Home ព័ត៌មានអន្តរជាតិ អង់គ្លេសផលិតឧបករណ៍ផ្តល់សញ្ញាភ្លើងឆេះព្រៃប្រាប់អាជ្ញាធរ

អង់គ្លេសផលិតឧបករណ៍ផ្តល់សញ្ញាភ្លើងឆេះព្រៃប្រាប់អាជ្ញាធរ

39
0

ប្រទេសអង់គ្លេស ៖ ក្រុមអ្នករចនាម៉ូដមកពីសាកលវិទ្យាល័យ Royal College of Art និង Mperial College London ប្រទេសអង់គ្លេស បានផលិតឧបករណ៍ផ្តល់សញ្ញាភ្លើងឆេះព្រៃប្រាប់ទៅអាជ្ញាធរភ្លាមៗ ដើម្បីឱ្យអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលា ។ ឧបករណ៍នេះមានលក្ខណៈពិសេសច្រើនយ៉ាងភ្ជាប់ជាមួយបច្ចេកវិទ្យា AI ធ្វើឱ្យពួកគេទទួលបានពានរង្វាន់ពីកម្មវិធី James Dyson Award ប្រចាំឆ្នាំ២០២៤ នៅអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ5SIxZ1BaqoFXp7igZ9rUrsuwPLKNrbElF9-XfBpffx1ha1yOQRME6MbqWzjprErboe3_-G19JgmYTzN4Q_1I6SykR6DrYUZlevtPMpfFT069BULUVN5v5V7v0avi5jbddErlYIy03RgI5au7gLXzyL8kB58ZLMcxCQQX9_h9uBpwKA60g3aL6hbHm_rS/s1704/image_2024-09-20_09-02-11.png

ឧបករណ៍ផ្តល់សញ្ញាភ្លើងឆេះព្រៃនេះឈ្មោះ Pyri នៅពេលទទួលកំដៅខ្លាំងដោយសារភ្លើងឆេះព្រៃ វានឹងផ្តល់សញ្ញាតាមរលកវិទ្យុប្រាប់ទៅអាជ្ញាធរឱ្យចាត់វិធានការទាន់ពេលវេលា។ ឧបករណ៍នេះដំណើរការដោយថ្ម និងអាចបំពាក់វានៅតាមចំណុចផ្សេងៗក្នុងព្រៃ ឬអាចទម្លាក់ឧបករណ៍ពីលើយន្តហោះមកក្នុងព្រៃផ្សេងៗ និងអាចប្រើប្រាស់បានភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhayTtfhrTKuNf67EddweHUrUkzm4rWpx3JHcU0rx8Lo5EUfM7BHQXxObZ4HjzThQmMYwiMnXv_Vr7eLiFbWVa5lLpNujtkqblylcioXwkGTll54xYZ81q_dHdOIlIvCQI9gJ_HgpqXOXENQWWzX8cRlZmgfR3nURgCBhFFC6sesqLDrGiL5mJ1bOgMTF5o/s1277/image_2024-09-20_09-02-12.png

ឧបករណ៍ Pyri អាចផ្តល់ដំណឹងពីភ្លើងឆេះព្រៃទៅកាន់អាជ្ញាធររហូតដល់ចម្ងាយ៥០គីឡូម៉ែត្រ ហើយគេអាចបោះចោលឧបករណ៍នេះ ក្រោយការប្រើប្រាស់ចំនួន១លើក ។ នៅពេលឧបករណ៍នេះផ្តល់ដំណឹងប្រាប់អាជ្ញាធររួចហើយ វានឹងរលាយដោយសារកំដៅដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEelSW2X8vOfdoB5eoaisPDRGy8bgJCxMNHDiobOh3qZ2iWGbdXvjw_RPrdd9V1c2sEzLTKSXmd0D6anaxz3Nzpdmf2GfQGxlJuhSht88DDr9HgO0Pu00W6-SIWIeBrudDdyCe34VF4ziWlhWQij7-GirHcFLqPFYrqyQJk3m9GHrLx3zRvZ6M5tNZV_vS/s800/image_2024-09-20_09-02-18.png

ក្រុមអ្នករចនាម៉ូដនិយាយថា ឧបករណ៍នេះបានផលិតពីវត្ថុធាតុដើមអាចរលាយបាន ហើយវាមានផលប៉ះពាល់បរិស្ថានតិចតួច ។ ពួកគេផលិតវាឡើងដើម្បីងាយស្រួលប្រើប្រាស់នៅតំបន់ឆ្ងាយដាច់ស្រយាល និងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបញ្ជាក់ពីទីតាំងឧបករណ៍ ព្រមទាំងទិន្នន័យអាកាសធាតុ និងផ្កាយរណប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLN5oq7ylrgEx86_VxAy275eG6gf5_Dp4HhRA70hXIRInUBG3iDaZS-bLHWvLWLCrePksmaRnnFQx3bpd6xbo7kmUGRNnFY2rUuit2onmPudVM53bBtEMS6BcYcNo6VnVjswpUsg122BS8u5D52UPZxCxqjPCjp9eDYAtAjn-VBIuyipYtoIq_iFqQB4Uz/s1920/image_2024-09-20_09-02-15.png

វានឹងជូនដំណឹងពីភ្លើងឆេះព្រៃទៅភ្នាក់ងារសង្គ្រោះបន្ទាន់ និងតំបន់ប្រឈម ដើម្បីឱ្យអាជ្ញាធរអាចជម្លៀសពលរដ្ឋ ឬពន្លត់ភ្លើងទាន់ពេលវេលា ។ ក្រុមអ្នករចនាម៉ូដបានសាកល្បងប្រើប្រាស់ឧបករណ៍ចំនួន២០ប្រភេទ ហើយពួកគេមានគម្រោងសាកល្បងបន្ថែមទៀតនៅតំបន់មួយចំនួនក្រោមបរិយាកាសដែលពួកគេគ្រប់គ្រង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaANj618cdRRt_-asRlOgJ1GRhBkZurHiLRlLAZXWdhp0Xq29la8XTyFEEKy9SJslX3BlnbbfjBw6NA-PI7HAGqhlYFNfEUpeZUf7lk9kMHF5Cf28byKfAC1_D_hWYaueDDYMZLMjTaCaOIcCuDXivF7O42s_ElS_UzuLevcSmGEVOXhgU6IsgAup_5F6a/s2093/image_2024-09-20_09-02-13.png

ក្រោយពីផលិតគំរូឧបករណ៍រួចរាល់ហើយ ពួកគេក៏ទទួលបានពានរង្វាន់លេខ១ ពីកម្មវិធីប្រកួតរចនាម៉ូដឧបករណ៍ដ៏ល្បីល្បាញឈ្មោះ James Dyson Award ប្រចាំឆ្នាំ២០២៤ នៅប្រទេសអង់គ្លេស ៕