Home Blog Page 856

កាមេរ៉ាសុវត្ថិភាពភ្ជាប់បច្ចេកវិទ្យា AI អាចជូនដំណឹងពីបទល្មើ.ស បម្រុងកើតឡើង

0

ប្រទេសកូរ៉េខាងត្បូង ៖ ស្របពេលបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងបានធ្វើឱ្យសមត្ថកិច្ចអាចចា.ប់ ខ្លួនជនល្មើ.ស មុនពេលពួកគេធ្វើសកម្មភាពទៅទៀត ។ វាដូចគ្នានឹងក្នុងខ្សែភាពយន្តដែរ ដែលយើងបានឃើញក្រុមសមត្ថកិច្ចដេញចាប់ជនល្មើ.ស ពេលទទួលព័ត៌មានតាមរយៈបច្ចេកវិទ្យាថា ជនល្មើ.ស ណាមួយចង់ធ្វើសកម្មភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiANESIi85aG9PsQAFUlEKdt8-wrZT-HlG4jArLHXofSjhyaO0gan5PKlh2sFJRzYt30rWLl-sLhbOct7kph9Ipb_5OtK_0Ev3CBTPps37Kwtyskqc77M1nczmnhHm0rEbxUjwDZ9-0_ZkFsV5tJ63tIO_b2jvWnl8WgEWlP000JeOrFkDP2aCw5FU4iDSX/s2880/image_2024-09-21_08-51-33.png

ប្រទេសកូរ៉េខាងត្បូងមានគម្រោងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជូនដំណឹងពីបទល្មើ.ស ផ្សេងៗដែលបម្រុងនឹងកើតឡើង តាមរយៈការត្រួតពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពប្រភេទ Realtime ។ ការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពភ្ជាប់បច្ចេកវិទ្យា AI ដើម្បីឱ្យសមត្ថកិច្ចអាចត្រៀមខ្លួនទប់ស្កាត់ហេតុការណ៍ជាមុន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh28SL7vwQCxRzgS_L3Z1Vmj51KeLbOwErU6d08WFtH6Te7XvAxFeiHw9GmiBFAUxo-uM8joapwnKHR3dEeSszCCEv9Mc8IfPK6JJkuIASqExwAADrEnE73KYZnhJYkXk9VAlUbfx6B1fe-luTmKGe3az7F11s1ssoWV3xyFJ_PapDa2zY7PJjTJwmTjAQ3/s1280/image_2024-09-21_08-51-35.png

វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិក និងទូរគមនាគមន៍កូរ៉េខាងត្បូងបានបង្ហាញ «Dejaview» គឺជាប្រព័ន្ធវិភាគរូបភាពពីកាមេរ៉ាសុវត្ថិភាព ដើម្បីចាប់ការប្រព្រឹត្តបទល្មើសជាមុន ។ ប្រព័ន្ធនេះអាចវិភាគពីថ្ងៃ, ពេលវេលា, ទីកន្លែង និងសរុបព្រឹតិ្តការណ៍អតីតកាល ដើម្បីវិភាគពីគ្រោះថ្នាក់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh111NpBPouE1yPM1-yg59WXLfBcYNI_P9BiA0gvkwzUfOO6xAC18GOwK2b8Z5Ou-zppDInRg7BklZZfSH_UD9gXBlpjnyzZIF1Cd1F1UfbmdSNcF0CfsoXJ63pDYutoTSyhhK0uik8zzakAaXbiEl3jvP0wA3SfmO4V5mTBAEtsar9_qbgHofFUIo328rW/s1279/image_2024-09-21_08-51-36.png

ពេលប្រព័ន្ធវិភាគរូបភាពពីកាមេរ៉ាសុវត្ថិភាពនេះបង្ហាញពីតំបន់គ្រោះថ្នាក់ សមត្ថកិច្ចនឹងតាមដានតំបន់នេះយ៉ាងដិតដល់, ពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាព ព្រមទាំងត្រៀមកម្លាំងជាមុន ដើម្បីទប់ស្កាត់បទល្មើសទាន់ពេលវេលា ។

ប្រព័ន្ធនេះនឹងរាយការណ៍ពីបុគ្គលគ្រោះថ្នាក់ ដើម្បីឱ្យសមត្ថកិច្ចតាមដានបុគ្គលនោះថា តើពិតជាប្រព្រឹត្តបទល្មើសដែរឬទេ ។ ប្រព័ន្ធនេះនឹងវិភាគពីអត្តចរិត និងតាមដានគ្រប់សកម្មភាពបុគ្គលសង្ស័យ ហើយបើទោះជាបុគ្គលសង្ស័យស្ថិតនៅកន្លែងណាក៏ដោយ ក៏ AI នឹងតាមដានគ្រប់ពេលវេលា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCAvYj4U1nJY4QA7FwmaLkjXQZs3YB6u1Zl9ALPdfTfaaAy_SqRWXk1dSK7-68vApQaxB9DoQjWUthHAeDq7Tieelr24uJpVym3WhfUrx3xIObg8i4quKBZ91EdDfvbX5FSYdHkvWWQz947d4JNRvo77ZcZaoBkCnBA3DcZ7lFqviT1-iShkxHpyMLG8Db/s740/image_2024-09-21_08-51-37.png

បច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងបានបំពាក់កាមេរ៉ាសុវត្ថិភាពភ្ជាប់បច្ចេកវិទ្យា AI នៅតាមទីសាធារណៈ ដូចជា ៖ អាកាសយានដ្ឋាន, រោងចក្រថាមពល និងរោងចក្រផ្សេងៗ ហើយកូរ៉េខាងត្បូងនឹងលក់កាមេរ៉ានេះ នៅចុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQFwKurYGtCUUO0jJiRf7TA0Ne5I4NB9qNnzgNaJ4E73rRdK0Y9F8oQ5gnAe-6-lPeFQHgCtk6Foq0GjfaSV_TH-uxYyZdoIscb3QOY88zMwxdKi0smpArPEywwLgJTx7KMag5N3daKo8KYQ-KwgNhHtBbohdn-ESbTXILDhcQPAI7q2ckWDRI-1xra2QB/s1080/image_2024-09-21_08-51-36%20(2).png

ក្រៅពីកូរ៉េខាងត្បូង ប្រទេសអាហ្សង់ទីន ក៏បានបំពាក់កាមេរ៉ាសុវត្ថិភាពប្រភេទនេះដែរ ដើម្បីជូនដំណឹងពីហេតុការណ៍អាក្រក់បម្រុងកើតឡើង ហើយអាហ្សង់ទីនមិនត្រឹមតែយកព័ត៌មានពីកាមេរ៉ាសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានយកពីបណ្តាញសង្គម និងវែបសាយផងដែរ ៕

