដ៏បរិបូរណ៍ ដែលធានានូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃកសិដ្ឋានបសុសត្វ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhengBA7pMrw2K2T4iTJcIHxmdy0D0PYGdlJBlwdHMFGhOrkveHpituq0tNrf70LCIb4Fr9AfzaOuNv83soFb3VK7sQ6Nj4_4w8-M4vpmEytxvlOvzu0uHIfzIdK3Exajrb71Rjj4rvzyBaXb2Vv4MoIS0lsBqkpibrPoN8UKlwzMiur9Xz0upKGZwrnpeR/s840/image_2024-09-07_10-06-33.png

ដូច្នេះលក្ខខណ្ឌធម្មជាតិដ៏ល្អទាំងនេះហើយ ដែលជួយឱ្យសហរដ្ឋអាមេរិកមិនត្រឹមតែលេចធ្លោក្នុងការផលិតសាច់គោ និងសាច់មាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសឈានមុខគេមួយក្នុងការផលិតសាច់ជ្រូកផងដែរ។ យោងតាមស្ថិតិផលិតកម្មសាច់គោអាមេរិកប្រចាំឆ្នាំលើសពី ១២ លានតោនដែលស្មើនឹងជិត ២០% នៃផលិតកម្មសាច់គោពិភពលោកសរុប។ ទិន្នផលសាច់មាន់ក៏មានច្រើនដែរគឺរហូតដល់ជាង ៤០ លានតោនក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងសាច់ជ្រូកជាង ១០ លានតោនដែលផលិតជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកនៅតែជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិន និងសហភាពអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh96dc3KBB7q6IWdIh5LZUN1-h748Zka9LOWMsJEDeBZfFaJQ5HKemsePaS7xSaWHoDMmp5Dn8kDMEyj_b_PFmjfdGJPWJgUFUYJMrht8UaBKeTzsiKU5QtSMg2rvcx9jL3HRzKDWtD191iHZCNasUXKXYGymBZCJMduCDTpIin_yigjGPJzVKC6UN7FQ0T/s1160/image_2024-09-07_10-06-45.png

មូលហេតុចម្បងទីពីរដែលអាមេរិកវិនិយោគច្រើនក្នុងឧស្សាហកម្មជ្រូកគឺដោយសារសាច់ជ្រូកគឺជាសាច់ដែលប្រើប្រាស់ច្រើនបំផុតក្នុងពិភពលោក។ នៅឆ្នាំ ២០២១ ការប្រើប្រាស់សាច់ជ្រូកសរុបទូទាំងពិភពលោកបានកើនឡើងដល់ ១០១ លានតោន ដែលខ្ពស់ជាងសាច់គោ ៧០ លានតោន និងសាច់មាន់ ៩០ លានតោន។ នេះបង្ហាញពីតួនាទីដ៏សំខាន់របស់សាច់ជ្រូកនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រទេសជាច្រើន ជាពិសេសនៅអាស៊ី និងអឺរ៉ុប ដែលសាច់ជ្រូកមានប្រជាប្រិយភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYJc96Ko97GU6inZiwU0e5F-X9IY9_g-kB9fAFDr6yPclpdrKxth2COy4yeaxgiHYmtZSGh0mxtxBC5Wa5BJxSdO7IbuGB4p3MYryKBeXXrXUhQq7RqAFgLg4l8qBrNRBTHR5D_7H5EFcVhvQHCZ1XHCDK2NQ5gJU_IuCff176bhx3MmVb6ybr3pCo20i/s1600/image_2024-09-07_10-06-58.png

ទន្ទឹមនឹងនេះការផលិតសាច់ជ្រូកក៏មានតម្លៃទាបផងដែរបើធៀបនឹងសាច់គោ ជាពិសេសនៅក្នុងប្រព័ន្ធផលិតកម្មទំនើប និងមានប្រសិទ្ធភាព ជាមួយនឹងបច្ចេកវិជ្ជាបសុសត្វទំនើប និងទំហំផលិតកម្មធំ សហរដ្ឋអាមេរិកបានកាត់បន្ថយថ្លៃដើមផលិតកម្មយ៉ាងច្រើន ដែលអនុញ្ញាតឱ្យប្រទេសនេះផ្គត់ផ្គង់សាច់ជ្រូកទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃប្រកួតប្រជែងខ្លាំង។ អត្ថប្រយោជន៍សេដ្ឋកិច្ចនេះគឺជាកត្តាសំខាន់ដែលជំរុញឱ្យសហរដ្ឋអាមេរិកពង្រីកផលិតកម្ម និងជំរុញការនាំចេញសាច់ជ្រូកកាន់តែច្រើនឡើងៗ។ ហើយសម្រាប់ហេតុផលដែលប្រជាជនប្រទេសនេះភាគច្រើនមិនចូលចិត្តបរិភោគសាច់ជ្រូកគឺដោយសារជំនឿសាសនា និងខ្លះទៀតគិតថាការបរិភោគសាច់ជ្រូកអាចប៉ះពាល់ដល់បរិស្ថាន៕

