Home Blog Page 857

ទស្សនិកជនសរសើរ អ៊ិន លក្ខិណា ធ្វើបានយ៉ាងល្អក្នុងវគ្គឈុតតំណាងជាតិប្រកួតកម្មវិធី Miss Cosmo 2024

0

អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ដែលកំពុងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិលើទឹកដីវៀតណាមបានធ្វើឱ្យមហាជនសរសើរថានាងធ្វើបានយ៉ាងល្អក្នុងវគ្គប្រកួតឈុតតំណាងជាតិ។ លើសពីនេះក៏មានការប៉ាន់ស្មានថាឈុតតំណាងជាតិកម្ពុជាអាចនឹងឈ្នះ best national costume ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipnRy2kUHcIslU3YiauInRrcMyglq62JoCLP41qB4cvUpFbTsqGP_Xj2UY59KYNeQs2xJ1t1zv5tg_I1Mnt6ohOVWhnK4tjh4rvPRjT5iT_O0pOJVzkwffQISOSrrXqJPqf2xHp_mQAB4alRyro6bfgRLCCkjKkDRjDrmfLWlzt1FQFMg4hPyg9jb6-mJP/s2048/image_2024-09-20_15-26-18.png

បន្ទាប់ពីមានសកម្មភាពនានានៅក្នុងការប្រកួត Miss Cosmo នៅរាត្រីថ្ងៃទី១៩ កញ្ញា កម្មវិធីប្រកួតសម្រស់មួយនេះបានឈានចូលដល់វគ្គប្រកួតឈុតតំណាងជាតិហើយ។ មិនត្រឹមតែមានការបង្ហាញឈុតតំណាងជាតិរបស់ប្រទេសនីមួយៗដែលចូលរួមប្រកួតប៉ុណ្ណោះទេ ប៉ុន្តែការរៀបចំនៅប្រទេសវៀតណាមនេះក៏បានបង្ហាញពីការបង្ហាញសមត្ថភាពដើរម៉ូតរបស់ក្មេងៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik-bDZQpuuDRwgG9I9F0gPbRomh3ugZeblUJQkFFQA076Rd6KEP_118PSDfDvOREtdJ8ZeUAj7wp-6WLhnA6MfMpC8CfJCN_AkLvcTHK5FRDTH0c2TuHauW0TvE_fO_KmvwL4jTW5Cm0TQElVr_kTsL7NK8EOOw1mJKl6k9gmq52R4WpAAt5RdMF1Y5ojT/s2048/image_2024-09-20_15-26-19.png

អ៊ិន លក្ខិណា ដែលតំណាងឱ្យកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនេះក៏បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រវិស័យបវរកញ្ញាមានការលើកសរសើរថានាងធ្វើបានយ៉ាងល្អ បណ្តាផេកបរទេសក៏ពេញចិត្តការបង្ហាញឈុតតំណាងជាតិនេះដូចគ្នា។ Miss Cosmo Cambodia 2024 បានបង្ហាញឈុតតំណាងជាតិ ( ដែនដីនៃមន្តអាគម) ប្រកបដោយទឹកមុខអង់អាច។ តាមការពិពណ៌នាបានឱ្យដឹងថា «ឈុតត្រូវបានរើសម្ចាស់ ស័ក្តិសមបំផុតសឹងមិនគួរឱ្យជឿ ចង់និយាយថា សាមញ្ញបំផុត តែមាន power ខ្លាំង ! ធានាថាឈុតនេះនឹងសន្ដំអារម្មណ៍ឱ្យគ្រប់គ្នាអោយចាប់អារម្មណ៍ ទោះវាសាមញ្ញក៏ដោយ។ ថាមពលនៃផ្លូវងងឹត , អាថ៌កំបាំង , មន្តសន្តំនៃកែវភ្នែក , ការជឿជាក់ ភាពជាម្ចាស់ ឥទ្ធិពលដែលស្ត្រីមាន បង្ហាញទាំងអស់នៅក្នុងឈុតតែមួយ ទៅសន្តំចិត្តឱ្យមនុស្សគ្រប់គ្នាងាកមកចាប់អារម្មណ៍មើលត្បូងនិល ដែលកែច្នៃរួចហើយ»។ គួរឱ្យដឹងថា ឈុតតំណាងជាតិ ដែនដីនៃមន្តអាគម ច្នៃឡើងដោយស្ករគ្រាប់។

បន្ទាប់ពី អ៊ិន លក្ខិណា បង្ហាញពីឈុតតំណាងជាតិនេះមានទាំងផ្សែងធូបមកជាមួយផងធ្វើឱ្យអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ងាកមកទំព័រផេកក្នុងស្រុកវិញក៏បានបង្ហាញជំនឿថាឈុតតំណាងជាតិនេះអាចជា best national costume។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoNQaGUN4LI_LtGzK7g37SD0temkNIcg4J7p25olY75UFsiRYXC4OcMx-cmkgnPUOk4f1HIoUcZktd1HKaZILU9tCLUSIJOUKYnoguCofKayloGg8XfU2-yS2kX610kKrx8jx3WAo7M8ii-1v7M0k1aWTwbcJJ8HwKKCtoGvIys2YsfYIM9Hqgpplf5V9E/s2048/image_2024-09-20_15-26-20.png

ផេក បុរាណាចារ្យ បានលើកឡើងថា «ឡើងព្រឺសម្បុរខ្ញាក best of the best Miss Cosmo កុំតែបានផ្សែងធូបម៉ាក់លក្ខិណាទេ កុំអីមេឃអត់រាំងភ្លៀងទេ។ performance 10/10 ត្រៀម best national costume»។ ក្នុងការប្រកួតកម្មវិធីនេះ អ៊ិន លក្ខិណា គឺជាបវរកញ្ញាកម្ពុជាដំបូងគេដែលបោះជំហានមកប្រកួតខណៈនាងមានការតាំងចិត្តខ្ពស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយសំលៀកបំពាក់នាងត្រៀមដល់ទៅ១០០ឈុតឯណោះ។

គួរឱ្យដឹងថា បន្ទាប់ពីបង្ហាញឈុតតំណាងជាតិរួចការប្រកួតបឋម Miss Cosmo នឹងប្រពឹត្តទៅនៅថ្ងៃទី២ តុលា និងថ្ងៃផ្តាច់ព័្រត្រនៅថ្ងៃទី៥ តុលា ខាងមុខនេះ៕

ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™ ជាមួយតម្លៃចាប់ពី 99 ដុល្លារ