វត្តមួយនៅក្រុងបាងកកហាមពលរដ្ឋថតរូបរៀបការ និងថតរូបផ្សាយពាណិជ្ជកម្ម

0

ប្រទេសថៃ ៖ វត្តរ៉ាឆាបូភីត សាក់ធិត មហាស៊ីម៉ារ៉ាម (Rajabopit Sathitmahasimaram) ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ បានចេញសេចក្តីប្រកាសហាមពលរដ្ឋថតរូបរៀបការ (Pre-wedding), ចុះសំបុត្រអាពាហ៍ពិពាហ៍ និងបំពាក់ចិញ្ចៀនក្នុងបរិវេណវត្តដាច់ខាត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3kumsHR9-TlXn1InHVJnQ4V9CUPWVh-odQNiRSgRWZ6qjYKqs-iKb8yIkpvASyLQOpFmmOIgZYelSHb8JbUFOCU01VE0rfuKvjfRy0LPOOSELGIa_jWXJzcPc8jqIv84kGaCh7Y6d3d50dhJOYVaS0rQraIsilngl5q_qPRD5hHalngRaaOzXaEs-GU1x/s2048/11894662_514325705400402_2107712763176450161_o.jpg

ក្រៅពីនេះ វត្តក៏បានហាមថតរូបភាព ឬថតវីដេអូផ្សាយពាណិជ្ជកម្មផលិតផលផងដែរ ហើយវត្តអនុញ្ញាតឱ្យតែពលរដ្ឋមកធ្វើបុណ្យ និងរៀបចំពិធីផ្សេងៗតាមពុទ្ធសាសនាប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUu5RnTy1zCiHI2ep3D43oTljXZm6Xy_597jWFEEIQvSZOAGqGLEg5NWyFmaMSFDsKr3wxpb21EW0L7vcnkn8M7fdSkM_GQbyPXDF8w486zKUABYKdayNbPOWYtYIrBS_ohdGlgEXdCDzuZ-quSpUiFGzIugjhburtYomX69CwkJsyKb57WAicVL4zFR4-/s1200/photo_2024-09-19_14-36-28%20(2).jpg

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីមានការផ្សព្វផ្សាយរូបភាពមួយចំនួនក្នុងបណ្តាញសង្គមធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា និងវត្តរ៉ាឆាបូភីត ទើបខាងវត្តបានចេញសេចក្តីប្រកាសមួយ ដែលមានខ្លឹមសារលម្អិតដូចខាងក្រោម ៖

១-វត្តនឹងអនុញ្ញាតឱ្យពលរដ្ឋមកធ្វើបុណ្យ ឬរៀបចំពិធីតាមព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ដោយពលរដ្ឋត្រូវសុំការអនុញ្ញាតតាមលក្ខខណ្ឌកំណត់របស់វត្ត
២-វត្តនឹងអនុញ្ញាតសម្រាប់តែការធ្វើពិធីប្រគេនចង្ហាន់ និងសូត្រធម៌ ។ ហេតុនេះ ពលរដ្ឋពុំអាចរៀបការ, បំពាក់ចិញ្ចៀន ឬធ្វើពិធីផ្សេងៗដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនាទេ
៣-វត្តពុំអនុញ្ញាតឱ្យយកបរិវេណវត្តធ្វើជាកន្លែងថតរូប ឬថតវីដេអូដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្ម ឬធ្វើអ្វីផ្សេង ដើម្បីស្វែងរកប្រយោជន៍អាជីវកម្ម ។ ក្រៅពីនេះ ការចូលក្នុងបរិវេណវត្តត្រូវតែស្លៀកពាក់ឱ្យបានត្រឹមត្រូវ សមរម្យតាមប្រពៃណីថៃ និងរក្សាអាកប្បកិរិយាឱ្យបានសមរម្យ ដើម្បីកុំឱ្យរំខានដល់ព្រះសង្ឃគង់ក្នុងវត្ត
៤-វត្តពុំពាក់ព័ន្ធជាមួយក្រុមហ៊ុន, ហាងលក់ទំនិញ ឬភ្នាក់ងារណាមួយដើម្បីរៀបចំពិធីសាសនា, ពិធីរៀបការ ឬពិធីផ្សេងដែលធ្វើឱ្យប៉ះពាល់ពុទ្ធសាសនាទេ
៥-បើឃើញបុគ្គលណាទទួលបានប្រយោជន៍ ឬធ្វើឱ្យខូចខាតតាមវិធីណាមួយ ឬប្រព្រឹត្តខុសឆ្គង សូមរាយការណ៍រឿងនេះទៅក្រុមការងារពិសេសប្រចាំការិយាល័យសម្តេចព្រះសង្ឃរាជ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwKcyaICk5lukqj0yW3o6Pq2kP3IYkYYXbUQJ_lOMuxNbd4nikSxiyQFyjqclt5q9nCpPG1YW-JUrNdZzbwjA9OQ1SkKGOcKmNrTlndyaU_UwbX-bQsW0gi-Lx76ODc0iO2lTycMYDUy4xLJiHSg8YT7ISLP3EMkGfd6eA5IO1kgdQgXmT7H1m9sC7nC25/s1200/photo_2024-09-19_14-36-28%20(3).jpg

ការប្រកាសនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់គាំទ្រ ពីព្រោះកន្លងមក មានមនុស្សមួយចំនួនបានប្រើប្រាស់បរិវេណវត្តថតរូប និងនិយាយស្តីពុំសមរម្យ ដែលផ្ទុយពីវិន័យព្រះពុទ្ធសាសនា ។ ដូចគ្នានេះ កូនកំលោះ និងកូនក្រមុំ ដែលមកថតរូប Pre-wedding ក្នុងបរិវេណវត្ត ពួកគេបានឱបថើបគ្នានៅចំពោះមុខព្រះសង្ឃទៀតផង៕

ពលរដ្ឋខេត្តឈៀងរ៉ៃកំពុងជួបបញ្ហាលំបាកខ្លាំងក្រោយទឹកជំនន់ស្រក

0

ប្រទេសថៃ ៖ ក្រោយពីស្ថានការណ៍ទឹកជំនន់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានធូរស្រាល អ្នកស្រុក និងក្រុមអាជីវករលក់ដូរទំនិញក្នុងផ្សារបានជួយគ្នាលាងសម្អាតផ្ទះ និងតូបលក់ដូរឱ្យមានសភាពធម្មតាវិញ ។ ប៉ុន្តែពួកគេនៅតែជួបការលំបាកយ៉ាងខ្លាំងក្រោយពេលទឹកស្រក ហើយតំបន់ជាច្រើនខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេស បញ្ហាគំនរភក់ខ្ពស់ៗដែលហូរមកជាមួយទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkS8GJCQB1MGmcjCU-iVpO5Z_1l3eaj4Vc9TWs8GmSAv5-vNJkERlTJqVOxyd79U0CzKaplmNmLP5HSFPZTHg9Bnuvy-2WT-gT3spguGg2dLunD2LgST1lxtACFR1ifaAoL48NszHkCj5IntxNaZtRNuN7iFcGi_EY6NYGU4d3eUkLfX5FMo3w05jkAGeg/s750/image_2024-09-21_08-43-21%20(2).png

