Home Blog Page 858

អង់គ្លេសផលិតឧបករណ៍ផ្តល់សញ្ញាភ្លើងឆេះព្រៃប្រាប់អាជ្ញាធរ

0

ប្រទេសអង់គ្លេស ៖ ក្រុមអ្នករចនាម៉ូដមកពីសាកលវិទ្យាល័យ Royal College of Art និង Mperial College London ប្រទេសអង់គ្លេស បានផលិតឧបករណ៍ផ្តល់សញ្ញាភ្លើងឆេះព្រៃប្រាប់ទៅអាជ្ញាធរភ្លាមៗ ដើម្បីឱ្យអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលា ។ ឧបករណ៍នេះមានលក្ខណៈពិសេសច្រើនយ៉ាងភ្ជាប់ជាមួយបច្ចេកវិទ្យា AI ធ្វើឱ្យពួកគេទទួលបានពានរង្វាន់ពីកម្មវិធី James Dyson Award ប្រចាំឆ្នាំ២០២៤ នៅអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ5SIxZ1BaqoFXp7igZ9rUrsuwPLKNrbElF9-XfBpffx1ha1yOQRME6MbqWzjprErboe3_-G19JgmYTzN4Q_1I6SykR6DrYUZlevtPMpfFT069BULUVN5v5V7v0avi5jbddErlYIy03RgI5au7gLXzyL8kB58ZLMcxCQQX9_h9uBpwKA60g3aL6hbHm_rS/s1704/image_2024-09-20_09-02-11.png

ឧបករណ៍ផ្តល់សញ្ញាភ្លើងឆេះព្រៃនេះឈ្មោះ Pyri នៅពេលទទួលកំដៅខ្លាំងដោយសារភ្លើងឆេះព្រៃ វានឹងផ្តល់សញ្ញាតាមរលកវិទ្យុប្រាប់ទៅអាជ្ញាធរឱ្យចាត់វិធានការទាន់ពេលវេលា។ ឧបករណ៍នេះដំណើរការដោយថ្ម និងអាចបំពាក់វានៅតាមចំណុចផ្សេងៗក្នុងព្រៃ ឬអាចទម្លាក់ឧបករណ៍ពីលើយន្តហោះមកក្នុងព្រៃផ្សេងៗ និងអាចប្រើប្រាស់បានភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhayTtfhrTKuNf67EddweHUrUkzm4rWpx3JHcU0rx8Lo5EUfM7BHQXxObZ4HjzThQmMYwiMnXv_Vr7eLiFbWVa5lLpNujtkqblylcioXwkGTll54xYZ81q_dHdOIlIvCQI9gJ_HgpqXOXENQWWzX8cRlZmgfR3nURgCBhFFC6sesqLDrGiL5mJ1bOgMTF5o/s1277/image_2024-09-20_09-02-12.png

ឧបករណ៍ Pyri អាចផ្តល់ដំណឹងពីភ្លើងឆេះព្រៃទៅកាន់អាជ្ញាធររហូតដល់ចម្ងាយ៥០គីឡូម៉ែត្រ ហើយគេអាចបោះចោលឧបករណ៍នេះ ក្រោយការប្រើប្រាស់ចំនួន១លើក ។ នៅពេលឧបករណ៍នេះផ្តល់ដំណឹងប្រាប់អាជ្ញាធររួចហើយ វានឹងរលាយដោយសារកំដៅដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEelSW2X8vOfdoB5eoaisPDRGy8bgJCxMNHDiobOh3qZ2iWGbdXvjw_RPrdd9V1c2sEzLTKSXmd0D6anaxz3Nzpdmf2GfQGxlJuhSht88DDr9HgO0Pu00W6-SIWIeBrudDdyCe34VF4ziWlhWQij7-GirHcFLqPFYrqyQJk3m9GHrLx3zRvZ6M5tNZV_vS/s800/image_2024-09-20_09-02-18.png

ក្រុមអ្នករចនាម៉ូដនិយាយថា ឧបករណ៍នេះបានផលិតពីវត្ថុធាតុដើមអាចរលាយបាន ហើយវាមានផលប៉ះពាល់បរិស្ថានតិចតួច ។ ពួកគេផលិតវាឡើងដើម្បីងាយស្រួលប្រើប្រាស់នៅតំបន់ឆ្ងាយដាច់ស្រយាល និងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបញ្ជាក់ពីទីតាំងឧបករណ៍ ព្រមទាំងទិន្នន័យអាកាសធាតុ និងផ្កាយរណប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLN5oq7ylrgEx86_VxAy275eG6gf5_Dp4HhRA70hXIRInUBG3iDaZS-bLHWvLWLCrePksmaRnnFQx3bpd6xbo7kmUGRNnFY2rUuit2onmPudVM53bBtEMS6BcYcNo6VnVjswpUsg122BS8u5D52UPZxCxqjPCjp9eDYAtAjn-VBIuyipYtoIq_iFqQB4Uz/s1920/image_2024-09-20_09-02-15.png

វានឹងជូនដំណឹងពីភ្លើងឆេះព្រៃទៅភ្នាក់ងារសង្គ្រោះបន្ទាន់ និងតំបន់ប្រឈម ដើម្បីឱ្យអាជ្ញាធរអាចជម្លៀសពលរដ្ឋ ឬពន្លត់ភ្លើងទាន់ពេលវេលា ។ ក្រុមអ្នករចនាម៉ូដបានសាកល្បងប្រើប្រាស់ឧបករណ៍ចំនួន២០ប្រភេទ ហើយពួកគេមានគម្រោងសាកល្បងបន្ថែមទៀតនៅតំបន់មួយចំនួនក្រោមបរិយាកាសដែលពួកគេគ្រប់គ្រង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaANj618cdRRt_-asRlOgJ1GRhBkZurHiLRlLAZXWdhp0Xq29la8XTyFEEKy9SJslX3BlnbbfjBw6NA-PI7HAGqhlYFNfEUpeZUf7lk9kMHF5Cf28byKfAC1_D_hWYaueDDYMZLMjTaCaOIcCuDXivF7O42s_ElS_UzuLevcSmGEVOXhgU6IsgAup_5F6a/s2093/image_2024-09-20_09-02-13.png

ក្រោយពីផលិតគំរូឧបករណ៍រួចរាល់ហើយ ពួកគេក៏ទទួលបានពានរង្វាន់លេខ១ ពីកម្មវិធីប្រកួតរចនាម៉ូដឧបករណ៍ដ៏ល្បីល្បាញឈ្មោះ James Dyson Award ប្រចាំឆ្នាំ២០២៤ នៅប្រទេសអង់គ្លេស ៕

មកដឹងពីចំណុចសំខាន់ៗមួយចំនួនមុនទៅកម្សាន្តនៅប្រទេសឡាវ ជួយឱ្យលោកអ្នករីករាយ និងមានសុវត្ថិភាព

0

ប្រទេសឡាវ ៖ ឡាវ គឺជាប្រទេសទេសចរណ៍មួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអ្វីៗជាច្រើនទាក់ទាញភ្ញៀវទេសចរ ។ រីឯភ្ញៀវទេសចរគួរតែឈ្វេងយល់, គោរពច្បាប់ និងទំនៀមទម្លាប់ប្រពៃណីរបស់ឡាវផងដែរពេលមកកម្សាន្តនៅទីនេះ ទើបដំណើរកម្សាន្តប្រកបដោយភាពរីករាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt5k5lPYgp76sOmJ7d9EFDm1sD477hQbVHItX1knnuY2QHUnVTYDyb6MCUm8tiHH_ocdFHtGrA0VqlExyzd6Q_E7zwDZaJZeK0b1zvMBlpNH8HIOoXkFYnyhLref_RB8-txURwOKkitw9ecDK4GA1rWT6j7oco1siA5nYGw0hY_RCYOcPmrM59V6Ic0iqh/s2560/image_2024-09-20_08-54-34.png

បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសយ៉ាងច្រើននិយមមកកម្សាន្តនៅឡាវ ដោយសារប្រទេសនេះមានវប្បធម៌ ប្រពៃណី និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែង ។ ប៉ុន្តែមុនពេលទៅកម្សាន្តនៅឡាវ តើភ្ញៀវទេសចរគួរតែឈ្វេងយល់ពីចំណុចសំខាន់ៗអ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy5lpIap_mC4lLnaz8iV_RpNnq4eeoHRqN_j_AwDSgydA3Kbz0Zud01NUAJ0fuVVDPZlAQlis2G_fqVmdzeoujGruwXItBLO6n-Rb12RhZooBmILDq-gyREWVzM63JWL_-YiWGv8_MOYKWP7BuZeklolgVp2u82rgZJcdCY6qnRFEIpGLWFJ1vHe-_waZM/s3907/image_2024-09-20_08-54-36.png

