Home Blog Page 863

IshowSpeed ទទួលបាន ៣០លាន Subscriber លើ YouTube លើទឹកដីអង្គររបស់កម្ពុជា តើកម្ពុជាបានបង្ហាញអ្វីខ្លះដល់ពិភពលោកតាមរយៈការឡាយនេះ?

0

វត្តមានរបស់ Speed នៅលើទឹកដីអង្គរ កាលពីយប់មិញនេះរយៈពេលតែប៉ុន្មានម៉ោង ប៉ុន្តែបានធ្វើឲ្យកម្ពុជាចំណេញមិនស្ទើរទេ ក្នុងការបង្ហាញអត្តសញ្ញាណជាតិចំនួន ៣ ធំៗ ទៅកាន់ពិភពលោក ដែលរួមមានទង់ជាតិខ្មែរ អប្សរា និងនំអាកោរត្នោត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimst8wKirfwIhkkdBYkGcAbQqAdCqQj9ucKvbHWtpYKia-JDOqfTpBWXXgW1PASrowHcwLOqJ4RILcxSF3EKHFD4faCIzYrTpQhm-yAkmkkxVQiU7cng_kTfCb5kSbO0PSuumjQ5pcRk02rkZLRQl5TfQZRMuELTxFJKDZ_3UIlQAj0h7Z-dB_i5PicU4m/s1290/IMG_5031.JPG

កាលពីថ្ងៃទី ១៦ ខែកញ្ញាម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីនៃខេត្តសៀមរាប, វត្តមានរបស់ IShowSpeed បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខណៈលោកក៏បានធ្វើការ Stream នៅលើ Channel YouTube ផ្លូវការរបស់លោកដែលមានអ្នកទស្សនារហូតដល់ទៅរាប់សែននាក់ តាមបណ្តាប្រទេសនានាជុំវិញសកលលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhucf7MuhOOskLpuGVKRhyphenhyphenlpDU2ePJxkQ0HdZj6waVpfhBmETgY0EM0Iu4G8_6z4GwNNkgqPach7U_jR_Uf0T5U_04EsLMM5_4uWjdUvxBONHCruFuMHFUwJiHw8_ARRkdWg4B_zB0RaVj54m60aRorghfARfnilqID7RtapT54JeTwCvlPr9Pt4b35iAYl/s1500/IMG_5033.JPG

អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ នៅក្នុងការឡាយ Speed បានធ្វើការលើកបង្ហាញទង់ជាតិខ្មែរពេញៗដៃ ដោយទឹកមុខញញឹមស្រស់បំព្រង ហាក់មានមោទនភាពយ៉ាងខ្លាំង ព្រមជាមួយនឹងវត្តមានកូនខ្មែរគ្រប់ៗរូបនៅទីនោះ។ បន្ថែមពីនេះ Speed ក៏បានធ្វើការភ្លក់នំអាកោរត្នោតរបស់ខ្មែរ ថែមទាំងលាន់មាត់សរសើរនិងទឹកមុខសរបញ្ជាក់ថា លោកមិនដែលទទួលទាននំណាឆ្ងាញ់បែបនេះពីមុនមកនោះទេ។ កាន់តែពិសេស តួអង្គអប្សរា តំណាងវប្បធម៌ខ្មែរ ក៏បានបង្ហាញខ្លួនក្នុងការឡាយជាមួយនឹង Speed ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXUQ9A9Pv-n66Ni3773YDDfyaIJpJPGQjXkiRXvz-4AIvf3HZP0H4A_w7XWmaJCrcm9rB1WW5szBL87TdmpyUpN1hJKRih6B0kOgZpFtfywrjNw0LqrY_QU8boVK-QFOwnfM3Kh1ViExcVPGsEcjV4DCkpQkuDjGEEQgaoWD8hugWygjyMsOPH-5oM-AMy/s640/image_2024-09-17_10-18-20.png

យ៉ាងណាមិញ ១០ ប្រទេសនៅក្នុងអាស៊ាន គឺមានតែកម្ពុជាមួយទេ ដែល Speed បានលើកយកទង់ជាតិមកបង្ហាញពេញៗដៃបែបនេះ អាចចាត់ទុកថាជាកិត្តិយស និងជាការផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានស្គាល់និងឈ្វេងយល់ពីកម្ពុជាកាន់តែច្រើនឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijEBXqu9ttEXOtcTwKCJ8sLsmE8acgzSV0wIcdIhlTpzuPSoZjkF7tRp71c7ZTzLYR-1EYwFP28vY-PRlmnPnBKgDviWgPkgKE1ALmJvI5PL-1lSDPbixjJA9gRyfXwu3Ri-CwCuHAidqwSOSU3udntG0qF2duMzHmJy4HBYuKLCIu887CPB4cgoFVyhU0/s1412/IMG_5035.JPG
គួរបញ្ជាក់ថា ទឹកដីអច្ឆរិយៈខេត្តសៀមរាប ក៏បានធ្វើឲ្យ Speed សម្រេចតាមបំណង ទទួលបានបាន ៣០ លាន Subscriber លើ YouTube ដែលបណ្តាលឲ្យលោកសប្បាយចិត្តចិត្តឥតឧបមា ហើយលោកក៏បានធ្វើការអរគុណចំពោះប្រទេសកម្ពុជា ប្រទេសតំបន់អាស៊ី និងប្រទេសនានាជុំវិញសកលលោក ហើយលោកប្តេជ្ញាថានឹងយកនឹង ៤០ លាន Subscriber ឲ្យបានក្នុងឆ្នាំ ២០២៥ ផងដែរ៕

បន្ទាប់ចេញពីកម្ពុជា! Gumball 3000 នឹងឆ្ពោះទៅកាន់ប្រទេសថៃ លុះបិទកម្មវិធីនៅសិង្ហបុរី

0

ព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយក្នុងអំឡុងពេលនេះគឺ Gumball 3000 កំពុងទាញយកចំណាប់អារម្មណ៍មនុស្សម្នាជុំវិញពិភពលោក។ Gumball 3000 នឹងធ្វើដំណើរឆ្លងកាត់ ៥ ប្រទេសគឺវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ ខណៈនៅកម្ពុជាយើង ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនៅឯទីក្រុងភ្នំពេញកាលពីថ្ងៃទី ១៥ ខែកញ្ញា និងថ្ងៃទី ១៦ ខែកញ្ញា នៅលើទឹកដីនៃខេត្តសៀមរាប បរិវេណប្រាសាទអង្គរវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIuWPFuaMT3KjOhR7jndng9p3MNB5K-A_r5gEZ_OKdc9_yYNQIH2OBUD3MMqvRshWlLhZbu9Oyzm0L_ErQgfv6kYSJpTBf9crFUaGtsi_StW572QY2jigljrJnoZqPv6KbaS2bw3skrOSUVWJMZXgysWKOx1dAKmxqkIgZOQ3wqcqRF4cGYwfRRT0c0LPv/s1800/image_2024-09-17_09-42-56.png

ព្រឹត្តិការណ៍ Gumball 3000 បង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស គឺលោក Maximillion Cooper ។ Gumball 3000 គឺជាព្រឹត្តិការណ៍ប្រមូលផ្តុំដោយរថយន្តទំនើបៗរាប់ពាន់គ្រឿង ជាមួយនឹងអ្នកចូលរួមរាប់ពាន់នាក់ ដែលនឹងធ្វើដំណើរចុះទៅកាន់ទ្វីបនានាជុំវិញពិភពលោក ចាត់ទុកថាជាការផ្សងព្រេង និងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrz2A7wyz9wyXNXGGKfyDnBtFkFi4fKUBYZz4FrJR4OvA_S3yJmK8gWdix1bhLo5EyZeFznTfMPyCTR1iOE02djNZnFYuv8iIete6ADphkYXc6sbAnD75DNPPrYUJD-_P7iIg1mdayu1r68E3ReKWW522sarAn0_f7HF3CoZDqzscRH1Y-DiRSLZXNnN5y/s1800/image_2024-09-17_09-42-58.png

សម្រាប់ឆ្នាំ ២០២៤នេះ គឺជាខួបលើកទី ២៥ ហើយនៃព្រឹត្តិការណ៍ Gumball 3000 ជាមួយនឹងដំណើរត្រួសត្រាយផ្លូវ ៣០០០ គីឡូម៉ែត្រ ដោយបើកបរឆ្លងកាត់ប្រទេសវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ រថយន្តទំនើបរាប់រយគ្រឿង ដែលមានការចូលរួមពីតារាល្បីៗលំដាប់ថ្នាក់អន្តរជាតិ ខ្សែរាជវង្ស, Influencer, Gamer, YouTuber និងសហគ្រិនមកពីជាង ៤០ ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8jOu9faYK1t04zo68_3U6oo7VoDLyXJ159vtmEPKVqOrOYHA_l2Gz2vO4U-b9oUwMkxRPbZVNnQnui81kvDfX6URC-iuqW1-3f5csaFiZFEnH7JpoHQm5nt6u0dt0ka8xE3tOQaTGbQoQTtDxBIXFGqldxDv0NoGG8Um9vAIJAaInGl5p3jrQjmAW0FVC/s1440/image_2024-09-17_09-42-55.png