ការលាងសម្អាតផ្ទះ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺជាបញ្ហាលំបាកយ៉ាងខ្លាំងរបស់ពលរដ្ឋរស់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ មិនចាញ់ទឹកជំនន់ទេ ។ ពេលទឹកជំនន់ស្រកអស់ ប៉ុន្តែផ្ទះពលរដ្ឋជាច្រើនខ្នងពាសពេញទៅដោយគំនរភក់ខ្ពស់ដូចភ្នំ ខណៈផ្ទះខ្លះទៀតមានគំនរភក់ខ្ពស់ជិតដល់ពិដាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBZG9BLnz-oqUcPE61ZJLWb_pzTUaws9eD2k-jvtchXNJoJddYlAuempY0Ibs3LQfKnM5HscH2qf8oKOV5otRmR3K-MbU19UDxzZwgcOhydS7Id2CIK5CP4634eUSHiCJajm6w8xhKkcgceketcPoUsManxEuGlkgOx0vzBIwXc7WoPGd9poIiv4QUU-j/s750/image_2024-09-21_08-43-21%20(3).png

អ្នកលេងហ្វេសប៊ុកម្នាក់នៅខេត្តឈៀងរ៉ៃ បានថតរូបភាពផ្ទះរបស់ខ្លួនក្រោយទឹកជំនន់ស្រក ស្ថិតនៅម្តុំផ្សារសាយលុងចយ ដែលជាតំបន់ទឹកលិចខ្លាំង ។ ក្នុងរូបភាពនេះ គេឃើញម្ចាស់ផ្ទះកាយគំនរភក់យ៉ាងខ្ពស់ចេញពីក្នុងផ្ទះ ។ រីឯអាជីវករលក់ដូរក្នុងផ្សារក៏ជួបបញ្ហានេះដូចគ្នាដែរ គឺមានគំនរភក់ខ្ពស់ៗនៅតូបលក់ដូរ ដែលធ្វើឱ្យមនុស្សភាគច្រើនឃើញហើយនឿយហត់ជាមុន និងពុំអាចទទួលយកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilIiJ39QuivitFnUeURXuBvYLQLdOmdCXT1-qWDtAi68eeERruZV6js0lbnkq5DYX3Q_mxUdzJD2nVGw1iFET4EU2qOMG_h1zQy0qBn1avnRFVZTnb44a74QctAuvUFpbDWghL7a51euTfAUSjDwPGsxK9K7cnxEdnsznwlef2PljPv38K5BrrMydQRhGe/s1500/image_2024-09-21_08-43-21.png

ពលរដ្ឋនិយាយថា ទឹកជំនន់បានបណ្តាលឱ្យពួកគេជួបការលំបាកយ៉ាងខ្លាំង ប៉ុន្តែក្រោយពេលទឹកស្រករឹតតែធ្វើឱ្យពួកគេលំបាកខ្លាំងថែមទៀតជាមួយការលាងសម្អាតផ្ទះឱ្យមានសភាពធម្មតាវិញ ។ ពួកគេទើបតែឃើញគំនរភក់ខ្ពស់បែបនេះជាលើកទី១ តាំងពីកើតមក តើគួរយកគំនរភក់ចេញពីផ្ទះតាមវិធីណា? រីឯផ្ទះខ្លះទៀតមានគំនរភក់កម្ពស់ចាប់ពី១ម៉ែត្រ ដល់២ម៉ែត្រ ឬស្មើពាក់កណ្តាលជញ្ជាំងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Uvngr7wcH1EkNC2Po8NfMMIwj3myCubOruPY10xEk0tVdoGQSzzhErd1whdC6-qCfZB2AHGBQjkT1oDqBUaYVXJaev79kIEBLrxOfYsaNB7Ds4jvA6dTaQ1bp1wokNYOMmZhiUcV5xijEbK-pA5hWHY7zrirc8MXSwrnvM7c1r9GxHt3FyYagvztBr1_/s1500/image_2024-09-21_08-43-22.png

ក្រោយពេលអ្នកលេងហ្វេសប៊ុកនៅខេត្តឈៀងរ៉ៃត្អូញត្អែរពីការលំបាកក្រោយទឹកជំនន់ស្រក មហាជននិយាយផ្តល់កម្លាំងចិត្តថា ការសម្អាតផ្ទះក្រោយទឹកជំនន់ស្រក គឺត្រូវតែចំណាយពេលយូរបន្តិច និងមានភាពអត់ធ្មត់ផងដែរ ពីព្រោះវាជាគ្រោះថ្នាក់ធម្មជាតិ ។ ពលរដ្ឋថៃម្នាក់និយាយថា ខេត្តកាឡាក់ស៊ីនបានបញ្ជូនត្រាក់ទ័រឈូសដីជាច្រើនគ្រឿងមកជួយសម្អាតគំនរភក់ក្នុងផ្ទះពលរដ្ឋនៅខេត្តឈៀងរ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzi5N-gpdA0KR9reQ4hjXLhSMk-FN5BqvPGXZT_kJfqGjA3kFQOYZzsAR9qZx8MhIbB-xKR8xjZv82unnqL4cY6OWuSg4BuvmoiYyPstBLaVKQ01o9uOpP_CI3mjYNkIYXsp_h0jf87FCWgtZKr4pBoNrQ4pmL9yxQO89I1wmNY3ct2izjbspzO6TL8SBq/s1500/image_2024-09-21_08-43-23.png

កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងមក អាជ្ញាធរក្រុងបាងកក ក៏បានបញ្ជូនភ្នាក់ងារសង្គ្រោះ និងរថយន្តសម្អាតភក់ជាច្រើនគ្រឿងទៅជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តឈៀងរ៉ៃ ផងដែរ ៕

 

