Home ព័ត៌មានអន្តរជាតិ អគារខ្ពស់កប់ពពកលំដាប់លេខ២លើពិភពលោក នឹងលេចរូបរាងនៅប្រេស៊ីល

អគារខ្ពស់កប់ពពកលំដាប់លេខ២លើពិភពលោក នឹងលេចរូបរាងនៅប្រេស៊ីល

76
0

បរទេស៖ ប្រទេសប្រេស៊ីលគ្រោងសាងសង់អគារលំនៅដ្ឋានខ្ពស់ជាងគេបំផុតលើពិភពលោកជាមួយនឹងកម្ពស់ ៥០០ ម៉ែត្រ ដែលមានទីតាំងនៅរដ្ឋ Santa Catarina មានឈ្មោះថា Senna Tower។
Senna Tower គឺជាអគារខ្ពស់កប់ពពក ដែលនឹងក្លាយជាអគារលំនៅដ្ឋានខ្ពស់ជាងគេក្នុងប្រទេសប្រេស៊ីល និងខ្ពស់ជាងគេទីពីរនៅលើពិភពលោក បន្ទាប់អាគារ Burj Khalifa របស់ឌូបៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyIlXcBzGiPheO_SP6E-Zc0orDChlRmmLObcgteMykHXTpoFGfTW131X0troWNnaycoSlaHPtE1x_nFIzo4Iosgf5QZTV3Y2VqndNNCeg3_LqO5Lc2Q-F0mo4jW644f6MkNcPQ5wfdDX1BaBrGJtgBAoBI1IKmFDntx3oJdxOkQEKPuDgYIL1yGPtWnIw-/s2364/image_2024-09-20_09-13-18.png

នេះបើយោងតាមការចុះផ្សាយពីគេហទំព័របរទេស Dezeen កាលពីថ្ងៃទី១៧ ខែកញ្ញា បានឱ្យដឹងថា អគារលំនៅដ្ឋាន Senna Tower នឹងត្រូវបានសាងសង់នៅក្នុងទីក្រុង Balneário Camboriú នៃរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ដែលជាតំបន់ល្បីល្បាញដោយសារអគារខ្ពស់ៗនៅតាមឆ្នេរសមុទ្រ។ ការរចនាអគារនេះនឹងមានរាងស្ដើង គ្របដោយកញ្ចក់ថ្លា បង្កើតជាស៊េរីនៃផ្ទៃរាបស្មើអមដោយអាងហែលទឹក និងដើមឈើបៃតង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpzA4DYjkp8Qk-EW4ShRQS_pd6BDU6OcZBgg2rZDy0ZeiRDeGFf4wwZtrpNGgz0zZpm_OZsJ9B5bW08GNE6gOD9PM3MD04iQv5cBqi98oeNf71lKpete2_C0je5nvos1tI4sxGHlkkbsdIfhAOCD3XfTa2O0ulJ1HH8GR5ir2Wdx1ansTGYzfeBd_XTEqD/s1704/image_2024-09-20_09-13-16.png

ជាមួយនឹងកម្ពស់ ៥០០ ម៉ែត្រ អគារ Senna Tower នឹងរួមបញ្ចូលលំនៅឋានចំនួន ២២៨ យូនីត ដែលក្នុងនោះមានវីឡាចំនួន ១៨ ផ្ទះល្វែងចំនួន ២០៤ ផ្ទះប្រណិតកូនកាត់ចំនួន ៤ និង Penthouse ចំនួន ២ ដែលមានកម្ពស់ ៣ ជាន់ជាមួយទំហំ ៩០៣ ម៉ែត្រការ៉េ។ គ្រឿងបរិក្ខារនឹងត្រូវបានចែកចាយនៅទូទាំងប្រាំមួយជាន់នៃអគារ ហើយដំបូលទំហំ ៦,០០០ ម៉ែត្រការ៉េនឹងរួមបញ្ចូលកន្លែងកម្សាន្តផងដែរ។ លើសពីនេះនៅលើកំពូលប៉ម នឹងមានពន្លឺជុំវិញភ្លឺឡើងបង្កើតបានជាភ្លើងរាត្រីដ៏អស្ចារ្យបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG_rFKB9nmuhF-l4Jf7ONSeuFXUMFMHS8G0iVy3cV5Ig8T6UwCrD9Jkz3oP0WsBaEUOdaScC6Nm1PZ5swPmg-J50onsVyWxzk77jqZa4Q9OPAAxnKyYhswcuUUtkSLQYuN13M5EaxMp9OFXSU_iOqm7pk-w8jsJ4RGPoKDbDovomYLZIKdeCsubTkeVuDD/s1080/image_2024-09-20_09-13-17.png

យោងតាមអ្នកអភិវឌ្ឍន៍ គម្រោងនេះនឹងស្នើសុំវិញ្ញាបនប័ត្រ LEED Platinum ដែលធ្វើឱ្យវាក្លាយជាអគារលំនៅដ្ឋានខ្ពស់ដំបូងគេដែលសម្រេចបាននូវវិញ្ញាបនប័ត្រអគារបៃតង។ លើសពីនេះ វាក៏ជាអគារដំបូងគេនៅអាមេរិកឡាទីនផងដែរ ដែលប្រើប្រាស់ (TMDs) ដើម្បីជួយកាត់បន្ថយការរំញ័រនៅក្នុងអគារខ្ពស់ និងស្តើង ដោយគម្រោងនេះនឹងចាប់ផ្តើមសាងសងជាផ្លូវការនៅឆមាសទីពីរនៃឆ្នាំ ២០២៥ ខាងមុន៕