0

realme ដែលជាប្រេនស្មាតហ្វូ នដែលកំពុងរីកចម្រើនលឿនបំផុតរបស់ពិភពលោក បានចេញលក់ស្មាតហ្វូនចុងក្រោយរបស់ខ្លួនគឺ realme Note 60 ដោយកំណត់ស្តង់ដារថ្មីសម្រាប់ភាពធន់ និងដំណើរការខ្លាំង នៅក្នុងទីផ្សារកម្រិតថវិកា។ ជាមួយនឹងបដិវត្តនៃភាពធន់ ArmorShell™ Protection realme Note 60 ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវភាពរឹងមាំដែលមិនអាចប្រៀបផ្ទឹមបាន និងបទពិសោធន៍អ្នកប្រើប្រាស់កម្រិតខ្ពស់ដែលលើសពីការរំពឹងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQtH4WYLZBt_5SfStd1AvE3ctIs23W4kw9WhaVNgW-ZFC-PdWoTSbNTeH_C_kuvb4aomGRUUstgK2UBWfhAjvHBc3djPtYfLYwPCbyiRqE5hxOUAK1dCVlD_-NpDPriAkiHFKwJljukkdkPtTccFAnsAjhvkEykL9ngSnQKeFO-UfdXMkiKOWfcsf3qFtd/s2010/1_n.jpg
ស្វាគមន៍សមាជិកថ្មី realme Note 60 ស្ដេចតាន់ ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំ រហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 វាសន្យាថានឹងបង្កើនបទពិសោធន៍យ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់នៅ ក្នុងផ្នែកតម្លៃកម្រិតថវិកា។ វាផ្តល់នូវភាពធន់រឹងមាំ និងប្រសិទ្ធភាពខ្ពស់ក្នុងតម្លៃសមរម្យ៖
realme Note 60 មាន 2 ពណ៌គឺ( Voyage Blue ផ្ទៃមេឃ ) និង (Marble black ខ្មៅ ):
RAM ( 12GB*+64GB) តម្លៃ 99$
RAM ( 12GB*+128GB) តម្លៃ 109$
RAM ( 12GB*+256GB) តម្លៃ 139$https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJRevSTvhHTCmcp5MyvtaLv1sd5KuBXtkvlBtH1FPzMP93-f5Wv8HQB3oQHuutA2oxWi7ZKUdQhEz9JIXkDIoNaVR1CZCoUYrQRVDWw7wC1udAGHW7TsHVejOEPfzahnWgYQTsFDEUjYJPnVysrVm5IPC11Ssw5t_0K1isDF2aEp_zOHE_iB-6f1KrQYcI/s1040/2.jpg

ស្វាគមន៍សមាជិកថ្មី realme Note 60 ស្ដេចតាន់ ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំ រហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 វាសន្យាថានឹងបង្កើនបទពិសោធន៍យ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់នៅ ក្នុងផ្នែកតម្លៃកម្រិតថវិកា។ វាផ្តល់នូវភាពធន់រឹងមាំ និងប្រសិទ្ធភាពខ្ពស់ក្នុងតម្លៃសមរម្យ៖
realme Note 60 មាន 2 ពណ៌គឺ( Voyage Blue ផ្ទៃមេឃ ) និង (Marble black ខ្មៅ ):
RAM ( 12GB*+64GB) តម្លៃ 99$
RAM ( 12GB*+128GB) តម្លៃ 109$
RAM ( 12GB*+256GB) តម្លៃ 139$https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV6O-fVcN7IgCzM1949PvSlMWTeUBxUOf_2Mb7Ckd5XNDIv80ViYCC7oNRn-Gklvu-rl3f8AtD8RAjFh0eb4QtDNIi-_59YZk4VcI-TAMVpQLgvkKPE36gsS-O_QTnsauHRvKN5EfYw0TIL4wzx9Kpg-dKZHBcVT4xNpiXI4PhRA75p2EhBYhUyRImMmuj/s2400/3.jpg
ស្តេចតាន់ Armor Shell™
Note 60 មានបំពាក់លក្ខណៈពិសេស ArmorShell Protection ដំបូងបង្អស់របស់ឧស្សាហកម្មស្មាតហ្វូន ដែលជាប្រព័ន្ធរចនាសម្ព័ន្ធកម្លាំងខ្លំាងរឹងមាំ ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីបង្កើនភាពជាប់បានយូរ និងធន់នៃឧបករណ៍។ ប្រព័ន្ធការពានេះរួមបញ្ចូលការកែលម្អសំខាន់ៗចំនួនប្រាំបី៖ រចនាសម្ព័នអាលុយមីញ៉ូមដ៏រឹងមាំ ស៊ុមខាងក្នុងដែករួមបញ្ចូលគ្នា កញ្ចក់រឹងមាំ ការការពារស្រោប ខ្សែបន្ទះសៀគ្វីស្រូបយកភាពឆក់ កាវស្រោបលើសមាសធាតុ ស៊ុមការពារអេក្រង់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPPVX16bW1WVzorndZTnNfid2Ka7wurC64ULAigWCcm1XMMcwcSKdM1Q7TNStqkL9rzhAjMO5E05SmUxvMGyJgfOjznkNJGD1gOwLL0VL63m2S2AY-ILvpIxoy0B09AzFbtNmr-RLufHeVDlQ7gwRVu_ob2fwZRnpgvtAeyQFGmbJwKSmJZRO0NkJbVCEb/s1080/4.png
InSeal Design នេះ ធ្វើឱ្យទូរស័ព្ទដូចជាវាត្រូវបានការពារដោយពាសដែកដ៏រឹងមាំ។ភាពប្រសើរឡើងទាំងនេះធ្វើឱ្យ ស្មាតហ្វូន មានភាពធន់នឹងស្ថានភាពធ្ងន់ធ្ងរ ផ្តល់នូវភាពធន់ទៅនឹងការពត់កោង ការទម្លាក់ ការកោសឆ្កូត និងការធានាថា វាបំពេញតាមបច្ចេកទេស IP64 Dust and Water Resistance។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_NqVSY79V_Aw6i4QEipq3YoGwyRnERo7sUlftsg5aiFxbN7Ifk60NxGHXnnu8PsoMDpNUgqymOeuE9gqn5ZLdqE-6I18lkcZL64fm0DwHtPEtalCUPaqABb_Gq0PYuNa8qtJkpZdRmf-OzfWclYMNSnUMkJ_eCrcE4WiTHOnFGWrMB4iSGHu5aE3MDP9W/s1080/5.png

មិនតែប៉ុណ្ណោះ វាបានឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងម៉ត់ចត់ជាង 320ប្រភេទ ពី realme។ ក្នុងចំណោមទាំងនេះ ការធ្វើតេស្តចុចប៊ូតុង 1,000,000 ដង និងការធ្វើតេស្តដោត/ដក USB 40,000 ដង បានឈានដល់កម្រិតទ្វេរដង នៃស្តង់ដារឧស្សាហកម្ម។ ដោយសារតែការធ្វើឱ្យប្រសើរឡើងនៃ ArmorShell™ Protection ទាំងនេះ Note 60 ទទួលបានវិញ្ញាបនប័ត្រធានាគុណភាពកម្រិតខ្ពស់ TUV Rheinland ។