១-ប្រុងប្រយ័ត្នលិខិតឆ្លងដែន ៖ គួរតែទុកដាក់លិខិតឆ្លងដែនឱ្យបានល្អ ហើយមិនត្រូវទុកវាជាមួយលុយកាក់ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗឡើយ ។ លិខិតឆ្លងដែនត្រូវតែយកជាប់ខ្លួនជានិច្ច ព្រមទាំងថតកូពីចម្លងលិខិតឆ្លងដែនទុកយ៉ាងហោចណាស់១ច្បាប់ ដើម្បីធ្វើភស្តុតាងពេលបាត់បង់ ។

២-ស្នាក់នៅក្នុងសណ្ឋាគារប៉ុណ្ណោះ ៖ បើមកប្រទេសឡាវក្នុងឋានៈជាភ្ញៀវទេសចរ យើងគួរតែស្នាក់នៅក្នុងសណ្ឋាគារប៉ុណ្ណោះ ។ បើមានជនជាតិឡាវស្គាល់គ្នាបបួលទៅស្នាក់នៅផ្ទះរបស់គេ យើងពុំគួរទៅទេ ពីព្រោះវាខុសច្បាប់ប្រទេសឡាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9WMl0_y94EoiTU19w-t0LpEx2iTdA7qoBNxMMTEpOXftFnEsD8sOKtIvsAOpsXG2LiODK9GAwrbQSlopeNP9bWZfYoOKtzdjznV6JLTfb1QzyDArQAXsQgpicO7bV9txKI_QB1-oI4a1skkKp0msSgzd5teKZIEsbJ8HccEPSc3v_Yq6bk_0brnN6ioBg/s1500/image_2024-09-20_08-54-41.png

ប៉ុន្តែបើចង់ទៅស្នាក់នៅផ្ទះមិត្តភក្តិជនជាតិឡាវ គឺត្រូវសុំការអនុញ្ញាតឱ្យសមត្ថកិច្ចឡាវជាមុនសិន ។ ជាទូទៅ សមត្ថកិច្ចឡាវនឹងចេញលិខិតអនុញ្ញាតស្នាក់នៅដល់ជនបរទេសណាដែលចូលមកប្រទេសឡាវដើម្បីធ្វើការជាផ្លូវការប៉ុណ្ណោះ ។

៣-ការចតរថយន្តនៅទីសាធារណៈ ៖ ការចតរថយន្តនៅទីសាធារណៈ ឬតំបន់ទេសចរណ៍នានានៅឡាវ នឹងយើងនឹងចំណាយថ្លៃចតរថយន្តជានិច្ច ដោយនឹងមានអាជ្ញាធរឡាវមើលការខុសត្រូវយានជំនិះភ្ញៀវ ។ វាជាការការពារសុវត្ថិភាពយានជំនិះរបស់ភ្ញៀវទេសចរកុំឱ្យមានការបាត់បង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIexC6TLMCz5LsLkVWm47WLwKsNicAObX7pm2Fc72fuy_EZjirji7jQ9rp-naOk_7mW3OMkNsgupgl7slu4WDKJM0xNC72grmUcaa7b528-P5Sur9U3cd3QV44ZC3HnE0-bqBA5C6NK9blKNSlo9vZPnPFcOxDYtWES2Ge0oN-9hOUIe6R0b9sMnoUL5ud/s1920/image_2024-09-20_08-54-42.png

៤-ការទស្សនាកន្លែងស័ក្តិសិទ្ធិ ៖ ប្រទេសឡាវមានតំបន់ទេសចរណ៍ និងកន្លែងស័ក្តិសិទ្ធិជាច្រើន ហើយការទៅទស្សនានៅតំបន់ទាំងនេះត្រូវរង់ចាំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន ទើបអាចចូលទៅបាន ។

៥-ការថតរូបមនុស្សម្នា ៖ មុនពេលថតរូបអ្នកណាម្នាក់ គួរតែសុំអនុញ្ញាតជាមុនសិន ទើបអាចថតរូបបាន ពីព្រោះពេលខ្លះ ជនជាតិឡាវពុំពេញចិត្តនឹងការថតរូបរបស់ភ្ញៀវទេសចរទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0yUDmm_W4jsWfn-w-mkeUigdVhuYVQAghp7xpQMZ6c2e8IyYPV3Z5lBoEbUGmPoL-qgJ18_vCplI9qHVOfo_41BXWMep1maus4fUo6dbuvfEth0Y7eU7Z85OUuVu-Pg35k05qrqVh3zFDgbcb_C22kINbKJG0hx7ilmTDZvz6lHuZQkuOORiKGNeNqAl/s1536/image_2024-09-20_08-54-43%20(2).png

៦-ការតុបតែងខ្លួន ៖ គួរតុបតែងខ្លួន ឬស្លៀកពាក់ឱ្យបានសមរម្យជានិច្ចពេលចូលទៅកន្លែងសំខាន់ៗ ដូចជា ៖ វត្តអារ៉ាម ឬកន្លែងស័ក្តិសិទ្ធិ ដោយសារឡាវជាប្រទេសគោរពព្រះពុទ្ធសាសនា ហើយពលរដ្ឋឡាវប្រកាន់យកការស្លៀកពាក់សុភាពរាបសារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1-BYNPKjuwMT7GiPlNwTlJ8tvb9wikwbhr6hvEVFnzYgpgSwb2VzAVvaAYwC8Hks1TuSiZrzyQzQdHTF2gNKByDzrx2gxFBWyPVKZG2viGA5Y-zhhLTd0KJrYso1jA365I_EaHkZRzA0H_XDqhTt-ZtUstNabdAncauPT5PSy0ohFeQImmKXIJ16J_KZY/s1500/image_2024-09-20_08-54-43.png

ទូរមួយនេះនៅលើភ្នំប្រទេសជប៉ុន អាចឱ្យសាច់ញាតិទូរស័ព្ទទៅរកអ្នកស្លា.ប់ហើយបាន

0

ប្រទេសជប៉ុន ៖ កាលពីឆ្នាំ២០១១ មានគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំង ព្រមទាំងរលកយក្សស៊ូណាមិនៅភាគឦសានប្រទេសជប៉ុន ហើយហេតុការណ៍នេះបានបំផ្លា.ញ ទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល និងបាត់បង់ជីវិតមនុស្សរហូតដល់ជាង១ម៉ឺន៥ពាន់នាក់ ។ រីឯអ្នកនៅរស់រានមានជីវិតមានភាពសោកសៅ ដោយសារការបាត់បង់សមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1QR8W3dieBSmiLGeMqV_FBY4j8t0VAgtAKq_6IIciZ3GiXDIfnT6rbuOqiEMfUCIT_7npCOXuwfrygYdE5Dx0FlTexQ_wT00OY44zSeuqU8e6d4MSd1tTMoSSRsLyZG-7U5v1A0V_NmCscZSWzLS_1mshTwPd7GU60f3CYiaWnHEpiKbfldMVWGiaNFig/s3264/image_2024-09-20_08-44-46.png

ក្នុងទីក្រុងអូឈូឈិ មានទូរសម្រាប់ហៅទូរស័ព្ទចេញមួយកន្លែងនៅលើភ្នំ ដែលនៅទីនេះអាចមើលឃើញមហាសមុទ្រប៉ាស៊ីហ្វិក ហើយគេដាក់ឈ្មោះវាថា «ទូរសម្រាប់ហៅទូរស័ព្ទតាមខ្យល់» ។ នៅទីនេះ អនុញ្ញាតឱ្យមនុស្សគ្រប់គ្នាដែលនៅរស់រានមានជីវិតពីគ្រោះធម្មជាតិអាចទូរស័ព្ទទៅរកសាច់ញាតិ ឬមនុស្សជាទីស្រឡាញ់ដែលស្លាប់ទៅហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NkYJckcCJtKzoTW2TciwLelBa6-Mbo3S2cxwQoKLvwb5sCX0pBqoCi-3-SNUHBu1CLYN3oQY1R62Spu05JvkmE-Z7g1xgXCgq9noArxePFy1QnEMqulx7JSHUCTMCmRwFGk7mxDktKuaL-V_gGBucb6f4eZ2sp-2TFoP5HrW8yqXEBz37uP1AkzctJ0D/s1230/image_2024-09-20_08-44-51%20(2).png

