Home Blog Page 859

ក្រោយ កន្និដ្ឋា លើកឡើងពីព្រឹត្តិការណ៍ឡានទំនើប សង្ហា ថាអ្នកដែលធ្វើអត់បានរៀនចេះបិទមាត់កុំដ្រាម៉ា

0

ព្រឹត្តិការណ៍ Gumball 3000 ដែលប្រជុំទៅដោយឡានទំនើបៗពោរពេញដោយការចាប់អារម្មណ៍ទាំងក្នុងប្រទេសនិងក្រៅប្រទេស ហើយក្នុងនោះអ្នកមួយចំនួនបានសម្តែងការមិនពេញចិត្តចំពោះកម្មវិធីនេះដូចគ្នា។ ក្នុងនោះដែរអ្នកបង្កើតមាតិកាល្បីឈ្មោះម្នាក់ដែលមានមូលដ្ឋានលើទឹកដីសហរដ្ឋអាម៉េរិក ឈ្មោះថា The Kanitha Show ក្រោយបញ្ចប់កម្មវិធីរូបនាងបានបង្ហោះមួយប្រយោគនៅលើបណ្តាញសង្គមក្លាយជាប្រធានបទក្តៅវែកញែកបន្តទៀត។ ការលើកឡើងរបស់ The Kanitha Show បានជំរុញឱ្យ សង្ហា ថាអ្នកដែលធ្វើអត់បានរៀនចេះបិទមាត់កុំដ្រាម៉ាដើម្បីចំណាប់អារម្មណ៍ប្រយោជន៍ផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA1oAubbOBLFrMkbW96Gp7PcKIynrPWrvTCSpTu5_0_VNLmwjGjLbi_2CWLhw-b1BXcgGU7sloT8hWiVHuS2hCj4ztDKaoxWcT4zEGujduvAUyACy2vs-97YwELx-iqx_dHtWhGOPzU3mYBOQfOJLHHlvwzDBQsg6IjU_ssGeBBYhIVHQs_AnH11OBKwMy/s2048/image_2024-09-19_08-57-39.png

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា The Kanitha Show បានបង្ហោះនៅលើគណនីហ្វេកប៊ុកថា «ខ្ញុំដឹងថាវាគ្មានអ្វីខុសឆ្គងនោះទេពេលដែលមនុស្សមានរបស់ប្រណីតប្រើប្រាស់ដូចជារថយន្ដថ្លៃៗ នេះវាគឺជាផ្នែកមួយនៃវប្បធម៌ទីក្រុង។ ទោះជាយ៉ាងណាក៏ដោយ បើជាខ្ញុំផ្ទាល់គឺនឹងមានការលំបាកខ្លាំងណាស់ក្នុងការបើករថយន្ដតម្លៃលានៗដុល្លារឆ្លងកាត់ភ្នែកអ្នកភូមិជាច្រើនដែលក្រីក្រ ដែលរកប្រាក់ចំណូលបានប្រហែលត្រឹមតែ២០០ដុល្លារក្នុងមួយខែ
ខ្ញុំធ្វើទៅមិនរួចតែម្ដង ខ្ញុំមិនអាចបើកបរទៅបានដោយមានភាពរីករាយបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOpcKlgMjQL7R2pQh8Wd-GlkmKgUbGyIJ7qsKTMzix3hxKnnyrxj2iNYZIJec5lYzAFukR5mXcU3-QkgomSIjNUZEUReoU2FeKdu-AOXVFlOdw33RDkMqHGYU1p7R2E2X0hwhXjFsvwXDDF7ihhpr8hyphenhyphenxyHGFY2naxQVbvdV6LgEVAnmhf9GyO6q8jBdsg/s1440/image_2024-09-19_15-26-36.png

អ្នកបង្កើតមាតិការូបនេះបានបញ្ជាក់ចុងក្រោយថា «អ្នកខ្លះនឹងនិយាយថានេះគឺល្អសម្រាប់វិស័យទេសចរណ៍ តែសម្រាប់ខ្ញុំនេះគឺជាការមិនបានពិចារណាទៅលើកម្រិតជីវភាពរបស់ប្រជាជនដែលរស់នៅតំបន់ហ្នឹង»។

ជុំវិញការលើកឡើងរបស់ The Kanitha Show នេះបានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំងអ្នកលេងបណ្តាញសង្គមខ្លះក៏បង្ហាញការយល់ស្រប ចំណែកអ្នកលេងបណ្តាញសង្គមខ្លះទៀតមិនយល់ស្របនូវការលើកឡើងនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ8CKwTf8t1lLHBhMPZDziwNPX3tmTam5LWgoku0SVQHSR5Lbekdp2sUs1yyL_47RXcKhywbnsHq_4MmHCCdybbADOcSvvXkJpH3lMGakVzrkiMEagoYqsIGAKOs11ATiM5_kdWiifqXQ-RYt8l2byew0_bLiTLfIRsmy2m_kCLKjnjGKVG7LBgqhEs5lk/s960/image_2024-09-19_08-57-49.png

សង្ហា ដែលជាសិល្បករ និពន្ធទំនុកច្រៀងនិងភ្លេង មួយរូបស្ថិតក្នុងទ្រនំហ្គាឡាក់ស៊ី និងបានក្តោបតំណែងក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយមិនពេញចិត្តចំពោះការលើកឡើងខាងលើនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeYlReQ0tO0LGeQm90DvFVm3PbFV7hv0Ko_tI5ck4mTLv9cuqJvIOU3htday-4SL_QNg392xI2zNZ8zii4gGk1YQDUUtYZGhpCsiwKHT-rs3JA5GqxwGDo_TaBHkPxUVEgPVb0CovyMcgfxVi-ZYRAD9UsK63frZ-WhbmE0MCbg_IXQr7gZP-NyaLd-5C9/s2048/image_2024-09-19_08-57-42%20(2).png

លោកបានចែករំលែកការបង្ហោះរបស់ The Kanitha Show អមដោយខ្លឹមសារថា «អ្នកដែលគេធ្វើបានគឺគេធ្វើហើយ ហើយផលប្រយោជន៍ដែលបានត្រឡប់មកវិញក៏ច្រើនដែរ។ ខ្ញុំសូមលើកចិត្តដល់អ្នកដែលអាចធ្វើបាន សូមបន្តធ្វើរឿងអស្ចារ្យបន្តទៀត ធ្វើតាមសមត្ថភាព លទ្ធភាព និងទេពកោសល្យរបស់ខ្លួន។ អ្នកដែលធ្វើអត់បានសូមរៀនចេះបិទមាត់ខ្លះទៅ កុំលើកហេតុផលDrama ពីនេះ ពីនោះ មកនិយាយឱ្យតែបាន ដើម្បីតែចំណាប់អារម្មណ៍និងផលប្រយោជន៍ផ្ទាល់ខ្លួនពេក»៕