Gumball 3000 បានចាប់ផ្តើមឡើងនៅទីក្រុង Saigon ប្រទេសវៀតណាម កាលពីថ្ងៃទី ១៤ និង ១៥ ខែកញ្ញា ហើយក៏បានមកដល់ទីក្រុងភ្នំពេញ នាថ្ងៃទី ១៥ ខែកញ្ញា។ បន្ទាប់ពីបានមកដល់ទីក្រុងភ្នំពេញ, Gumball 3000 នឹងធ្វើដំណើរទៅកាន់សំណង់អច្ឆរិយៈទី៨លើពិភពលោកគឺប្រាសាទអង្គរវត្ត នៅថ្ងៃទី ១៦ ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhIEugdWK5CS1lK_SknhjsgiA_uX4HTkY1UZxgZ8n6t0x89h6ga9Fm8kswIE0J0gu44y0wsA2gChGIJ10bqjj4DU9mpjovbKP3cwfWb07ttE6mZhmZSLHZefq3R1iQ-NFxPztW85bdW62ini4ft4YkW7Jh5C0Y4YQ0QvYUzuQQ6qGWm4kupVObUqGpNuaj/s1600/image_2024-09-17_09-42-54.png

នៅថ្ងៃបន្ទាប់ដែលត្រូវថ្ងៃទី ១៧ ខែកញ្ញា, Gumball 3000 នឹងទៅដល់ទីក្រុងបាំងកក ប្រទេសថៃ ហើយក៏បន្តដំណើរទៅបង្ហាញខ្លួនក្នុងខេត្តក្រាប៊ី ភាគខាងត្បូងនៃប្រទេសថៃ នៅថ្ងៃទី ១៨ និង ១៩ ខែកញ្ញា។ នៅថ្ងៃទី ២០ ខែកញ្ញា វានឹងទៅដល់ប្រទេសម៉ាឡេស៊ី។ ចុងក្រោយ Gumball 3000 នឹងទៅកាន់ប្រទេសសិង្ហបុរី នាថ្ងៃទី ២១ ខែកញ្ញា ជាវគ្គបិទគូថនៃកម្មវិធីផងដែរ៕

អន់ចិត្តគេចំអ.ន់ ពេក យុវតីជប៉ុនបានចំណាយប្រាក់កែមុខមាត់ជាស្រីស្អាត

0

ប្រទេសជប៉ុន ៖ Influencer ជនជាតិជប៉ុនម្នាក់រៀបរាប់ថា នាងបានចំណាយប្រាក់អស់ជាង២០លានយ៉េន (ឬជាង១៤ម៉ឺនដុល្លារអាមេរិក) ដើម្បីវះកាត់មុខមាត់របស់ខ្លួនឱ្យក្លាយជាស្រីស្អាត ដោយសារមិត្តភក្តិចំអ.ន់ ខ្លាំងពេក ។ ក្រោយវះកាត់រួច ជីវិតរបស់នាងក៏បានផ្លាស់ប្តូរក្លាយជាមនុស្សថ្មីម្នាក់ទៀតមិនគួរឱ្យជឿ ហើយនាងទទួលបានឱកាសការងារល្អៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYEfSROJsmv9tRULKU8_d-glnT21sz8siLU4cCPeZ43fMXFlLQjp9-2Dk0voAbsJ1mOcBGbM-LYG3n2BYabdoSBXnxjZG_g9EPuI7jdR9WkV1WnFQRQk-1_pGeLlxd6TTqg-4LfSj4gqId7txoZIzY9DvR8Bx5OrXbO47AMgX8nwtIzRUfGzTzuP07W8hP/s918/image_2024-09-17_09-05-36%20(2).png

យុវតីរូបនេះឈ្មោះ Hirase Airi បានបង្ហោះរូបភាពរបស់ខ្លួនកាលពីមុន និងក្រោយពេលវះកាត់រួច ដើម្បីប្រៀបធៀបគ្នាក្នុង YouTube កាលពីប៉ុន្មានខែមុន ។ វាធ្វើឱ្យអ្នកគាំទ្រនាងក្នុងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរូបសម្ឆស្សរបស់នាងផ្លាស់ប្តូរខ្លាំងបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhabXI0Y2Go7TEGZhLayaCWKqP_1aIqn8Bo1VAW1KuwMCwXe8F3_83_fJJ3XDLEZ0g1Y9YWlj6-BHS7YUhJlOvkB5GO_isUilDAAD-55JsjCMjS4soWjxp7YBOnqjinoKBtDqHvfR_-RwKj1hWaboVKlQEccgmP7nLjn2PH8yeBtztvdR-Mb7WAK1adbVQQ/s600/image_2024-09-17_09-05-36%20(3).png

នាងរៀបរាប់ថា តាំងពីក្មេងរហូតដល់ធំ នាងត្រូវបានមិត្តភក្តិចំអន់ថា មុខមិនស្អាតសោះ ។ នាងក៏ប្រាប់ខ្លួនឯងថា ពេលធំឡើង និងមានប្រាក់គ្រប់គ្រាន់ នាងនឹងផ្លាស់ប្តូរមុខមាត់ខ្លួនឯង ។ ក្រោយបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា នាងក៏ចាប់ផ្តើមធ្វើការ និងទទួលបានប្រាក់ខែមិនច្រើនទេ ដូចជា ៖ ការងារសន្តិសុខ និងភ្នាក់ងារជញ្ជូនសម្ភារៈ ។ ប៉ុន្តែនាងបានសន្សំសំចៃប្រាក់រហូតមក ដើម្បីវះកាត់មុខមាត់អាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNE-pyyhhlRfL6mpWFFoWZpeSmLfUsHbJRZrUXW5RXYbQgFuKpuDMNSDxagLtqNSD_NfQWX9UPxcMRxetizmERexbRB-o4qbEhyts6YTQEgW2mSIy92juqjLrFmjrgnAccBf_PEB6mfWQr7J4F_KrUVxgKhw7Hi2iCcQ1XAK-j4PkPmhAvXHRxU_B-MnD5/s1493/image_2024-09-17_09-05-36%20(4).png

ពេលសន្សំប្រាក់បាន១០លានយ៉េន នាងក៏សម្រេចចិត្តទៅហាងកែសម្ឆស្សជាលើកដំបូង ហើយក៏វះកាត់ជាបន្តបន្ទាប់ រហូតដល់អស់ប្រាក់ចំនួន២០លានយ៉េន ។ ប៉ុន្តែនាងប្រាប់ថា បើទោះចំណាយប្រាក់ច្រើនក្តី តែនាងចំណេញបានកើតជាមនុស្សថ្មីម្តងទៀត ព្រោះកន្លងមក នាងធ្លាប់ធ្វើការបានប្រាក់ខែតិចតួច ប៉ុន្តែពេលនេះ នាងមានឱកាសបង្ហាញមុខតាមទូរទស្សន៍ល្បីៗ និងក្លាយជាអាយដលរបស់មនុស្សរាប់លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiRXpQkw3x0hK96znNQdTRA-R_LDSpllozrI7Vud7RzdtrVP83U21oZIUsWxx85YqkT6iDQsgOmQ41EbQd-0zbymaE3Ey-yzfoy1tmNzXx1-rwYBSJ04twx6UQRh7g0qLlzqIjNAZwrSJiHuYIb9-cNean3mYrc2RZz-e6hnJj8FdoCjWjNpW-ANDx08RA/s600/image_2024-09-17_09-05-36.png

ទោះបីមតិខ្លះលើកឡើងថា ការកែសម្ឆស្សនឹងមានគ្រោះថ្នាក់ និងចំណាយប្រាក់ច្រើនក្តី ប៉ុន្តែនាងគិតខុសពីនេះ ហើយនាងគាំទ្រឱ្យនារីៗកែសម្ឆស្ស បើយល់ថាខ្លួនមានចំណុចខ្វះខាត ។ នាងថា នារីៗគួរតែសាកល្បងកែសម្ឆស្ស ដើម្បីផ្តល់ទំនុកចិត្តដល់ខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCoSpkK578O7xya4I_ZbcIhbHmqNwycdYJ4qYQ4NdDwyWmVpbi1JK1ON8DrxUO2KlTHls9fXBnULOrnvQ5yFCpQrylXBLVQjenZaMjSpOMkddguuiT_O9aZC-Hqkfp92paL96DsonnTIxd4y6CRfc_IJ4UctcgqPhR8ZlpgnIIO3L1wc0TwjVHfTllbQL7/s1024/image_2024-09-17_09-05-57.png

