Home ព័ត៌មានជាតិ កាន់តំណែងទើបបាន១ឆ្នាំ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានផ្ទេរតំណែង

កាន់តំណែងទើបបាន១ឆ្នាំ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានផ្ទេរតំណែង

125
0

រដ្ឋសភា បានសម្រេចធ្វើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប គឺផ្លាស់ប្តូរ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងផ្ទេរឯកឧត្តម ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច មកធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ការអនុម័តនេះ ធ្វើឡើងនាថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដឹកនាំសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដោយមានសំឡេងគាំទ្រ១០៦លើ១០៦សំឡេង។

ការផ្លាស់ប្តូរនេះ គឺជាការស្នើសុំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់រដ្ឋសភា។

គួរបញ្ជាក់ផងដែរថា សម្រាប់រដ្ឋមន្ត្រីទាំងពីររូបនេះ ទើបតែកាន់តំណែងបានមួយឆ្នាំតែប៉ុណ្ណោះ ពោលគឺនៅក្នុងនីតិកាលទី៧ កាលពីឆ្នាំ២០២៣៕