មូលហេតុធំៗដែលវៀតណាមក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ាន

0

ប្រទេសវៀតណាម ៖ វៀតណាមបានវ៉ាដាច់ប្រទេសជិតខាង ដូចជា ៖ ថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី ដោយក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ាន ។ លើសពីនេះ វៀតណាមបានទទួលពានរង្វាន់ «Asia’s Leading Destination» នៅឆ្នាំ២០២៤ ពី World Travel Awards ផងដែរ ហើយវាជាឆ្នាំទី៤ ជាប់ៗគ្នា ដែលវៀតណាមបានទទួលពានរង្វាន់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZLwf2eOLXu2zTrh4p92gUcQKN_hv0vi3tYUM02vhMHzq0_IphZw6s7wUXMNIm7tr60pFACqtsU9YbmccKXZykskS7DF05xQcHwjB7m_IOy7eEfkP-n-3rzpGy0nR2uCNMlW35MIhZO5mI0uCUH84weYP87iyvuLx6v_nfSGHtcTVIDL-AnjiWXzdfWLL/s1600/image_2024-09-21_08-39-22.png

ភាពជោគជ័យរបស់ប្រទេសវៀតណាមមួយផ្នែក គឺដោយសារគោលនយោបាយបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការដល់ភ្ញៀវទេសចរបរទេស ព្រមទាំងយុទ្ធសាស្ត្រជំរុញវិស័យទេសចរណ៍ដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ។ ហេតុនេះ ទើបធ្វើឱ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ភ្ញៀវទេសចរបរទេសនៅអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzo2_e2rpe0nQqLnYkl-0m14FzSSdWxXcIFezyZzvseEnS1Lkcbd8GKRZsok5cXpIUSG4m19AReOmwEISqAJDvYdybi8f8vlz0zuE527ekiNpzIOqekgkiIieLYPcUZIpXpEsLdk3riEeSN7vAMBAV78ViefTIhbg1T9M8xgJWgk2eoR4svOB1WBqpZAOD/s1999/image_2024-09-21_08-39-23%20(2).png

ក្នុងរយៈពេល៨ខែ (ចាប់ពីខែមករា ដល់ខែសីហា) ឆ្នាំ២០២៤ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេស ស្មើជាង១១លាននាក់ កើនឡើងរហូតដល់៤៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ ចំនួនភ្ញៀវទេសចរបរទេសមកវៀតណាមរយៈពេល៨ខែនេះ គឺខ្ពស់ជាងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ១% ក្នុងនោះភ្ញៀវទេសចរកូរ៉េខាងត្បូង និងចិនបានមកលេងវៀតណាមច្រើនជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh96ucEoFdZvdgrgmwtAGx-OqQS4a6xTChYNNzl7EdDM9BsQX-qsxzOi6-sTB_Y5sesdDQFxlTBYXbva7C0tEVOQKVkZspy4wihokaaxz5zyI5Tu8XMuZbYJMz2x_mx8fSNBmPcKZnpwbjWfTBwZvpuo556oSCgBqUDT41U6zNjKXgK0Zz45LkEtd77s0_2/s1000/image_2024-09-21_08-39-23.png

ដោយឡែក កាលពីចុងខែសីហា ឆ្នាំ២០២៤ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសជាក្រុមធំ គឺក្រុមហ៊ុនឈានមុខរបស់ឥណ្ឌា ឈ្មោះ Sun Pharmaceuticals ដែលមានលោក Dilip Shanghvi ជានាយកក្រុមហ៊ុន និងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី៥ នៅឥណ្ឌា បាននាំបុគ្គលិកចំនួន៤.៥០០នាក់ មកកម្សាន្តនៅវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMj8RlBweXZ6w1TMA2fEGdCgxHbaaHGR9KWklkj70Dl7u-_r9stwP0da8QmHibQuBkmJhQDCgu_Clwa5V6tLuQlUh2MtD3d4nSmTA00b77w0_3UNh-rdz4Q1UqQLBP1EXaaiG7Zhy0MP00n8cgg6eYFIz8YI_Py5woB2tEDPKhia8kAcBGx29hlJ4oydrl/s1400/image_2024-09-21_08-39-26.png

បុគ្គលិកចំនួន៤.៥០០នាក់របស់ក្រុមហ៊ុនឥណ្ឌា Sun Pharmaceuticals បានធ្វើដំណើរទៅទីក្រុងហាណូយ, ទីក្រុងនីនបិញ និងឆ្នេរសមុទ្រហាឡុងរបស់វៀតណាម សម្រាប់ដំណើរកម្សាន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុន ។ ពីដំបូង ក្រុមហ៊ុននេះមានគម្រោងនាំបុគ្គលិករបស់ខ្លួនទៅកម្សាន្តប្រទេសសិង្ហបុរី ប៉ុន្តែក្រោយមក ក្រុមហ៊ុនក៏បានផ្លាស់ប្តូរមកលេងនៅវៀតណាមវិញ ដោយសារវៀតណាមមានតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPkYVIo1aXt-GUHhr5mLaptRTPgZ38lxhf3RLSYmygjg5G4j_tBfi7oJk41jbiVzXeqBRO0JeISqfUOSeTdgtdZlaiUYQEABHwjt6MWyE_GdkjGAwjaBXgCfrV5w6435OwifnQZDlEWZWn1ztgbBUdLA7-HYwXf4WDZlVFAP-4JlAyzojWr7hNHvupN6fF/s4000/image_2024-09-21_08-39-27.png

គួរបញ្ជាក់ថា ពានរង្វាន់ «Asia’s Leading Destination» នៅឆ្នាំ២០២៤ ដែល World Travel Awards ប្រគល់ឱ្យប្រទេសវៀតណាមនោះ គឺជាពានរង្វាន់អូស្កានៃវិស័យទេសចរណ៍ ។ ពានរង្វាន់នេះកើតឡើងដោយសារការដាក់ពិន្ទុរបស់បណ្តាអ្នកជំនាញវិស័យទេសចរណ៍ និងភ្ញៀវទេសចរបរទេសមកពីជុំវិញពិភពលោក ៕

 

 

តោះមកដឹងពីការបែងចែកប្រភេទសំរាម និងការគ្រប់គ្រងសំរាមរបស់ជនជាតិជប៉ុន

0

ប្រទេសជប៉ុន ៖ នៅប្រទេសជប៉ុនពុំសូវមានធុងសំរាមនៅគ្រប់ទីកន្លែងទេ ពីព្រោះជនជាតិជប៉ុនមានទម្លាប់ទុកដាក់ និងបែងចែកសំរាមតាមប្រភេទបានត្រឹមត្រូវល្អណាស់ ។ ហេតុនេះ វាបានក្លាយជាទម្លាប់ល្អមួយរបស់ពួកគេ ដែលគ្មានការបោះចោលសំរាមតាមទីសាធារណៈផ្តេសផ្តាសនាំឱ្យប៉ះពាល់បរិស្ថាន និងមានបញ្ហាដល់សង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRQ-uNXONuLGDH02Cz0LBynVFuGIQjHfz9WL5RRRKN4WzR4NZMRCkXDWdZTnxsjPWwaU2djLu1b4wWdHdjaGMjSNzIW-v4LRs0bZ6-O24EglVM-5DF7lxlUHFsSea_pVhrk9kpCZzhhojQmignDkX8Lbe0KIdO30JRPRKkK430bJsy5KYJBtJmgUQDJp8b/s1381/image_2024-09-21_08-33-43.png