ទីក្រុងចម្លែកបំផុតលើភពផែនដី អស់រយៈពេល ៦០០ ឆ្នាំមកហើយមិនដែលមានភ្លៀងធ្លាក់សោះឡើយ

0

ទីក្រុងជាច្រើននៅលើពិភពលោកយើងនេះគឺមានអាកាសធាតុខុសៗគ្នា ដោយទីក្រុងខ្លះ មានភ្លៀងធ្លាក់ញឹកញាប់ ហើយខ្លះទៀតក៏មិនមានភ្លៀងធ្លាក់ដែរ។ នៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់ទីក្រុងចម្លែកបំផុតលើភពផែនដី ដែលមិនមានភ្លៀងធ្លាក់អស់រយៈពេល ៦០០ ឆ្នាំមកហើយ ដែលទីក្រុងនោះមានឈ្មោះថា Lima។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQDvEMvZW9m2h8socnTIpjfAP81OR0-V9Ig2rOxm_E2ZxPR9DKnC8ZwSIJlED4OQW8LYX_PWzdKaDswWTKuJ67SUnIMnTnijReCd-lWm2nXR1LZYHFKgmEkcc2e6bnlnMGR2lu4OzuYhv0E17vGNPeOF7oYzKlNYPqSOcAvh1JMx8F5AsKeSnKc9lkH2PN/s1500/image_2024-09-07_10-01-22.png
Lima គឺជារដ្ឋធានីនៃសាធារណរដ្ឋប៉េរូ ភាគខាងលិចអាមេរិកខាងត្បូង។ ទីក្រុងនេះមានលក្ខណៈធម្មតាដូចកន្លែងផ្សេងទៀតក្នុងពិភពលោកដែរ លើកលែងតែលក្ខណៈពិសេសប្លែកបំផុតមួយនោះគឺអាកាសធាតុ។ Lima គឺជាកន្លែងដែលមានភ្លៀងធ្លាក់តិចបំផុតនៃបណ្តាប្រទេសទាំងអស់ក្នុងពិភពលោកជារៀងរាល់ឆ្នាំ ដូច្នេះវាត្រូវបានគេស្គាល់ផងដែរថាជា “ទីក្រុងគ្មានភ្លៀង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIkHmJIpNxtk8ZwfHWiFNoQCksl5hVXX9mYHp2JcQ3Veh5R5ysRpb7iK72VC3Yb68gMEMUpovBshF9s2q7eCEwVDEpBooRIggScKrDjN5j04244t0ef5IX4rzQdaC_1LsXSUdh3hXqxer64M7aJYhpIJQC5978WOfkOSquC_AipiBNjz19nJQx2nYHtg2O/s1024/image_2024-09-07_10-01-32.png

នៅទីនេះគ្មានផ្លេកបន្ទោរ គ្មានភ្លៀងផ្គរ គ្មានព្រិល ឬខ្យល់ព្យុះធំៗនោះទេ ដោយសារតែមិនមានភ្លៀងធ្លាក់មួយដំណក់ពេញមួយឆ្នាំ ប្រជាជនលីម៉ាមិនដែលទិញអាវភ្លៀង ឬឆ័ត្រឡើយ។ ហើយចំណុចពិសេសមួយទៀតនោះ គឺថានៅក្នុងទីក្រុងនេះ មិនចាំបាច់សាងសង់លូទឹកស្អុយទេ ព្រោះពេលភ្លៀងធ្លាក់ មិនចាំបាច់បារម្ភរឿងទឹកជំនន់ឡើយ។ ហើយអគារលំនៅដ្ឋានភាគច្រើននៅក្នុងទីក្រុងក៏ត្រូវបានគេហៅថា “ផ្ទះ Adobe” ដោយសារផ្ទះខ្លះធ្វើពីក្រដាសកាតុងធ្វើកេសធម្មតា ហើយផ្ទះខ្លះទៀតមិនមានដំបូលនោះទេ។ មូលហេតុដែលទីក្រុងលីម៉ាមិនមានភ្លៀងធ្លាក់អស់រយៈពេល ៦០០ ឆ្នាំ គឺដោយសារទីតាំងភូមិសាស្ត្ររបស់លីម៉ា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rdK9inDe6HWXCQXvcpephd1kDWIyIj5C8OXXyrLQiId6dvMGsD_MsU_t8xY6VXfaCLE0slI1Yvu3_51Xft6VdO0td-wg7_R_IgL-rrmIXyKLnDT0Mwn5Wk0lxfhOWSdihb8H71OkK_XkzaVfgdIT_n6eU8qkymOwMWs4iThJcuFjtnP3MkftTYDmQOI0/s3168/image_2024-09-07_10-01-54.png