ពួកគេអាចនិយាយពីអារម្មណ៍នឹករលឹកសាច់ញាតិតាមទូរស័ព្ទ ប៉ុន្តែការពិត ទូរស័ព្ទមួយនេះគ្មានការតភ្ជាប់ជាមួយបណ្តាញទូរស័ព្ទណាទេ ។ ទូរសម្រាប់ហៅទូរស័ព្ទចេញនេះបានបង្កើតឡើងដោយលោក អ៊ីតារុ សាសាគិ ដែលលោកបានបាត់បង់បងប្អូនជីដូនមួយ កាលពីឆ្នាំ២០១០ ឬរយៈពេល១ឆ្នាំមុនរលកយក្សស៊ូណាមិបំផ្លាញទីក្រុងតូចនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrHsMFRPU4s4C0hk8ZSqkzUI_ahyphenhyphenIDga64YP7zipxmCZuqDG0UmSx3TWvMDw9jE-4vdPCxl7iNh9zapy_yUpP3oXJDOn5bCaoQAbHviW0rpy42YCDjluFZl7M1GJV13yh_X-CJL3lAiTctmCMXVFWeEay0El1VhyMM-nsdeoyxuMdCjlMErUaA9TlMtyHk/s875/image_2024-09-20_08-45-04.png

ពីដំបូង មានតែលោក សាសាគិ ម្នាក់ប៉ុណ្ណោះដែលប្រើប្រាស់ទូរស័ព្ទនៅលើភ្នំ ។ លោកព្យាយាមទំនាក់ទំនងទៅរកបងប្អូនជីដូនមួយ បើទោះលោកដឹងច្បាស់ថា ការនឹករលឹករបស់លោកពុំអាចរៀបរាប់ប្រាប់អ្នកណាម្នាក់តាមទូរស័ព្ទបានទេ ប៉ុន្តែលោកជឿថា ខ្យល់នឹងបញ្ជូនការនឹករលឹកនេះទៅដល់សាច់ញាតិ ។

បន្ទាប់ពីមានគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំង ព្រមទាំងរលកយក្សស៊ូណាមិនៅភាគឦសានប្រទេសជប៉ុននៅឆ្នាំ២០១១ និងសម្លាប់មនុស្សនៅទីក្រុងអូឈូឈិ ជាង៨០០នាក់ ទូរសម្រាប់ហៅទូរស័ព្ទចេញនេះ ក៏ក្លាយជាកន្លែងពេញនិយមសម្រាប់មនុស្សក្នុងទីក្រុង និងអ្នកដំណើរពីចម្ងាយ ។ រយៈពេល៦ឆ្នាំក្រោយកើតហេតុការណ៍ស៊ូណាមិ មានមនុស្សជាង១ម៉ឺននាក់ បានធ្វើដំណើរមកទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOO-bf1AdlHgXbSpqpEwSFqCJ_GV-Ig8V5hEe78K3avE8Qlp1QJWVU-qcY56ppu1W_UMDSV8Q4s7NnLQHhaNKDObmyGcqjUDipto1TcEC5FplKbCVEI7ms_aaCb_l3BFwsM8QbX4fTUMOm5uvDPMuJq65GyX7wuxnvZE4eE_KOqg3_dfYdYtWTmNWuE8yI/s6627/image_2024-09-20_08-44-52.png

មនុស្សជាច្រើនបាននិយាយពីអារម្មណ៍សោកស្តាយសាច់ញាតិរបស់ខ្លួនតាមទូរស័ព្ទ ខណៈអ្នកខ្លះចង់បានការឆ្លើយតប ឬសម្រេចក្តីប្រាថ្នា ។ អ្នកខ្លះទៀតនិយាយប្រាប់សាច់ញាតិដែលស្លាប់ថា ខ្លួនសុខសប្បាយធម្មតា ពុំចាំបាច់បារម្ភទេ ។

ស្ត្រីម្នាក់រស់នៅទីក្រុងអូឈូឈិ ដែលបានទូរស័ព្ទទៅរកកូនប្រុសរបស់ខ្លួនដែលស្លាប់ទៅ ប្រាប់ថា ៖ «ខ្ញុំពុំបានឮសំឡេងកូនប្រុសនិយាយទេ ហើយខ្ញុំនិយាយតែម្នាក់ឯង ។ ខ្ញុំជឿថា កូនប្រុសបានឮសំឡេងខ្ញុំ វាធ្វើឱ្យខ្ញុំអាចមានជីវិតរស់នៅបន្តទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ijNs4ue4IWcG96AR0MaaoGpftifqrBPE1xryrYv6G68BrJI8HmJjwLVtZUzon5hXoV1wabCVXYlRQZ3QeeKEUorjCA0AKuVrqpD4YHxPtYxkSqazcmtgq09XbSN4dlREdqRjjgm7rmc0PEhj1Zz0jrtfIy0QjQXOiXaXq3bocRFDWMCgatLnC4h5x_5n/s800/image_2024-09-20_08-44-52%20(2).png

ក្រៅពីពលរដ្ឋនៅទីក្រុងអូឈូឈិ ស្លាប់អស់ជាង៨០០នាក់ នៅមានពលរដ្ឋជាង៤០០នាក់ទៀតបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន ដោយសារគ្រោះធម្មជាតិនៅជប៉ុន ។ ពលរដ្ឋជប៉ុនជឿថា សមាជិកគ្រួសារដែលបាត់ខ្លួននោះកំពុងស្នាក់នៅកន្លែងណាមួយ ទើបពួកគេធ្វើដំណើរមកនិយាយទូរស័ព្ទនៅលើភ្នំម្តងហើយម្តងទៀត ។

វាជារឿងចម្លែក ប៉ុន្តែបើតាមលទ្ធផលការស្រាវជ្រាវបង្ហាញថា វិធីសមស្របដើម្បីដោះស្រាយបញ្ហាសោកសៅផ្លូវចិត្ត ពុំមែនជាការព្យាយាមបំភ្លេចក្តីទុក្ខឱ្យបានឆាប់រហ័សទេ គឺវាជាការទទួលស្គាល់អារម្មណ៍ខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig4KzOYrK1RgjTRwLj25uBoUK2xEnRuadosPxFulOfJtakvOsedzEXUgQIWDYKwdfJ48zy-iewipuZIpVWa3HDFsUgh_t1jRkq9UCR8p_0ibfbxStWcgVCAlyd6EnAFrNInlwWVJiJW3Cp1_C04AnFb1XpSEMiCByna5xt4ZgGYNMdgI66tJIbCQGIEb4e/s1200/image_2024-09-20_08-44-51.png

អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ ពួកគេគ្រាន់តែចង់ជជែកជាមួយអ្នកស្លាប់ម្តងទៀត ហើយទោះបីទូរស័ព្ទនេះពុំអាចទាក់ទងបានក្តី ប៉ុន្តែវាបានជួយព្យាបាលផ្លូវចិត្តមនុស្សសោកសៅបាន ។ លោក សាសាគិ ធ្លាប់និយាយថា ទោះបីវាលំបាកខ្លាំងប៉ុនណាក្តី ប៉ុន្តែក្តីសង្ឃឹមអាចធ្វើឱ្យយើងមានជីវិតរស់នៅបន្តទៀត ៕

គាំទ្រក្រដាសបរិស្ថាន! ផលិតផលថ្មីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានពិភពលោក

0

ជារៀងរាល់ឆ្នាំ ប្រទេសនានាបានកាប់ដើមឈើប្រមាណ១ម៉ឺន៥ពាន់លានដើម ហើយមានដើមឈើប្រមាណ៤០% ឬជិត៦ពាន់លានដើម ត្រូវបានយកទៅប្រើប្រាស់ក្នុងឧស្សាហកម្មផលិតក្រដាស ។ លើសពីនេះ ស្ទើរតែគ្មានផលិតផលផ្សេងទៀតអាចប្រើប្រាស់ជំនួសក្រដាសបានទេ ដោយសារពិភពលោក បានប្រើប្រាស់ក្រដាសយ៉ាងច្រើនមហាសាលក្នុងជីវិតប្រចាំថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAkPizPaa-kGRo08-fkPkkcKs-5h7TQ4Yt5-2qVexaGGbQhQxEIB6m1vfJYPXpoHUXazLOG4hPLKDDTKztYp7rkeL04akjzowkAhtNZoZ893RpTaU7Up5GMkXHUNJsgO39ksAGItRVEWYSOxzok2AmZ6wrfjsx5ictdxYWDtuZUGKmi1Kx3OUWQ6FhIMMe/s980/image_2024-09-20_08-38-13%20(2).png

