Home ព័ត៌មានអន្តរជាតិ អ៊ីតាលីនឹងក្លាយជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនបំផុតលើពិភពលោក

អ៊ីតាលីនឹងក្លាយជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនបំផុតលើពិភពលោក

34
0

ប្រទេសអ៊ីតាលី ៖ អ៊ីតាលីនឹងទទួលបានតំណែងជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនបំផុតលើពិភពលោក នៅឆ្នាំ២០២៤នេះ ក្រោយពីចម្ការទំពាំងបាយជូរនៅប្រទេសបារាំងរងផលប៉ះពាល់ដោយសារការធ្លាក់ព្រិល និងមានទឹកសំណើមច្រើនក្នុងចម្ការទំពាំងបាយជូរ ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន AFP កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpF6PKkbH7QssRhJIXBE3_1_IuVg2JVXbrx22TxK3ox4r3FmZPotA2LKE9haQSA6IyEjM3LJh1TUfHLQULUcUcAwrOlX66vptDKjYLA-bVDr1oFdMyovmCbb-bxjQ59QxCVN-6_olh5HgrSNqtBWmivJAfV018JfnT4tNIw47ZYn7xjNQBgdHxZAQErzgB/s1600/image_2024-09-20_08-19-37.png

ក្រសួងកសិកម្មអ៊ីតាលីឱ្យដឹងថា ការផលិតស្រាទំពាំងបាយជូររបស់អ៊ីតាលីនឹងកើនឡើង៨% ឬកើនឡើងចាប់ពី៤១លាន ទៅ៤២លានហិកតា ក្រោយពេលការផលិតបានធ្លាក់ចុះ កាលពីឆ្នាំ២០២៣ ។ អ៊ីតាលីនឹងវ៉ាដាច់បារាំងនាពេលឆាប់ៗ ពីព្រោះក្រសួងកសិកម្មបារាំងរំពឹងថា ការផលិតស្រាទំពាំងបាយជូររបស់បារាំងនឹងធ្លាក់ចុះ១៨% ឬធ្លាក់ចុះជាង៣៩លានហិកតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigtQ3rKwn-njDpVI6uyWfltm-Nn8_Vu_pg9zIYFA4Khp05GYvihfs50uoC_1PeWpA2BA-2Sh5wRCshZ9yGptaO1MT32iPGRodbCc4a7XUFaO1WbDp3vu077vFMyfC8KKGXdbk9BwkX2zjZMBDrWtwNFEP0YhvASZxVFrA0tb8JBBIEdqz4Kt9AAJZfr4Sx/s4368/image_2024-09-20_08-21-26.png

យោងតាមទិន្នន័យរបស់អង្គការស្រាទំពាំងបាយជូរអន្តរជាតិបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦មក អ៊ីតាលីបានគ្រប់គ្រងតំណែងជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនបំផុតលើពិភពលោក ប៉ុន្តែនៅឆ្នាំ២០១១, ឆ្នាំ២០១៤ និងឆ្នាំ២០២៣ អ៊ីតាលីបានបាត់បង់តំណែងនេះទៅឱ្យបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5dtZaxvUUgDcy64qfHthMy4yGQdbDphub7xAnhMMhWr2VGCipiLVL-5IboI-cduQzjI3qkHPF_rTVo-MjqQW9A2PgUNxEQIkqSxsa8G6Yydb1Pr3LH2FJ1Y-2Ub15yE9iYR6Mj3hCGkqgIK4u35zH3UMzUStVGN5ulOBejwJqIMh5AfuTyBFczGw1sp4w/s1280/image_2024-09-20_08-21-37.png

ទោះយ៉ាងណា នៅតំបន់ខាងជើងប្រទេសអ៊ីតាលីបានប្រឈមជាមួយបញ្ហាភ្លៀងធ្លាក់ខ្លាំង និងមានព្រិលធ្លាក់ច្រើនក្នុងនិទាឃរដូវ និងរដូវក្តៅ ។ រីឯតំបន់ខាងត្បូងអ៊ីតាលីបានប្រឈមនឹងគ្រោះរាំងស្ងួត ក្តៅខ្លាំង និងមានភ្លៀងធ្លាក់តិចតួច ។ ហេតុនេះ ទើបធ្វើឱ្យកសិករអ៊ីតាលីប្រញាប់ប្រមូលផលទំពាំងបាយជូរលឿនជាងពេលធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUAvRTzqj4qWmilkkCuMpChDzp4AxVp1Qf4lrZx9vB6Ldcklx_-To58InP5XI3ihU2LWIc0MC94dHZd33FI7DeMJOEjsBLQoN5fAo972Vhf6PTkrFlHWkNcTdRbV31lRDJM38l1qDCyVP8Hpc9bL-4goCdvtqnNGxqSncPtu_I_G9Zo1qRYy1aYuSjB-HK/s724/image_2024-09-20_08-21-37%20(2).png

ចំណែកនៅតំបន់ភ្នំជូរ៉ា ស្ថិតនៅភាគខាងកើតប្រទេសបារាំងឯណោះវិញ មានសំណើមច្រើន និងជំងឺផ្សិត ដែលបណ្តាលឱ្យទិន្នផលដំណាំទំពាំងបាយជូរធ្លាក់ចុះរហូតដល់៧១% ក្នុងតំបន់ឆារ៉ម ។ រីឯតំបន់ភាគខាងលិចបារាំង ទិន្នផលទំពាំងបាយជូរបានធ្លាក់ចុះ៣៥% នៅជ្រលងភ្នំលួ និងធ្លាក់ចុះ៣០% នៅទីក្រុងបូឆូឡេ ដោយសារចម្ការទំពាំងបាយជូរនៅតំបន់ទាំងនេះមានព្រិលធ្លាក់ច្រើនពេក ៕