Home ព័ត៌មានអន្តរជាតិ មូលហេតុចម្បងៗដែលកាហ្វេវៀតណាមនៅតែនាំមុខ Starbucks ជានិច្ច បើទោះបីកាហ្វេនេះខ្លាំងលើទីផ្សារក៏ដោយ

មូលហេតុចម្បងៗដែលកាហ្វេវៀតណាមនៅតែនាំមុខ Starbucks ជានិច្ច បើទោះបីកាហ្វេនេះខ្លាំងលើទីផ្សារក៏ដោយ

107
0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការវិនិយោគរបស់ក្រុមហ៊ុនបរទេសក្នុងផ្នែកបច្ចេកវិទ្យា, យានយន្ត និងកសិកម្ម បានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ២០២២ កើនឡើងរហូតដល់៨,០២% ។ គេចាត់ទុកថា នេះជាការកើនឡើងខ្លាំងបំផុត បើគិតចាប់ពីឆ្នាំ១៩៩៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsUDXcEmxm0jESwpVu9As_CMFgANb7gwc7pTNWii6cpR5Lz8VQK5N4L3rJwg5JMuviQV6PCaYjhO1TXyIlzMuQo8X1YBQ1T02fRz_hyBzAQA00Op-AO-o6vBPf_akjLXuFLvoEWreGcvBAsbx-aDeF4jLVzisODG4zQHZfs2LUQHYxPZIpnkgBjjXDXut6/s2500/image_2024-09-17_08-45-10.png

វាបានក្លាយជាកត្តាសំខាន់ជួយទាក់ទាញក្រុមហ៊ុនបរទេសឱ្យមកវិនិយោគនៅវៀតណាម ដោយក្រុមហ៊ុនបរទេសសង្ឃឹមថា នឹងប្រមូលចំណូលនៅវៀតណាមឱ្យបានច្រើន ។ ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងនេះដែរ ដោយ Starbucks បានមកវិនិយោគអាជីវកម្មកាហ្វេនៅវៀតណាមអស់ជាង១០ឆ្នាំហើយ ដោយសារឃើញជនជាតិវៀតណាមចូលចិត្តផឹកកាហ្វេ ។

ប៉ុន្តែក្រុមហ៊ុន Starbucks ពុំអាចប្រកួតប្រជែងឈ្នះកាហ្វេវៀតណាម ឬទាក់ទាញចំណាប់អារម្មណ៍ជនជាតិវៀតណាមទេ ហើយចំណូលក្រុមហ៊ុនពុំស្មើគោលដៅដូចការរំពឹងទុក ។ Starbucks បានបើកអាជីវកម្មកាហ្វេនៅវៀតណាមអស់១០ឆ្នាំ ប៉ុន្តែមានសាខាមិនដល់១០០កន្លែង តើវាបណ្តាលមកពីមូលហេតុអ្វី?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7wBR39IBpjCP1r0K9w5d0ldvuN9XH8mtQq8o8r9JasvtEQWZHlIg7soNEyjxpmk-Gavec1CosIX0dgc7myeZ2Sm1AzJnbAY4PsxItrArjpksXHkFGvXhqd3szQ8TMDO0zVhP1kW_nmFyvQLYaHs80Dchy__MDq-W2L8D-5Ef7LbUga0Cqn6G2QbwI77Iz/s1200/image_2024-09-17_08-45-12.png
តាមទិន្នន័យរបស់ Nikkei Asia បង្ហាញថា ប្រទេសវៀតណាមមានហាងកាហ្វេរហូតដល់១៩.០០០កន្លែង និងស្ថិតក្នុងចំណាត់ថ្នាក់ទី៤ លើពិភពលោក បន្ទាប់ពីអាមេរិក, ចិន និងកូរ៉េខាងត្បូង ។ កាហ្វេក្នុងស្រុកនៅតែគ្រប់គ្រងទីផ្សារ និងលក់ដាច់ជាងកាហ្វេបរទេស ព្រមទាំងពង្រីកសាខាកាន់តែច្រើន ។

ម្ចាស់ហាងកាហ្វេវៀតណាមនិយាយថា វៀតណាមមានទម្លាប់បរិភោគអាហារក្នុងភោជនីយដ្ឋានរួចហើយ ពួកគេទៅជជែកគ្នាបន្តនៅហាងកាហ្វេ ។ អ្នកខ្លះចូលចិត្តអង្គុយផឹកកាហ្វេតាមផ្លូវបណ្តើរ និងមើលការរកស៊ីលក់ដូរបណ្តើរ ខណៈហាងកាហ្វេមានទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន ដែលវាជាចំណុចខ្លាំងមួយ ហើយជនបរទេសពុំយល់ទេ ។