ទីក្រុងនេះស្ថិតនៅលើជម្រាលភាគខាងកើតនៃភ្នំ Andes ដែលជាភ្នំខ្ពស់បំផុតនៅទ្វីបអាមេរិកខាងត្បូង។ លំហូរខ្យល់លិច ទិសដៅខ្យល់ជាមូលដ្ឋានបក់ស្របទៅនឹងកម្រិតទឹកសមុទ្រ ខ្យល់តាមឆ្នេរសមុទ្រចូលមកប៉ះនឹងទឹកត្រជាក់ ហើយត្រូវបានរារាំងដោយចរន្តខ្យល់ត្រជាក់ ដូច្នេះវាមិនអាចប្រមូលផ្តុំទៅជាពពក cumulonimbus បានទេ ហេតុនេះវាមិនអាចបង្កជាភ្លៀងបានឡើយ។ ចំហាយទឹកអាចបង្កើតបានជាអ័ព្ទតែប៉ុណ្ណោះ ដោយសារតែទីក្រុង Lima មិនស្ងួតទាល់តែសោះ ផ្ទុយទៅវិញ វាសើមខ្លាំង ដោយសារបរិមាណចំហាយទឹកច្រើន។ ទោះបីជាមិនមានភ្លៀងធ្លាក់ក៏ពិតមែន ប៉ុន្តែទីក្រុងនេះគឺអំណោយផលខ្លាំងណាស់ ដោយសារអាកាសធាតុនៅទីនេះត្រជាក់ និងស្រស់ស្រាយបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUyOdYicbipI98mySQWXgY8DjXGTBueuhD6MSMzTAye9s_PFhY4RPkGVgNgevj64TiaSmOuBm_msWFbfJ-Y7-mqA9NuqCLCiAmxyJk2VoIollG6tfAmNk-yfCeveymbeJrpnjkdfoCQMrynwoHmvH7trQsE_wUq8BiuokubxZUhyphenhyphencBb0W45bguuXEWgyk7/s1000/image_2024-09-07_10-05-04.png
សីតុណ្ហភាពត្រជាក់បំផុតគឺប្រហែល ១៦ អង្សាសេ ក្តៅបំផុតមិនលើសពី ២៣ អង្សាសេនោះទេ ដូច្នេះហើយរដូវទាំង ៤ គឺប្រៀបដូចរដូវផ្ការីកទាំងអស់។ នោះហើយជាមូលហេតុដែលបន្លែនៅទីនេះនៅតែសម្បូរបែបនិងបៃតងជានិច្ច ប្រសិនបើមាន “ភ្លៀង” ទេសភាពភ្លៀងនៅក្នុងទីក្រុង Lima ក៏គួរឱ្យចាប់អារម្មណ៍ខ្លាំងផងដែរ។ ទឹកភ្លៀងនៅលីម៉ាគឺតិចជាងទឹកភ្លៀងជាមធ្យមនៅវាលខ្សាច់សាហារ៉ាទៅទៀត ដែលជាដីស្ងួតបំផុតមួយក្នុងពិភពលោក។ មិនមានភ្លៀងធ្លាក់ទេ ប៉ុន្តែប្រជាជននៃទីក្រុង Lima នៅតែរស់នៅជាធម្មតា ដោយសារទឹកពីទន្លេ Aprikh ដែលបង្កើតឡើងដោយព្រិល និងទឹកកករលាយនៅលើភ្នំ Andes ។ លើសពីនេះវាក៏នៅជិតសមុទ្រ និងមានទន្លេ Remark ទីក្រុងនេះមានប្រភពទឹកក្រោមដីច្រើនក្រៃលែង ហើយមិនមានការខ្វះខាតទឹក ឬគ្រោះរាំងស្ងួតឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Cf06si3QRl8C2ldTMNfEus8Yw4thtjk4goH3lqX_fVmnOqhp-rhjtHUNgq2ilTYUxvs1C6nggAHWCd_e5t6zl9F9wqLsF88ZaypRGBuOABOY-V7NBGfdSBDKCz23FHWSnW1kY3ciIXjREHijXqDk5XlSIGu2_aqkmzAl7Af5gysjyN1vRbASARkPy0oa/s1120/image_2024-09-07_10-02-10.png

មិនត្រឹមតែមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប្រភពទឹកក៏ផ្តល់នូវរុក្ខជាតិខៀវស្រងាត់ផងដែរ។ គួរបញ្ជាក់ដែរថា លីម៉ាគឺជាទីក្រុងធំជាងគេទីពីរនៅទ្វីបអាមេរិកខាងត្បូងដែលមានប្រជាជនប្រហែល ៨ លាននាក់។ ទីក្រុងនេះសម្បូរទៅដោយវប្បធម៌អេស្ប៉ាញ ជាមួយនឹងស្នាដៃស្ថាបត្យកម្មកាតូលិកដ៏ល្បីល្បាញជាច្រើន រួមទាំងព្រះវិហារដ៏ធំមួយដែលបានសាងសង់ក្នុងសតវត្សទី ១៦ ឬសាកលវិទ្យាល័យជាតិ Saint Marcos ។ នេះត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលវប្បធម៌ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងការដឹកជញ្ជូនរបស់ប្រទេសប៉េរូ ដែលមានទីតាំងនៅជ្រលងភ្នំជុំវិញមាត់ទន្លេ Chillón ទន្លេ Rímac និងទន្លេ Lurín៕