Releaf Paper គឺជាក្រុមហ៊ុនរបស់អ៊ុយក្រែនបានរកឃើញវិធីផលិតក្រដាសពីស្លឹកឈើជ្រុះតាមធម្មជាតិ ហើយក្រុមហ៊ុននេះអាចផ្លាស់ប្តូរស្លឹកឈើជ្រុះជាង២តោន ឱ្យក្លាយជាក្រដាសចំនួន១តោន ។ ការផលិតក្រដាសតាមវិធីថ្មីនេះមានភាពខុសប្លែកពីវិធីចាស់ ដែលត្រូវប្រើប្រាស់សាច់ឈើរហូតដល់១៧តោន ដើម្បីផលិតឱ្យបានក្រដាសក្នុងបរិមាណនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAjVaFMGN_-v_GAg4Kglu6njbZCJvXy6_btk4r4XOPd-pvFwcX5lKHMWX_1iZXeL3dkCgF5dn31qKjEKk1tyhXZM9s-el5kwY7X0YSURRxcLsR7e1soyDH8edkI4V8VED0hvQ4Xy5p2NTCt8lAtCwB3rRvuNGdC4CxGpA7ASzGRJvUEIrHg6kZRIxawa0t/s1024/image_2024-09-20_08-38-13.png

ស្លឹកឈើជ្រុះ គឺជាបញ្ហាមួយដែលទីក្រុងនានាលើពិភពលោក កំពុងតែចាត់វិធានការ ។ ប្រទេសជាច្រើនពិបាកកម្ចាត់ស្លឹកឈើជ្រុះណាស់ ដោយសារវារលាយកើតជាផូស្វ័រ ដែលជាមូលហេតុបំផ្លាញប្រភពទឹក ។ ក្រៅពីនេះ ស្លឹកឈើងាប់បានធ្វើឱ្យស្ទះលូ និងប្រព័ន្ធបង្ហូរទឹក ហើយជាទូទៅ ស្លឹកឈើជ្រុះត្រូវបានគេយកទៅកប់ក្នុងដី ឬដុតកំទេច ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន ។

ក្រុមហ៊ុន Releaf Paper ឱ្យដឹងថា បើគិតជាមធ្យម ទីក្រុងនីមួយៗបានកម្ចាត់ស្លឹកឈើងាប់រហូតដល់៨.០០០តោនក្នុង១ឆ្នាំ ហើយគ្រាន់តែទីក្រុងនៅអឺរ៉ុបអាចប្រមូលស្លឹកឈើងាប់រហូតដល់ជាង១លានតោនឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwP3OwgUIKuaGWGVteF1xyC2UMApp3n_2KMd9lGCtLql-QhbMJ3fF7zFBw21dfpv7eVrhUq98GGvzsCynuE7DTtI2KDEunb7oeFlKbaae3kEBpu-4RcJfoQs-7T7PH1BVvH9zTiJHu48FG-eaT7ZWL8oFESVa7Rqru7lerXMhsVcqFtFjIDPkcSlf8nk48/s1024/image_2024-09-20_08-38-14.png

ទីក្រុងនានានៅអឺរ៉ុបបានបញ្ជូនសំរាមស្លឹកឈើទៅកាន់រោងចក្ររបស់ក្រុមហ៊ុន Releaf Paper នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ រីឯដំណាក់កាលយកស្លឹកឈើងាប់ទៅផលិតជាក្រដាស គឺចាប់ផ្តើមពីការលាងស្លឹកឈើឱ្យស្អាត និងយកវាទៅលាយជាមួយសារធាតុជីវសាស្ត្រ ។ បន្ទាប់មក យកវាហាលថ្ងៃឱ្យស្ងួតដើម្បីផលិតជាថង់ក្រដាស សៀវភៅកត់ត្រា ឡាំងក្រដាស ក្រដាសខ្ចប់កាដូ និងផលិតផលជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5TjXVpppWJc3rrLfKzGQodcyIfPLhVTuNq6J2zObcV6i0PVy9Lt5I7FXVIO_T1kKb9bWkS6XcfVZNehrMQtzQntrMGgaCq-kBVmKVVVDYqGBksr_sFvH1q30eKPMKBs3qGNgySjFMeE8C8gv8l3L8GE1kwrKrE2cCUe4Agnlg5uHNDiUMQcBCdA17kmN/s1200/image_2024-09-20_08-38-15.png

ក្រុមហ៊ុន Releaf Paper បន្តថា ផលិតផលក្រដាសរបស់ពួកគេបានបញ្ចេញកាបូនឌីអុកស៊ីតរហូតដល់៨០% និងប្រើប្រាស់ទឹកតិចជាងការផលិតក្រដាសតាមវិធីចាស់រហូតដល់១៥ដង ។ ក្រដាសផលិតពីស្លឹកឈើងាប់នឹងរលាយក្នុងដីត្រឹមរយៈពេល៣០ថ្ងៃ ខណៈក្រដាសធម្មតាបានចំណាយពេលរលាយក្នុងដី រហូតដល់២៧០ថ្ងៃ ឬយូរជាងនេះ ។

ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា ពួកគេនឹងប្រមូលស្លឹកឈើជ្រុះក្នុងទីក្រុងប៉ុណ្ណោះមកផលិតជាក្រដាស ហើយពួកគេពុំយកស្លឹកឈើដែលជ្រុះក្នុងព្រៃមកផលិតជាក្រដាសទេ ដើម្បីរក្សាភាពសម្បូរបែបរបស់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_UPxhYzsTM0wfI6x1-7ijoj1_OnSI8R209ymcgLeS6NvxGbBG194Lu6lGqubGcMZne-S_8z9hfuyO6ZB_r3RHDa8lJRzphSnJVvVGRCCO1gQmJahGfx8Y3NfOEKv3M6sdp1AaHsWYrAY6uIHJCeQdioYNTJbzoI7jqVdnQj_yYmctjPic5DIOEmtxvmYv/s1600/image_2024-09-20_08-39-28.png

បច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតថង់ក្រដាសបានជាង៣លានថង់ក្នុង១ខែ និងកែច្នៃស្លឹកឈើជ្រុះជាង៥.០០០តោនក្នុងឆ្នាំ ។ អតិថិជនរបស់ក្រុមហ៊ុន រួមមាន ៖ ធនាគារ BNP Paribas, Logitech, Samsung និងក្រុមហ៊ុនធំៗជាច្រើនទៀត ហើយក្រុមហ៊ុនមានគម្រោងបង្កើនការផលិត ដោយការបើករោងចក្របន្ថែមនៅប្រទេសផ្សេងៗ ។

នាយកក្រុមហ៊ុន Releaf Paper និយាយថា ៖ «យើងចង់ផ្សព្វផ្សាយពីវិធីផលិតក្រដាសនេះទៅកាន់ពិភពលោក ។ ចក្ខុវិស័យរបស់យើង គឺមនុស្សម្នានៅគ្រប់ទ្វីបទាំងអស់អាចប្រើប្រាស់ក្រដាសផលិតពីស្លឹកឈើងាប់» ៕

ប្លែកមែន តែវាជាការពិត! រទេះដឹកឆ្កែ លក់ដាច់ជាងរទេះកូនក្មេ.ង នៅកូរ៉េខាងត្បូង តើវាបង្ហាញពីអ្វីដែរ?

0

ប្រទេសកូរ៉េខាងត្បូង ៖ អត្រាកំណើតនៅប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារពលរដ្ឋកូរ៉េខាងត្បូងចូលចិត្តចិញ្ចឹមឆ្កែជាងចិញ្ចឹមកូនតូ.ច រហូតធ្វើឱ្យរទេះដឹកឆ្កែ លក់ដាច់ជាងរទេះកូនក្មេ.ង ។ នេះបង្ហាញថា យុវជនភាគច្រើនពុំចង់រៀបការ និងមានកូនទេ ដែលធ្វើឱ្យអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB_ZTw1OP81IpWO8EzpmhKSxJ4LpKy_bjCBOxBRUrqiVDB3sL9nNOFCEJ2cTDPybGfGPnfrQmd0e2u3wJuC2qmPgzj1xUbElMZQwf2jZF2DKnYObAem39kD8hzIXqT_1835yvsQ6FsHnU8lYa0mIxgM_s5uo09R6QFa7IGDz7I0_07LeqemRJz9O3mu4d9/s1650/image_2024-09-20_08-33-06%20(2).png
វាជាបញ្ហាមួយធ្វើឱ្យរដ្ឋាភិបាលបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលយូរ និងកំណើនពលរដ្ឋអាយុច្រើន ។ លើសពីនេះ រដ្ឋាភិបាលមានគម្រោងបង្កើតក្រសួងថ្មី ដើម្បីដោះស្រាយបញ្ហានេះទៀតផង ។ កាលពីឆ្នាំ២០២៣ រទេះដឹកឆ្កែបានលក់ដាច់ជាងរទេះកូនក្មេងនៅ Gmarket ជាហាងលក់រាយតាមអនឡាញឈានមុខគេនៅកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyKWQNYKdmqYmT3ncwakaJB7PMK-1YGLADP6JOXVq73-VYe7Os4xayQOIIITEZH_1S4kTifpG1C4J7E0RDG5QB-84_jSHNyKFWaEHzgi6HI0-K7H9tNAj6XiOVFWyQJQQs_5wSoIrRB-P4WvX-9dqjrsn22dPsWyQsh0pd4GezNAnOVEMngjdrn4xjAZUA/s1000/image_2024-09-20_08-33-06.png

