Peypey Dy បានបង្ហាញចំណងមិត្តភាពរយៈពេល៩ឆ្នាំចំពោះ ទ្រី សក្កដា ហៅ អាដា សក្កដា ជាមិត្តភក្តិស្មោះស័្មគ្រម្នាក់ជួយជ្រោមជ្រែងលើកទឹកចិត្តលោកដោយចំអន់លេងសើចថា សក្កដា មានមុខមាត់មិនសូវស្អាតប៉ុន្តែមានសន្តានចិត្តល្អ។
នៅលើគណនីផ្ទាល់ខ្លួនរបស់ថៅកែផលិតកម្មវ័យក្មេង ជាម្ចាស់ហាងច្រើនកន្លែង Peypey Dy បានបង្ហោះរូបមួយសន្លឹកកាលពីថ្ងៃទី១២ ខែកញ្ញា ដោយអមដោយចំណងជើងថា «បានជួបនៅ? ពួកម៉ាកដែលតែងតែនៅក្បែរយើង ចាំលើកទឹកចិត្ត ផ្តល់យោបល់ និងពិភាក្សាជាមួយយើង ជួយដោះស្រាយពេលយើងជួបបញ្ហា និងជំរុញយើងឱ្យសម្រេចបាននូវក្តីស្រមៃ ហើយថែមទាំងស្វះស្វែងរឿងការងារឱ្យយើងទៀត»។
Peypey Dy បានបន្ថែមទៀតថា «បើទោះជា សក្កដា មុខអត់ស្អាតភ្នែកវាលៀនពោះវាប៉ោង តែចិត្តវាល្អតើ សំខាន់ពេលយើងខឹង យើងស្រែកដាក់វា វាសុខចិត្តចាញ់អត់ឈ្លោះជាមួយយើងទេ មិត្តភាព៩ឆ្នាំ»។ ការសរសើរលាយជាមួយសម្តីលេងសើចនេះ សក្កដា បានចូលទៅខម្មិនថា «ហើយចាំបាច់ថែមរូបសម្រស់មកធ្វើអី …9 years fri »។
អ្នកទាំងពីរធ្លាប់បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «ទិញផ្កាជូនខ្លួនឯង» ក្នុងឆ្នាំ២០១៥ អំឡុងពេលថ្ងៃនៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ និងបទ «ស្រលាញ់ខ្លួនឯង» ហើយក៏ទទួលបានការគាំទ្រពីទស្សនិកជនគួរឱ្យកត់សម្គាល់។ ថ្មីៗកន្លងមកនេះអ្នកទាំងពីរក៏បានសហការគ្នារួមជាមួយនឹងអ្នកដឹកនាំរឿង កៅ សីហា ដើម្បីថតកុនផងដែរ៕