មិនមែនមាសទេ! លោហៈមួយប្រភេទនេះហើយដែលកម្រ និងថ្លៃជាងគេបំផុតក្នុងលោក

0

លោហៈគឺជាវត្ថុធាតុរឹងដែលសម្រាំងចេញពីរ៉ែមានតម្លៃដូចជាលោកហៈដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ្វ៊ា, និងមាស។ បើនិយាយពីលោហៈដែលកម្រ និងថ្លៃជាងគេបំផុតក្នុងលោកនោះ ប្រហែលជាអ្នកគិតថាជាមាសហើយ មាសគឺជាលោហៈដ៏កម្រ និងមានតម្លៃថ្លៃ ប៉ុន្តែមានលោហៈមួយទៀតដែលមានតម្លៃថ្លៃជាងមាសទ្វេដង ហើយវាក៏ជាវត្ថុដ៏កម្របំផុតផងដែរនោះគឺ រ៉ូដ្យូម។ គិតត្រឹមខែមីនា ឆ្នាំ ២០២៣ រ៉ូដ្យូមមានតម្លៃរហូតដល់ ១០,៣០០ ដុល្លារអាមេរិកក្នុងមួយអោន ខណៈមាសមានតម្លៃត្រឹមតែ ១,៨៥០ ដុល្លារក្នុងមួយអោនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-1KoFBPdjp-sidUwNpaMPv8p01-yzOZZ5MQjQqlt3DVaXdX3JfaKVInfX9fbHXTyUq1D9wvnzpsE3_bBTUTGQaMXC7TuYxx-g55GNDFgVNpapi6kNapYS_dN99BUV1DwPBvcIShJAwRdd-r7hVYtUwi1vYNT8LMHSybR1EXbgDkKWym0HHgopUVDxrqvN/s1254/image_2024-09-07_09-02-50.png

យោងតាម Royal Society of Chemistry (RSC) រ៉ូដ្យូមគឺមានវត្តមាននៅដង់ស៊ីតេតិចណាស់ក្នុងសំបកផែនដី ខណៈដែលមាសគឺមានច្រើនក្រៃលែង។ រ៉ូដ្យូមគឺជាកម្មសិទ្ធិរបស់ក្រុមប្លាទីន ឬគេហៅថាប្លាទីនរ៉ូដ្យូម រួមជាមួយនឹងប្លាទីន ប៉ាឡាដ្យូម អូស្មៀម អ៊ីរីដ្យូម និងរូទីញ៉ូម។ ជាមួយនឹងភាពរឹង និងចំណុចរលាយខ្ពស់របស់វា – ១,៩៦៤ អង្សាសេ និងមិនរលាយក្នុងអាស៊ីដភាគច្រើន រ៉ូដ្យូមមានប្រយោជន៍ខ្លាំងណាស់សម្រាប់រថយន្ត យន្តហោះ កុងតាក់អគ្គិសនី ខ្សែភ្លើងធន់ទ្រាំ និងទែរម៉ូកូបសីតុណ្ហភាពខ្ពស់ ហើយវាក៏អាចផលិតទៅជាគ្រឿងអលង្ការដ៏មានតម្លៃខ្ពស់កប់ពពកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhol75u9I04gcBCFqhsDzdwqMuBigWBfqKJwWetg6U5OsbMmGyWZenNRHRhqtXaWuYdHx6je-LPXlORjIZ6hQSj7wXg2lj2ki4MEjYPfabuaArA5zUfqpNi2-VjfAyg_4tgnx2fUQ2sXm7ACQD27tCky5alo4g3PF8R4LN-Nnsu5kw7Lcdi0FlAAL5o4AHF/s1140/image_2024-09-07_09-02-56.png