ឈ្មោះដើមនៃបុណ្យភ្ជុំបិណ្ឌ ដែលកូនខ្មែរភាគច្រើនមិនបានដឹង

0

ពិធីបុណ្យភ្ជុំបិណ្ឌ មានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលមានឆ្លាក់នៅលើសិលាចរឹក នៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghu9jNTjxQyJoslE5MBekhVRrr0YTbpqukh9a3wpjK6WTlkKdSnpGrX1gRk2Xsz8R-dTfCtdlg9wFNnfKVEjSwoWNzX58-pJeseDIuPnlJhDotO0XdFbd9XDMsqt5bTB9KmCVT-XQ7Yau2vrAaZiW31O9FJu-4RCmaELMfWU-IKx0NP0mDUMAz5ecInk5v/s1597/image_2024-09-19_13-57-19%20(2).png

ពិធីបុណ្យនេះ ត្រូវបានពលរដ្ឋខ្មែរគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១ រោច ដល់ ១៥រោច ខែភទ្របទដែល រយៈពេល១៤ថៃ្ងនេះ អោយឈ្មោះថា “បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ” ដោយឡែក ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា “ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRNsmD6MNutldTmgMYiW8yq3g-UnsVl6rqWsx5P5fBv3hPT-8ab4aRI6Mmijb7rISzt7I7ieVj6shL7m80dMcCv7vMoLEmSv0Wnm-j_Pzd_Flsy79W0vHXvwsil4o6GL8TOKc1nRgx9OzJvtjfZ8KfjaraMgFNDZfym8_P_WySBAuzIUnfffYLq3PWKk0I/s1280/image_2024-09-19_13-57-20.png

កាលដើមឡើយបុណ្យនេះ មិនមានឈ្មោះបុណ្យភ្ជុំបិណ្ឌនោះទេ ដោយគេចែកជាពីថ្នាក់ ក្នុងនោះថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវេរវារកភត្ត(ភត្តធ្វើតាមថ្ងៃ)។ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG4yP3-QjSgZYf5EZL3EecvvYN1RkuiDvVAANOe3hOs2xX-ExxAb7nw9bITa0HTmX6E0OJISceIwzDbwL5BZ2Fufuk48gN8oJiyMlbUyqaTujOiwC5CmZJN8Fk3140wnC_jv_qEotJOjpWhxGjzGypsnqgjdXwrm1fWQZ5wxkb3vRXPQOfImqixttjfXzP/s1597/image_2024-09-19_13-57-21%20(2).png

ក្នុងសង្គមខ្មែរ ពលរដ្ឋជឿថាការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីឧទ្ទិសបុណ្យកុសល ញាតិកាទាំង ៧ សន្ដាននិងបុព្វការីជន តាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr0oty0WQFh7x_-9oF7mzBTlin5Ym36NeYun1Jxj6y3e1a663xlZKah_d0aiipAxr2y3qIVnuHwzayQ0pM6SlfVgklZGqT8cPY1GK4WLeb85TeLF1Ug75dkbpeHi-rYg96HmBeJpZlyJtdeDSJPVysvejzvjJTS8NjR058HNNhUJzZcXcqf7CpvO17WX0k/s980/image_2024-09-19_14-39-58.png

លើសពីនេះទៅទៀត ក៏ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សាផងដែរ៕

 

ជប៉ុន គ្រោងសាងសង់ស្ពានផ្លូវជាតិលេខ១ ភ្ជាប់ទៅអរិយក្សត្រ

0

ស្របពេលដែលស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) គ្រោងនឹងសាងសង់នៅកណ្តាលឆ្នាំ២០២៥ ក្នុងទំហំទឹកប្រាក់ជាង២៥០លានដុល្លារ ពេលនេះភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសាងសង់ស្ពានមួយទៀតភ្ជាប់ពីផ្លូវជាតិលេខ១ទៅតំបន់អរិយក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkDmc4IniycHM76Vav9vxol_-UkLaXsNRptKv5hs-J42x9vm5LpHZepEUaG2viGiqZ-BHev0If8b4b0rNcXMArm0-5L8VPuygm9TxD6tncel2tZzn-0Rg8K-JFV-F6lo8_K4XAABF9N6c_MmRmbzTdA_WRL7qNIHYqmnMmf0gjg6leZ-bWCvHKTI40hcgu/s1100/image_2024-09-19_10-59-38.png

កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចូលរួមកិច្ចប្រជុំលើប្រធានបទស្តីពី គម្រោងអាទិភាព ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់កម្ពុជា  ដោយមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-dT7Uaibi3ezlOXunQ7TfUMonPtyKgvWMOh9YdSirlqPFEnobXT5Qmis9ou6BDZTUZCErw65Bah-o1ViK6_bJWRt6iiC2cItiBNV0BpWluXBUdoDZzdxfw3Kzayhfu3gmbBzcTCBq9P5VXpXCB8MXnnr6WGKKwfigm6eYG2bOH96ShsAskCxf-KiDWap8/s1100/image_2024-09-19_10-59-39.png

នៅក្នុងកិច្ចប្រជុំនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងអង្គប្រជុំទាំងមូលបានឯកភាព-សម្រេចឱ្យមានការសិក្សាសមិទ្ធិលទ្ធភាពដំបូង លើការកែលម្អកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្ពានព្រះមុនីវង្ស ទៅដល់ស្ពានត្សឹបាសា និងការសាងសង់ស្ពានភ្ជាប់ពីតំបន់ផ្លូវជាតិលេខ ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅតំបន់អរិយក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd8lQkGFZhybLLMFBaTmiqomZV4Nnp5DvBjONDNpAyoBkBvOqgX1_smUpLztVsp8x-ycfokSLtPYeKwKDDfx18YW_n_o8SuevjViogTz2eS9HhwsSM92Y001bR3VI2gnXtI8IE3o4aQNJ5g_pRseYk4-S7FS2hkWItVImXTwUP66mqp6fNjElSTZL0QZRn/s1267/image_2024-09-19_10-59-40.png

គួរបញ្ជាក់ផងដែរថា គម្រោងស្ពានផ្លូវជាតិលេខ១ ភ្ជាប់ទៅអរិយក្សត្រ ត្រូវបានសម្តេចធិបតីស្នើសុំទៅកាន់ភាគីជប៉ុនក្នុងឆ្នាំ២០២៣ ដោយសម្តេចមានប្រសាសន៍ថា៖ “ខ្ញុំសូមស្នើដល់មិត្តជប៉ុន តាមរយៈឯកឧត្តម អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការគាំទ្រដល់ការអភិវឌ្ឍផ្លូវស្ពានបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ​និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តីតាកុយ-អរិយក្សត្រ”៕

 

 

ផុតពីអាស៊ី ចូលអឺរ៉ុបម្តង! ឥទ្ធិពលព្យុះ Boris បានវាយប្រហារប្រទេសចំនួន ៥ នៅអឺរ៉ុបបណ្តាលឱ្យលិចទីក្រុង