មិនតែប៉ុណ្ណោះ វាបានឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងម៉ត់ចត់ជាង 320ប្រភេទ ពី realme។ ក្នុងចំណោមទាំងនេះ ការធ្វើតេស្តចុចប៊ូតុង 1,000,000 ដង និងការធ្វើតេស្តដោត/ដក USB 40,000 ដង បានឈានដល់កម្រិតទ្វេរដង នៃស្តង់ដារឧស្សាហកម្ម។ ដោយសារតែការធ្វើឱ្យប្រសើរឡើងនៃ ArmorShell™ Protection ទាំងនេះ Note 60 ទទួលបានវិញ្ញាបនប័ត្រធានាគុណភាពកម្រិតខ្ពស់ TUV Rheinland ។
ការការពារ ArmorShell™ មិនត្រឹមតែធ្វើឱ្យ Note 60 មានភាពធន់ខ្លាំងប្រឆាំងនឹងការបត់ ពត់ ការធ្លាក់ កោសឆ្កូត និងជ្រាបទឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់នូវស្តង់ដារថ្មីនៃគុណភាពស្មាតហ្វូនកម្រិតថវិកាផងដែរ” លោក Francis Wong ប្រធានផ្នែកទីផ្សារផលិតផលនៅ realme បាននិយាយថា ” ArmorShell TM Protection ក៏នឹងមានស្តង់ដារលើផលិតផលជាបន្តបន្ទាប់ទាំងអស់នៅក្នុងស៊េរី C និងស៊េរី Note ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ulOwB4U2KmY49fIO178n4XtxihIwSDOOESqFLO0CI00hvRbIKRkadjMeC5wwIx-_GAp402XQy673gbi9W6exwginSthmoed_vtVGj0yfe6r3azci7T8R9fAoJLWcemishGiz-sXJPCwkgqXRlUy7qubjG7eIeCjU-COFIuWN-ERpuxrXFmeXGR7WLatx/s1819/6.png

មិនតែប៉ុណ្ណោះ វាបានឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងម៉ត់ចត់ជាង 320ប្រភេទ ពី realme។ ក្នុងចំណោមទាំងនេះ ការធ្វើតេស្តចុចប៊ូតុង 1,000,000 ដង និងការធ្វើតេស្តដោត/ដក USB 40,000 ដង បានឈានដល់កម្រិតទ្វេរដង នៃស្តង់ដារឧស្សាហកម្ម។ ដោយសារតែការធ្វើឱ្យប្រសើរឡើងនៃ ArmorShell™ Protection ទាំងនេះ Note 60 ទទួលបានវិញ្ញាបនប័ត្រធានាគុណភាពកម្រិតខ្ពស់ TUV Rheinland ។
ការការពារ ArmorShell™ មិនត្រឹមតែធ្វើឱ្យ Note 60 មានភាពធន់ខ្លាំងប្រឆាំងនឹងការបត់ ពត់ ការធ្លាក់ កោសឆ្កូត និងជ្រាបទឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់នូវស្តង់ដារថ្មីនៃគុណភាពស្មាតហ្វូនកម្រិតថវិកាផងដែរ” លោក Francis Wong ប្រធានផ្នែកទីផ្សារផលិតផលនៅ realme បាននិយាយថា ” ArmorShell TM Protection ក៏នឹងមានស្តង់ដារលើផលិតផលជាបន្តបន្ទាប់ទាំងអស់នៅក្នុងស៊េរី C និងស៊េរី Note ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNQEPmvNakvhKJ9McwAEXGbifpo-QpH-VKdGqUVhfI-9i-wKFGPr_5OnHnyFWaiMzzrp9sPNpF5RdoN51WNV_7Er4dXJXh7G985-HxjvLMZtvnVxipnL4fv7hmM_V-APi4x04L8ys5fYW2ZJNq1KSSbiuG11ix99Gi0UfWd090Me7CcxNFSsyk2mbEuYJ9/s2048/7.jpg
មុខងារកម្រិតខ្ពស់ និងដំណើរការរលូនល្អ
realme Note 60 សំបូរទៅដោយលក្ខណៈពិសេសដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍៖
ដំណើរការបន្ទះឈីប Octa-Core ដ៏មានអានុភាព៖ ដំណើរការដ៏មានឥទ្ធិពលបំផុតនៅក្នុងជួរតម្លៃរបស់វា — UNISOC T612 ដែលសម្រេចបាននូវស្តង់ដារពិន្ទុ AnTuTu 252597 ដែលអាចដំណើរការនូវមុខងារច្រើនយ៉ាងរលូន និងបទពិសោធន៍លេងហ្គេមកាន់តែប្រសើរឡើងដោយមិនមានភាពយឺតយ៉ាវ។
មិនតែប៉ុណ្ណោះ វាបានឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងម៉ត់ចត់ជាង 320ប្រភេទ ពី realme។ ក្នុងចំណោមទាំងនេះ ការធ្វើតេស្តចុចប៊ូតុង 1,000,000 ដង និងការធ្វើតេស្តដោត/ដក USB 40,000 ដង បានឈានដល់កម្រិតទ្វេរដង នៃស្តង់ដារឧស្សាហកម្ម។ ដោយសារតែការធ្វើឱ្យប្រសើរឡើងនៃ ArmorShell™ Protection ទាំងនេះ Note 60 ទទួលបានវិញ្ញាបនប័ត្រធានាគុណភាពកម្រិតខ្ពស់ TUV Rheinland ។
ការការពារ ArmorShell™ មិនត្រឹមតែធ្វើឱ្យ Note 60 មានភាពធន់ខ្លាំងប្រឆាំងនឹងការបត់ ពត់ ការធ្លាក់ កោសឆ្កូត និងជ្រាបទឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់នូវស្តង់ដារថ្មីនៃគុណភាពស្មាតហ្វូនកម្រិតថវិកាផងដែរ” លោក Francis Wong ប្រធានផ្នែកទីផ្សារផលិតផលនៅ realme បាននិយាយថា ” ArmorShell TM Protection ក៏នឹងមានស្តង់ដារលើផលិតផលជាបន្តបន្ទាប់ទាំងអស់នៅក្នុងស៊េរី C និងស៊េរី Note ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pTQAf1QEGbqiXA70fLtDCOwfHSzwgTLq0NPBMwcAV8P6GT8FHPBHAgd7OoLiGaR-S5kP2jQr5UmS52VDSPwUjShqZMawjymxS7kYqKVcSFgSrmakpDQkU-zj3oIjvh-CivtGRQUFVxWXnQQctR9XBILpYDGs44x0dH-1WlfbLoJgdeJp7Nq66TvscBy2/s1883/8.png
មុខងារកម្រិតខ្ពស់ និងដំណើរការរលូនល្អ
realme Note 60 សំបូរទៅដោយលក្ខណៈពិសេសដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍៖
ដំណើរការបន្ទះឈីប Octa-Core ដ៏មានអានុភាព៖ ដំណើរការដ៏មានឥទ្ធិពលបំផុតនៅក្នុងជួរតម្លៃរបស់វា — UNISOC T612 ដែលសម្រេចបាននូវស្តង់ដារពិន្ទុ AnTuTu 252597 ដែលអាចដំណើរការនូវមុខងារច្រើនយ៉ាងរលូន និងបទពិសោធន៍លេងហ្គេមកាន់តែប្រសើរឡើងដោយមិនមានភាពយឺតយ៉ាវ។
ការធានាដំណើរការរលូន 48 ខែ៖ ជាមួយនឹង RAM បន្ថែមសរុបហូតដល់ 24GB និង ROM ដល់ទៅ 256 GB និង Al Boost Engine នោះ Note 60 នៅតែរលូនទោះបីជាប្រើប្រាស់បានរយៈពេល 48 ខែក៏ដោយ ដោយធានាបាននូវដំណើរការប្រើប្រាស់បានយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkBM3y85DMobARdZr6phzr64MHN-IsnZLJJamxdNWH4DeiIls3Rz6AE7qFPIwzzRou5ZWKDVM0eF_GvOzu-Nl80HQfHR1ijBlRA4BWcH0NtD3VzSS3MFECRNZq909ealB5Ciuo9Y649VKXxF8O2ab-HIX2SUYbB3jD6oBAzRgv60uESGiQpmdErrtesO0t/s5120/9.jpg
ធ្វើឱ្យប្រសើរឡើងជាមួយនឹងក្បួនដោះស្រាយការថតរូបថ្មី វាផ្តល់នូវពណ៌ត្រឹមត្រូវជាងមុន និងលទ្ធផលដែលមើលឃើញកាន់តែប្រសើរ។
ថាមពលថ្មធំ 5000mAh៖ ផ្តល់ថាមពលថ្មប្រើប្រាស់បានយូរ ដែលមានសមត្ថភាពអាចប្រើប្រាស់បានរហូតដល់ 1.8 ថ្ងៃលើការសាកថ្មតែមួយដង ជាមួយនឹងដំណើរការមានស្ថេរភាព សូម្បីតែបន្ទាប់ពី 1000 វដ្តនៃការសាកថ្មក៏ដោយ។