បច្ចុប្បន្ននេះ រ៉ូដ្យូមត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងសារធាតុបន្សាបផ្សែងរថយន្ត ដើម្បីកាត់បន្ថយការបំភាយជាតិពុល។ នៅខាងក្នុងឧបករណ៍បន្សាបឧស្ម័នផ្សែងរបស់រថយន្តគឺផ្សំឡើងពីលោហធាតុដ៏មានតម្លៃប្លាទីន ប៉ាឡាដ្យូម និងរ៉ូដ្យូម។ ដូច្នេះហើយតើអ្នកដឹងទេថា នរណាជាអ្នករកឃើញរ៉ូដ្យូមដំបូងគេបង្អស់? សម្រាប់ចម្លើយនោះគឺលោក William Hyde Wollaston ដែលជាគីមីវិទូជនជាតិអង់គ្លេស បានរកឃើញរ៉ូដ្យូមដំបូងគេបង្អស់នៅក្នុងឆ្នាំ ១៨០៣។ លោកបានទាញយកធាតុពីបំណែកនៃរ៉ែប្លាទីននៅអាមេរិកខាងត្បូង ហើយមិនយូរប៉ុន្មានលោកក៏បានរកឃើញលោហៈមួយទៀតនៅក្នុងក្រុមប្លាទីនគឺ palladium។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz_SpY5rjh0__qB6EynBKRL5hwId2Hux3gmWFx7732U5Wl-8Q-K6vTAp1RFYN_ZOzsvIji0e66YV2sLM5OGrA8ndRlWOfGfRaSnl4259nfcTtpmU8WMJHPpsX7_lc1FTQ_vcb5QdxKv3XrU80NnyVdaM18znVFB-pHyufbCXERmBuMcC80-8ceQdMMRx6w/s800/image_2024-09-07_09-04-43.png

Rhodium ត្រូវបានបំបែកចេញពីគំរូរ៉ែដោយយកប្លាទីន និង palladium ចេញដោយបន្សល់ទុកនូវម្សៅពណ៌ក្រហមងងឹត។ ការព្យាបាលឧស្ម័នអ៊ីដ្រូសែននៃម្សៅបង្ហាញពីលោហៈដ៏មានតម្លៃនៃរ៉ូដ្យូម។ ហេតុនេះឈ្មោះ Rhodium មកពី “rhodon” ដែលមានន័យថាផ្កាកុលាបជាភាសាក្រិក ឈ្មោះនេះសំដៅទៅលើពណ៌ក្រហមនៃអំបិលដែកដ៏កម្របំផុតមួយនៅលើផែនដី៕

ស្រោមអនាម័យ OKAMOTO ប្រារព្ធខួប៩០ឆ្នាំរបស់ខ្លួន ជាមួយប្រូម៉ូសិនដ៏ធំមិនធ្លាប់មានទូទាំងប្រទេស

0

(អត្ថបទ)៖ គិតមកដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ ស្រោមអនាម័យ Okamoto មានវត្តមាននៅលើទីផ្សារ អស់រយៈពេល ៩០ឆ្នាំគត់ ពោល៖ “នៅឆ្នាំ១៩៣៤ គឺជាឆ្នាំដែលស្រោមអនាម័យ Okamoto ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYq4RFmAdcuLdpENXZeqK4YSnz6TRz0hh0-vbiV8D3iEMcvwTak1OpfxJnL0Ec5igNLRc88gRnQ9wWchznfLuWHg1xhAyJ6ogZW3WNOQT48ktVnGiUXQ8Ss5OdaUa54Fd9Tt4S6QaYyGZVf6ZAasx719B4or9t7n2CLvQQNBtZmJAhiOIJfZdQnosrjYe8/s2400/web2.png
ខណៈដែល Brand ស្រោមអនាម័យជប៉ុនមួយនេះឈរជើងយ៉ាងរឹងមាំ ប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់នៅទូទាំងសកលលោក នៅកម្ពុជាឯនេះវិញ ក៏កំពុងតែអបអរខួប៩០ឆ្នាំផងដែរ ជាមួយប្រូមូសិនដ៏ធំមិនធ្លាប់មាន រយៈពេល៩០ថ្ងៃពេញ នៅលើទំព័រ Facebook ផ្លូវការរបស់ Okamoto Cambodia។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggMv0qliOjZg2zYx6WIdfG-EQIRtgmZi2bUDvrixK9f2B0fHonE_urhwo7xJfVA1h97iMU2wCB8aGu2KIvsUz6scAAxdUM27tQYErBugJJcIc1rkuPxFK52guaO8ETo4ALvQMFvawN2BvMq9mKWXxr1IK1gN4ZGjXUA4YAeR86bYdCy95l998Oc2ONDRuA/s2400/web3.png
គួររំលឹកផងដែលថា ស្រោមអនាម័យ Okamoto ជាស្រោមអនាម័យតែមួយគត់នៅលើពិភពលោក ដែលបានផ្ដាច់មុខនូវសារធាតុ SHEERLON (សៀលឡន) ។ ហើយសារធាតុ SHEERLON (សៀលឡន) អាចផលិតបានជាស្រោមអនាម័យ ដែលស្តើងជាងគេ ស្វិតជាងគេ និងធ្វើឲ្យសាច់ស្រោមអនាម័យទន់ មិនបណ្ដាលឲ្យក្តៅ រលាក ឫប៉ះពាល់ដល់សុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU_2mdEx5v_fJRXEzFelWTP52mWTj96KeESS2uOOGyszcR5mLVUD-kkj3D5XAuY95kZrp4PDqPP5ioQ7C95RICAAG8I-gipbCq40aKbxVra31ETqHxQXouVJuzMTzOSF_HSDX5evlNsT7zCzdimELmxcuclqGm97DJcO9HSs4m05wUB7d_3AjXTJjQICwh/s2400/web5.png គ្រប់ស្រោមអនាម័យ អូកាម៉ូតុ សុទ្ធតែត្រូវបានឆ្លងកាត់តេស្តបច្ចេកវិទ្យា ELECTROSTATIC (អេឡិចត្រូស្តាទិច) យ៉ាងល្អិតល្អន់មុននឹងដាក់ចរាចរណ៍លើទីផ្សារ។ ស្រោមអនាម័យ Okamoto មានគ្រប់ស៊េរី គ្រប់តម្លៃ តាមតម្រូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiscxAFLWqZY9bN1XIgflQbTLSfYE9gQSlPUmrDfC2TlnXenKyA2GqzgrrAIfTlsEpxB2392-7lWVZU12nZ3SsvqanN1WOWEPm126paVEt9N8NVHDnG6gYSeMzDEw3jX8924vQxHntseH-em_JZVPyEuVrmo2StCnhGJZhK_yzj3RoJN7gx7dndFoXq7ERk/s2400/web4.png
ស្រោមអនាម័យ អូកាម៉ូតុ អបអរខួប៩០ឆ្នាំ លក់បញ្ចុះតម្លៃ៩០ថ្ងៃពេញ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook Page Okamoto Cambodia ឬតាមរយៈ Link ខាងក្រោមនេះ
 Facebook Page: https://www.facebook.com/okamotocambodia/

