Home ព័ត៌មានអន្តរជាតិ ទីក្រុងចំនួន ៥ ត្រូវបានគេចាត់ទុកថាជាទីក្រុងមានបរិយាកាសអា.ក្រក់ លើពិភពលោក

ទីក្រុងចំនួន ៥ ត្រូវបានគេចាត់ទុកថាជាទីក្រុងមានបរិយាកាសអា.ក្រក់ លើពិភពលោក

66
0

ទីក្រុងនៅតាមបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោកភាគច្រើនសុទ្ធតែមានការអភិវឌ្ឍ ក៏ដូចជាមានភាពសម្បូរបែប រួមទាំងមានអាកាសធាតុអំណោយផលជាដើម។ ដោយឡែកនៅទីក្រុងទាំងនេះវិញត្រូវបានគេចាត់ទុកថាជាកន្លែងរស់នៅដ៏អាក្រក់បំផុតក្នុងពិភពលោក ដោយសារបរិយាកាសនៅទីនោះគឺអ័ព្ទអួខ្លាំងណាស់ ហើយអាកាសធាតុក៏មិនអំណោយផលផងដែរ ធ្វើឱ្យកន្លែងទាំងនោះជាប់ឈ្មោះជាកន្លែងដែលពិបាករស់នៅបំផុតក្នុងលោក។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់ទីក្រុងចំនួន ៥ ដែលត្រូវបានគេចាត់ទុកថាជាកន្លែងរស់នៅដ៏អាក្រក់បំផុតនៅលើពិភពលោក៖

១.ទីក្រុង Araouane ប្រទេសម៉ាលី៖ គឺជាទីក្រុងដែលក្តៅជាងគេបំផុតនៅលើពិភពលោក និងមានប្រជាជនរស់នៅត្រឹមតែ ៣០០ នាក់ប៉ុណ្ណោះ។ នៅជុំវិញទីក្រុងនោះគឺពោរពេញទៅដោយវាលខ្សាច់ដ៏ក្តៅហែង រួមទាំងព្យុះខ្សាច់ញឹកញាប់ ដែលធ្វើឱ្យមានធូលីធំៗ និងគ្មានភ្លៀងធ្លាក់នោះទេ។ នៅរដូវក្តៅសីតុណ្ហភាពជាមធ្យមនៅទីនេះគឺប្រហែល ៤៦ អង្សាសេ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់ការជីកយករ៉ែអំបិល និងការដឹកជញ្ជូន ដូច្នេះមនុស្សមួយចំនួននៅតែជ្រើសរើសរស់នៅទីក្រុង Araouane។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOnLGCA_3VgYcSlf6lszZ95syXRFaMbgeW5vYJMbH2qPnYzUADH1bCqj-2DPi4UZ-wMdO8WmZrTeHw0Ri-ro_pyRtQOAof015y52VSClY4Vg80V5cHZZYexDNQZr3gnx_rFK_diUYKrZMnUjHbHP62IuVZ2agW2FWEvm89ZM49E2Te8bSEtcTk88wXvxgx/s1280/image_2024-09-07_13-29-29.png

២.ទីក្រុង Oymyakon ប្រទេសរុស្ស៊ី៖ គឺជាទីក្រុងដែលមានអាកាសធាតុត្រជាក់ខ្លាំងបំផុតនៅក្នុងពិភពលោក ដោយសព្វថ្ងៃនេះមានប្រជាជនរស់នៅប្រហែល ៥០០ នាក់ប៉ុណ្ណោះ។ ទីក្រុងនេះមិនសូវមានពន្លឺថ្ងៃគ្រប់គ្រាន់នោះទេ ហើយសម្រាប់ពន្លឺថ្ងៃគឺរះបានតែ ៣ ម៉ោងប៉ុណ្ណោះ។ សីតុណ្ហភាពរដូវរងាជាមធ្យមគឺប្រហែល -៥០ អង្សាសេ ហើយនៅរដូវក្តៅទីនេះគឺមានសីតុណ្ហភាពខ្ពស់បំផុតត្រឹមតែ ៣៤ អង្សាសេប៉ុណ្ណោះ រីឯអាហារចម្បងរបស់មនុស្សគឺត្រីដែលចាប់បានពីផ្ទាំងទឹកកក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Oiy74mhxHVPrM5SJFrCOsE7GgVX1yg7v-ER3Co4Y1tgfE331bs2d8F0vqljVKW7HDPtiy2ww_qPZs6oeGX7Hh__764ZxWGN6oKnqxMkTN7ELcin6FZ4fRRcIgzso_bmYu0S3rZFx7i_-xELmkHFMbXnVzgaNN0cYR7cCddi4zbquCB5ie5tWoTb1hoh0/s1280/image_2024-09-07_13-29-48.png