បច្ចុប្បន្ន នាង Hirase Airi មានចំនួនអ្នកតាមដានក្នុងបណ្តាញសង្គមរហូតដល់ជាង២លាននាក់ ហើយនាងត្រូវបានគេអញ្ជើញឱ្យទៅចូលរួមកម្មវិធីទូរទស្សន៍ជាញឹកញាប់ ។ ក្នុងកម្មវិធីប្រកួតផ្សេងៗ នាងតែងតែផ្តល់កម្លាំងចិត្តដល់អ្នកមានមុខមាត់មិនស្អាត ឬមិនសង្ហាថា នាងជាភស្តុតាងមានជីវិតដែលអាចបញ្ជាក់ថា ការកែសម្ឆស្សពិតជាអាចផ្លាស់ប្តូរជីវិតមនុស្សឱ្យល្អប្រសើរ ៕

ពលរដ្ឋមីយ៉ាន់ម៉ាជាប់លើដំបូលផ្ទះដោយសារទឹកជំនន់សុំអាជ្ញាធរមកជួយបន្ទាន់

0

ប្រទេសមីយ៉ាន់ម៉ា ៖ ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា បានលិចទឹកខ្លាំងក្រោយពីភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងតាំងពីថ្ងៃទី៩ ខែកញ្ញា ហើយរហូតមកដល់ថ្ងៃទី១១ ខែកញ្ញា ទឹកលិចខ្លាំងដល់កម្ពស់៥ម៉ែត្រនៅតំបន់ខ្លះ ដោយសារឥទ្ធិពលខ្យល់ព្យុះ Yagi ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4lrKCCsrtNx4eRL2bbpNNxZuNadiGMGOVIoiLumFRMDM8IRKtBc9EbEbTeSnHvnb_A11_n3ZRttPBiIYqd-XSDHvmgD2IpL0OJ3CS7byh98kq-DXl2xyWZgYL0yQG3xg9xkOao_VNty2j6VFpdh7F3vRck6RTThO6BsrDH9ui9wM9Jw3ZFLB4JLPEAPwu/s1600/image_2024-09-17_09-01-53.png
ទឹកជំនន់បានលិចដល់ដំបូលផ្ទះពលរដ្ឋរាប់រយខ្នងនៅទីក្រុងណៃពិដោ រីឯផ្ទះមួយចំនួនទៀតបានខូចខាត និងបាក់រលំដោយសារកម្លាំងទឹកហូរ ។ ពលរដ្ឋរាប់ពាន់នាក់ពុំអាចចាកចេញពីតំបន់ទឹកជំនន់បានទេ ហើយពួកគេបានអង្គុយលើដំបូលផ្ទះរបស់ខ្លួនរង់ចាំអាជ្ញាធរមកជួយសង្គ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5RVUHdBY-_tBePJocqrdUQ1E0dhSG0Y_eVlnY-nufO-9H98xbvcC-ZPttZEV62ttkcRZfEtXBWtV_8j1LqgEyeH5ffVeEvoKp-D-reQ8U4k9H0kouJCPgRCKtJwDHe3BahsM1lpWI9H6nOfUzZY1mshUjmRzdoSY79sTbEDFpsAv5Qu-bkq_4BikM2wxS/s1920/image_2024-09-17_09-01-54.png

ពលរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍មកវិទ្យុបរទេសថា ពួកគេនៅជាប់លើដំបូលផ្ទះ ដោយសារទឹកជំនន់ហូរមកភ្លាមៗពុំអាចចាកចេញបាន ។ បើទោះជាពួកគេព្យាយាមទូរស័ព្ទប្រាប់អាជ្ញាធរឱ្យមកជួយសង្គ្រោះជាច្រើនលើកក្តី ប៉ុន្តែពុំឃើញអាជ្ញាធរមកជួយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEginc0Jg-3ZVha0ZHizLLtZVdM7BL2z7XoQleiZ9qiKbSeWFl3hrbdpqK2x5-wVwHsZzGl8AhoeVTQjQXA6QaDARdGmUr1nDzIvjnuksJVygEybazGu3RX5kx1YaGw2_FQqUwFGUKx8aFWBgriBXm_JUpY9eyH33kg50LNeb-W_vAlZmgRkaTS6Z7eDiOXE/s980/image_2024-09-17_09-01-57.png

ដោយឡែក រដ្ឋឆាន ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ក៏រងគ្រោះដោយសារទឹកជំនន់ដូចគ្នាដែរ ហើយពលរដ្ឋរស់នៅរដ្ឋនេះគ្មានអគ្គិសនីប្រើប្រាស់ និងខ្វះការទំនាក់ទំនងជាមួយអាជ្ញាធរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDcvE7cr13gRXDrYSzHlHlRNIPpkBenddD5j6bwSFTT3chqwfjffzfJTLdI9I1meRClwq0SFiBCfyTezNRScpxDtTU_2m7ceMA6toaLs4JtLbgd_ZC3bwvxe6hHgGtRxpZV1PIhhsI_NEHRVKGhe8V9JbMkHXRmQ_bdwG5XZuPXzuGk-5qt07q02ebXEFA/s1200/image_2024-09-17_09-01-56.png

រីឯរដ្ឋកាឈីន ស្ថិតនៅភាគខាងត្បូងប្រទេសវិញ ទឹកទន្លេមឺយ បានហក់ឡើងខ្ពស់បណ្តាលឱ្យលិចផ្ទះពលរដ្ឋក្នុងទីក្រុងមីវវ៉ាឌី ដែលជាទីក្រុងជាយដែនរបស់មីយ៉ាន់ម៉ា តាំងពីថ្ងៃទី១០ ខែកញ្ញា កន្លងមក ។ ពលរដ្ឋនាំគ្នាជម្លៀសចេញពីផ្ទះទៅរស់នៅតាមវត្ត និងសាលារៀនបណ្តោះអាសន្ន ហើយជំហ៊ានដំបូង មានពលរដ្ឋប្រមាណ៥.០០០នាក់ បានរងគ្រោះដោយសារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPVkq3apZgMHvOQJAi0B8oj3dX7HiPrylesqv-Rev2_Ii0IldHGDo0nCvmI8AVq8DCqvjCqiTD7DYSirHBfu-lsrBzioAPRMMpg3KWmWn2xwGDKRPgxWPIZOqXHbHwlS3asjZSlIkq3LPVmyES2d7MjcBtwN0TczEb5XhlViD995RHrW_3XLCF29CnBgtS/s1200/image_2024-09-17_09-01-57%20(2).png

ក្រុមភ្នាក់ងារសង្គ្រោះដែលបានចុះជួយជនរងគ្រោះដោយសារទឹកជំនន់នៅទីក្រុងមីវវ៉ាឌី និយាយថា ទឹកបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ហើយហូរខ្លាំងបំផុត ដែលពួកគេពុំធ្លាប់ឃើញពីមុន នៅទីក្រុងមីវវ៉ាឌី ។ ដូចគ្នានេះ នៅតំបន់ទំនាប ទឹកបានលិចដល់ដំបូលផ្ទះ ហើយអាជ្ញាធរសន្និដ្ឋានថា ទឹកជំនន់នឹងលិចរហូតដល់តំបន់ដីសណ្តភាគខាងត្បូងប្រទេស ដោយសារទឹកបានហូរតាមទន្លេអ៊ីរ៉ាវ៉ាឌី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ImskIwgATlBdkTpo0m_gq1ts0xIKv-mFQyQ09Pbr952LiLUhhaKS4B-kA6I3yuYEohyGenKa1P8338qcWGjopavAm8wz6MtHZ20St-M5aFPGY7d2uLKZqU89a92dyVmOBHv8ypMKIbOjNaO_yKC_Euq49wMBkGSA8LEGIFcucwteDpMKsNSsCrTNFJw2/s780/image_2024-09-17_09-01-58.png

រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា វិទ្យុបរទេសពុំអាចទាក់ទងជាមួយភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីសាកសួរព័ត៌មានស្ថានការណ៍ទឹកជំនន់ និងការជួយសង្គ្រោះពលរដ្ឋនៅឡើយទេ ៕