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb_QdvNNH5OUw9OQkJ7MfDhNyCtEZoT9LiHUrvXmsfEh_s_r5Z4tWNxF-hnLwESVapPavvQJpta6H_VZTqiPqX1vdLdP3dUPt30PuvZuHj9OAsn48_qZzJQ52OV-zS9jzgAvejZx_39N7KI9MnA4RorvAuIhLnwdfDxv05mL8Pf5p2TMkq12I00Pj_DuXg/s2400/web6.png

មនុស្សយន្តមានជំនាញធ្វើការងារផ្ទះនឹងចាប់ផ្តើមលក់នៅចុងឆ្នាំ២០២៤

0

នាពេលថ្មីៗនេះ 1X Technologies គឺជាក្រុមហ៊ុនផលិតមនុស្សយន្តបានបង្ហាញមនុស្សយន្តទំហំតូចប្រភេទថ្មីមួយឈ្មោះ Neo ។ ក្រុមហ៊ុនបញ្ជាក់ថា ការផលិតមនុស្សយន្តនេះឡើង គឺមានគោលបំណងឱ្យវាជួយធ្វើការងារក្នុងផ្ទះ ដោយសារវាអាចធ្វើការបានច្រើនយ៉ាង ហើយក្រុមហ៊ុននឹងចាប់ផ្តើមលក់នៅចុងឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVv1jpwJRoEsf0pA9nKcVq44-g0dd8YS8alShnWjHJfC13T5dNiSuBVavO0NTPRt9cFtqdFj-5bzdIcBlQ3MGFCFvM5_r9E5QaNWVuVbOQLNEQIkOXNZkVoJbQHKjwHxVzrIeSJmeFeQWxfkUwPbi9DfVN7rpGQZldgVodeH0NrHT36kfBHx6wArcP1VfQ/s2480/image_2024-09-07_08-41-30.png

វាជាប្រភេទមនុស្សយន្តគ្មានមុខមាត់ទេ ហើយបើទោះជាវាប្លែកភ្នែកបន្តិចក្តី ប៉ុន្តែមនុស្សយន្ត Neo មានទំហំតូចប៉ុនមនុស្ស និងស្រាលជាងមនុស្សយន្តផ្សេងៗ ។ ហេតុនេះ វានឹងមានសុវត្ថិភាពជាងមនុស្សយន្តផ្សេង ប្រសិនបើអ្នកប្រើប្រាស់ដើរបុកវា ឬមានគ្រោះថ្នាក់អ្វីមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqgsoblIQ82U593NefmxC67Ma_7BIirb6MJxfpOsLQmOGyKarLH0PQ0hD3vNb9BBc_VoV2tvAR6f9Og_qOV9EPOscH7tnKXnOFjtWjY-t1gfnjcoYBKTpgMgAV2anZkUT2qH7EZhdv2FYiEWTmfYiCndYsHTrOm7j-z46oBOH7NNMtRowtIZpU1gRs2sw/s2480/image_2024-09-07_08-41-37.png