ពលរដ្ឋជប៉ុនមានទម្លាប់បែងចែកសំរាមតាមប្រភេទដាច់ៗពីគ្នា ហើយពួកគេចាត់ទុកថា វាជារឿងសំខាន់ខ្លាំងណាស់ ដើម្បីឱ្យភ្នាក់ងារប្រមូលសំរាមងាយស្រួលគ្រប់គ្រង និងចាត់ការបន្តទៀត ។ ខាងក្រោមនេះ គឺជាការបែងចែកសំរាមតាមប្រភេទរបស់ជនជាតិជប៉ុន ៖

១-សំរាមដុតបាន ៖ គឺជាកាកសំណល់ចេញពីផ្ទះបាយ និងសំរាមតូចៗក្នុងផ្ទះ ។ សំរាមអាចដុតបាន គឺមានទំហំមិនធំខ្លាំងពេក និងអាចដាក់ក្នុងថង់ផ្លាស្ទិកដែលរដ្ឋាភិបាលជប៉ុនបានកំណត់ឱ្យពលរដ្ឋប្រើប្រាស់នៅទូទាំងប្រទេស ។
២-សំរាមពុំអាចដុតបាន ៖ គឺជាប្រភេទកែវ, សម្ភារៈផលិតពីកែវ, កំប៉ុងភេសជ្ជៈ, កំប៉ុងដាក់ម្ហូបអាហារ, ដបផ្លាស្ទិកស្តើង និងក្រាស់ ព្រមទាំងសម្ភារៈផលិតពីជ័រ និងស្បែក ។
៣-សំរាមប្រភេទទី៣ ៖ គឺជាសម្ភារៈធំៗ ដូចជា ៖ សម្ភារៈអគ្គិសនី, គ្រឿងសង្ហារិម, ពូក ខ្នើយ, កង់ និងម៉ាស៊ីនដេរ ។
៤-សំរាមពុល ឬគ្រោះថ្នាក់ ៖ ឡឺជាសម្ភារៈផ្ទុកសារធាតុគីមីពុល, សំរាមឆ្លងមេរោគចេញពីមន្ទីរពេទ្យ, កំប៉ុងមានក្បាលបាញ់អាចផ្ទុះ, វត្ថុមុតស្រួច ដូចជា ៖ កាំបិត និងកំទេចកែវ ។
៥-សំរាមត្រូវជូនដំណឹងទៅអាជ្ញាធរ ៖ សំរាមមួយចំនួនតម្រូវឱ្យពលរដ្ឋជប៉ុនជូនដំណឹងទៅកាន់ភ្នាក់ងាររដ្ឋាភិបាល ឬអាជ្ញាធរមកប្រមូល ឬដឹកវាទៅប្រគល់ឱ្យផ្នែកទទួលខុសត្រូវ ដូចជា ៖ កុំព្យូទ័រ និងគ្រឿងកុំព្យូទ័រ, គ្រឿងតន្ត្រីធំៗ, ម៉ូតូ និងខ្មោចសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfWDHir6WwSGb7lQ8symO0q3asREhQVhYAsnLqNrhGRMaXQAnLSnsoBFxSs8LVEx2OVHrTNMhg1E85mkelw5wOgwHzzpyKvGCBo51ZvMYsO7y_D10vjMxCM2L0Wbfy-ETNUYcGB8O7F0wfPzD8qYo0rLzZQ5U96aphqYeCCuqr9MhdwAKNwMj9DoR98Pw/s2048/image_2024-09-21_08-33-42.png

ក្រៅពីការបែងចែកសំរាមតាមប្រភេទហើយ ប្រទេសជប៉ុនក៏បានកំណត់ពេលវេលាសម្រាប់រថយន្តមកប្រមូលសំរាមនីមួយៗផងដែរ ។ រថយន្តទាំងនេះនឹងមកប្រមូលសំរាមតាមផ្ទះដោយគ្មានការយឺតយ៉ាវ និងគ្មានថ្ងៃឈប់សម្រាកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVqpVfiL5hFNz5gw7f1cuIYY6G5pp2ikmjttLKmypIGgSHA2n7YRzada91gwjOZGWaaZPj2GLkWKeT79WKTlh0OrVwNJ6muQ6yAZw_XS5Zxm28RlhY770m1ASdBO2Hg5B78n_3IcOqI0BDqJW5jnq_B6c50t-tb0jmZNRSfJb4oAyAumCf6K6mfaLJlL7Q/s1200/image_2024-09-21_08-33-41.png

នៅប្រទេសជប៉ុនមានកម្មវិធីប្រមូលសម្ភារៈចាស់ៗ ប៉ុន្តែនៅមានគុណភាពល្អ ដែលម្ចាស់ផ្ទះលែងត្រូវការ ដូចជា ៖ សម្ភារៈអគ្គិសនីតូចៗ, ម៉ាស៊ីនអាំងនំប៉័ង, វិទ្យុ, ឧបករណ៍តន្ត្រីទំហំតូច, កង្ហារ, ឆ្នាំងដាំបាយ, ចង្ក្រានហ្គាស, តុ កៅអី, ធ្នើរដាក់អីវ៉ាន់ ឬសៀវភៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhER0InGoV2FzJjneDYR1LJkiGGEPx3atErsSmarv4NoPo4ddVw22faP5xXYH3DLC6OdelmQV84azts0mnWw9ivlG3RLRZXTeFDPQmWY0MCP4CM4aYTYIgYb_ECU9s5P8pjCQ7OkcRW3bKEJcJo44cMJqC0GaBnOSdAL94ENURs42YvrSg2poU-vFkfdiA1/s2000/image_2024-09-21_08-33-40.png

នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី២ និងសប្តាហ៍ទី៤ របស់ខែនីមួយៗ គឺជាថ្ងៃប្រមូលសំរាមដែលមានទំហំធំៗ និងសំរាមពុំអាចដុតបាន ។ រីឯសម្ភារៈអគ្គិសនី និងគ្រឿងសង្ហារិមដែលនៅមានគុណភាពល្អ គឺពលរដ្ឋត្រូវទុកវានៅខាងមុខផ្ទះ មុនថ្ងៃរថយន្តប្រមូលសំរាមមកដល់ ។ បើអ្នកណាចង់បានយកទៅប្រើប្រាស់បន្ត គឺអាចមកជ្រើសរើសបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgztUIHLSzQJs2V95ANkRmztATGFulA-hT-FOz_QqwKKgdl1sNNzoQm6cvjxehMA6aSx-xj2EQXBwb25YilI8Iz61kt7k8b1meAqEhFo3SCP4OoafWOud9q55_zrXGIWsOC7BMJ2-LRrWsB4S-Iq0mDLmGfPsF9Ts7_fzB-7a6VXoa-A0WY8eR3cTDocOr9/s1153/image_2024-09-21_08-33-39%20(2).png