សារព័ត៌មាន The Wall Street Journal រាយការណ៍ថា អត្រាកំណើតនៅកូរ៉េខាងត្បូងបានធ្លាក់ចុះម្តងទៀតកាលពីឆ្នាំ២០២៣ ហើយធ្វើឱ្យការទិញរទេះដឹកសត្វចិញ្ចឹមកើនឡើងខ្ពស់ គឺចំនួនលក់បានកើនឡើងរហូតដល់៤ដង គិតចាប់ពីឆ្នាំ២០១៩ ។

ពលរដ្ឋកូរ៉េខាងត្បូងចូលចិត្តចិញ្ចឹមសត្វ ហើយចំនួនមនុស្សក្លាយជាម្ចាស់សត្វចិញ្ចឹមបានកើនឡើងជាបន្តបន្ទាប់ ខណៈការចំណាយប្រាក់ពាក់ព័ន្ធនឹងសត្វចិញ្ចឹម ក៏កើនឡើងដែរ ។ នេះជាការលើកឡើងរបស់ CEO មកពី Pet Friends ជាកម្មវិធីលក់សត្វចិញ្ចឹមតាមអនឡាញដ៏ធំបំផុត បាននិយាយមកកាន់សារព័ត៌មាន The Wall Street Journal ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg69D0nBSmVEvxRtgQDw42GuxeHBgRn3SBZ7HGJrvNHSOanjktOc3Yl2em8bKrjsfn4RB6ka1nd2cA47Do2y22ayy8hxJW7DkYWgcT9qYGzXhTFJmnnkYM31qOd5DVQ0poJlx1lsbI0DtNAg4EW2riONBlFdxWjosW3W7bteTWCv_rNvbImOyT0udSDgwVK/s1100/image_2024-09-20_08-33-08.png

ចំណែករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងកាលពីឆ្នាំ២០២៣ ថា ៖ «អ្វីដែលខ្ញុំបារម្ភបំផុត គឺយុវជនកូរ៉េខាងត្បូងពុំស្រឡាញ់គ្នាទេ ។ ពួកគេស្រឡាញ់ឆ្កែ និងយកឆ្កែដើរតាមខ្លួន ហើយពួកគេពុំរៀបការ ឬមានកូនឡើយ» ។

វិធានការកាត់បន្ថយអត្រាកំណើតធ្លាក់ចុះ គឺរដ្ឋាភិបាលកូរ៉េបានផ្តល់ប្រាក់ឧបត្ថម្ភជិត៣សែនលានដុល្លារអាមេរិកសម្រាប់ជួយឱ្យពលរដ្ឋចិញ្ចឹមកូន ឬផ្តល់ប្រាក់ដល់គ្រួសារផ្តល់កំណើតទារក ។ រីឯអាជ្ញាធរក្នុងតំបន់ខ្លះបានផ្តល់ប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិកសម្រាប់ទារកម្នាក់ ដែលវាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគាំទ្រទារកកើតថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQXFynkgXApFERXAW2cQSaxn0cboLYp30yhSzISzaIz60XA5p9drTFpUnjIVxSSHoyEVUYM_gJqKN8g0Jlz8FxfxbiznGdc-Sn_w00b49rfh3J6gMhKTMGZIt8yw10v2vvyThWG3wKc2NQy-gaaxkny2P_3H4glbSGcL0CnZmw9V4quEqPbGinyBL-ZAzw/s900/image_2024-09-20_08-33-09.png

ក្រៅពីនេះ រដ្ឋាភិបាលក៏បានជំរុញយុវជនឱ្យស្វែងរកគូស្រករ ព្រមទាំងផ្តល់ប្រាក់ឱ្យគូស្នេហ៍ណាត់ជួបគ្នាភ្ជាប់ទំនាក់ទំនង ។ ប៉ុន្តែវិធានការទាំងនេះពុំទទួលបានលទ្ធផលទេ ដោយសារយុវជនជួបឧបសគ្គជាច្រើនដើម្បីបង្កើតគ្រួសារ ជាពិសេស នៅទីក្រុងសេអ៊ូល ដែលមានការចំណាយខ្ពស់ ។

សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យ Seoul Women និយាយថា ៖ «យុវជនសម័យថ្មីបានចំណាយប្រាក់ច្រើនជាងយុវជនជំនាន់មុន និងគ្មានប្រាក់សន្សំទេ ។ ពួកគេតែងតែបង្ហាញភាពជោគជ័យរបស់ខ្លួនក្នុងអ៊ីនធើរណេតច្រើនជាង» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyBc8jjKnJxvSjAXOko-vgk7aPPaqfXLvz10JEIAAjBPll_25TBYsWRCnFGkP65jiLJGhE8PD7GcAxF8g80TBbQotnCJY-Yn2Ln4c3364BRGh0QBT7TiWFIc_QNtcc6xeTf4ukHnWfgEdhh5NGssImEFiiiN_K_ifv7B_on3K_w8wvvAl_bEH6pAVlFGls/s2048/image_2024-09-20_08-33-21.png

ផ្សារទំនើបនៅស៊ុយអែតដាំបន្លែលើទឹកក្នុងហាង ឱ្យអតិថិជនអាចទិញបន្លែស្រស់ៗគ្មានគីមី

0

ប្រទេសស៊ុយអែត ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផ្សារទំនើបជាច្រើនកន្លែងនៅប្រទេសស៊ុយអែតបានប្រើប្រាស់ធ្នើរដាក់ទំនិញធ្វើជាកន្លែងដាំបន្លែលើទឹក ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទិញបន្លែស្រស់ៗ គ្មានសារធាតុគីមី ។ បន្លែទាំងនេះបានដាំក្នុងបន្ទះជ័រដែលមានទឹកនៅខាងក្រោមតម្រៀបគ្នាជាជួរលើធ្នើរ ដែលមានបុគ្គលិកក្រុមហ៊ុនកសិកម្មឈ្មោះ SweGreen ជាអ្នកថែទាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7VvzFyq7KlxkYYhgOZEbNNNGmfXlJT3RBm75FKj5KRwuNIdGy9AKcplr1r9Kv6rxM2oGBczOIosJObIrX19R0jOYWW2WuA9dowIdlo5s7FoMBtf_pIXjZlVWcQeB7kT2UY0kSdzMSB5uGXQg-_fdvL9R46Rkdv7CBlPD89ygWK7n2iCSVtcV1_fuBlq_N/s1920/image_2024-09-20_08-26-51.png