អេក្រង់ 90Hz ផាសកុភាពភ្នែក៖ ផ្តល់នូវបទពិសោធន៍មើលឃើញយ៉ាងរលូន ជាមួយនឹងល្បឿនអេក្រង់រលូន ខណៈពេលដែលផ្តល់នូវការឆ្លើយតបដ៏ប្រសើរ។ អេក្រង់នេះគាំទ្រ Rainwater Smart Touch ដែលធានាបាននូវការគ្រប់គ្រងការប៉ះបញ្ជារធម្មតា និងការដោះសោទូរស័ព្ទ ទោះបីជាដៃសើមក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_IiC0uQS6SnX5Jj0sgnYTK6B-oT0Pr-2FgSL-JchpT54ID7jzf-mT0mvccIm2BHMo7LcmDLRdYoSGAg9Td-Xyky_mQFVI0CiNUj6dDPgZLvOzrumAZesfg2otlnw4Dp4WK8c_mWSD1zeDN44acPPFu8CbXCvkJ2O2jbQ2yPmw45s0NPfZh4te0nNT96uu/s2400/10.png

អំពីក្រុមហ៊ុន realme
realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។

realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។

ឆ្នាំក្រោយ! ប្រាក់ឈ្នួល កម្មករនិយោជិតឡើងដល់២០៨ដុល្លារ

0

ការចរចាប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៥ត្រូវភាគីនិយោជក និងភាគីសហជីពតំណាងកម្មករបោះឆ្នោតលើសំឡេងគាំទ្រចំនួន៤៦លើ៥១សំឡេងស្តីពីប្រាក់ឈ្នួលកម្មករចំនួន២០៦ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd55Qakdo7pSFDEZbsXW489nwHpJScb6WakS52V4ElL4RnMTutny7u-Pb0On20tvRqTkP3aeGU0uS631ln1kn1ajXt40dJITcMKx5lJHbGt2QVZRNWUqEuM5rc4qmhKyNxCPvO94S_LO37I9MfEmR0NvWZrsuYDtBmM7fNclblB73xqgetzumRBWMYZ8Zs/s1200/image_2024-09-20_11-51-53.png

នៅក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែម២ដុល្លារទៀត ធ្វើឱ្យប្រាក់ឈ្នួលជាផ្លូវការសម្រាប់ឆ្នាំ២០២៥ មានចំនួន២០៨ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8B6sGvtbgep5t7vA5rnI3b81XGU90iFnBDyC0nqWnBZotISO0f4_SRiJk_tvq9Yb1q1ptor1Fi4zSGnsKL-gAZwdAIhZc1YywChCnImwZtE5FB6l28x46kqSN-SU1EIDBBe4Ys0Ov8asJxEQd062BPHlFB10EcxBNlZCe8SrbGsEZqvQ4NBS_I-EoIEi9/s1023/image_2024-09-20_11-51-53%20(2).png

បើតាមប្រសាសន៍របស់សម្តេចធិបតីបានលើកឡើងថា៖” ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៤ នេះ ទោះតិច ឬច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិត។ រដ្ឋាភិបាលបាននឹងកំពុងព្យាយាមជំរុញឱ្យអាជ្ញាធររកវិធានការកាត់បន្ថយបន្ទុកចំណាយរបស់កម្មករក្នុងវិស័យកាត់ដេរដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5DyMXHrgcU6c8Jy6bYXTx6D6OgxYgh_OMqy5vMF7KH5r55ho8VSp_z9zJtoyNMz2PDuSfGDe1nRnmXCRshOonOCBKw2rJVGNPjaMKyrNPN5qaz2NDH1gz0x9Y3xq6IkM-zIX6526IuGqEqRO2GW0MUumU1y3dT6RWE-lFYhsKxkH-rOAIrdxHRzIHrMua/s1280/image_2024-09-20_11-51-55.png

គួរជម្រាបថា ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥នឹងមានចំនួន២០៨ដុល្លារ ពោលកើនឡើងចំនួន៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលឆ្នាំ២០២៤ ដោយការដំឡើងនេះ ធ្លាប់ត្រូវបានសហជីពឯករាជ្យសម្តែងការមិនពេញចិត្តចំពោះការសម្រេចរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០២៣កន្លងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjkOrh2DTgbaC9itEbSAS-HPzm0vSdtegEi21cZRdbVF562JAkmgvC2G2dtJyef6fDtSmsgrrryGLRrI3PMeoLfTutcNsyiftTyF7LPtRIRgALCgkRiFIsN5pwFMsu8UavcDpHBJFJdeZPtZo34T3MYTr9BvWLVtd328S4Ej8m6Vg4zEpdnL0QO4E8y1vI/s1024/image_2024-09-20_11-51-54.png

អគារអាយុកាលជាង១០០ឆ្នាំ នឹងក្លាយជាយ៉ាងណា ក្រោយពលរដ្ឋសម្រេចចេញ តាមការសម្របសម្រួលពីរដ្ឋាភិបាល