គោលការណ៍បែងចែកកាកសំណល់ និងការអប់រំពលរដ្ឋឱ្យយល់ដឹងពីការទុកដាក់ និងបែងចែកប្រភេទសំរាម បានទទួលជោគជ័យយ៉ាងខ្លាំងនៅប្រទេសជប៉ុន ។ បើទោះជាការចោលសំរាមមានភាពស្មុគស្មាញ និងការកំណត់លក្ខខណ្ឌជាច្រើនក្តី ប៉ុន្តែជនជាតិជប៉ុនយល់ឃើញថា វាជាការទទួលខុសត្រូវរួមគ្នារបស់មនុស្សគ្រប់រូប ៕

សម្តេចធិបតី ប្រាប់ពីមូលហេតុដែលនាំឱ្យរដ្ឋាភិបាល ដកខ្លួនចេញពីគម្រោង CLV

0

កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈគណនីហ្វេសប៊ុកផ្លូវការណ៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖”រដ្ឋាភិបាលកម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងអភវិឌ្ឍ កម្ពុជា ឡាវ វៀតណាម CLV-DTA”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw63LfHpKLv13nuU-M0Szal_WuNjTKhjDMqbh52mERWsXIGdrRCBdFfXQHVGF-tVcxGsA7C-xMjNjBY7VZZgtKRYZXG9ta9XpgkZG7YCWUN-qf3Zg9HF4-ERMO7MIidzhYHAVYKaZNW413rUgXeAKWA159TGSvLWNSrUs2Wbs3mwczE__RxiHQENzKCJdT/s850/452371677_2284965618507494_1329321877567032397_n.jpg

ការសម្រេចដកខ្លួនចេញពីគម្រោងCLV-DTA នេះសម្ដេចធិបតី លើកឡើងថា៖” កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងCLV  ព្រោះតែកាលពីពេលកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជន ដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgABOCgbk3m5oz5DmhNCQb5zVxbPklBmkQ_u2dIGkd8eapsEWQFyPFQDtygjk-J_selEw8aqBHvK0bXwWyUbP6U5Xm1ZcE3vdA9g2Ne5_VVznGFuehnXzaScahveVAfkLw4Gbz2Ds8_XfyUWG-Y2YsA-dblo0NvzpX66VTh4VC4fN0A_ZPmLdynFYrrf79w/s1280/455014593_910036231151967_2804432933424629021_n.jpg

បើទោះជាកម្ពុជាដកខ្លួនចេញពីគម្រោង CLV-DTA ប៉ុន្តែ កម្ពុជា នឹងតែបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនតទៅទៀត ជាមួយនឹងកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0l20lXC_4HG8knjocCjW6Or2KIbAIW12Gwx97eOvcYFMG1NKOOFSjoA1WZPeP8UR546hOPBn3uYAm5nbKPzXBmjHRPlzIsKHOk-MImlTa6o4ISc4mDAVaVOyG-0TlWL8sT-fFWiA5VSB2HgSVSJ3MXgK39unAYiRYgHoqtlsnsw4RG2M0SYw5seF3mLt/s1098/452225787_959132639557917_376541686123011400_n.jpg

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួនបី គឺកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣រួមគ្នាដើម្បីអភិវឌ្ឍន៍ ដោយក្នុងនោះកម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង៕

Breaking News៖ មុននេះបន្តិចសម្ដេចតេជោ ប្រកាសដកកម្ពុជា ចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃនេះតទៅ

0

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការពិភាក្សាគ្នាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ទីបំផុតបានសម្រេចចិត្ត ដកកម្ពុជាចេញតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ។ នេះបើយោងតាមការប្រកាស នៅទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ នារាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ ។

នៅក្នុងការបង្ហោះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖

https://scontent.fpnh8-3.fna.fbcdn.net/v/t39.30808-6/460651030_1132648041550315_7648891984947357714_n.jpg?_nc_cat=101&ccb=1-7&_nc_sid=833d8c&_nc_eui2=AeE2IlW72uovvsIehRft2EcYLYW0CQtWV1cthbQJC1ZXV_icepso5rAUh8qv-WMMGR37IEUoGQrHbLj3g_HTCTQy&_nc_ohc=REIE9hGCk2cQ7kNvgEmh2mw&_nc_zt=23&_nc_ht=scontent.fpnh8-3.fna&_nc_gid=AVJcUFBwrkvzD-K7Z-3s7wD&oh=00_AYAZUmUghy4GWlXNsOt2olr0KLJ5F1o42CCq8WqJ-zNryg&oe=66F3722E

«ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ»។

​សម្ដេចតេជោ បានបន្តទៀតថា «ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។

យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា»។

ជាចុងក្រោយសម្ដេច បានសង្កត់ធ្ងន់ថា «ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ» ៕

ដោយ៖ KS

មិនបាច់ចំណាយប្រាក់ទេ ភ្ជុំបិណ្ឌឆ្នាំនេះ! មានទាំងឡានក្រុងដឹកទៅដល់ស្រុកកំណើត និងដំណើរកម្សាន្ត

0

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ ឡានក្រុងប្រមាណជាង ៦០០ គ្រឿងបានត្រៀមខ្លួនរួមជាស្រេចក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបធ្វើដំណើរទៅកាន់ស្រុកកំណើត និងមិនបាច់ចំណាយប្រាក់សូម្បីតែមួយរៀល។ បន្ថែមពីនេះ ដំណើរកម្សាន្តទៅកាន់ខេត្តភូមិភាគឦសានដោយឥតគិតថ្លៃ ក៏នូវតែបន្តរៀបចំឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5PV7IYPpO92VyXvn6Q9Yq6TdAFs8VvFcPOx54HruqoeKpLJj2Tu7MzFwEd9gWCqBVZthzUYEFRW-uhjjOjLiMoJUigKM7hYPamkHCS2uDpesvdFX_HG9PA6oUMB-wIvobuZi9vNtvuiC5beUZacAWZ7WtEkaHWD7np7q1-Tjr7-4LzXE0M3lNAhPIGKMN/s1200/image_2024-09-20_16-12-14.png

យោងតាមការគូសបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី ១៨ ខែកញ្ញានេះបានឲ្យដឹងថា«ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ “ដោយជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO7jTv_H4lGDP4z5d8yHajCjD63J3vUrjKZHu3kKPEWG7DSlYfWw0zAl1pHxBVoS0okJTZ6ADUl0znp9AO9S_Y8RlN0AQVmaTHcEEDTRjV3k37X0yyW5CeQ6Ibrg6H834KJgX0PNCZezyQ9HdrhDr7FT__m3ZnYmarpaSw8luvOkswIy9KyIyjbSE-Uq_A/s1280/image_2024-09-20_16-12-15.png

សេវាផ្តល់ជូនរថយន្តក្រុងដោយឥតគិតថ្លៃនេះ គឺមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះរួមមាន ៖

១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០ គ្រឿងសម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។

២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានាក្រៅពីតំបន់ភូមិភាគឦសាន) ៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង។

៣-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦គ្រឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKp0k5Mmlw83hjFbsEHzLOeJ0USlux_vm8kbD3SedwJRNw7ImjnoKyoqhAc9L1ScfIAFaPgkrdZAwSb185gB1g744JYyPnDkH3bvh2ybXKNzY3g1lM-PNUXu_ig6tKcNfmpK15WpqJIOmMT9bxIp8pyY2R_UgP71PeHLkKMb8FBSl15heWzJjx6xZlNXAe/s1280/IMG_5085.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPj5opA-_q0fSwANBF_ZNupMh8BW34GlKWhxxzU6f28IZ38bQlb9GE3WEPZ-oPU37pjeUiYhsqMJ_j9bsyLFOtEOsQNnORQgeoB6nK3KvESycilnsOFQqSxfkimNK4lNGQeNT5dnhfA4MpUlZmHWh08W71xQr87AvQ1PWpXaXHfFUzAdFpezALkLmUKcbh/s1280/IMG_5088.JPG

វណ្ណដា វណ្ណថាន និង នរិទ្ធ ទំនងមានអ្វីថ្មីជូនអ្នកគាំទ្រ

0

អ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងជាមួយនឹងការរំពឹងទុកថា វណ្ណដា វណ្ណថាន និង នរិទ្ធ នឹងមានអ្វីថ្មីជូនអ្នកគាំទ្របន្ទាប់ពីមានវីដេអូបង្ហាញសកម្មភាពពួកគេកំពុងចម្អិនបទថ្មី។ បន្ទាប់ពី វណ្ណដា ស្ងប់ស្ងាត់មួយរយៈនាថ្ងៃទី២៩ ខែកញ្ញា នេះលោកនឹងមានមុខបទថ្មីជាមួយ ហ្សេដេស ម្ចាស់បទ «ក្រឡុក» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPVOlVMwVozTF42az_16ppMDWSKqh34jIAv320Emu1p1RLzEgtgrQfp1xvJkOg530ayeSABwBuMvfqWxiHp41I3pjKPlNpU41WLTIElyU1j5PB0k_WUPbjPPpNDZhfuXUb_-pPnxDZHHGZMwcRFsDfMxgsxvgL_grb6G_8tDWLblMA1KRAtn0J-0rZ54tn/s2048/image_2024-09-19_14-59-16.png

ថ្មីៗនេះគណនីបណ្តាញសង្គម ម៉ាន់ វណ្ណដា បានបង្ហាញសកម្មភាពជាវីដេអូស្ថិតក្នុងបរិយាកាសដ៏សែនល្អនៅតាមខេត្តជាមួយនឹងទេសភាពត្រជាក់ភ្នែកជាមួយក្រុមការងារ ជាពិសេសគឺបានបង្ហាញពីវត្តមាន វណ្ណថាន និង នរិទ្ធ នៅជាមួយគ្នាទៀតផង។ តាមរយៈ Story របស់តារារ៉េបល្បីឈ្មោះរូបនេះគឺកំពុងតែរៀបចំបទភ្លេងជាមួយគ្នាជាហេតុធ្វើឱ្យអ្នកគាំទ្ររំពឹងទុកថាអ្នកទាំងបីទំនងមានអ្វីថ្មីចែកជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4sXU-SbEzmsWuYTm7db1XXIuRhgaVOxJdmMZnnI8Ha11kAgjveGgx5adjLaF2195yaWGzfkFbvrKw2EH4qzwl45ZXLfvlxKHfzZAKnTbvV91XvsqHrrJ2l4GeWFxczbdplDIwkvmDWfdZhcx_1Vry0atXIi-n7sVKLjG8tnSF3DEjpyaZwWZnonQtbqCn/s2048/image_2024-09-19_14-59-19.png

បើតាមការប្រកាសពី Olympic Cambodia កាលពីថ្ងៃទី១២ កញ្ញា សិល្បករប្រចាំ និងសិល្បករផ្សេងទៀតនឹងមានវត្តមាន ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ ដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការជួបជុំរបស់អ្នកទាំងបីដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ ឬជាអ្វីផ្សេងអ្នកគាំទ្រពុំទាន់ដឹងច្បាស់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrz6LkURbQzAQl4AQPN8KTabikrxjJ3d00Yc_WxRskKo16pbDH1of2H_9A2YZGy9XMOechXhwVpH8lTjWI_xWnbDj2D-TuS-l1qV4qyPkprSGJR46UsJGHO-THXAwWSG_iJmakChFbyrdHzT0KnKSpBLHNFJ4rjgOx6L0y0M8LPJnwyZO5s9ooeQ4sFhQL/s990/photo_2024-09-19_15-00-48.jpg

ទោះបីជាមិនទាន់បានដឹងពីកម្រោងថ្មីនេះក្តី ប៉ុន្តែអ្នកគាំទ្របានសម្តែងការសប្បាយចិត្តនិងរំពឹងដែរថាមានបទថ្មីជូនអ្នកគាំទ្រ។ កន្លងមក វណ្ណដា ធ្លាប់បានសហការជាមួយវណ្ណថាន និង នរិទ្ធ សុទ្ធតែទទួលបានការគាំទ្រទាំងអស់។

ទោះបីជាសកម្មភាពខាងលើមិនទាន់ច្បាស់ការណាមួយក្តី ប៉ុន្តែអ្វីដែលអ្នកគាំទ្រច្បាស់នោះគឺ វណ្ណដា នឹងមានបទថ្មីជាមួយ ហ្សេដេស ដែលជាអតីតបេក្ខជន TOP3 ក្នុងកម្មវិធីរ៉េបនិងបានសាងភាពល្បីល្បាញតាមរយៈបទ «ក្រឡុក»។ ហ្សេដេស បានប្រកាសថានឹងចេញបទថ្មីសហការជាមួយ វណ្ណដា នៅថ្ងៃទី២៩ ខែកញ្ញា នេះដោយបង្ហើបប្រាប់ថា «ភ្លេងនេះក្តៅ ក្តៅធ្វើឱ្យអ្នកឆេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPTaWBluCZxKU_GTMByy96PYEX-Z7mUDoTkyLfC1vzZBtkW9-NbQY_pIvE1RCij1ukGuHUB_rmmH0GCthwcWuq9Hy1zT652rsBMxWqijR1V3ddigkGn4ebtoRBG8j8HW-vgMG6kt02DDuj-S_3iqP73GMKbAayCX4PcGsVh305PzOuSp7QpOmL8MwhYt53/s2048/image_2024-09-19_14-59-15.png