ការដាំបន្លែក្នុងផ្សារទំនើបនេះ ក្រុមហ៊ុន SweGreen មានគោលបំណងដោះស្រាយបញ្ហាមួយចំនួន ដូចជា ៖ ការខ្វះខាតទឹកស្រោចស្រពបន្លែ, ផ្ទៃដីកសិកម្មពុំគ្រប់គ្រាន់, កាត់បន្ថយការពឹងផ្អែកលើអាកាសធាតុ និងជាការធ្វើកសិកម្មពុំប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJEZQilcYbrDCUYnuDT_7kLAX_2M2N4YtakxZFPk-dSPv4UOvxfxEKqU9oQ88Y33lv8gKI6CFYBJe5Rk1uve3mrYvDRSfxI6N6T5SaTg86DYLMsZDR79eg0wTYATDfbaZCJSoBhvkOOhlMti9kNjfG4Qdlhatx573GJG07wiTLh9Y6ycuh31ucXkx7TG3Q/s1200/image_2024-09-20_08-26-52.png
លើសពីនេះ ការដាំបន្លែបៃតងក្នុងស្រុកនឹងជួយកាត់បន្ថយការទិញបន្លែពីក្រៅប្រទេស, កាត់បន្ថយការបញ្ចេញជាតិពុលពេលដឹកជញ្ជូន, រក្សាទុកបានយូរ, បន្លែមានគុណភាពល្អ និងពុំប្រើប្រាស់ដីសម្រាប់ដាំទេ ។ បច្ចុប្បន្ន បន្លែស្រស់របស់ក្រុមហ៊ុនបានដាក់លក់នៅតាមផ្សារទំនើបនៅស៊ុយអែត និងអាល្លឺម៉ង់ ។ បន្លែទាំងអស់ទទួលបានការថែទាំយ៉ាងល្អ គ្មានសត្វល្អិតបំផ្លាញ និងសារធាតុគីមីទេ ។ វាជាការផ្តល់ទំនុកចិត្តដល់អតិថិជនអាចទិញបន្លែស្រស់ពេញ១ឆ្នាំ, ស្អាត និងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggZjs8Ymohu5lSCZ4g6wZ_KjSt6xVCDtal9km4bk74JUfs2O3SNmPpCzRnqpBHcn2I4PVSGng91i7kPxudNn_UQvZysp5_tLTovkfon2E-J9MVN_nXgBFDyE5YihOoVO-5VlEVgf3-whLkNztlMbo_ibSVX-kSVvEW3JU8JTBPv99JGH_kPPxUUvRE6qXj/s1920/image_2024-09-20_08-26-53.png
ការដាំបន្លែទាំងអស់បានប្រើប្រាស់ទឹកតិចតួច គឺក្រុមហ៊ុនអាចដាំស្ពៃក្រញាញ់បាន១គីឡូក្រាម ដោយត្រូវការទឹកត្រឹមតែ១លីត្រប៉ុណ្ណោះ ។ នេះជាការប្រើប្រាស់ទឹកតិចជាងការដាំស្ពៃក្រញាញ់នៅទីវាល រហូតដល់៩៩% ខណៈការដាំនៅទីវាលប្រើទឹករហូតដល់២៥០លីត្រ ។ ពេលយកបន្លែមកដាំក្នុងផ្សារទំនើបបែបនេះ ក្រុមហ៊ុនពុំចាំបាច់ចំណាយប្រាក់លើដឹកជញ្ជូនបន្លែទេ ខណៈការដឹកជញ្ជូនបន្លែបានបញ្ចេញកាបូនឌីអុកស៊ីតទៅបរិយាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9eX072XxvJwpTLuYd2cPvA5rbNtki1m39EERDvqvDiWXm5T8YnSGm4KFgZ2Z6pyI9loY4uKPdw5-EBiUvWULqiCSQZKsEh9BA8xTWcX55R7jZLwzGmm5raQQCPuUZ2lNwhFYHGdboZ_2VdonzZHlqcE4RfHXwhR41oLvWL-8xvpgQgdRUFutYZG1hJtIK/s800/image_2024-09-20_08-26-55.png

ក្រុមហ៊ុនបានដាំបន្លែក្នុងផ្សារទំនើបចំនួន១០០មុខ ដូចជា ៖ ស្ពៃក្រញាញ់, ស្លឹកជីរ, ជីអង្កាម និងជីស្លឹកវែង ជាដើម ។ នាយកក្រុមហ៊ុន SweGreen និយាយថា ក្រុមហ៊ុននឹងពង្រីកការដាំបន្លែបន្ថែមទៀត ដូចជា ៖ ដាំក្នុងភោជនីយដ្ឋាន សណ្ឋាគារ និងសាកលវិទ្យាល័យ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែសាកល្បងដាំឈើហូបផ្លែ និង Strawberry ៕

អ៊ីតាលីនឹងក្លាយជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនបំផុតលើពិភពលោក

0

ប្រទេសអ៊ីតាលី ៖ អ៊ីតាលីនឹងទទួលបានតំណែងជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនបំផុតលើពិភពលោក នៅឆ្នាំ២០២៤នេះ ក្រោយពីចម្ការទំពាំងបាយជូរនៅប្រទេសបារាំងរងផលប៉ះពាល់ដោយសារការធ្លាក់ព្រិល និងមានទឹកសំណើមច្រើនក្នុងចម្ការទំពាំងបាយជូរ ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន AFP កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpF6PKkbH7QssRhJIXBE3_1_IuVg2JVXbrx22TxK3ox4r3FmZPotA2LKE9haQSA6IyEjM3LJh1TUfHLQULUcUcAwrOlX66vptDKjYLA-bVDr1oFdMyovmCbb-bxjQ59QxCVN-6_olh5HgrSNqtBWmivJAfV018JfnT4tNIw47ZYn7xjNQBgdHxZAQErzgB/s1600/image_2024-09-20_08-19-37.png

ក្រសួងកសិកម្មអ៊ីតាលីឱ្យដឹងថា ការផលិតស្រាទំពាំងបាយជូររបស់អ៊ីតាលីនឹងកើនឡើង៨% ឬកើនឡើងចាប់ពី៤១លាន ទៅ៤២លានហិកតា ក្រោយពេលការផលិតបានធ្លាក់ចុះ កាលពីឆ្នាំ២០២៣ ។ អ៊ីតាលីនឹងវ៉ាដាច់បារាំងនាពេលឆាប់ៗ ពីព្រោះក្រសួងកសិកម្មបារាំងរំពឹងថា ការផលិតស្រាទំពាំងបាយជូររបស់បារាំងនឹងធ្លាក់ចុះ១៨% ឬធ្លាក់ចុះជាង៣៩លានហិកតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigtQ3rKwn-njDpVI6uyWfltm-Nn8_Vu_pg9zIYFA4Khp05GYvihfs50uoC_1PeWpA2BA-2Sh5wRCshZ9yGptaO1MT32iPGRodbCc4a7XUFaO1WbDp3vu077vFMyfC8KKGXdbk9BwkX2zjZMBDrWtwNFEP0YhvASZxVFrA0tb8JBBIEdqz4Kt9AAJZfr4Sx/s4368/image_2024-09-20_08-21-26.png

យោងតាមទិន្នន័យរបស់អង្គការស្រាទំពាំងបាយជូរអន្តរជាតិបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦មក អ៊ីតាលីបានគ្រប់គ្រងតំណែងជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនបំផុតលើពិភពលោក ប៉ុន្តែនៅឆ្នាំ២០១១, ឆ្នាំ២០១៤ និងឆ្នាំ២០២៣ អ៊ីតាលីបានបាត់បង់តំណែងនេះទៅឱ្យបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5dtZaxvUUgDcy64qfHthMy4yGQdbDphub7xAnhMMhWr2VGCipiLVL-5IboI-cduQzjI3qkHPF_rTVo-MjqQW9A2PgUNxEQIkqSxsa8G6Yydb1Pr3LH2FJ1Y-2Ub15yE9iYR6Mj3hCGkqgIK4u35zH3UMzUStVGN5ulOBejwJqIMh5AfuTyBFczGw1sp4w/s1280/image_2024-09-20_08-21-37.png

ទោះយ៉ាងណា នៅតំបន់ខាងជើងប្រទេសអ៊ីតាលីបានប្រឈមជាមួយបញ្ហាភ្លៀងធ្លាក់ខ្លាំង និងមានព្រិលធ្លាក់ច្រើនក្នុងនិទាឃរដូវ និងរដូវក្តៅ ។ រីឯតំបន់ខាងត្បូងអ៊ីតាលីបានប្រឈមនឹងគ្រោះរាំងស្ងួត ក្តៅខ្លាំង និងមានភ្លៀងធ្លាក់តិចតួច ។ ហេតុនេះ ទើបធ្វើឱ្យកសិករអ៊ីតាលីប្រញាប់ប្រមូលផលទំពាំងបាយជូរលឿនជាងពេលធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUAvRTzqj4qWmilkkCuMpChDzp4AxVp1Qf4lrZx9vB6Ldcklx_-To58InP5XI3ihU2LWIc0MC94dHZd33FI7DeMJOEjsBLQoN5fAo972Vhf6PTkrFlHWkNcTdRbV31lRDJM38l1qDCyVP8Hpc9bL-4goCdvtqnNGxqSncPtu_I_G9Zo1qRYy1aYuSjB-HK/s724/image_2024-09-20_08-21-37%20(2).png

ចំណែកនៅតំបន់ភ្នំជូរ៉ា ស្ថិតនៅភាគខាងកើតប្រទេសបារាំងឯណោះវិញ មានសំណើមច្រើន និងជំងឺផ្សិត ដែលបណ្តាលឱ្យទិន្នផលដំណាំទំពាំងបាយជូរធ្លាក់ចុះរហូតដល់៧១% ក្នុងតំបន់ឆារ៉ម ។ រីឯតំបន់ភាគខាងលិចបារាំង ទិន្នផលទំពាំងបាយជូរបានធ្លាក់ចុះ៣៥% នៅជ្រលងភ្នំលួ និងធ្លាក់ចុះ៣០% នៅទីក្រុងបូឆូឡេ ដោយសារចម្ការទំពាំងបាយជូរនៅតំបន់ទាំងនេះមានព្រិលធ្លាក់ច្រើនពេក ៕

តើការក្រោកយឺតនៅថ្ងៃចុងសប្តាហ៍អាចកាត់បន្ថយហានិភ័យជំងឺបេះដូងដែរឬទេ?

