ដូចការសន្យារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅ ដំណើរកម្សាន្តទៅកាន់ភូមិភាគឦសានដោយឥតគិតថ្លៃ បានចាប់ផ្តើមហើយនៅថ្ងៃសៅរ៍ ទី ៧ ខែកញ្ញានេះ ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_1QZn51Zp-9D8uB6xsnxIpNoHlFaqzSQIeAt5lBM_QKcPYzcpJ9ldtBkKLIe9PV8RKzo5SOG05VdF8dA65Dp-oJqk6Mfdz3Hwprh9Dw28uuA5f3sEbjHDDetS3sxCgTUtMuyLbPha2-LEnAEKCFAliXCyc1TjtB_t9ysrQ-x40w2RU5tesZ9oMHOGgCMU/s1280/image_2024-09-07_16-07-38.png

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ៧ ខែកញ្ញានេះបានឲ្យដឹងថា ទស្សនកិច្ចជើងដំបូងរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង ប្រមាណ ៥ ទាបភ្លឺ នាថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះ ដើម្បីធ្វើទស្សនកិច្ចក្នុងតម្រាយផ្លូវ ដែលបានកំណត់រួចគឺឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រួចវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ នាល្ងាចនៃសៅរ៍ដដែលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-GQQoys4b5Fx_t7EOXkEg9uWr9U8RiCxcdYf-O_lIfOeNWH2kIwL9cg0idpty1ntrruJZQTkgeyLfO-JGVHylpSHkKPbfmEXTX7rdddJ3X9x8XH7iqa9y7dQeEAgyQYUfaDaI-5CmXoHEgBPPKN24FV32Rh0oF2mN0w8PqkWrCK_B3uIjqmXrzm6umbVi/s1280/image_2024-09-07_16-12-34.png
កម្មវិធីនេះរៀបចំដោយរាជរដ្ឋាភិបាល និងសម្របសម្រួលដោយក្រសួងព័ត៌មាន មានរយៈពេល ៤ ខែ រាប់ចាប់ពីខែកញ្ញា ដល់ខែធ្នូ នៃឆ្នាំ ២០២៤ នេះ ដែលនឹងផ្តល់ជូននូវដំណើរកម្សាន្តជារៀងរាល់ចុងសប្តាហ៍ទៅកាន់ខេត្តភូមិភាគឦសាន។

តាមរយៈដំណើរកម្សាន្ត ប្រៀបបានជាដំណើរទស្សនកិច្ចដ៏មានន័យ នឹងផ្តល់នូវដោយឥតគិតថ្លៃ ទាំងការធ្វើដំណើរ (រថយន្តក្រុងដឹកជញ្ជូន) អាហារ៣ពេល ព្រមទាំងមានភេសជ្ជៈ និងទឹកបរិសុទ្ធបម្រើជូនទៀតផង។ អ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងដំណើរកម្សាន្តនេះនឹងទទួលបាននូវបទពិសោធន៍ថ្មី និងអនុស្សាវរីយដ៏ល្អមិនអាចបំភ្លេចបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOLmKfAn6kMkNI9jIPvdRqmv1NaoDjWNru6LXOUgftODPphopmohrBjD1zZ0sJUm_QGqYjzhS4gSG_NM2vl7yuN57hcIwPQP7gHjx-DvtIbFBCbp1drex921P3-ip9ylmQlLFbuhlXZ3jFPi0wdphfIKiTiDYHLVLWpWVo2co4ySFvZv3bYoOuGlqRIYzQ/s1280/image_2024-09-07_16-12-43.png

សូមរំលឹកជូនថា ទស្សនកិច្ចប្រភេទនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ហើយ បានបើកទូលាយ សម្រាប់សាធារណជនទូទៅ ទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានសម្រាប់ការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh163MHmiU9MhPjThK0U7xJtWotgZZ1y-oeXjTNJ1EA0YluYeeBwulWlHzI-9V1nArCX7BPzRzxMA-sZA0XnII-mBtAA40qa8FGzNcTYCHqJD6GFVcmi-TaDrPqojIU8BmOkgro5fpuoJ3AOP0w1SDqnzNo8aASFY9U8n-KssLVWqERxbdJEuPrLqw0Snzl/s1024/image_2024-09-07_16-09-54.png

រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