0

ប្រទេសជាច្រើននៅអឺរ៉ុបកណ្តាល និងខាងកើតដូចជា អូទ្រីស ស្លូវ៉ាគី សាធារណរដ្ឋឆេក ប៉ូឡូញ និងរូម៉ានី បានរងគ្រោះដោយសារឥទ្ធិពលព្យុះ Boris ដ៏កាចសាហាវបំផុតមិនធ្លាប់មាន ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋលិចលង់ដោយទឹកជំនន់។
យោងតាម BBC ខ្យល់ព្យុះ Boris បានបោកបក់វាយប្រហារនៅអឺរ៉ុបកណ្តាល និងខាងកើតកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់មកលើតំបន់ជាច្រើនក្នុងប្រទេស អូទ្រីស ស្លូវ៉ាគី សាធារណរដ្ឋឆេក ប៉ូឡូញ និងរូម៉ានី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIdoDsf9CwGiRxEqMEgbW5-gfq9xSXYWe2FAUZYUSRA3ghvaJZWVoyCE9WEosruxIhRJ-duWDuzfafq3no8esij9kIy3FpIJpRsJ2029g6Uk_GmK__nKyNCgK8kjjZClL1zuNbGUGPQeA9yMKwEOLD1db3uWRQTGSoOV5MxW8RccxVPFTmxGYQVk4kacUK/s980/image_2024-09-19_10-12-56%20(2).png

នៅប្រទេសអូទ្រីសទីក្រុងវីយែនត្រូវបានប្រកាសថាជាតំបន់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក ខណៈមនុស្សម្នាក់បានស្លាប់ភ្លាមៗ ពេលកំពុងជួយសង្គ្រោះប្រជាជនក្នុងរដ្ឋអូទ្រីសក្រោម។ រីឯប្រទេសស្លូវ៉ាគីវិញក្នុងទីក្រុង Bratislava ក៏មិនខុសគ្នាពីប្រទេសអូទ្រីសទីក្រុងវីយែនដែរ ដោយប្រទេសទាំងពីរនេះសុទ្ធតែបានប្រកាសភាពអាសន្ននៅក្នុងទីក្រុងដូចគ្នាថាជាតំបន់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ ស្ថានភាពនៅអឺរ៉ុបគឺកាន់តែអាក្រក់ទៅៗហើយ ដោយសារកម្ពស់ទឹកបានឡើងដល់ទ្រូងមនុស្សពេញវ័យក្នុងទីក្រុង Opava នៃសាធារណរដ្ឋឆេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjbPBRAX4PI26lK-0Vx1tHvWmWHZdrO_JKxDHBj4W5RY2DTooUP3EjZf4xVEaqVT7DVCTPgEEeOHaU0PwN9vbSBfV8lt3fAec4255KtVeCyeqbwHmyIZ_OBkDXFqInzbJAFdh_Lm81P4Na7tNAbphNXFVsudqk49DM-J0rR3JOGExTnx0lgMu8cRpRMS4F/s1024/image_2024-09-19_10-12-56.png

ធ្វើឱ្យមនុស្សប្រហែល ១០,០០០ នាក់ក្នុងចំណោមប្រជាជនសរុបរបស់ទីក្រុងដែលមានចំនួន ៥៦,០០០ ត្រូវបានស្នើសុំឱ្យជម្លៀសទៅកាន់ទីទួលខ្ពស់ ខណៈមនុស្ស ៤ នាក់ផ្សេងទៀតបានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ ហើយផ្ទះជាច្រើនរងការខូចខាតយ៉ាងខ្លាំងដោយទឹកជំនន់នៅក្នុងទីក្រុង Jesenik ភាគឦសានសាធារណរដ្ឋឆេក។ ចំណែកឯប្រទេសប៉ូឡូញក្នុងទីក្រុង Klodzko វិញក៏មិនធម្មតាដែរ ត្រូវបានគេចាត់ទុកថា ជាតំបន់រងគ្រោះខ្លាំងបំផុត ដោយបង្ខំឱ្យប្រជាជនប្រហែល ១,៦០០ នាក់ជម្លៀសចេញ ដោយសារភ្លៀងខ្លាំងបណ្តាលឱ្យបាក់ទំនប់ទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYBox1AgwroZ-vtxQ-WPK-7gH-hzqtEME2tA2t3oFxyUhPr-stEuD8WESqm7yY9XuxPJHnvJk8oa8YGjJPJpm2E93Ci4kweCXwnG_2gcXKRJdHgqAjeaijT2tDdNa-_lYuimavTwtPy4nZrHXjUdRUY-JM54nyL_JO8_0gnS8vghATf5BN6wqJ4ZhNseMS/s1200/image_2024-09-19_10-12-57.png

នៅប្រទេសរ៉ូម៉ានីកាលពីថ្ងៃទី១៥ ខែកញ្ញា ក៏កំពុងប្រឈមមុខនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរផងដែរ ដែលឥទ្ធិពលខ្យល់ព្យុះនេះបានលេចឡើងកាន់តែច្រើនឡើងនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសគឺអឺរ៉ុបកណ្តាល និងខាងកើត។ កម្ពស់ទឹកកាន់តែខ្ពស់ទៅៗធ្វើឱ្យអឺរ៉ុបជួបការលំបាកក្នុងការដោះស្រាយបញ្ហា ទោះជាយ៉ាងណាពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHtTTjRFtIMAmCUQikNoLn3-xMBn1DmsFCJHzqtP12yrtA8X6shaN95kCIdYISbjIe3W9sJVIAaPi63Y7ofnwUhkqtL2Mvtp-QVR0oEPh2GITGHYcEzsr2B0wSHOqLAxLBoRwe5H2zMdPlMJnZRqETUjvP3DBrMSokEvw43VN3R34rzDgkljMQ1Q-miPh_/s1920/image_2024-09-19_10-16-17.png

នៅក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រី ក្រុមមន្ត្រីបានលើកឡើងពីការព្យាករណ៍ថា កម្ពស់ទឹកទន្លេ Danube នៅចុងសប្តាហ៍នេះអាចកើនឡើងដល់ជាង ៨.៥ ម៉ែត្រ ដែលជិតនឹងកំណត់ត្រា ៨.៩១ ម៉ែត្រក្នុងឆ្នាំ ២០១៣។ ហើយកម្ពស់ទឹកនៃទន្លេ Elbe ក្នុងទីក្រុង Schona ប្រទេសអាល្លឺម៉ង់ នៅជិតព្រំដែនជាមួយសាធារណរដ្ឋឆេក ត្រូវបានគេរំពឹងថានឹងឡើងដល់កំពូលក្នុងកម្រិត ៧.៥ ម៉ែត្រ នៅរសៀលថ្ងៃទី ១៧ ខែកញ្ញានេះ ដែលនឹងធ្វើឱ្យតំបន់ជាច្រើនចេញការព្រមានកម្រិតខ្ពស់បំផុត៕

ផុតពីអាស៊ី ផុតពីអឺរ៉ុប! ឥឡូវចូលដល់ទ្វីបអាមេរិកម្តង ឥទ្ធិពលព្យុះបណ្តាលឱ្យតំបន់ជាច្រើនជន់លិច