0

តើអ្នកណាខ្លះចូលចិត្តក្រោកយឺតនៅថ្ងៃឈប់សម្រាក ឬចុងសប្តាហ៍? យោងតាមលទ្ធផលការស្រាវជ្រាវថ្មីមួយបង្ហាញថា ការក្រោកយឺតនៅថ្ងៃឈប់សម្រាកអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ប៉ុន្តែវាអាចជួយតែផ្នែកខ្លះៗប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4FfVvZezYQ9u50pSRIggGdk66I5_XiIDG7r_lOx6W7S27dn9hwjcHC1NtjN1uET4Y2l-qCr4xrIzrDcQvsk8On3jE5AYc6PywT5oGHSvTtJ1klVu3H5mMreAwGTPzdTNw2M-AjBnZRTh4fhJRChQFkJSSvYu7KGk562I30gZjdc47QscLItp0it35BrMO/s1200/image_2024-09-19_16-06-46%20(2).png

លោកវេជ្ជបណ្ឌិត Weerasak Charatchaisri មានឯកទេសផ្នែកកោសល្យវិច្ច័យមកពីសាកលវិទ្យាល័យ Srinakharinwirot ប្រទេសថៃ បានបង្ហោះក្នុងហ្វេសប៊ុកអំពីលទ្ធផលការស្រាវជ្រាវនេះថា ការក្រោកយឺតនៅថ្ងៃចុងសប្តាហ៍នឹងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge52zmuz8Dnyxk3Ui72iqNOKT5Djk_0Gw_JKUpOIk1_iQWMqNDMniE3XGYe4gT9yIaaLK1FgLJtXemuBtQuR-srLgd9nmX5N4BQAgjrBhA6BvqcmprEIs6vyCCQkNs4iA0IPNtF64jPap9iKA-p4qSmzck5G0HM_wxu023BN6P3Gtr0yr2L5FsP8eUCOa4/s1200/image_2024-09-19_16-06-46.png

ការស្រាវជ្រាវចុងក្រោយនេះបានបង្ហាញក្នុងកិច្ចប្រជុំរបស់ European Society of Cardiology Congress បញ្ជាក់ថា ហានិភ័យនៃជំងឺបេះដូងបានធ្លាក់ចុះប្រមាណ១៩% សម្រាប់អ្នកភ្ញាក់ពីគេងយឺតនៅថ្ងៃចុងសប្តាហ៍ ។ ការភ្ញាក់យឺត គឺដើម្បីជំនួសឱ្យការគេងពុំគ្រប់គ្រាន់ នៅថ្ងៃធ្វើការដើមសប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl20G4X-UpDBj6jdH1OY7kIOozCaw2yMbFOn0d4dtlZB8rv3e5rEKnqGmQFNvMO8hpPjBrwH4WPA5Xpo41z46mMlMES9UcoKQSZZE6pN4bF3r_FNOJMXT8qJDfCcwlydGKPOgCaF_8QYJGOjhuE2I_vP49_q786FPjBjD57omQogEW7sVdhRBGyvclRoQe/s1200/image_2024-09-19_16-06-47%20(2).png

ការស្រាវជ្រាវនេះបានដកស្រង់ទិន្នន័យរបស់មនុស្សចូលរួមចំនួន៩០.៩០៣នាក់ ដែលបានលើកឡើងពីការសម្រាករបស់ពួកគេ ។ ការសម្រាកពុំគ្រប់គ្រាន់ គឺការសម្រាកតិចជាង៧ម៉ោងក្នុង១យប់ ហើយអ្នកចូលរួមចំនួន១៩.៨១៦នាក់ ត្រូវបានកំណត់ថា ពុំបានសម្រាកគ្រប់គ្រាន់ ហើយពួកគេបានត្រួតពិនិត្យសុខភាពរយៈពេល១៤ឆ្នាំ ។

ក្រោយពីអ្នកចូលរួមការស្រាវជ្រាវបានត្រួតពិនិត្យសុខភាពរយៈពេល១៤ឆ្នាំរួចមក ពួកគេក៏បានសម្រាកច្រើន និងភ្ញាក់យឺតនៅថ្ងៃចុងសប្តាហ៍ ។ រីឯហានិភ័យនៃការកើតជំងឺបេះដូងបានធ្លាក់ចុះ១៩% បើធៀបនឹងក្រុមអ្នកសម្រាកតិច នាចុងសប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPyyz5HllQAgVK7wg6AKb2txJrzfJC8BKjGxoMLmskL8H3moAJp7gVhTVgCP3AjrKBV0oSfdIurqNttdbOeA7BtqU9x22Jp7HKb5NOcAV1qKin4YTfYXlJDtjYvL4FX_ciXM8eBGO_Cdzeud9M2WF7mfl78xR1YLUmr7e9APmOtL5rQ4lLhD4xOMp3ZdCW/s1200/image_2024-09-19_16-06-47.png

ការស្រាវជ្រាវរកឃើញថា វាគ្មានភាពខុសប្លែកគ្នាទេរវាងបុរស និងស្ត្រី ប៉ុន្តែវានឹងប្រែប្រួលអាស្រ័យលើបរិមាណការសម្រាកដែលបាត់បង់ ។ ទោះយ៉ាងណា ការស្រាវជ្រាវនេះពុំទាន់បានចេញផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រនៅឡើយទេ ប៉ុន្តែការស្រាវជ្រាវត្រូវបានគេយកមកបង្ហាញក្នុងកិច្ចប្រជុំស្តីពី «ជំងឺបេះដូង» នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6TksTMGMy37NwN5R2m-R1HYaS12y9rk-lIRjy3jY6QLHGlYaJUwXrs1zc0WR5NPcp5TdCht3_2z-4ljnO5faVRnkXkI8SRsQzm8AaHTu56UvQ61GTugWBx7dXe7AnnVgqoyVDH_2LUZUO-U7kp6x3ZrmRLbgx5-igEX3gjFBZ7z8PkTjAd2NSFjFWRpTg/s800/image_2024-09-19_16-06-48.png

ការស្រាវជ្រាវខាងលើនៅមានដែនកំណត់មួយចំនួន ហើយគេសន្និដ្ឋានថា ការសម្រាកបានគ្រប់គ្រាន់នៅថ្ងៃចុងសប្តាហ៍ នឹងពាក់ព័ន្ធជាមួយសុខភាពបេះដូងដោយផ្ទាល់ ។ លើសពីនេះ គួរតែស្រាវជ្រាវពីកត្តាផ្សេងទៀតដែលពាក់ព័ន្ធនឹងជំងឺបេះដូងផងដែរ ពីព្រោះការសម្រាកនៅថ្ងៃចុងសប្តាហ៍អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានតែផ្នែកខ្លះៗប៉ុណ្ណោះ ៕

ក្រសួង​ ផ្អាក​ដំណើរការ​ក្រុមហ៊ុន​វារីអគ្គិសនីរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់

0

យោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះថ្ងៃទី ២ ខែកញ្ញា ដាក់ទៅលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក្រសួង បានសម្រេចផ្អាកដំណើរការសកម្មភាពជាបណ្តោះអាសន្នរបស់ក្រុមហ៊ុនវារីអគ្គិសនីស្ទឹងមេទឹក ហាយដ្រូផៅវ័រ (Stung Meteuk Hydropower) ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcImuZDxa-o0SR2dbASsVPU8iDOShJzJP8mB5U3APeaNHZVGo5pLHut4qyADHxlC9gZTQWjdlnbVa2P486AoLRc_vdpHR3AkoWxZv0ND_cSuq2GGpIoANk7CwWzFHwP29dS01ECTaH8C3Xb_LaxrS9-f9y7EZD-yRhN4aorXRkMD5wcl7nZPpGqzHDDKCR/s620/image_2024-09-19_15-57-58.png