មនុស្សយន្ត Neo អាចដើរ, រត់, ឡើងលើទីខ្ពស់ និងអាចត្រួតពិនិត្យបរិយាកាសនៅជុំវិញខ្លួនវាផងដែរ ។ ជាមួយគ្នានេះ វានឹងប្រើប្រាស់ទិន្នន័យដែលប្រមូលបានទាំងអស់សម្រាប់កែលម្អប្រសិទ្ធភាពបច្ចេកវិទ្យាក្នុងខ្លួននាពេលចាំបាច់ ។ អ្នកប្រើប្រាស់អាចគ្រប់គ្រងមនុស្សយន្តតាមរយៈប្រព័ន្ធត្រួតពិនិត្យ និងតាមដានការបម្លាស់ទីរបស់ Neo ពីចម្ងាយបានគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikgziJ3vV7bE3NtsuqL-lcg_06yHNRPP1AU3D7QZ2-jNJsAdxNOXvsEBDPBENrPj9G3sPauedSCsLlgDl66SBtCU0YbtJ78xedN7CUbNgZETuGBOOP6-4z6tuElla3VPHUjjamX_uIkJT4uQstWTYORizs4JnRjYVBq-SMaOQFEqqE3o0gRJZ7KJIMM37C/s1200/image_2024-09-07_08-41-45.png

ក្រុមហ៊ុន 1X Technologies បញ្ជាក់ថា មនុស្សយន្ត Neo មានទំហំតូចប៉ុនមនុស្ស និងស្រាលជាងមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla និងមនុស្សយន្ត Digit របស់ក្រុមហ៊ុន Agility យ៉ាងខ្លាំង ។

មនុស្សយន្ត Neo មានកម្ពស់ត្រឹមតែ១.៦៥ម៉ែត្រ, ទម្ងន់៣០គីឡូក្រាម ហើយវាអាចលក់វត្ថុធ្ងន់បានរហូតដល់២០គីឡូក្រាមឯណោះ ។ រីឯមនុស្សយន្តរបស់ក្រុមហ៊ុន Tesla និង Agility មានទម្ងន់ធ្ងន់ជាងមនុស្សយន្ត Neo ទ្វេដង គឺស្មើជាង៥៦គីឡូក្រាម និងជាង៦៣គីឡូក្រាម ប៉ុន្តែមនុស្សយន្តទាំងនេះអាចលើកវត្ថុធ្ងន់បានប្រហាក់ប្រហែលគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIOM5jr7yUttfonHtlhhzuE-M19VBUen_uo0BeYQBQL44MZKpgLEdl5NNfRFLwsdwW54rEBWcVE7nY-z50GGXYPY8fYo9WRiPeO7BVZKSu8G-yiZuxavu8z_uRLnBPdxiLlTvHIBcceYkbXftvF8irqv3EygX8gJiV13U3mUlUHXsbvd-uuydxsMU9eCly/s1200/image_2024-09-07_08-42-45.png

ការផលិតមនុស្សយន្តមានជំនាញការងារផ្ទះ គឺជាការអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយគួរឱ្យចាប់អារម្មណ៍បំផុតក្នុងចំណោមមនុស្សយន្តផ្សេងទៀត ។ នេះបង្ហាញថា បច្ចេកវិទ្យានេះកំពុងតែអភិវឌ្ឍន៍ជឿនលឿន ដើម្បីជួយការងាររបស់មនុស្សនាថ្ងៃអនាគត ដែលក្រុមហ៊ុនបង្កើតវាឡើងសម្រាប់តែជួយការងារផ្ទះប៉ុណ្ណោះ ។ វានឹងយល់ដឹងច្រើនពីមនុស្ស ហើយនៅចុងឆ្នាំ២០២៤ វានឹងត្រូវបានគេប្រើប្រាស់ឱ្យជួយធ្វើការងារផ្ទះយ៉ាងពិតប្រាកដ ៕

អាចម៍ផ្កាយតូចមួយហោះបុកផែនដីនៅផ្នែកខាងលើប្រទេសហ្វីលីពីន

0

អាចម៍ផ្កាយតូចមួយឈ្មោះ «2024 RW1» បានហោះបុកផែនដីនៅផ្នែកខាងលើប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី៤ ខែកញ្ញា កន្លងមក ។ ប៉ុន្តែវាពុំបង្កគ្រោះថ្នា.ក់ អ្វីដល់មនុស្សទេ ដោយសារវាបានឆេះខ្ទេចអស់ក្នុងស្រទាប់បរិយាកាសដែលមានចម្ងាយ១០០គីឡូម៉ែត្រពីផែនដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuf4I2Ng8xqrcoSSnK4XsKgdYSCN5fgikp1MGae0qQyfQI3y5RwN96iX-ON8XjIsKO5xRlYc0MSZqI6ettQvwvGXQcnX9lK-lvE8nd5NmVU_xPMx7DQpybibIKhkZoLEwnH1TehQbQHWql25otVLLMItjrD7ZOtO3tMFIZgohdyKPueRVqsPMMgI4vhkaS/s1350/image_2024-09-07_08-36-16.png