៣.ទីក្រុង Arica ប្រទេសឈីលី៖ គឺជាកន្លែងដែលស្ងួតបំផុតក្នុងពិភពលោក ដោយសារនៅទីនេះគ្មានទឹក និងគ្មានព្រៃឈើនោះទេ។ ជារៀងរាល់ឆ្នាំ ទីក្រុងនេះទទួលបានទឹកភ្លៀងត្រឹមតែ ០.៧៦ មីលីម៉ែត្រប៉ុណ្ណោះ ចំណែកវាលខ្សាច់ Atacama ក៏មិនមានភ្លៀងធ្លាក់អស់រយៈពេល ៥០០ ឆ្នាំមកហើយ។ ទោះបីជាមានសភាពធ្ងន់ធ្ងរក៏ដោយ ក៏ប្រជាជននៅទីនេះនៅតែមានមនុស្សរស់នៅប្រហែល ២២០,០០០ នាក់ ដែលធ្វើការជាចម្បងនៅក្នុងវិស័យកំពង់ផែ និងដឹកជញ្ជូនផ្លែឈើនៅក្នុងតំបន់ជ្រលងភ្នំ AzapaandLluta ក្បែរនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlTdnExUCecH_QiFVJNqKEYvm8golbSNt8XTdFMuR9QKruLFBI6orlDVBidG_RR9JsuMLqDZqM4HbXpsOpGrbT5FzIACtyGt9Jfbp3XBnexDmnsilh8kXQ2PQMspovhoWvN5YCO-HrGZAHFkLyR4CY1XK3HNmOGZ3xLyYlsAZvscOugL7Mqri3enxcZfh/s1600/image_2024-09-07_13-30-16.png

៤.ទីក្រុង La Oroya ប្រទេសប៉េរូ៖ គឺជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក ដោយសារកម្រិតខ្ពស់នៃសារធាតុអាសេនិច សំណ និងស្ពាន់ធ័រឌីអុកស៊ីតដែលមានគ្រោះថ្នាក់ខ្លាំងនៅលើអាកាស ខណៈពេលដែលភ្លៀងអាស៊ីតក៏បានបំផ្លាញរុក្ខជាតិជុំវិញទីក្រុងនេះផងដែរ។ La Oroya គឺជាកន្លែងសម្រាប់រោងចក្រចម្រាញ់ ដែលផលិតលោហធាតុដូចជាមាស ប្រាក់ ប៊ីស្មុត កាដមីញ៉ូម និងឧស្ម័នបំពុលផ្សេងៗទៀត ដូច្នេះហើយទីក្រុងនេះមានអ្នកស្រុករស់នៅប្រហែល ២៥,០០០ នាក់ ជាប់ឈ្មោះជាទីក្រុងដែលមានបរិយាកាសអាក្រក់បំផុតក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlpNUMNKGC3JXuO2-GCvCEG3OTU0ri0kVrIKg69MId3chp2fl0IkJyOVEbX24htnBmRm_d3laJaRWDiKksad3oclPXASImbncU2sCyokNJZn7Bq8kVMBy8aZEnENd5fabTzRIH0Y3OMI8UA58iGufgRfMP7X-95UwRW6WUmxHBP_YHbjmwjcw4Y2Fi6suQ/s800/image_2024-09-07_13-30-29.png

៥.ទីក្រុង La Rinconada ប្រទេសប៉េរូ៖ គឺជាទីក្រុងដែលមានសំរាមច្រើនបំផុតលើលោក ដែលសំរាមនោះគរលើគ្នាមានកម្ពស់រហូតដល់ ៥,១០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងមានប្រជាជនរស់នៅចំនួន ៥០,០០០ នាក់។ នៅក្នុងទីក្រុង La Rinconada គឺជាកន្លែងដែលមានអណ្តូងរ៉ែមាសដ៏ធំមួយ ធ្វើឱ្យមនុស្សជាច្រើននៅតែអាចតស៊ូរស់នៅបានជាធម្មតា ដោយមនុស្សនៅទីនោះគឺអាចកាន់កាប់អ្វីៗគ្រប់យ៉ាងដែលពួកគេរកឃើញនៅក្នុងអណ្តូងរ៉ែមាសដែលមិនមានការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEAf4LMir5fWrcTe3lkj2HvAqeBVrmytHGDOxFM1A542BRDylTzMfefn9LVJVPg-A-pas2s_AcEKyvvj-psaPZth8SN5WrPTOatEVwXeErR1nMgQ_c7h0OTNBtR6NMs8t-mnnPPxEItGTyd3mDKov4-aN49iUxnJ5xwKLMDyyU-nPHpGDzEZwopcdnh372/s1000/image_2024-09-07_13-30-45.png