ការផ្អាកនេះ ក៏ព្រោះតែក្រុមហ៊ុនវារីអគ្គិសនីរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ខ្លឹមសារណែនាំនៃសៀវភៅបន្ទុក ប្រមូលផល-អនុផលព្រៃឈើ និងការណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានធ្វើសកម្មភាពល្មើសនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និង ធនធានធម្មជាតិម្តងហើយម្តងទៀតខុសពីកិច្ចសន្យាររហូតដល់ទៅបីលើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC_QVF7mrXqyS2gJP7sA_67yDu7TKCtK_imrdyRueB7OEBozSuMgbHsMR1i4qBWLC-g0mJsksZ5p_e7iybNeIVKIKZdhcTDF__mLSWr8-YOGpG3EG6bpNrn8k9aMarZLWihJI6ZtIfnbFI1_pw7RoU_V-hqh208TPJXgK-3fyOnBib1pqkpa95uqQmyURG/s1280/image_2024-09-19_15-57-57.png

ក្នុងនោះរួមមានករណី ការដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត,ការកាប់ ប្រមូលឈើក្រៅតំបន់បាតអាងវារីអគ្គិសនី និងការដឹកជញ្ចូន កែច្នៃឈើ ដែលមិនទាន់បង់ថ្លៃសួយសារ។

ហេតុដូច្នេះហើយ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏សម្រេចផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពរបស់ក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrpkKPrWGS8J8JOjViSLKyJX-8qYDTWj9fgU79mIC34nwibbETOruCqCa5-ULpR4vRJy2PysrUaqJUQixBFbnMeWRIhUlKp1uNA2AMccFARy12uxkthzKKcVUwl8U1E7qFSAdmL4RUawzDJQz-pnw9RF0MaEAadlVPNoySEVzr3hOJQz6dtFM27GH5a4sf/s899/459529276_1043728087127379_1139040596599009970_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOfojz_4FT6pJPcNOYASj3mIdmisly2jjOdKd34ExrCKz90fjTtfLvAid712SZYaQVAaZ5UVetaPaow_Yg5WrTxnLf1qPVC7cx7Uoo94eNXGQ1VwnAMM3ljKI3TNkUVUqUVbm9EII5wH7D90XhURLgI3PoVz4-qmNgr_kkjXKADYNpfXW_FyRyKDDTQEJu/s492/459517210_1043728123794042_3700057011634289139_n.jpg

 

រាជនីចិត្តធម៌! IU បរិច្ចាគខ្ទង់១៧ម៉ឺនដុល្លារទៅសមាគមសម្រាប់កុមារមានជំងឺកម្រ

0

IU បានប្រារព្ធខួបលើកដំបូងនៃអាជីពសិល្បៈលើកទី១៦របស់នាងនៅថ្ងៃ១៨ ខែកញ្ញា ជាមួយនឹងកាយវិការសប្បុរសធម៌។ ផលិតកម្ម EDAM បានប្រកាសថា IU បានបរិច្ចាគប្រាក់សរុបចំនួន ២២៥លានវ៉ុន (ប្រហែល ១៧០,០០០ ដុល្លារអាម៉េរិក) ក្រោមឈ្មោះនាងនិងក្រុមអ្នកគាំទ្ររបស់នាង «UAENA» ។ ការបរិច្ចាកនេះធ្វើឡើងដល់សមាគមកូរ៉េសម្រាប់កុមារដែលមានជំងឺកម្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhriPFrgc7ZfLwD6xTAvFLIlG7TP5TN2Ji4_nXBasxHMZqY88D39qnuieujfqn4XV90VbiDWV57mnSp94hvl2i3sVYQQyrq3IKmA_aFzQIW-G5Q7fT8mpRNzeKnuan7ijrxv1Z_ks8nqlGOY4BIFsHTPrparDHFC8F1nbe6dHdvKSt_V569M0vLouE7uOIu/s1920/image_2024-09-18_15-59-30.png

ប្រពៃណីប្រចាំឆ្នាំនៃការផ្តល់ជូនក្នុងខួបលើកដំបូងរបស់នាងគឺជាវិធីមួយសម្រាប់ IU ដើម្បីតបស្នងនូវក្តីស្រឡាញ់ និងការគាំទ្រដែលនាងទទួលបានពីអ្នកគាំទ្ររបស់នាង។ ការបរិច្ចាកនេះនឹងជួយដល់កុមារដែលមានជំងឺកម្រ ផ្តល់ទឹកដោះគោ និងការសួរសុខទុក្ខដល់មនុស្សចាស់ដែលរស់នៅតែម្នាក់ឯង ដើម្បីការពារភាពឯកោ គ្រឿងបរិក្ខារសម្រាប់ជនពិការធ្ងន់ធ្ងរ និងកែលម្អសម្ភារៈបរិក្ខារនៅផ្ទះទារក ក្នុងចំណោមមូលហេតុផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKcolQOdy2moT8y5dMupYPoaWObfBgh5Jl9WBCQ88PSvoMLcSo4hZR6oa1XjRNJg1qqi0hNejdIlaL5GiC9p5DzbO_RS7kixLS4ddrZA7VKwxE3r-WdPuMJLPimABG-RYqMlj2ACTtTv5TcvRt6J51gN3wesyetAfgyRgiwlT6ODpYW4qc91r2Zcqji7x7/s2048/image_2024-09-18_15-59-23.png

សកម្មភាពសប្បុរសធម៌ជាប់លាប់របស់ IU ពង្រីកលើសពីខួបដំបូងរបស់នាង ជាមួយនឹងការបរិច្ចាគដែលបានធ្វើឡើងក្នុងឱកាសនានាដូចជាថ្ងៃបុណ្យកុមារ និងថ្ងៃឈប់សម្រាកចុងឆ្នាំ។ កាលពីដើមឆ្នាំនេះ នាងបានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (ប្រហែល ១៥០,០០០ ដុល្លារ) នៅថ្ងៃខួបកំណើតរបស់នាង ដល់អង្គការផ្សេងៗ រួមទាំងជំនួយដល់កុមារដែលមានបញ្ហាការស្តាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD5zOsJ9EEBWdhrypA3GX7xACPrwnP9kSJBBn8f9UWOUoQw-qhN9DTK4PaeFPif4bSf8wQxpCviQXAE3T_7RipYcHz2HMFRxizH6gHSezvuD6yFAwc_mmmIB2Zr7Vh8Cpdyma8BWRP7Y2QsOCmISGFOG7kGdxyyKrrfbW-19jIBUj7DGLLUHNVJlvGEbDS/s2048/image_2024-09-18_15-59-26.png

នៅក្នុងសាររបស់នាងតាមរយៈ EDAM Entertainment IU បាននិយាយថា «អរគុណដល់ UAENA ខ្ញុំអាចបណ្តុះបេះដូងដែលពោរពេញដោយក្តីស្រលាញ់ និងតម្លៃ។ ខ្ញុំរីករាយក្នុងការអនុវត្តសកម្មភាពដ៏មានអត្ថន័យក្នុងឈ្មោះ IUAENA’ ជារៀងរាល់ឆ្នាំ។ ខ្ញុំសង្ឃឹមថាកាយវិការតូចមួយនេះអាចជាអំណោយពិសេសសម្រាប់អ្នកដែលទទួលបានវា។ អរគុណ UAENA ដែលតែងតែដាំស្នេហ៍ក្នុងចិត្ត។ សូមរួមគ្នាឱ្យបានយូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzIIutMDhYBvuMDIAHd2HZEU-x-knmTvLU_HaJZW2INAXFU0E0Vj19nuyo7iSHXx9I6lk5LG_u_GESCUNQFendsRxsIn09z7pvnd1aP-vqbSb_gtcyHGA0FlwpVMxIl9EnvtiadILVoNh8LbMfcstdP_Q-hquKNnT_uD-EYGZXI8PUZt_pW8qPzfFbHeoa/s2048/image_2024-09-18_15-59-29.png

គួរឱ្យដឹងថា IU នឹងរៀបចំការប្រគំតន្រ្តីរបស់ខ្លួននៅថ្ងៃទី ២១ និង ២២ ខែកញ្ញា នៅ Seoul World Cup Stadium ហើយនាងក្លាយជាតារាចម្រៀងស្រីដំបូងគេដែលដាក់ចំណងជើងទីកន្លែងបន្ទាប់ពីការប្រគំតន្ត្រីពីមុនរបស់នាងនៅពហុកីឡដ្ឋាន Jamsil Olympic ក្នុងឆ្នាំ ២០២២។ មិនត្រឹមតែមានទឹកចិត្តទៅដល់អ្នកខ្វះខាត IU ក៏មិនភ្លេចយកចិត្តទុកដាក់ទៅដល់ក្រុមការងាររបស់នាងផងដែរជិះយន្តហោះសុទ្ធតែកៅអី Business Class ៕