សិង្ហបុរីកំណត់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេនៅអាស៊ាន

0

ប្រទេសសិង្ហបុរី ៖ យោងតាមរបាយការណ៍របស់ BloombergNEF បង្ហាញថា ប្រទេសសិង្ហបុរីបានកំណត់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីឯកជនច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៤០ ឬរយៈពេល១៦ឆ្នាំទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4SsBha1ND_ZD7YnKBolnQdcg_K8Fo3ydiTh4pb4fSAB_BXb8Q-8mXZrf-KDWYyEpd2juGCRYTTfh5k6-rZYG7vxEtGcYCcH9UGI60EBAuipzbBPDvFOQG2ssaJib-_uaZRIvGhx8e_qJqdWnMtDzCRHA9hVKAoQXOvQYepuOilaattiBBiQCSFKr11GNR/s4095/image_2024-09-17_08-56-44.png

របាយការណ៍នេះបញ្ជាក់ថា រថយន្តឯកជនប្រមាណជាង៨០% នៅសិង្ហបុរីនឹងផ្លាស់ប្តូរជារថយន្តអគ្គិសនីនៅឆ្នាំ២០៤០ បើធៀបនឹងមធ្យមភាគប្រើប្រាស់រថយន្តអគ្គិសនីក្នុងតំបន់ គឺស្មើត្រឹមតែ២៤% ប៉ុណ្ណោះ ។ បន្ទាប់មក គឺប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទី២ ស្មើ៤១%, វៀតណាម ស្មើ៣១%, ឥណ្ឌូណេស៊ី ស្មើ២៥%, ម៉ាឡេស៊ី ស្មើ១៥% និងហ្វីលីពីន ស្មើ១០% ។

ប្រទេសសិង្ហបុរីបានប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំងនេះ ។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ ការប្រើប្រាស់រថយន្តអគ្គិសនីស្មើប្រមាណ១៩% នៃចំនួនរថយន្តសរុបដែលលក់នៅប្រទេសសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwDIEn323g-mtHBjaMcMhyphenhyphenO5OKFCB_yIJiI8-d1F94x-YmqR2-DkynWXBsqYz4UnyelR03a1KublSXsjeLQ9jmvjlEQhjz82ioJj1KOOt_0yXF2VSEQOV0tt5sJt_c1s9v-xUFugUZfZG5nfiFh-OpHnSTfMoZFn1_BluSE_P30ZrFGZiAEDARdmlz-Vq_/s1200/image_2024-09-17_08-56-49%20(2).png

លោកស្រី Komal Kareer អ្នកសរសេររបាយការណ៍រថយន្តអគ្គិសនីនៅសិង្ហបុរីនិយាយថា ថ្មរថយន្តអគ្គិសនីមានតម្លៃថោកនឹងជួយកាត់បន្ថយការចំណាយដើមទុន ។ វាធ្វើឱ្យរថយន្តអគ្គិសនីអាចប្រកួតប្រជែងជាមួយរថយន្តប្រើប្រាស់ប្រេងឥន្ធនៈបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgba5kx2tT_VI9wQwAXhJSjEoCSDe_DgVpFZMRn4URqxqIarlVfOK6w0yUe7S53zvpxn5yFUIvW04JfjWFuVrnpwuFFZWwyrxiVb7cf1QnLuAfk9x4BKagV60FSMaQaT9KOvlxq6vF_1ZqmsGZfRRpmL7IojbbJPMJ05NGihIsj9cje2AbSz4kk8EYumTjI/s3611/image_2024-09-17_08-56-49.png

កាលពីឆ្នាំ២០២៣ ចំនួនលក់រថយន្តអគ្គិសនីឯកជននៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងរហូតដល់៣ដង អស់រយៈពេល២ឆ្នាំជាប់ៗគ្នា ដោយសារគោលនយោបាយគាំទ្រ និងការកើនឡើងរបស់ក្រុមហ៊ុនផលិតរថយន្តចិនក្នុងតំបន់ ។ ក្រុមហ៊ុនទាំងនេះទទួលបានការបន្ធូរបន្ថយពន្ធ និងគោលនយោបាយផ្សេងៗពីរដ្ឋាភិបាលបណ្តាប្រទេសអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5U_EagxXHUFINve4tRISnHVW3h8ukV97VqyzqANuHcLwlM1C9WBTC9Eg56Q50YuMvpQ5tAlv39UIQknJHkYV0I1p6VnH1v7Brxq0-_4VqG1ZWM3YrYkTmcAYifgvBlUR0Njuce3j4ZdbLFBL98YTtoLPd9OFR2LF5Kl_4cnOhVr2EPcSCklsxUOf15kH6/s1920/image_2024-09-17_08-56-53.png

មូលហេតុចម្បងធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅសិង្ហបុរីកើនឡើង គឺដោយសាររដ្ឋាភិបាលសិង្ហបុរីផ្តល់សិទ្ធិទៅឱ្យម្ចាស់យានយន្ត ហើយគាំទ្រម្ចាស់រថយន្តអាចផ្លាស់ប្តូររថយន្តរបស់ខ្លួនរៀងរាល់១០ឆ្នាំម្តង ។ ផ្ទុយពីនេះ ប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺម្ចាស់រថយន្តនឹងប្រើប្រាស់រថយន្តរហូតដល់ជាង១០ឆ្នាំ ឬលក់រថយន្តក្នុងផ្សារលក់រថយន្តមួយតឹក ពេលពួកគេប្រើប្រាស់រថយន្តលែងកើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMA6OpUdzNSFGmo8HeTnoMFUD_PUzxLhwOORnBGd1Dce6rZRuKDe-hig09OdPMPo2WhaMspLvdId3aUk-lqxZec0AGieIvx6UD6xqNJWkjBgHQvgBLrISXs0i8ou1WTj65LK9rRgC70aRLVTd5Z8SPW3yUBtE4nna7swepo94NM4AF83JrK2gGEpscDYdW/s1000/image_2024-09-17_08-56-54.png

ក្រៅពីនេះ រដ្ឋាភិបាលសិង្ហបុរីបានកំណត់គោលនយោបាយថ្មី គឺចាប់តាំងពីឆ្នាំ២០២៥ តទៅ នឹងមិនតម្រូវឱ្យពលរដ្ឋចុះបញ្ជីថ្មីសម្រាប់រថយន្តឯកជន ឬរថយន្តតាក់ស៊ីដែលប្រើប្រាស់ប្រេងម៉ាស៊ូតទេ ។ ហេតុនេះ ទើបការប្រើប្រាស់រថយន្តអគ្គិសនីនៅសិង្ហបុរីកើនឡើងខ្ពស់ជាងមធ្យមភាគប្រើប្រាស់រថយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង ៕

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្តឹងក្រុមហ៊ុនលក់កាមេរ៉ាសុវត្ថិភាពឱ្យកងទ័ពកូរ៉េខាងត្បូងក្រោមហេតុផលមួយនេះ

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Yonhap រាយការណ៍ថា កងទ័ពកូរ៉េខាងត្បូងបានដោះកាមេរ៉ាសុវត្ថិភាពប្រមាណ១.៣០០គ្រឿងចេញពីមូលដ្ឋានទ័ព ក្រោយពីរកឃើញថា កាមេរ៉ាសុវត្ថិភាពទាំងនេះផលិតនៅចិន ។ កូរ៉េខាងត្បូងបារម្ភថា វានឹងប៉ះពាល់ដល់សន្តិសុខជាតិ ដោយសារកាមេរ៉ាទាំងនេះបានភ្ជាប់ប្រព័ន្ធ Server រាយការណ៍ទៅចិន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigj6coAc9VS-qwIZSMEu_702_NUmtIrsc1Pf0xOld2aYm04RglvabUuMktz8t3YGiBe7pz9ADv8gJICc_fSF6GPAWUE-PwqaikvTpR8VD2LZuW7bLsITs_A3CbLUwh5URN9idiVDo0YrA4nf2YCO4RfPeF8ESwoOe9dYRSWA1quG9oudebsXI3ulHUrKMl/s1816/image_2024-09-17_08-49-40.png

យោងតាមប្រភពពុំបញ្ចេញឈ្មោះឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយបានទិញកាមេរ៉ាសុវត្ថិភាពទាំងនេះមកលក់ឱ្យកងទ័ពកូរ៉េខាងត្បូង ប៉ុន្តែកងទ័ពទើបតែជ្រាបពីប្រភពរបស់វាថា ផលិតនៅប្រទេសចិន ក្នុងអំឡុងពេលពួកគេត្រួតពិនិត្យឧបករណ៍កងទ័ព កាលពីដើមឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWDZt_gIcZEfJ75zQ0Iok9Mm2NpZ1uAytVgjfZfJ3Yj9tEgJ7RKpBhyphenhyphen6qMPoX06WeZ4VeK3y-E9jRcWALCnZ43z1weKB_zUqApgPo95J6r_5mSvuxh8MGbHNEFN1n6XdfWqRQBuRUpaML4vVPUwwA9486rAcZFW3zEGCXl1xFWKOjEs04clFWHNVRqW-Oi/s1600/image_2024-09-17_08-49-39%20(2).png