0

កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកញ្ញា ឥទ្ធិពលព្យុះយ៉ាហ្គីបានវាយប្រហារប្រទេសជាច្រើននៅទ្វីបអាស៊ី ហើយនៅថ្ងៃ១៤ ដល់ ១៦ វិញឥទ្ធិពលព្យុះ Boris ក៏បានវាយប្រហារប្រទេសជាច្រើននៅទ្វីបអឺរ៉ុបម្តង។ ប៉ុន្តែឥឡូវនេះចាប់ពីថ្ងៃទី ១៦ រហូតមកដល់ពេលនេះ ខ្យល់ព្យុះដ៏កាចសាហាវមួយស្រាប់តែបានបោកបក់មកលើតំបន់ជាច្រើននៅទ្វីបអាមេរិក បណ្តាលឱ្យផ្ទះរាប់រយខ្នងជន់លិច បង្កឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរ និងរថយន្តជាច្រើនគ្រឿងត្រូវរសាត់ទៅតាមទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-s3Y3qCMKCGIKGE7IdYjIkI8KvgDkpKaXSght0gv3q3n56WHJytDVuHUn5BoP7Dgph9RlQMCymzVVhEqXrY6ilfoZCNZ2-A_WbByaVfR57HwjzDpq_E4Hu7o_VKS5XfLPXMVtMGL8kuUu8gWFv_Bxx-Ip93oTZ1YMuvu8GYLmmwJKYkqlv3M-oswNeLNV/s1000/image_2024-09-19_10-09-13%20(2).png
យោងតាម CNN ទីក្រុងឆ្នេរសមុទ្រ Carolina Beach ក្នុងរដ្ឋ North Carolina ប្រទេសសហរដ្ឋអាមេរិកត្រូវបានដាក់ក្នុងភាពអាសន្នកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្ត្របានធ្លាក់ទឹកភ្លៀងរហូតដល់ ៤៥៧ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោងប៉ុណ្ណោះ បណ្តាលឱ្យទឹកជំនន់បានជន់លិចតំបន់លំនៅដ្ឋាន និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ព្យុះភ្លៀងដ៏កាចសាហាវនេះត្រូវបានគេចាត់ទុកថាគឺជាបាតុភូត «ម្ដងក្នុងមួយពាន់ឆ្នាំ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5aFGI4luUGpSyO_HowihzbqWpxA42lvZudJ71jLtB59cauLfQEhBCqghomYEbOAj9MQucw0Zf29cjHL20d_-pIZIBBgkA9_OxsEmaeylyIbif2t35Fx1oJ2WmEM7UpTYiSF5SCf5kJ-YTfnUToVfUvSP6_qppmXz8lJbO2dr3k6vIUPkr5GgCjqf4SggF/s1140/image_2024-09-19_10-10-52.png

លោក Bruce Oakley មន្ត្រីនៅទីក្រុងទេសចរណ៍ Carolina Beach បាននិយាយថា “នេះប្រហែលជាទឹកជំនន់ដ៏អាក្រក់បំផុតដែលអ្នកស្រុកមិនធ្លាប់បានឃើញពីមុនមកទេ”។ លោក Bruce Oakley បានបន្តទៀតថា ខ្យល់និងភ្លៀងភ្លាមៗបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ហើយបន្តភ្លៀងជាបន្តបន្ទាប់ៗ ដោយមនុស្សមិនបានត្រៀមខ្លួនទេព្រោះតំបន់នេះមិនធ្លាប់មានទឹកជំនន់ពីមុនមកឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwt5-MoDkhEm-mbXSc1s6Xyt7eADOSP_1S8Z8MpMgDtrU_ZhNGw2IQz102iOFeAxPTeelxgRK135ZrgBONnII1xWYK1Z8i-NQgs_kMU1H_8b6ArmZeH9A5aqsywfdHT7snNZGbN1nceZcZFGX_mTU2REcivzsx196GCNPBbOgFGylZ84QVsRn3rvis3AAl/s1024/image_2024-09-19_10-10-53.png

ទន្ទឹមនឹងនឹងនេះកន្លែងផ្សេងទៀតនៅក្នុងតំបន់ក៏បានកត់ត្រាភ្លៀងច្រើនជាង ៣០០ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោង ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ២០០ ឆ្នាំ។ បច្ចុប្បន្នអាជ្ញាធរកំពុងជួយមនុស្សជាច្រើនដែលជាប់ក្នុងរថយន្ត និងផ្ទះឱ្យមានសុវត្ថិភាពហើយ។ ទោះជាយ៉ាងណា ទឹកជំនន់នៅឆ្នេរ Carolina បានចាប់ផ្តើមស្រកបន្តិចម្តងៗ នៅពេលដែលសម្ពាធទាបបានផ្លាស់ទីទៅភាគខាងលិចនៃតំបន់នោះ ដោយគេរំពឹងថានឹងចុះខ្សោយនៅព្រឹកថ្ងៃទី ១៨ ខែកញ្ញានេះ៕

មូលហេតុទាំងនេះហើយ ដែលព្យុះយ៉ាហ្គីបានបំផ្លិចបំផ្លាញប្រទេសវៀតណាមខ្លាំងជាងគេ

0

ព្យុះយ៉ាហ្គីគឺបានបោកបក់មកលើប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ទោះជាយ៉ាងណាវៀតណាមគឺជាប្រទេសដែលរងគ្រោះដោយសារឥទ្ធិពលព្យុះយ៉ាហ្គីខ្លាំងជាងគេ នេះក៏ដោយសារមូលហេតុធំៗដូចខាងក្រោម៖
យោងតាម Vnexpress មូលហេតុដែលព្យុះយ៉ាហ្គីបានបំផ្លិចបំផ្លាញប្រទេសវៀតណាមខ្លាំងជាងគេគឺដោយសារកត្តាដី ជម្រាល ភូគព្ភសាស្ត្រ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការកាប់បំផ្លាញព្រៃឈើ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះ គឺជាមូលហេតុនៃទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅតំបន់ជាច្រើនក្នុងប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8ktJzA_Tj5iGc6G3JJ12BWLesdUiysb-6jWSAw9LX-coWwln-5fJUiUeZlsvJFiPxxb0r5oLMZVRHVZMu1nO8HcA-Qr2G78w4kSMPFXOJ3Fyy65hV7EqzK-rXJocJm5ZljlDwxODR3CYCKrLv510Tiklhmt4AScHZBKkF7VQCvdm9SwOl3ULVgISdKCB0/s770/image_2024-09-19_10-06-43%20(2).png

យោងតាមប្រភពនេះជាងមួយសប្តាហ៍កន្លងទៅ តំបន់ភាគខាងជើងជាច្រើនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះមនុស្ស ២៩២ នាក់បានស្លាប់ ៣៨ នាក់បានបាត់ខ្លួន និង ១,៩០៨ នាក់បានរងរបួស។ ហើយ Lao Cai គឺជាខេត្តដែលរងការបំផ្លិចបំផ្លាញខ្លាំងជាងគេបំផុតដោយមនុស្ស ១១៨ នាក់បានស្លាប់ និង ៥០ នាក់ទៀតបានបាត់ខ្លួន។ លើសពីនេះការបាក់ដី និងទឹកជំនន់ភ្លាមៗនៅខេត្ត Lang Nu ស្រុក Bao Yen កាលពីថ្ងៃទី១០ ខែកញ្ញា ក៏បានបំផ្លាញដំបូលផ្ទះចំនួន ៣៣ ខ្នងសម្លាប់មនុស្ស ៥២ នាក់ និងបាត់ខ្លួនចំនួន ១៤ នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ0eLn7BEGkanSODNiahUigCzM06kXOpQm21vAkPqA3Wmq1UQZMrl2oMRVOBwaS_SQuNtGLvTR74AkJK16smA6tQ42TUh5LWO22FuVWfQT661S7pB4giT0Zk6OHkl6ZLNYIhTIzUnch8FA4s7jST1bTTZQNtTrL2_MN7dJHkp1Gc2kYH-Rzz_oR14WBHRX/s960/image_2024-09-19_10-06-43%20(3).png