0

ពលរដ្ឋស្នាក់នៅអគារអង្គរមានជ័យ បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារក្រោមការសម្របសម្រួលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsR-9Vjan4Ns7YRTZvMoT2boizKLUm35qb_1ORaIXqBEp1isM2XHa8CrTEs7HLaTB_eMrFFH-NEjHBKgCx0KdCLqcVyDOeSSIBh3CD6OCmCn85J3Ij8NA4qVl9h_XgzAAN_IzG1RT4F3homtKeFBUvv-bT3vLo_X9nYO5J91CkF7VtGctH5ob2XpN5Ta9Q/s1280/459108257_1050330943758815_8956869552675401413_n.jpg
អគារអង្គរមានជ័យ សាងសង់ឡើងតាំងពីឆ្នាំ១៩៥០ មកទល់បច្ចុប្បន្នមានសភាពចាស់ជរាទ្រុឌទ្រោមគួរឱ្យភ័យខ្លាច ដោយមានស្នាមប្រេះស្រាំជាច្រើនកន្លែង និងគ្មានការជួសជុលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសអស់រយៈពេលជាយូរឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSFiYAvxsbAfn4gbZe_YDIMC2Qur7VtqiEFmsY180cqntAhag6qY-XqXL2u5n5b7cL48OGE8ai-pqJ6vTrW9kucaX6TY01teNy1oFHj_q8Mdtw6yDpc56fN90LGy6SlzYvuDTH5APEwpK8-aOX5ojy5lz45-06Y71Cp-DXrlvUCE2TpBzkcJ-8R2u5zddY/s750/image_2024-09-20_14-20-16.png
ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបរដ្ឋបារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី បានជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះម្តងហើយម្តងទៀតអស់ជាច្រើនឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHcOxRR7WTARr3z5u6A9IHWfVz4RoczcNlV2AtcN5A1G8o-SRAuRGdut-3AOpvvJ420nRVXhhI0poe49-zNVDcqjrC7IDv3GxLyDRugLuvAnwScS7UZp2Wn4lUSKLdHx1rcoUdh0GAYVdIeq1N2UmQDzf6uoRcJASS724rWtBnpr70WhVf95SdkFrudMM8/s600/459020128_1050330937092149_1638919960177508486_n.jpg

គួរបញ្ជាក់ផងដែរថា អគារអង្គរមានជ័យ មានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម ប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម ទល់មុខនឹងអគារ WING TOWER ស្ថិតនៅខណ្ឌ៧មករា កសាងឡើងក្នុងឆ្នាំ១៩៥០៕

 

ងាយស្រួលជាងមុន! ចង់ធ្វើអត្តសញ្ញាបណ្ណ អាចទៅធ្វើចុងសប្តាហ៍បាន

0

អគ្គនាយកដា្ឋនអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅទីតាំងក្នុងផ្សារអីអនម៉លសែនសុខ(អុីអន២)។

ការផ្លាស់ប្តូរថ្ងៃធ្វើការនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការមមាញឹកក្នុងម៉ោងការងាររដ្ឋបាល។

ហេតុដូច្នេះ ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការ ផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនដោយដាក់ឱ្យដំណើរការពី ថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ ខណៈឈប់សម្រាកនៅថ្ងៃចន្ទ និងអង្គារ។

ដោយឡែក ចំពោះពលរដ្ឋដែលចង់បើកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អាចមកយកបាននៅថ្ងៃចន្ទ និងអង្គារ ដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់មន្ត្រីប្រចាំការ៕

 

គ្រោះធម្មជាតិព្យុះដ៏កំណាចថ្មីមួយទៀតនៅប្រទេសចិន អាចនឹងកើតមានរៀងរាល់សប្តាហ៍រហូតដល់ខែតុលា

0

ប្រទេសចិន៖ បន្ទាប់ពីព្យុះ Yagi និង Bebinca ប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងទទួលរងនូវព្យុះដ៏កំណាចថ្មីមួយទៀតដែលមានឈ្មោះថា Pulasan ចាប់ពីពេលនេះរហូតដល់ខែតុលា ដែលវានឹងបោកបក់រៀងរាល់សប្តាហ៍តែម្តង។
យោងតាមបណ្តាញអាកាសធាតុចិន (Weather.com) ក្នុងរយៈពេល ១០ ថ្ងៃខាងមុខគឺចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ ព្យុះទីហ្វុង Pulasan ត្រូវបានគេជឿថានឹងបោកបក់មកលើសមុទ្រខាងកើត និងប៉ាស៊ីហ្វិកភាគពាយ័ព្យ ដែលឥទ្ធិពលព្យុះនេះទំនងជាប៉ះពាល់ដល់តំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេស មានន័យថា ជារៀងរាល់សប្តាហ៍ប្រទេសចិននឹងរងគ្រោះដោយសារព្យុះថ្មីមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_KJPILfLkNFn2hEcGQ0L2NES7pOz0PtumjLZsRI4c3A6hm2odckLt_yHj-bEk8Z6fAXE45a3L4oly-yvuVz3hC2GfqQoXMTmsIQWdsEWL6v9GwLHMOZBM-TVnH5fA15_WP20uSm8yhOna2zvC23SnmXK1cDDkYZaTbfdaHKcSQ034SF2NkDb2dh-tGX-D/s2048/image_2024-09-20_13-32-59.png

ស្របពេលដែលឥទ្ធិពលនៃព្យុះទីហ្វុង Bebinca មិនទាន់បញ្ចប់នៅឡើយ បើយោងតាមការព្យាករណ៍ចុងក្រោយបង្អស់ដែលចេញផ្សាយកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ដោយមជ្ឈមណ្ឌលឧតុនិយមជាតិចិន (NMC) ព្យុះទីហ្វុង Pulasan អាចនឹងបោកបក់ចូលតំបន់ភាគខាងកើតនៃប្រទេសចិននៅយប់ថ្ងៃនេះតែម្តង ដែលបណ្តាលឱ្យមានការបាក់ដីនៅឆ្នេរសមុទ្រ Zhejiang ចាប់ពីល្ងាចថ្ងៃទី ១៩ ខែកញ្ញានេះតទៅ ដែលវាត្រូវបានគេចាត់ទុកថាជាព្យុះត្រូពិចខ្លាំងបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYyws4wYuTMCG0-zZUBG6z4lMJWpAJn1zfUbDNEKJRra-GDEhvzuxEuU_QMjBUNOVMR63QoiI13VT3YNtg1-p6xwoVkMOerJ-OezR2f8p_kJwRf6fwWu48Ai8lEs7Lgtlvpc94hcVllwaU58eE5XlVL1XgI3tOUGHiHaU9Fm1_JnaXrh265xZy_iZ155gM/s1200/image_2024-09-20_13-33-00.png
នេះបើយោងតាមរបាយការណ៍ បានឱ្យដឹងទៀតថា ព្យុះទីហ្វុង Pulasan ដែលនឹងបោកបកយប់ថ្ងៃទី ១៩-២០ ខែកញ្ញា នឹងប៉ះពាល់ទៅលើតំបន់មួយចំនួនក្នុងខេត្ត Zhejiang, Anhui, Jiangsu, Shanghai និង Shandong ដែលនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតាពីមធ្យមទៅច្រើន។ យោងតាមទីភ្នាក់ងារនេះផងដែរ ដោយសារតែឥទ្ធិពលនៃខ្យល់ព្យុះត្រូពិចដែលបង្កើតនៅសមុទ្រខាងកើត រំកិលទៅទិសខាងលិចយ៉ាងឆាប់រហ័ស និងបានពង្រឹងបន្តិចម្តងៗ ថ្ងៃនេះកោះហៃណានក៏អាចនឹងមានភ្លៀងធ្លាក់ខ្លាំងទៅៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAuxHiX2xyuWBeboC6UWlLXCntnpKci2esERpcR7uagszxhPO93gcrWbIcep4pBFaalpsDe6q3dAise3jkUPSlLERXbU1t9R-B03G5Z5vL_f89ICDwK-sNuYdxr5pn84XRR4XqL4W2u5elSwsLrVA7b3VeaP8UsoQCPyHbvG56wbTT4JN6i4PaY8U2XtvO/s940/image_2024-09-20_13-33-01.png