វណ្ណដា ជាសិល្បកររ៉េបម្នាក់ដែលមានការសហការច្រើនជាមួយសិល្បករផ្សេងទៀតទាំងក្នុងទ្រនំនិងក្រៅទ្រនំរបស់ខ្លួន៕

Huang Xiaoming អតីតស្វាមី Angelababy នាំមិត្តស្រីថ្មីទៅជួបគ្រួសាររបស់ខ្លួន

0

យោងតាមទំព័របណ្តាញសារព័ត៌មាននៅថ្ងៃទី១៩ ខែកញ្ញា ក្នុងពិធីបុណ្យមួយនៅប្រទេសចិនកាលពីថ្ងៃទី១៧ ខែកញ្ញា តារាសម្តែង Huang Xiaoming បានជួបជុំជាមួយសាច់ញាតិ។ មិត្តភក្តិរបស់ Ye Ke ជាដៃគូថ្មីរបស់អតីតស្វាមី Angelababy បានបង្ហើបថា តារាម៉ូដែលរូបនេះបានញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារខាងប្រុស ហើយបានថតរូបទាំងគ្រួសារ។ ប្រភពនេះបាននិយាយថាតារាសម្តែង Huang Xiaoming និង Ye Ke បានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNLvX0eBN9A1f_C8FzwQuI8iOxiu5KDSU4GBVqUyYNDCZ_yoemCFmmvjld9UU2iyR6Uuikzf-FkSqbPWO07_jLard4VuRSkTpUJqobcloKDcHPJJd1uMMXheiCuTCt3GFgEB3-nK8Obt7_Ox5rB5gWD_IDHO_USnyEV_1jOQmno2_BbWS33xBBFMrywjdq/s680/image_2024-09-19_11-51-05.png

ពាក្យគន្លឹះ «Huang Xiaoming – Ye Ke ក្លាយជាប្ដីប្រពន្ធ» ស្ថិតក្នុងបញ្ជីប្រធានបទពេញនិយមបំផុតនៅលើ Weibo ប៉ុន្តែអ្នកទាំងពីរមិនទាន់បានឆ្លើយតបនឹងហេតុការណ៍នេះនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxpPi65dkEzI6Y5oQ6DIw6pajDjmLTHqftwrKpvPwPVFu_K_vDNvWnFVUHWD3MImWP25Yl1KLiIrm0oTaQgvu-OCKjztEEF7_KxPR3j3MyCLxPv2H107gH_-mrIBdYQbiQ1em6kC4eHfIm1GKynwZX1Rnkz6x3RuE-iQtXcL7cnsZvkl35L7PsESLuQEkc/s1626/image_2024-09-19_11-51-06.png

យោងតាម Sohu Huang Xiaoming បានទាក់ទងគ្នាជាងមួយឆ្នាំហើយ ហើយទំនាក់ទំនងរបស់ពួកគេមានស្ថិរភាព។ ថ្មីៗនេះ Ye Ke ត្រូវបានគេឃើញទៅលេង Huang Xiaoming នៅស្ទូឌីយោ និងជួបជាមួយមិត្តភក្តិរបស់តារាសម្តែងរូបនោះហើយត្រូវបានគេប្រទះឃើញអ្នកទាំងពីរកាន់ដៃគ្នាទៅមើលកុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd5_w8Cm2NUGFTe1IWXP6CYb_Qqk1iLjV4cvtSLt6CMhRiFJdzTYZOXG23kJH2ViAqXvgQEJMDCd6Zs12MU0ZH98aM7j4jLSboILYnv7TG-CieY4vqJJmtkiFmieTK7aLmmDK3LRoweYrS2SfHy10ieXRwlrx-EkAzetN2fhVI87MdqCucv_06Kwb6MXND/s680/image_2024-09-19_11-51-10%20(2).png

មនុស្សជាច្រើនបានអបអរសាទរចំពោះរឿងស្នេហាថ្មីរបស់ Huang Xiaoming ប៉ុន្តែក៏មានអ្នកខ្លះបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា « Ye Ke លួចប្តី Angelababy» ។ កាលពីខែឧសភា តារាម៉ូដែលរូបនេះបានសរសេរនៅលើបណ្តាញសង្គមរបស់នាងថា៖ «ខ្ញុំមិនមានអ្វីទាក់ទងនឹងការលែងលះរបស់ពួកគេទេ ឈប់ធ្វើការប៉ាន់ស្មានយ៉ាងព្រៃផ្សៃនេះ»។ ភាគីខាងស្រី ធ្លាប់ប្ដឹងអ្នកដែលបង្ហោះពាក្យប្រមាថនាងផងដែរ។
Ye Ke ជាអតីតពិធីការិនីកម្មវិធីទូរទស្សន៍សព្វថ្ងៃមានជំនួញផ្នែកកែសម្ផស្ស និងសម្លៀកបំពាក់ ដែលតែងតែLiveលក់។ នាងចូលរួមក្នុងការរចនាម៉ូតសំលៀកបំពាក់ និងក៏ជាម៉ូដែលសម្រាប់ផលិតផលម៉ូតរបស់ក្រុមហ៊ុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPvlOezUe2saxz1LK7auRmS9SoXu7Wt-VQyB8pEFdl2xLj_vQt4mD5pgSj61pFxae6pU_xkZ-d7GjMCq-NuAg4J1y6plFCZtLn2xnwJUA8jATdALSU-roRgy7WDNclCo_T-ZzwnAx85TKWgMjMyAPdscTPN2A_0OV4p7mSPCdhg4Lupc9ER9S_vS9RFxUv/s1020/image_2024-09-19_11-51-10%20(3).png

Huang Xiaoming និង Angelababy បានបញ្ជាក់ទំនាក់ទំនងស្នេហាជាសាធារណៈនៅក្នុងឆ្នាំ ២០១៤ និងបានរៀបការនៅឆ្នាំ២០១៥ ហើយបានស្វាគមន៍កូនប្រុសរបស់ពួកគេនៅឆ្នាំ ២០១៧ និងបានប្រកាស លែងលះគ្នា ក្នុងខែមករា ឆ្នាំ២០២២៕