កាមេរ៉ាសុវត្ថិភាពទាំងអស់ពុំទាន់បានប្រើប្រាស់ក្នុងការងារសន្តិសុខជាតិនៅឡើយទេ ដូចជា ៖ ប្រើប្រាស់នៅតំបន់គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំងពីរ ដែលជាតំបន់រឹតបន្តឹងយ៉ាងខ្លាំង ។ ប៉ុន្តែតំបន់នេះត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហាត់យោធា និងដំឡើងកាមេរ៉ាសុវត្ថិភាពលើរបងជុំវិញមូលដ្ឋានទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8I_I2CuFZ8yOSobvfGhDlu5t5rBZ6aFTZvLuL3WRqo87r3CuCewtj7tcrPgTJG3avVRrvEYSNO9BMer33eDQPK5p4hohMSPHtjKN2ydqa5icB2MYTrCcYERZSMg_9GdSQg105ZLejgWj5iWDbIzgCnYmZ7cyQT2AhRs51UCr6bcxkk94NY6txdxqfucOC/s1600/image_2024-09-17_08-49-38.png

ក្រសួងការពារជាតិកូរ៉េខាងត្បូងប្រកាសថា ក្រសួងបានដកហូតកាមេរ៉ាសុវត្ថិភាពផលិតនៅក្រៅប្រទេស ដើម្បីប្តូរមកប្រើប្រាស់កាមេរ៉ាសុវត្ថិភាពផលិតនៅកូរ៉េខាងត្បូងវិញ ។ ប៉ុន្តែក្រសួងការពារជាតិពុំបានបញ្ជាក់ថា តើកាមេរ៉ាសុវត្ថិភាពទាំងនេះផលិតនៅប្រទេសណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglGU_F6vY2aCf_nHJtIQeBtX9nGAiqJGLN4bkQRZAzWtN00Qd_53AOfURKcNrvRg9bOglHzUBoFAmhZFLHGIpQRdnkOYDIhn__GiIoMUwSymS8rMSm6zZy3TOoa424w1k96pcvCatcIgIB8Y-S-dBM6bG6FejqQyw4uBxE3XOOLNhad7ayXhxU9ruh2blR/s830/image_2024-09-17_08-49-38%20(2).png

ក្រសួងការពារជាតិនឹងចាត់វិធានការតាមច្បាប់ ដោយប្តឹងទាមទារប្រាក់សំណងពីក្រុមហ៊ុនកូរ៉េខាងត្បូង ដែលលក់កាមេរ៉ាទាំងនេះមកឱ្យកងទ័ពកូរ៉េខាងត្បូង ។ ប៉ុន្តែក្រុមហ៊ុនអះអាងថា វាជាការយល់ខុសទាំងស្រុង ពីព្រោះកាមេរ៉ាសុវត្ថិភាពសុទ្ធតែផលិតនៅក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivgjJer58Y4pN0d6_eYiLqW8Q0x6rwNVvHaEHj18qtzStq-IFUr9LyOgIgh-H7e1T_0-NhBgcxzIv-sjDYONsauuJfcc2zMQP9FoQ4WXRL4HlNSNVlngPfsmkZq5ngBb6u6PVXipDjEiMs1uCnZsXFQjptZUt9N5t40592PlcpQYUrq0ojn_3T0sSDWDjf/s1480/image_2024-09-17_08-49-39.png

រីឯកងទ័ពកូរ៉េខាងត្បូងបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពទាំងអស់ដែលបំពាក់នៅមូលដ្ឋានទ័ពបានផលិតមកសម្រាប់តភ្ជាប់ជាមួយប្រព័ន្ធ Server រាយការណ៍ទៅចិន ។ ប៉ុន្តែព័ត៌មានកងទ័ពកូរ៉េខាងត្បូងពុំទាន់បែកធ្លាយទៅចិននៅឡើយទេ ចាប់ពីបានដំឡើងកាមេរ៉ាសុវត្ថិភាពនៅមូលដ្ឋានទ័ពកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ ។ ហេតុនេះ ស្ថាប័នពាក់ព័ន្ធរបស់កូរ៉េខាងត្បូងត្រូវតែដោះវាចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ហើយចាប់ពីពេលនេះទៅ ពួកគេនឹងប្រើប្រាស់ CCTV ផលិតនៅកូរ៉េខាងត្បូងជំនួសវិញ ៕

មូលហេតុចម្បងៗដែលកាហ្វេវៀតណាមនៅតែនាំមុខ Starbucks ជានិច្ច បើទោះបីកាហ្វេនេះខ្លាំងលើទីផ្សារក៏ដោយ

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការវិនិយោគរបស់ក្រុមហ៊ុនបរទេសក្នុងផ្នែកបច្ចេកវិទ្យា, យានយន្ត និងកសិកម្ម បានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ២០២២ កើនឡើងរហូតដល់៨,០២% ។ គេចាត់ទុកថា នេះជាការកើនឡើងខ្លាំងបំផុត បើគិតចាប់ពីឆ្នាំ១៩៩៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsUDXcEmxm0jESwpVu9As_CMFgANb7gwc7pTNWii6cpR5Lz8VQK5N4L3rJwg5JMuviQV6PCaYjhO1TXyIlzMuQo8X1YBQ1T02fRz_hyBzAQA00Op-AO-o6vBPf_akjLXuFLvoEWreGcvBAsbx-aDeF4jLVzisODG4zQHZfs2LUQHYxPZIpnkgBjjXDXut6/s2500/image_2024-09-17_08-45-10.png

វាបានក្លាយជាកត្តាសំខាន់ជួយទាក់ទាញក្រុមហ៊ុនបរទេសឱ្យមកវិនិយោគនៅវៀតណាម ដោយក្រុមហ៊ុនបរទេសសង្ឃឹមថា នឹងប្រមូលចំណូលនៅវៀតណាមឱ្យបានច្រើន ។ ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងនេះដែរ ដោយ Starbucks បានមកវិនិយោគអាជីវកម្មកាហ្វេនៅវៀតណាមអស់ជាង១០ឆ្នាំហើយ ដោយសារឃើញជនជាតិវៀតណាមចូលចិត្តផឹកកាហ្វេ ។

ប៉ុន្តែក្រុមហ៊ុន Starbucks ពុំអាចប្រកួតប្រជែងឈ្នះកាហ្វេវៀតណាម ឬទាក់ទាញចំណាប់អារម្មណ៍ជនជាតិវៀតណាមទេ ហើយចំណូលក្រុមហ៊ុនពុំស្មើគោលដៅដូចការរំពឹងទុក ។ Starbucks បានបើកអាជីវកម្មកាហ្វេនៅវៀតណាមអស់១០ឆ្នាំ ប៉ុន្តែមានសាខាមិនដល់១០០កន្លែង តើវាបណ្តាលមកពីមូលហេតុអ្វី?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7wBR39IBpjCP1r0K9w5d0ldvuN9XH8mtQq8o8r9JasvtEQWZHlIg7soNEyjxpmk-Gavec1CosIX0dgc7myeZ2Sm1AzJnbAY4PsxItrArjpksXHkFGvXhqd3szQ8TMDO0zVhP1kW_nmFyvQLYaHs80Dchy__MDq-W2L8D-5Ef7LbUga0Cqn6G2QbwI77Iz/s1200/image_2024-09-17_08-45-12.png
តាមទិន្នន័យរបស់ Nikkei Asia បង្ហាញថា ប្រទេសវៀតណាមមានហាងកាហ្វេរហូតដល់១៩.០០០កន្លែង និងស្ថិតក្នុងចំណាត់ថ្នាក់ទី៤ លើពិភពលោក បន្ទាប់ពីអាមេរិក, ចិន និងកូរ៉េខាងត្បូង ។ កាហ្វេក្នុងស្រុកនៅតែគ្រប់គ្រងទីផ្សារ និងលក់ដាច់ជាងកាហ្វេបរទេស ព្រមទាំងពង្រីកសាខាកាន់តែច្រើន ។

