ពលរដ្ឋស្នាក់នៅអគារអង្គរមានជ័យ បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារក្រោមការសម្របសម្រួលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsR-9Vjan4Ns7YRTZvMoT2boizKLUm35qb_1ORaIXqBEp1isM2XHa8CrTEs7HLaTB_eMrFFH-NEjHBKgCx0KdCLqcVyDOeSSIBh3CD6OCmCn85J3Ij8NA4qVl9h_XgzAAN_IzG1RT4F3homtKeFBUvv-bT3vLo_X9nYO5J91CkF7VtGctH5ob2XpN5Ta9Q/s1280/459108257_1050330943758815_8956869552675401413_n.jpg
អគារអង្គរមានជ័យ សាងសង់ឡើងតាំងពីឆ្នាំ១៩៥០ មកទល់បច្ចុប្បន្នមានសភាពចាស់ជរាទ្រុឌទ្រោមគួរឱ្យភ័យខ្លាច ដោយមានស្នាមប្រេះស្រាំជាច្រើនកន្លែង និងគ្មានការជួសជុលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសអស់រយៈពេលជាយូរឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSFiYAvxsbAfn4gbZe_YDIMC2Qur7VtqiEFmsY180cqntAhag6qY-XqXL2u5n5b7cL48OGE8ai-pqJ6vTrW9kucaX6TY01teNy1oFHj_q8Mdtw6yDpc56fN90LGy6SlzYvuDTH5APEwpK8-aOX5ojy5lz45-06Y71Cp-DXrlvUCE2TpBzkcJ-8R2u5zddY/s750/image_2024-09-20_14-20-16.png
ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបរដ្ឋបារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី បានជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះម្តងហើយម្តងទៀតអស់ជាច្រើនឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHcOxRR7WTARr3z5u6A9IHWfVz4RoczcNlV2AtcN5A1G8o-SRAuRGdut-3AOpvvJ420nRVXhhI0poe49-zNVDcqjrC7IDv3GxLyDRugLuvAnwScS7UZp2Wn4lUSKLdHx1rcoUdh0GAYVdIeq1N2UmQDzf6uoRcJASS724rWtBnpr70WhVf95SdkFrudMM8/s600/459020128_1050330937092149_1638919960177508486_n.jpg

គួរបញ្ជាក់ផងដែរថា អគារអង្គរមានជ័យ មានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម ប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម ទល់មុខនឹងអគារ WING TOWER ស្ថិតនៅខណ្ឌ៧មករា កសាងឡើងក្នុងឆ្នាំ១៩៥០៕