សរុបមកប្រទេសវៀតណាមគឺបានខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដោយបានខាតបង់ប្រាក់រហូតដល់ ១.៦ ពាន់លានដុល្លារអាមេរិកឯណោះ។ សាស្ត្រាចារ្យ Tran Le Luu អ្នកសម្របសម្រួលកម្មវិធីអនុបណ្ឌិតផ្នែកបច្ចេកវិទ្យានៅសាកលវិទ្យាល័យ Viet Duc បាននិយាយថា មូលហេតុចម្បងគឺភូគព្ភសាស្ត្រខ្សោយ ដោយសារភាគខាងជើងប្រទេសវៀតណាម មិនសូវមានដើមឈើធំៗ ក៏ដូចជាកង្វះខាតបន្លែ ដីចោត ផ្ទះកកកុញខ្លាំងពេក ជាហេតុបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-eTSHXPRNOocyaJ190QxR-TzSEb4-md8G2wA25IouGNMTH4Zh5BN0PI7tUqE8lsGIk8qec7yVYfBYHkl6zSGGn5Nas6XljtCNMND3frUiYQwsJWGC-bGW_glGjGznkxoslc3PHnGi_r5q9UAuo_QCDH-mnKw0Q_myZaohpqiFc3qosPCxcNtZwxUgvri/s825/image_2024-09-19_10-06-43.png

ទន្ទឹមនឹងនេះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ អូសបន្លាយយូរផងដែរ។ គួរបញ្ជាក់ដែរថា គ្រោះទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំនួន ១៩០,០០០ ហិកតា ដំណាំដូចជាពោត និងដំឡូងមីក៏បានជន់លិចចំនួន ៤៨,០០០ ហិកតា និងខូចខាតផ្ទះជិត ២៣២,០០០ នៅភាគខាងជើងប្រទេសវៀតណាម។ ហើយទីក្រុង Haiphong ដែលជាកន្លែងសម្រាប់សួនឧស្សាហកម្មជាច្រើនក៏បានកត់ត្រាការខាតបង់ និងការខូចខាតប្រហែល ១១ ពាន់ពាន់លានដុង (ប្រមាណ ៤៤៨.៤៣ លានដុល្លារអាមេរិក) ពីព្យុះទីហ្វុងផងដែរ៕

ដល់រដូវកាន់បិណ្ឌ! តោះមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៤ ក្នុងខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំងគឺជាខេត្ដមួយដែលស្ថិតនៅជុំវិញបឹងទនេ្លសាប មានចម្ងាយប្រមាណ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះគឺល្បីខ្លាំងបំផុតខាងសិប្បកម្មឆ្នាំង ហើយក៏ល្បីថាមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងផងដែរ។ ក្រៅពីរមណីយដ្ឋានភ្នំនាងកង្រី ល្បីទូទាំងប្រទេស និងជាអត្តសញ្ញាណរបស់ខេត្តមួយនេះ ក៏មានទឹកធ្លាក់ធម្មជាតិដ៏សម្បូរបែប តំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានទេសចរណ៍ជិត ៣០ កន្លែងផ្សេងទៀត ដែលសុទ្ធតែជាទីកម្សាន្តពេញនិយមសម្រាប់ភ្ញៀវទេសចរ។ ដូច្នេះថ្ងៃនេះយើងសូមនាំលោកអ្នកមកស្គាល់តំបន់ទេសចរណ៍ល្បីៗមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង៖

១.ទឹកធ្លាក់ស្រែអំពិល៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៨ គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ និងងូតទឹកលេងយ៉ាងសប្បាយរីករាយ ជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់។ ក្រៅពីនោះភ្ញៀវទេសចរក៏អាចកម្សាន្ត នៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ អមដោយដើមឈើតូចធំជាច្រើនធ្វើឱ្យភ្ញៀវចង់មកកម្សាន្តម្តងហើយម្តងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO864IUJdaOyVw9cenScuwiEY-_l6mfNNrij5kIKeLv4WwQD-t0VJOg-U2DhUVMdswIwIBOkYVXV5fRzFd9WYYRyVypLbRW6B78cP4H9Rna6HT6Mwa0fx_lZLiCRvRGFCyWkgooDlBR5JMpAS9CaxdDlB-NM5PCnPcgXlofcPpVkr2WEPaPS02f9Yc1EMp/s800/image_2024-09-19_09-39-07.png

២.ភ្នំនាងកង្រី៖ ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងអំពីប្រវត្តិរបស់ភ្នំនាងកង្រីហើយ។ ពិតណាស់កន្លែងនេះគឺជារមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ បែបប្រវត្ដិសាស្ដ្រ ដែលស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅពេលភ្ញៀវទៅដល់នឹងបានឃើញភ្នំ ១ ខ្ពស់ជាងគេ មើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន ហើយនៅលើភ្នំនោះក៏មានរុក្ខជាតិតូចធំជាច្រើនដុះជុំវិញដូចភ្នំឯទៀតដែរ។ ដូច្នេះហើយពេលទៅលេងខេត្តកំពង់ឆ្នាំងកុំរំលងតំបន់ទេសចរណ៍ទាំងនេះឱ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCTtDn81q7iRB6tUul-iglNC2FMaC1vSHiRNtM4n1fXgqwJWqtqMtPIDFTOqoUDeeYheelu0HK_G4iaUK1SG1hD2G_VM1tOkJUgF4Ieq6HQBU8sCdp4hNAS5d-xfuiwvmLvBEZQE-OP9Fcqu2Wmlg2VstBaoDwiteM4hSba0saCpwzC0ZE4vCYpJmTsmN_/s1080/image_2024-09-19_09-39-07%20(2).png

៣.ទំនប់និងទ្វារទឹកគង្គា៖ ទំនប់និងទ្វារទឹកគង្គា គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយនារដូវភ្ជុំបិណ្ឌនេះ ដោយសារតែសម្រស់ធម្មជាតិអំណោយផលពីទំនប់ទឹកដែលមានទឹកថ្លាឈ្វង់នៅរដូវវស្សា ហើយប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់រាប់ពាន់នាក់ តែងតែនាំគ្នាទៅកម្សាន្តនិងលេងទឹកនៅតំបន់ទាំងនោះ។ ដូច្នេះទំនប់និងទ្វារទឹក «គង្គា» ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស មានចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnB-CTJHuS1UgDfozA0YwWe4uwQdtHok4DBv8KVxdpN8ZMAn_jaBMY120TjfxZlWuKkpwFPZQnlbArnEhBlCqfgmCsHzeO80PrAyISpBkDCx9db8POPBVnCJ-E6bjSXv7qgWZEQX0BWcI0ECGkR5Jp8chu6sZq_-hxOyBh1n8gUL5A89tuYh4Sdi4y5ZF/s800/image_2024-09-19_09-39-07%20(3).png