ម្ចាស់ហាងកាហ្វេវៀតណាមនិយាយថា វៀតណាមមានទម្លាប់បរិភោគអាហារក្នុងភោជនីយដ្ឋានរួចហើយ ពួកគេទៅជជែកគ្នាបន្តនៅហាងកាហ្វេ ។ អ្នកខ្លះចូលចិត្តអង្គុយផឹកកាហ្វេតាមផ្លូវបណ្តើរ និងមើលការរកស៊ីលក់ដូរបណ្តើរ ខណៈហាងកាហ្វេមានទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន ដែលវាជាចំណុចខ្លាំងមួយ ហើយជនបរទេសពុំយល់ទេ ។

នេះជាមូលហេតុដែលអាជីវកម្មរបស់ Starbucks មិនរីកចម្រើននៅវៀតណាម ៖

១-វៀតណាមមិនចូលចិត្តរសជាតិកាហ្វេ Starbucks ៖ អ្នកនាង Trang Do សិល្បករមកពីទីក្រុងដាណាង និយាយថា បើទោះនាងផឹកកាហ្វេ ៣កែវក្នុង១ថ្ងៃ ប៉ុន្តែនាងពុំធ្លាប់ផឹកកាហ្វេ Starbucks ទេ ដោយសារគ្មានរសជាតិច្រើន ។ កាហ្វេ Starbucks មានរសជាតិសាបខ្លាំង មិនដូចកាហ្វេវៀតណាមទេ ។ នាងថា ៖ «កាហ្វេវៀតណាមខាប់ជាង ឈ្ងុយជាង ហើយការឆុងកាហ្វេវៀតណាម ក៏ល្អជាងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTk_q09JxC97FeCKHBdqwrFvaxObFsUh1YVgcsEN8bz_fgGwoEXi-tAzbD9NrHtt-0uLDo7Fb-YQOaiVXQw6GWNn-x0TndQNNCD3Nc5bEfukNDeztzGtD8wn1rFUsNTZOTx0XNyTc-k9hzpaGpMqKk007Rsi09U-dSM23DyQVVFBFd8GY9bulGWPV3pvy5/s1500/image_2024-09-17_08-45-13.png

២-កាហ្វេ Starbucks មានតម្លៃថ្លៃ ៖ កាហ្វេ Starbucks មានតម្លៃថ្លៃជាងការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ជនជាតិវៀតណាម ទើបពួកគេស្ទាក់ស្ទើរទិញកាហ្វេ Starbucks ផឹក បើទោះមានរសជាតិថ្មីប្លែកក្តី ។ កាហ្វេ Starbucks មានតម្លៃប្រមាណ ៣.៨ដុល្លារអាមេរិក បានក្លាយជាឧបសគ្គដ៏ធំសម្រាប់អតិថិជនវៀតណាម ដែលមានប្រាក់ចំណូលជាមធ្យមត្រឹមតែ ៣៤៥ដុល្លារអាមេរិកក្នុ១ខែ ។

៣-វៀតណាមចូលចិត្តកាហ្វេ Robusta ជាង Arabica ៖ វៀតណាមចូលចិត្តកាហ្វេ Robusta ដោយសារវាខាប់ជាង និងមានជាតិកាហ្វេអ៊ីនច្រើនជាង ។ Starbucks បានប្រើប្រាស់កាហ្វេ Arabica ១០០% ព្រោះគិតថា វាមានរសជាតិឆ្ងាញ់ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ជនជាតិវៀតណាមម្នាក់បានផឹកកាហ្វេ២គីឡូក្រាមក្នុង១ឆ្នាំ ហើយជាកាហ្វេ Robusta ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu6CXcnACHfG7uJvTPDnWtgv__tL7LJLJEfgr2WBOms5kAUP-d6yp_jOEihdazXs_D-UOjoTSvvFZE9ZSXtjAR3ygGs2bRBpAXaHpNxQAtPThN4eTAOvoPtzl8ESXuNhCV-dr65HxeI-jH9QqYNrfDGAu0UHeAOV_MkgWOa-YVZsb8qanNoT5bhjypxApy/s1000/image_2024-09-17_08-45-13%20(2).png

វៀតណាមមិននិយមកាហ្វេ Starbucks ហើយពួកគេចូលចិត្តផឹកកាហ្វេក្នុងស្រុកជាងកាហ្វេបរទេស ។ ជាក់ស្តែង កាហ្វេដាក់ស៊ុត ដែលមានដើមកំណើតនៅទីក្រុងហាណូយ តាំងពីឆ្នាំ១៩៤០ អំឡុងពេលវៀតណាមមានសង្គ្រាម និងខ្វះខាតទឹកដោះគោ ទើបវៀតណាមយកស៊ុតដាក់កាហ្វេជំនួសទឹកដោះគោ ។ កាហ្វេស៊ុតទទួលបានការគាំទ្រខ្លាំង ដែល Starbucks ពុំអាចយកឈ្នះ ។

បច្ចុប្បន្ន ហាងកាហ្វេវៀតណាមព្យាយាមបង្កើតរសជាតិកាហ្វេថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញអតិថិជន ដោយយកយៅអ៊ួ និងផ្លែឈើផ្សេងៗដាក់ក្នុងកាហ្វេ ។ កាហ្វេពេញនិយមបំផុត គឺកាហ្វេដូង ដែលផ្សំពីគ្រីមដូង, ទឹកដោះគោ និងទឹកកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj77A08lnTrrFLQEh3ZWYjnhnGPlhvThk1V_wikCVYdsEy4bobj-oU238EvXWL7HQa9XO8yTC2zPXbrRcLvcp2jPtOyz4-FV_DlFLdOS6o0uDvLPnNFYu-frwORP7ZrP5LSJ_tOTFa2WwnoP9ytwgZdndcorqyOFMtmYjCrOoOLAecdoRP6nmTyLeGPwnQV/s900/image_2024-09-17_08-45-14.png

៤-វៀតណាមផលិតកាហ្វេច្រើនលើពិភពលោក ៖ វៀតណាមជាប្រទេសផលិតកាហ្វេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រេស៊ីល ។ កាហ្វេ៩៧% ដែលផលិតនៅវៀតណាម ជាកាហ្វេ Robusta និង ៣% ជាកាហ្វេ Arabica ។ ហេតុនេះ ហាងកាហ្វេក្នុងស្រុកពុំចាំបាច់នាំចូលកាហ្វេពីក្រៅប្រទេសមកលក់ទេ ដោយសារកាហ្វេ Robusta នៅវៀតណាមមានតម្លៃថោក ហើយពួកគេអាចលក់ក្នុងតម្លៃសមរម្យ ៕

Peypey Dy បង្ហាញចំណងមិត្តភាពចំពោះ សក្កដា ថា «មុខមិ.នស្អាតតែចិត្តល្អ»

0

Peypey Dy បានបង្ហាញចំណងមិត្តភាពរយៈពេល៩ឆ្នាំចំពោះ ទ្រី សក្កដា ហៅ អាដា សក្កដា ជាមិត្តភក្តិស្មោះស័្មគ្រម្នាក់ជួយជ្រោមជ្រែងលើកទឹកចិត្តលោកដោយចំអន់លេងសើចថា សក្កដា មានមុខមាត់មិនសូវស្អាតប៉ុន្តែមានសន្តានចិត្តល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgntFbbEd7kbHco45VDZine7ACgEW581aBbznxc55U3jeHJXXsl9VQLZsceLV3_hBMiWvROCaZvcjHoHy7HDMvSafXkQUH3Ez_jQc0g7T535BVcN6h0nTeKnr8srsWXetUzUaif9wR-4oBoz1Chl9dsDX_7XKV0dfKpokK667sXn3AlwSlHIdPKLQvquj95/s1800/image_2024-09-16_09-01-32.png
នៅលើគណនីផ្ទាល់ខ្លួនរបស់ថៅកែផលិតកម្មវ័យក្មេង ជាម្ចាស់ហាងច្រើនកន្លែង Peypey Dy បានបង្ហោះរូបមួយសន្លឹកកាលពីថ្ងៃទី១២ ខែកញ្ញា ដោយអមដោយចំណងជើងថា «បានជួបនៅ? ពួកម៉ាកដែលតែងតែនៅក្បែរយើង ចាំលើកទឹកចិត្ត ផ្តល់យោបល់ និងពិភាក្សាជាមួយយើង ជួយដោះស្រាយពេលយើងជួបបញ្ហា និងជំរុញយើងឱ្យសម្រេចបាននូវក្តីស្រមៃ ហើយថែមទាំងស្វះស្វែងរឿងការងារឱ្យយើងទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglcw6ya8rt3RLrIT2eKMCa6aKww6TSNlWkR6o4SzalxGN2OgnmQl2wWZtziduBvofE2Xf3kJytrTbNyftpAThm0skEYUWXMfe2by7S0DRmcUO4FP1HTQZjhydMr2FZTt-O5HPcJnGah5DqMPfVRr0-viD7n-zozPD04CepNZLDHgDYsWSMqsyp74Q-Bc-9/s2048/image_2024-09-16_09-01-35.png