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ឱ្យដឹងថា អាចម៍ផ្កាយនេះមានទំហំប្រមាណ១ម៉ែត្រ បានហោះបុកផែនដី ប៉ុន្តែវាបានឆេះជាបំណែកក្នុងស្រទាប់បរិយាកាសខាងលើប្រទេសហ្វីលីពីន ស្ថិតនៅក្បែរកោះលូសន កាលពីវេលាម៉ោង១១និង៣៩នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-pD4Dncls_Y8-JVNFLk63RkyGmaQzMgkhTwXCi3ATi6tjuJcP2EgskVtkrXy-G20iqoXujYwUrgQJqfnArOaf_Z47X0k2_aTn4Apn3hlf8oj-6SYvgkrxn3iDlXGOGDb9VOulCtcFbNlsXv9-hN4OnzoC75-9SR39NkYXXtXokVl5o1hyWczF4TCbgqPY/s1200/image_2024-09-07_08-36-23.png

Jacqueline Fazekas គឺជាអ្នកស្រាវជ្រាវគម្រោងស្ទង់មតិរបស់ Catalina Sky Survey ដែលទទួលបានមូលនិធិពីអង្គការ NASA បានប្រទះឃើញដុំភ្លើងមួយ កាលពីថ្ងៃទី៤ ខែកញ្ញា ។ ជំហានដំបូង អ្នកស្រាវជ្រាវរូបនេះបានដាក់ឈ្មោះដុំភ្លើងនេះថា «CAQTDL2» ប៉ុន្តែក្រោយមក ក៏ប្តូរឈ្មោះមកជា «2024 RW1» ។

Jacqueline Fazekas ដែលបានឃើញអាចម៍ផ្កាយធ្លាក់និយាយថា ៖ «អាចម៍ផ្កាយហោះបុកស្រទាប់បរិយាកាសផែនដីលើកនេះមានរាងជាដុំភ្លើង ដែលគេអាចមើលឃើញពីឆ្នេរសមុទ្រភាគខាងកើតប្រទេសហ្វីលីពីន ។ ប៉ុន្តែវាគួរឱ្យសោកស្តាយណាស់ ដែលបរិយាកាសនៅបរិវេណឆ្នេរសមុទ្រហ្វីលីពីនពុំអំណោយផល ដោយសារខ្យល់ព្យុះកំពុងបក់ឆ្លងកាត់ហ្វីលីពីន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikT84oW_WnIn80qKLtHBRl7ZOvQ2mGX_v_8R4J36nfh_clKvAely0fpapQUBsL-XYU7ZEKLNZUl2xa32YoIT_IppAPcAmbVJeJerY12TCzyonwwmgC2en7_sTHsc8qXWqpkqPIlWeDsNVw6COypIZpYvZQyMOvO4wVXf3BLQYK5ZkiRxvNpjCtwNm0ej1t/s634/image_2024-09-07_08-36-50.png

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បញ្ជាក់ថា អាចម៍ផ្កាយនេះមានទំហំប្រមាណ១ម៉ែត្រ ហើយវាតែងតែហោះមកបុកផែនដីរៀងរាល់២សប្តាហ៍ម្តង ប៉ុន្តែវាពិបាកណាស់សម្រាប់អ្នកជំនាញអាចរកឃើញអាចម៍ផ្កាយបែបនេះ មុនពេលវាហោះបុកផែនដី ។ អាចម៍ផ្កាយ 2024 RW1 គឺជាអាចម៍ផ្កាយទី៩ ដែលមនុស្សអាចត្រួតពិនិត្យឃើញមុនពេលវាហោះបុកផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghtccMs9F0To9fU2aaKM8Y2M9EBtNt0yHD8QEtK9rOVu-Ty-htpPzOny3aqZFmdIjXOXRdktMvcmiSbEjpaStxsPhkIQ9-vnf7bRNXM23jXIiYoAKLuGxsVoS4EHoCqdctekXc9snFcALTvTVi8RnWCRBl3U1OzqGIdEUmN2RGwTIL6FXycpmsg2lEKrws/s1280/image_2024-09-07_08-37-15.png

ទីភ្នាក់ងារអវកាសអឺរ៉ុបបញ្ជាក់ទៀតថា អាចម៍ផ្កាយ 2024 RW1 ពុំបង្កគ្រោះថ្នាក់អ្វីដល់មនុស្សទេ ដោយសារវាបានឆេះខ្ទេចអស់ក្នុងស្រទាប់បរិយាកាសផែនដី ។ រីឯពលរដ្ឋហ្វីលីពីនដែលរស់នៅតំបន់កើតហេតុអាចមើលឃើញដុំភ្លើងធ្លាក់ពីលើមេឃ ប៉ុន្តែវាអាចត្រូវបានបិទបាំងជិតដោយដុំពពកដែលកើតឡើងដោយសារខ្យល់ព្យុះ ៕