៤.ទឹកធ្លាក់ថ្មក្រាល៖ ទឹកធ្លាក់ថ្មក្រាល នៅតែជារមណីយដ្ឋានដ៏ទាក់ទាញបំផុតក្នុងខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។ នៅតំបន់នេះគឺមានសម្រស់ធម្មជាតិស្រស់ស្អាតខ្លាំងមែនទែន ដែលអាចឱ្យភ្ញៀវទេសចរ ទស្សនាលំហែកាយ ងូតទឹកលេងកម្សាន្តនៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភ័ក្រ្ត នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9oMyRPHvbHiNZ6aYUe7FZz_C7vT_z3Xk82XOHYzj-J7HsHsZkr758uRXYf3cyYDgRic_SXqACvTrl8X_oYxUXszxhDuK-atp9iwWWK2HiF1yZ-wbFegP8sqepkYa-zzxChwfqnQjCRsd2eE0RVW7Joqp2Y5sM0MrZ4NRsXeYgaCq-BqIwj1wgVahK-4DX/s960/image_2024-09-19_09-39-07%20(4).png

រ៉េដឃីង និង ឃុន វុត្ថា មិនយល់អ្នកខម្មិនរិះគន់រឿងឧកញ៉ា ខេមរៈ សិរីមន្ត គ្រងឈុតបុរាណក្នុងព្រឹត្តិការណ៍ឡានទំនើប

0

តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីគ្រងឈុតបុរាណព្រះបាទជ័យវរ្ម័នទី៧ នៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹតិ្តការណ៍ Gumball 3000 ដែលប្រជុំទៅដោយឡានទំនើបៗ។ ទោះយ៉ាងណារូបភាពរបស់តារាចម្រៀងរូបនេះត្រូវបានអ្នកមួយចំនួនបញ្ចេញមតិ Bully ផ្សេងរហូតដល់តារាចម្រៀង រ៉េដឃីង និង ឃុន វុត្ថា សម្តែងការហួសចិត្តចំពោះអ្នករិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB2MgUypxhQFa0clMsjsCPKU3sVaMqlrkn6UrvYTgzyPL2U57i2ugZKDVQO-emWG6wK97fm75e6UIIVc2pBYTAa-b5xltCwKgdCBjYvvZrfPyirklgI6wTWcv9O3Xc66k2WRSFWaDPWJ7duHzwBKc5TxFLqC2aIwkt4e_CFum3BXw_RdtcICo8GrrCxDjv/s1710/image_2024-09-18_11-28-29.png

តារាចម្រៀង ឃុន វុត្ថា បានលើកឡើងថា «គាំទ្របងប្រុសតំណាងសិល្បកររបស់កម្ពុជាគ្រងនៅឈុតវប្បធម៌ប្រពៃណីដូនតាយ៉ាងស្រស់ស្អាតពិតជាគួរឱ្យសរសើរ។ តែខ្ញុំឆ្ងល់អ្នកខំមិន មិនល្អចំពោះគាត់ក្នុងvideoហ្នឹងគាត់កំពុងគិតអី?»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-XfHyYAQOJAX_oGWuGa9oPUfWuJ-cWvHyiQPHEOlmebeWwbaz9Pw5x-w2At7_eFc8KVTJamoROOpj3yjlbgWtaqBR-uxLnFnYATnciFPBQBn2Ohrvtx-JAJ5Ui8IAEl3BKfc41_R_F8O3u9OWDcWMtek21p_SB31h6dWvM2KGdeNUKv_5zjh9Y5o08bB9/s1440/image_2024-09-18_11-28-31%20(2).png

ងាកទៅកាន់តារាចម្រៀង រ៉េដឃីង វិញបានលើកឡើងដែរថា «អ្ននរិះ:គន់ទាំងឡាយអើយ
ល្មមប្ដូរផ្នត់គំនិតទៅ គួរតែសរសើរគាត់កាន់តែខ្លាំងជាងមុន ដែលគាត់អាចធ្វើបានគ្រប់ទម្រង់ដើម្បីសិល្បៈខ្មែរ អរគុណបងប្រុសសម្រាប់ឈុតនេះ ខេមរៈ សិរីមន្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe8ShZT7AB6BIhJMaA4MpjYN5d5MYydYN83n0RxGHGyloprzSEiLvh_fAL18SlY_GOsiy6ep4yLTuS3HmSaA13PHz3yNrygLOU2C1FaIhOJb1AsKGzTyIaRFakq4wJyHoorpacpOMkPffzU8Z_5IChmEl7fQ12X_LqlgIufyAkHpIu6Iznd5XMU-FdOj7B/s1440/image_2024-09-18_11-28-33%20(2).png

ចាប់តាំងពីប្រឡូកសិល្បៈរយៈពេលជាង២០ឆ្នាំ ប៉ុន្មានឆ្នាំចុងក្រោយមកនេះតារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានងារជាឧកញ៉ា ទទួលរងនូវការរិះគន់ជាបន្តបន្ទាប់ពីអ្នកលេងបណ្តាញសង្គមមួយចំនួនមិនថាជាសកម្មភាពអ្វីក៏ដោយ។ តួយ៉ាងថ្មីៗនេះ នៅពេលឧកញ៉ា សិរីមន្ត បញ្ចេញបទថ្មីរបស់ខ្លួនថែមទាំងថត MV ពីផ្នែកមួយក្នុងព្រឹត្តិការណ៍ Gumball 3000 ក៏រងនូវមតិវែកញែក និងអ្នកខ្លះទៀតក៏បានសំណូមពរឱ្យតារាចម្រៀងរូបនេះកាលពីមុនត្រឡប់មកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghdmhBqqEH9TieA0GPJaMbx6LIG0ourmZnJHzSq2E4GZY3WQ7HNosaGkKVBbNjk7C60gSPgGnAQmRrqcX_GtG5t2k0_dDS3AzAl3X5TOZgQegrBcBgmRpS45oPXvX3Q0-9jtWsP9uYgNlGO5XskZDDf_fHsZlo5mmpZyxXHcHVjIQBcIUIejPv5maHh1Va/s1280/image_2024-09-18_11-28-34.png
គួរបញ្ជាក់ផងដែរថា តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត នឹងតំណាងសិល្បករកម្ពុជាផ្នែកសម័យសម្តែងនៅលើទឹកដីសហរដ្ឋអាម៉េរិកនាចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះក្នុងទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ។ តារាចម្រៀងរូបនេះបានលើកទឹកចិត្តប្រជាជនខ្មែររស់នៅទីនោះចូលរួមទស្សនាឱ្យបានច្រើនកុះករខណៈកម្មវិធីមានសារៈសំខាន់ដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ និងផលិតផលខ្មែរទៅកាន់ពិភពលោក៕

Miley Cyrus រងបណ្តឹងពីបទ «លួ.ចចម្ល.ង» បទ When I Was Your Man ក្នុងបទ Flowers របស់នាង