វាត្រូវបានគេដឹងថាព្យុះ Pulasan មានទិសដៅស្រដៀងនឹងព្យុះ Bebinca ដែរប៉ុន្តែដោយសារឥទ្ធិពលនៃម៉ាស់ខ្យល់ត្រជាក់ ការព្យាករណ៍នឹងកាន់តែស្មុគស្មាញជាងមុន។ បច្ចុប្បន្នប្រទេសចិនកំពុងប្រឈមមុខនឹងព្យុះទីហ្វុង Bebinca ដែលវាកំពុងបោកបក់ទៅលើខេត្ត Jiangsu, Anhui និង Shandong ភាគខាងកើតប្រទេសចិន ក៏ដូចជាខេត្ត Henan ភាគកណ្តាលប្រទេសចិន ប្រសិនបើថ្ងៃនេះមានព្យុះថ្មីបោកបក់ តំបន់ទាំងនេះនឹងក្លាយទៅជាតំបន់ដែលមានហានិភ័យគ្រោះធម្មជាតិពីកម្រិតមធ្យមទៅខ្ពស់បំផុតមិនធ្លាប់មាន៕

 

 

កាន់តំណែងទើបបាន១ឆ្នាំ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានផ្ទេរតំណែង

0

រដ្ឋសភា បានសម្រេចធ្វើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប គឺផ្លាស់ប្តូរ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងផ្ទេរឯកឧត្តម ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច មកធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ការអនុម័តនេះ ធ្វើឡើងនាថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដឹកនាំសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដោយមានសំឡេងគាំទ្រ១០៦លើ១០៦សំឡេង។

ការផ្លាស់ប្តូរនេះ គឺជាការស្នើសុំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់រដ្ឋសភា។

គួរបញ្ជាក់ផងដែរថា សម្រាប់រដ្ឋមន្ត្រីទាំងពីររូបនេះ ទើបតែកាន់តំណែងបានមួយឆ្នាំតែប៉ុណ្ណោះ ពោលគឺនៅក្នុងនីតិកាលទី៧ កាលពីឆ្នាំ២០២៣៕

 

Lexus ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីម៉ាករថយន្តល្អបំផុតនៅទីផ្សារអាមេរិក

0

សហរដ្ឋអាមេរិក៖ ទោះបីជាមានរថយន្តទំនើបៗជាច្រើនគ្រឿងបានកំពុងវាយលុកទីផ្សារពិភពលោក ឬទីផ្សារអាមេរិកក៏ដោយ ក៏ Lexus របស់ជប៉ុននៅតែស្ថិតក្នុងបញ្ជីម៉ាករថយន្តល្អបំផុតឈានមុខគេនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBDddoD9BvFPbLXPfENVczDtJ6jjanKonRGelAG4HE5tJCEZ4nBC3Sq3y02Eulr66GNF96wmm9DWI1kXI-cFyMtNBGseqHWXD5Q9F9eJhMsyNQF6l0SUWLPOywbCdaKm6WYsboLwbzvEdX1W1V35MoerSB_MlW82-HAk_s2fOvxpq7H0UH95A4yWT-Jyb/s960/image_2024-09-20_09-16-49%20(2).png
នេះបើយោងតាមក្រុមហ៊ុន JD Power ដែលជាអង្គការស្រាវជ្រាវទីផ្សារ បានប្រកាសថា Lexus ជាប់ចំណាត់ថ្នាក់លេខ ១ គឺជាម៉ាកយីហោដែលគួរឱ្យទុកចិត្តបំផុតក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នា ដោយសារគុណភាពខ្ពស់ ធន់ និងមិនងាយខូច ទោះបីប្រើប្រាស់ច្រើនឆ្នាំក៏ដោយ ក៏គ្រឿងម៉ាស៊ីននៅតែល្អឥតខ្ចោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp6KCbIKy0P4PyQDiEfOz8nS9fwoPNijF5lUyKDeCBSyz13uVGQEv8hJW81uD2HKH5ue1rTdC7eBWAyPo7ZOzGxtJHlYMJUqu2_7-0fyT0jvNulAPSqAO6AxiXqeWsm2vC5vWquPGEkpwGrGjdoUJjcKZJry1QOvEfTlyJmU02PCKibpzKkxx09PqWFLUt/s1200/image_2024-09-20_09-16-49.png
ខណៈដែល Consumer Reports ក៏បានផ្តល់កិត្តិយសដល់ក្រុមហ៊ុនរថយន្តប្រណីតរបស់ជប៉ុនថាជាក្រុមហ៊ុននាំមុខគេនៅក្នុងទីផ្សារសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៤។ នេះបញ្ជាក់ថា Lexus គឺជាម៉ាករថយន្តដែលគួរឱ្យទុកចិត្តបំផុតទាំងរថយន្តចាស់ និងរថយន្តថ្មី។ លើសពីនេះបើយោងតាមការស្ទង់មតិរបស់ Consumer Reports ក៏បានបង្ហាញដែរថា រថយន្ត Lexus គឺមានការចំណាយជួសជុលតិចបំផុត បើធៀបទៅនឹងរថយន្តផ្សេង មានន័យថា ម៉ាក Lexus របស់ជប៉ុនមានកំហុសតិចតួចបំផុតដែលកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXslRjk7gk1Blh735GLuCybrhbJ7_2oT79mW7DRY1j95DljP0HEJhdVAOclQe_NGm0P3-fldICfJvwuPaf4LPBxghcH2xGRJn70c0smIYlgAaJp6ak43LQRNWPagRKoYRGmew-nFWFXnYccIUumInks3X2QjtvrN1JX3fSEd5yFQvYZPnt-GQQLjfBokG2/s1200/image_2024-09-20_09-16-50.png
ទន្ទឹមនឹងនេះអ្នកជំនាញក៏ចង្អុលបង្ហាញផងដែរថា បន្ថែមពីលើកត្តាផលិតផល ភាពធន់នៃម៉ូដែលរថយន្តក៏កំណត់ពីភាពជឿជាក់របស់ម៉ាក សមត្ថភាពក្នុងការរក្សាតម្លៃ ក៏ដូចជាសាច់ប្រាក់រហ័សផងដែរ។ ជាពិសេស សេវាកម្មក្រោយពេលលក់ រួមទាំងការធានា ការថែទាំ និងការថែទាំអតិថិជនដើរតួនាទីយ៉ាងសំខាន់បំផុត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVFcGW22MOBaUecQ45k0rG8EVxDOvJT7fthd5aBY5DSU_OlzLDL5Yk3OaK1Yl-2RSx1e1XMEHH-6l07x_iw_wQ4e9l9AeRfkT1t79jTRBxkEcPSwALkK9aI4eyZT8_8Yk59lY8H25-z5hcVGcHDPLqJH0Ej6Gl0wa1wywiIJyQmE-dBW6qQ46ucyjevcAs/s1000/image_2024-09-20_09-17-03.png

