Home ព័ត៌មានជាតិ បន្ទាប់ចេញពីកម្ពុជា! Gumball 3000 នឹងឆ្ពោះទៅកាន់ប្រទេសថៃ លុះបិទកម្មវិធីនៅសិង្ហបុរី

បន្ទាប់ចេញពីកម្ពុជា! Gumball 3000 នឹងឆ្ពោះទៅកាន់ប្រទេសថៃ លុះបិទកម្មវិធីនៅសិង្ហបុរី

73
0

ព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយក្នុងអំឡុងពេលនេះគឺ Gumball 3000 កំពុងទាញយកចំណាប់អារម្មណ៍មនុស្សម្នាជុំវិញពិភពលោក។ Gumball 3000 នឹងធ្វើដំណើរឆ្លងកាត់ ៥ ប្រទេសគឺវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ ខណៈនៅកម្ពុជាយើង ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនៅឯទីក្រុងភ្នំពេញកាលពីថ្ងៃទី ១៥ ខែកញ្ញា និងថ្ងៃទី ១៦ ខែកញ្ញា នៅលើទឹកដីនៃខេត្តសៀមរាប បរិវេណប្រាសាទអង្គរវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIuWPFuaMT3KjOhR7jndng9p3MNB5K-A_r5gEZ_OKdc9_yYNQIH2OBUD3MMqvRshWlLhZbu9Oyzm0L_ErQgfv6kYSJpTBf9crFUaGtsi_StW572QY2jigljrJnoZqPv6KbaS2bw3skrOSUVWJMZXgysWKOx1dAKmxqkIgZOQ3wqcqRF4cGYwfRRT0c0LPv/s1800/image_2024-09-17_09-42-56.png

ព្រឹត្តិការណ៍ Gumball 3000 បង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស គឺលោក Maximillion Cooper ។ Gumball 3000 គឺជាព្រឹត្តិការណ៍ប្រមូលផ្តុំដោយរថយន្តទំនើបៗរាប់ពាន់គ្រឿង ជាមួយនឹងអ្នកចូលរួមរាប់ពាន់នាក់ ដែលនឹងធ្វើដំណើរចុះទៅកាន់ទ្វីបនានាជុំវិញពិភពលោក ចាត់ទុកថាជាការផ្សងព្រេង និងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrz2A7wyz9wyXNXGGKfyDnBtFkFi4fKUBYZz4FrJR4OvA_S3yJmK8gWdix1bhLo5EyZeFznTfMPyCTR1iOE02djNZnFYuv8iIete6ADphkYXc6sbAnD75DNPPrYUJD-_P7iIg1mdayu1r68E3ReKWW522sarAn0_f7HF3CoZDqzscRH1Y-DiRSLZXNnN5y/s1800/image_2024-09-17_09-42-58.png

សម្រាប់ឆ្នាំ ២០២៤នេះ គឺជាខួបលើកទី ២៥ ហើយនៃព្រឹត្តិការណ៍ Gumball 3000 ជាមួយនឹងដំណើរត្រួសត្រាយផ្លូវ ៣០០០ គីឡូម៉ែត្រ ដោយបើកបរឆ្លងកាត់ប្រទេសវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ រថយន្តទំនើបរាប់រយគ្រឿង ដែលមានការចូលរួមពីតារាល្បីៗលំដាប់ថ្នាក់អន្តរជាតិ ខ្សែរាជវង្ស, Influencer, Gamer, YouTuber និងសហគ្រិនមកពីជាង ៤០ ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8jOu9faYK1t04zo68_3U6oo7VoDLyXJ159vtmEPKVqOrOYHA_l2Gz2vO4U-b9oUwMkxRPbZVNnQnui81kvDfX6URC-iuqW1-3f5csaFiZFEnH7JpoHQm5nt6u0dt0ka8xE3tOQaTGbQoQTtDxBIXFGqldxDv0NoGG8Um9vAIJAaInGl5p3jrQjmAW0FVC/s1440/image_2024-09-17_09-42-55.png

Gumball 3000 បានចាប់ផ្តើមឡើងនៅទីក្រុង Saigon ប្រទេសវៀតណាម កាលពីថ្ងៃទី ១៤ និង ១៥ ខែកញ្ញា ហើយក៏បានមកដល់ទីក្រុងភ្នំពេញ នាថ្ងៃទី ១៥ ខែកញ្ញា។ បន្ទាប់ពីបានមកដល់ទីក្រុងភ្នំពេញ, Gumball 3000 នឹងធ្វើដំណើរទៅកាន់សំណង់អច្ឆរិយៈទី៨លើពិភពលោកគឺប្រាសាទអង្គរវត្ត នៅថ្ងៃទី ១៦ ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhIEugdWK5CS1lK_SknhjsgiA_uX4HTkY1UZxgZ8n6t0x89h6ga9Fm8kswIE0J0gu44y0wsA2gChGIJ10bqjj4DU9mpjovbKP3cwfWb07ttE6mZhmZSLHZefq3R1iQ-NFxPztW85bdW62ini4ft4YkW7Jh5C0Y4YQ0QvYUzuQQ6qGWm4kupVObUqGpNuaj/s1600/image_2024-09-17_09-42-54.png

នៅថ្ងៃបន្ទាប់ដែលត្រូវថ្ងៃទី ១៧ ខែកញ្ញា, Gumball 3000 នឹងទៅដល់ទីក្រុងបាំងកក ប្រទេសថៃ ហើយក៏បន្តដំណើរទៅបង្ហាញខ្លួនក្នុងខេត្តក្រាប៊ី ភាគខាងត្បូងនៃប្រទេសថៃ នៅថ្ងៃទី ១៨ និង ១៩ ខែកញ្ញា។ នៅថ្ងៃទី ២០ ខែកញ្ញា វានឹងទៅដល់ប្រទេសម៉ាឡេស៊ី។ ចុងក្រោយ Gumball 3000 នឹងទៅកាន់ប្រទេសសិង្ហបុរី នាថ្ងៃទី ២១ ខែកញ្ញា ជាវគ្គបិទគូថនៃកម្មវិធីផងដែរ៕