0

យោងតាម Rolling Stone នៅថ្ងៃទី១៧ ខែកញ្ញា ក្រុមហ៊ុន Tempo Music Investment បានដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធ Los Angeles ដើម្បីប្តឹង Miley Cyrus ពីបទ «កេងប្រវ័ញ្ចដោយខុសច្បាប់» ធាតុមួយចំនួននៅក្នុងបទ «When I Was Your Man» របស់ Bruno Mars ប្រូ ក្នុងបទចម្រៀង «Flowers» របស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaTyhvtz_xbYeGgzUoJJz0WWzNy8yCGug9rlyW3C5lINZ-MMlPildeKaTfC0uCR1DM9zzXWe-RrtK2q6z1vA8WmH8wJMydIVS48eGwHy6bEcahgVp9z0VyaHmPINBC71RTLUyn2pkp22v92urQ0i-MaFormymKM37Bwm3KHDHyT7XLn_U6sRhLjhw2UzSM/s3703/image_2024-09-19_09-11-23.png

អ្នកតំណាងក្រុមហ៊ុនបាននិយាយថា ពួកគេជាម្ចាស់ផ្នែកនៃតន្ត្រីបន្ទាប់ពីទិញសិទ្ធិអ្នកនិពន្ធពី Philip Lawrence ដែលបានសរសេរវាជាមួយ Bruno Mars, Ari Leviene និង Andrew Wyatt ។ គ្រឹះស្ថានបោះពុម្ពផ្សាយតន្ត្រី រួមមាន Sony Music Publishing, Apple, Target, និង Walmart ក៏ស្ថិតក្នុងបញ្ជីនៃចុងចោទសម្រាប់ការចែកចាយបទ «Flowers»។ ទីភ្នាក់ងារព័ត៌មានបាននិយាយថា Bruno Mars មិនមែនជាដើមបណ្តឹងក្នុងបណ្តឹងនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixoJLrbWjkA4eaLGgn_DH47bT0o83KVMje2fixuO9gPplygbLkuN05cj4689dsTWvvsTFq6Ft9uylged_YjAbP80UHHeMgDEciWN8iyOTpOauUSwn5Szv1ZoskbzZGZN1Bih_-feSt9hgwcIvtG5tu3gZJG9vz-FADNF9hk-KHqh8ozD64d3qGKCV2WVV9/s1600/image_2024-09-19_09-11-28.png

    Temple Music បាននិយាយថាបើគ្មានបទចម្រៀងរបស់ Bruno Mars ទេបទ «Flowers» មិនអាចឈ្នះកំណត់ត្រាប្រចាំឆ្នាំនៅ Grammys ឆ្នាំ២០២៤ ក្រុមហ៊ុនបានប្រកែកថាការងាររបស់នាងបានចម្លងបទភ្លេង ភាពចុះសម្រុង និងទំនុកច្រៀងជាច្រើន រួម ទាំងទំនុកច្រៀង លំដាប់លំដោយនិងធាតុផ្សេងទៀតនៅក្នុងបទចម្រៀងដើម។ «ផ្អែកលើការរួមបញ្ចូលគ្នា និងចំនួននៃភាពស្រដៀងគ្នារវាងកំណត់ត្រាទាំងពីរ វាមិនអាចប្រកែកបានថាបទ Flowers នឹងមិនមានទេបើគ្មាន When I Was Your Man ។ នេះបើយោងទៅតាមពាក្យបណ្តឹង។
    ក្រុមហ៊ុនក៏បានចុះបញ្ជីក្រុមអ្នកនិពន្ធបទភ្លេងដែលមាន Miley Cyrus – Gregory Hein និង Michael Pollack ជាជនជាប់ចោទដោយអះអាងថាអ្នកទាំងបីបាន«បង្កើតស្នាដៃចម្លងនៃ When I Was Your Man ដោយគ្មានការអនុញ្ញាត»។ តារាចម្រៀងរូបនេះមិនទាន់ឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នេះនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtcubdm3PjhOnvqqTAQAZ0mhfaiMDJy9r_yge8JYsvQqbcTcCjn6wIeyXo4n_lKOIOnm9HAN4-4JuKGRIIOpJqOAajnirzxpv6BLYu8Q_gr6yYXij6rP7IiEa0GOAyIx9udZv0x1HSbqp_WyiOe02piHyfEWqzUmYAo3poZ9a5JDLJkF2OuZtjQrMLCgV/s1500/image_2024-09-19_09-11-29.png

    បទ Flowers ត្រូវបានចេញផ្សាយនៅខែមករា ឆ្នាំ២០២៣ និងឈរនៅលើកំពូលតារាង Billboard សម្រាប់រយៈពេល៦សប្តាហ៍។ អ្នកគាំទ្រគិតថា នេះជាសាររបស់ Miley Cyrus ទៅកាន់អតីតស្វាមី តារាសម្តែង Liam Hemsworth ព្រោះថាអត្ថបទចម្រៀង វិលជុំវិញរឿងមនុស្សស្រីកាន់តែរឹងមាំ ក្រោយបែកគ្នា។ ការច្រៀងបន្ទរក្នុងបទចម្រៀងនេះត្រូវបានគេនិយាយថាជាការឆ្លើយតបទៅនឹងខ្លឹមសារនៃ When I Was Your Man ដោយសារតែ Hemsworth តែងតែផ្ញើបទចម្រៀងនេះឱ្យនាងស្តាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA2q3bTBvi9aPDe3yMKqcPIL5FxUG5m2a2sHH94lXimjvvwY4nQ0c1qQP4EqR-Z2hXJfzKZRUuGFli_3RZ8Cl-hDWUJkM4a_cZOTrGxWiQ_290LHJgFEqRexdkic2HZs99WoFWurV9YelnkWPsXtrbqZ0dxbQhs7_Mkllc869YPs_o_vY2B8DfWipGrqke/s1599/image_2024-09-19_09-11-30.png

    បន្ទាប់ពី Flowers ត្រូវបានចេញផ្សាយ ការតែងនិពន្ធចាស់របស់ Bruno Mars បានទាក់ទាញការចាប់អារម្មណ៍ ដោយសារតែភាពស្រដៀងគ្នានៃអត្ថបទចម្រៀងទាំងពីរ។ When I Was Your Man គឺជាបទភ្លេងដែលចេញក្នុងឆ្នាំ ២០១២ ដែលបានចូលក្នុងតារាង Billboard Hot 100 ក្នុងឆ្នាំ ២០១៣។ នេះជាបទល្បីមួយរបស់ Bruno Mars ដែលបានសរសេរអំពីការសោកស្ដាយដែលបោះបង់នារីដែលខ្លួនស្រលាញ់ទៅ ដោយសង្ឃឹមថានាងសប្បាយចិត្ត ស្នេហាថ្មីរបស់នាង៕