Peypey Dy បានបន្ថែមទៀតថា «បើទោះជា សក្កដា មុខអត់ស្អាតភ្នែកវាលៀនពោះវាប៉ោង តែចិត្តវាល្អតើ សំខាន់ពេលយើងខឹង យើងស្រែកដាក់វា វាសុខចិត្តចាញ់អត់ឈ្លោះជាមួយយើងទេ មិត្តភាព៩ឆ្នាំ»។ ការសរសើរលាយជាមួយសម្តីលេងសើចនេះ សក្កដា បានចូលទៅខម្មិនថា «ហើយចាំបាច់ថែមរូបសម្រស់មកធ្វើអី …9 years fri »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjraGn7vBPF03dlg2ynNv6NiHShnUb7Edu7dL4PdKJ-_msaR5nQnwLG-wgAmM_IozZSeBGiP7gGQbs5mOP0EZEmdR8XFthSFkyPcYxU7S-UeSGjmPTKKXX4AF91lJ5H2E1g6c-aoE4AFsW59LU5LU7dd7s4SyoKEuIZObA8Jpr5f0Yey7AmyaRax8qnvSgt/s2048/image_2024-09-16_09-01-39.png

អ្នកទាំងពីរធ្លាប់បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «ទិញផ្កាជូនខ្លួនឯង» ក្នុងឆ្នាំ២០១៥ អំឡុងពេលថ្ងៃនៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ និងបទ «ស្រលាញ់ខ្លួនឯង» ហើយក៏ទទួលបានការគាំទ្រពីទស្សនិកជនគួរឱ្យកត់សម្គាល់។ ថ្មីៗកន្លងមកនេះអ្នកទាំងពីរក៏បានសហការគ្នារួមជាមួយនឹងអ្នកដឹកនាំរឿង កៅ សីហា ដើម្បីថតកុនផងដែរ៕

HYBE ត្រូវបានគេចោ.ទប្រកាន់លើរឿងនេះចំពោះ Jungkook ដោយសារតែបង្ហោះគាំទ្រ NewJeans

0

ករណី Jungkook សមាជិក BTS បានយកគណនី Instagram ឆ្កែរបស់ខ្លួនគាំទ្រក្រុមចម្រៀង NewJeans បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈថ្មីៗនេះ HYBE ត្រូវបានគេចោទប្រកាន់ថាបញ្ចេញព័ត៌មានអចលនទ្រព្យ Jungkook ចង់ឱ្យសាធារណជនរិះគន់លោកដោយសារតែប្រាក់ចំណេញក្រោមហេតុផលតារាចម្រៀងរូបនេះបានបង្ហោះគាំទ្រក្រុមចម្រៀង NewJeans ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmL9oG-apgLe4vvySJWKLu_9BBufY2oQWjcIKMJTlHl8-A7qEu8q517_Mif0-klN3X0A07MgtoZcTe52Y_MtrcsR6KCyAHd771RDvUJK1sIJ8M7U6XFyxeZXo874PV5duEeNqnNyzyUKp0CorP9EFLXrRFseGb8ZLniFPCeQOmc97DowKt1T5dRcAfbiPE/s1920/image_2024-09-17_08-35-33.png

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាទ្រព្យសម្បត្តិដែលបានទិញដោយ Jungkook សមាជិក BTS បានកើនឡើងក្នុងតម្លៃប្រហែល ២លានដុល្លារ។ ក្រុមហ៊ុន Herald Corp បានរាយការណ៍ថា ខ្លួនបានវាយតម្លៃខ្ពស់ប្រមាណ ១០ពាន់លានវ៉ុន (ប្រហែល ៧.៥២លានដុល្លារអាម៉េរិក) ក្នុងរយៈពេលតិចជាង ៤ ឆ្នាំ។ Jungkook ដើមឡើយបានទិញផ្ទះនៅ Itaewon ទីក្រុងសេអ៊ូល ក្នុងខែធ្នូ ឆ្នាំ២០២០ ក្នុងតម្លៃ៧.៦៣ ពាន់លានវ៉ុន (ប្រហែល៥.៧៤លានដុល្លារ)។ បន្ទាប់ពីទិញរួច Jungkook បានរុះរើរចនាសម្ព័ន្ធដែលមានស្រាប់ និងទទួលបានលិខិតអនុញ្ញាតនៅឆ្នាំ ២០២១ ដើម្បីសាងសង់អចលនទ្រព្យថ្មីដែលមានជាន់ក្រោមពីរ និងជាន់ផ្ទាល់ដីចំនួនបី។ គិតត្រឹមឆ្នាំ ២០២៤ ការសាងសង់ជិតរួចរាល់ហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtgqUuTRCboZ42WXqBWVc1uvV4ZguggxMwqKaDXExRqPr4P8sfcI2yiWyv2mLB6Eb45dZiCdheXvP_kTi7wvNom7W8HRdXXZabpcVPF5JknzWcKcdTeVmtdKn-HEvNpeSN9MYRD4-uo7gySVLe0GTbykwrOMNpugA7xXsU4v2G91NF1v15Uh62nSPCYLrK/s1200/image_2024-09-17_08-35-34.png

តាមប្រភពបានឱ្យដឹងថា វាមិនច្បាស់ទេថាតើ Jungkook មានគម្រោងប្រើប្រាស់អចលនទ្រព្យសម្រាប់លំនៅដ្ឋានផ្ទាល់ខ្លួន ឬគោលបំណងវិនិយោគ។ តម្លៃស្នើសុំបច្ចុប្បន្នសម្រាប់អចលនទ្រព្យមានចាប់ពីយ៉ាងហោចណាស់ ៨ ពាន់លានវ៉ុន (ប្រហែល៦.០២លានដុល្លារអាម៉េរិក) ដល់ខ្ពស់រហូតដល់ ១០ ពាន់លានវ៉ុន (ប្រហែល ៧.៥២លានដុល្លារអាម៉េរិក) នេះបើយោងតាមអ្នកតំណាងមកពីក្រុមហ៊ុនដែលមានឯកទេសខាងតំបន់ Itaewon ។ ទីតាំងនេះត្រូវបានគេស្គាល់ថាសម្រាប់អ្នករស់នៅដែលមានជីវភាពធូរធារ ហើយអចលនទ្រព្យនៅក្នុងតំបន់នេះគឺខ្វះខាត ដែលនាំឱ្យអ្នកទិញដែលមានសក្តានុពលក្នុងការតាមដានទីផ្សារយ៉ាងជិតស្និទ្ធ និងត្រៀមខ្លួនដើម្បីបង់ថ្លៃបុព្វលាភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBO1lKifExdiWeiINiXZlCw8Sh2micuPRZs_lb1n7KWxXQeSIaoYPpu76V7ANV6xRWFR0dSurMhHkS9KdmPJCAxW_i0FRd-xPTfa3azK3L-a8P8UJOf-KIO8am6k88SZjYxh1Q3_7zkzq6c_IggHEa4D-uIZBuRIdoMbRHgzFmh-3jJXL3cJx-sdNnDIV/s1500/image_2024-09-17_08-35-35.png

បន្ទាប់ពីការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានរកឃើញថា ពេលវេលាមិនសមហេតុផល។ ពួកគេបានអំពាវនាវដល់ HYBE ចំពោះការចោទប្រកាន់ថាពួកគេបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីស្តីបន្ទោស Jungkook ចំពោះការនិយាយអំពី NewJeans ទោះបីជាពួកគេមានបញ្ហាថ្មីៗជាមួយ HYBE ក៏ដោយ។ កាលពីពេលថ្មីៗកន្លងមកនេះ NewJeans បានផ្សាយបន្តផ្ទាល់ខ្លួនដោយទាមទារឱ្យ HYBE ស្ដារ ADOR ឡើងវិញចំពោះការគ្រប់គ្រងរបស់ Min Hee Jin ។ Jungkook បានបង្ហោះ Instagram ដោយប្រើគណនីឆ្កែរបស់ខ្លួន Bam ដើម្បីគាំទ្រក្រុមចម្រៀងស្រីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnUVqvWJW47MPN6EPIcdqsoux9TAK9KSmOTf1xl-6EieTBLegkYK1CQNbUXzlWu35XrkEpW8Z4xrq9-jDSssbdZu4KkQATHy90dljqYBhajAIwOR3gbN8FvS5Xpju_DQ30Tm4T_8-2D3cKZZFIwb-_AKhb5X1Xq90LrajKIACCDGXxwm5G97UhyphenhyphenEp2DACf/s1083/image_2024-09-17_08-35-36.png

