តើអ្នកណាខ្លះចូលចិត្តក្រោកយឺតនៅថ្ងៃឈប់សម្រាក ឬចុងសប្តាហ៍? យោងតាមលទ្ធផលការស្រាវជ្រាវថ្មីមួយបង្ហាញថា ការក្រោកយឺតនៅថ្ងៃឈប់សម្រាកអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ប៉ុន្តែវាអាចជួយតែផ្នែកខ្លះៗប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4FfVvZezYQ9u50pSRIggGdk66I5_XiIDG7r_lOx6W7S27dn9hwjcHC1NtjN1uET4Y2l-qCr4xrIzrDcQvsk8On3jE5AYc6PywT5oGHSvTtJ1klVu3H5mMreAwGTPzdTNw2M-AjBnZRTh4fhJRChQFkJSSvYu7KGk562I30gZjdc47QscLItp0it35BrMO/s1200/image_2024-09-19_16-06-46%20(2).png

លោកវេជ្ជបណ្ឌិត Weerasak Charatchaisri មានឯកទេសផ្នែកកោសល្យវិច្ច័យមកពីសាកលវិទ្យាល័យ Srinakharinwirot ប្រទេសថៃ បានបង្ហោះក្នុងហ្វេសប៊ុកអំពីលទ្ធផលការស្រាវជ្រាវនេះថា ការក្រោកយឺតនៅថ្ងៃចុងសប្តាហ៍នឹងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge52zmuz8Dnyxk3Ui72iqNOKT5Djk_0Gw_JKUpOIk1_iQWMqNDMniE3XGYe4gT9yIaaLK1FgLJtXemuBtQuR-srLgd9nmX5N4BQAgjrBhA6BvqcmprEIs6vyCCQkNs4iA0IPNtF64jPap9iKA-p4qSmzck5G0HM_wxu023BN6P3Gtr0yr2L5FsP8eUCOa4/s1200/image_2024-09-19_16-06-46.png

ការស្រាវជ្រាវចុងក្រោយនេះបានបង្ហាញក្នុងកិច្ចប្រជុំរបស់ European Society of Cardiology Congress បញ្ជាក់ថា ហានិភ័យនៃជំងឺបេះដូងបានធ្លាក់ចុះប្រមាណ១៩% សម្រាប់អ្នកភ្ញាក់ពីគេងយឺតនៅថ្ងៃចុងសប្តាហ៍ ។ ការភ្ញាក់យឺត គឺដើម្បីជំនួសឱ្យការគេងពុំគ្រប់គ្រាន់ នៅថ្ងៃធ្វើការដើមសប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl20G4X-UpDBj6jdH1OY7kIOozCaw2yMbFOn0d4dtlZB8rv3e5rEKnqGmQFNvMO8hpPjBrwH4WPA5Xpo41z46mMlMES9UcoKQSZZE6pN4bF3r_FNOJMXT8qJDfCcwlydGKPOgCaF_8QYJGOjhuE2I_vP49_q786FPjBjD57omQogEW7sVdhRBGyvclRoQe/s1200/image_2024-09-19_16-06-47%20(2).png

ការស្រាវជ្រាវនេះបានដកស្រង់ទិន្នន័យរបស់មនុស្សចូលរួមចំនួន៩០.៩០៣នាក់ ដែលបានលើកឡើងពីការសម្រាករបស់ពួកគេ ។ ការសម្រាកពុំគ្រប់គ្រាន់ គឺការសម្រាកតិចជាង៧ម៉ោងក្នុង១យប់ ហើយអ្នកចូលរួមចំនួន១៩.៨១៦នាក់ ត្រូវបានកំណត់ថា ពុំបានសម្រាកគ្រប់គ្រាន់ ហើយពួកគេបានត្រួតពិនិត្យសុខភាពរយៈពេល១៤ឆ្នាំ ។

ក្រោយពីអ្នកចូលរួមការស្រាវជ្រាវបានត្រួតពិនិត្យសុខភាពរយៈពេល១៤ឆ្នាំរួចមក ពួកគេក៏បានសម្រាកច្រើន និងភ្ញាក់យឺតនៅថ្ងៃចុងសប្តាហ៍ ។ រីឯហានិភ័យនៃការកើតជំងឺបេះដូងបានធ្លាក់ចុះ១៩% បើធៀបនឹងក្រុមអ្នកសម្រាកតិច នាចុងសប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPyyz5HllQAgVK7wg6AKb2txJrzfJC8BKjGxoMLmskL8H3moAJp7gVhTVgCP3AjrKBV0oSfdIurqNttdbOeA7BtqU9x22Jp7HKb5NOcAV1qKin4YTfYXlJDtjYvL4FX_ciXM8eBGO_Cdzeud9M2WF7mfl78xR1YLUmr7e9APmOtL5rQ4lLhD4xOMp3ZdCW/s1200/image_2024-09-19_16-06-47.png

ការស្រាវជ្រាវរកឃើញថា វាគ្មានភាពខុសប្លែកគ្នាទេរវាងបុរស និងស្ត្រី ប៉ុន្តែវានឹងប្រែប្រួលអាស្រ័យលើបរិមាណការសម្រាកដែលបាត់បង់ ។ ទោះយ៉ាងណា ការស្រាវជ្រាវនេះពុំទាន់បានចេញផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រនៅឡើយទេ ប៉ុន្តែការស្រាវជ្រាវត្រូវបានគេយកមកបង្ហាញក្នុងកិច្ចប្រជុំស្តីពី «ជំងឺបេះដូង» នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6TksTMGMy37NwN5R2m-R1HYaS12y9rk-lIRjy3jY6QLHGlYaJUwXrs1zc0WR5NPcp5TdCht3_2z-4ljnO5faVRnkXkI8SRsQzm8AaHTu56UvQ61GTugWBx7dXe7AnnVgqoyVDH_2LUZUO-U7kp6x3ZrmRLbgx5-igEX3gjFBZ7z8PkTjAd2NSFjFWRpTg/s800/image_2024-09-19_16-06-48.png

ការស្រាវជ្រាវខាងលើនៅមានដែនកំណត់មួយចំនួន ហើយគេសន្និដ្ឋានថា ការសម្រាកបានគ្រប់គ្រាន់នៅថ្ងៃចុងសប្តាហ៍ នឹងពាក់ព័ន្ធជាមួយសុខភាពបេះដូងដោយផ្ទាល់ ។ លើសពីនេះ គួរតែស្រាវជ្រាវពីកត្តាផ្សេងទៀតដែលពាក់ព័ន្ធនឹងជំងឺបេះដូងផងដែរ ពីព្រោះការសម្រាកនៅថ្ងៃចុងសប្តាហ៍អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានតែផ្នែកខ្លះៗប៉ុណ្ណោះ ៕