នេះជាមូលហេតុដែលអាជីវកម្មរបស់ Starbucks មិនរីកចម្រើននៅវៀតណាម ៖

១-វៀតណាមមិនចូលចិត្តរសជាតិកាហ្វេ Starbucks ៖ អ្នកនាង Trang Do សិល្បករមកពីទីក្រុងដាណាង និយាយថា បើទោះនាងផឹកកាហ្វេ ៣កែវក្នុង១ថ្ងៃ ប៉ុន្តែនាងពុំធ្លាប់ផឹកកាហ្វេ Starbucks ទេ ដោយសារគ្មានរសជាតិច្រើន ។ កាហ្វេ Starbucks មានរសជាតិសាបខ្លាំង មិនដូចកាហ្វេវៀតណាមទេ ។ នាងថា ៖ «កាហ្វេវៀតណាមខាប់ជាង ឈ្ងុយជាង ហើយការឆុងកាហ្វេវៀតណាម ក៏ល្អជាងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTk_q09JxC97FeCKHBdqwrFvaxObFsUh1YVgcsEN8bz_fgGwoEXi-tAzbD9NrHtt-0uLDo7Fb-YQOaiVXQw6GWNn-x0TndQNNCD3Nc5bEfukNDeztzGtD8wn1rFUsNTZOTx0XNyTc-k9hzpaGpMqKk007Rsi09U-dSM23DyQVVFBFd8GY9bulGWPV3pvy5/s1500/image_2024-09-17_08-45-13.png

២-កាហ្វេ Starbucks មានតម្លៃថ្លៃ ៖ កាហ្វេ Starbucks មានតម្លៃថ្លៃជាងការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ជនជាតិវៀតណាម ទើបពួកគេស្ទាក់ស្ទើរទិញកាហ្វេ Starbucks ផឹក បើទោះមានរសជាតិថ្មីប្លែកក្តី ។ កាហ្វេ Starbucks មានតម្លៃប្រមាណ ៣.៨ដុល្លារអាមេរិក បានក្លាយជាឧបសគ្គដ៏ធំសម្រាប់អតិថិជនវៀតណាម ដែលមានប្រាក់ចំណូលជាមធ្យមត្រឹមតែ ៣៤៥ដុល្លារអាមេរិកក្នុ១ខែ ។

៣-វៀតណាមចូលចិត្តកាហ្វេ Robusta ជាង Arabica ៖ វៀតណាមចូលចិត្តកាហ្វេ Robusta ដោយសារវាខាប់ជាង និងមានជាតិកាហ្វេអ៊ីនច្រើនជាង ។ Starbucks បានប្រើប្រាស់កាហ្វេ Arabica ១០០% ព្រោះគិតថា វាមានរសជាតិឆ្ងាញ់ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ជនជាតិវៀតណាមម្នាក់បានផឹកកាហ្វេ២គីឡូក្រាមក្នុង១ឆ្នាំ ហើយជាកាហ្វេ Robusta ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu6CXcnACHfG7uJvTPDnWtgv__tL7LJLJEfgr2WBOms5kAUP-d6yp_jOEihdazXs_D-UOjoTSvvFZE9ZSXtjAR3ygGs2bRBpAXaHpNxQAtPThN4eTAOvoPtzl8ESXuNhCV-dr65HxeI-jH9QqYNrfDGAu0UHeAOV_MkgWOa-YVZsb8qanNoT5bhjypxApy/s1000/image_2024-09-17_08-45-13%20(2).png

វៀតណាមមិននិយមកាហ្វេ Starbucks ហើយពួកគេចូលចិត្តផឹកកាហ្វេក្នុងស្រុកជាងកាហ្វេបរទេស ។ ជាក់ស្តែង កាហ្វេដាក់ស៊ុត ដែលមានដើមកំណើតនៅទីក្រុងហាណូយ តាំងពីឆ្នាំ១៩៤០ អំឡុងពេលវៀតណាមមានសង្គ្រាម និងខ្វះខាតទឹកដោះគោ ទើបវៀតណាមយកស៊ុតដាក់កាហ្វេជំនួសទឹកដោះគោ ។ កាហ្វេស៊ុតទទួលបានការគាំទ្រខ្លាំង ដែល Starbucks ពុំអាចយកឈ្នះ ។

បច្ចុប្បន្ន ហាងកាហ្វេវៀតណាមព្យាយាមបង្កើតរសជាតិកាហ្វេថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញអតិថិជន ដោយយកយៅអ៊ួ និងផ្លែឈើផ្សេងៗដាក់ក្នុងកាហ្វេ ។ កាហ្វេពេញនិយមបំផុត គឺកាហ្វេដូង ដែលផ្សំពីគ្រីមដូង, ទឹកដោះគោ និងទឹកកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj77A08lnTrrFLQEh3ZWYjnhnGPlhvThk1V_wikCVYdsEy4bobj-oU238EvXWL7HQa9XO8yTC2zPXbrRcLvcp2jPtOyz4-FV_DlFLdOS6o0uDvLPnNFYu-frwORP7ZrP5LSJ_tOTFa2WwnoP9ytwgZdndcorqyOFMtmYjCrOoOLAecdoRP6nmTyLeGPwnQV/s900/image_2024-09-17_08-45-14.png

៤-វៀតណាមផលិតកាហ្វេច្រើនលើពិភពលោក ៖ វៀតណាមជាប្រទេសផលិតកាហ្វេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រេស៊ីល ។ កាហ្វេ៩៧% ដែលផលិតនៅវៀតណាម ជាកាហ្វេ Robusta និង ៣% ជាកាហ្វេ Arabica ។ ហេតុនេះ ហាងកាហ្វេក្នុងស្រុកពុំចាំបាច់នាំចូលកាហ្វេពីក្រៅប្រទេសមកលក់ទេ ដោយសារកាហ្វេ Robusta នៅវៀតណាមមានតម្លៃថោក ហើយពួកគេអាចលក់ក្នុងតម្លៃសមរម្យ ៕