    គួរបញ្ជាក់ដែរថា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុនរថយន្តប្រណីតរបស់ជប៉ុនក៏សម្រេចបានការលក់រថយន្ត Lexus ចំនួន ១៦៧,២១១ នៅសហរដ្ឋអាមេរិក ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៣៥ ឆ្នាំនៃវត្តមាននៅក្នុងទីផ្សារនេះ។ កាលពីឆ្នាំមុន Lexus ក៏បានកត់ត្រាការលក់នៅទូទាំងពិភពលោកចំនួន ៨២៤ ២៥៨ គ្រឿងផងដែរ ដែលនេះមានការកើនឡើងរហូតដល់ ១៣២% ឯណោះ៕

អគារខ្ពស់កប់ពពកលំដាប់លេខ២លើពិភពលោក នឹងលេចរូបរាងនៅប្រេស៊ីល

0

បរទេស៖ ប្រទេសប្រេស៊ីលគ្រោងសាងសង់អគារលំនៅដ្ឋានខ្ពស់ជាងគេបំផុតលើពិភពលោកជាមួយនឹងកម្ពស់ ៥០០ ម៉ែត្រ ដែលមានទីតាំងនៅរដ្ឋ Santa Catarina មានឈ្មោះថា Senna Tower។
Senna Tower គឺជាអគារខ្ពស់កប់ពពក ដែលនឹងក្លាយជាអគារលំនៅដ្ឋានខ្ពស់ជាងគេក្នុងប្រទេសប្រេស៊ីល និងខ្ពស់ជាងគេទីពីរនៅលើពិភពលោក បន្ទាប់អាគារ Burj Khalifa របស់ឌូបៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyIlXcBzGiPheO_SP6E-Zc0orDChlRmmLObcgteMykHXTpoFGfTW131X0troWNnaycoSlaHPtE1x_nFIzo4Iosgf5QZTV3Y2VqndNNCeg3_LqO5Lc2Q-F0mo4jW644f6MkNcPQ5wfdDX1BaBrGJtgBAoBI1IKmFDntx3oJdxOkQEKPuDgYIL1yGPtWnIw-/s2364/image_2024-09-20_09-13-18.png

នេះបើយោងតាមការចុះផ្សាយពីគេហទំព័របរទេស Dezeen កាលពីថ្ងៃទី១៧ ខែកញ្ញា បានឱ្យដឹងថា អគារលំនៅដ្ឋាន Senna Tower នឹងត្រូវបានសាងសង់នៅក្នុងទីក្រុង Balneário Camboriú នៃរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ដែលជាតំបន់ល្បីល្បាញដោយសារអគារខ្ពស់ៗនៅតាមឆ្នេរសមុទ្រ។ ការរចនាអគារនេះនឹងមានរាងស្ដើង គ្របដោយកញ្ចក់ថ្លា បង្កើតជាស៊េរីនៃផ្ទៃរាបស្មើអមដោយអាងហែលទឹក និងដើមឈើបៃតង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpzA4DYjkp8Qk-EW4ShRQS_pd6BDU6OcZBgg2rZDy0ZeiRDeGFf4wwZtrpNGgz0zZpm_OZsJ9B5bW08GNE6gOD9PM3MD04iQv5cBqi98oeNf71lKpete2_C0je5nvos1tI4sxGHlkkbsdIfhAOCD3XfTa2O0ulJ1HH8GR5ir2Wdx1ansTGYzfeBd_XTEqD/s1704/image_2024-09-20_09-13-16.png

ជាមួយនឹងកម្ពស់ ៥០០ ម៉ែត្រ អគារ Senna Tower នឹងរួមបញ្ចូលលំនៅឋានចំនួន ២២៨ យូនីត ដែលក្នុងនោះមានវីឡាចំនួន ១៨ ផ្ទះល្វែងចំនួន ២០៤ ផ្ទះប្រណិតកូនកាត់ចំនួន ៤ និង Penthouse ចំនួន ២ ដែលមានកម្ពស់ ៣ ជាន់ជាមួយទំហំ ៩០៣ ម៉ែត្រការ៉េ។ គ្រឿងបរិក្ខារនឹងត្រូវបានចែកចាយនៅទូទាំងប្រាំមួយជាន់នៃអគារ ហើយដំបូលទំហំ ៦,០០០ ម៉ែត្រការ៉េនឹងរួមបញ្ចូលកន្លែងកម្សាន្តផងដែរ។ លើសពីនេះនៅលើកំពូលប៉ម នឹងមានពន្លឺជុំវិញភ្លឺឡើងបង្កើតបានជាភ្លើងរាត្រីដ៏អស្ចារ្យបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG_rFKB9nmuhF-l4Jf7ONSeuFXUMFMHS8G0iVy3cV5Ig8T6UwCrD9Jkz3oP0WsBaEUOdaScC6Nm1PZ5swPmg-J50onsVyWxzk77jqZa4Q9OPAAxnKyYhswcuUUtkSLQYuN13M5EaxMp9OFXSU_iOqm7pk-w8jsJ4RGPoKDbDovomYLZIKdeCsubTkeVuDD/s1080/image_2024-09-20_09-13-17.png

យោងតាមអ្នកអភិវឌ្ឍន៍ គម្រោងនេះនឹងស្នើសុំវិញ្ញាបនប័ត្រ LEED Platinum ដែលធ្វើឱ្យវាក្លាយជាអគារលំនៅដ្ឋានខ្ពស់ដំបូងគេដែលសម្រេចបាននូវវិញ្ញាបនប័ត្រអគារបៃតង។ លើសពីនេះ វាក៏ជាអគារដំបូងគេនៅអាមេរិកឡាទីនផងដែរ ដែលប្រើប្រាស់ (TMDs) ដើម្បីជួយកាត់បន្ថយការរំញ័រនៅក្នុងអគារខ្ពស់ និងស្តើង ដោយគម្រោងនេះនឹងចាប់ផ្តើមសាងសងជាផ្លូវការនៅឆមាសទីពីរនៃឆ្នាំ ២០២៥ ខាងមុន៕