អ្នកនិយមលេងអ៊ីនធឺណិតបានចោទប្រកាន់ HYBE ថាមានចេតនាបញ្ចេញព័ត៌មានអំពីអចលនទ្រព្យរបស់ Jungkook ដើម្បីព្យាយាមធ្វើឱ្យលោកត្រូវគេរិះគន់ចំពោះរឿងនេះដោយតែការបង្ហោះរបស់ខ្លួន។ អ្នកលេងបណ្តាញសង្គមបានលើកឡើងថា ប្រសិនបើពួកគេនឹងសរសេរអត្ថបទអំពីរឿងនេះ នោះពួកគេគួរតែសរសេរអំពីរបៀបដែលផ្ទះវីឡា Hannam-dong របស់ Bang Si Hyuk បានកើនឡើង ៣ ពាន់លានវ៉ុន (ប្រហែល ២.២៦លានដុល្លារក្នុងឆ្នាំមុន។ ព័ត៌មានទាក់ទងនឹងអចលនទ្រព្យរបស់តារាល្បីៗតែងជួបនឹងការរិះគន់ពីសាធារណជន ជាពិសេសនៅពេលដែលនិយាយអំពីប្រាក់ចំណេញ។ ដូច្នេះហើយ អ្នកនិយមលេងអ៊ីនធឺណិតសង្ស័យថា HYBE មានបំណងកំណត់មុខសញ្ញាលើ Jungkook តាមរយៈអត្ថបទព័ត៌មានដូចដែលលោកពីមុនបានសម្តែងការគាំទ្រចំពោះ NewJeans ទោះបីជាពួកគេប្រយុទ្ធជាមួយ HYBE ក៏ដោយ៕

Peypey Dy ត្រូវដៃគូក្ប.ត់ចិត្តជាថ្មីនៅនឹងមុខស្រស់ៗ

0

ជោគជ័យនៅលើអាជីពសិល្បៈមានអ្នកគាំទ្ររាប់លាននាក់ បើកជំនួញក៏ជោគជ័យប៉ុន្តែជីវិតគូរបស់ Peypey Dy ជាអ្នកស្រលាញ់ភេទដូចគ្នាមិនសមប្រកបសោះត្រូវដៃគូក្បត់ចិត្តម្តងហើយម្តងទៀត។ ខណៈថ្មីៗនេះគូស្នេហ៍លោកលួចផិតក្បត់ឆាតជាមួយអ្នកផ្សេងនៅមុខស្រស់ៗទាំងនៅក្នុងផ្ទះរបស់ខ្លួនដោយបំភ្លៃថា Prank ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaUXAltN7Er9HQ_jY84wizjPLBYw4lgKAbTXglKWhMu21zeEzCbhNuLdFsqg14xo6Pb7ZTaEBI5lxKawFSWZOE5WjCwiiyp10ChgIAu1JH6Sydnzqq_pA_4J-ARwXT6Fht0lw32MwCmSj21nTAlQW9Kaq9d80gboQICcLWcXXUXX2iGcyJ4LPruq_B-GAn/s1578/image_2024-09-16_15-45-13%20(2).png

តាមរយៈវីដេអូដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមទិកតុក Peypey Dy ថាអ្នកថ្មីក្បត់លោកសាហាវជាងអ្នកចាស់ទៅទៀតអ្វីដែលដូចគ្នាគឺមិនហ៊ានប្រឈមមុខជាមួយលោកប្លុកលោកចោល។ ដោយការហួសចិត្តខ្លាំងពេកទើប Peypey Dy និយាយនៅក្នុងការLive នៅលើIG របស់ខ្លួនប្រាប់ហ្វេនៗដើម្បីឱ្យធូរចិត្តព្រោះភ្លាមៗពេកពិបាកធ្វើចិត្ត។
ក្នុងនោះដែរ Peypey Dy បាននិយាយថាពេលភ្ញាក់ពីគេងគូស្នេហ៍លោកឆាតជាមួយអ្នកផ្សេងដោយយកលេសថា Prankទៅវិញ លោកក៏ឆ្ងល់ខ្លួនឯងដែរថា ហេតុអ្វីត្រូវជួបរឿងនេះម្តងហើយម្តងទៀតមានក្តីសុខមិនបានយូរ ប៉ុន្តែក៏សម្រេចចិត្តត្រូវដែលមិនទុកឱកាស ព្រោះបានទុកឱកាសហើយងើបពីគេងភ្លាមឆាតទៅប្រាប់គេថាមុននឹង Prank ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZfmwb16Vx8963iGSzat7oKsk_BfEb4Fz4ytlCsQ5hxMc28bVIcEYxWbZGHBFnGPIYmtDyAXf35qdDNN4S_6M-vyQBOLec_hyphenhyphenipG4YTb0HgPxK2TI4c-g5QSgq1z8R6QAX71YysxWReYu_s0iByI0CzlNNhNHjanu6AX2HGeK-72YyoLmcZUd0FcxjhA9X/s2048/image_2024-09-16_15-45-13.png

Peypey Dy លើកឡើងទៀតថា បន្ទាប់ពីចាប់បាននៅនឹងមុខគូស្នេហ៍លោកបានលុតជង្គង់លើកដៃសំពះសូមអង្វរលោកទុកឱកាសឱ្យម្តងទៀត នឹងកែគ្រប់យ៉ាងលែងឱ្យមានរឿងនេះកើតឡើងនឹងប្រគល់គ្រប់បណ្តាញសង្គមឱ្យមកកាន់ខ្លួន។ បុគ្គលល្បីឈ្មោះរូបនេះបានទម្លាយរឿងរបស់ខ្លួនទៀតថា «បើគូស្នេហ៍ខ្លួនរស់នៅដោយមិនអាចខ្វះអ្នកណាបានទាំងលោកនិងគេផ្សេងហេតុអ្វីមិនធ្វើឱ្យលោកស្ងប់ចិត្តចាំដល់ផ្ទះរបស់ខ្លួន នៅឆ្ងាយពីលោកចាំដោះស្រាយជាមួយគេ ហេតុអ្វីងើបពីគេងភ្លាមចូលបន្ទប់ទឹកភ្លាមឆាតទាំងនៅផ្ទះរបស់លោកហើយចូលក្នុងបន្ទប់ធម្មតាជាមួយលោកដោយសុំទៅផ្ទះហើយលោកមិនទាន់ឱ្យទៅដោយសុំឆែកទូរសព្ទសិនហើយដូចការគិតរបស់ខ្លួនគឺមានការផិតក្បត់មែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj70W-HFfOYvDHdZW32M0m8sXXZHYYqGnpnawaSysr9OqEEEwe51GEximkGVTII9EMjfgfnDJU1Hs4mVM3DaOzsqGT90MJ83J7-OhVW9ZfThJmoKFrDT3DEo_i1vsUJ8puCxjWftbe33hIeUwV9DYKVt8-tAymuCz6tjfko4RIidm3aNi1Yh7L393qotw88/s1440/image_2024-09-16_15-45-14.png

តាមរយៈសំណេរវែងអន្លាយមួយរបស់ Peypey Dy បានបង្ហាញថាដៃគូខ្លួនលួចទាក់ទងស្ទើរតែ១០០នាក់ និងរូបភាពផ្សេងៗហើយនិយាយបំភ្លៃថាជាកំហុករបស់ខ្លួនលួចតាមដានគេទៅវិញ។ Peypey Dy ក៏បានគម្រាមអតីតដៃគូដែរថាបាននៅនិយាយមិនពិតទាំងលោកមានព័ត្តុតាងនោះលោកនឹងធ្វើឱ្យស្គាល់ថាជា Peypey Dy ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBXUCrfxFK9dvOtV4HsQIZTSoAI-jM3jvNo0xLadikl7uFKkLqibElRDsl4H-JpAg-p0u53of0CNdT3bTUZsefnCnwS4G97QtfA80Q1pJ1-vG3cN-mhYNCGjddCsl0it6txUL8R0LzWAkyt_T6Eh6m0eHy47mfCMTeH6ckccFKLv-4PyqlK0Q9gWIeUlz7/s900/image_2024-09-16_15-45-15%20(2).png

តាមរយៈបទសម្ភាសន៍កន្លងមកនេះ Peypey Dy បានបង្ហាញថាជីវិតមិនទាន់សមប្រកបនឹងរឿងស្នេហាទេ ហើយមានម្តងលោកសឹងតែចង់បញ្ចប់ជីវិតខ្លួនឯងទុកហាងបុកល្ហុងចោលស្ទើរតែដួលទៅហើយ៕