ជោគជ័យនៅលើអាជីពសិល្បៈមានអ្នកគាំទ្ររាប់លាននាក់ បើកជំនួញក៏ជោគជ័យប៉ុន្តែជីវិតគូរបស់ Peypey Dy ជាអ្នកស្រលាញ់ភេទដូចគ្នាមិនសមប្រកបសោះត្រូវដៃគូក្បត់ចិត្តម្តងហើយម្តងទៀត។ ខណៈថ្មីៗនេះគូស្នេហ៍លោកលួចផិតក្បត់ឆាតជាមួយអ្នកផ្សេងនៅមុខស្រស់ៗទាំងនៅក្នុងផ្ទះរបស់ខ្លួនដោយបំភ្លៃថា Prank ។
តាមរយៈវីដេអូដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមទិកតុក Peypey Dy ថាអ្នកថ្មីក្បត់លោកសាហាវជាងអ្នកចាស់ទៅទៀតអ្វីដែលដូចគ្នាគឺមិនហ៊ានប្រឈមមុខជាមួយលោកប្លុកលោកចោល។ ដោយការហួសចិត្តខ្លាំងពេកទើប Peypey Dy និយាយនៅក្នុងការLive នៅលើIG របស់ខ្លួនប្រាប់ហ្វេនៗដើម្បីឱ្យធូរចិត្តព្រោះភ្លាមៗពេកពិបាកធ្វើចិត្ត។
ក្នុងនោះដែរ Peypey Dy បាននិយាយថាពេលភ្ញាក់ពីគេងគូស្នេហ៍លោកឆាតជាមួយអ្នកផ្សេងដោយយកលេសថា Prankទៅវិញ លោកក៏ឆ្ងល់ខ្លួនឯងដែរថា ហេតុអ្វីត្រូវជួបរឿងនេះម្តងហើយម្តងទៀតមានក្តីសុខមិនបានយូរ ប៉ុន្តែក៏សម្រេចចិត្តត្រូវដែលមិនទុកឱកាស ព្រោះបានទុកឱកាសហើយងើបពីគេងភ្លាមឆាតទៅប្រាប់គេថាមុននឹង Prank ទេ។
Peypey Dy លើកឡើងទៀតថា បន្ទាប់ពីចាប់បាននៅនឹងមុខគូស្នេហ៍លោកបានលុតជង្គង់លើកដៃសំពះសូមអង្វរលោកទុកឱកាសឱ្យម្តងទៀត នឹងកែគ្រប់យ៉ាងលែងឱ្យមានរឿងនេះកើតឡើងនឹងប្រគល់គ្រប់បណ្តាញសង្គមឱ្យមកកាន់ខ្លួន។ បុគ្គលល្បីឈ្មោះរូបនេះបានទម្លាយរឿងរបស់ខ្លួនទៀតថា «បើគូស្នេហ៍ខ្លួនរស់នៅដោយមិនអាចខ្វះអ្នកណាបានទាំងលោកនិងគេផ្សេងហេតុអ្វីមិនធ្វើឱ្យលោកស្ងប់ចិត្តចាំដល់ផ្ទះរបស់ខ្លួន នៅឆ្ងាយពីលោកចាំដោះស្រាយជាមួយគេ ហេតុអ្វីងើបពីគេងភ្លាមចូលបន្ទប់ទឹកភ្លាមឆាតទាំងនៅផ្ទះរបស់លោកហើយចូលក្នុងបន្ទប់ធម្មតាជាមួយលោកដោយសុំទៅផ្ទះហើយលោកមិនទាន់ឱ្យទៅដោយសុំឆែកទូរសព្ទសិនហើយដូចការគិតរបស់ខ្លួនគឺមានការផិតក្បត់មែន។
តាមរយៈសំណេរវែងអន្លាយមួយរបស់ Peypey Dy បានបង្ហាញថាដៃគូខ្លួនលួចទាក់ទងស្ទើរតែ១០០នាក់ និងរូបភាពផ្សេងៗហើយនិយាយបំភ្លៃថាជាកំហុករបស់ខ្លួនលួចតាមដានគេទៅវិញ។ Peypey Dy ក៏បានគម្រាមអតីតដៃគូដែរថាបាននៅនិយាយមិនពិតទាំងលោកមានព័ត្តុតាងនោះលោកនឹងធ្វើឱ្យស្គាល់ថាជា Peypey Dy ។
តាមរយៈបទសម្ភាសន៍កន្លងមកនេះ Peypey Dy បានបង្ហាញថាជីវិតមិនទាន់សមប្រកបនឹងរឿងស្នេហាទេ ហើយមានម្តងលោកសឹងតែចង់បញ្ចប់ជីវិតខ្លួនឯងទុកហាងបុកល្ហុងចោលស្ទើរតែដួលទៅហើយ៕