ប្រទះឃើញពងបក្សី Emu ដែលជាសត្វដ៏កម្របំផុតលើផែនដី

0

ប្រទេសអូស្ត្រាលី៖ សត្វបក្សី Emu ត្រូវបានគេចាត់ទុកថា ជាបក្សីដ៏កម្របំផុតនៅលើផែនដី ព្រោះពួកវានៅសល់តែ ៤០ ក្បាលប៉ុណ្ណោះក្នុងពិភពលោក ហើយការរកឃើញសំបុកពងរបស់បក្សីនេះត្រូវបានគេចាត់ទុកថាជាការរកឃើញអេកូឡូស៊ីដ៏សំខាន់បំផុតមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Fy3ccGa2KAyZnTyRd4ekapD4313JDzw5pQIyKfMfg32p_iN8Z0_9emm-utEVnM3uvfhUf-VqeKe7tkCbe3yIRRhKe3fCw5Dotkc3gTqbagj52zqPJzdGRCWGX58-J-xuUdlS87IZ5JV3a3haJc8bOs9xeLCLjoYK7yP_1pEsoohJmoqmrXCnnccmz3dy/s1200/image_2024-09-20_09-08-32.png
យោងតាមការចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា នៅលើគេហទំព័រ Australian Geographic បានឱ្យដឹងថា អ្នកស្រាវជ្រាវមួយក្រុមបានរកឃើញសំបុកពងរបស់បក្សីនេះដោយចៃដន្យនៅក្នុងព្រៃភាគខាងជើងនៃរដ្ឋ New South Wales ប្រទេសអូស្ត្រាលីដែលមានពងចំនួន ៩។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBUgEhcSxzpyKJuE3VqCaMUsFyJtD_XBMC4hZdqxc__l0oHNm4qLHqJu_MZjWMsMsAhLhZjfdQqjK5Qmtc2XVMBllRsHh-bu3TdhxDsVvALdLufpsSY-WAcbpgfrsXNuD7bU6a793VEo2lXyYCCLyir7jjEfMCjKn5s9zZRqbLKxijuDwpD2HrlQ3r5sIf/s1313/image_2024-09-20_09-08-31.png

ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជារបកគំហើញអេកូឡូស៊ីដ៏សំខាន់មួយ ដោយសារសត្វបក្សី Emu ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជតាំងពីឆ្នាំ ២០០២ មកម្លេះ។ ពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកគ្រាប់ពូជ និងផ្លែឈើនៅក្នុងតំបន់។ យោងតាម Chris Slade អ្នកជំនាញបរិស្ថានជាន់ខ្ពស់នៃសាជីវកម្មព្រៃឈើអូស្ត្រាលីបានចែករំលែកថា “ការរកឃើញសំបុកសត្វ Emu នៅក្នុងព្រៃជាមួយនឹងពងគឺជាពេលវេលាដ៏មានអត្ថន័យបំផុតសម្រាប់បក្សីដែលជិតផុតពូជ។ នេះគឺជាសញ្ញាដ៏ល្អមួយពីព្រោះពេលវេលានៃការរកឃើញគឺអំណោយផលណាស់ យើងនឹងខិតខំប្រឹងប្រែងដើម្បីធានាថាស៊ុតទាំងនេះនឹងញាស់ចេញដោយជោគជ័យ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyjb5XK_1zzkQzFTXU_UzVammtNNuaXVvxzta88zLFcpaZmHKPGL8m-0M1R8MQEtN_YO-mzOD6is8Fme1gCnrfZdcjcL2IQYg0VOtue8PeTrwfIyaPrq8KVyykZPBuLpvuHr3Ia8SkUGDH2o4vl0mKVy3PZ-dyv4dmXbbiMLOhPCjYyUeyOMOPquI38NnX/s800/image_2024-09-20_09-08-33%20(2).png

សត្វបក្សី Emu គឺជាសាច់ញាតិរបស់ពពួកសត្វអូទ្រីស ដែលមានអំបូរ Dromaius ដូចគ្នា។ ទោះជាយ៉ាងណាសត្វអូទ្រីសគឺមានច្រើននៅទូទាំងពិភពលោក ខណៈសត្វបក្សី Emu គឺមានចំនួនត្រឹមតែ ៤០ ក្បាលប៉ុណ្ណោះក្នុងពិភពលោក។ បច្ចុប្បន្នវារកឃើញតែនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ ជាសត្វបក្សីដែលមិនចេះហើរ ទន់ខ្សោយ ស្លូតបូត ប៉ុន្តែពួកគេក៏មានសមត្ថភាពធ្វើដំណើរក្នុងចម្ងាយឆ្ងាយ ហើយនៅពេលចាំបាច់ អាចឈានដល់ល្បឿនរហូតដល់ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង ហើយរបបអាហាររបស់ពួកវារួមមានរុក្ខជាតិ និងសត្វល្អិតជាច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeuI0vSsNjbPVnOu95ftFjU2HosKG1OkDSE4OEssPc6SQMIKYr3Ms8sTapFZs1KfymkM0YsC_SXZRe83LI2AYPNuEahARNA-auMkmN31CdYuxktpjVG8sSgYhsOHoRN81H2PnH1A1LiNAeKyaUuO9sUDI2ZunRIsUhu78sWgpoOInEGyHtO4mhyGRY2sjO/s1200/image_2024-09-20_09-08-33.png

ទោះជាយ៉ាងណាយោងតាមការស្រាវជ្រាវសំបុកសត្វ emu គឺមានអត្រារស់រានមានជីវិតទាបបំផុត។ នេះបើតាមការសិក្សាឆ្នាំ ២០២៣ សំបុកសត្វស្លាបដែលមានពងចំនួន ៩ ត្រូវបានរកឃើញ ប៉ុន្តែនៅទីបញ្ចប់ស៊ុតចំនួន ៧ មិនបានញាស់នោះទេ មានតែស៊ុតពីរប៉ុណ្ណោះដែលញាស់។ ទោះបីជាយ៉ាងនេះក្តី ការរកឃើញសំបុកពងរបស់បក្សី emu ត្រូវបានគេចាត់ទុកថាជាការរកឃើញអេកូឡូស៊ីដ៏សំខាន់បំផុត ដូច្នេះបច្ចុប្បន្នសាជីវកម្មព្រៃឈើអូស្ត្រាលីបានបញ្ឈប់ជាបណ្តោះអាសន្ននូវសកម្មភាពកាប់ឈើ និងការបរបាញ់នៅជិតតំបន់ដែលបានរកឃើញសំបុកពងដើម្បីការពារបក្សីនេះ៕