អបអរសាទរ! Charlie Puth ម្ចាស់បទ See You Again រៀបការហើយ

0

យោងតាមទស្សនាវដ្តី Vogue បានឱ្យដឹងថាតារាចម្រៀង Charlie Puth និង Brooke Sansone បានប្រារព្ធពិធីមង្គលការរបស់ពួកគេនៅផ្ទះក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី៧ ខែកញ្ញា។ នៅលើ Instagram ថ្ងៃទី ១៨ ខែកញ្ញា តារាចម្រៀងរូបនេះបានបញ្ជាក់ព័ត៌មានជាមួយរូបថតអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់។ អ្នកទាំងពីរគឺជាមិត្តភក្តិនឹងគ្នាតាំងពីកុមារភាពមកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5gYyBGfqBPBamKgagr1gufRe9GdsCZ58TFqulszqNC6u9BnOpO0JBawoZMAunijU8_ImDBvCrujjFte5xCe_z-HjTmWgs9UozsE80i8lKUpRWljD1iu8A1fhKhQayqnntMTm5nK02P2q5y0vIlDSR3Mqk8qfDXZiMFs9ZQNfEFlbMcm91gGuiaMHQ-Ma-/s845/image_2024-09-18_11-55-36.png

ក្នុងការបង្ហាញពីការរៀបការរបស់ខ្លួនជាសាធារណៈ Charlie Puth បាននិយាយថា ៖ «សន្យាថានឹងស្រលាញ់អ្នករាល់ថ្ងៃពេញមួយជីវិត ហើយនឹងស្រលាញ់អ្នកកាន់តែខ្លាំងនៅពេលដែលពួកយើង នៅជាមួយគ្នាម្តងទៀតក្នុងជីវិតបន្ទាប់ Brooke Ashley Sansone ពេលនេះអ្នកគឺជា Brooke Ashley Puth អរគុណដែលធ្វើឱ្យខ្ញុំក្លាយជាបុរសដែលមានសុភមង្គលបំផុតក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3_xtBI_cf7g5zBz6NzR3F6-7hrZZZpaigb9LEAulMLMP1KNYiZ_gUOsJ2Awx8d8HJTwXoLRFLwisR8YYuZpO7XglmYXbs_fTDBqgKw8KWqYV39BVnToTqAHMr1tht-OyjoiV3OG3T53pqbp5nOLC980HznzJdGc-iwZ7oCznltZDS2toz_-OAoiq5Pjfv/s1800/image_2024-09-18_11-55-37.png

នៅក្នុងបទសម្ភាសន៍ជាមួយ ទស្សនាវដ្តី Vogue Brooke Sansone បាននិយាយថានាងមានអារម្មណ៍ថាថ្ងៃរៀបការបានកន្លងផុតទៅ “ដូចជាសុបិន” ។ ពួកគេបានប្រារព្ធពិធីជប់លៀងជូនភ្ញៀវនៅពេលល្ងាចមុនពិធីមង្គលការ ហើយបានបំពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ក្នុងអំឡុងពេលពិធីដ៏សំខាន់នៅថ្ងៃបន្ទាប់។ គូស្នេហ៍តារារូបនេះបាននិយាយថា តាំងពីត្រូវជ្រើសរើសទីកន្លែងរៀបការមក គេដឹងថាកន្លែងដ៏ល្អជាងគេគឺផ្ទះរបស់តារាចម្រៀង Charlie Puth ព្រោះវាមាន “ទេសភាពដ៏ល្អឥតខ្ចោះ”។ នាងបាននិយាយថា “យើងចង់ឱ្យពិធីនេះមានលក្ខណៈសាមញ្ញ ប៉ុន្តែគួរឱ្យចងចាំ។ យើងទាំងពីរមានអារម្មណ៍ស្ងប់ស្ងាត់ និងធូរស្រាលពេលនៅទីនោះជាមួយគ្នា”។
Charlie Puth គឺជា Brooke Sansone ដែលជាមិត្តភ័ក្តិតាំងគ្នាតាំងពីតូច ហើយត្រូវបានពាក្យចចាមអារ៉ាមដំបូងថាបានទាក់ទងគ្នានៅខែកញ្ញា ឆ្នាំ ២០២២ នៅពេលដែលនាង និងក្រុមគ្រួសាររបស់ខ្លួនបានចូលរួមពិធីបុណ្យ Global Citizen នៅញូវយ៉ក។ មួយខែក្រោយមក Charlie Puth បានបង្ហាញខ្លួនក្នុងកម្មវិធីមួយ ដោយនិយាយថាលោកស្រលាញ់មនុស្សម្នាក់ដែលលោកបានស្គាល់ជាយូរមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiofa2BEuvsmDrYRSMmjmtqKGd6ilf_MVbxsvoNmme2wJR4icsPK1AK7XnTrOWuaeunACqbTWg2NYBX3kLUYRq8K7lhVjZ9_COvL2VsSC08EcMBgLeJVwGlHe8hpzuEx2XpRfOpF-m__1ZJW_Pnaevp5d6nVmM4r1UaQztI1OHn5_LcDkaHWf97F0QtptnK/s1800/image_2024-09-18_11-55-40.png

នៅខែធ្នូ ឆ្នាំ២០២២ គូស្នេហ៍មួយគូនេះបានប្រកាសពីស្នេហារបស់ពួកគេតាមរយៈការបង្ហោះនៅលើ Instagram របស់ Charlie Puth ។ តារាចម្រៀងរូបនេះបានសុំមិត្តស្រីរៀបការនៅខែកញ្ញា ឆ្នាំ២០២៣ ហើយភ្ជាប់ពាក្យបន្ទាប់មក។ មហាជន បាននិយាយថា ស្នេហាអ្នកទាំងពីរជាផ្នែកមួយនៃជីវិតរបស់គ្នាទៅវិញទៅមក ព្រោះគ្រួសារស្គាល់គ្នាយូរមកហើយ។ ឪពុករបស់ពួកគេគឺជាមិត្តរួមថ្នាក់បឋមសិក្សាដែលធំធាត់ជាមួយគ្នានៅរដ្ឋ New Jersey ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi691N2Uf2nyD-XT_T7NbTxtDxC9g8fCqbz293FNw8LafBJzgI3NE7FMdAckbHxOY2U59MeBgzuA38Ku9Ym6Xdz6OerDbDsvy6DshtArC6EpBOwWjAVfonf2-CFj8DLs3ghOsoGAb7biWp0r0m0akMhBKaHI6o6va7CtbmZBb3iYfl4orRE9sX5W4-q7cJ/s2000/image_2024-09-18_11-55-42.png

Charlie Puth មានអាយុ៣២ឆ្នាំ មានភាពល្បីល្បាញតាមរយៈបទ See You Again ,We Don’t Talk Anymore សហការគ្នាជាមួយ Selena Gomez, Attention, Left and Right សហការជាមួយ Jung Kook សមាជិក BTS។ ក្រៅពីការច្រៀងលោកជាអ្នកនិពន្ធនិងជាផលិតករ។ Brooke Sansone មានអាយុ២៥ឆ្នាំបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងឆ្នាំ ២០២១ដែលបច្ចុប្បន្នធ្វើការផ្នែកទីផ្សារឌីជីថល និងទំនាក់ទំនងសាធារណៈ ហើយជាអ្នកសម្របសម្រួលសម្រាប់ក្រុមហ៊ុនរចនា Butter and Eggs Interiors៕